កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣

នយោបាយ​ និង ការអភិវឌ្ឍន៍

ពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចាប់អារម្មណ៍ខ្លាំងលើការសម្តែងសិល្បៈចំរុះ សាទរខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន

2023/12/03 04:19:41 pm        387
ទស្សនីយភាពដ៏អស្ចារ្យថ្ងៃដំបូង នៃព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ប្រពៃណី ដើម្បី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​ លើកទី៧០ នៃការបង្កើតទំនាក់ទំនងកាទូតរវាងកម្ពុជា- ជប៉ុន ប្រារព្ធ​ធ្វើ​ឡើងទទួល​បាន​ការគាំទ្រដោយមានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សនាយ៉ាងច្រើន កុះករ ក្នុងរាត្រីថ្ងៃទី០២ ធ្នូ ម្សិលមិញនេះ នៅបរិវេណខាងជើងនៃប្រាសាទបាយ័ន ខេត្តសៀមរាប។ ព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ប្រពៃណី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃ​ការ​បង្កើត​ទំនាក់​ទំនង​កាទូតរវាងកម្ពុជា- ជប៉ុន បានបង្ហាញ​អំពី​សិល្បៈ​វប្បធម៌​ប្រពៃណី​ដ៏​ផូរ​ផង់​នៃ​ប្រទេស​ទាំងពីរ​។​ ព្រឹត្តិការណ៍នេះក៏ត្រូវ បានចាត់ទុកជា​ផ្នែកមួ​យ​នៃ​ការ​ខិតខំប្រឹ​ងប្រែ​ង ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ អភិវឌ្ឍន៍​ទំនាក់​ទំនង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ និងធ្វើឱ្យទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅ​តាម​រយៈ​ការ​ផ្លាស់​ប្ដូរវប្បធម៌ប្រពៃណី។ ស្របគ្នានោះទស្សនីយភាពដ៏អស្ចារ្យថ្ងៃដំបូង នៃព្រឹត្តិការណ៍ ប្រារព្ធ​ធ្វើ​ឡើង​ទទួល​បានការគាំទ្រដោយមានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមទស្សនា យ៉ាង​ច្រើន​កុះករ។ ប្រជាពលរដ្ឋភ្ញៀវជាតិ និងអន្តរជាតិដែលបានចូលរួមទស្សនា បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា នេះគឺជាលើកទីមួយហើយដែលពួកគាត់បានទស្សនា នូវ​ទស្សនីយ​ភាព​ដ៏​អស្ចារ្យ​បែប​នេះ ​ដែលសម្ដែងដោយ សិល្បករសិល្បការិនីខ្មែរ និងជប៉ុន នៅលើទឹកដីអង្គរនេះសូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ប្រារព្ធធ្វើឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៣ ធ្នូ ឆ្នាំ២០២៣ នៅបរិវេណខាងជើងនៃប្រាសាទបាយ័ន ខេត្តសៀមរាប ដែលនឹងផ្តល់ឱ្យភ្ញៀវជាតិ និង​អន្តរជាតិអាចចូលរួមទស្សនាដោយសេរី ។ ហើយនៅល្ងាចថ្ងៃទី០៣ ធ្នូ នេះ ក៏មានការ live បន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ BTV Cambodia, សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងសមាគមជនជាតិជប៉ុននៅកម្ពុជា ចាប់ពីម៉ោង៥ល្ងាចតទៅ៕ អត្ថបទ៖ អេណា 

កិច្ចប្រជុំស្ដីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ ឈានដល់ទីបញ្ចប់

2023/12/03 12:42:18 am        420
តំណាងមកពីបណ្ដារដ្ឋភាគីនៃសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) បានសន្យាបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបានពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ នៅចំពោះមុខការគំរាមកំហែងកាន់តែខ្លាំងឡើងៗ។កិច្ចប្រជុំលើកទី២ របស់បណ្ដារដ្ឋភាគីនៃសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ បានបញ្ចប់ កាលពីថ្ងៃសុក្រ (ទី១ ខែធ្នូ)។ បណ្ដាអ្នកចូលរួមបានអនុម័តសេចក្តីប្រកាសនយោបាយនៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំរយៈពេល ៥ថ្ងៃ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។សេចក្តីប្រកាសនេះ បានសម្តែងការព្រួយបារម្ភអំពីហានិភ័យនុយក្លេអ៊ែរ ដែលកាន់តែធ្ងន់ធ្ងរឡើងៗ ដោយការធ្វើទំនើបកម្មនៃឃ្លាំងអាវុធនុយក្លេអ៊ែរ និងការកើនឡើងភាពតានតឹងជាសកល។ សេចក្ដីប្រកាស បានលើកឡើងថា ការប្រើប្រាស់ ឬការគំរាមកំហែងណាមួយ ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺជាការបំពានច្បាប់អន្តរជាតិ និងធ្វើឲ្យខូចដល់សន្តិភាព និងសន្តិសុខពិភពលោក។សេចក្ដីប្រកាសនេះបានកត់សម្គាល់ថា មានប្រទេសជាច្រើនទៀត ដែលស្ថិតក្រោមការធានាសន្តិសុខនុយក្លេអ៊ែររយៈពេលវែង ហើយថា ការបញ្ជាក់ពីការទប់ស្កាត់នុយក្លេអ៊ែរ ជាគោលនយោបាយសុវត្ថិភាពស្របច្បាប់ «ប្រកបដោយគ្រោះថ្នាក់» បង្កើនហានិភ័យនៃការរីកសាយភាយនុយក្លេអ៊ែរ។ សេចក្ដីប្រកាសនេះ បានជំរុញឲ្យប្រទេសទាំងអស់បោះបង់ចោលវិធីសាស្រ្តបែបនេះ ហើយជំនួសមកវិញដោយការចូលរួមសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ។សូមបញ្ជាក់ថា ប្រទេស និងតំបន់ចំនួន ៥៩ បានចូលរួមក្នុងកិច្ចប្រជុំនេះ ដោយមានរដ្ឋចំនួន៣៥ ចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍៕

សិស្សានុសិស្សរាប់រយនាក់មកពីស្រុកព្រះស្តេច ខេត្តព្រៃវែង បន្តចុះសិក្សាឈ្វេងយល់នៅវិមានឈ្នះ ឈ្នះ

2023/12/02 11:58:20 pm        353
ខណៈការ​ប្រារព្ធ​ខួប៥ឆ្នាំ​ នៃការសម្ពោធដាក់ឲ្យដំណើរការនូវវិមានឈ្នះ ឈ្នះ នៅសល់តែ​២៩ថ្ងៃទៀត នោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរាប់រយនាក់ ​មកពីស្រុកព្រះស្តេច ខេត្តព្រៃវែង នៅរសៀលថ្ងៃទី២ ​ខែធ្នូ ឆ្នាំ២០២៣នេះ ​បានបន្តចុះមកទស្សនកិច្ច និងសិក្សាឈ្វេងយល់​អំពី​អត្ថន័យ​បន្ថែមទៀត​ នៅវិមានជាប្រវត្តិសាស្រ្តមួយនេះ។ក្រោយធ្វើចុះទស្សនកិច្ច ​និងសិក្សាឈ្វេងយល់អំពីវិមានឈ្នះ ឈ្នះ លោកគ្រូ អ្នកគ្រូ​និង​សិស្សានុសិស្ស​ទាំងអស់បានលើកឡើងថា ពួកគេបានយល់ដឹង​កាន់តែច្បាស់បន្ថែម​ទៀត​អំពីអត្ថន័យ ខ្លឹមសារ​ដែល​បាន​ចារិក​នៅតាមផ្ទាំងសិលានានា​ក្នុង​បរិវេន​នេះ ​ហើយ​ពួកគេបាន​ថ្លែងអំណរគុណចំពោះ​​សម្តេចតេជោ ​ហ៊ុន សែន និង​យុទ្ធជន​ដទៃទៀត​ដែលបាន​លះ​បង់សាច់ស្រស់​ឈាម​ស្រស់​ក្នុង​បុព្វហេតុជាតិ ​បាននាំឲ្យប្រទេសជាតិ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី១០ ក្រោមប្រធានបទ "ទាំងអស់គ្នាដើម្បីទេសចរណ៍"

2023/12/02 11:48:16 pm        231
កែប៖ នៅល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកជាផ្លូវការ "ពិធីបុណ្យសមុទ្រ លើកទី១០" ក្រោមប្រធានបទ "ទាំងអស់គ្នាដើម្បីទេសចរណ៍" ដែលរៀបចំឡើងក្នុងខេត្តកែប។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញទស្សនកិច្ចនៅខេត្តហាណាម សិក្សាស្វែងយល់ពីវិស័យទេសចរណ៍ កសិកម្មបែបទំនើប និងព្រះពុទ្ធសាសនា

2023/12/02 11:33:07 pm        363
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ​នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំ​គណៈប្រតិភូអញ្ជើញទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីវិស័យទេសចរណ៍ កសិកម្មបែបទំនើប និងវិស័យព្រះពុទ្ធសាសនា ដែលជាសក្កានុពលរបស់ខេត្តហាណាម សម្រាប់តំណាងរាស្រ្ត យកមកធ្វើការផ្សព្វផ្សាយជូនពលរដ្ឋ។ដំណើរទស្សនកិច្ចនេះបានទទួលការស្វាគមន៍ដោយ ឯកឧត្តម Truong Quoc Huy អនុប្រធានគណៈកម្មាធិការបក្សខេត្ត និងសហការីជាច្រើននាក់។ នៅក្នុងបទបង្ហាញរបស់ឯកឧត្តម អនុប្រធានគណៈកម្មាធិការបក្សខេត្តបានឱ្យដឹងថា ខេត្តហាណាម ជាខេត្តមួយដែលមានសក្តានុពលខ្លំាងលើវិស័យទេសចរណ៍ កសិកម្ម និងព្រះពុទ្ធសាសនា។ ដោយសារមានធនធានធម្មជាតិ និងដោយទទួលបានការវិនិយោគពីវិស័យឯកជន ខេត្តហាណាម​មានការរីកចម្រើន ប្រជាពលរដ្ឋមានប្រាក់ចំណូលកើនឡើងជាលំដាប់។ ខេត្តហាណាមស្ថិតនៅភាគខាងត្បូងទីក្រុងហាណូយ ប្រមាណ៦០គីឡូម៉ែត្រ ដែលមានផ្លូវគមនាគមន៍ទំាងផ្លូវទឹក និងផ្លូវគោកទៅមកក្រុងហាណូយ បានបង្កលក្ខណៈងាយស្រួលដល់ការធ្វើពាណិជ្ជកម្ម។សម្តេចមហារដ្ឋសភាធិការធិបតី បានចូលរួមអបអរសាទរចំពោះការរីកចម្រើនរបស់ខេត្ត និង​បានស្នើដល់ឯកឧត្តម Truong Quoc Huy ជួយកៀរគរអ្នកវិនិយោគទៅបណ្តាក់ទុននៅកម្ពុជា។ ជាមួយគ្នានេះសម្តេចក៏បានស្នើជូនថ្នាក់ដឹកនាំខេត្ត ពិនិត្យលទ្ធភាពក្នុងការចងសម្ព័ន្ធភាពជាមួយ​ខេត្តណាមួយរបស់កម្ពុជា។ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា សមាជិកសមាជិការដ្ឋ​សភាកម្ពុជា ជាតំណាងពលរដ្ឋនៅទូទាំងប្រទេស បានសិក្សាឈ្វេងយល់នៅក្នុងខេត្តហាណាម​នាពេលនេះ ជាការដកស្រង់បទពិសោធន៍ល្អៗ ដែលជាសក្តានុពលរបស់ខេត្តលើវិស័យ​កសិម្មបែបទំនើប ទេសចរណ៍ និងវិស័យព្រះពុទ្ធសាសានា ជាដើមនេះ យកទៅផ្សព្វផ្សាយ​ជូនពលរដ្ឋ ពីព្រោះថាវិស័យដែលរីកចម្រើននេះក៏ជាអាទិភាពរបស់កម្ពុជាដែរ។ សម្តេច បានគូសបញ្ជាក់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី បានផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយសមធម៌។នៅក្នុងដំណើទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិបតី ក៏បានអញ្ជើញទៅទស្សនាវត្ត Tam Chuc ដែលជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនាដ៏ធំ តែងតែទទួលរៀបចំព្រឹត្តិការណ៍ព្រះពុទ្ធសាសនា ជាលក្ខណៈអន្តរជាតិ មានពលរដ្ឋជាច្រើនប្រទេសបានចូលរួម ដែលបានបម្រើដល់​វិស័យ​ព្រះពុទ្ធសាសនាផងនិងទេសចរណ៍ផង។ នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានអញ្ជើញដាំឈើ នៅក្នុងបរិវេណវត្ត ទុកជាអនុស្សាវរីយ៍ ផងដែរ៕

គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យវាយតម្លៃ ការងារថែទាំផ្លូវជនបទចំនួន១៣ខ្សែ ក្នុងខេត្តពោធិ៍សាត់

2023/12/02 10:46:24 pm        314
គណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទចំនួន២រូប គឺឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និង ឯកឧត្តម អ៊ិន ចន្ថា និងដោយមានការចូលរួម លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងសហការី បានចុះត្រួតពិនិត្យ និងវាយតម្លៃ ការងារថែទាំជាលក្ខណៈខួប ផ្លូវក្រាលក្រួសក្រហម ចំនួន ១៣ខ្សែ ប្រវែងសរុប ១០១ ០៥០ម៉ែត្រ រួមនិងសំណងលូ ស្ពាន និងទំនប់បង្ហៀរ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់។ ផ្លូវទាំង១៣ខ្សែនោះស្ថិតក្នុងស្រុកកណ្តៀង ក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ ស្រុកក្រគរ និងស្រុកតាលោសែនជ័យ រួមមាន៖១-ផ្លូវទួលចា-កែវមុនី ប្រវែង ៩ ៤០០ម ស្ថិតក្នុង ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ២-ផ្លូវបាក់ត្រា អូរកា ស្វាយប៉ាក ប្រវែង ១៧ ២៥០ម ស្ថិតក្នុងស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ ៣-ផ្លូវរលួស ប្រវែង ១១ ១០០ម ស្ថិតក្នុងស្រុកក្រគរ និងស្រុកកណ្តៀង៤-ផ្លូវវត្តបន្ទាយត្រោក ភូមិកំពង់សំបួរ ប្រវែង ៤ ២០០ម ស្ថិតក្នុងឃុំស្រែស្តុក និងឃុំកញ្ជរ ស្រុកកណ្តៀង ៥-ផ្លូវរលាប-ទួលក្រួស ប្រវែង ៧ ០០០ម ស្ថិតនៅក្នុង ក្រុងពោធិ៍សាត់ ៦-ផ្លូវគោករំល-កោះស្វាយ(ផ្លូវវត្តស្រោង) ប្រវែង ៣ ២០០ម ស្ថិតនៅក្នុង ស្រុកតាលោសែនជ័យ ៧-ផ្លូវដូង-ត្រពាំងរំដេញ ប្រវែង ៧ ៤០០ម ស្ថិតនៅក្នុង ស្រុកក្រគរ ៩-ផ្លូវរលាប-អូរថ្កូវ ប្រវែង ២ ២០០ម ស្ថិតនៅក្នុង ក្រុងពោធិ៍សាត់ ១០-ផ្លូវភូមិថ្មី តាំងគោក ៥.៥ម ប្រវែង ៦ ៥០០ម ស្ថិតនៅក្នុង ស្រុកតាលោសែនជ័យ ១១-ផ្លូវផ្ទះរុង-ជ្រៃក្រឹម ប្រវែង ១០ ៣០០ម ស្ថិតនៅក្នុងភូមិ ស្រុកតាលោសែនជ័យ ១២-ផ្លូវអូរដារ ប្រវែង ១០ ០០០ម ស្ថិតនៅក្នុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់១៣-ផ្លូវប្រហាល-តាំងគោក ប្រវែង ៨ ៥០០ម ស្ថិតនៅក្នុង ស្រុកតាលោសែនជ័យ បន្ទាប់ពីធ្វើការចុះត្រួតពិនិត្យ លទ្ធផលជារួម គណៈកម្មាធិការអន្តរក្រសួងបានឯកភាព ទទួលយកការងារខាងលើ ដោយផ្អែកទៅតាមបទដ្ឋានបច្ចេកទេសដូចមានចែងនៅក្នុងកិច្ចសន្យា និងសំណូមពរអោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បន្តថែទាំផ្លូវខាងលើ ដោយផ្តោតលើគុណភាព សុវត្ថិភាព និងសោភ័ណ្ឌភាព ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវទាំងនេះជាប្រចាំ ព្រោះផ្លូវទាំងនេះជាផ្លូវសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និង ឯកឧត្តម អ៊ិន ចន្ថា ជម្រុញអោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ត្រូវចូលរួមក្នុងការថែរក្សាផ្លូវទាំងនោះ ដើម្បីការប្រើប្រាស់បានយូរអង្វែង ជាប្រយោជន៍រួម ជាពិសេសកុំចាក់ដីលុបផ្លូវទឹកនៅតាមសងខាងផ្លូវ ហើយ និងការដឹកជញ្ជូនលើសទំងន់កំណត់ជាដើម ព្រោះការស្ថាបនាកសាង និងជួសជុលផ្លូវ រដ្ឋត្រូវចំណាយថវិកាជាច្រើនដូចនេះ គ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមថែរក្សាទាំងអស់គ្នា ៕

កូរ៉េខាងត្បូងដាក់ផ្កាយរណបចារកម្មទី១ ក្នុងគន្លងតារាវិថី ក្រោយការបាញ់បង្ហោះរបស់កូរ៉េខាងជើង

2023/12/02 10:36:08 pm        216
ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ (ទី២ ខែធ្នូ) នេះ បានប្រាប់ថា ផ្កាយរណបចារកម្មដំបូងរបស់ខ្លួន ដែលត្រូវបានបាញ់បង្ហោះកាលពីថ្ងៃមុន តាមរយៈយានចម្លង នៅសហរដ្ឋអាមេរិកនោះ បានចូលទៅក្នុងគន្លងតារាវិថីដោយជោគជ័យ ពោលគឺមានរយៈពេលត្រឹមតែជាង ១សប្តាហ៍ បន្ទាប់ពីកូរ៉េខាងជើងបានប្រកាសថា ខ្លួនបានដាក់ផ្កាយរណបឈ្លបយកការណ៍នៅក្នុងគន្លងជាលើកដំបូង។ក្រុមហ៊ុន SpaceX នៅអាមេរិក បាននិយាយថា យានចម្លង Falcon 9 របស់ខ្លួន បានហោះចេញពីមូលដ្ឋានកងកម្លាំងទ័ពអាកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅវេលាម៉ោង ១០ និង ១៩នាទី នាព្រឹកថ្ងៃសុក្រ។ ហើយក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា ផ្កាយរណបនេះ បានបង្កើតទំនាក់ទំនងដោយជោគជ័យជាមួយស្ថានីយនៅដី នៅក្រៅប្រទេស។ផ្កាយរណបចារកម្មនេះ គឺជាផ្កាយរណបដំបូង ក្នុងចំណោមផ្កាយរណបចំនួន៥ ដែលកូរ៉េខាងត្បូងគ្រោងដាក់ចូលក្នុងគន្លងតារាវិថីត្រឹមដំណាច់ឆ្នាំ២០២៥ ដោយប្រើយានចម្លងរបស់សហរដ្ឋអាមេរិក។ គេរំពឹងថា ផ្កាយរណបនេះ នឹងចាប់ផ្តើមប្រតិបត្តិការពេញលេញក្នុងរយៈពេលពី ៤ ទៅ ៦ខែ។ នេះបើយោងតាមប្រភពពីយោធាកូរ៉េខាងត្បូង។នៅមុននេះ កូរ៉េខាងជើងបានប្រាប់ថា ផ្កាយរណបឈ្លបយកការណ៍ Malligyong-1 របស់ខ្លួន បានចូលទៅក្នុងគន្លងតារាវិថី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ហើយនឹងចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃសុក្រ (ទី១ ខែធ្នូ)៕

កូរ៉េខាងជើង៖ ការជ្រៀតជ្រែកក្នុងប្រតិបត្តិការផ្កាយរណប នឹងត្រូវបានចាត់ទុកថា ជាការប្រកាសសង្គ្រាម

2023/12/02 10:26:10 pm        122
កូរ៉េខាងជើង នៅថ្ងៃសៅរ៍ (ទី២ ខែធ្នូ) នេះ បាននិយាយថា ខ្លួននឹងចាត់ទុកការជ្រៀតជ្រែកណាមួយ ក្នុងប្រតិបត្តិការផ្កាយរណបរបស់ខ្លួនថា ជាការប្រកាសសង្គ្រាម ហើយនឹងប្រមូលផ្តុំកម្លាំងទប់ស្កាត់សង្គ្រាមប្រសិនបើការវាយប្រហារណាមួយប្រឆាំងនឹងធនធានយុទ្ធសាស្ត្ររបស់ខ្លួន ជិតកើតមាន។ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា ទីក្រុងព្យុងយ៉ាងនឹងឆ្លើយតបទៅនឹងការជ្រៀតជ្រែកណាមួយរបស់សហរដ្ឋអាមេរិក នៅក្នុងលម្ហអាកាស ដោយការបំផ្លាញសមត្ថភាពផ្កាយរណបចារកម្មរបស់សហរដ្ឋអាមេរិក។សូមបញ្ជាក់ថា កូរ៉េខាងជើងបាននិយាយថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួនដោយជោគជ័យ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ដោយបង្ហាញពីរូបថតនៃការដំឡើងមូលដ្ឋានយោធា នៅដីគោករបស់សហរដ្ឋអាមេរិក ប្រទេសជប៉ុន និងកោះហ្គាមរបស់សហរដ្ឋអាមេរិក។សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែវិច្ឆិកា) បានដាក់ទណ្ឌកម្មលើកូរ៉េខាងជើងថ្មីបន្ថែម បន្ទាប់ពីការបាញ់បង្ហោះនោះ ដោយកំណត់ចំពោះភ្នាក់ងារជាច្រើន ដែលមានមូលដ្ឋាននៅបរទេស ដែលខ្លួនបានចោទប្រកាន់ថា បានជួយសម្របសម្រួលឲ្យប្រទេសនេះគេចពីទណ្ឌកម្ម ដើម្បីទទួលបានប្រាក់ចំណូល និងបច្ចេកវិទ្យា សម្រាប់កម្មវិធីអាវុធប្រល័យលោករបស់ខ្លួន។កាលពីថ្ងៃសុក្រ ប្រទេសកូរ៉េខាងត្បូង បានដាក់ជនជាតិកូរ៉េខាងជើងចំនួន ១១នាក់ ក្នុងបញ្ជីខ្មៅ សម្រាប់ការមានចំណែកនៅក្នុងការអភិវឌ្ឍផ្កាយរណប និងមីស៊ីលបាលីស្ទិករបស់ប្រទេសកូរ៉េខាងជើង ដោយហាមឃាត់ពួកគេមិនឲ្យមានប្រតិបត្តិការហិរញ្ញវត្ថុ៕

សម្ដេច ម៉ែន សំអន អញ្ជើញជាអធិបតីមហាមិទ្ទីញអបអរខួបលើកទី ៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

2023/12/02 09:50:17 pm        334
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីក្នុង មីទ្ទីងមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ ២០២៣) នៅសាលមហោស្រពកោះពេជ្រ នាព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ។ មីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ គឺជាទិវារំលឹកថ្ងៃចាប់ផ្តើមដំបូង នៃការរួមសាមគ្គីគ្នារវាងកងកម្លាំងស្នេហាជាតិ ធ្វើការរំដោះ​ប្រទេសជាតិកម្ពុជា​ចេញរួចផុតរបបកាប់សម្លាប់ខ្មែរក្រហមប៉ុលពត។រណសិរ្ស ២ ធ្នូ មិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឱ្យចាកចេញពី​មហន្តរាយនៃរបបអាវខ្មៅ ប៉ុណ្ណោះទេ ប៉ុន្តែបានជួយស្តារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជាឱ្យមានការកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់រហូតទទួលបានសុខ សន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ទន្ទឹមនឹងការចាប់បដិសន្ធិ រណសិរ្ស២ធ្នូ បានប្រមូលផ្តុំកម្លាំងប្រជាពលរដ្ឋនៅតាមជាយក្រុងដែលទើបនិងរំដោះរួចពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើយ៉ាងណាធានានូវជីវភាពរស់នៅបានដោយបង្កបង្កើនផលកសិកម្ម។ឆ្លៀងក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា នៅក្នុងរបបកម្ពុជា​ប្រជាធិបតេយ្យ​បានបង្ខំប្រជាជនកម្ពុជាឲ្យធ្វើការជាទម្ងន់ បង្អត់អាហារ គ្មានថ្មាំព្យាបាល ខ្វះសម្លៀកបំពាក់ គ្មានជម្រករស់នៅសមរម្យ បំបិទសិទ្ធិសេរីភាពគ្រប់យ៉ាង ពិសេស ពួកឃាតករអាវខ្មៅបានសម្លាប់ប្រជាជនកម្ពុជាដោយគ្មានកំហុស។ សម្តេចកិត្តិសង្គហបណ្ឌតិ បានបន្តទៀតថា ដើម្បីរំដោះប្រទេសជាតិចេញពីរបបដ៏ខ្មៅ​ងងឹត​នេះ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ស្ថិតក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ « រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្ន ហៅថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍​មាតុភូមិកម្ពុជា» ត្រូវបានបង្កើតឡើងដោយកម្លាំង «មហាសាមគ្គី» របស់ប្រជាជនទាំងមូលទាំងក្នុង​និងក្រៅប្រទេសដែលមាន សម្តេចពញ្ញាចក្រី ហេង សំរិន បច្ចុប្បន្នជាប្រធានរដ្ឋសភា សម្តេចធម្មពោធិសាល ជា ស៊ីម អតីតជាប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន និង «វីរជនស្នេហាជាតិ» ជាច្រើននាក់ទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ ។ «ព្រឹត្តិការណ៍ទាំងនេះ ក៏ត្រូវបានប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា អង្គមិទ្ទីញនាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរំលឹកឡើងវិញ នូវទិវាជាប្រវត្តិសាស្ត្រ នៃដំណើរចាប់ផ្ដើមរស់រានមានជីវិតរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងដើម្បីប្រកាសជាឱឡារិកថា រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នា ឲ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្យ ២ធ្នូ ក៏បានរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋាភិបាល ក្នុងការស្តារកសាង និងអភិវឌ្ឍន៍សង្គមជាតិ នៅគ្រប់ដំណាក់កាលធ្វើឲ្យមាតុភូមិកម្ពុជា ប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។ ក្នុងឱកាសមហាមិទ្ទីញនេះ ថ្នាក់ដឹកនាំក្រក្រសួង ស្ថាប័ននានា បានគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ព្រមទាំងយុទ្ធជន យុទ្ធនារី ទាំងអស់ដែលបានខិតខំប្រឹងប្រែង​ក្នុងរំដោះប្រទេសជាតិ និងសូមធ្វើការគោរពវិញ្ញាណខន្ធដល់អ្នកតស៊ូដែល​បាន​ពលីជីវិតក្នុងបុព្វហេតុ រំដោះជាតិ ​និងបុព្វហេតុការពារកសាងអភិវឌ្ឍន៍ជាតិ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្កើតក្រុមការងារចម្រុះទទួល និងដោះស្រាយបណ្ដឹងគ្រប់មុខសញ្ញា នៅភូមិគ្រឹះរបស់សម្តេច ក្នុងក្រុងតាខ្មៅ

2023/12/02 09:40:04 pm        1062
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារចម្រុះ ទទួល និងដោះស្រាយបណ្ដឹងគ្រប់មុខសញ្ញានៅភូមិគ្រឹះរបស់សម្ដេច ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ក្រុមការងារចម្រុះ ទទួល និងដោះស្រាយបណ្ដឹងគ្រប់មុខសញ្ញានៅភូមិគ្រឹះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មាននាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិ នាយករងខុទ្ធកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី ជាប្រធាននិងមានអនុប្រធាន សមាជិកមួយចំនួនទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
11/14/2026 09:11 AM
សម្តេចធិបតី នាយករដ្ឋមន្រ្ដី អនុញ្ញាតជូន អគ្គនាយកអង្គការ UNESCO ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
11/14/2026 09:11 AM
ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាក្របខ័ណ្ឌសភាប្រើភាសាបារាំង  ស្តីពី «អាកាសធាតុ សន្តិភាព និងសន្តិសុខ» នៅវិមានព្រឹទ្ធសភា
11/14/2026 07:11 AM
កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
11/13/2026 10:11 PM
សម្ដេចតេជោ អបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាហាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026
11/13/2026 10:11 PM
ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន
11/13/2026 07:11 PM
រាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
11/13/2026 06:11 PM
ទីក្រុងឌែលី វ៉ាដាច់ទីក្រុងឡាហ័រ ក្លាយជាទីក្រុងមានការបំពុលខ្យល់ខ្លាំងបំផុតក្នុងពិភពលោក
11/13/2026 06:11 PM
របាយការណ៍៖ ក្រុងវ៉ាស៊ីនតោនទាមទារឱ្យជប៉ុនបង្កើនការចំណាយ ៣ដង ដល់ ១៩ពាន់លានដុល្លារ លើ​កងទ័ពអាមេរិក
11/13/2026 06:11 PM
ការកាត់មូលនិធិទីភ្នាក់ងារ UNRWA ធ្វើឱ្យជនភៀសខ្លួនប៉ាឡេស្ទីននៅលីបង់កាន់តែលំបាកខ្លាំង
11/13/2026 06:11 PM