ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

មេដឹកនាំកំពូលប្រទេសអ៊ីរ៉ង់ ជំរុញឱ្យរដ្ឋមូស្លីម កាត់ផ្តាច់ទំនាក់ទំនងនយោបាយជាមួយអ៊ីស្រាអែល

2023/11/20 02:10:35 pm        127
មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei កាលពីថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា បានអំពាវនាវដល់រដ្ឋមូស្លីមដែលមានទំនាក់ទំនងនយោបាយជាមួយប្រទេសអ៊ីស្រាអែល ឲ្យកាត់ផ្តាច់ទំនាក់ទំនងសម្រាប់ពេលវេលាកំណត់មួយ ប៉ុន្មានសប្តាហ៍បន្ទាប់ពីលោក បានអំពាវនាវឱ្យដាក់ការហាមឃាត់ប្រេងឥន្ធនៈ និងស្បៀងអាហារលើប្រទេសអ៊ីស្រាអែល។ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរួម រវាងសមាជិកអង្គការសម្រាប់កិច្ចសហប្រតិបត្តិការអ៊ីស្លាម និងសម្ព័ន្ធអារ៉ាប់ ក្នុងរដ្ឋធានីរបស់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី ១១ ខែវិច្ឆិកា រដ្ឋមូស្លីម ពុំបានព្រមព្រៀងក្នុងការដាក់ទណ្ឌកម្មដ៏ទូលំទូលាយលើអ៊ីស្រាអែល ដូចដែលបានស្នើសុំដោយប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi នោះទេ។លោក Khamenei បានធ្វើការអត្ថាធិប្បាយចុងក្រោយរបស់លោក ខណៈលោកចូលរួមក្នុងការតាំងពិពណ៌ដែលបង្ហាញពី សមិទ្ធិផលថ្មីបំផុតរបស់កងកម្លាំងដែនអាកាសនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម រួមមានទាំង Fattah 2 ជាកំណែថ្មីនៃអ្វីដែលត្រូវបានគេនិយាយថាជាមីស៊ីលល្បឿនលឿនជាងសំឡេងដំបូង របស់អ៊ីរ៉ង់។ប្រទេសអ៊ីរ៉ង់ បានបង្ហាញនូវអ្វីដែលខ្លួនបាននិយាយថា គឺជាមីស៊ីលបាលីស្ទីកល្បឿនលឿនជាងសំឡេងផលិតក្នុងស្រុកលើកដំបូងរបស់ខ្លួននៅក្នុងខែមិថុនា និងបាននិយាយថា វាអាចឆ្លងកាត់ប្រព័ន្ធ ប្រឆាំងមីស៊ីលបាលីស្ទីកទំនើបបំផុតរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

ជប៉ុន ព្យាយាមដោះលែងក្រុមនាវិកឲ្យបានឆាប់ពីនាវាដឹកទំនិញដែលត្រូវបានរឹបអូសដោយក្រុមឧទ្ទាមហ៊ួទី នៅសមុទ្រក្រហម

2023/11/20 01:42:38 pm        139
ជប៉ុន បានលើកឡើងនៅថ្ងៃចន្ទទី២០វិច្ឆិកានេះថា ខ្លួនកំពុងព្យាយាមដោះលែងក្រុមនាវិកឲ្យបានឆាប់ពីនាវាដឹកទំនិញកម្មសិទ្ធិរបស់ចក្រភពអង់គ្លេស និងធ្វើប្រតិបត្តិការដោយប្រទេសជប៉ុន ដែលត្រូវបានរឹបអូសដោយ ក្រុមឧទ្ទាមហ៊ួទី នៅក្នុងសមុទ្រក្រហមភាគខាងត្បូង។ ក្រុមឧទ្ទាម ហួទី នៅក្នុងប្រទេសយ៉េមែនបានអះអាងថា ខ្លួនបានចាប់នាវាដឹកទំនិញរបស់អ៊ីស្រាអែលនៅសមុទ្រក្រហមភាគខាងត្បូងកាលពីថ្ងៃអាទិត្យ ប៉ុន្តែអ៊ីស្រាអែល បានបដិសេធថាពុំមែនជានាវារបស់ខ្លួនទេ។ ប្រធានឃុទ្ធការល័យនាយករដ្ឋមន្ត្រីជប៉ុនលោកហ៊ីរ៉ូកាស៊ុ ម៉ាតស៊ូណូ(Hirokazu Matsuno)បានប្រាប់ សន្និសីទសារព័ត៌មានប្រចាំថ្ងៃថាពុំមានជនជាតិជប៉ុននៅលើនាវា Galaxy Leader ដែលបានប្រតិបត្តិការដោយក្រុមហ៊ុន Nippon Yusen នោះទេ។ លោក Matsuno បាននិយាយថា ប្រទេសជប៉ុន បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើនេះ និងកំពុងធ្វើការជាមួយបណ្ដាប្រទេសពាក់ព័ន្ធដើម្បីអាចដោះលែងនាវានិងក្រុមនាវិករបស់ខ្លួនឲ្យបានឆាប់រហ័ស។ កាលពីថ្ងៃអាទិត្យទី១៩វិច្ឆិកា ប្រទេសអ៊ីស្រាអែល បានលើកឡើងពីការរឹបអូសនាវានេះ ដោយហៅថាជាទង្វើភេរវកម្មរបស់អ៊ីរ៉ង់ ។ក្រុមឧទ្ទាមហ៊ួទី ដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងតេអេរ៉ង់ បាននិយាយថា ពួកគេបានរឹបអូសនាវាមួយគ្រឿង នៅក្នុងតំបន់នោះ ប៉ុន្តែបានហៅនាវានោះថាជារបស់អ៊ីស្រាអែល។មិនយូរប៉ុន្មានក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បានអរគុណដល់ក្រុមឧទ្ទាមហ៊ួទី របស់ប្រទេសយ៉េមែន ចំពោះការរឹបអូសនាវានោះ៕

ការបាញ់បង្ហោះយាន Starship របស់ក្រុមហ៊ុន SpaceX បានបរាជ័យប៉ុន្មាននាទីបន្ទាប់ពីទៅដល់ទីអវកាស

2023/11/20 01:38:49 pm        169
យានអវកាស Starship មិនមានមនុស្សជិះរបស់ក្រុមហ៊ុន SpaceX ដែលត្រូវបានបង្កើតឡើងដើម្បីដឹកអវកាសយានិកទៅកាន់ឋានព្រះច័ន្ទ និងភពផ្សេងៗទៀត បានបរាជ័យក្នុងលំហអាកាសភ្លាមៗ បន្ទាប់ពីបានហោះឡើងកាលពីថ្ងៃសៅរ៍ (១៨ វិច្ឆិកា) ដោយធ្វើការសាកល្បងលើកទីពីររបស់វាមានរយៈពេលខ្លី ប៉ុន្តែបានធ្វើដំណើរលើសពីការប៉ុនប៉ងលើកមុនដែលបានបញ្ចប់ដោយការផ្ទុះ។យានរ៉ូកែតពីរដំណាក់កាលនេះ បានផ្ទុះចេញពីកន្លែងបង្ហោះ Starbase របស់ក្រុមហ៊ុន ដែលគ្រប់គ្រងដោយលោក Elon Musk នៅជិតទីក្រុង Boca Chica ក្នុងរដ្ឋតិចសាស របស់សហរដ្ឋអាមេរិក ដោយបានជួយជំរុញយាន Starship ឡើងដល់កម្ពស់ជាង ១៤៨គីឡូម៉ែត្រ ពីលើដីនៅលើបេសកកម្មសាកល្បងរយៈពេល ៩០នាទី ដែលបានគ្រោងទុកទៅកាន់ទីអវកាស និង ត្រឡប់មកវិញ។ប៉ុន្តែយានជំរុញដំណាក់កាលដំបូង Super Heavy របស់រ៉ូកែតនេះ បើទោះបីជាវាសម្រេចបាននូវការសាកល្បងដ៏សំខាន់មួយដើម្បីបំបែកខ្លួនជាមួយនឹងដំណាក់កាលយាន Starship ស្នូលរបស់វាក៏ដោយ ក៏វានៅតែផ្ទុះនៅលើឈូងសមុទ្រម៉ិកស៊ិកភ្លាមៗបន្ទាប់ពីការផ្ដាច់ខ្លួនចេញ នេះបើយងតាមការផ្សាយវីដែអូរបស់គេហទំព័រ SpaceX បានបង្ហាញ។ប្រហែលប្រាំបីនាទីក្នុងបេសកកម្មសាកល្បង ទិដ្ឋភាពកាមេរ៉ាដែលតាមដានយានជំរុញ Starship បានលេចឡើងបង្ហាញពីការផ្ទុះដែលបង្ហាញថាយានអវកាសនេះបានបរាជ័យនៅពេលនោះ។ ការបាញ់បង្ហោះនេះគឺជាការប៉ុនប៉ងលើកទីពីរក្នុងការបញ្ជូនយាន Starship ឲ្យឡើងលើកំពូលយានជំរុញ Super Heavy បន្ទាប់ពីការប៉ុនប៉ងកាលពីខែមេសា ដែលបានបរាជ័យដោយសារផ្ទុះនៅរយៈពេលប្រហែល ៤នាទីបន្ទាប់ពីការហោះឡើង៕

លោក ត្រាំ ប្តេជ្ញាលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ី របស់លោក បៃដិន ប្រសិនបើខ្លួនជាប់ឆ្នោត

2023/11/20 01:33:40 pm        147
លោក ដូណាល់ ត្រាំ (Donald Trump) ដែលជាអ្នកនាំមុខគេសម្រាប់ការតែងតាំងជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសៅរ៍ (១៨ វិច្ឆិកា) ថាលោកនឹងលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មប៉ាស៊ីហ្វិក ដែលត្រូវបានជំរុញដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ប្រសិនបើលោកឈ្នះការបោះឆ្នោតឆ្នាំ ២០២៤ ហើយត្រលប់ទៅសេតវិមានវិញ។ថ្លែងទៅកាន់អ្នកគាំទ្រនៅរដ្ឋ អ៊ីអូវ៉ា (Iowa) លោក ត្រាំ បាននិយាយថា លោកប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ ដែលកំពុងត្រូវបានចរចាដោយរដ្ឋបាលលោកបៃដិន ជាមួយប្រទេសចំនួន ១៣ផ្សេងទៀត ដោយលើកហេតុផលថា វានឹងរារាំងការផលិតរបស់សហរដ្ឋអាមេរិក និងបង្កឱ្យមានការបាត់បង់ការងារ។កិច្ចពិភាក្សាលើផ្នែកពាណិជ្ជកម្មនៃក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ដែលមានបំណងផ្តល់ជូនតំបន់នេះនូវជម្រើសមួយចំពោះការកើនឡើងនៃឥទ្ធិពលពាណិជ្ជកម្មរបស់ប្រទេសចិន បានមានភាពរអាក់រអួលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីប្រទេសមួយចំនួនរួមទាំងវៀតណាម និងឥណ្ឌូនេស៊ីបានបដិសេធមិនប្តេជ្ញាចំពោះកម្លាំងពលកម្មខ្លាំង និងស្តង់ដារបរិស្ថាន។លោក ត្រាំ ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលត្រូវបានក្លែងបន្លំដោយប្រទេសជាច្រើនដូចគ្នា បន្ទាប់ពីបានចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០១៧ បាននិយាយថា លោកនឹង «បោះបង់ចោល» នូវអ្វីដែលលោកហៅថា «ពាណិជ្ជកម្មភាពជាដៃគូអន្តរប៉ាស៊ីហ្វិកទី២» ភ្លាមៗ បន្ទាប់ពីទទួលបានតំណែង៕

រដ្ឋមន្ត្រីក្រសួងការងារ ផ្តល់អនុសាសន៍១០ចំណុច ដើម្បីជាមូលដ្ឋានលើការពិភាក្សាការងារសមរម្យ នៅកម្ពុជា២០២៤-២០២៨

2023/11/20 01:11:55 pm        166
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ផ្តល់អនុសាសន៍ចំនួន១០ចំណុច​ ទៅកាន់សិក្ខាសាលាពិគ្រោះយោបល់​ត្រីភាគីថ្នាក់​ជាតិស្ដីពី«ការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ​ឆ្នាំ២០២៤-២០២៨» ជា​មូលដ្ឋានគ្រឹះក៏ដូចជាធាតុចូលសម្រាប់អង្គសិក្ខាសាលា​សម្រាប់កិច្ចពិភាក្សា​ដើម្បីធានា​ឧត្តមប្រយោជន៍របស់កម្ពុជា។ អនុសាសន៍ទាំង១០នេះ ធ្វើឡើងក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី​ក្នុង​កម្មវិធី​បើក​សិក្ខាសាលាពិគ្រោះយោបល់​ត្រីភាគីថ្នាក់​ជាតិស្តីពី“ការរៀបចំ​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា ឆ្នាំ២០២៤-២០២៨” ដែល​ប្រារព្ធ​នៅ​សណ្ឋាគារភ្នំពេញ ដែលមានការចូលរួម​ពី​លោក Oktavianto Pasaribu ​នាយករងនៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ និងលោក សំ សឿន ប្រធាន​ក្រុម​ប្រឹក្សាជាតិ​សហជីព​សម្រាប់​កម្មវិធី​ការងារ​សមរម្យ​ប្រចាំនៅកម្ពុជា (NTUC) និងលោកឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និង​សមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA)។ អនុសាសន៍ទាំង១០ចំណុចនោះរួមមាន១ ការកសាងជំនឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធមកលើ​ប្រសិទ្ធភាព​ការងារ​របស់ប្រតិបត្តិកររបស់ក្រសួង ​ទី២ ការបង្កើតអនុឡោមភាពលក្ខខណ្ឌការងារ និង​លក្ខខណ្ឌសុខភាព(OSH) ទី៣ ​ការពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារ (ក្រុមប្រឹក្សា​អាជ្ញាកណ្តាល) ទី៤ ការពង្រីកវិសាលភាពបេឡាសន្តិសុខសង្គម ទី៥ ពលករ​ទេសន្តរប្រវេសន៍ ទី៦ ការលុបបំបាត់ចោលទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ទី៧ កាតព្វកិច្ច​ហ្វឹកហ្វឺនកូន​ជាង​ដើម្បីបង្កើនប្រសិទ្ធភាពសិក្ខាកាម ទី៨ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស​វិជ្ជាជីវៈតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន​គោលដៅ​១,៥លាននាក់ ទី៩ ការលើកកម្ពស់យេនឌឺដល់កម្មករនិយោជិតជាស្ត្រី​តាមគោល​ការណ៍សមធម៌ ទី១០ ការពង្រឹងយន្តការត្រីភាគី។ ចំពោះឯកឧត្តមរដ្ឋមន្ត្រី អនុសាសន៍១០ចំណុចនឹងធ្វើឱ្យប្រសើរឡើងនៅវិស័យការងារ សន្តិសុខ​សង្គម ​និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជា​ដែលស្របទៅតាមគោលដៅរបស់​រាជរដ្ឋាភិបាលដែលបានប្រកាសដាក់ចេញតាំងពីដើមអាណត្តិ។មុននឹងបញ្ចប់ឯកឧត្តម រដ្ឋមន្ត្រី បានរំពឹងទុកថា ការពិភាក្សាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្តីពី​ការរៀបចំ​កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨ នឹងឈរលើ​ពិភាក្សា​ដែលយកឧត្តមប្រយោជន៍របស់កម្មករនិយោជិតប្រមាណ១០លាននាក់ នៅកម្ពុជាជាមូលដ្ឋាន​គ្រឹះសម្រាប់​ធាតុចូលក្នុងផែនការថ្នាក់​ជាតិរបស់រាជរដ្ឋាភិបាល៕

សម្ដេចធិបតី អំពាវនាវអ្នករកស៊ីលើវិស័យកសិកម្មកុំប្រកួតប្រជែងគ្នាឯង ប៉ុន្ដែសហការគ្នានាំចេញ

2023/11/20 12:41:05 pm        324
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឱ្យអ្នករកស៊ីលើវិស័យកសិកម្ម កុំប្រកួតប្រជែងគ្នាឯង រហូតបាត់បង់លទ្ធភាពជាមួយអ្នកខាងក្រៅ ប៉ុន្ដែគ្រប់ផ្នែកពាក់ព័ន្ធសត្រូវសហការគ្នាចូលរួមអភិវឌ្ឍន៍ និងលើកកម្ពស់លើវិស័យកសិកម្មផ្ទៃក្នុងរបស់កម្ពុជា ដើម្បីឈានទៅប្រកួតប្រជែងនៅកម្រិតតំបន់ និងពិភពលោក។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយចំនួន ៣ ទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា នៅក្នុងការធ្វើពាណិជ្ជកម្មក្នុងពិភពលោកបច្ចុប្បន្ន ប្រទេសកម្ពុជាក៏ត្រូវគោរពតាមច្បាប់ស្ដីពីការប្រកួតប្រជែងក្នុងទីផ្សារសេរី ហេតុនេះត្រូវធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ ស្មារតីប្រកួតប្រជែងក្នុងទីផ្សារសេរីដែលនាំឱ្យបាត់ទីផ្សារ។ សម្ដេចធិបតីបញ្ជាក់ថា រដ្ឋាភិបាលមិនមែនចេះតែអន្តរាគមន៍គ្រប់រឿងបាននោះទេ ព្រោះប៉ះពាល់ដល់ច្បាប់នៃការប្រកួតប្រជែងក្នុងទីផ្សារសេរី។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានស្នើដល់អ្នករកស៊ីទាំងអស់បង្កើនការផលិត និងពង្រឹងច្រវាក់ផលិតកម្មក្នុងប្រទេសឱ្យបានកាន់តែច្រើនឡើងថែមទៀត ដើម្បីបញ្ជៀសការនាំចេញវត្ថុធាតុដើម ដែលបម្រើឱ្យការផលិតនៅក្រៅប្រទេសនោះ។សូមជម្រាបថា កម្មវិធីគោលនយោបាយលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំ​នឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនាថ្ងៃនេះ គឺជា​កម្មវិធីជាតិដ៏សំខាន់មួយក្នុងការរក្សាស្ថិរភាពតម្លៃកសិផល ​និងជួយដល់សេដ្ឋកិច្ច និង​ប្រព័ន្ធ​មុខរបររបស់គ្រួសារកសិករ និងសន្តិសុខស្បៀង។ កម្មវិធីនយោបាយនេះ នឹងដាក់ចេញ​កញ្ចប់​ថវិកា​ជាក់លាក់មួយដោយចាប់ផ្តើមពីចំនួន ១០០ ​លានដុល្លារ​ ហើយនឹងវិភាជថវិកាបន្ថែមទៀត ប្រសិនបើមានតម្រូវការចាំបាច់។ក្រសួងកសិកម្មបានបញ្ជាក់ថា ដើម្បីអនុវត្តកម្មវិធីគោលនយោបាយនេះឱ្យទទួលជោគជ័យ ទាមទារ​ឱ្យមានការចូលរួមពីស្ថាប័នជំនាញ និងអ្នកពាក់ព័ន្ធនានា។ ​បន្ថែមពីលើនេះ ត្រូវអនុវត្ត​ឱ្យមានភាពប្រទាក់ក្រឡាគ្នាជាមួយគោលនយោបាយមួយចំនួនទៀត ដូចជាការដាក់​ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់ និងគោលនយោបាយការអភិវឌ្ឍ​សហគមន៍កសិកម្មទំនើប និងគម្រោងអភិវឌ្ឍន៍​នានា​ក្នុងការចូលរួមកសាងខ្សែច្រវាក់ផលិតកម្មផ្សារភ្ជាប់នឹងទីផ្សារជាដើម៕ អត្ថបទ៖វ៉ន ដារ៉ា

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធច្បាមរកទីផ្សារនាំចេញថ្មីៗ ទៀតជូនកសិករ

2023/11/20 12:34:03 pm        160
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំផ្ញើឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាក្រសួងពាណិជ្ជកម្មច្បាមរកទីផ្សារនាំចេញថ្មីៗ ថែមទៀតជូនកសិករ។សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធបង្កើនការខិតខំរកទីផ្សារថ្មីជូនដល់កសិករឱ្យបានច្រើនថែមទៀត ខណៈអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវគោលនយោបាយជាអាទិភាពទី៥និងទី៦ ​ក្នុងចំណោមកម្មវិធីគោលនយោបាយជាអាទិភាព ៦ ចំណុចរបស់រាជរដ្ឋាភិបាលសម្រាប់​នីតិកាលទី៧នៃរដ្ឋសភា ។ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីគោលនយោបាយជាអាទិភាពទី៥និងទី៦ ដែលផ្តោត​លើ​វិស័យកសិកម្មនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២០វិច្ឆិកានេះ សម្តេច បានគូសបញ្ជាក់ការណែនាំ​ឱ្យច្បាមរកទីផ្សារថ្មីៗថែមទៀត​ជូនដល់កសិករ និងផលិតផលដទៃទៀត កន្លងមករាជរដ្ឋាភិបាល​បានតួនាទីជាអ្នកតម្រង់ទិសសម្របសម្រួល​ និងដើរតួជាអ្នកចរចាយ៉ាងសកម្មដើម្បីរក ទីផ្សារថ្មី​ជាមួយនឹងបណ្តាប្រទេសជាមិត្តដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា។សម្តេច បានបញ្ជាក់ជាថ្មីថា វិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលគឺធ្វើយ៉ាងណា​កុំឱ្យ​ប៉ះពាល់ដល់ទីផ្សារសេរី។សូមបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញកសិផលប្រមាណជាង ៥.៥លានតោនទៅកាន់ទីផ្សារអន្តរជាតិប្រមាណ៧១ប្រទេស ​ដោយទទួលបានចំណូលជាង ៣ ពាន់២១៣លានដុល្លារ។ ​នេះបើតាមរបាយការណ៍​ ស្តីពីស្ថានភាពនៃការនាំចេញកសិផល ក្នុងរយៈពេល៩ខែឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម។របាយការណ៍ បានឱ្យដឹងថា ក្នុងចំណោមកសិផលដែលបាននាំចេញទាំងជាង ៥លានតោន ក្នុងនោះការនាំចេញអង្ករមានចំនួនជាង ​៤៥ម៉ឺនតោន, ស្រូវចំនួនជាង ១.៨លានតោន និង​កសិផលក្រៅពីស្រូវ-អង្ករចំនួនជាង ​៣.៣ លានតោន ​ដោយបាននាំចេញទៅកាន់ ៧១ប្រទេស ថយចុះចំនួនជាង ១៣%។ចំណែកតម្លៃ ដែលទទួលបានពីការនាំចេញកសិផលសរុបមានចំនួនជាង ៣ ២១៣ លានដុល្លារអាមេរិក ក្នុងនោះ​ នាំចេញអង្ករទទួលបានថវិកាជិត ៣៩៥ លានដុល្លារអាមេរិក, ការនាំចេញស្រូវទទួលបានជាង ​៦៥៨លានដុល្លារអាមេរិក និង ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានជិត ២ ១៦០ លានដុល្លារអាមេរិក។ក្រសួងកសិកម្មបានលើកឡើងថា ​ថ្វីត្បិតតែការនាំចេញកសិផលក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ នៅតែបន្តមានបរិមាណតិចជាង កាលពីឆ្នាំ២០២២។ ប៉ុន្តែបើធៀបទៅនឹងរយៈពេល ​៨ខែឆ្នាំ២០២៣ ឃើញថា ​មានកំណើនចំនួន ២.៤២ % ដែលជាក្តីសង្ឃឹមថា ការនាំចេញនឹងមាននិន្នាការកើនឡើង​ជាបន្តបន្ទាប់ នៅក្នុងខែខាងមុខៗទៀត ជាពិសេសដំឡូងមីស្រស់៕

លោក ប្រធានាធិបតីហ្វីលីពីន ម៉ាកូស ថ្លែងថា មីយ៉ាន់ម៉ា ជាបញ្ហាស្មុគស្មាញសម្រាប់អាស៊ាន

2023/11/20 11:49:56 am        115
លោកប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណាន ម៉ាកូស (Ferdinand Marcos) បាននិយាយថា ជម្លោះនៅក្នុងសហភាពមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា គឺជាបញ្ហាដ៏លំបាកមួយសម្រាប់ អាស៊ាន របស់ប្លុកអាស៊ីអាគ្នេយ៍ ត្រូវដោះស្រាយ ជាមួយនឹងវឌ្ឍនភាពតិចតួច ឆ្ពោះទៅរកដំណោះស្រាយ ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំងក្នុងពេលថ្មីៗនេះ ។ ថ្លែងក្នុងវេទិកាមួយក្នុងរដ្ឋហាវ៉ៃ ដែលផ្សាយផ្ទាល់នៅប្រទេសហ្វីលីពីន នៅថ្ងៃចន្ទ ២០ វិច្ឆិកា លោក Marcos បាននិយាយថា មានការប្តេជ្ញាចិត្តពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប៉ុន្តែបញ្ហាមានភាពស្មុគស្មាញ រួមទាំងផលប៉ះពាល់មនុស្សធម៌ផងដែរ។ អង្គការសហប្រជាជាតិនិយាយថា មនុស្សជាងមួយលាននាក់ត្រូវបានភៀសខ្លួនចេញពីលំនៅឋាននៅចាប់តាំងពីយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារក្នុងឆ្នាំ ២០២១ ដោយបានទាញទម្លាក់លទ្ធិប្រជាធិបតេយ្យ រយៈពេលមួយទសវត្សរ៍ ហើយបានរុញឲ្យប្រទេសនេះធ្លាក់ចូលក្នុងជម្លោះ និងការបំផ្លាញសេដ្ឋកិច្ច។ លោក Marcos បាននិយាយថា មានកម្លាំងរុញច្រានយ៉ាងខ្លាំងសម្រាប់អាស៊ានក្នុងការដោះស្រាយបញ្ហានេះ។ ប៉ុន្តែជាបញ្ហាដ៏លំបាកបំផុត។ការបង្ក្រាបក្រោយរដ្ឋប្រហាររបស់របបយោធាលើក្រុមអ្នកប្រឆាំងបានបង្កើតឱ្យមានចលនាតស៊ូដែលបាននិងកំពុងកើនឡើងយ៉ាងខ្លាំង។ អាស៊ានបានហាមប្រាមបណ្ដាមេទ័ពជាន់ខ្ពស់របស់សហភាពមីយ៉ាន់ម៉ា មិនឲ្យចូលរួមកិច្ចប្រជុំរបស់ខ្លួនរហូតដល់ ពួកគេបង្ហាញការប្តេជ្ញាចិត្តចំពោះផែនទីបង្ហាញផ្លូវសន្តិភាពរយៈពេលពីរឆ្នាំរបស់ប្លុកនេះ ៕

កិច្ចប្រជុំ APEC ទើបតែបញ្ចប់ កោះតៃវ៉ាន់រាយការណ៍ពីសកម្មភាពយោធាចិនជាថ្មី

2023/11/20 11:47:13 am        104
កោះតៃវ៉ាន់បានរាយការណ៍ជាថ្មីនូវសកម្មភាពយោធារបស់ចិន នៅជុំវិញកោះនេះកាលពីថ្ងៃអាទិត្យ (១៩ វិច្ឆិកា) ដោយនិយាយថាមានយន្តហោះចំនួន ៩គ្រឿង ឆ្លងកាត់ខ្សែបន្ទាត់មេដ្យានដ៏រសើបនៃច្រកសមុទ្រកោះតៃវ៉ាន់ ហើយនាវាចម្បាំងជាច្រើនគ្រឿងកំពុងអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធ»។កោះគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ តៃវ៉ាន់ ដែលចិនអះអាងសិទ្ធថាជាទឹកដីរបស់ខ្លួន បានត្អូញត្អែរសម្រាប់រយៈពេលបួនឆ្នាំចុងក្រោយនៃការល្បាត និងសមយុទ្ធយោធារបស់ចិន ជាទៀងទាត់នៅជិតកោះនេះ ខណៈដែលទីក្រុងប៉េកាំងព្យាយាមដាក់សម្ពាធលើទីក្រុងតៃប៉ិ លើការទាមទារអធិបតេយ្យភាពរបស់ខ្លួន។ដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅទីក្រុង សាន់ហ្រ្វាន់ស៊ីហ្កូ របស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុនសម្រាប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ជាទីដែលលោកបានជួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ទំហំនៃសកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់បានថយចុះ។ប៉ុន្តែអាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់បានរាយការណ៍ថា ចាប់ពីព្រឹកថ្ងៃអាទិត្យមក ខ្លួនបានរកឃើញយន្តហោះចិនចំនួន ៩គ្រឿង ឆ្លងកាត់ខ្សែបន្ទាត់មេដ្យានរបស់ច្រកសមុទ្រកោះតៃវ៉ាន់ ដែលពីមុនធ្លាប់ធ្វើជារបាំងមិនផ្លូវការរវាងភាគីទាំងពីរ និងឥឡូវនេះមានយន្តហោះចិន ហោះហើរតាមនោះជាប្រចាំ៕

អាហ្សង់ទីន រកឃើញអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីថ្មីរបស់ខ្លួន

2023/11/20 11:43:18 am        108
ប្រទេសអាហ្សង់ទីន បានបោះឆ្នោតជ្រើសរើសអ្នកនយោបាយសេរីស្តាំនិយម លោក ហាវីយេ មីឡៃ (Javier Milei) ជាប្រធានាធិបតីថ្មីរបស់ខ្លួនកាលពីថ្ងៃអាទិត្យ (១៩ វិច្ឆិកា) ដោយពឹងផ្អែកលើអ្នកនយោបាយទស្សនៈជ្រុលនិយមដើម្បីជួសជុលសេដ្ឋកិច្ចដែលវាយប្រហារដោយអតិផរណាចំនួនបីខ្ទង់ និងវិបត្តិសេដ្ឋកិច្ចដែលកំពុងកើនឡើង ព្រមទាំងកំណើននៃភាពក្រីក្រក្នុងប្រទេស។លទ្ធផលផ្លូវការបានបង្ហាញថា លោក មីឡៃ ទទួលបានសំឡេងគាំទ្រជិត ៥៦% ធៀបនឹងតួលេខជាង ៤៤% សម្រាប់គូប្រជែងរបស់លោកគឺរដ្ឋមន្ត្រីសេដ្ឋកិច្ចមកពីគណបក្សប៉េរ៉ូនីស លោក សឺជីអូ ម៉ាសសា (Peronist Sergio Massa) ដែលបានទទួលស្គាល់ការបរាជ័យរបស់ខ្លួននៅក្នុងសុន្ទរកថាមួយ។ លទ្ធផលនេះបានធ្វើឲ្យអ្នកបោះឆ្នោតមានការភ្ញាក់ផ្ញើលយ៉ាងខ្លាំង ដោយពួកគេបានព្យាករណ៍ពីលទ្ធផលប្រកៀកគ្នាជាងនេះ។នៅក្នុងតំបន់ទីប្រជុំជននៃទីក្រុង ប៊ុយណូ ស៊ែរ (Buenos Aires) អ្នកគាំទ្រលោក Milei រាប់រយនាក់បាននាំគ្នាសាទរ ហើយបានស្រែកពាក្យស្លោកដ៏ពេញនិយមរបស់លោកប្រឆាំងនឹងឥស្សរជននយោបាយ ខណៈមានការចាក់តន្ត្រីរ៉ុក និងអ្នកខ្លះបាញ់កាំជ្រួចប្រកបដោយភាពរីករាយពាសពេញផ្លូវ។ប្រជាជនអាហ្សង់ទីនខ្លះបានកំណត់លក្ខណៈនៃការបោះឆ្នោត ថាជាជម្រើសមិនសូវអាក្រក់ ដោយមានការភ័យខ្លាចពីវិធីសាស្រ្តសេដ្ឋកិច្ចរបស់ លោកប្រធានាធិបតីជាប់ឆ្នោតថ្មី មីឡៃ ធៀបនឹងការខឹងសម្បារចំពោះ លោករដ្ឋមន្ត្រីសេដ្ឋកិច្ច ម៉ាសសា និងគណបក្សប៉េរ៉ូនីស របស់លោកចំពោះវិបត្តិសេដ្ឋកិច្ច ដែលបានធ្វើឱ្យអាហ្សង់ទីនជំពាក់បំណុលគេយ៉ាងខ្លាំង និងមិនអាចទាញយកទីផ្សារឥណទានសកលបាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាស្នើដល់បណ្តាប្រទេសមេគង្គគួរពិចារណាសិក្សាអំពីការបង្កើតបណ្តាញសុចរិតភាពព័ត៌មានមេគង្គ
06/02/2026 01:06 PM
សម្ដេចធិបតី៖ កម្ពុជាបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការនៃយន្តការការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation)
06/02/2026 01:06 PM
អតីតយុទ្ធជនរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍មរតកតេជោធិបតីថ្លុកព្រីង ខេត្តកំពង់ធំ ចំនួន ២០៦ គ្រួសារ ទទួលបានអំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្ដេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​
06/02/2026 12:06 PM
អាកាសយានដ្ឋានអន្តរជាតិតេជោជាប់ចំណាត់ថ្នាក់លេខ ៥ ជាស្ថានីយអាកាសយានដ្ឋានថ្មីល្អបំផុតរបស់ពិភពលោក
06/02/2026 12:06 PM
ក្រសួងព័ត៌មាន បើកវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ ស្តីពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ
06/02/2026 12:06 PM
ចិន បង្កើនវិធានការទប់ស្កាត់គ្រោះមហន្តរាយ ខណៈរដូវទឹកជំនន់ចូលមកដល់
06/02/2026 12:06 PM
ភាគហ៊ុនសកល​​​គ្មានស្ថិរភាព​ ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ា បានធ្វើឱ្យសុទិដ្ឋិនិយម AI ធ្លាក់ចុះ
06/02/2026 12:06 PM
ក្រុមជ្វីហ្វជ្រុលនិយម ប៉ះទង្គិចជាមួយនគរបាលនៅទីក្រុងយេរូសាឡឹម ជុំវិញការកែណ្ឌកងទ័ព
06/02/2026 12:06 PM
រ៉ូម៉ានី ថ្កោលទោសការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីថាជាការគំរាមកំហែងដល់សន្តិសុខអឺរ៉ុប
06/02/2026 12:06 PM
ការវាយប្រហាររបស់ក្រុមជាប់ទាក់ទងជាមួយរដ្ឋអ៊ីស្លាម បានសម្លាប់មនុស្សច្រើននាក់ នៅកុងហ្គោ
06/02/2026 11:06 AM