កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម

2023/12/04 08:17:59 pm        513
នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ហឺ វ័យទុង (He Weidong) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។ក្នុងឱកាសនៃជំនួបនេះ នាយឧត្តមសេនីយ៍ ហឺ វ័យទុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងនាំមកនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង និង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង ជូនចំពោះសម្តេចធិបតី ក្នុងមនោសញ្ចេតនាជិតស្និទ្ធបំផុត ។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានជម្រាបជូន សម្តេចធិបតី អំពីទំនាក់ទងកិច្ចសហប្រតិបត្តិការរឹងមាំកម្ពុជា-ចិន ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ ព្រមទាំងការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការទាំងនោះឱ្យលេចចេញជាសកម្មភាពជាក់ស្តែងទ្បើង ជាពិសេស លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ។ ឯកឧត្តម ក៏បានបង្ហាញនូវភាពជឿជាក់ និងសុទិដ្ឋិនិយមផងដែរថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពរឹងមាំថែមទៀត សំដៅឆ្ពោះទៅសម្រេចបានសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី ។ ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះ នាយឧត្តមសេនីយ៍ ហឺ វ័យទុង និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានធ្វើការផ្តាំផ្ញើរសាកសួរសុខទុក្ខជូនដល់ថ្នាក់ដឹកនាំចិន ជាពិសេស ឯកឧត្តមប្រធានាធិបតី និង ឯកឧត្តមនាយករដ្ឋមន្រ្តី ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការគ្រប់កម្រិតរវាងប្រទេសទាំងពីរ ដោយឆ្នាំនេះគឺជាឆ្នាំគម្រប់ខួប ៦៥ ឆ្នាំ ហើយទំនាក់ទំនងដ៏ប្រពៃនេះត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ដោយរាប់ចាប់តាំងពីជំនាន់ព្រះបរមរតនកោដ្ឋ, សម្តេចតេជោ និងបន្តរហូតបច្ចុប្បន្ននេះ ។ ទន្ទឹមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានរំឭកផងដែរថា កាលនៅក្នុងមុខតំណែងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សម្តេចធិបតី បានផ្តួចផ្តើមគំនិត និងជំរុញឱ្យមានការពង្រឹងទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ រហូតឈានទៅដល់ការចុះអនុស្សរណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន ដែលបានបើកច្រកដល់ទំនាក់ទំនងរវាងអង្គភាព និង អង្គភាព ក៏ដូចជាការហ្វឹកហ្វឺនបណ្តុះបណ្តាល ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្សដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ។  ជារួម សម្តេចធិបតី និង ឯកឧត្តម នាយឧត្តមសេនីយ៍ ហឺ វ័យទុង បានធ្វើការគាំទ្រដល់សកម្មភាពនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការនានា ដែលក្រសួងការពារជាតិនៃប្រទេសទាំងពីរបានឯកភាពគ្នា រួមមានជាអាទិ៍ ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាដើម ៕

គណបក្សកាន់អំណាចឥណ្ឌា របស់លោកនាយករដ្ឋមន្រ្តី ម៉ូឌី ឈ្នះការបោះឆ្នោតតំបន់ក្នុងរដ្ឋធំៗចំនួនបី

2023/12/04 08:17:00 pm        403
គណបក្សជាតិនិយម បារ៉ាទីយ៉ា ចាណាតា (Bharatiya Janata BJP) ដែលកំពុងកាន់អំណាចរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ (០៣ វិច្ឆិកា) បានឈ្នះការបោះឆ្នោតក្នុងតំបន់នៅក្នុងរដ្ឋចំនួនបីក្នុងចំណោមរដ្ឋធំៗចំនួន ៤ នៅក្នុងការជំរុញដ៏ធំមួយសម្រាប់លោកនាយករដ្ឋមន្ត្រី ណារេនដ្រា ម៉ូឌី (Narendra Modi) នៅមុនការបោះឆ្នោតជាតិដែលនឹងធ្វើឡើងនៅខែឧសភា។បណ្ដារដ្ឋធំៗរួមមានរដ្ឋ រ៉ាចាស្ថាន (Rajasthan) រដ្ឋ ម៉ាដយ៉ា ប្រាដេស (Madhya Pradesh) និងរដ្ឋ ឆាតទីសហ្គាស (Chhattisgarh) ព្រមទាំងរដ្ឋភាគខាងត្បូង តេឡាហ្គាណា (Telangana) បានបោះឆ្នោតកាលពីខែមុននៅក្នុងការបោះឆ្នោតថ្នាក់ខេត្តចុងក្រោយមុនការបោះឆ្នោតជាតិ ដែលលោក ម៉ូឌី នឹងព្យាយាមយកជ័យជម្នះសម្រាប់អាណត្តិទីបី។គណបក្សជាតិនិយម BJP បានទទួលជ័យជម្នះយ៉ាងងាយស្រួលក្នុងរដ្ឋ រ៉ាចាស្ថាន និងរដ្ឋ ឆាតទីសហ្គាស ទល់នឹងគណបក្សខនក្រេស (Congress) ប្រឆាំងដ៏សំខាន់ ហើយរក្សាលទ្ធផលយ៉ាងប្រកៀកប្រកិតក្នុងរដ្ឋ ម៉ាដយ៉ា ប្រាដេស នេះបើយោងតាមទិន្នន័យរាប់សន្លឹកឆ្នោតពីក្រុមបោះឆ្នោតឯករាជ្យបានបង្ហាញ។ លទ្ធផលរបស់គណបក្ស BJP គឺប្រសើរជាងការរំពឹងទុកយ៉ាងទូលំទូលាយ ខណៈដែលការស្ទង់មតិ និងការបោះឆ្នោតបានស្នើឱ្យមានការប្រកួតប្រជែងយ៉ាងជិតស្និទ្ធរវាងគណបក្សរបស់លោកនាយករដ្ឋមន្រ្តី ម៉ូឌី និងបក្សប្រឆាំង ខនក្រេស៕

NATO និយាយថា យើងត្រូវបន្តគាំទ្រអ៊ុយក្រែន ខណៈជ័យជម្នះរបស់លោក Putin នឹងជាសោកនាដកម្ម

2023/12/04 08:13:59 pm        417
លោក Jens Stolenberg អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ បានបញ្ជាក់ថា សម្ព័ន្ធមិត្តទាំងអស់គួតែបន្ត គាំទ្រអ៊ុយក្រែននៅក្នុងសង្គ្រាមដែលបានបង្កឡើងដោយសហព័ន្ធរុស្ស៊ី។ លោក Stoltenberg បាននិយាយថា ការគាំទ្របន្ថែមទៀតដល់អ៊ុយក្រែនស្ថិតក្នុងផលប្រយោជន៍របស់សម្ព័ន្ធណាតូខ្លួនឯង។ យើងចាំបាច់ត្រូវយល់ថា ប្រសិនបើប្រធានាធិបតី លោក Putin ទទួលជ័យជម្នះសោកនាដកម្មរង់ចាំអ៊ុយក្រែន។ ប៉ុន្តែសម្រាប់យើង វានឹងមានគ្រោះថ្នាក់ផងដែរ។ ដូច្នេះវាស្ថិតនៅក្នុងផលប្រយោជន៍ផ្ទាល់របស់យើងដើម្បីជួយសង្គ្រោះអ៊ុយក្រែន។ យើងបានបន្តនិយាយថាសម្ព័ន្ធមិត្តគួតែ ត្រៀមខ្លួនសម្រាប់ដំណឹងអាក្រក់ និងបន្តគាំទ្រអ៊ុយក្រែន។លោក Stoltenberg បានពន្យល់ថាយើងត្រូវត្រៀមខ្លួនសម្រាប់ដំណឹងអាក្រក់។ ការកើនឡើងនៃសង្គ្រាមឥតឈប់ឈរ ប៉ុន្តែដំណើរការមានការផ្លាស់ប្តូរ។ យើងត្រូវតែគាំទ្រអ៊ុយក្រែនក្នុងពេលវេលាដ៍ល្អ និងក្នុងស្ថានភាពដ៏អាក្រក់នេះ។ សង្គ្រាមបច្ចុប្បន្នគឺជាសង្គ្រាមបំផ្លាញគ្នាទៅវិញទៅមក វាជាការប្រយុទ្ធដើម្បីផលប្រយោជន៍ ជាការប្រយុទ្ធក្នុងការបង្ហាញកងទ័ព។ លោក Jens Stoltenberg អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ បង្ហាញទំនុកចិត្តថា សម្ព័ន្ធមិត្តទាំងអស់ នឹងបន្តផ្តល់ទៅឲ្យអ៊ុយក្រែននូវជំនួយយោធាសំខាន់ៗ។

កម្ពុជា-វៀតណាម ប្រកាសដាក់ឱ្យប្រើប្រាស់ QR Code សម្រាប់ការទូទាត់ឆ្លងដែន នៃប្រទេសទាំងពីរ

2023/12/04 08:05:26 pm        527
កម្ពុជា-វៀតណាម ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ឆ្លងដែនតាម QR Code ជាផ្លូវការ ដើម្បីផ្តល់ភាពងាយស្រួលដល់ ប្រជាពលរដ្ឋប្រទេសទាំងពីរ សម្រាប់ប្រតិបត្តិការទូទាត់ឆ្លងដែន។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Nguyen Thi Hong ទេសាភិបាលធនាគាររដ្ឋវៀតណាមនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ និងការប្រកាសដាក់ ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ឆ្លងដែន តាម ឃ្យូអរកូត (QR Code) ជាផ្លូវការ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយម វៀតណាម នៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។ ដោយកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ២០២៣ នេះ ត្រូវបានរៀបចំក្នុងគោល បំណងពង្រឹង និងពង្រីក​កិច្ចសហប្រតិបត្តិការ សំដៅរួមចំណែកអភិវឌ្ឍវិស័យធនាគារនៅក្នុងប្រទេសទាំងពីរ។ ក្នុង​ស្មារតី​កិច្ច​សហ-ប្រតិបត្តិការកាន់តែប្រសើរ ការផ្លាស់ប្តូរយោបល់ពីស្ថានភាពសេដ្ឋកិច្ច នយោបាយ រូបិយវត្ថុ និងដំណើរការអភិវឌ្ឍន៍វិស័យធនាគារ នៃប្រទេសទាំងពីរផងដែរ។ក្នុងឱកាសនេះដែរ ទេសាភិបាលនៃធនាគារកណ្តាលនៃប្រទេសទាំងពីរ ក៏បានអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យប្រើ ប្រាស់ប្រព័ន្ធទូទាត់ឆ្លងដែនតាម QR Code ជាផ្លូវការរវាង​ព្រះរាជា​ណាចក្រ​កម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាមផងដែរ។ តាមរយៈគម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន ដែលប្រកាសដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ ប្រជាជន​កម្ពុជា​ដែល​មានគណនី ធនា គារជាប្រាក់រៀល អាចប្រើប្រាស់កម្មវិធីធនាគារចល័ត ក្នុង​ប្រតិបត្តិការ​ទូទាត់ជាប្រាក់ដុងវៀតណាម ដោយស្កេន Viet QR Code របស់ ពាណិជ្ជករ ឬ​នៅ​តាម​បណ្តា​ហាងទំនិញ-សេវាកម្ម នៅប្រទេសវៀតណាម ។ ដូចគ្នានេះដែរ ប្រជាជន​វៀតណាម​ដែល​មាន​គណនីធនាគារ ជាប្រាក់ដុងវៀតណាម ក៏អាចស្កេនខេអេចឃ្យូអរកូត (KHQR Code) របស់​ពាណិជ្ជករ ឬនៅតាមហាងទំនិញ-សេវាកម្មនៅប្រទេស កម្ពុជា ដោយប្រើប្រាស់​កម្ម​វិធី​ធនាគារ​ចល័ត ដើម្បីទូទាត់ថ្លៃទំនិញឬសេវាកម្មជាប្រាក់រៀលផងដែរ។សូមបញ្ជាក់ថា ពិធីនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការដ៏រឹងមាំ និង​ជិតស្និទ​រវាង​ធនាគារ​កណ្តាល​នៃ​ប្រទេសទាំងពីរ បន្ទាប់ពីបាន ចុះអនុស្សរណៈយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការ​ផ្នែក​នវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់” រវាងធនាគារ ជាតិនៃកម្ពុជា និងធនាគារ​រដ្ឋ​វៀតណាម កាលពីថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់​នាយករដ្ឋមន្រ្តី នៃប្រទេសទាំងពីរ នៅវិមានសន្តិភាព រាជធានីភ្នំពេញ៕ អត្ថបទ៖ សុន រ៉ាឌី

ប្រធានាធិបតីបារាំងលោក ម៉ាក្រុង៖ អ៊ីស្រាអែល ប្រឈមនឹងទសវត្សរ៍នៃសង្គ្រាម

2023/12/04 07:30:14 pm        240
ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានព្រមានអ៊ីស្រាអែលថា គោលដៅរបស់ខ្លួន ក្នុងការលុបបំបាត់ក្រុមហាម៉ាស នឹងត្រូវប្រើពេលមួយទសវត្សរ៍ ប្រសិនបើអាចសម្រេចបានទាំងស្រុង។លោកម៉ាក្រុង បាននិយាយកាលពីថ្ងៃសៅរ៍ថា៖«តើអ្វីជាការបំផ្លិចបំផ្លាញដល់ក្រុមហាម៉ាសទាំងស្រុង ហើយតើមាននរណាម្នាក់ គិតថាវាអាចទៅរួចទេ? ប្រសិនបើវាកើតឡើង សង្រ្គាម នឹងមានរយៈពេល ១០ ឆ្នាំ»។ អ៊ីស្រាអែល បានសន្យាបន្តប្រតិបត្តិការជើងគោក នៅតំបន់ហ្កាហ្សា រហូតដល់គោលដៅទាំងអស់របស់ខ្លួន ដែលរួមមានការកម្ចាត់ក្រុមហាម៉ាស ត្រូវបានសម្រេច។នាយករដ្ឋមន្រ្ដីរបស់អ៊ីស្រាអែល លោក បេនចាមីន ណេតានីយ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយជាថ្មីក្នុងសុន្ទរកថាមួយកាលពីយប់ថ្ងៃសៅរ៍ថា៖«យើងនឹងបន្តសង្រ្គាមរហូតដល់យើងសម្រេចបាននូវគោលដៅទាំងអស់»។ លោកបាននិយាយថា ខ្លួនបានណែនាំកងកម្លាំងការពារអ៊ីស្រាអែលឲ្យ «បង្កើន» ប្រតិបត្តិការ ដើម្បីបំផ្លាញក្រុមហាម៉ាស និង «ដោះលែងចំណាប់ថ្នូររបស់យើង»។លោកម៉ាក្រុង បាននិយាយថា៖«សន្តិសុខយូរអង្វែង»របស់អ៊ីស្រាអែល កំពុងប្រឈមនឹងបញ្ហា ហើយមិនអាចធានាបានឡើយ ប្រសិនបើវា «កើតឡើង«ដោយធ្វើឲ្យប៉ះពាល់ដល់ជីវិតរបស់ប្រជាជនប៉ាឡេស្ទីន ដូច្នេះហើយមានការមិនពេញចិត្តពីមតិសាធារណៈទាំងអស់ នៅក្នុងតំបន់»។

កិច្ចប្រជុំអាកាសធាតុ COP28 ផ្តោតលើសុខភាពទទួលបានថវិកា ៧៧៧លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំង ជំងឺត្រូពិក

2023/12/04 07:20:00 pm        234
ប្រទេសអារ៉ាប់រួម និងអង្គការសប្បុរសធម៌ជាច្រើន នៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ ទី៣ ខែធ្នូ បានផ្តល់ហិរញ្ញប្បទានចំនួន៧៧៧លានដុល្លារអាមេរិក សម្រាប់ការលុបបំបាត់ជំងឺត្រូពិកដែលត្រូវបានគេមិនអើពើ ហើយត្រូវបានគេរំពឹងថានឹងកាន់តែធ្ងន់ធ្ងរខណៈសីតុណ្ហភាពកើនឡើង។ ប្រធានកិច្ចប្រជុំកំពូលអាកាសធាតុ COP28 លោក Sultan Ahmed Al-Jaber បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កត្តាជាច្រើនទាក់ទងនឹងអាកាសធាតុ បានក្លាយទៅជាការគំរាមកំហែងធំបំផុតមួយចំពោះសុខភាពមនុស្សនៅក្នុងសតវត្សរ៍ទី២១នេះ។ ការសន្យា ដែលទទួលបាននៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ COP28 កាលពីថ្ងៃអាទិត្យ បានផ្តោតលើហានិភ័យសុខភាពទាក់ទងនឹងអាកាសធាតុ រួមមានថវិកា១០០លានដុល្លារអាមេរិកពីប្រទេសអារ៉ាប់រួម និង១០០លានដុល្លារផ្សេងទៀតពីមូលនិធិ Bill and Melinda Gates ហើយប្រទេសផ្សេងទៀតនឹងប្រកាសអំពីមូលនិធិសម្រាប់បញ្ហាសុខភាពទាក់ទងនឹងអាកាសធាតុ រួមមានប្រទេសបែលហ្សិក អាល្លឺម៉ង់ និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ។ធនាគារពិភពលោក បានចាប់ផ្តើមកម្មវិធីមួយដើម្បីស្វែងរកវិធានការគាំទ្រដែលអាចធ្វើទៅបានសម្រាប់សុខភាពសាធារណៈនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលហានិភ័យសុខភាពទាក់ទងនឹងអាកាសធាតុមានកម្រិតខ្ពស់ជាពិសេស។ បន្ទុកនៃជំងឺត្រូពិកនឹងកាន់តែធ្ងន់ធ្ងរទៅៗ ខណៈពិភពលោកកាន់តែឡើងកម្តៅ រួមជាមួយនឹងការគំរាមកំហែងសុខភាពដែលជំរុញដោយអាកាសធាតុផ្សេងទៀត រួមមានកង្វះអាហារូបត្ថម្ភ ជំងឺគ្រុនចាញ់ រាគ និងភាពតានតឹងដោយសារកម្តៅ។ប្រទេសជាង ១២០ បានចុះហត្ថលេខាលើសេចក្តីប្រកាសកិច្ចប្រជុំកំពូលអាកាសធាតុ COP28 ដោយទទួលស្គាល់ចំពោះការទទួលខុសត្រូវរបស់ពួកគេក្នុងការរក្សាសុវត្ថិភាពប្រជាជន ក្នុងពេលមានការឡើងកម្តៅផែនដីសកល។

ជនមូស្លីមអាមេរិកសន្យាដកលោក Biden នៅឆ្នាំ ២០២៤ ជុំវិញជំហររបស់លោកចំពោះសង្គ្រាមអ៊ីស្រាអែល នៅហ្កាហ្សា

2023/12/04 07:07:16 pm        287
បណ្ដាមេដឹកនាំមូស្លីមអាមេរិក នៅក្នុងរដ្ឋសំខាន់ៗជាច្រើនបានសន្យាថានឹងប្រមូលផ្តុំសហគមន៍របស់ពួកគេប្រឆាំងនឹងការប៉ុនប៉ងរបស់លោកប្រធានាធិបតី Joe Biden សម្រាប់ការចូលរួមការបោះឆ្នោតអាណត្តិទី២ ដោយសារតែជំហរគាំទ្រយ៉ាងម៉ុតមាំរបស់លោក ចំពោះសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ យុទ្ធនាការ #AbandonBiden បានចាប់ផ្តើមនៅពេលដែលជនជាតិអាមេរិកកាន់សាសនាអ៊ីស្លាមនៅរដ្ឋមីនីសូតា(Minnesota)ទាមទារឱ្យលោក Biden អំពាវនាវឱ្យមានបទឈប់បាញ់ត្រឹមថ្ងៃទី ៣១ ខែតុលា បានរាលដាលដល់រដ្ឋ Michigan, Arizona, Wisconsin, Pennsylvania និង Florida ។ ក្រុមនេះបានប្រាប់សារព័ត៌មានអាមេរិក Axios នៅក្នុងសេចក្តីថ្លែងការណ៍មួយថាសន្និសីទ #AbandonBiden 2024 នេះគឺប្រឆាំងការប្រឹងប្រែងនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ នាពេលខាងមុខ និងការសម្រេចចិត្តដកការគាំទ្រពីលោកប្រធានាធិបតី Biden ដោយសារតែរូបលោកពុំមានឆន្ទៈក្នុងការអំពាវនាវឱ្យមានបទឈប់បាញ់ និងការពារជនស្លូតត្រង់នៅប៉ាឡេស្ទីន និងអ៊ីស្រាអែល ។ ការប្រឆាំងពីប្រជាពលរដ្ឋអាមេរិកមូស្លីម និងអារ៉ាប់ដ៏ធំរបស់ពួកគេ អាចបង្កបញ្ហាប្រឈមចំពោះអនាគតនៃក្ដីរំពឹងការជាប់ឆ្នោតរបស់លោកប្រធានាធិបតីរូបនេះ នៅក្នុងការបោះឆ្នោតនាពេលខាងមុខ។ប្រធានាធិបតី និងអនុប្រធានាធិបតីអាមេរិក ត្រូវបានជ្រើសរើសដោយក្រុម អ្នកបោះឆ្នោតនៅសភា ដែលត្រូវបានជ្រើសរើសក្នុងករណីភាគច្រើនដោយគណបក្សនយោបាយនៅក្នុងរដ្ឋនោះ៕

ហ្វីលីពីន បញ្ជូននាវាដើម្បីត្រួតពិនិត្យវត្តមានខុសច្បាប់របស់នាវាចិន នៅសមុទ្រចិនខាងត្បូង

2023/12/04 06:38:00 pm        240
ឆ្មាំល្បាតឆ្នេរហ្វីលីពីន (PCG) បានបញ្ជូននាវារបស់ខ្លួនចំនួនពីរគ្រឿងនៅក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីបានត្រួតពិនិត្យឃើញការកើនឡើង «គួរឱ្យព្រួយបារម្ភ» នៃចំនួននាវាកងជីវពលដែនសមុទ្រចិន នៅឯថ្មប៉ប្រះទឹកនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ(EEZ) របស់ប្រទេសនេះ។ឆ្មាំល្បាតឆ្នេរហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួននាវារបស់ចិនដែលត្រូវបានគេជឿថាគ្រប់គ្រងដោយបុគ្គលិកកងជីវពលបានកើនឡើងដល់ជាង ១៣៥គ្រឿង ពីចំនួន ១១គ្រឿង កាលពីខែវិច្ឆិកា ដែលនៅរាយប៉ាយនៅក្នុងតំបន់ថ្មប៉ប្រះទឹក វ៉ីតសុន (Whitsun) ដែលទីក្រុងម៉ានីលហៅថា ថ្មប៉ប្រះទឹក ជូលៀន ហ្វែលីប (Julian Felipe)។ហ្វីលីពីននិយាយថា «ឆ្មាំល្បាតឆ្នេរហ្វីលីពីន រក្សាការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការការពារសន្តិសុខដែនសមុទ្រ សុវត្ថិភាព និងបរិស្ថានសមុទ្រក្នុងដំណើរការការពារបូរណភាពទឹកដី អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់ប្រទេសហ្វីលីពីន នៅសមុទ្រហ្វីលីពីនខាងលិច»។សមុទ្រហ្វីលីពីនខាងលិច គឺជាពាក្យរបស់ទីក្រុងម៉ានីល សម្រាប់ហៅដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង ដែលស្ថិតនៅក្នុងរង្វង់តំបន់សេដ្ឋកិច្ចផ្តាច់មុខ ប្រវែង ២០០ ម៉ាយល៍ណត់។ មិនមានការអត្ថាធិប្បាយភ្លាមៗពីស្ថានទូតចិនប្រចាំក្រុងម៉ានីល នោះទេ។ ហ្វីលីពីន កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងអ្វីដែលខ្លួនពិពណ៌នាថាជា «សកម្មភាពឈ្លានពាន» របស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ដែលបានក្លាយជាចំណុចកងទ័ពជើងទឹកដ៏សំខាន់ចំពោះភាពតានតឹងរបស់ចិន និងសហរដ្ឋអាមេរិក៕

សម្ដេចធិបតីស្នើ គ្រប់ភាគីពាក់ព័ន្ធផ្ដល់សេវាយុត្តិធម៌ជូនជនមានពិការភាព ឱ្យកាន់តែប្រសើរថែមទៀត

2023/12/04 05:57:05 pm        580
មានប្រសាសន៍ក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និង​ជនមាន​ពិការ​ភាព​​អន្តរជាតិ លើកទី៤១ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធជួយជំរុញ និងផ្ដល់សេវាយុត្តិធម៌​ជូនជន​មាន​ពិការភាព​ឱ្យ​បានកាន់តែប្រសើរ ថែមទៀត។សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ការផ្ដល់សេវាយុត្តិធម៌​ជូន​ជន​មាន​ពិការភាព កាន់តែប្រសើរ គឺដើម្បីការរស់នៅប្រកបដោយសមធម៌ទាំងអស់គ្នា។ថ្លែងនៅក្នុងពិធីនោះដែរ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជា មានជនមានពិការភាពជាង ៥ ភាគរយនៃប្រជាជនសរុប។ឯកឧត្ដមរម្លឹកឱ្យដឹងបន្ថែមថា ឆ្នាំ២០២៣ នេះ កម្ពុជា​បាន​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា លើកទី២៥ និងជនមានពិការភាពអន្តរជាតិ លើកទី៤១ ក្រោមប្រធានបទ​«ដំណោះ​ស្រា​យប្រកប ដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌»៕ ដោយ៖ គង់ ឌិន

សម្ដេចធិបតីឱ្យបង្កើនការធ្វើវិយោគលើជនមានពិការភាព ពិសេសកម្មវិធីសិក្សាប្រកប​ដោយនវានុវត្តន៍

2023/12/04 05:27:48 pm        413
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស​ទិវា​ជនមានពិការភាពកម្ពុជាលើកទី ២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី ៤១ ក្រោម​ប្រធាន​​បទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» នៅ​ព្រឹកថ្ងៃទី៤ ខែធ្នូនេះបានអំពាវនាវដល់ភាគីពាក់ព័ន្ធ ត្រូវបង្កើន​ការ​ធ្វើ​វិយោគ​ទុន​លើ​ជន​មាន​ពិការ​ភាព និងបន្តកសាងធនធានជនមានពិការភាពបន្ថែមទៀត រាប់ទាំងការគិតគូរកម្មវិធីសិក្សា ប្រកប​ដោយនវានុវត្តន៍ និងរស់រវើក។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រារព្ធ​ពិធី​អបអរសាទរ ទិវា​ជន​មាន​ពិការ​ភាព​នៅព្រឹកនេះ សម្ដេចបានបញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា​មាន​មោទកភាព​ដោយ​បាន​ចូលរួម​រៀបចំប្រារព្ធទិវាដ៏ឱឡារិកនេះជាមួយប្រជាជាតិទូទាំងពិភពលោក ជាការ​អបអរ​សាទរ​ចំពោះ​ជោគ​ជ័យថ្មីៗ នៃវិស័យពិការភាពដែលបង្ហាញពីឆន្ទៈដ៏មុះមុត និងយកចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល នៃ​ប្រទេសនីមួយៗ ជាប្រទេសហត្ថលេខីនៃអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព ដើម្បី​បន្ត​លើកស្ទួយសុខុមាលភាព និងលើកកម្ពស់សិទ្ធិជនមានពិការគ្រប់រូបដោយ មិន​មាន​ការ​រើស​អើង​ពណ៌សម្បុរ សាសនា ឋានៈ និង និន្នាការនយោបាយអ្វីឡើយ។សម្ដេចធិបតីថ្លែងថា «ត្រូវបង្កើនការធ្វើវិយោគទុនលើជនមានពិការភាព និង​បន្ត​កសាង​ធន​ធាន​ជន​មាន​ពិការភាពបន្ថែមទៀត រាប់ទាំងការគិតគូរកម្មវិធីសិក្សា ប្រកបដោយនវានុវត្តន៍ និង​រស់​រវើក ដើម្បីធានាថាជនមានពិការភាពអាចរស់នៅក្នុងសង្គមកម្ពុជា ដោយសមធម៌ មាន​ឱកាស​ប្រកួត​ប្រជែង​ទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក»។សម្ដេចធិបតីបញ្ជាក់ថា ឆ្នាំ២០២៣នេះកម្ពុជាបានជ្រើសរើសយកប្រធានបទគន្លឹះមួយ ក្នុងគោល​ដៅ​ជំរុញ​ឱ្យមានការ គិតគូរសមស្រប ដើម្បីសង្គមមួយសម្រាប់យើងទាំងអស់គ្នា ក្នុងឋានៈកម្ពុជា​ជា​ប្រទេស​កំពុងអ​ភិវឌ្ឍប៉ុន្តែមានការយកចិត្តទុកដាក់ក្នុងយុទ្ធសាស្ត្រនយោបាយយ៉ាងជាក់លាក់ សម្រាប់​ការ​ដាក់​ចេញ​នូវ​ចក្ខុ​វិស័យ​ច្បាស់លាស់​ធ្វើយ៉ាង​ណា​ដើម្បី​ឈាន​ទៅ​សម្រេច​ឱ្យ​ខាន​តែបា​ន​នូវ​ដំណោះ​ស្រាយប្រកបដោយនវានុវត្តន៍ ពោលគឺការធ្វើឱ្យចេញ​ជា​រូបរាង​ផាសុក​វត្ថុសម្រាប់​ជន​មាន​ពិការភាពតាមលទ្ធភាពដែលអាចធ្វើទៅបាននៅទូទាំងប្រទេស ព្រោះផាសុកវត្ថុ គឺជាការ​បង្ក​លក្ខណៈ​ងាយ​ស្រួលដល់​ជន​មានពិការភាពចូលរួមគ្រប់​សកម្មភាព​ក្នុង​សង្គម​ការ​ប្រកួត​ប្រជែង​សមត្ថភាព​ប្រកបដោយការច្នៃប្រឌិត ស្មើភាព និងតាមតម្រូវការជាក់ស្តែង៕ អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
11/14/2026 09:11 AM
សម្តេចធិបតី នាយករដ្ឋមន្រ្ដី អនុញ្ញាតជូន អគ្គនាយកអង្គការ UNESCO ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
11/14/2026 09:11 AM
ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាក្របខ័ណ្ឌសភាប្រើភាសាបារាំង  ស្តីពី «អាកាសធាតុ សន្តិភាព និងសន្តិសុខ» នៅវិមានព្រឹទ្ធសភា
11/14/2026 07:11 AM
កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
11/13/2026 10:11 PM
សម្ដេចតេជោ អបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាហាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026
11/13/2026 10:11 PM
ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន
11/13/2026 07:11 PM
រាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
11/13/2026 06:11 PM
ទីក្រុងឌែលី វ៉ាដាច់ទីក្រុងឡាហ័រ ក្លាយជាទីក្រុងមានការបំពុលខ្យល់ខ្លាំងបំផុតក្នុងពិភពលោក
11/13/2026 06:11 PM
របាយការណ៍៖ ក្រុងវ៉ាស៊ីនតោនទាមទារឱ្យជប៉ុនបង្កើនការចំណាយ ៣ដង ដល់ ១៩ពាន់លានដុល្លារ លើ​កងទ័ពអាមេរិក
11/13/2026 06:11 PM
ការកាត់មូលនិធិទីភ្នាក់ងារ UNRWA ធ្វើឱ្យជនភៀសខ្លួនប៉ាឡេស្ទីននៅលីបង់កាន់តែលំបាកខ្លាំង
11/13/2026 06:11 PM