ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី៖ កត្តាជីវភាព និងសុខុមាលភាព​ប្រជាជនគឺជាកិច្ចការដ៏ធំក្នុងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល

2023/10/24 09:42:40 am        130
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កត្តាជីវភាព​រស់នៅ និងសុខុមាលភាពរបស់ប្រជាជនគឺជាកិច្ចការដ៏សំខាន់ និងធំបំផុត​ដែលរាជរដ្ឋាភិបាល​អាណត្តិទី៧នេះ ត្រូវយកចិត្តទុកដាក់​ ខណៈការកសាងមន្ទីរពេទ្យ គឺជាចក្ខុវិស័យប្រកបដោយ​យុទ្ធសាស្ត្រ​វែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដើម្បីជាការឆ្លើយតបទាន់សភាពការណ៍នូវតម្រូវការ​ចាំបាច់​របស់ប្រជាជនមិនថា នៅរាជធានីភ្នំពេញ​ ឬនៅតាមបណ្តាខេត្តនានានោះឡើយ។ការបញ្ជាក់បែបនេះ របស់សម្តេចធិបតី គឺបានធ្វើឡើងក្នុងគ្រាដែលសម្ដេចអញ្ជើញជាធិបតីក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិតេជោសន្តិភាព» និងប្រកាសដាក់ឱ្យ អនុវត្ត​ជាផ្លូវការ​នូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាព​ទាំង៦គឺ«ការពង្រីកវិសាលភាពមូលនិធិសមធម៌​ដល់គ្រួសារងាយរងហានិភ័យ» ​នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ នៅខណ្ឌព្រែកព្នៅ ​រាជធានីភ្នំពេញ។សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ​វិស័យសុខាភិបាល និងវិស័យអប់រំ គឺនៅតែជាវិស័យ អាទិភាពធំបំផុតក្នុងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនៅអាណត្តិថ្មីនេះ ដោយកត្តាទាំងពីរនេះ​ហើយ ​គឺជាការជំរុញជីវភាពរស់នៅរបស់ប្អូនប្រជាពលរដ្ឋគ្រប់រូប​ឲ្យកាន់​តែល្អប្រសើរបន្ថែមទៀត ស្របទៅតាមយុទ្ធសាស្រ្តទី១ ក្នុងចំណោមទាំង៦ ដែលរាជរដ្ឋាភិបាលប្រកាសដាក់ឲ្យអនុវត្ត​នាពេលនេះ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ​ក៏បានបញ្ជាក់ផងដែរថា ការដាក់ឲ្យប្រើប្រាស់​នូវ«មន្ទីរពេទ្យជាតិតេជោសន្តិភាព» នាពេលនេះគឺជាការដោះស្រាយសេវាសុខាភិបាល​ជូន​ដល់បងប្អូន​ប្រជាពលរដ្ឋ គ្រប់ពហុព្យាបាល ហើយមន្ទីរពេទ្យនេះ​ក៏ជាការជួយរែកពុន​ដល់​មន្ទីរពេទ្យផ្សេងៗផងដែរ ​ហើយមួយវិញទៀត«មន្ទីរពេទ្យជាតិ តេជោសន្តិភាព»​ដែលជា​មន្ទីរពេទ្យដ៏ធំ​ហើយអាចដាក់គ្រែអ្នកជំងឺបានជិតមួយម៉ឺននាក់នេះ ​ក៏មិនមែន​សម្រាប់តែបម្រើ​ដល់​បងប្អូនប្រជានពលរដ្ឋនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ គឺនឹងបម្រើដល់ប្រជាពលរដ្ឋ​គ្រប់រូបទាំង​អស់នៅទូទាំងប្រទេស​ រួមទាំងជនជាតិបរទេស​ដែល​កំពុងរស់នៅ​កម្ពុជាផងដែរ៕អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព»

2023/10/24 09:01:26 am        258
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការពង្រីក វិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ ដែលនេះជាកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។*ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសង្ឃឹមថា«មន្ទីរពេទ្យជាតិ តេជោសន្តិភាព» នឹងទទួលបាននូវសេវាសុខាភិបាលប្រកបដោយគុណភាព ខណៈមន្ទីរពេទ្យដ៏ធំជាងគេនៅកម្ពុជា អាចដាក់គ្រែអ្នកជំងឺបានរហូតដល់ជិត១ម៉ឺនគ្រែ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការដាក់ឲ្យប្រើប្រាស់នូវ«មន្ទីរពេទ្យជាតិ តេជោសន្តិភាព»នាពេលនេះ គឺជាការដោះស្រាយសេវាសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋ គ្រប់ពហុព្យាបាល ហើយមន្ទីរពេទ្យនេះ ក៏ជាការជួយរែកពុនដល់មន្ទីរពេទ្យផ្សេងៗផងដែរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការរៀបចំ «មន្ទីរពេទ្យជាតិតេជោសន្តិភាព» នាពេលនេះ គឺជាយុទ្ធសាស្រ្ដយូរអង្វែងរបស់រាជរដ្ឋាភិបាល និងជាកន្លែងជួយរែកពុននូវការចាំបាច់ណាមួយដែលកម្ពុជាជួបប្រទះ ដូចជាករណីជំងឺកូវីដ-១៩ជាដើម ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការសម្ពោធនូវ«មន្ទីរពេទ្យជាតិ តេជោសន្តិភាព»នាពេលនេះ គឺមិនមែនសម្រាប់តែបម្រើដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ គឺនឹងបម្រើដល់ប្រជាពលរដ្ឋគ្រប់រូបទាំងអស់នៅទូទាំងប្រទេស រួមទាំងជនជាតិបរទេសដែលកំពុងរស់នៅកម្ពុជាផងដែរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការវិនិយោគទៅលើការអប់រំ និងសុខាភិបាលនូវតែជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ពីព្រោះប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនគឺអាស្រ័យលើធនធានមនុស្ស ហើយធនធានមនុស្សមានគុណភាព មានផលិតភាព គឺជាធនធានមនុស្សដែលមានសុខភាពល្អ។-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ ពលរដ្ឋដែលបានប្រើប្រាស់មូលនិធិសមធម៌កន្លងមក មានជាងដប់បួនលានករណី ដែលបានប្រើប្រាស់បណ្ណសមធម៌ ឬបណ្ណក្រីក្រ ដើម្បីទទួលបានសេវាព្យាបាលនៅតាម គ្រឹះស្ថានសុខាភិបាលនានា ដោយមិនចាំបាច់បង់ប្រាក់។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ខ្ញុំចង់ឱ្យពលរដ្ឋកម្ពុជា មានកូនឱ្យបានច្រើនជាងពេលបច្ចុប្បន្ន។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ជូនពរពលរដ្ឋកម្ពុជាទាំងអស់ សូមមានសុខភាពល្អគ្រប់ៗគ្នា តែបើមាន អាការមិនស្រួល ឬ មានជំងឺណាមួយ សូមរួសរាន់មកកាន់មន្ទីរពេទ្យដែលមានគ្រូពេទ្យជំនាញរង់ចាំពិនិត្យ និងព្យាបាលជំងឺ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ នឹងពង្រឹងវិស័យសុខាភិបាលឱ្យកាន់ តែប្រសើរឡើងថែមទៀត តាមរយៈការពង្រឹងសមត្ថភាពគ្រូពេទ្យ ពង្រាយបុគ្គលិកពេទ្យដែលមានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ទៅដល់គ្រប់មូលដ្ឋានភូមិ ឃុំ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើដល់គ្រូពេទ្យនៅតាមតំបន់នានា ត្រូវបង្កើនសមត្ថភាពនៅក្នុងការព្យាបាលជំងឺជូនពលរដ្ឋ ដើម្បីកុំឱ្យពិបាកដឹកមកភ្នំពេញ ជាពិសេសករណីជំងឺធ្ងន់ធ្ងរដែលទាមទារការសង្គ្រោះបន្ទាន់។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពអាហារចំណី និងឱសថសម្រាប់ព្យាបាលជំងឺ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើដល់គ្រប់ស្ថាប័នពាក់ព័ន្ធរួមគ្នា ពិនិត្យលើសុវត្ថិភាពអាហារចំណី និងឱសថសម្រាប់ព្យាបាលជំងឺ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តអំពាវនាវដល់អ្នកលក់ផលិតផលផ្សេងៗ ជាពិសេសផលិតផលពីក្រៅប្រទេស ត្រូវសហការជាមួយក្រសួងសុខាភិបាល ដើម្បីពិនិត្យលើផលិតផលទាំងនោះឱ្យបានច្បាស់លាស់ និងធានាដល់សុខសុវត្ថិភាពរបស់ប្រជាជនដែលជាអ្នកប្រើប្រាស់។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើគ្រប់គ្រូពេទ្យទាំងអស់គោរពក្រមសីលធម៌វិជ្ជាជីវៈ និងយកចិត្តទុកដាក់ព្យាបាលជំងឺជូនពលរដ្ឋនានា ឱ្យដូចការព្យាបាលជូនសមាជិកក្រុមគ្រួសារខ្លួន៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព»

2023/10/24 07:53:15 am        923
នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការពង្រីក វិសាលភាព​មូលនិធិ​សមធម៌ដល់គ្រួសារងាយរងហានិភ័យ ដែលនេះជាកម្មវិធីទី១ នៃ​គោល​នយោបាយ​ជា​អាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។ការកសាងមន្ទីរពេទ្យជាតិ តេជោសន្តិភាព គឺជាស្នាដៃដ៏ឧត្តុង្គឧត្តម និង​ជា​គំនិត​ផ្តួច​ផ្តើម​ដ៏​ឈ្លាស​វៃ​ប្រកប​ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយ​​ជា​​សមិទ្ធផល​មាន​គុណតម្លៃដ៏ធំធេង​ក្នុង​វិស័យសុខាភិបាល​ដែល​ចារជាប្រវត្តិសាស្ត្រ នៃ​ការ​សាងសង់​មន្ទីរពេទ្យជាតិពហុឯកទស នៅកម្ពុជា សម្រាប់​ជា​ឧត្តម​ប្រយោជន៍​របស់​ប្រជាជាតិ​ទាំង​មូល​​ និងបានបញ្ចប់ការសាងសង់ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» ​មានទីតាំងនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រធានាធិបតីអ៊ីស្រាអែល អះអាងថា ក្រុមហាម៉ាសមានការណែនាំអំពីការបង្កើតអាវុធគីមី

2023/10/23 02:38:26 pm        126
ប្រធានាធិបតីអ៊ីស្រាអែល បានចោទប្រកាន់ថា ក្រុមអ្នកវាយប្រហាររបស់ក្រុមហាម៉ាស កំពុងអនុវត្តការណែនាំអំពីរបៀបផលិតអាវុធគីមី។ លោកប្រធានាធិបតី Isaac Herzog បានថ្លែងប្រាប់សារព័ត៌មាន Sky News ថា សម្ភារៈ ត្រូវបានរកឃើញនៅពេលដែលវាស្វែងរកសាកសពភេរវករដែលបានស្លាប់ ដែលបានវាយលុកទៅលើសហគមន៍លំនៅឋាន Be'eri ជាកន្លែងដែលអ្នកស្រុកមួយភាគប្រាំ ត្រូវបានសម្លាប់ ឬចាប់ពង្រត់។សម្ភារៈដែលត្រូវរកឃើញនោះ ត្រូវបានបញ្ចេញ នៅមុនផែនការរបស់អ៊ីស្រាអែលក្នុងការចែករំលែករូបភាពវីដេអូគួរឲ្យឈឺចាប់នៃការវាយប្រហារដ៏ឃោរឃៅលើជនស៊ីវិល នៅថ្ងៃទី៧ ខែតុលា ដែលក្នុងនោះមនុស្សជាង ១.៤០០ នាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់មនុស្ស ២០០ នាក់ត្រូវបានចាប់ជាចំណាប់ថ្នូរ។អ៊ីស្រាអែល បានសម្រេចចិត្តផ្សាយរូបភាពដ៏គួរឲ្យសោកសង្រេង ដើម្បីប្រឆាំងនឹងអ្វីដែលខ្លួនពណ៌នាថាជា«បាតុភូតដូចជាការបដិសេធការសម្លាប់រង្គាល»និងការធ្វើឲ្យវិនាសហិចហោច ដោយសង្ស័យលើទំហំនៃអំពើឃោរឃៅនេះ។

អាមេរិក និងប្រទេសលោកខាងលិច ចេញសេចក្តីថ្លែងការណ៍រួម ស្តីពីសិទ្ធិរបស់អ៊ីស្រាអែល ក្នុងការការពារខ្លួន និងកាតព្វកិច្ចគោរពតាមច្បាប់មនុស្សធម៌

2023/10/23 02:34:57 pm        133
លោកប្រធានាធិបតី ចូ បៃដិន រួមជាមួយនឹងមេដឹកនាំប្រទេសជាសម្ព័ន្ធមិត្តលោកខាងលិច បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ពួកគេចំពោះអ៊ីស្រាអែល និងសិទ្ធិការពារខ្លួន កាលពីថ្ងៃអាទិត្យ ខណៈដែលជំរុញឲ្យ ប្រទេសនេះប្រកាន់ខ្ជាប់នូវច្បាប់មនុស្សធម៌អន្តរជាតិ។ក្រុមមេដឹកនាំ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអាទិត្យថា៖ «ថ្ងៃនេះ លោកប្រធានាធិបតី ចូ បៃដិន លោកនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ នៃប្រទេសកាណាដា លោកប្រធានាធិបតីអេម៉ានូអែល ម៉ាក្រុង នៃប្រទេសបារាំង លោកអធិការបតី អូឡាហ្វ សូល នៃប្រទេសអាល្លឺម៉ង់ លោកស្រីនាយករដ្ឋមន្រ្តី Giorgia Meloni នៃប្រទេសអ៊ីតាលី និងលោកនាយករដ្ឋមន្ត្រី រីស៊ី ស៊ូណាក៉ (Rishi Sunak) នៃចក្រភពអង់គ្លេស បាននិយាយទាក់ទងនឹងជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងអង្គការភេរវកម្មហាម៉ាស»។ខណៈពេលដែលក្រុមមេដឹកនាំនេះ បានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះអ៊ីស្រាអែល និងសិទ្ធិរបស់ខ្លួនក្នុងការការពារខ្លួនប្រឆាំងនឹងអំពើភេរវកម្ម ពួកគេក៏បានអំពាវនាវឲ្យមានការប្រកាន់ខ្ជាប់នូវច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងការការពារជនស៊ីវិលផងដែរ។មេដឹកនាំទាំងអស់ ក៏បានអំពាវនាវឲ្យ«ដោះលែងជាបន្ទាន់នូវចំណាប់ថ្នូរដែលនៅសេសសល់ទាំងអស់» ដោយបញ្ជាក់ថា ពួកគេ «បានប្តេជ្ញាចិត្តក្នុងការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីគាំទ្រជនជាតិរបស់ពួកគេ នៅក្នុងតំបន់ ជាពិសេសអ្នកដែលចង់ចាកចេញពីតំបន់ហ្គាហ្សា»។

ពលរដ្ឋស្វីស ងាកទៅគាំទ្របក្សស្តាំនិយមក្នុងការបោះឆ្នោត ខណៈបញ្ហាអន្តោប្រវេសន៍កំពុងដាក់បន្ទុក

2023/10/23 02:26:30 pm        182
ប្រជាជនស្វីស មើលទៅហាក់ដូចជាបានផ្លាស់ប្តូរទៅគាំទ្របក្សស្តាំនិយម ក្នុងការបោះឆ្នោតជាតិ កាលពីថ្ងៃអាទិត្យ (២២ តុលា) ខណៈកង្វល់អំពីបញ្ហាអន្តោប្រវេសន៍ មានច្រើនជាងកង្វល់ពីបម្រែបម្រួលអាកាសធាតុ និងការរលាយផ្ទាំងទឹកកក ទោះបីជាការបោះឆ្នោតទំនងជាមិនផ្លាស់ប្តូរសមាសភាពរដ្ឋាភិបាលស្វីសក៏ដោយ។គណបក្សស្តាំនិយមស្វីស (SVP) ដែលជាគណបក្សនយោបាយដ៏ធំបំផុតរបស់ប្រទេសនេះ បានបង្កើនសម្លេងគាំទ្រសម្រាប់ការបោះឆ្នោតរបស់ខ្លួនដល់ចំនួន ២៩ភាគរយ ដែលកើនឡើងចំនួន ៣,៤ភាគរយ ខ្ពស់ជាងការបោះឆ្នោតចុងក្រោយក្នុងឆ្នាំ២០១៩ នេះបើយោងតាមការព្យាករចុងក្រោយដោយទូរទស្សន៍ SRF របស់ប្រទេសស្វីស។គណបក្សនេះ បានធ្វើយុទ្ធនាការលើវេទិកាទប់ស្កាត់ចំនួនប្រជាជនរបស់ប្រទេស ដែលបច្ចុប្បន្នមានចំនួន ៨,៧លាននាក់ មិនឲ្យលើសពី ១០លាននាក់នោះទេ។ មេដឹកនាំគណបក្ស SVP លោក Marco Chiesa បាននិយាយថា «យើងកំពុងមានបញ្ហាជាមួយការធ្វើអន្តោប្រវេសន៍ ជនអន្តោប្រវេសន៍ខុសច្បាប់ និងបញ្ហាសុវត្ថិភាពនៃការផ្គត់ផ្គង់ថាមពល។ ប្រទេសស្វីស មានភាពចលាចលលើបញ្ហាសិទ្ធិជ្រកកោនរួចទៅហើយ ហើយចំនួនប្រជាជន ១០លាននាក់ នៅក្នុងប្រទេសស្វីស គឺជាប្រធានបទដែលយើងពិតជាត្រូវដោះស្រាយ»។ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសស្វីស បានទទួលជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ រួមទាំងអ្នកធ្វើអន្តោប្រវេសន៍ខុសច្បាប់ ដែលនាំឲ្យរដ្ឋាភិបាលរបស់ប្រទេសជួបបញ្ហាក្នុងការដោះស្រាយ ហើយក៏បានដាក់បន្ទុកលើសេដ្ឋកិច្ចផងដែរ៕

ប្រទេសចិនបានរកឃើញករណីចារកម្មមួយផ្សេងទៀត ពីសហរដ្ឋអាមេរិក

2023/10/23 02:21:35 pm        168
ទីភ្នាក់ងារចារកម្មជាន់ខ្ពស់របស់ប្រទេសចិន បាននិយាយកាលពីថ្ងៃអាទិត្យ (២២ តុលា) ថា ពលរដ្ឋចិនម្នាក់ ដែលធ្វើការឱ្យវិទ្យាស្ថានការពារជាតិមួយ ត្រូវបានចោទប្រកាន់ពីបទចារកម្មឱ្យសហរដ្ឋអាមេរិក ហើយសំណុំរឿងរបស់ជនល្មើសរូបនោះ ត្រូវបានផ្ទេរទៅតុលាការនៅភាគនិរតីនៃទីក្រុង ជឹងទូ (Chengdu) ដើម្បីកាត់ទោស។ សណុំរឿងនេះ គឺជាករណីចុងក្រោយបង្អស់ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់ទីក្រុងប៉េកាំង ចំពោះសន្តិសុខជាតិ ការពង្រីកច្បាប់ប្រឆាំងចារកម្ម និងការបង្ក្រាបអំពើពុករលួយក្នុងស្រុក។ទូរទស្សន៍រដ្ឋចិន CCTV បាននិយាយនៅក្នុងរបាយការណ៍មួយថា បុរសម្នាក់ដែលមាននាមត្រកូល ហូវ (Hou) ដែលធ្វើការនៅវិទ្យាស្ថានការពារជាតិមួយកន្លែង ត្រូវបានបញ្ជូនទៅនាក់សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៣ ក្នុងនាមជាអ្នកប្រាជ្ញទស្សនកិច្ចនៅសាកលវិទ្យាល័យអាមេរិកមួយកន្លែង ជាទីដែលលោកត្រូវបានបង្ខិតបង្ខំឱ្យបង្ហាញអាថ៌កំបាំងរដ្ឋរបស់ចិន។ទូរទស្សន៍ CCTV បានបន្តថា សាស្រ្តាចារ្យអាមេរិកម្នាក់ ដែលស្និទ្ធនឹងលោក ហូវ បានណែនាំលោកឱ្យស្គាល់មនុស្សម្នាក់ ដែលអះអាងថាជាបុគ្គលិកនៃក្រុមហ៊ុនប្រឹក្សាយោបល់ ប៉ុន្តែតាមពិតបុរសនោះគឺជា «មន្រ្តីស៊ើបការណ៍សម្ងាត់» ជនជាតិអាមេរិក ដែលប្រើប្រាស់ក្រុមហ៊ុននោះជាការលាក់បាំងអត្តសញ្ញាណរបស់ខ្លួនប៉ុណ្ណោះ។ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានចាប់ខ្លួន និងឃុំខ្លួនជនជាតិចិន ព្រមទាំងជនបរទេសរាប់សិបនាក់ ពីបទសង្ស័យថាប្រព្រឹត្តចារកម្ម ដែលបង្កើនក្តីបារម្ភចំពោះសហរដ្ឋអាមេរិក ជុំវិញការជំរុញប្រឆាំងចារកម្មរបស់ខ្លួន៕

អ្នកវិភាគ៖ សមាជិកបក្សសាធារណរដ្ឋ កំពុងប្រឈមនឹងស្ថានភាពលំបាកក្នុងការរើសប្រធានសភាអាមេរិកថ្មី

2023/10/23 02:05:06 pm        120
អ្នកវិភាគម្នាក់បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា គណបក្សសាធារណរដ្ឋ ដែលកំពុងបែកបាក់គ្នាយ៉ាងជូរចត់ នឹងប្រឈមមុខនឹងការប្រយុទ្ធគ្នាដ៏ខ្លាំងមួយ ដើម្បីបង្រួបបង្រួមបេក្ខជនសម្រាប់តំណែងប្រធានសភាតំណាងរាស្រ្តអាមេរិក នៅពេលពួកគេជួបប្រជុំគ្នាដើម្បីតែងតាំងបេក្ខជនមួយរូប នៅថ្ងៃចន្ទ (២៣ តុលា) នេះ។លោកស្រី Elaine Kamarck សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថាន ប្រ៊ូកឃីងស៎ (Brookings) បាននិយាយកាលពីថ្ងៃអាទិត្យ (២២ តុលា) ថា បេក្ខជនទាំងប្រាំបួននាក់ ត្រូវបានបែងចែកយ៉ាងស្មើៗគ្នារវាងពួកកណ្តាលនិយម និងក្រុមស្តាំនិយមជ្រុលនៃគណបក្សដែលចង់បិទរដ្ឋាភិបាល។លោក ជីម ជោឌែន (Jim Jordan) ដែលជាអ្នកអភិរក្សនិយម គឺជាសមាជិកសភាចុងក្រោយ ដែលត្រូវបានតែងតាំងសម្រាប់តំណែងនេះ ប៉ុន្តែលោកមិនអាចទទួលបានសម្លេងពីសមាជិកគណបក្សសាធារណរដ្ឋគ្រប់គ្រាន់ ដើម្បីគាំទ្រលោកនៅក្នុងការបោះឆ្នោតសភាពេញអង្គ ហើយពេលនេះ លោកមិនមែនជាបេក្ខជនសម្រាប់តំណែងប្រធានសភានេះទៀតនោះទេ។លោកស្រី Kamarck បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ដំណើរការនៃការជ្រើសរើសប្រធានសភា សម្រាប់បន្តតំណែងបន្ទាប់ពីអ្នកតំណាងរាស្រ្ត និងអតីតប្រធានសភា លោក Kevin McCarthy បានធ្វើឱ្យរដ្ឋាភិបាលស្ថិតក្នុងស្ថានភាពមិនអាចឆ្ពោះទៅមុខបាន ហើយបានធ្វើឱ្យមាន «សង្រ្គាមស៊ីវិល» នៅក្នុងចំណោមគណបក្សសាធារណរដ្ឋផងដែរ៕

អាមេរិកណែនាំប្រជាជនរបស់ខ្លួនកុំឲ្យធ្វើដំណើរទៅអ៊ីរ៉ាក់ ចំពេលមានការកើនឡើងនៃការវាយប្រហារលើបុគ្គលិកអាមេរិក

2023/10/23 02:01:35 pm        137
សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ បានណែនាំប្រជាជនអាមេរិកកុំឲ្យធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីយោធាអាមេរិក និងបុគ្គលិកនៅក្នុងប្រទេសមជ្ឈិមបូព៌ា បានទទួលរងការវាយប្រហារ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។នៅក្នុងការណែនាំនោះ ក្រសួងការបរទេស បានចុះបញ្ជីប្រទេសអ៊ីរ៉ាក់នៅក្រោមកម្រិតខ្ពស់បំផុតលេខ៤ របស់ខ្លួនគឺ កុំធ្វើដំណើរទៅ ដោយសារតែអំពើភេរវកម្ម ការចាប់ពង្រត់ ជម្លោះប្រដាប់អាវុធ និងចលាចលស៊ីវិល។ការណែនាំ ត្រូវបានចេញ បន្ទាប់ពីក្រសួងការបរទេសកាលពីថ្ងៃសុក្រ បានបញ្ជាឲ្យសមាជិកគ្រួសារទាំងអស់ និងបុគ្គលិករដ្ឋាភិបាលអាមេរិកដែលមិនស្ថិតក្នុងស្ថានភាពគ្រាអាសន្នចាកចេញពីស្ថានទូតអាមេរិករបស់ខ្លួន នៅទីក្រុងបាកដាដ និងស្ថានអគ្គកុងស៊ុលនៅទីក្រុងអឺប៊ីល ( Erbil) ជុំវិញការគំរាមកំហែងផ្នែកសន្តិសុខដែលផ្តោតលើមន្ត្រីរដ្ឋាភិបាល និងផលប្រយោជន៍របស់អាមេរិក។ការណែនាំដដែល បានឲ្យដឹងទៀតថា៖«ពលរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ប្រឈមនឹងហានិភ័យខ្ពស់ចំពោះសុវត្ថិភាព និងសន្តិសុខរបស់ពួកគេ រួមទាំងលទ្ធភាពអំពើហិង្សា និងការចាប់ជំរិត»។

ប្រព័ន្ធធារាសាស្រ្តកង្ហតខេត្តបាត់ដំបង ធានានិរន្តរភាពស្រោចស្រពផ្ទៃដីស្រូវប្រាំង និងវស្សាជិត ៨ ម៉ឺនហិកតា

2023/10/23 01:42:49 pm        965
បាត់ដំបង៖ ប្រព័ន្ធធារាសាស្រ្តកង្ហត ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ជំហានទី១ ត្រូវបានជួសជុល និងស្តារឡើងវិញក្នុងឆ្នាំ២០១០ បញ្ចប់នៅឆ្នាំ២០១៤ និងក្នុងឆ្នាំ២០១៥ បានបន្តជំហាន២ អនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម ដោយប្រើប្រាស់ថវិកាឥណទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន។ ប្រព័ន្ធនេះបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការងារស្រោចស្រព ការគ្រប់គ្រងទឹកជំនន់ក្នុងតំបន់ ជាផ្លូវគមនាគមន៍ បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងជាមធ្យោបាយសម្រាប់ដឹកកសិផលទៅកាន់ទីផ្សារ។ ប្រព័ន្ធធារាសាស្រ្តកង្ហត ទទួលបានប្រភពទឹកពីស្ទឹងសង្កែ និងពីផ្ទៃរងទឹកភ្លៀងពីផ្នែកខាងលើ តាមរយៈសំណង់កាត់ស្ទឹង បញ្ចាល់ទឹកតាមប្រឡាយមេបេតុង ប្រឡាយមេ និងប្រឡាយរងសម្រាប់ស្រោចស្រព។ ចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន ប្រព័ន្ធធារាសាស្ត្រកង្ហតទទួលបាននូវកិច្ចដំណើរការជួសជុល និងថែទាំជាប្រចាំលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធទាំងមូលបានប្រមាណ ៨០% ដែលធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ៦៧.០០០ហិកតា ស្រូវប្រាំងចំនួន ១១.៥០០ហិកតា និងដំណាំរួមផ្សំមួយចំនួន ជូនប្រពលរដ្ឋចំនួន ១៨ឃុំ ក្នុងស្រុកចំនួន៤ (ស្រុកបាណន់ ស្រុកមោងឫស្សី ស្រុកគាស់ក្រឡ និងស្រុកសង្កែ) និងក្រុងបាត់ដំបង៕ ប្រភព៖ ក្រសួងធនធានទឹក

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ
06/02/2026 05:06 PM
សម្ដេចតេជោ ហ៊ុន សែន ជ្រើសរើសយកទីតាំងអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ សម្រាប់​រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលរដ្ឋសភា និងព្រឹទ្ធសភាអន្តរជាតិនៅខែសីហាខាងមុខនេះ
06/02/2026 05:06 PM
គ្រូ U19 កម្ពុជា ប្ដេជ្ញាយកលទ្ធផលល្អជូនជាតិ ក្នុងការប្រកួតជើងឯកយុវជនអាស៊ាន នៅឥណ្ឌូនេស៊ី
06/02/2026 05:06 PM
ក្រសួងបរិស្ថាន៖ UN គាំទ្រយុទ្ធសាស្ត្រហិរញ្ញប្បទាន NDC 3.0 ដើម្បីការពារព្រៃឈើ និងគ្រប់គ្រងសំណល់ឆ្លាតវៃ
06/02/2026 04:06 PM
ប្រមុខការទូតកម្ពុជា៖ កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សា​ចំនួនពីរ​រូប​រួច​ហើយ​ដែល​ជា​អ្នក​ច្បាប់​ល្បីៗ​ ដើម្បីចូលរួមអនុវត្តយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS
06/02/2026 04:06 PM
ការិយាល័យតំណាង អ.ដ.ក. ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅខេត្តព្រះវិហារ ដើម្បីបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែជិតប្រជាពលរដ្ឋ!
06/02/2026 04:06 PM
រដ្ឋបាលខណ្ឌសែនសុខ បន្តយកចិត្តទុកដាក់ក្នុងស្តារប្រព័ន្ធលូបង្ហូរទឹកសំខាន់ៗ ក្នុងមូលដ្ឋាន ដើម្បីបញ្ចៀសការជន់លិចលង់ក្នុងរដូវភ្លៀង
06/02/2026 04:06 PM
សម្ដេចតេជោ ហ៊ុន សែន៖ រយៈពេល៥ខែឆ្នាំនេះកម្ពុជាទទួលបានចំណូលពន្ធដារជាង ៥៣ភាគរយនៃផែនការឆ្នាំ២០២៦
06/02/2026 04:06 PM
សេចក្តីព្រាងច្បាប់រំលាយសភាអ៊ីស្រាអែល ឆ្លង​ផុត​ដំណាក់​កាល​ដំបូង នៅសភា
06/02/2026 04:06 PM
ហ្វីលីពីន និងវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ និងសុវត្ថិភាពដែន​សមុទ្រ
06/02/2026 04:06 PM