កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រជាជនចិនប្រមូលផ្ដុំគ្នាជិតគេហដ្ឋានបុណ្យសពផ្លូវរដ្ឋ ខណៈពិធីឈាបនកិច្ចអតីតនាយករដ្ឋមន្ត្រីចិន លឺ ឃឺឈាង

2023/11/02 08:24:22 pm        207
មនុស្សរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នាជិតទីតាំងរៀបចំពិធីបុណ្យសពផ្លូវរដ្ឋ នៅថ្ងៃព្រហស្បតិ៍នេះ ខណរៀបចំជូនដំណើរចុងក្រោយសម្រាប់អតីតនាយករដ្ឋមន្ត្រី លឺ ឃឺឈាង(Li Keqiang)។ នៅមុខគេហដ្ឋានសព ក្នុងសម្លៀកបំពាក់កាន់ទុក្ខ និងកងកម្លាំងនគរបាលយ៉ាងច្រើនក្នុងឯកសណ្ឋានបានតម្រង់ជួរផ្លូវរាប់រយម៉ែត្រ បិទផ្លូវ និងប្រាប់ប្រជាពលរដ្ឋឱ្យធ្វើដំណើរតាម និងឃ្លាំមើលវត្តមានរបស់សារព័ត៌មានក្រៅផ្លូវការ ឬសារព័ត៌មានបរទេស។ នគរបាលក៏បានបញ្ជូនមនុស្សចេញពីស្ថានីយ៍រថភ្លើងក្រោមដីនៅជិតទីបញ្ចុះសពបាប៉ាវសាន (Babaoshan) ជាកន្លែងពិធីឈាបនកិច្ចរបស់រដ្ឋត្រូវបានប្រារព្ធឡើង និងជាទីដែលមេដឹកនាំជាន់ខ្ពស់ជាច្រើនរូប ត្រូវបានបញ្ចុះនៅទីនោះដែរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ទង់ជាតិ រួមទាំងស្តង់ដារដ៏ល្បីល្បាញបំផុតរបស់ប្រទេស ដែលបក់រសាត់លើទីលានធានអានម៉ិន( Tiananmen Square) ចំកណ្តាលរដ្ឋធានីរបស់ចិន ត្រូវបានទម្លាក់ត្រឹមពាក់កណ្តាល នៅអគារការិយាល័យរដ្ឋាភិបាលនានា និងគណបក្សនានាទូទាំងប្រទេស នៅស្ថានទូត និងស្ថានកុងស៊ុលចិននៅបរទេស នៅពេលដែលប្រារព្ធពិធីឈាបនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រី Li Keqiang ដែលបានគ្រោងទុក។ លោក Li បានទទួលមរណភាពកាលពីថ្ងៃសុក្រសប្តាហ៍មុនដោយសារគាំងបេះដូងក្នុងវ័យ៦៨ ឆ្នាំ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថាពិធីឈាបនកិច្ចសពរបស់លោកនឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ នេះ ប៉ុន្តែមិនបាននិយាយអំពីផែនការពិធីបុណ្យសពនោះទេ។ យោងតាមគំរូមុនៗ មន្ត្រីជាន់ខ្ពស់ដែលចូលនិវត្តន៍ជាធម្មតា ត្រូវតម្កល់នៅក្នុងពិធីបុណ្យរដ្ឋមួយរយៈពេលខ្លី នៅពេលបណ្ដាមេដឹកនាំគោរពសព និងដាក់កម្រងផ្កាពណ៌ស ដែលជាពណ៌ប្រពៃណីនៃការកាន់ទុក្ខ៕

សម្តេច ប៉ាបហ្រ្វង់ស៊ីស គាំទ្រដំណោះស្រាយរដ្ឋពីរ អ៊ីស្រាអែល-ប៉ាឡេស្ទីន

2023/11/02 08:12:13 pm        256
សម្តេចប៉ាបហ្វ្រង់ស៊ីស បានមានបន្ទូលអំពីជម្លោះរវាងប្រទេសអ៊ីស្រអែល និងក្រុមហាម៉ាស់ និងបានមានបន្ទូលជាថ្មីអំពីការគាំទ្ររបស់ព្រះអង្គសម្រាប់ដំណោះស្រាយរដ្ឋពីរ ខណៈបញ្ជាក់ថាព្រះអង្គនឹងចូលរួមកិច្ចប្រជុំកំពូលអាកាសធាតុអង្គការសហប្រជាជាតិដ៏សំខាន់ នៅឆ្នាំនេះ។ មានបន្ទូលតាមប៉ុស្តិ៍ទូរទស្សន៍រដ្ឋអ៊ីតាលី RAI សម្តេចប៉ាប បានមានបន្ទូលពីបញ្ហាប្រឆាំងជនជាតិជ្វីហ្វ ដោយបាននថ្លែងថា វានៅតែត្រូវបានលាក់បាំង និង ជាគ្រោះអាក្រក់ វាពុំទាន់បានកន្លងផុតនៅឡើយ។សម្តេចប៉ាប មានបន្ទូលថា ពលរដ្ឋនៃរដ្ឋទាំងពីនេះ ត្រូវតែរស់នៅរួមគ្នា។ ដោយមានដំណោះស្រាយដ៏ឆ្លាតវៃ មានពលរដ្ឋទាំងពីរ រដ្ឋទាំងពីរ ធ្វើទៅតាមកិច្ចព្រមព្រៀងទីក្រុង Oslo ដែលទាំងពីរនេះជារដ្ឋត្រូវបានកំណត់ ហើយទីក្រុងហ្សេរុយសាឡឹមមានស្ថានភាពពិសេស។ បរិបទមួយចំនួន ដំណោះស្រាយរដ្ឋពីរ គឺជាគោកដៅ របស់សហគមន៍អន្តរជាតិរយៈពេលជាច្រើនទសវត្សរ៍មកហើយ មានមកតាំងពីផែនការខណ្ឌចែករបស់អង្គការសហប្រជាជាតិឆ្នាំ១៩៤៧ ហើយប្រទេសជាច្រើន និយាយថា នោះគឺជាវិធីតែមួយគត់រួចផុតពីជម្លោះ។

កម្មវិធីប្រឡងប្រណាំងរោងចក្រសហគ្រាសសុខសាន្តនឹងរៀបចំធ្វើនៅឆ្នាំក្រោយ

2023/11/02 07:58:52 pm        276
កណ្ដាល៖ ថ្លែងក្នុងពិធីដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិត ប្រមាណពីរម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្ដម ហេង សួរ បានឱ្យដឹងថា ដើម្បីឱ្យ រោងចក្រ សហគ្រាស កម្មករ និយោជិត ប្រកបអាជីវកម្ម និងធ្វើការងារប្រកបដោយភាពរីកចម្រើនទាំង អស់គ្នានោះ ក្រសួងនឹងសហការជាមួយគ្រប់​ភាគី​ពាក់ព័ន្ធរៀបចំយុទ្ធនាការប្រឡងប្រណាំងមួយ។ឯកឧត្ដមបន្តថា យុទ្ធនាការប្រឡងប្រណាំងនោះ ផ្ដោតលើរោងចក្រមួយ សហគ្រាសមួយ ក្នុងភាពសុខសាន្តដែលគ្រោងរៀបចំធ្វើនៅឆ្នាំ២០២៤ ខាងមុខនេះ។ឯកឧត្ដមបន្ថែមថា ដើម្បីឱ្យរោងចក្រ សហគ្រាស កម្មករ និយោជិត ធ្វើការងារជាមួយគ្នាដោយភាព សុខសាន្តនោះ ក្រសួងបានដាក់ចេញនូវកម្មវិធីដើម្បីពង្រឹងក្រុមអធិការកិច្ចការងារ, ពង្រឹង និងពង្រីកវិសាលភាពក្រុមប្រឹក្សាអាជ្ញាកណ្ដាល ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធនានា ផងដែរ។ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងអស់គ្នា ទាំងម្ចាស់រោងចក្រ សហគ្រាស ទាំងកម្មករ និយោជិត ត្រូវ តែសហការរួមគ្នាធ្វើយ៉ាងណា ឱ្យកន្លែងបំពេញការងារមានភាពសុខសាន្ត៕ដោយ៖ គង់ ឌិន,  

សម្ដេចធីបតី៖ កម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈផ្ដោតវិស័យចំនួន ១០ មាន៣៨មុខជំនាញ

2023/11/02 07:47:45 pm        266
កណ្ដាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់ដែលនឹងប្រកាសជាផ្លូវការនាពេលខាងមុខនេះ គឺបានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលលើវិស័យសំខាន់ៗចំនួន ១០ ក្នុងនោះមានមុខជំនាញចំនួន ៣៨ មុខជំនាញ។សម្ដេចធីបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិត មកពីរោងចក្រសហគ្រាសនានា នៅក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួនជិត ២ ម៉ឺននាក់នាព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះថា រាជរដ្ឋាភិបាលតែងតែគិតគូរគ្រប់ពេលវេលាដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយដើម្បីប្រជាពលរដ្ឋរឹងមាំ គឺរាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រ បង្រៀនពលរដ្ឋឱ្យ​ចេះស្ទូចត្រី តាមរយៈការដាក់ចេញនូវវិធីសាស្ត្របណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ពិតប្រាកដជូនប្រជាពលរដ្ឋ ដើម្បីបានប្រកបការងារផ្សេងៗ ចិញ្ចឹមជីវិត និងធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរ។នៅក្នុងឱកាសចំណេះសំណាលជាមួយកម្មករនិយោជិតនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមការងាររៀបចំការចុះឈ្មោះយុវជនដែលចង់រៀនជំនាញវិជ្ជាជីវៈនានានាក្នុងកម្មវិធីគោលនយោបាយថ្មីនេះ ​ឱ្យកាន់តែងាយស្រួល និងត្រូវដកចេញនូវនីតិវិធីដែលស្មុគស្មាញចោល។ សម្ដេចធិបតី ក៏បានស្នើឱ្យរៀបចំវគ្គបណ្ដុះបណ្ដាលជូនពលរដ្ឋឱ្យកាន់តែច្រើន ទាំងវគ្គបណ្ដុះ បណ្ដាលពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ, វគ្គថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ និងវគ្គបណ្ដុះបណ្ដាលពេលយប់ជាដើម៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖កម្ពុជានឹងក្លាយជាប្រទេសរីកចម្រើននៅឆ្នាំ២០៥០

2023/11/02 07:34:23 pm        290
កណ្ដាល៖ មានប្រសាសន៍ក្នុងពេលអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិត ប្រមាណពីរម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ទោះកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ ពលរដ្ឋមានជីវភាពធូរធារជាលំ ដាប់ក្ដី ក៏រាជរដ្ឋាភិបាលនៅតែបន្តគិតគូរយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាកាន់តែរីកចម្រើន ជាលំដាប់ថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅជាប្រទេសរីកចម្រើននៅឆ្នាំ២០៥០។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ដើម្បីសម្រេចគោលដៅនេះ សម្ដេចនាយករដ្ឋមន្ត្រី បាន ចាត់តាំងឱ្យមានការចុះស្រាវជ្រាវនៅគ្រប់តំបន់ គ្រប់ផ្នែក និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីដាក់ចេញនូវគោលនយោបាយឱ្យចំទិសដៅ និងជាក់ស្ដែងនិយម តាំងពីមុនពេលបង្កើតរាជរដ្ឋាភិបាលនៅអាណត្តិទី៧ មកម្ល៉េះ។កម្ពុជានៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីការបញ្ចប់សង្គ្រាមទាំងស្រុងនៅចុងឆ្នាំ១៩ ៩៨ កម្ពុជាត្រូវបានសហគមន៍អន្តរជាតិ អតីតអ្នកមកបំពេញបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា អតីត អ្នកការទូត ​និងអង្គការក្រៅរដ្ឋាភិបាលនានាកោតសរសើរថា កម្ពុជាពិតជាមានការរីកចម្រើន​ដែលពួក គាត់មិននឹកស្មានដល់ បន្ទាប់ពីពួកគាត់បានមកដល់កម្ពុជាជាថ្មី៕ដោយ៖ គង់ ឌិន

សម្ដេចធីបតីដាក់ចេញគោលការណ៍ «ឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ» ក្នុងការបណ្ដុះបណ្ដាលជំនាញដល់យុវជន ១,៥ លាននាក់

2023/11/02 07:27:50 pm        237
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានដាក់ចេញនូវ គោលការណ៍ “ឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ” គឺជាពាក្យស្លោកគន្លឹះសម្រាប់ក្រុមការងារទទួលបន្ទុកលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន យុវនារី មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេស ចំនួន ១ លាន ៥ សែននាក់ យកទៅអនុវត្ត ក្នុងទិសដៅផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាមឱ្យចំគោលដៅ ព្រមទាំងប្រកបដោយសមត្ថភាព និងជំនាញ ស្របតាមតម្រូវការការងារ និងទីផ្សារ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសារគន្លឹះសំខាន់ៗក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត ចំនួន ១៨ ១៩០ នាក់ មកពីរោងចក្រ-សហគ្រាសចំនួន ២៩ នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ តុលា ២០២៣ ។សម្ដេចធិបតីថ្លែងថា ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាអ្នកនយោបាយ គឺត្រូវទទួលបន្ទុកធ្វើគោលនយោបាយ រៀបចំផែនការ ចាត់តាំងអនុវត្ត តាមដានត្រួតពិនិត្យការអនុវត្ត និងធ្វើការវាយតម្លៃ ដើម្បីធានាដល់ប្រសិទ្ធផលសម្រាប់ជាតិ និងប្រជាជន។ ដូចនេះ ទើបរាជរដ្ឋាភិបាលកម្ពុជា តែងយកគោលការណ៍ជាក់ស្តែងនិយម សម្រាប់យកទៅអនុវត្ត និងធ្វើសកម្មភាពដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។ ក្នុងន័យនេះ នាយករដ្ឋមន្ត្រី ចាំបាច់ត្រូវខិតខំរៀបចំ គិតគូរផែនការ គោលនយោបាយ ហើយពន្យល់ និងបកស្រាយដល់ប្រជាពលរដ្ឋឱ្យបានដឹង និងបានយល់ជ្រាបច្បាស់ថាអ្វីដែលជាគុណប្រយោជន៍ដែលនឹងត្រូវទទួលបានពីការដឹកនាំរបស់រាជរដ្ឋាភិបាល ។សម្ដេចធិបតីបញ្ជាក់ថា ប្រជាពលរដ្ឋ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺមិនខុសនោះទេ ពីព្រោះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បាន និងកំពុងក្លាយជាប្រទីបនាំផ្លូវ ដោយប្រែក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានអំពាវនាវដល់បងប្អូនទាំងអស់ចាប់យកឱកាសនេះ ដើម្បីជួយដល់ខ្លួនឯង អភិវឌ្ឍខ្លួន និងខិតខំដើម្បីការរីកចម្រើនទៅមុខ តាមរយៈការពង្រឹងសមត្ថភាព ពង្រឹងជីវភាពរស់នៅ។ រាជរដ្ឋាភិបាល មានតួនាទីជាអ្នកបង្ហាញទីកន្លែងដែលមានបឹង និងបង្រៀនប្រជាពលរដ្ឋឱ្យចេះស្ទួចត្រី ហើយក៏នឹងផ្តល់ត្រីជូនដល់ប្រជាពលរដ្ឋដែលមានការលំបាក ងាយរងហានិភ័យ និងមានតម្រូវការអាទិភាព ដើម្បីអាចរស់នៅបានល្អ និងមានលទ្ធភាពតស៊ូជម្នះការលំបាក។ សម្ដេចធិបតីថ្លែងថា កត្តាសំខាន់ ៣ ដែលរាជរដ្ឋាភិបាលប្រកាន់ខ្ជាប់ គឺ៖ ១. ការធានាបរិស្ថានសុខសន្តិភាព ការលើកទឹកចិត្តដល់ការវិនិយោគ និងប្រកបធុរកិច្ចគ្រប់ប្រភេទ, ២. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និង៣. ធនធានមនុស្ស៖ សុខភាព និងចំណេះដឹង ។សម្ដេចបញ្ជាក់ថា គោលដៅនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នឹងផ្តោតសំខាន់លើគោលការណ៍ “ឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ” ដែលត្រូវនឹងជំនាញ ដើម្បីធានាដល់ការងារ និងការលើកស្ទួយជីវភាព ឱ្យមានភាពម្ចាស់លើជោគវាសនាខ្លួនឯងផង និងព្រមទាំងជួយជ្រោមជ្រែងដល់ក្រុមគ្រួសារផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏អាចទទួលបាននូវបុគ្គលិកប្រកបដោយសមត្ថភាពពិតប្រាកដ ហើយអាចបំពេញការងារស្របតាមជំនាញ និងតម្រូវការ៕

សម្ដេចធិបតី ឱ្យក្រសួងការងារអនុវត្តតាមគោលការណ៍៤ យ៉ាង ដើម្បីផ្ដល់ភាពងាយស្រួលដល់យុវជនចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ

2023/11/02 07:18:36 pm        265
ភ្នំពេញ៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាគោលការណ៍ផ្តោតលើយុវជនជាង ១ លាន ៥ សែននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្នុងនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវអនុវត្តតាមគោលការណ៍ចំនួន ៤។គោលការណ៍ទាំង ៤ នោះរួមមានយុវជនត្រូវ៖ទី១. ការរៀបចំការចុះឈ្មោះ ដែលត្រូវធ្វើឱ្យងាយស្រួលទាំងផ្ទាល់ និងអនឡាញ,ទី២. ការចូលរៀនមិនបង់ប្រាក់ ហើយអ្នកមានប័ណ្ណក្រីក្រ នឹងមានប្រាក់ឧបត្ថម្ភប្រចាំខែ,ទី៣. ការរៀបចំកម្មវិធីសិក្សា ត្រូវមានភាពបត់បែន ទៅតាមលទ្ធភាពអ្នករៀន និងអ្នកធ្វើការ និងទី៤. ការបណ្តុះបណ្តាលចំពោះមុខ គឺផ្តោតលើ ១០ វិស័យ និង ៣៨ មុខជំនាញ ៕

លោក Biden ប្រឈមបញ្ហាដ៏លំបាក ជុំវិញការវាយប្រហាររបស់អ៊ីស្រាអែលលើជនស៊ីវិលហ្កាហ្សា

2023/11/02 06:38:38 pm        173
លោកប្រធានាធិបតីអាមេរិក Joe Biden និងមន្ត្រីសន្តិសុខជាតិជាន់ខ្ពស់របស់លោកកំពុងប្រឈម នឹងបញ្ហាកាន់តែស្មុគស្មាញអំពីការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែលក្នុងការកាត់បន្ថយការស្លាប់ជនស៊ីវិល និងរបៀបដែលការវាយប្រហារលើតំបន់ហ្កាហ្សាអាចប៉ះពាល់ដល់ជំហរនយោបាយក្នុងស្រុករបស់លោក។សូម្បីតែសម្ព័ន្ធមិត្តមួយចំនួននៃរដ្ឋបាលរបស់លោកក៏មានការព្រួយបារម្ភដែរថា ការការពារការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះការវាយប្រហារភេរវកម្មថ្ងៃទី៧ ខែតុលា អាចក្លាយជាជំហរដែលមិនអាចប្រកែកបានសម្រាប់សេតវិមាន។ ការទម្លាក់គ្រាប់បែកដ៏ធំមួយ លើជំរំជនភៀសខ្លួន ចាបាលីយ៉ា (Jabalya) កាលពីថ្ងៃអង្គារ បានក្លាយជាបន្ទុកដ៏តឹងតែងសម្រាប់មាគ៌ារដ្ឋបាលរបស់លោក Biden ដែលកំពុងព្យាយាមដើរ ដែលគេបានមើលឃើញសាធារណៈថាអ៊ីស្រាអែល កំពុងព្យាយាមទប់ស្កាត់ជនស៊ីវិលប៉ាឡេស្ទីនដែលបាត់បង់ជីវិត សូម្បីតែឈុតឆាកនៃការបំផ្លិចបំផ្លាញបង្ហូរឈាមចេញពីតំបន់ហ្កាហ្សា ដែលធ្វើឲ្យសាធារណជនមានការភ្ញាក់ផ្អើល ផ្ទុះកំហឹង និងទាមទារឲ្យមានបទឈប់បាញ់។ ការវាយប្រហារតាមអាកាសដែលបានបង្កការបំផ្លិចបំផ្លាញដ៏មហន្តរាយ និងបានសម្លាប់មនុស្សមួយចំនួនធំបានចោទជាសំណួរថ្មីអំពីប្រសិទ្ធភាពរបស់លោក Biden និងមន្ត្រីកំពូលរបស់លោកក្នុងការបញ្ចុះបញ្ចូលសមភាគីអ៊ីស្រាអែលឱ្យការពារជីវិតជនស៊ីវិលប៉ាឡេស្ទីន ហើយក៏កំពុងធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងផងដែរនៅក្នុងរដ្ឋបាលដែលថា ចំនួនអ្នកស្លាប់ជាជនស៊ីវិលដែលចេះតែកើនឡើងអាចប៉ះពាល់ដល់ការគាំទ្រជាអន្តរជាតិសម្រាប់អ៊ីស្រាអែលបន្ថែមទៀត ដោយធ្វើឱ្យប្រទេសនេះឯកោ ក្នុងពេលមានអស្ថិរភាពក្នុងតំបន់ដ៏ជ្រៅ៕

ប្រទេសចិន បញ្ជូនយន្តហោះយោធា និងនាវា រាប់សិបគ្រឿង ទៅជិតកោះតៃវ៉ាន់

2023/11/02 06:35:51 pm        210
ប្រទេសចិនបានបញ្ជូនយន្តហោះចម្បាំងចំនួន៤៣ គ្រឿង និងនាវា ៧ គ្រឿងនៅជិតកោះតៃវ៉ាន់កាលពីថ្ងៃពុធនៅក្នុងសមយុទ្ធទ្រង់ទ្រាយធំមួយផ្សេងទៀត ក្នុងគោលបំណងដាក់សម្ពាធលើកោះតូចមួយនេះដែលទីក្រុងប៉េកាំងប្រកាសសិទ្ធិគ្របគ្រងថាជាខេត្តមួយរបស់ប្រទេសចិន។ អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយថា យន្តហោះចំនួន ៣៧ គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់ ហើយបានចូលដែនអាកាសរបស់កោះនេះនៅព្រឹកព្រលឹមថ្ងៃដដែលនោះ ។ ក្រុមមន្ត្រីកោះតៃវ៉ាន់បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានតាមដានស្ថានការណ៍នេះ និងបានដាក់ពង្រាយយន្តហោះ នាវាកងទ័ពជើងទឹក និងប្រព័ន្ធមីស៊ីលបាញ់ពីលើដី ដើម្បីឆ្លើយតបទៅនឹងសកម្មភាពមួយដែលកោះនេះយល់ឃើញថាជាការឈ្លានពាន។ សមយុទ្ធយោធានេះ គឺជាការសំម្ញែងសាច់ដុំយោធាធំបំផុតចុងក្រោយប្រឆាំងនឹងកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ចាប់តាំងពីឆ្នាំ ១៩៤៩ បន្ទាប់ពីប្រជាជនរបស់ខ្លួនបានរត់ចេញពីការគ្រប់គ្រងរបស់ចិនកុម្មុយនិស្ត។ ក្រុមមន្ត្រីតៃវ៉ាន់ បង្ហោះព័ត៌មានថ្មីៗអំពីសមយុទ្ធរបស់ចិន ជារឿយៗ ទោះបីជាសកម្មភាពយោធាភាគច្រើនមានការចូលរួមពីយន្តហោះ ឬនាវាមួយចំនួនតូច មិនមែនរាប់សិបគ្រឿងក៏ដោយ។ ប្រទេសចិនបាននិយាយជាសាធារណៈថា សមយុទ្ធនេះគឺមានគោលបំណងសម្រាប់កងកម្លាំងរបស់ខ្លួនអនុវត្តយុទ្ធសាស្ត្រយោធា និងដើម្បីព្រមានប្រទេសបរទេសនានាប្រឆាំងនឹងការធ្វើអន្តរាគមន៍។ ដំណឹងនេះកើតឡើងពីរថ្ងៃបន្ទាប់ពីឧត្តមសេនីយចាង យូសៀ (Zhang Youxia) មន្ត្រីយោធាឋានៈទីពីរនៅក្នុងប្រទេសចិន បានព្រមាននៅក្នុងសន្និសីទនៅទីក្រុងប៉េកាំងថា ប្រទេសចិន និងយោធាចិននឹងមិនអនុញ្ញាតឱ្យកោះ តៃវ៉ាន់បំបែកចេញពីដីគោកជាដាច់ខាត៕

អ៊ីស្រាអែល រិះគន់បណ្តាប្រទេសនៅអាមេរិកខាងត្បូង បន្ទាប់ពីពួកគេបានកាត់ផ្តាច់ទំនាក់ទំនងការទូតជុំវិញជម្លោះ នៅតំបន់ហ្កាហ្សា

2023/11/02 06:32:52 pm        144
អ៊ីស្រាអែល បានរិះគន់ប្រទេសបូលីវី ឈីលី និងកូឡុំប៊ី កាលពីថ្ងៃពុធ បន្ទាប់ពីបណ្តាប្រទេសនៅអាមេរិកខាងត្បូង បានអនុវត្តវិធានការការទូតជាបន្តបន្ទាប់ ដើម្បីប្រឆាំងនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា។ប្រទេសនៅអាមេរិកឡាទីនផ្សេងទៀត រួមទាំងអាហ្សង់ទីន និងប្រេស៊ីល ក៏បានបង្កើនការរិះគន់របស់ពួកគេអំពីផលប៉ះពាល់ដែលប្រតិបត្តិការយោធារបស់អ៊ីស្រាអែល កំពុងមានលើជនស៊ីវិល។សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បានឲ្យដឹងថា អ៊ីស្រាអែលកាលពីថ្ងៃពុធ បានអំពាវនាវឲ្យប្រទេសកូឡុំប៊ី និងឈីលី «ថ្កោលទោសយ៉ាងច្បាស់លាស់ចំពោះអង្គការភេរវកម្មហាម៉ាស ដែលបានសម្លាប់ និងចាប់ពង្រត់ទារក កុមារ ស្ត្រី និងមនុស្សចាស់»។ ការអំពាវនាវនេះ បានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសឈីលី និងកូឡុំប៊ី បានកោះហៅត្រឡប់មកវិញនូវឯកអគ្គរដ្ឋទូតរបស់ពួកគេប្រចាំនៅអ៊ីស្រាអែល កាលពីល្ងាចថ្ងៃអង្គារ ចំពេលមានការរិះគន់ចំពោះការសម្លាប់ជនស៊ីវិល នៅតំបន់ហ្កាហ្សា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យុវជនខ្មែរមានមោទកភាពចំពោះការរៀបចំភូមិហ្វ្រង់កូហ្វូនី ផ្សព្វផ្សាយ​សក្តានុពលកម្ពុជាទៅកាន់ពិភពលោក
11/14/2026 02:11 PM
ឯកឧត្តមបណ្ឌិតប្រធានរដ្ឋឡាវ និងលោកជំទាវ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០
11/14/2026 02:11 PM
លោកជំទាវនាយករដ្ឋមន្ត្រីម៉ារ៉ុក អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០
11/14/2026 02:11 PM
ឯកឧត្តមប្រធានរដ្ឋវៀតណាម អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០
11/14/2026 02:11 PM
«ពិព័រណ៍សិល្បៈភ្នំពេញ សហសម័យ» ចូលរួមអបអរសាទរកិច្ចប្រជុំកំពូល Francophonie លើកទី២០ នៅកម្ពុជា
11/14/2026 02:11 PM
ទេសចជនជាតិបារាំងកោតសសើរកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំហ្វ្រង់កូហ្វូនីបានល្អ
11/14/2026 02:11 PM
ប្រមុខការទូតកម្ពុជា គូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សា និងការពារសន្តិភាព ក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨
11/14/2026 01:11 PM
សេតវិមាន៖ លោក Trump នឹងលើក​ពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរជាមួយសមភាគីរុស្ស៊ី និងចិន នៅថ្ងៃទី១៩ ខែវិច្ឆិកា
11/14/2026 01:11 PM
កងទ័ពអាកាសអាមេរិក ឆ្លើយតបចំពោះសកម្មភាពយានដ្រូនដែលសង្ស័យនៅលើមូលដ្ឋានទ័ពអាកាសព្រីតថេន
11/14/2026 01:11 PM
រដ្ឋមន្ត្រីដឹកជញ្ជូនអាមេរិក ដាក់កំហុសលើបញ្ហាប្រព័ន្ធគ្រប់គ្រងចរាចរណ៍អាកាសមានអាយុកាលចាស់
11/14/2026 12:11 PM