សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល
ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ

នយោបាយ​ និង ការអភិវឌ្ឍន៍

ភ្ញៀវទេសចរកូរ៉េជាង៤០០នាក់ បានមកដល់ខេត្តសៀមរាប លើកដំបូងក្នុងឆ្នាំ២០២៣

2023/10/06 11:36:49 am        3330
សៀមរាប៖ ភ្ញៀវទេសចរកូរ៉េចំនួន៤០៣នាក់ ដែលជាក្រុមទេសចរធំជាងគេដំបូង នៅក្នុងឆ្នាំ២០២៣នេះ បានមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមជើងហោះចំនួន២គ្រឿង កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ ។ តាមការឱ្យដឹងពីក្រុមហ៊ុនទេសចរណ៍ Tour Fresh ដែលមានដៃគូសហការជាមួយក្រុមហ៊ុនទេសចរណ៍នៃសាធារណរដ្ឋកូរ៉េ បញ្ជាក់ថា ក្រុមអ្នកទេសចរណ៍កូរ៉េ ដែលមកទស្សនានៅខេត្តសៀមរាប នាពេលនេះ មិនមែនក្រុមដំបូង ហើយក៏មិនមែនជាក្រុមចុងក្រោយនោះទេ។ បើតាមគម្រោង សម្រាប់ជំហានដំបូងនេះភ្ញៀវទេសចរណ៍ជនជាតិកូរ៉េអាចមានចំនួនប្រមាណ ១ ២០០នាក់ តែដោយសារការរៀបចំនៅពុំទាន់មានភាពរលូន ទើបធ្វើការរៀបចំជាជំហានៗ ៤០០នាក់។ក្រុមហ៊ុនដដែល បន្ថែមថា ក្រុមភ្ញៀវទេសចរនេះ មានលក្ខណៈចម្រុះ ដែលជាប្រភេទគ្រួសារ មិត្តភក្តិ ចាស់ ក្មេងជាដើម។ ពួកគេបានលឺពីភាពស្រស់ស្អាតនៃធម្មជាតិ ជាពិសេសប្រាសាទបុរាណ​របស់កម្ពុជា​ជាយូរមកហើយ សម្រាប់ដំណើរទេសចរណ៍នេះ ពួកនឹងមកទស្សនា និងស្នាក់នៅ​ក្នុងខេត្តសៀមរាប រយៈពេល ៤ថ្ងៃ។ ចំពោះការបដិសណ្ឋាកិច្ច ក្រុមហ៊ុន ក៏ដូចជាប្រតិបត្តិករទេសចរណ៍ក្នុងខេត្ត ក៏បានសហការគ្នា​យ៉ាងល្អ ដើម្បីតាមរយៈការស្វាគមន៍ ​តាមទំនៀមទម្លាប់របស់ខ្មែរយ៉ាងរួសរាយរាក់ទាក់ និងកកក់ក្ដៅ។តាមរបាយការណ៍របស់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ​សម្រាប់រយៈពេល ៧ថ្ងៃចុងក្រោយ គឺចាប់ពីថ្ងៃទី២៧ ​ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលានេះ ​ចំនួនអ្នកដំណើរមកពីបរទេសចូល​មកកាន់​ខេត្តសៀមរាប ក្នុងមួយថ្ងៃមានជាង ១ ១០០នាក់ ​និងមានជើងហោះហើរមកពីបរទេសជាមធ្យម ១៣ជើង ក្នុងមួយថ្ងៃ។

ចិនថ្កោលទោស បេសកកម្មផ្គត់ផ្កង់ជាថ្មីរបស់ហ្វីលីពីន ទៅកាន់កោះមានជម្លោះ

2023/10/06 11:14:53 am        129
ប្រទេសចិន បានថ្កោលទោសបេសកកម្មមួយធ្វើឡើងដោយនាវារបស់ហ្វីលីពីនចំនួន៤គ្រឿង ដើម្បីផ្គត់ផ្គង់ជាថ្មី ដល់កងទ័ពហ្វីលីពីន នៅលើកោះសមុទ្រចិនខាងត្បូងដែលមានជម្លោះ ដោយនិយាយថា នាវាទាំងនេះ បានចូលមកដែនទឹករបស់ខ្លួន នៅកោះ Spratly ដោយគ្មានការអនុញ្ញាត។ ប្រទេសហ្វីលីពីន បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបញ្ជូនដោយជោគជ័យការផ្គត់ផ្គង់ទៅកាន់កងទ័ពរបស់ខ្លួន នៅលើប៉ុស្តិ៍ជួរមុខរបស់យោធាដែលក្លាយមកពីនាវាដឹកជញ្ចូនសម័យសង្គ្រាមលោកលើកទី២ នៅលើកោះនេះ ទោះបីជាមានការប៉ុនប៉ងដោយឆ្មាំឆ្នេររបស់ប្រទេសចិន ដើម្បីរារាំងក៏ដោយ។ ខណៈប្រទេសចិន ស្ថិតនៅក្នុងជម្លោះជាមួយប្រទេសជិតខាងខ្លួនជាច្រើនក៏ដោយជុំវិញការអះអាងសិទ្ធិដ៏ធំទូលំទូលាយនៅសមុទ្រចិនខាងត្បូង ទំនាក់ទំនងរបស់ប្រទេសនេះជាមួយប្រទេសហ្វីលីពីន ពេញទៅដោយបញ្ហាក្នុងពីពេលថ្មីៗនេះ ជាពិសេសចាប់តាំងពីលោក Ferdinand Marcos Jr ឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន កាលពីឆ្នាំមុន។ អ្នកនាំពាក្យឆ្មាំឆ្នេររបស់ចិន លោក Gan Yu បាននិយាយនៅលើការបង្ហោះតាមគេហទំព័ររបស់ខ្លួន ដោយប្រើប្រាស់ឈ្មោះរបស់ចិន សម្រាប់កោះSpratly ថា នាវាផ្គត់ផ្គង់របស់ប្រទេសហ្វីលីពីន និងនាវាឆ្មាំសមុទ្រ២គ្រឿង បានចូលមកក្នុងដែនទឹក នៅកោះ Nansha របស់ប្រទេសចិនដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន។ កងទ័ពហ្វីលីពិនមួយចំនួនតូច រស់នៅលើនាវាដឹកជញ្ជូនកងទ័ពជើងទឹកចាស់ មានឈ្មោះថា BRP Sierra Madre ដែលហ្វីលីពីនចូលចតនៅលើថ្មប៉ប្រះទឹកកាលពីឆ្នាំ១៩៩១ ដើម្បីអនុវត្តការអះអាងសិទ្ធិដែនអធិបតេយ្យរបស់ខ្លួន។ ឆ្មាំសមុទ្រប្រទេសចិន បាននិយាយនៅលើការបង្ហោះរបស់ខ្លួនដែលបានចេញការព្រមានខ្លាំងៗ និងបាននិយាយថា ខ្លួនប្រឆាំងដាច់ខាតការដឹកជញ្ជូនរបស់ហ្វីលីពីនដោយខុសច្បាប់នូវសម្ភារៈ ទៅកាន់នាវាដែលស្ថិតនៅលើឆ្នេរសមុទ្រ។ ទន្ទឹមនឹងនេះ ប្រទេសចិន បានប្រាប់ហ្វីលីពីន ឲ្យសណ្តោងនាវានេះចេញ ប៉ុន្តែទីក្រុងម៉ានីល បានច្រានចោលការទាមទារនេះ។

អាមេរិកបន្តផ្តល់ជំនួយស្បៀងអាហារមួយចំនួនដល់ប្រទេសអេត្យូពី បន្ទាប់ពីជំនួយត្រូវបានផ្អាក ដោយសារការលួច«មិនអាចគ្រប់គ្រងបាន»

2023/10/06 11:11:12 am        98
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងបន្តការផ្តល់ស្បៀងអាហារដល់ជនភៀសខ្លួនរាប់រយពាន់នាក់ នៅក្នុងប្រទេសអេត្យូពី រយៈពេល៤ខែ បន្ទាប់ពីជំនួយត្រូវបានផ្អាក ដោយសារផែនការលួចសម្ភារៈផ្គត់ផ្គង់មិនអាចគ្រប់គ្រងបាន។អ្នកនាំពាក្យរបស់ទីភ្នាក់ងារ USAID បាននិយាយថា ការសម្រេចនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលរបស់ប្រទេសអេត្យូពី បានយល់ព្រមដកខ្លួនចេញពីការបញ្ជូន ការរក្សាទុក និងការចែកចាយនូវការផ្គត់ផ្គង់ស្បៀងអាហារដល់ជនភៀសខ្លួន។ ជំនួយស្បៀងអាហារ នឹងត្រូវបានស្ដារឡើងវិញដល់ជនភៀសខ្លួនប្រហែល មួយលាននាក់មកពីប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង សូម៉ាលី អេរីទ្រី និងកន្លែងផ្សេងទៀត។ទោះជាយ៉ាងណាក៏ដោយ ជំនួយស្បៀងអាហារ មិនទាន់បានបន្តសម្រាប់ប្រជាជនអេត្យូពី ២០,១ លាននាក់ ដែលពឹងផ្អែកលើវានោះទេ ខណៈដែលប្រទេសនេះ ជួបនឹងជម្លោះផ្ទៃក្នុង និងគ្រោះរាំងស្ងួត។ទីភ្នាក់ងារនេះ ក៏បាននិយាយថា ខ្លួនបានអនុវត្តវិធានការនានា រួមទាំងការធ្វើតេស្តជីវមាត្រ និងការតាមដានដោយGPS នៅក្នុងប្រតិបត្តិការរបស់ខ្លួន នៅទូទាំងពិភពលោក ដើម្បីជួយដោះស្រាយហានិភ័យនៃការផ្លាស់ប្តូរទិស និងដើម្បី«ជួយធានាបាននូវជំនួយស្បៀងអាហារទៅដល់អ្នកទាំងឡាយដែលត្រូវការវាច្រើនបំផុត»។

លោក Biden មានផែនការជួបជាមួយមេដឹកនាំចិន នៅខែវិច្ឆិកា

2023/10/06 11:07:19 am        113
សារព័ត៌ Washington Post បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា សេតវិមាន កំពុងរៀបចំផែនការជំនួបទល់មុខគ្នា រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងមេដឹកនាំចិន លោក Xi Jinping ក្នុងទីក្រុង San Francisco នៅខែក្រោយ ខណៈប្រទេសទាំងពីរស្វែងរកធ្វើឲ្យមានស្ថិរភាព ទំនាក់ទំនាក់ដែលមានភាពប្រេះឆា។ ទំនាក់ទំនងរវាង ប្រទេសមានសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក មានភាពតានតឹង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែបញ្ហាជាច្រើន រួមទាំងបញ្ហាកោះតៃវ៉ាន់ ប្រភពដើមនៃជំងឺរាតត្បាត Covid-19 ការចោទប្រកាន់ពីបទចារកម្ម បញ្ហាសិទ្ធមនុស្ស និងពន្ធពាណិជ្ជកម្ម ក្នុងចំណោមបញ្ហាផ្សេងៗទៀត។ សារព័ត៌មានដែលបានដកស្រង់សម្តី ក្រុមមន្ត្រីសហរដ្ឋអាមេរិកជាន់ខ្ពស់ និយាយថាលទ្ធភាពអាចធ្វើទៅបានគឺពិតជាជាក់ច្បាស់។ យើងកំពុងចាប់ផ្តើមដំណើរការនៃផែនការនេះ។ ជំនួបនេះ នឹងធ្វើឡើងបន្ទាប់ពីការចូលរួមកម្រិតខ្ពស់ផ្សេងៗ រវាងប្រទេសទាំងពីរ ក្នុងរយៈពេលប៉ុន្មានខែ ថ្មីៗ ដែលបានមើលឃើញដំណើរទស្សនកិច្ច ពីមន្ត្រីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន មានដូចជារដ្ឋមន្ត្រីការបរទេសលោក Antony Blinken កាលពីខែមិថុនា រដ្ឋមន្ត្រីរតនាគារលោកស្រី Janet Yellen កាលពីខែកក្កដា និងរដ្ឋមន្ត្រីពាណិជ្ជកម្មលោកស្រី Gina Raimondo កាលពីខែសីហា។ កាលពីពេលថ្មីៗ លោក Blinken បានជួបជាមួយអនុប្រធានាធិបតីចិន លោក Han Zheng នៅក្នុងទីក្រុងញ៉ូវយ៉ក ហើយទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅក្នុងប្រទេសម៉ាល់តា។ ជំនួបរវាងរបស់លោក Biden និងលោក Xi នៅក្រៅកិច្ចប្រជុំកំពូលG20 ក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ជាជំនួបផ្ទាល់លើកដំបូង ចាប់តាំងពីលោក Biden បានក្លាយជា ប្រធានាធិបតី។ កាលពីលើកមុន មេដឹកនាំទាំងពីរនេះ មានជំនួបផ្លាស់ប្តូរយោបល់ចំនួន៥លើកតាមទូរស័ព្ទ និងសន្និសីទវីដេអូ បន្ទាប់ពីលោក Biden ឡើងកាន់តំណែង។ទីភ្នាក់ងារសន្តិសុខជាន់ខ្ពស់ របស់ចិន បាននិយាយព្រលយពាក្យកាលពីខែមុនថាជំនួបណាមួយ រវាង លោក Xi និងលោក Biden នឹងផ្អែកលើសហរដ្ឋអាមេរិក ដែលបង្ហាញពីភាពស្មោះត្រង់គ្រប់គ្រាន់។

ការជួញដូរអាវុធ ការធ្វើអន្តោប្រវេសន៍ ស្ថិតលើរបៀបវារៈ ខណៈលោក Blinken ជួបរដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក

2023/10/06 11:03:32 am        104
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken និងអគ្គមេធាវីលោក Merrick Garland ស្ថិតនៅក្នុងប្រទេសម៉ិកស៊ិកកាលពីថ្ងៃព្រហស្បតិ៍ ដោយបានជួបជាមួយមន្ត្រីក្នុងតំបន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាជាច្រើន ដូចជា ការធ្វើអន្តោប្រវេសន៍ គ្រឿងញៀន ការជួញដូរអាវុធ និងបញ្ហាសន្តិសុខ។ជំនួបនេះត្រូវបានចូលរួមដោយ រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោកស្រី Alicia Barcenas និងរដ្ឋមន្ត្រីសន្តិសុខ លោកស្រី Rosa Icela Rodriguez។ប្រទេសទាំងពីរបានចាប់ផ្តើម ការប្តេជ្ញាចិត្តរបស់ពួកគេប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ហើយលោក Blinken បានអំពាវនាវឲ្យមានសុវត្ថិភាព និងធានាបានសន្តិសុខ នៅព្រំដែនរវាង ប្រទេសទាំងពីរ។ លោក Merrick បានអរគុណប្រទេសម៉ិកស៊ិក សម្រាប់ការធ្វើបត្យាប័នឈ្មួញជួញដូរគ្រឿងញៀន Ovidio Guzman កាលពីខែកញ្ញា និងរំលែកទុក្ខ អ្នកស្លាប់ជាកងកម្លាំងប្រដាប់អាវុធម៉ិកស៊ិក ដែលជាប់ពាក់ព័ន្ធក្នុងការចាប់ខ្លួនជននេះ។

អង់គ្លេស ព្យាយាមបញ្ចុះបញ្ចូលតុលាការកំពូល ឲ្យយល់ព្រមនិរទេសជនអន្តោប្រវេសន៍ទៅកាន់ប្រទេសរ៉្វាន់ដា

2023/10/06 10:59:20 am        88
រដ្ឋាភិបាលចក្រភពអង់គ្លេស នឹងព្យាយាមនៅសប្ដាហ៍ក្រោយបញ្ចុះបញ្ចូលក្រុមចៅក្រមតុលាការកំពូលរបស់ប្រទេសនេះ កែប្រែសេចក្ដីសម្រេចមួយដែលបានប្រកាស ពីគម្រោងខុសច្បាប់របស់ខ្លួនក្នុងការនិរទេសជនអន្តោប្រវេសន៍ទៅកាន់ប្រទេសរ៉ា្វន់ដា ជាអ្នកស្វែងរកសុំសិទ្ធិជ្រកកោន ដែលបានទៅដល់ប្រទេសនេះតាមទូកតូចៗឆ្លងកាត់ច្រកសមុទ្រ Channel។ នៅថ្ងៃទី៩ខែតុលា ក្រុមមេធាវីរដ្ឋាភិបាល នឹងតតាំងនៅឯតុលាការកំពូលពាក់ព័ន្ធសេចក្ដីសម្រេចខុសច្បាប់ នេះ ខណៈក្រុមជនអន្តោប្រវេសន៍តំណាងមកពីប្រទេសស៊ីរី អ៊ីរ៉ាក់ អ៊ីរ៉ង់ វៀតណាមនិងស៊ូដង់ ចង់ឲ្យក្រុមចៅក្រមរួមបញ្ចូលផែនការដែលខ្លួននិយាយថាជារឿងខុសច្បាប់។ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak ជួបប្រទះភាពជាប់គាំងធ្ងន់ធ្ងរ ខណៈលោកបានដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ មួយក្នុងចំណោមបញ្ហាជាអាទិភាពទាំង៥របស់លោក ។ លោក Sunak និងក្រុមរដ្ឋមន្ត្រីរបស់លោក បានប្រកែកគ្នាថា ផែនការសម្រាប់ជនជាតិរ៉្វាន់ដា ដែលបានបង្កើតកាលពីឆ្នាំមុន ដោយអតីតនាយករដ្ឋមន្ត្រី Boris Johnson នឹងប៉ះពាល់ដល់គំរូធុរកិច្ចនៃការជួញដូរមនុស្សនិងការរារាំងមនុស្សមិនឲ្យធ្វើដំណើរដ៏គ្រោះថ្នាក់ឆ្លងកាត់ច្រកសមុទ្រChanne តាមទូតកៅស៊ូ និងទូកតូចៗ ។ មនុស្ស៦នាក់ បានលង់ទឹកស្លាប់ កាលពីខែសីហា ខណៈ២៧នាក់ផ្សេងទៀតបានស្លាប់ កាលពីខែវិច្ឆិកាឆ្នាំ២០២១៕

ម៉ិកស៊ិកច្រានចោលផែនការសាងសង់របងព្រំដែនថ្មី បន្ទាប់ពីកិច្ចពិភាក្សាជាមួយមន្ត្រីអាមេរិក

2023/10/06 10:54:42 am        133
ប្រទេសម៉ិកស៊ិកកាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោលផែនការរបស់សហរដ្ឋអាមេរិកក្នុងការសាងសង់ផ្នែកថ្មីនៃរបងព្រំដែនអាមេរិក-ម៉ិកស៊ិក ខណៈដែលមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ បានជួបប្រជុំគ្នានៅក្នុងរដ្ឋធានីម៉ិកស៊ិក ដើម្បីពិភាក្សាអំពីបញ្ហាអន្តោប្រវេសន៍ និងសន្តិសុខ។មុនពេលជួបពិភាក្សាជាមួយមន្ត្រីសហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីការបរទេស លោកអង់តូនី ប្ល៊ីនខិន ( Antony Blinken) និងរដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោក អាលីចានដ្រូ ម៉ាយ៉ូកាស (Alejandro Mayorkas) ប្រធានាធិបតីម៉ិកស៊ិក អានដ្រេស ម៉ានូអែល ឡូប៉េស អូប្រាឌ័រ (Andres Manuel Lopez Obrador) បានរិះគន់ផែនការសាងសង់របងចុងក្រោយបង្អស់ថាជា«ជំហានថយក្រោយ» ។ចំពេលមានការកើនឡើងនៃចំនួនមនុស្សឆ្លងចូលសហរដ្ឋអាមេរិកពីប្រទេសម៉ិកស៊ិក សហរដ្ឋអាមេរិក បាននិយាយថា ខ្លួននឹងសាងសង់ផ្នែកបន្ថែមនៃជញ្ជាំងព្រំដែននៅតំបន់ Starr County រដ្ឋតិចសាស ដោយ អនុវត្តគោលនយោបាយហត្ថលេខារបស់រដ្ឋបាលលោកត្រាំ។នៅក្នុងកិច្ចពិភាក្សានេះ ក្រុមមន្ត្រី បានសន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មដែលត្រូវបានគេរៀបចំ និងបន្ធូរបន្ថយសម្ពាធអន្តោប្រវេសន៍នៅតាម ព្រំដែន។ បន្ទាប់មក រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក អាលីសៀ បាសិនណា (Alicia Barcena) បានគូសបញ្ជាក់ពីការប្រឆាំងជំទាស់របស់ម៉ិកស៊ិកចំពោះរបងនេះ។

លោក Biden នឹងសាងសង់របងព្រំដែនសហរដ្ឋអាមេរិកបន្ថែមទៀត ដោយមូលនិធិសម័យលោក Trump

2023/10/06 10:51:30 am        88
រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថាកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបន្ថែមមូលនិធិលើការសាងសង់របងដើម្បីទប់ស្កាត់កុំឲ្យជនអន្តោប្រវេសន៍ដ៏ច្រើនឆ្លងចូលតាមព្រំដែនរបស់ប្រទេសម៉ិកស៊ិក ដោយដើរតាមគោលនយោបាយដែលបានចុះហត្ថលេខារួចដោយអតីតប្រធានាធិបតី Donald Trump។ លោក Trump គឺជាបេក្ខជននាំមុខសម្រាប់ការតែងតាំងរបស់គណបក្សសាធារណរដ្ឋក្នុងការប្រកួតប្រែងជាមួយលោក Biden មកពីគណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីឆ្នាំ២០២៤ខាងមុខ។ លោក Trump បានសាងសង់របងដែលជាការសន្យានៃយុទ្ធនាការរបស់ខ្លួនសម្រាប់តំណែងប្រធានាធិបតី ដោយមានឃ្លាមួយថា សាងសង់ជញ្ចាំងនោះទៅ ឬ "Build That Wall."។ សកម្មភាពដំបូងរបស់លោក Biden បន្ទាប់ពីចូលកាន់តំណែងកាលពីខែមករា ឆ្នាំ ២០២១ គឺការចេញសេចក្តីប្រកាសមួយដោយសន្យាថា ពុំមានការបង្វែរប្រាក់ពីអ្នកជាប់ពន្ធអាមេរិកទៀតទេ ដើម្បីបង្កើតជញ្ជាំងព្រំដែន ក៏ដូចជាការពិនិត្យឡើងវិញនូវធនធានទាំងអស់ដែលបានប្តេជ្ញាចិត្តរួចហើយ។រដ្ឋបាលនេះ បាននិយាយថា សកម្មភាពកាលពីថ្ងៃព្រហស្បតិ៍មិនខុសពីការប្រកាសរបស់លោក Biden ទេ ព្រោះប្រាក់ដែលត្រូវបានបែងចែកក្នុងអំឡុងពេលអាណត្តិរបស់លោក Trump ក្នុងឆ្នាំ ២០១៩ ត្រូវតែចំណាយនៅពេលនេះ។ ការស្ទង់មតិរបស់សារព័ត៌មាន Reuters និងមជ្ឈមណ្ឌលស្រាវជ្រាវ Ipsos បានរកឃើញថា អន្តោប្រវេសន៍ទំនងជានឹងក្លាយជាប្រធានបទយុទ្ធនាការមួយនៅក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកដែលមានប្រជាជនអាមេរិកភាគច្រើន ៥៤% - យល់ស្របនឹងសេចក្តីថ្លែងការណ៍ដែលថា ក្រុមជនអន្តោប្រវេសន៍កំពុងធ្វើឱ្យជីវិតកាន់តែលំបាកសម្រាប់ប្រពលរដ្ឋមានដើមកំណើតអាមេរិក៕

គ្រោះទឹកជំនន់នៅលីប៊ី បានបំផ្លាញទីក្រុងបុរាណ ប៉ុន្តែបានរកឃើញសំណល់វត្ថុបុរាណថ្មី

2023/10/06 10:43:29 am        92
ទឹកជំនន់ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នៅទីក្រុង Derna របស់ប្រទេសលីប៊ី កាលពីខែមុន បានធ្វើឱ្យខូចខាតដល់ប្រាសាទបុរាណនៅទីក្រុង Cyrene នៃប្រទេសក្រិកនៅលើភ្នំក្បែរនោះ ប៉ុន្តែវាក៏បានបង្ហាញឱ្យឃើញនូវសំណល់បុរាណវត្ថុថ្មីៗនៅទីនោះផងដែរ ដោយសារទឹកជំនន់បានបណ្ដាលឲ្យបាក់ផែ្នកខ្លះនៃដី និងថ្ម ដែលបានកប់វត្ថុបុរាណទាំងនោះ។ព្យុះដានីញ៉ែល (Daniel) បានបណ្តាលឱ្យមានភ្លៀងធ្លាក់កម្រិតមួយម៉ែត្រ នៅលើភ្នំនៃភាគខាងកើតប្រទេសលីប៊ី ដែលជាតួលេខមិនធ្លាប់មានពីមុនមក ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅពាក់កណ្តាលសតវត្សទី១៩ ហើយទឹកនៅតែបន្តហូរកាត់តំបន់នោះផងដែរ។មន្ត្រីនាយកដ្ឋានវត្ថុបុរាណក្នុងស្រុក លោក Adel Boufjra បាននិយាយថា ទឹកជំនន់បានបណ្តាលឱ្យមានភក់ និងកម្ទេចថ្មជាច្រើនដុំ នៅក្នុងបន្ទប់ទឹកសម័យក្រិកបុរាណរបស់ទីក្រុង Cyrene ដែលនឹងតម្រូវឱ្យមានការបោសសម្អាតដោយអ្នកឯកទេស។ លោក Boufjra បានបន្ថែមថា ខណៈពេលដែលប្រថុយនឹងការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរចំពោះប្រាសាទដ៏ស្រស់ស្អាតនៅទីក្រុង Cyrene ដែលត្រូវបានគេស្គាល់ថាឈ្មោះ Shehat និងជាទីទាក់ទាញសម្រាប់អ្នកទេសចរតាំងពីសតវត្សរ៍ទី១៨មកនោះ ទឹកក៏បានលាងជម្រះប្រព័ន្ធលូសម័យរ៉ូម៉ាំង ដែលមិនធ្លាប់ត្រូវបានស្គាល់ពីមុនមកផងដែរ។ក្រុមអ្នកវិទ្យាសាស្ត្រនៅអង្គការអាកាសធាតុពិភពលោក ដែលជាក្រុមស្រាវជ្រាវអន្តរជាតិបាននិយាយថា បម្រែបម្រួលអាកាសធាតុបានបណ្តាលឱ្យមានភ្លៀងធ្លាក់ដល់ទៅ៥០%ច្រើនជាងធម្មតា ក្នុងអំឡុងពេលព្យុះនោះ ដែលបង្ហាញពីហានិភ័យនាពេលអនាគតចំពោះបណ្ដាទីតាំងបេតិកភណ្ឌក្នុងប្រទេសនេះផងដែរ៕

អាជ្ញាធរខណ្ឌទួលគោក រៀបចំទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ « ទេសចរណ៍ និងការវិនយោគបៃតង »

2023/10/06 10:07:21 am        107
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលខណ្ឌទួលគោក ដោយមានការចូលរួម​ពី​កម្លាំងអាជ្ញាធរចម្រុះ និងក្មួយៗជាសិស្សានុសិស្ស ក៏ដូចជាក្រុមយុវជនស្ម័គ្រចិត្តកាកបាទក្រហម​កម្ពុជា ​និងក្រុមយុវជនកាយរឹទ្ធិ បានរៀបចំទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ​ក្រោមប្រធានបទ « ទេសចរណ៍ និងការវិនយោគបៃតង » ។លោក ឈាង វុទ្ធី អភិបាលរងខណ្ឌទួលគោក ​បានអាន​នូវ​សារលិខិត​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី លើប្រធានបទ « ទេសចរណ៍ និងការវិនិយោគបៃតង » ដែល​សុទ្ធ សឹង​ជាអនុសាសន៍ដល់ខ្ពង់ខ្ពស់ ​និងផ្តល់នូវអត្ថន័យដ៏ជ្រាលជ្រៅ ជូនដល់ប្រជាពលរដ្ឋ​ក្នុង​ប្រទេសជាតិទាំងមូល ​លើការបន្តកែប្រែ​មុខមាត់ប្រទេស ឈាន​ទៅ​រកការអភិវឌ្ឍ​ផ្នែក​ទេសចរណ៍ជាតិ ឱ្យកាន់តែខ្លាំងក្លា និងកើនឡើងជាលំដាប់ ។ លោកអភិបាលរង បានបន្តថា ទិវាទេសចរណ៍ពិភពលោកនេះ គឺយុទ្ធនាការសំខាន់​សម្រាប់អាជ្ញាធរ​រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានកាតព្វកិច្ចត្រូវចុះសម្អាតបរិស្ថានអនាម័យ​ក្នុង​សង្គម​ឱ្យបានល្អប្រសើរ​ ប្រកប​ដោយសោភណ្ឌភាព ដើម្បីប្រែក្លាយមុខមាត់ប្រទេសជាតិ ឱ្យក្លាយ​ទៅជាទីក្រុងបៃតង ។ក្រុមយុវជនស្ម័គ្រចិត្ត ក៏បានបង្ហាញអារម្មណ៍រីករាយពេល​បានចូលរួម​ជាមួយក្រុមអាជ្ញាធរ ក្នុងសកម្មភាព ​រួមគ្នាសម្អាតបរិស្ថានអនាម័យសង្គមជាតិ ​ដោយពួកគាត់បានលើកឡើងថា ការ​សម្អាតបរិស្ថាន គឺត្រូវផ្តើមចេញពីការចូលរួមពីពលរដ្ឋគ្រប់ៗគ្នា ​និងគ្រប់ស្រទាប់វណ្ណៈ មិនអាច​ត្រូវពឹងផ្អែកតែលើក្រុមអាជ្ញាធរចុះរៀបចំតែមួយមុខ ​គឺមិនគ្រប់គ្រាន់ឡើយ ។សូមបញ្ជាក់ថា ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ « ទេសចរណ៍ និង​ការវិនយោគបៃតង » ខាងលើនេះ ​គឺនឹងត្រូវប្រារព្ធឡើង ​នៅថ្ងៃទី២៧ ខែកញ្ញា ជារៀងរាល់ឆ្នាំ ផងដែរ ៕ អត្ថបទ ៖ លីហេង 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីសុខាភិបាល អនុញ្ញាតឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជួបសម្តែងការគួរសម និងពិភាក្សាការងារ
09/10/2025 08:09 PM
រ៉្វាន់ដា៖ ការអំពាវនាវរបស់កុងហ្គោឲ្យ UN ទទួលស្គាល់មាន «អំពើប្រល័យពូជសាសន៍» គឺជាទង្វើ «ល្ងង់ខ្លៅ»
09/10/2025 08:09 PM
វិមានក្រឹមឡាំងបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញឧប្បត្តិហេតុយានដ្រូន នៅប៉ូឡូញ
09/10/2025 07:09 PM
ក្រុមបារាំងកៀរគរគ្នាដើម្បីបេតិកភណ្ឌកម្ពុជា
09/10/2025 07:09 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការរំលោភរបស់រុស្ស៊ីលើដែនអាកាសប៉ូឡូញ គឺជា «ធ្វេសប្រហែសខ្លាំងណាស់»
09/10/2025 07:09 PM
សមាជិកព្រឹទ្ធសភាអូស្ត្រាលីស្តាំនិយម ត្រូវបណ្តេញចេញពីក្រសួងស្រមោល ជុំវិញការអត្ថាធិប្បាយប្រឆាំងឥណ្ឌា
09/10/2025 06:09 PM
ក្រុងច្បារមន និងខេត្តកំពង់ស្ពឺ ទទួលបាន ជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”
09/10/2025 06:09 PM
ក្រុមហ៊ុនអាកាសចរណ៍ JAL រងការព្រមានជាលើកទី២ ពាក់ព័ន្ធនឹងអ្នកបើកបរយន្តហោះស្រវឹង
09/10/2025 06:09 PM
ប្រមុខគណៈកម្មការ EU បញ្ជាក់ថា លោកស្រីនឹងស្នើវិធានការថ្មីផ្ដោតលើអ៊ីស្រាអែល
09/10/2025 06:09 PM
សំឡេងផ្ទុះបន្លឺឡើង ក្រោយរថយន្តផ្លូវដែកផ្ទុកដោយឥន្ធនៈ មានអគ្គិភ័យ នៅលីទុយអានី
09/10/2025 06:09 PM