ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ជួបសំណេះសំណាលជាមួយមន្ត្រីរាជការគ្រប់ការិយាល័យ

2023/10/11 11:39:19 am        210
ភ្នំពេញ៖ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា បានជួបសំណេះសំណាល​ជាមួយ​មន្ត្រីរាជការគ្រប់ការិយាល័យ​ចំណុះខណ្ឌ ខែ៧មករា​ នៅឱកាសបុណ្យភ្ជុំបិណ្ឌ ​និងបាន​ឧបត្ថម្ភ​ប្រាក់​បន្តិចបន្តួច​និងភេសជ្ជៈ​ជូនដល់មន្ត្រីគ្រប់រូប ​និ​ងជូនពរ​សុខសុវត្ថិភាពក្នុងការធ្វើដំណើរ ព្រមទាំងណែនាំឲ្យមន្រ្តីគ្រប់រូបគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា។ពិធីសំណេះសំណាលនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ ២០២៣ នៅសាលប្រជុំសាលា​ខណ្ឌ៧មករា​ ដែលក្រោមវត្ដមាន​លោក ថេង សុថុល អភិបាលខណ្ឌ និងមន្ត្រីក្រោមឱវាទ​គ្រប់ការិយាល័យទាំងអស់ចំណុះអោយរដ្ឋបាលខណ្ឌ។លោក ថេង សុថុល អភិបាលខណ្ឌ៧មករា​ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការគ្រប់​ការិយាល័យ​ចំណុះអោយរដ្ឋបាលខណ្ឌសរុបជាង ១០០នាក់ លោកបានលើកឡើងថា ថ្វីត្បិតតែ​កន្លងមក​យើងទទួលបាននូវ​ការ​កោតសសើរពីប្រជាពលរដ្ឋក្នុងការបំរើសេវ៉ា​សាធារណៈផ្សេងៗ​ជូនពួកគាត់យ៉ាណាក៏ដោយ ​សូមបន្តអនុវត្តការងារប្រកបដោយភាពទទួលខុសត្រូវ ប្រកាន់ខ្ជាប់​នូវក្រម​សីលធម៌​ សុជីវធម៌ វិជ្ជាជីវៈ ​ក្នុងការបន្តបំរើសេវ៉ា​សាធារណៈជូនប្រជាពលរដ្ឋ​អោយ​បានល្អប្រសើរឡើងថែម​ទៀតធ្វើអោយលឿន ​ រហ័ស និងមានតម្លាភាព ។ក្នុងពិធីជួបសំណេះសំណាលមុនបុណ្យភ្ជុំបិណ្ឌនេះដែរ លោកអភិបាលខណ្ឌ បានថ្លែងកោតសសើរ​មន្ត្រីទទួលបន្ទុកអនុវត្តការងារគ្រប់ការិយាល័យទាំងអស់​ដែលបានខិតខំបំពេញការងារបំរើសេវ៉ា​សាធារណៈផ្សេងៗ​ជូនបងប្អូនប្រជាពលរដ្ឋរហូតទទួលបានការកោតសសើរតបមកវិញ។ជាក់ស្តែងការិយាល័យច្រកចេញ-ចូល​តែមួយ ​បានខិតខំបំរើសេវ៉ាសាធារណៈជូនប្រជាពលរដ្ឋ​បានលឿន រហ័ស ​និងមានតម្លាភាព រហូតដល់ប្រជាពលរដ្ឋលោកមានការកោតសរសើ ។ ដូច្នេះសូមមន្ត្រីគ្រប់ការិយាល័យទាំងអស់រួមគ្នាបន្តការអនុវត្តន៍​អោយបានល្អប្រសើរឡើងថែមទៀត ក្នុងការ​បំរើសេវ៉ាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋ ​មានសាមគ្គីភាពផ្ទៃក្នុងល្អ រក្សាបាននូវ​ក្រម​សីលធម៌ សុជីវធម៌ វិជ្ជាជីវៈ ​នៅពេលដែលប្រជាពលរដ្ឋមកទទួលសេវ៉ាគ្រប់ការិយាល័យទាំងអស់ ។ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានឧបត្ថម្ភថវិកា ​និងភេសជ្ជៈ សម្រាប់ចូលរួមបពិធីបុណ្យភ្ជុំ ដល់មន្ត្រីរាជការចំណុះអោយរដ្ឋបាលខណ្ឌគ្រប់ៗគ្នា ៕ អត្ថបទ ៖ កុម្ភៈ

គណបក្សខ្មែរតែមួយប្រកាសគោលបំណងចង់ធ្វើសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា

2023/10/11 11:31:04 am        206
ភ្នំពេញ៖ គណបក្សខ្មែរតែមួយ នៅថ្ងៃទី១១ តុលា ឆ្នាំ ២០២៣នេះ បានចេញលិខិត ប្រកាសថា មានគោលបំណងធ្វើសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដើម្បីរួមគ្នាការពាររដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ព្រមទាំងរួមគ្នាការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលបានកើតឡើងតាមរយៈការបោះ ឆ្នោតក្នុងអាណត្តិនីមួយៗ។សេចក្ដីប្រកាសបានបញ្ជាក់ថា ​គណបក្សខ្មែរតែមួយ មានគោលនយោបាយស្រដៀងគ្នា​ជាមួយ​គណបក្សប្រជាជនកម្ពុជា និងជាពិសេស “តម្លៃសន្តិភាព" គឺជាវត្ថុបំណងរួមរបស់ប្រជាពលរដ្ឋខ្មែរ​ដែលត្រូវការ ចូលរួមការពារសុខសន្តិភាពទាំងអស់គ្នា ​ដើម្បីរក្សាស្ថិរភាពនយោបាយ និងធ្វើឱ្យប្រទេសកម្ពុជា ​បន្តការអភិវឌ្ឍរីកចម្រើនជាលំដាប់។គណបក្សខ្មែរតែមួយក៏បានអំពាវនាវដល់គណបក្សនយោបាយនានា ដែលបានចុះបញ្ជី​ស្របច្បាប់​នៅក្នុងក្រសួងមហាផ្ទៃ ​សូមចូលរួមបង្កើតសម្ព័ន្ធភាពជាមួយគណ បក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នា​ជាកម្លាំងប៉ូលនយោបាយថ្មីមួយដើម្បីកម្ពុជា ​និងប្រជាពលរដ្ឋខ្មែរ ឆ្ពោះទៅថ្ងៃអនាគត៕

កម្ពុជា-ប្រេស៊ីល ប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាង

2023/10/11 11:16:02 am        174
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ម៉ៅរូ វីអេរ៉ា (Mauro Vieira) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីស និង​គណៈ​ប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងអំទ្បុង​ពេល​នៃ​ដំណើរ​បំពេញ​ទស្សន​កិច្ចផ្លូ​វការចំនួន ៣ ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ​២០២៣​នេះ​នៅ​វិមានសន្តិភាព។ក្នុង​ជំនួបនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ចំពោះ​ការ​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ចផ្លូវការរបស់ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល នាពេលនេះ និង​បាន​ធ្វើ​ការ​វាយ​តម្លៃ​ខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមករវាងប្រទេសទាំងពីរ ព្រម​ជា​មួយ​នឹង​ក្តី​សង្ឃឹមថា ទំនាក់ទំនងដ៏ល្អនេះនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ខ​ណៈ​ពេល​ដែល​កម្ពុជា​មានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេស​ក្នុង​ទំនាក់​ទំនង​រវាង​កម្ពុជា-ប្រេស៊ីល នៅរក្សាដដែល។ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅរូ វីអេរ៉ា បានគោរពប្រគល់ជូនសម្តេចធិបតី នូវ​លិខិត​អបអរ​សាទរ​របស់ ឯកឧត្តមប្រធានាធិបតីប្រេស៊ីល ក្នុងឱកាសដែល សម្តេចធិបតី ចូល​កាន់​មុខ​តំណែង​ជា​នាយករដ្ឋ​មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បាន​ធ្វើ​ការ​បញ្ជាក់​ផង​ដែរ​នូវ​បំណង​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម, អប់រំ, សុខាភិបាល និងការ​ផ្លាស់​ប្តូរ​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវ​ក្តី​រីក​រាយ​សាទ​រ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅក្នុងប្រទេសប្រេស៊ីល ហើយ​ក៏​បាន​ជម្រាប​ផង​ដែរថា ប្រេស៊ីល​ក៏​គ្រោង​នឹង​បើក​ស្ថាន​ឯក​អគ្គ​រដ្ឋទូត​របស់​ខ្លួន​នៅ​រាជ​ធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​២០២៤​ ខាងមុខនេះ ស្របពេលនៃខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងការទូតកម្ពុជា-ប្រេស៊ីល ។ ជាងនេះទៀត ឯកឧត្តម រដ្ឋមន្ត្រីការបរទេសប្រេស៊ីល ក៏បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​កម្ពុជា ដែលបានគាំទ្រប្រទេសប្រេស៊ីលឱ្យក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន នៅ​រាជ​ធានី​ភ្នំពេញ ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ។ទន្ទឹមនឹងនេះផងដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល ក៏​បាន​ឯកភាព​គ្នាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍, កសិកម្ម, និងទំនាក់​ទំនង​រវាង​ប្រជាជន និងប្រជាជន ព្រមទាំងបានពិភាក្សាអំពីបញ្ហាមួយចំនួនទៀត ដែលជា​ផល​ប្រយោជន៍​រួម​។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល បានគោរពអញ្ជើញ សម្តេចធិបតី ទៅ​បំពេញ​ទស្សន​កិច្ច​នៅក្នុងប្រទេសប្រេស៊ីល ក្នុងពេលវេលាសមស្របណាមួយ ។ ជាការឆ្លើយតប សម្តេច​ធិបតី បានទទួលយកការអញ្ជើញនេះដោយក្តីរីករាយ និងបានបង្ហាញអំពីបំណងក្នុងការអញ្ជើញ ឯកឧត្តម​ប្រធានាធិបតីប្រេស៊ីល មកបំពេញទស្សនកិច្ចនៅកម្ពុជាវិញ ជាពិសេស​នៅ​ក្នុង​ឆ្នាំ​២០២៤​ ខាងមុខនេះ ដែលជាឆ្នាំនៃការប្រារព្ធខួបលើកទី៣០ នៃចំណងការទូតផ្លូវការកម្ពុជា-ប្រេស៊ីល ព្រមជាមួយការបើកដំណើរការស្ថានអគ្គរដ្ឋទូតប្រេស៊ីលប្រចាំនៅកម្ពុជាផងដែរ៕

ឯកឧត្តម យឿន យឿត និងលោកជំទាវដឹកនាំក្រុមការងារកាន់បិណ្ឌវេនទី១២ នៅវត្តសុវណ្ណាបុប្ផារាម

2023/10/11 10:40:40 am        207
ឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាល និង​ជា​ទីប្រឹក្សា​របស់​សម្តេច​អគ្គ​មហា​សេនា​ធិបតី​តេជោ ​ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ថៅ និម្មល រួមទាំង​ក្រុម​ការងារ​សេនា​សន្តិភាព​ នៅព្រឹកថ្ងៃអង្គារ៍ទី១០ ខែតុលាឆ្នាំ២០២៣នេះ បានប្រារព្ធពិធីកាន់បិណ្ឌវេនទី១២ នៅ​វត្ត​សុវណ្ណ​បុប្ផារាម ហៅវត្តថ្មគោល ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ការចូលរួមកាន់បិណ្ឌនេះ គឺធ្វើឡើងតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ហើយក៏ដើម្បីផ្គត់ ផ្គង់​ព្រះសង្ឈគង់ចាំព្រះវស្សា និងប្រមែប្រមូលផល្លានិសង្ឈ ដែលកើត​ចេញ​ពី​សទ្ធាចិត្ត​ជ្រះថ្លា​លើក​ឧទ្ទិស ជូនដល់ញាតិបុព្វការីជនមាន មាតាបិតា ញាតិការទាំងប្រាំពីរសន្តាន ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោកនាយជាដើម។ក្រៅពីរាប់បាត ប្រគេនចង្ហាន់ដល់ព្រះសង្ឈឯកឧត្តម យឿន យឿត និងលោកជំទាវ រួម​ទាំង​ក្រុម​ការងារ ក៏បាននាំបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឈ ដើម្បីកសាងនូវសមិទ្ធផលនានា ក្នុង​វត្តជា​កិច្ច​ទ្រទ្រង់​ព្រះពុទ្ធសាសនាឲ្យបានឋិតថេរចីរកាលគ្រប់៥០០០ព្រះវស្សាផងដែរ។នៅក្នុងឱកាសនោះឯកឧត្តម យឿន យឿត បានលើកឡើងថា បុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំ​បិណ្ឌ​ជា​ពិធី​បុណ្យ​សាសនា​ធំប្រចាំឆ្នាំ ដែលមានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែ​ភទ្របទ​។ បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះ​អ្នក​កាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះគឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់​ជនជាតិខ្មែរជាយូរមកហើយ។យ៉ាងណាក៏ដោយឯ៑កឧត្តម បានលើកឡើងថា ការដែលយើងមានឱកាសជួបជុំគ្នាធ្វើបុណ្យ ជា​ពិសេស​បុណ្យកាន់បិណ្ឌនាពេលនេះ គឺដោយសារប្រទេសមានសុខសន្តិភាព និងការ​អភិវឌ្ឍ​ផង​ដែរ​៕

លោកអេរដូហ្គែន និងលោក ពូទីន ពិភាក្សាអំពីវិធានការ ដើម្បីបញ្ឈប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន

2023/10/11 10:33:10 am        171
ប្រធានាធិបតីទួរគី លោក តាយីប អេរដូហ្គែន ( Tayyip Erdogan) បានពិភាក្សាអំពីជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីនជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ ដោយវិមានក្រឹមឡាំង បាននិយាយថា ការផ្តោតជាសំខាន់ គឺទៅលើបទឈប់បាញ់ជាបន្ទាន់ និងការបន្តការចរចាឡើងវិញ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើបណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter ប្រធានាធិបតីទួរគីរូបនេះ បាននិយាយថា មេដឹកនាំទាំងពីរ បានពិភាក្សាគ្នាអំពីវិធានការ ដើម្បីទប់ស្កាត់ការកើនឡើងភាពតានតឹង និងការផ្តួចផ្តើមគំនិតក្នុងការផ្តល់ជំនួយមនុស្សធម៌។សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង បានសម្តែងការសោកស្តាយចំពោះ«ការកើនឡើងដ៏មហន្តរាយនៃការស្លាប់ក្នុងចំណោមជនស៊ីវិល»។ សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងទៀតថា ជម្លោះអាចត្រូវបានដោះស្រាយបានតែលើមូលដ្ឋាននៃផែនការ «រដ្ឋពីរ» ជាមួយនឹងការបង្កើតរដ្ឋប៉ាឡេស្ទីន ដែលមានទីក្រុងហ្ស៊េរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន។សេចក្តីថ្លែងការណ៍របស់ទួរគី បាននិយាយថា ទីក្រុងអង់ការ៉ា នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីធានាបាននូវភាពស្ងប់ស្ងាត់ នៅក្នុងតំបន់។ ចំណែកវិមានក្រឹមឡាំង បាននិយាយថា ទំនាក់ទំនងរវាងមេដឹកនាំទាំងពីរ នឹងនៅបន្ត។

សម្តេចធិបតី អនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសប្រេស៊ីល ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2023/10/11 10:22:23 am        114
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣នេះ បានអនុញ្ញាតឱ្យឯកឧត្តម ម៉ៅរូ វីអេរ៉ា (Mauro Vieira) រដ្ឋមន្ត្រី ក្រសួងការបរទេសនៃសាធារណរដ្ឋសហព័ន្ធ ប្រេស៊ីល ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ក្នុងជំនួបនៅវិមានសន្តិភាពព្រឹកមិញនេះ ភាគីទាំង២ បានបង្ហាញការរីករាយអំពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំង ២ ជាពិសេសប្តេជ្ញាបន្តពូនជ្រុំកិច្ចព្រមព្រៀង សហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។សូមជម្រាបថា វត្តមានរបស់ ឯកឧត្តម ម៉ៅរូ វីអេរ៉ា រដ្ឋមន្ត្រីការ បរទេសនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល នៅកម្ពុជានាពេលនេះ គឺតបតាមការអញ្ជើញពីឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។ក្នុងអំឡុងពេលទស្សនកិច្ចជាផ្លូវការនេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីលបានចូលជួប​សម្ដែងការ​គួរសម​ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួប​ជាមួយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដើម្បីដាក់ចេញនូវវិធានការសកម្មភាព ជំរុញ​និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ​ ទ្វេភាគីដែលមានកន្លងមករវាងប្រទេសទាំងពីរ រួមមាន​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកិច្ច សហការបច្ចេកទេស ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​នៅក្នុងវេទិកាពហុភាគី ផងដែរ។ដំណើរទស្សនកិច្ចនេះនឹងជាជំហានថ្មីសំខាន់មួយទៀត ​ដែលគូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

សមាជិកសភាគណបក្សសាធារណរដ្ឋចំនួនពីររូប កំពុងប្រជែងគ្នាសម្រាប់តំណែងប្រធានសភាអាមេរិក

2023/10/11 10:17:31 am        162
សមាជិកគណបក្សសាធារណរដ្ឋ ដែលគ្រប់គ្រងសភាតំណាងរាស្រ្តអាមេរិក បានចូលស្ដាប់ការជជែករិះគន់គ្នា កាលពីថ្ងៃអង្គារ (១០ តុលា) ពីសមាជិកបក្សដ៏លេចធ្លោពីររូប គឺលោក Steve Scalise និងលោក Jim Jordan ដែលកំពុងប្រជែងគ្នាសម្រាប់តួនាទីជាប្រធានសភាអាមេរិកមានឥទ្ធិពល ក្រោមសម្ពាធកាន់តែខ្លាំងឡើងពីសង្រ្គាមនៅមជ្ឈិមបូព៌ា និងបញ្ហាដែលខិតជិតមកដល់នៃកាបិទរដ្ឋាភិបាល។បណ្ដាសមាជិកសភា ដែលបានចេញពីវេទិកាប្រជុំបិទទ្វារបាននិយាយថា ទាំងលោក Scalise មេដឹកនាំភាគច្រើននៃសភា និងលោក Jordan ដែលជាប្រធានគណៈកម្មាធិការតុលាការ មិនទាន់មានការនាំមុខច្បាស់លាស់នៅឡើយទេ ខណៈគណបក្សសាធារណរដ្ឋចាប់ផ្តើមបោះឆ្នោតជ្រើសរើសបេក្ខជន ដោយការបោះឆ្នោតសម្ងាត់នៅថ្ងៃពុធ (១១ តុលា) នេះ។គណបក្សសាធារណរដ្ឋ កាន់សំឡេងភាគច្រើនទាំងប្រផិតប្រផុយនៅក្នុងសភា ដែលមានបក្សនេះមានចំនួន២២១សម្លេង ទល់នឹងបក្សដទៃចំនួន ២១២សម្លេង។ ការបោះឆ្នោតជ្រើសរើសសមាជិកសភា ដែលមានការខ្វែងគំនិតយ៉ាងប្រថុយប្រឋាននេះ បានលើកឡើងពីការព្រួយបារម្ភមួយចំនួនដែលថា បេក្ខជនទាំងពីររូប នឹងមិនអាចទទួលបានការគាំទ្រគ្រប់គ្រាន់ដើម្បីជាប់ឆ្នោតជាប្រធានសភា ក្នុងការបោះឆ្នោតជុំដំបូងនោះទេ។ លោក Scalise ហាក់ដូចជាមានការគាំទ្រភាគច្រើនពីអតីតយុទ្ធជន និងជាអ្នកបង្កើតគណបក្សសាធារណរដ្ឋ រួមទាំងមេដឹកនាំគណបក្សផងដែរ ខណៈដែលលោក Jordan ក៏បានទាក់ទាញការគាំទ្រពីអ្នកផ្សេងទៀត រួមទាំងសមាជិកសភា ដែលប្រកាន់ជំហរបែបលោកដូណាល់ ត្រាំ ផងដែរ៕

Euនិងបណ្តារដ្ឋឈូងសមុទ្រ ជំរុញឲ្យមានការគាំទ្រផ្នែកហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព«សម្រាប់ពលរដ្ឋប៉ាឡេស្ទីន»

2023/10/11 10:13:57 am        210
សហភាពអឺរ៉ុប(EU) និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ បានអំពាវនាវឲ្យមានជំនួយប្រកបដោយនិរន្តរភាពសម្រាប់ទឹកដីប៉ាឡេស្ទីន កាលពីថ្ងៃអង្គារ បន្ទាប់ពីមានការព្រួយបារម្ភថា វាអាចត្រូវបានកាត់ចេញ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែល។រដ្ឋមន្ត្រីការបរទេសមកពីប្លុកទាំងពីរ បានជួបប្រជុំគ្នានៅរដ្ឋធានីMuscat ប្រទេសអូម៉ង់ បន្ទាប់ពីសារជាច្រើនជុំវិញជំនួយរបស់EU បន្ទាប់ពីការវាយប្រហារដែលមិនធ្លាប់មានពីមុនមកកាលពីថ្ងៃសៅរ៍ ដែលបាន បណ្តាលឲ្យមានសង្រ្គាមជាមួយអ៊ីស្រាអែល។សេចក្តីប្រកាសរួម ដែលអានដោយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានឲ្យដឹងថា៖«ពួកគេ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគាំទ្រផ្នែកហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពសម្រាប់ UNRWA (ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន)»។ សេចក្តីថ្លែងការណ៍នោះ បាននិយាយថា វាក៏ចាំបាច់ណាស់ដែរ «ដើម្បីបន្តការគាំទ្រផ្នែកមនុស្សធម៌ និងការអភិវឌ្ឍសម្រាប់ពលរដ្ឋប៉ាឡេស្ទីន នៅក្នុងទឹកដីដែលគ្រប់គ្រងដោយអ៊ីស្រាអល»។លោក Borrell បាននិយាយថា វាគឺជា «ព័ត៌មានមិនពិត» ដែលថា ប្រទេសអាល្លឺម៉ង់ កំពុងលុបចោលជំនួយ បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសៅរ៍ ដែលត្រូវបានថ្កោលទោសយ៉ាងខ្លាំងដោយសហភាពអឺរ៉ុប។

រដ្ឋមន្រ្តីក្រសួងបរិស្ថានប្រកាសផ្តល់កូនឈើ ៣០ម៉ឺនដើមក្នុង១ឆ្នាំ ចូលរួមយុទ្ធនាការដាំដើមឈើ ១លានដើម១ឆ្នាំ

2023/10/11 10:04:33 am        187
ភ្នំពេញ៖ បន្ទាប់ពីការ​ប្រកាស​ដាក់​ចេញ​នូវ​យុទ្ធនាការ​ថ្មី​មួយ​ទៀត​គឺ​យុទ្ធនាការដាំ​ដើម​ឈើ​ចាប់​ពី​ថ្ងៃ​ទី១០ ខែតុលា ឆ្នាំ២០២៣ យ៉ាងតិច ១លានដើមជារៀងរាល់ឆ្នាំមកនោះ ត្រូវបាន ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាក់ថាឯកឧត្តមនឹងចូលរួមនាំយក កូន​ឈើ​ប្រមាណ​ ៣០ម៉ឺន ដើមក្នុងមួយឆ្នាំដើម្បីនាំយកទៅចូលរួមដាំក្នុងយុទ្ធនាការដើមឈើយ៉ាងតិច ១លាន​ដើមជារៀងរាល់ឆ្នាំ។កន្លងមករដ្ឋមន្រ្តីក្រសួងបរិស្ថានបានចូលរួមធ្វើការបណ្តុះកូនឈើច្រើនប្រភេទក្នុងនេះមានដូចជា កូន​ឈើ​ឈើ​ហូបផ្លែ កូនឈើប្រណិត ប្រភេទកូនឈើដាំតាមទីសាធារណៈដែលផ្តល់ម្លប់ និង​បរិស្ថាន​បៃតងស្រស់ស្អាតល្អនោះត្រូវបានបណ្តុះជាបន្តបន្ទាប់ ហើយនឹងត្រូ​វ​យក​ទៅ​ដាំ​តាម​ទីតាំង​នានា​ក្នុង​នេះដូចជាព្រៃសហគមន៍ សាលារៀន វត្តអារាម ទីសាធារណៈជាដើម។តាមរយៈយុទ្ធនាការនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានជំរុញឱ្យមន្ទីរបរិស្ថានរាជនី ខេត្ត​ចូល​រួម​បណ្តុះកូនឈើ ហើយចែក​ជូន​ដល់​ប្រជា​សហគមន៍​យ៉ាង​ហោច​ណាស់​ឱ្យ​បាន​១០​ម៉ឺន​ដើម​ក្នុង​មួយ​ឆ្នាំ ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើនេះនាថ្ងៃខាងមុខ។តាមរយៈយុទ្ធនាការថ្ងៃ១០ តុលា ឆ្នាំ ២០២៣នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បាន​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ ចូលរួមដាំដើមឈើ ដាំស្តារព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ និង​បរិស្ថាន​ធម្មជាតិ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូន ដើម្បីអា​ច​បង្កើន​ប្រាក់​ចំណូល​នៅ​ក្នុង​សហគមន៍។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ដើម្បីធានានិរន្តភាពបរិស្ថាន និងជីវភាពសហគមន៍ ប្រជា​សហគមន៍ ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន ពីព្រោះដើមឈើគឺជាប្រភពប្រាក់ចំណូល តាម​រយៈ​ការ​ទាញ​ចំណូលពីការលក់កាបូន ហើយចំណូលពីការលក់បូន នឹងជួយ​ដល់​ការ​អភិវឌ្ឍ​​ហេដ្ឋា​រចនា​សម្ព័ន្ធ និងធ្វើឲ្យប្រជាពលរដ្ឋមានចំណូលបន្ថែម លើសពី​ចំណូល​ តាមរ​យៈ​ភ្ញៀវ​ទេសចរ​នា​ពេល​បច្ចុប្បន្ន។លើសពីនេះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត​បាន​ថ្លែង​ដែរ​ថា​ ការ​ដាំកូន​ឈើ​ហូប​ផ្លែនៅ​តាម​តំបន់​សហគមន៍​មិ​​នត្រឹមតែជួយបង្កើនភាពស្រស់ស្អាតដល់ភ្នែកទេសចរទេ តែដើ​ម​ឈើទាំ​ង​នោះ​នៅ​ពេល​ហុច​ផ្លែវា​អាច​ផ្តល់​នូវ​ប្រាក់​ចំណូល​ តាម​រយៈ​ការ​លក់​ដល់​ភ្ញៀវ​ទេសចរ​សម្រាប់​ការ​ជួយ​បង្កើន​ជីវភាព​ប្រជាសហគមន៍ថែមទៀត។គួរបញ្ជាក់ថាការបណ្តុះកូនឈើនិងការដាំកូនឈើឡើងវិញរបស់ក្រសួង បរិស្ថាន និង​មន្ទីរ​បរិស្ថាន​រាជ​ធានី​ខេត្ត មិនមែនត្រឹមតែចូលរួមការពារនិងអភិរក្សព្រៃឈើនោះទេ តែកិច្ចការ​នៃ​ការ​ចូល​រួម​ដាំ​ដើម​ឈើ ​ក៏បានផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ក្រៅពីនេះវា នឹងរួមចំណែក​បង្កើន​ប្រភេទ​ពូជ​ឈើ​ប្រណីត​ និងប្រភេទឈើផ្សេងៗបន្ថែមលើវត្តមានរបស់រុក្ខជាតិនៅក្នុងព្រៃស្រាប់ និងបង្ហាញ​សម្រស់​កាន់​ស្រស់​បំព្រងបន្ថែមទៅដល់ភ្ញៀវទេសចរដែលបានមកទស្សនានៅក្នុងតំបន់ទាំងនោះ ៕

ប្រទេសស្វីសសន្យាចូលរួមចំណែកក្នុងការស្តារគម្របព្រៃឈើកម្ពុជា​ឡើងវិញ

2023/10/11 09:34:38 am        132
ភ្នំពេញ៖ ឯកឧត្តម Pedro Zwahlen ឯកអគ្គរដ្ឋទូតស្វីសបានថ្លែងថា នឹង​រួម​ចំណែក​ក្នុង​ការស្តារ​ព្រៃឈើ​ឡើង​វិញ​ជាមួយក្រសួងបរិស្ថាន ដើម្បីពង្រីកវិសាលភាពគម្របព្រៃឈើ ធានា​បាន​នូវ​អព្យា​ក្រឹត្យ​កាបូន និងចូលរួមសម្រេចគោលដៅគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០ នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ។ការថ្លែងឡើងនេះ នៅក្នុងជំនួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ​ជា​មួយ​ឯក​ឧត្តម​រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ។ឯកឧត្តម​រដ្ឋមន្ត្រី បានជម្រាប ឯកឧត្តមឯកអគ្គរដ្ឋទូតស្វីស ថាក្រសួងបរិស្ថានបានប្រកាសបើក យុទ្ធនា​ការដាំដើមឈើយ៉ាងតិច ១លានដើម នៅថ្ងៃទី១០ តុលា ២០២៣ ដើម្បី​ធ្វើ​ការ​ស្តារ​គម្រប​ព្រៃ​ឈើ ដែលជាអាទិភាពទី២ របស់ក្រសួងបរិស្ថាន។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បានធ្វើការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ក្នុង​ការ​ចូលរួម​ចំណែក​គ្រប់​គ្រង​ការ​ប្រែប្រួល​អាកាសធាតុ និងធនធានធម្មជាតិដើម្បីឱ្យក្រសួងបរិស្ថានសម្រេចបាននូវភាពស្អាត បៃតង និងចីរភាពជូនកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិកវាយប្រហារកោះ Qeshm របស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់បាញ់មីស៊ីលទៅលើកូវ៉ែត និងបារ៉ែន​
06/03/2026 09:06 AM
អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត
06/03/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
06/03/2026 07:06 AM
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM