សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតីឡាវ
កម្ពុជា-សាធារណរដ្ឋម៉ាសេដ្វានខាងជើង ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា

នយោបាយ​ និង ការអភិវឌ្ឍន៍

ការរឹតបន្តឹងរបស់អង្គការសហប្រជាជាតិ លើកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ ត្រូវបញ្ចប់ ខណៈអាមេរិកដាក់ទណ្ឌកម្មថ្មីបន្តទៀត

2023/10/19 06:57:43 pm        170
អ៊ីរ៉ង់បានអះអាងកាលពីថ្ងៃពុធ (១៨ តុលា) អំពីការបញ្ចប់ «ដោយគ្មានលក្ខខណ្ឌ» នៃការរឹតបន្តឹងដែលបានដាក់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) លើសកម្មភាពទាក់ទងនឹងមីស៊ីលរបស់ខ្លួន ខណៈសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មី នៅថ្ងៃដដែលនោះលើកម្មវិធីមីស៊ីល និងយានដ្រូនរបស់ទីក្រុងតេអេរ៉ង់។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា «ថ្ងៃនេះជាផ្នែកចុងក្រោយនៃការរឹតបន្តឹងប្រឆាំងនឹងអ៊ីរ៉ង់ រួមទាំងការបង្កកទ្រព្យសម្បត្តិ និងការរឹតបន្តឹងហិរញ្ញវត្ថុ ដែលបានដាក់អស់រយៈពេលជាច្រើនឆ្នាំដោយ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC»។សេចក្តីថ្លែងការណ៍នោះបានព្រមានថា ឥឡូវនេះ សកម្មភាពណាមួយដែលមានបំណងដាក់ទណ្ឌកម្ម ឬការរឹតត្បិតលើអន្តរកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់អ៊ីរ៉ង់ គឺផ្ទុយនឹងការបញ្ចប់ការរឹតបន្តឹង ក្រោមសេចក្ដីសម្រេចឥឡូវនេះក្រុមប្រឹក្សាសន្តិសុខ UNSC លេខ២២៣១ ដោយសង្កត់ធ្ងន់លើសិទ្ធិរបស់អ៊ីរ៉ង់ ក្នុងការអនុវត្តវិធានការចាំបាច់ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន។ទោះបីជាយ៉ាងណាក៏ដោយ នៅថ្ងៃដដែលនោះ សហរដ្ឋអាមេរិកបានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីបញ្ជាក់ថា កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ នឹងនៅតែត្រូវបានដាក់ទណ្ឌកម្ម បើទោះបីជាការរឹតបន្តឹងរបស់ក្រុមប្រឹក្សាសន្តិសុខ UNSC ផុតកំណត់ក៏ដោយ។ ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ បានប្រកាសដាក់ទណ្ឌកម្មថ្មីលើក្រុមមនុស្ស និងក្រុមហ៊ុននានា ជុំវិញការចោទប្រកាន់ថា មានទំនាក់ទំនងទៅនឹងកម្មវិធីមីស៊ីលបាលិស្ទិក ព្រមទាំងយានដ្រូនរបស់អ៊ីរ៉ង់ផងដែរ៕

កូរ៉េខាងត្បូង រៀបចំពិព័រណ៍សព្វាវុធ ស្របពេលមានសង្គ្រាមនៅអឺរ៉ុប និងមជ្ឈិមបូព៌ា

2023/10/19 06:52:59 pm        125
កូរ៉េខាងត្បូង បានចាប់ផ្ដើមការតាំងពិព័រណ៍លំហអាកាស និងការពារជាតិអន្តរជាតិ រយៈពេលមួយសប្តាហ៍ នៅឯអាកាសយានដ្ឋានយោធាក្បែរទីក្រុងសេអ៊ូល កាលពីថ្ងៃអង្គារ (១៧ តុលា) ក្នុងគោលបំណងប្រើប្រាស់ការប្រមូលផ្តុំរយៈពេលពីរឆ្នាំម្ដងនេះ ជាឳកាសដើម្បីបង្កើនការនាំចេញយន្តហោះចម្បាំង គ្រាប់រ៉ុក្កែត យានដ្រូន និងអាវុធផ្សេងៗទៀតរបស់ខ្លួន។ព្រឹត្តិការណ៍ឆ្នាំនេះ ដែលប្រមូលផ្តុំក្រុមហ៊ុនចំនួន ៥៥០ស្ថានប័ន មកពី ៣៤ប្រទេស និងគណៈប្រតិភូរដ្ឋាភិបាល មកពី ៥៧ប្រទេស ត្រូវបានប្រារព្ធឡើង ខណៈភាពតានតឹងជាសកលកំពុងកើនឡើង ដោយសារតែជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានកើតឡើងបន្ថែមទៀតពីលើការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារួចទៅហើយរវាងរុស្ស៊ី និងអ៊ុយក្រែន រួមទាំងភាពតានតឹងដែលអូសបន្លាយយ៉ាងយូរនៅអាស៊ីបូព៌ាជុំវិញឧបទ្វីបកូរ៉េ និងកោះតៃវ៉ាន់ផងដែរ។កូរ៉េខាងត្បូង ដែលប្រឈមមុខនឹងការគំរាមកំហែង និងការបង្កហេតុពីប្រទេសកូរ៉េខាងជើង អស់រយៈពេលជាច្រើនឆ្នាំ បានអភិវឌ្ឍឧស្សាហកម្មអាវុធលំដាប់ពិភពលោក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសនេះបានលេចចេញជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ ដោយបានលក់សព្វាវុធជាច្រើនទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប មជ្ឈិមបូព៌ា អាស៊ីអាគ្នេយ៍ និងអូស្ត្រាលី។កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់ខ្លួន គឺសហរដ្ឋអាមេរិក ក៏បានប្រើប្រាស់ព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញពីការត្រៀមខ្លួនរបស់ពួកគេ សម្រាប់ការបង្កហេតុដែលអាចកើតមានពីកូរ៉េខាងជើងផងដែរ៕

សភាអាមេរិកបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសប្រធានថ្មី ជាលើកទីពីរ ស្របពេលមានការបែកបាក់ក្នុងបក្សសាធារណរដ្ឋ

2023/10/19 06:50:03 pm        101
សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (១៨ តុលា) បានបរាជ័យក្នុងការជ្រើសរើសប្រធានថ្មី នៅក្នុងការបោះឆ្នោតជុំទីពីរ ខណៈសមាជិកសភាស្តាំនិយម លោក ជីម ជោឌែន (Jim Jordan) ដែលជាប្រធានគណៈកម្មាការតុលាការរបស់សភា បានបាត់បង់សម្លេងគាំទ្រកាន់តែច្រើនពីគណបក្សរបស់ខ្លួន បើធៀបនឹងការបោះឆ្នោតជុំទីមួយ ស្របពេលការខ្វែងគំនិតគ្នាក្នុងចំណោមសមាជិកគណបក្សសាធារណរដ្ឋ នៅតែបន្ត។លោក ជោឌែន បានឈ្នះការគាំទ្រចំនួន ១៩៩សម្លេង ក្នុងចំណោមសមាជិកសភាសាធារណរដ្ឋ ចំនួន ២២១រូប ដោយបាត់បង់ការគាំទ្រចំនួន ២២សម្លេង ពីគណបក្សសាធារណរដ្ឋនៅក្នុងការជ្រើសរើសប្រធានសភាថ្មីជុំទី២ នៃការបោះឆ្នោតសភាពេញអង្គ ខណៈមេដឹកនាំជនជាតិភាគតិចរបស់សភា លោក ហាឃីម ជែហ្វហ្វ្រី (Hakeem Jeffries) ដែលជាបេក្ខភាពរបស់គណបក្សប្រជាធិបតេយ្យ បានទទួលសម្លេងឆ្នោតទាំងអស់ដែលមាន ២១២សម្លេង ពីគណបក្សរបស់លោក។ ទាំងលោក ជោឌែន និងលោក ជែហ្វហ្វ្រី មិនបានទទួលកាគាំទ្រពេញលេញសម្រាប់សម្លេងឆ្នោតភាគច្រើនចំនួន ២១៧សម្លេង ដែលត្រូវការដើម្បីក្លាយជាប្រធានសភាបន្ទាប់នោះទេ។សភាអាមេរិក មិនអាចឆ្ពោះទៅមុខលើដំណើរការនីតិប្បញ្ញត្តិរបស់ខ្លួនបានទេ រហូតទាល់តែប្រធានសភាថ្មីត្រូវបានជ្រើសរើស ហើយសមាជិកសភាត្រូវអនុម័តច្បាប់ចំណាយ មុនពេលថវិការបស់រដ្ឋាភិបាល អស់នៅពាក់កណ្តាលខែវិច្ឆិកា ខាងមុខនេះ។ សភាអាមេរិក ក៏ស្ថិតក្រោមសម្ពាធក្នុងការចាត់វិធានការដោះស្រាយ ស្របពេលជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល កាន់តែខ្លាំងឡើងផងដែរ៕

លោកអេរដូហ្គែន៖ ក្រុមប្រឹក្សាសន្តិសុខUN មិនបានបំពេញការទទួលខុសត្រូវ នៅក្នុងតំបន់ហ្គាហ្សា

2023/10/19 06:46:45 pm        93
ប្រធានាធិបតីទួរគី លោក តាយីប អេរដូហ្គែន ( Tayyip Erdogan) កាលពីថ្ងៃពុធ បានរិះគន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមិនអាចអនុម័តសេចក្តីសម្រេចសម្រាប់ការផ្អាកប្រយុទ្ធដើម្បីបុព្វហេតុមនុស្សធម៌ នៅក្នុងជម្លោះរវាងកងកម្លាំងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដើម្បីអនុញ្ញាតឲ្យជំនួយទៅដល់ជនស៊ីវិល នៅតំបន់ហ្គាហ្សា។លោក អេរដូហ្គែន បានរិះគន់រចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាយូរមកហើយ ដោយនិយាយថា សមាជិកអចិន្ត្រៃយ៍ទាំង៥នៃក្រុមប្រឹក្សានេះ ដែលរួមមានសហរដ្ឋអាមេរិក ដែលបានបោះឆ្នោតវ៉េតូលើសេចក្តីសម្រេចកាលពីថ្ងៃពុធ គឺមិនឆ្លុះបញ្ចាំងពីសហគមន៍អន្តរជាតិ និងមិនអាចធ្វើការសម្រេចចិត្តបានឆាប់រហ័ស។នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X លោកអេរដូហ្គែន បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់ទួរគី ដើម្បីបង្កើតភាពស្ងប់ស្ងាត់នៅក្នុងតំបន់ ត្រូវបានរារាំងដោយ «ការដាក់ទណ្ឌកម្មរួម» របស់ ប៉ាឡេស្ទីន តាមរយៈការវាយប្រហារតាមអាកាស និងការដាក់ពង្រាយនាវាផ្ទុកយន្តហោះអាមេរិក ទៅកាន់តំបន់នេះ។លោកអេរហ្គែន បានបន្ថែមទៀតថា៖«ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលកាន់តែគ្មានប្រសិទ្ធភាពនោះ ជាថ្មីម្តងទៀត មិនបានបំពេញការទទួលខុសត្រូវរបស់ខ្លួនឡើយ»។

ប្រធានរដ្ឋឡាវគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី លើកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម

2023/10/19 06:30:09 pm        233
ភ្នំពេញ៖ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គាំទ្រនូវគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាលើគំនិត​ផ្តួចផ្តើម​ពាក់ព័ន្ធនឹងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ តាមរយៈការដាក់ចេញនូវកិច្ច​សហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)” និងការភ្ជាប់ជើងហោះហើរត្រង់ ភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញ។ការប្រកាគាំទ្ររបស់ប្រធានរដ្ឋឡាវបែបនេះ ធ្វើឡើងក្នុងឱកាសជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ថងលុន ស៊ីសុលីត បានបង្ហាញនូវក្តីរីករាយចំពោះជំនួបជាមួយ សម្តេចធិបតី នៅរដ្ឋធានីប៉េកាំង នាឱកាសនេះ និងសម្តែងការអបអរសាទរជូន សម្តេចធិបតី ចំពោះការ​ចូលកាន់មុខតំណែងជា ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនឹងការ​ជឿជាក់ថា ក្រោមការដឹកនាំរបស់​ សម្តេចធិបតី ទំនាក់ទំនងរវាងកម្ពុជា-ឡាវ នឹងកាន់តែរីកចម្រើនទៅមុខ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋឡាវ ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខ ថ្វាយព្រះករុណា ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង​ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបានសម្តែងនូវការអបអរសាទរផងដែរ ចំពោះជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងឆ្នាំ២០២២ ក៏ដូចជាព្រឹត្តិការណ៍ប្រកួតកីទ្បា​អាស៊ីអាគ្នេយ៍​លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហេ្គមលើកទី១២ នៅក្នុងឆ្នាំ២០២៣ ។ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះឱកាសនៃជំនួបនេះ និងបានវាយ​តម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលសម្រេចបានកន្លងមក។ ចំពោះទិសដៅទៅមុខ ​សម្តេចធិបតី បានគាំទ្រការបន្តអនុវត្ត “លំហាត់រួមត្រីភាគី ស្តីពីការសង្គ្រោះគ្រោះមហន្តរាយ ​កម្ពុជា-ឡាវ-វៀតណាម ដូចដែលមាន​ការរៀបចំឡើងកាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ។ ជាចុងក្រោយ ឯកឧត្តមប្រធានរដ្ឋឡាវ បានអញ្ជើញ សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសឡាវ ​ហើយ ​សម្តេចធិបតី បានទទួល​យកការអញ្ជើញនេះប្រកបដោយក្តីសោមន្សរីករាយ ដោយនឹងកំណត់យក​កាលបរិច្ឆេទ​សមស្របណាមួយ​ នាពេលខាងមុខ៕

សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាជាមួយ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង

2023/10/19 06:23:38 pm        134
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៣នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងឱកាសចូលរួម វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ តុលា ២០២៣។សូមជម្រាបថា ការអញ្ជើញចូលរួមរបស់ សម្ដេចធិបតី ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣នេះ បានបញ្ជាក់ជាថ្មីនូវ ការគាំទ្ររបស់កម្ពុជាចំពោះគំនិតផ្តួចផ្ដើមខ្សែក្រវាត់និងផ្លូវ ដែលគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា​ ក្នុងការសហការយ៉ាង​ជិតស្និទ្ធ​ជាមួយមិត្តចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ ​និងផ្លូវប្រកបដោយគុណភាពខ្ពស់ សម្រាប់កំណើនរួម សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់និងអន្តរជាតិ៕

ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ដឹកនាំសមាជិកបក្សបរិច្ចាគឈាម​ឧទ្ទិសកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

2023/10/19 06:18:58 pm        695
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បន្ទាប់ពីដឹកនាំសមាជិក-សមាជិកាគណបក្សធ្វើពិធី​ស្មិងស្មាធិ៍ និង​គោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ក៏បានណែនាំឲ្យសមាជិកបរិច្ចាគឈាមផងដែរ ដើម្បីឧទ្ទិស និងថ្វាយព្រះរាជកុសលផលបុណ្យដល់ព្រះវិញ្ញាណក្ខន្ធព្រះអង្គ។ពិធីបរិច្ចាគឈាមនេះ គឺបានធ្វើឡើងនៅទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅ ផ្លូវ សម្តេចប៉ាន់ ដោយមានមន្រ្តីជាន់ខ្ពស់ និងសមាជិក-សមាជិកាគណបក្សជាច្រើននាក់ចូលរួម។លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ​បានលើកឡើងថា ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ​បានណែនាំឲ្យសមាជិក-សមាជិកា ស្ម័គ្រចិត្ត​បរិច្ចាគឈាម​ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមនេះ គឺដើម្បីចូលរួមសកម្មភាពមនុស្សធម៌ផង និងដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយ អតីតព្រះមហាវីរក្សត្រ​ព្រះបរមរតនកោដ្ឋផង។លោកបន្តថា ការបរិច្ចាគឈាមគឺជាអំពើមនុស្សធម៌មួយ ដែលមនុស្សគ្រប់រូបអាចធ្វើបាន និងមាន​តម្លៃ​​ធំធេងណាស់ ​ក្នុងការជួយដល់អាយុជីវិតមនុស្ស ដែលស្ថិតនៅក្នុងដំណាក់កាល​គ្រោះថ្នាក់។លោក ញឿន រ៉ាដែន បានលើកឡើងទៀតថា ក្រៅពីជួយដល់សុខភាពរបស់យើងទាំងអស់​គ្នាការបរិច្ចាគឈាមក៏នឹងធ្វើឱ្យយើងមានមោទនភាព ដែលយើងបានរួមចំណែកជាមួយ​ការងារ​សង្គមជាតិ ក្នុងសកម្មភាពមនុស្សធម៌ ប្រកបដោយសុឆន្ទៈ នៃការជួយសង្គ្រោះជីវិតអ្នកជំងឺផងដែរ។តាមរយៈអ្នកនាំពាក្យរបស់គណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសមាជិក សមាជិកាគណបក្សហ៊្វុនស៊ិនប៉ិចទាំងអស់ ប្រសិន​បើមាន សុខភាពល្អប្រសើរ ហើយអាចបរិច្ចាគឈាមបានគប្បីនាំគ្នាស្ម័គ្រចិត្តទៅ​បរិច្ចាគឲ្យបាន​គ្រប់ៗគ្នា ហើយការបរិច្ចាគឈាមនេះក៏មិនបានប៉ះពាល់ដល់សុខភាព របស់យើងនោះដែរ៕ អត្ថបទបាន ចក់ 

សម្ដេចធិបតីថ្លែងសុន្ទរកថាស្ដីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី» ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវនៅចិន

2023/10/19 06:11:16 pm        249
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នេះ បានចូលរួមពិធីបើកវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ (BRI) សម្រាប់​កិច្ច​សហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយ​មាន​ការ​ចូលរួម​ពី​បណ្តាមេ​ដឹកនាំធំៗនៅលើពិភពលោក។ស្របពេលមូលបទនៃវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣នេះ គឺ «កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម»។ ក្នុងវេទិកានេះ សម្ដេច​ធិបតី បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ស្ដីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី»។ ក្នុងឱកានោះសម្ដេចធិបតីបានចូលរួមអបអរសាទរចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង ប្រទេសដែលបានចូលរួមក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវក្នុងឱកាសខួបលើកទី ១០ នៃគំនិតផ្តួចផ្តើមដ៏សំខាន់នេះដែលបានជួយផ្សាភ្ជាប់ពិភពលោក ជាមួយនឹងឱកាសនៃវិបុលភាព តាមរយៈការពង្រឹងការតភ្ជាប់ដ៏រឹងមាំទាំងផ្នែករឹង និងទន់។ សម្ដេចធិបតីថ្លែងថា អស់រយៈកាលមួយទសវត្សរ៍កន្លងមកនេះបច្ចេកវិទ្យាឌីជីថលបាន និង​កំពុង​រីក​ចម្រើន​យ៉ាងឆាប់រហ័ស និងបានក្លាយជាកត្តាគន្លឹះ ជំរុញការតភ្ជាប់សេដ្ឋកិច្ច និងសង្គម​នៅ​ទូទាំង​ពិភព​លោកឱ្យកាន់តែស្អិតល្មួត, ខិតជិតគ្នា និងពឹងគ្នាទៅវិញទៅមក។ ជាមួយ​នឹង​សន្ទុះ​នៃ​ឌីជីថល​ភាវូបនីយកម្ម នៅក្នុងសកម្មភាពសេដ្ឋកិច្ច ទាំងវិសាលភាពគ្របដណ្ដប់ និង​ទំហំ​សេដ្ឋកិច្ច​ឌីជីថល​ក៏​មានការរីកលូតលាស់គួរឱ្យកត់សម្គាល់ផងដែរ។ យោងតាម​វេទិកាសេដ្ឋកិច្ច​ពិភពលោក​(WEF)​, សេដ្ឋកិច្ចឌីជីថលសកលមានទំហំ ១៤,៥ ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០២១ ហើយ​ត្រូវ​បាន​គេរំ​ពឹងថា នឹង កើនឡើងដល់ ២០,៨ ទីលានដុល្លារ នៅឆ្នាំ ២០២៥។ នេះ​បើតាម​ការ​បញ្ជាក់​របស់​សម្ដេចធីបតីក្នុងសុន្ទរកថាគន្លឹះ។ ប្រទេសជាច្រើនរួមទាំងប្រទេសដែលនៅតាមបណ្ដោយខ្សែក្រវាត់ និងផ្លូវ កំពុងព្យាយាម ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ចរបស់ខ្លួន។ សេដ្ឋកិច្ចឌីជីថលផ្ដល់នូវកាលានុវត្តភាពពិសេស ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​នេះតាមរយៈការបង្កើតឧស្សាហកម្ម និងទីផ្សារថ្មីៗ ការជំរុញនវានុវត្តន៍ និង​សហ​គ្រិនភាព​, ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល, ការ​កាត់​បន្ថយ​ការ​ពឹងផ្អែកលើវិស័យឧស្សាហកម្មបែបប្រពៃណី, និងការជំរុញជវភាពសេដ្ឋកិច្ច និង សមត្ថ- ភាពប្រកួតប្រជែង។សម្ដេចធិបតីបញ្ជាក់នៅក្នុងវេទិកានេះថា ដើម្បីទាញ​យក​សក្តា​នុពល​ពេញ​លេញ​ពី​សេដ្ឋកិច្ច​ឌីជីថល​ ពិភពលោកត្រូវប្រកាន់អភិក្រមទូលំទូលាយ រួមទាំងការជំរុញការបង្កើតគោលនយោបាយ និង​បទបញ្ញត្តិអំណោយផល, ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងលក្ខខណ្ឌ​ចាំបាច់​ផ្សេង​ទៀត​ដែល​អាច​គាំទ្រនវានុវត្តន៍, ការពារកម្មសិទ្ធិបញ្ញា និងការលើកកម្ពស់អក្ខរកម្មឌីជីថល។សម្ដេចបន្តថា កិច្ចសហការរវាងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត ដូចជា វិស័យ ឯកជន និង​ស្ថាប័ន​សិក្សាធិការ គឺជាកត្តាចាំបាច់ ដើម្បីជំរុញនវានុវត្តន៍ និង ដោះស្រាយបញ្ហា ប្រឈមនានា ដែល​ទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល។ វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ ក្នុងការ​លើក​កម្ពស់​ការ​ធ្វើ​សមាហរណកម្មសេដ្ឋកិច្ចឌីជីថលប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាព៕

រដ្ឋមន្ត្រីការពារជាតិអង់គ្លេសនិងអាមេរិក ពិភាក្សាការដាក់ពង្រាយកម្លាំង ដើម្បីបញ្ចៀសការរីកធំនៃជម្លោះ នៅមជ្ឈិមបូព៌ា

2023/10/19 06:10:50 pm        116
ការដាក់កម្លាំងនៅមជ្ឈិមបូព៌ា ដើម្បីបញ្ចៀសការរីកជម្លោះកាន់តែធំបន្ថែមទៀត និងការបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែន ដែលកំពុងប្រយុទ្ធជាមួយរុស្ស៊ី គឺស្ថិតក្នុងចំណោមប្រធានបទជាច្រើន ដែលត្រូវបានពិភាក្សាធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Grant Shapps កាលពីថ្ងៃពុធ។អំឡុងជំនួបនៅមន្ទីរបញ្ចកោណ មន្ត្រីមកពីភាគីទាំងពីរបានផ្តើមលើការដាក់ពង្រាយកម្លាំង ដើម្បីទប់ស្កាត់អស្ថិរភាពបន្ថែមទៀត បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់លើប្រទេសអ៊ីស្រាអែល និងធានាបានគ្មានការប្រយុទ្ធគ្នា។ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់ យោធាសហរដ្ឋអាមេរិក បានព្យាយាមទប់ទល់សត្រូវរបស់អ៊ីស្រាអែលផ្សេងទៀត ដោយបានបញ្ជូនកងកម្លាំងនិងយុទ្ធោបករណ៍ចូលទៅក្នុងតំបន់នោះរួមមាន ក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ USS Gerald R. Ford និងនាវា USS Dwight D. Eisenhower ចូលទៅកាន់សមុទ្រម៉ែឌីទែរ៉ាណេ ភាគខាងកើត។ កម្លាំងក៍រួមមាន នាវាផ្ទុកយន្តហោះបំពាក់មីស៊ីលស៊ីបគោលដៅ និងនាវាពិឃាតបំពាក់មីស៊ីលតម្រង់គោលដៅចំនួន៤គ្រឿង។ សហរដ្ឋអាមេរិក ក៏បានដាក់បន្ថែមក្រុមយន្តហោះចម្បាំង F-35, F-15, F-16, និង A-10 របស់កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក ទៅកាន់តំបន់នោះ និងត្រូវបំពេញឃ្លាំងស្តុកគ្រាប់រំសេវ ព្រមទាំងការការពារដែនអាកាសរបស់អ៊ីស្រាអែល ខណៈអ៊ីស្រាអែលមានវិធានការប្រឆំាងក្រុមហាម៉ាស់។ បញ្ហាអ៊ុយក្រែនក៏ស្ថិតនៅលើរបៀបវារៈនេះផងដែរ ខណៈលោក Austin បានកោតសរសើរកិច្ចប្រឹងប្រែងរបស់ចក្រភពអង់គ្លេសក្នុងការបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែនជាង៥០.០០០នាក់។

ចិន ត្រៀមជាស្រេច ដើម្បីធ្វើការជាមួយUN បង្កើតវឌ្ឍនភាពរឹងមាំក្នុងកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវ

2023/10/19 06:07:12 pm        107
ប្រធានាធិបតីចិន លោក Xi Jinping បាននិយាយកាលពីថ្ងៃពុធថាប្រទេសចិន ត្រៀមជាស្រេចដើម្បីធ្វើការជាមួយអង្គការសហប្រជាជាតិ បង្កើតវឌ្ឍនភាពរឹងមាំក្នុងកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ នៅពេលលោកជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ដែលកំពុងស្ថិតនៅក្នុងទីក្រុងប៉េកាំង ចូលរួមក្នុងវេទិកាខ្សែក្រវ៉ាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣(BRF)។លោក Xi បាននិយាយថា លោក Guterres បានចូលរួមវេទិកាខ្សែក្រវ៉ាត់នឹងផ្លូវ សម្រាប់លើកទី៣ក្នុងការបង្ហាញជាបន្តបន្ទាប់នូវការគាំទ្ររបស់អង្គការសហប្រជាជាតិសម្រាប់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRF)។ លោក Xi និយាយថា នៅឆ្នាំនេះ ជាការប្រារព្ធខួបលើកទី១០ ចាប់តាំងពីលោកបានស្នើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ហើយកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវ បានបង្ហាញថាមពលខ្លាំងក្លានិងមុះមុត ហើយត្រូវបានស្វាគមន៍យ៉ាងទូលំទូលាយដោយសហគមន៍អន្តរជាតិ ទាំងជាឆន្ទះសាធារណៈ និងទាំងវេទិកាកិច្ចសហប្រតិបត្តិការ។ លោក Xi បានកត់សំគាល់ថា អង្គការសហប្រជាជាតិ គឺជាដៃគូដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវ ដោយបង្ហាញពីការកោតសរសើរសម្រាប់ការគាំទ្រជាយូរអង្វែងរបស់ប្រមុខអង្គការសហប្រជាជាតិក្នុងគំនិតផ្ទួចផ្តើមនេះ។ លោក Guterres បានសម្តែងការសាទរចំពោះប្រទេសចិន ដែលប្រារព្ធទសវត្សរ៍ដំបូងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ។ លោកនិយាយថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ផ្តល់មធ្យោបាយដ៏សំខាន់ និងមានប្រសិទ្ធភាព ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍ ឲ្យទទួលបានការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាបានបញ្ជាក់នៅក្នុងកិច្ចប្រជុំ​រដ្ឋមន្រ្ដីហ្វ្រង់កូហ្វូនី អំពីសន្តិភាពមិនអាចពឹងផ្អែកតែលើតុល្យភាពអំណាចទាំងស្រុងនោះទេ ប៉ុន្តែត្រូវពឹងផ្អែកលើច្បាប់អន្តរជាតិ
11/14/2026 05:11 PM
ឯកឧត្តម ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០
11/14/2026 05:11 PM
សម្ដេច​តេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាម
11/14/2026 05:11 PM
នាយករដ្ឋមន្ត្រី៖ ការចរចាពាណិជ្ជកម្មជាមួយលោក Trump មាន​វឌ្ឍនភាព ខណៈកាណាដាពង្រីកទំនាក់ទំនងជាមួយអាស៊ី
11/14/2026 05:11 PM
របាយ​​ការណ៍៖ លោក Trump ជ្រើសរើសផ្លូវ​គ្មាន​សង្គ្រាម គ្មាន​ការចចារ គ្មាន​សន្តិភាព ជាមួយ​អ៊ីរ៉ង់
11/14/2026 05:11 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទទួលស្វាគមន៍ និងរួមទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពកក់ក្តៅជាមួយអគ្គនាយកអង្គការ UNESCO និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកចូលរួមព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនីនៅកម្ពុជា
11/14/2026 04:11 PM
វិបត្តិនៅ Nvidia នាំឱ្យមានការពិនិត្យ​ ចំពោះ​ទីភ្នាក់ងារត្រួតការរឹតបន្តឹងរបស់​អាមេរិក​ លើបន្ទះឈីប ​
11/14/2026 04:11 PM
៥០ពាន់លានដុល្លារ ត្រូវបាន​ស្នើសម្រាប់ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ក្រោយមាន​ការ​ផ្អាកជើងហោះហើរទូទាំងប្រទេស
11/14/2026 04:11 PM
វេទិកាអាកាសចរណ៍ស៊ីវិល រួមគ្នាដាក់គោលដៅតភ្ជាប់ជើងហោះហើរជាមួយប្រទេសនិយាយភាសាបារាំង
11/14/2026 04:11 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ កិច្ចប្រជុំហ្រ្វង់កូហ្វូនី​ជា​ឱកាស​កម្ពុជា​បង្ហាញ​អំពី​ដំណើរ​ការ​ជា​រួម​របស់​ខ្លួន​ទៅ​ពិភពលោក
11/14/2026 04:11 PM