សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតីឡាវ
កម្ពុជា-សាធារណរដ្ឋម៉ាសេដ្វានខាងជើង ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា

នយោបាយ​ និង ការអភិវឌ្ឍន៍

រុស្ស៊ី និយាយថា ខ្លួនជ្រើសរើសបានទាហានជាង៣៣ម៉ឺននាក់ សម្រាប់ប្រយុទ្ធ តែគ្មានផែនការកែណ្ឌកម្លាំងថ្មីទេ

2023/10/04 05:29:45 pm        111
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និយាយកាលពីថ្ងៃអង្គារថា ប្រទេសនេះ គ្មានគម្រោងកែណ្ឌកម្លាំងទ័ពថ្មីសម្រាប់ការប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែនទេ ខណៈទាហានជាង៣៣៥.០០០នាក់ បានចុះឈ្មោះនៅឆ្នាំនេះ សម្រាប់ការប្រយុទ្ធ ក្នុងកងកម្លាំងប្រដាប់អាវុធ ឬអង្គភាពស្ម័គ្រចិត្ត ។ រុស្ស៊ី បាននិងកំពុងបង្កើនកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងពន្លឿនការផលិតអាវុធ ក្នុងក្ដីរំពឹងពីការអូសបន្លាយសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ជាទីដែលស្ថានភាពនៅសមរភូមិនានា បានប្រែប្រួលក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។ លោក ស៊យហ្គូ ( Shoigu)បានប្រាប់ក្រុមឧត្ដមេសនីយជាន់ខ្ពស់តាមកញ្ចក់ទូរទស្សន៍រដ្ឋថា រុស្ស៊ី គ្មានគម្រោងកែណ្ឌកម្លាំងបន្ថែមទៀតទេ ។ កងកម្លាំងប្រដាប់អាវុធមានចំនួនបុគ្គលិកយោធាចាំបាច់គ្រប់គ្រងក្នុងការធ្វើប្រតិបត្តិការសឹកពិសេស។ ប្រមុខការពារជាតិរូបនេះ និយាយថា ចាប់តាំងពីដើមឆ្នាំនេះ មនុស្សជាង៣៣៥.០០០នាក់ បានចូលបម្រើកងទ័ពក្រោមកិច្ចសន្យា និងក្នុងទម្រង់ស្ម័គ្រចិត្ត ។គ្រាន់តែនៅក្នុងខែកញ្ញា ពលរដ្ឋជាង៥០.០០០នាក់ បានចុះកិច្ចសន្យាបម្រើទ័ព ។ គួររម្លឹកថា លោក Putin បានបញ្ជាឲ្យកែណ្ឌកម្លាំងដោយផ្នែកនៃទាហានបម្រុងចំនួន៣០០.០០០នាក់ កាលពីខែកញ្ញាឆ្នាំមុន ដែលជំរុញឲ្យបុរសវ័យជំទង់រាប់ម៉ឺននាក់ រត់គេចខ្លួនចេញពីប្រទេសរុស្ស៊ី គេចពីការចាប់បញ្ជូនទៅប្រយុទ្ធក្នុងសមរភូមិសង្រ្គាមនៅអ៊ុយក្រែន៕

លោក Trump រងដីកាបង្គាប់មិនឲ្យផ្សព្វផ្សាយព័ត៌មានជាសាធារណៈ បន្ទាប់ពីរិះគន់ក្រឡាបញ្ជីជុំវិញករណីក្លែងបន្លំក្នុងទីក្រុង NEW YORK

2023/10/04 05:18:48 pm        120
ចៅក្រមដែលឃ្លាំមើលការកាត់ក្តីករណីក្លែងបន្លំរដ្ឋប្បវេណីរបស់លោក Donald Trump កាលពីថ្ងៃអង្គារ បានចេញដីកាបង្គាប់មិនឲ្យផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ដោយសន្យាថានឹងដាក់ទណ្ឌកម្មចំពោះការបំពានណាមួយ លើអតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ និងអ្នកផ្សេងទៀតក្នុងសំណុំរឿងនេះក្រោយលោក Trump ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមរិះគន់ក្រឡាបញ្ជីជាន់ខ្ពស់របស់ចៅក្រម។ ចៅក្រមលោក អាស៊ អេនហ្គ័រ៉ុន (Arthur Engoron) នៃតុលាការរដ្ឋញូវយ៉កក្នុងសង្កាត់ Manhattan បានប្រាប់មេធាវីរបស់ លោក Trump និងរដ្ឋអាជ្ញាក្រុងញូវយ៉ក លោកស្រី ឡេទីស្ហា ចេមស៍ (Letitia James) ដែលបាននាំយករឿងក្ដីករណីក្លែងបន្លំ ដែលការលើកឡើងបែបនេះសំដៅលើបុគ្គលិករបស់លោកថាជារឿងគឺមិនអាចទទួលយកបាន មិនសមរម្យ ហើយនឹងមិនត្រូវបានអត់ឱនឱ្យឡើយទោះស្ថិតក្រោមកាលៈទេសៈណាក៏ដោយ។ ក្នុងអំឡុងពេលសវនាការថ្ងៃទី២ នៃការផ្ដល់សក្ខីកម្ម ចៅក្រមបានហាមឃាត់ភាគីទាំងពីរមិនឱ្យនិយាយអំពីបុគ្គលិករបស់លោក ហើយបានគំរាមដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ប្រសិនបើនរណាម្នាក់មិនគោរពបទបញ្ជានេះ ។ ចៅក្រមរូបនេះ ពុំបានបញ្ជាក់ពីរបៀបនៃការដាក់ទណ្ឌកម្មទាំងនេះទេ ប៉ុន្តែពួកគេអាចរួមបញ្ចូលការរកឃើញកំហុសនៃការការមើលងាយតុលាការដែលអាចអនុវត្តការផាកពិន័យ និង ជាប់ពន្ធនាគារក្នុងករណីកម្រ។ លោកស្រី James បានចោទប្រកាន់លោក Trump កូនប្រុសពេញវ័យពីរនាក់របស់លោក អង្គការ Trump និងអ្នកផ្សេងទៀតពីបទបំប៉ោងតម្លៃទ្រព្យសកម្មក្នុងរយៈពេលមួយទស្សវត្សរ៍ ដើម្បីទទួលបានប្រាក់កម្ចីច្រើនពីធនាគារ និងលក្ខខណ្ឌធានារ៉ាប់រង និងបំផ្លើសចំនួនទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Trump ជាង ២ ពាន់លានដុល្លារ។ការកាត់ក្តីនេះអាចនាំទៅដល់ការរំលាយចក្រភពធុរកិច្ចរបស់លោក Trump ស្របពេលលោកព្យាយាមប្រកួតប្រជែងយកតំណែងប្រធានាធិបតីជាថ្មីនៅឆ្នាំ២០២៤ខាងមុខនេះ៕

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» នៅសាលាភូមិន្ទរដ្ឋបាល

2023/10/04 05:12:59 pm        353
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី៤ខែតុលានេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជំនាន់ទី៥ នៅសាលាភូមិន្ទរដ្ឋបាល។ពិធីនេះ មានការអញ្ជើញចូលរួមពីតំណាងធនាគារពិភពលោក សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ គណៈគ្រប់គ្រង​នៃសាលាភូមិន្ទរដ្ឋបាល ​គ្រូបង្គោល និងសិក្ខាកាមនៃវគ្គភាពជាអ្នកដឹកនាំ​និងនវានុវត្តន៍ ជំនាន់ទី៥ សរុបប្រមាណ២៣៧នាក់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាគ្រូបង្រៀន ០៥ តុលា ២០២៣»

2023/10/04 03:43:26 pm        267
នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព” ។

[BREAKING NEWS] លោកKevin McCarthy ត្រូវបានបណ្តេញចេញពីតំណែងជាប្រធានសភានៅក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រ

2023/10/04 02:21:38 pm        162
អាមេរិក៖ ប្រធានសភាសហរដ្ឋអាមេរិក លោក Kevin McCarthy ត្រូវបានដកចេញពីតំណែងនៅក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រមួយកាលពីថ្ងៃអង្គារបន្ទាប់ពីការបះបោរស្តាំនិយមចំពោះការពឹងផ្អែករបស់លោកលើគណបក្សប្រជាធិបតេយ្យដើម្បីអនុម័តការផ្តល់មូលនិធិដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាល។ការបោះឆ្នោតចុងក្រោយគឺ សំឡេងគាំទ្រ២១៦ ទល់នឹង២១០ដោយមានគណបក្សសាធារណរដ្ឋចំនួន៨រូបចូលរួមជាមួយគណបក្សប្រជាធិបតេយ្យទាំងអស់ដើម្បីបោះឆ្នោតដើម្បីដកលោក McCarthy ចេញពីតំណែង។ នេះគឺជាលើកទីមួយហើយដែលប្រធានសភាត្រូវបានដកចេញនៅក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្ត៕

មន្រ្តីក្រសួងធនធានទឹក ចុះពិនិត្យគម្រោងការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង

2023/10/03 10:24:05 pm        218
ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង នៃក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី២ខែតុលាម្សិលមិញ បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយលោកស្រេង វីទូ អនុប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ចុះត្រួតពិនិត្យគម្រោងការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង ស្ថិតក្នុង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងខណ្ឌដង្កោ រាជធានីភ្នំពេញ។នេះបើតាមសំណេរនៅក្នុងទំព័រហ្វេសរបស់ក្រសួងធនធានទឹក និងឧតុនិយម បង្ហោះនៅថ្ងៃទី០៣ខែតុលា ឆ្នាំ២០២៣។ប្រព័ន្ធធារាសាស្ត្រខាងលើ ត្រូវបានជួសជុលស្តារឡើងវិញក្នុងឆ្នាំ២០០៤ បញ្ចប់នៅឆ្នាំ២០០៧ ដោយប្រើប្រាស់ថវិកាឥណទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុន។ ប្រព័ន្ធធារាសាស្រ្តកណ្តាលស្ទឹង មានលទ្ធភាពស្រោចស្រពលើផ្ទៃដី រដូវវស្សាចំនួន ១ ៩៥០ហិកតា និងស្រូវប្រាំងចំនួន ៩០០ហិកតា។ចាប់តាំងពីឆ្នាំ២០១៧ រហូតមក នាយកដ្ឋានធារាសាស្ត្រកសិកម្មបាន​អនុវត្តគម្រោងការងារថែទាំ​ជាប្រចាំ ​លើបណ្តាញហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទាំងមូល ​នៃប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង សំដៅធានា​បាននូវនិរន្តរភាព ​និងប្រសិទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន​ ១ ៦០០ហិកតា ស្រូវប្រាំងលើកទី១ ចំនួន ៨០០ហិកតា ​ស្រូវប្រាំងលើកទី២ចំនួន ៨០០ហិកតា ដំណាំរួមផ្សំ​មួយចំនួន ដែលស្មើប្រមាណ ៨៥% និង ផ្ទៃដីស្រោចស្រពប្រមាណ ១៥% បានកែប្រែជាដី​លំនៅដ្ឋាន និងដីឧស្សាហកម្ម ជូនប្រជាពលរដ្ឋ ​ចំនួន៥ឃុំ និងក្នុងសង្កាត់ ចំនួន៣ របស់ខណ្ឌដង្កោ។ប្រព័ន្ធធារាសាស្ត្រនេះទទួលបានប្រភពទឹកពីស្ទឹងព្រែកត្នោត ​ដែលមានអាងទឹកទំនប់៧មករា ស្ទឹងតូច ​និង មួយផ្នែកទៀតពីទឹកភ្លៀងក្នុងទំនប់ ដែលមានផ្ទៃរងទឹកភ្លៀងហូរចូលមកបំពេញ ហើយបរិមាណទឹកមួយចំនួនទៀត​ដែលលើសពីសេចក្តីត្រូវការត្រូវបានរំដោះតាមសំណង់​បង្ហៀរចំនួន ១កន្លែង ​សំណង់ដោះទឹកជំនន់ចំនួន១កន្លែង សំណង់ទ្វារលំហូរទឹកស្ទឹងចំនួន ១កន្លែង និងសំណង់​ទ្វារដោះទឹកជំនន់​ ទឹកថ្លាមានទ្វារទឹកចំនួន ២៤សន្លឹក សម្រាប់រំដោះទឹកជំនន់ចេញ​ពីតំបន់​ដែលមាន​ការលិចលង់ដោយ ​ជំនន់ទឹកភ្លៀងក្នុងរដូវវស្សា។គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រនេះបានដើរតួនាទីយ៉ាង​សំខាន់​សម្រាប់ការងារស្រោចស្រព ការ​គ្រប់គ្រងទឹកជំនន់ក្នុងតំបន់ ជាផ្លូវគមនាគមន៍ ជាមធ្យោបាយសម្រាប់ដឹកកសិផលទៅកាន់ទីផ្សារ​បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕

ឧត្តមនាវីឯក ទៀ សុខា ប្រកាសប្តេជ្ញាមិនឲ្យគ្រឿងញៀនកើតមានក្នុងជូរកងទ័ពជើងទឹកនោះឡើយ

2023/10/03 09:54:02 pm        2424
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានប្រកាសប្តេជ្ញា មិនឲ្យគ្រឿងញៀនជាប់នឹងខ្លួនដល់កងទ័ពនៅបញ្ជាការដ្ឋានកងទ័ពជើងទឹកនោះឡើយ ហើយប្រសិនបើរកឃើញថា មានជាប់ពាក់ព័ន្ធ នឹងត្រូវដកចេញពីក្របខណ្ឌកងទ័ពភ្លាមៗ រួមទាំងយកទៅផ្តន្ទាទោសទៅតាមច្បាប់ផងដែរ។ថ្លែងប្រាប់ទូរទស្សន៍BTVតាមរយៈតេលេក្រាម ឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់ថា ដើម្បីអនុវត្ត​ទៅតាមបទបញ្ជាយ៉ាង​ម៉ឺងម៉ាត់​របស់រាជរដ្ឋាភិបាល​ ក៏ដូចជាក្រសួងការពារជាតិកម្ពុជា «សូន្យគ្រឿង​ញៀន​ក្នុងវិស័យកងទ័ព» បញ្ជាការដ្ឋានកងទ័ពជើងទឹក នឹងមិនអនុញ្ញាត​ឲ្យ​នាយទាហាន​ពល​ទាហាន​រូបណាជាប់ពាក់ព័ន្ធ​គ្រឿងញៀន​នោះទេ ហើយឯកឧត្តម​ក៏ប្រកាស​គាំទ្រពេញ​ទំហឹង​រាល់បទបញ្ជាថ្មីៗនេះរបស់រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ ចំពោះវិធានការក្តៅ​ពាក់ព័ន្ធលើករណី​មួយនេះផងដែរ។ឧត្តមនាវីឯក បានបញ្ជាក់ថា«ក្នុងនាមខ្ញុំតំណាងឲ្យបញ្ជាការដ្ឋានកងទ័ពជើងទឹក​ ខ្ញុំសូមគាំទ្រ ពេញ​ទំហឹងបទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ។ ​នេះហើយដែលយើងបានអនុវត្តនាពេលកន្លងមក ខណៈក្នុងនាម​ជាកងទ័ព​គឺត្រូវមានវិន័យ ​មាន​ភាព​ថ្លៃថ្នូរ​ប្រកប​ទៅដោយចំណេះដឹង ដែលជាកត្តា​មួយរួមទាំង​សុខភាព ដោយប្រកាសដាច់ខាត​ចំពោះ​គ្រឿងញៀន​ ដែលជាការរួមចំណែកដ៏ធំ​ជាមួយ​រាជ​រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ​ជាពិសេសគឺក្នុងជូរកងទ័ពតែម្តង»។ជាមួយគ្នានេះដែរឧត្តមនាវីឯក ទៀ សុខា​ ក៏បាន​បញ្ជាក់អះអាងផងដែរថា ​តាំងពីដើមរហូត ដល់​បច្ចុប្បន្ននេះក្នុង​ជូរបញ្ជាការដ្ឋានកងទ័ពជើងទឹកគ្មាននាយទាហាន​ពលទាហាន​ណាម្នាក់​ បាន​ប្រើប្រាស់ ​និងជាប់ពាក់ព័ន្ធករណីគ្រឿងញៀន​នោះឡើយ ​ដោយសារ​តែក្នុងអង្គភាពរបស់​ឯកឧត្តមមានបទ​ បញ្ជាផ្ទៃក្នុង ដូចជា​វិន័យ​កងកម្លាំង​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ ព្រមទាំងមានការ​ផ្សព្វផ្សាយ​នានាជាប្រចាំ ស្តីពីផលប៉ះពាល់អំពី​គ្រឿងញៀន​នេះដល់​កងទ័ពជើងទឹកផងដែរ។យ៉ាងណាក៏ដោយ​ឯកឧត្តមឧត្តមនាវីឯកទៀ ​សុខា ​ក៏បានលើកឡើងផងដែរថា ​បញ្ជាការដ្ឋាន កងទ័ពជើងទឹកនឹងខិតខំឲ្យសកម្មបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ ដើម្បីទប់ ស្កាត់ ​និងប្រយុទ្ធប្រឆាំងនូវគ្រឿងញៀននេះ។មួយវិញទៀតឯកឧត្តមឧត្តមនាវីឯក​ក៏បានផ្ញើសាររំលឹក ​ដល់យោធិនគ្រប់រូប ជាពិសេស​គឺ​នៅក្នុងជូរកងទ័ពជើងទឹកនេះតែម្តង​ ត្រូវតែអនុវត្តវិន័យឲ្យបាន​ត្រឹមត្រូវ និងត្រូវ​ជៀសវាង​ឲ្យឆ្ងាយ​ចំពោះគ្រឿងញៀន ​ខណៈគ្រឿងញៀននេះវានាំឲ្យយើងទាំងអស់គ្នាខូច​សុខភាព ​បំផ្លាញ​អនាគត​យើង និងក្រុមគ្រួសារ ​រួមទាំងសង្គមជាតិទាំងមូលផងដែរ។សូមបញ្ជាក់ថា ​នៅក្នុងដំណើរចុះសួរសុខទុក្ខដល់នាយទាហាន ​នាយទាហានរងនៅក្នុងយោធភូមិ ភាគទី៤ ​និងទី៥កាលពីកន្លងទៅនេះ ​នាយឧត្តមសេនីយ៍ ទៀ សីហា​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិកម្ពុជា​ បានដាក់បទបញ្ជា ​និង​ដាស់តឿន ដល់កងទ័ពទាំងអស់​មិន​ត្រូវសេព និង​ជាប់ពាក់ព័ន្ធនឹងការ​ជួញដូរ​គ្រឿងញៀន​នោះឡើយ​ហើយ​ប្រសិនបើរកឃើញថា​ទាហាន​រូបណាដែលសេព ​និងជួយដូរគ្រឿងញៀននឹងត្រូវដកចេញពីក្របខណ្ឌកងទ័ពភ្លាមៗ រួមទាំង​ដាក់ទោសទៅតាមច្បាប់ជាធរមានផងដែរ៕អត្ថបទ៖ បាន ចក់

យុវជនសង្គមស៊ីវិលគាំទ្រគោលនយោបាយដំឡើងប្រាប់ឈ្នួល ជូនកម្មករចំនួន ២០៤ ដុល្លារ ឆ្នាំ២០២៤

2023/10/03 08:30:27 pm        292
ភ្នំពេញ៖ យុវជនសង្គមស៊ីវិល នៃបណ្តុំអង្គការសង្គមស៊ីវិលនានា រួមទាំងប្រជាជន ពិសេសកម្មករ​កម្មការិនី បានសាទរ​ចំពោះការខិតខំរបស់ក្រសួងការងារ ពិសេស ​ក្រោមគោលនយោបាយ បញ្ចកោណ​ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល ​ដែលដឹកនាំ​ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​បានកំពុងនឹងមានការគាំទ្រ ​ចំពោះការដំឡើង​ប្រាក់ខែជូនកម្មករ កម្មការិនី ទោះបី​ស្ថានភាព​ពិភពលោកកំពុងរងគ្រោះ នឹងវិបត្តិសេដ្ឋកិច្ចយ៉ាងណាក៏ដោយ។ ទន្ទឹមនឹងការរីករាយរបស់ប្រជាជនគ្រប់មជ្ឃដ្ឋាន​ បែរជាមានក្រុម NGOs ​និងក្រុមនយោបាយប្រឆាំង​មួយចំនួនតូច ​កំពុងតែរកទំនុកប្រតិកម្ម និងរិះគន់ ​គ្រប់រឿង ​ធ្វើយ៉ាងណា ឲ្យបានបង្កនូវបញ្ហា​គ្រប់វិស័យ។ នេះ​ស​បញ្ជាក់​យ៉ាងច្បាស់ថា វប្បធម៌ ​របស់ក្រុមប្រឆាំង នេះហើយទើបធ្វើឲ្យអ្នកគាំទ្រ​របស់ខ្លួន ឈប់គាំទ្រ ដើរចេញថែមទាំង​ទៅវាយបក​ នឹងគោលនយោបាយទុច្ចរិត​របស់ខ្លួនថែម​ទៀត។ យុវជនសង្គមស៊ីវិល ដែលធ្វើកិច្ចការ លើវិស័យសិទ្ធមនុស្ស បរិស្ថាន ការអប់រំ មនុស្សធម៌ បាន​អំពាវនាវដល់បណ្តាលក្រុមនិន្នាការប្រឆាំង ​សូមបញ្ឈប់នូវវប្បធម៌មិនល្អរបស់ខ្លួន ហើយចូលរួម​ជាមួយគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ​ដើរស្របតាមច្បាប់​ ប្រសើរជាងអង្គុយ​រកទំនុក​រិះគន់ គ្រប់វស័យ ​មិនបានហុយប្រយោជន៍ជូនសង្គមជាតិ ពិតប្រាកដ៕

រយៈពេល៩ខែឆ្នាំ២០២៣ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រកចំណូលបានប្រមាណ២៧លានដុល្លារ

2023/10/03 08:17:11 pm        852
ភ្នំពេញ៖ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះថា រយៈពេល ៩ខែ ឆ្នាំ២០២៣កន្លងមកនេះ មានយានយន្តជាង ៣លាន ៥សែនគ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ​រកចំណូលបានប្រមាណ ២៧លានដុល្លារ​សហរដ្ឋអាមេរិក។ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បន្ថែមថា ដោយឡែកបើគិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់នឹង​ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ​រកចំណូលបានប្រមាណ ៣២លានដុល្លារសហរដ្ឋអាមេរិក ​ដោយមានយានយន្តធ្វើចរាចរណ៍ជាង ​៤លាន ២សែនគ្រឿង។ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បន្ថែមដែរថា ក្នុងរយៈពេល ៩ខែនេះ ​ក៏មានអ្នកដំណើរស្នើសុំសង្គ្រោះ​ចំនួន​ប្រមាណ ៣ពាន់លើក​ និងមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួនប្រមាណ ​២៥០ករណី ក្នុងនោះបង្កឱ្យមានមនុស្សរបួសចំនួន ​៣៣នាក់​ និងបណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន ៤នាក់។ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បញ្ជាក់ថា ​តួលេខនេះបង្ហាញថា ជាមធ្យមគ្រោះថ្នាក់កើតឡើង​តិចជាង​មួយដង ក្នុងមួយថ្ងៃ។ បើប្រៀបធៀបទៅនឹងផ្លូវផ្សេងៗ​ដែលមានចរាចរណ៍ម​មាញឹក​ដូចគ្នា ឃើញថាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ​ជាផ្លូវដែលមានសុវត្ថិភាពខ្ពស់ និងចំណេញពេល​វេលា​ធ្វើដំណើរ។ក្នុងនាមក្រសួងសាធារណការ ​និងដឹកជញ្ជូន ​ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បានក្រើនរំលឹក​ដល់​អ្នកប្រើប្រាស់ដងផ្លូវទាំងអស់ត្រូវបើកបរដោយការប្រុងប្រយ័ត្ន គោរពច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន​មិនថានៅលើផ្លូវថ្នល់ប្រភេទណានោះទេ ​ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អ្នកជំនាញ៖ ការកាត់ផ្តាច់ជំនួយរបស់អាមេរិក នឹងធ្វើឲ្យអន្តរាយដល់ទាហានអ៊ុយក្រែន

2023/10/03 07:43:14 pm        208
អ្នកជំនាញនិយាយថាកងទ័ពរបស់អ៊ុយក្រែន នឹងខ្វះគ្រាប់រំសេវនិងយុទ្ធោបករណ៍ខ្លាំងក្នុងពេលឆាប់ៗនេះ ប្រសិនបើអ្នករឹងរុសរបស់គណបក្សសាធារណៈរដ្ឋ ទទួលជោគជ័យ ក្នុងការបញ្ឈប់ជំនួយយោធាសហរដ្ឋអាមេរិកដែលនឹងធ្វើឲ្យអន្តរាយដល់ប្រតិបត្តិការលើដែនដី និងកាត់បន្ថយសមត្ថភាពរបស់ពួកគេដើម្បីការពារប្រឆាំងការវាយប្រហាររបស់រុស្ស៊ី។ មន្ត្រីជាន់ខ្ពស់អាមេរិកបានទទូចដដែលៗថា សហរដ្ឋអាមេរិកនឹងគាំទ្រទីក្រុងគីវ រយៈពេលយូរអង្វែងដែលខ្លួនអាចធ្វើបាន ហើយទីក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាផ្តល់ជំនួយសន្តិសុខជាង៤៣ពាន់លានដុល្លារ ចាប់តាំងពីរុស្ស៊ី ឈ្លានពានអ៊ុយក្រែន កាលពីខែ កុម្ភះ ឆ្នាំ២០២២ ដែលមានជាងពាក់កណ្តាលនៃជំនួយសរុបគឺមកពីម្ចាស់ជំនួយប្រទេសលោកខាងលិចទាំងអស់។ប៉ុន្តែការជំទាស់របស់គណបក្សសាធារណៈរដ្ឋ ដែលបានដឹកនាំសភា នឹងដកចេញការផ្តល់មូលនិធិថ្មីសម្រាប់ប្រទេសអ៊ុយក្រែនពីសំណើច្បាប់សម្របសម្រួលថ្មី ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលអាមេរិក ដែលគូសបញ្ជាក់ថា ការគាំទ្ររបស់អាមេរិកដែលបន្តនឹងមិនត្រូវបានធានានោះទេ។ លោក Mark Cancian ទីប្រឹក្សាជាន់ខ្ពស់ នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ បាននិយាយថាវានឹងធ្វើឲ្យអន្តរាយដល់អ៊ុយក្រែន ប្រសិនបើសហរដ្ឋអាមេរិកបញ្ឈប់ជំនួយ។ លោកនិយាយថា យោធាអ៊ុយក្រែន នឹងចុះខ្សោយ ហើយក្រោយមកនឹងដួលរលំ ទោះបីជាខ្លួនអាចបន្តការការពារក៏ដោយ។ សហរដ្ឋអាមេរិក បានផ្គត់ផ្គង់ឃ្លាំងអាវុធដ៏ធំដើម្បីជួយទីក្រុងគីវ ប្រយុទ្ធដើម្បីយកទឹកដីមកវិញ ដែលត្រូវបានដណ្តើមយកដោយរុស្ស៊ី មានចាប់ពីគ្រាប់រំសេវអាវុធធុនស្រាល និងជុំកាំភ្លើងធំ រហូតដល់យានយន្ត ជើងទម្របាញ់គ្រាប់រ៉ុក្កែតទំនើប រថក្រោះ និងឧបករណ៍បោសសម្អាតគ្រាប់មីន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកសារព័ត៌មានបារាំង ចាប់អារម្មណ៍ សកម្មភាពស្និទ្ធស្នាលរបស់ ប្រធានាធិបតីបារាំង ហើយសង្ឃឹម កម្ពុជានឹងទទួលផលវិជ្ជមានច្រើន
11/14/2026 08:11 PM
ពិព័រណ៍ FrancoTech ចាប់ផ្ដើមបើក ជំរុញម្ចាស់អាជីវកម្មថ្មីៗមានឱកាសចាប់ដៃគូជាតិ-អន្តរជាតិ
11/14/2026 08:11 PM
ប្រធានាធិបតីតូហ្គោ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
11/14/2026 07:11 PM
សម្ដេចតេជោ៖ កម្ពុជា និងវៀតណាមមានប្រវត្តិជាអ្នកជិតខាងល្អ តែងតែជួយគ្នាទៅវិញទៅមក ខណៈវត្តមានមកកាន់កម្ពុជាពេលនេះជាការផ្ដល់តម្លៃចំពោះទំនាក់ទំនងជាមួយកម្ពុជាក៏ដូចជាសហគមន៍ហ្វ្រង់កូហ្វូនី
11/14/2026 07:11 PM
សម្តេចតេជោ ជំរុញបញ្ចប់បោះបង្គោលព្រំដែន កម្ពុជា-ឡាវ ខណៈប្រទេសទាំង២ សហការគ្នាយ៉ាងសកម្ម
11/14/2026 07:11 PM
សម្ដេចតេជោចាត់ទុកវត្តមានប្រធានរដ្ឋឡាវមកកាន់កម្ពុជា បានផ្ដល់តម្លៃដល់ទំនាក់ទំនងជាមួយកម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូនី
11/14/2026 07:11 PM
កម្ពុជា និងសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តជំរុញទំនាក់ទំនងភាពជាដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​គ្នាឱ្យ​កាន់តែរីកចម្រើន
11/14/2026 06:11 PM
ធុរជននិយាយភាសាបារាំង​មើលឃើញសក្ដានុពលវិនិយោគនៅកម្ពុជាបន្ទាប់ពីមានជំនួបសហគ្រិនហ្រ្វង់កូហ្វូនី
11/14/2026 06:11 PM
កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង មកកាន់ព្រះរាជាណាចក្រកម្ពុជា
11/14/2026 06:11 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមដំណើរជាមួយលោកជំទាវប្រធានាធិបតីប៊ុលហ្គារី ទស្សនកិច្ចភូមិហ្រ្វង់កូហ្វូនី
11/14/2026 06:11 PM