សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតីឡាវ
កម្ពុជា-សាធារណរដ្ឋម៉ាសេដ្វានខាងជើង ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា

នយោបាយ​ និង ការអភិវឌ្ឍន៍

កាកបាទក្រហមកម្ពុជា ទូលថ្វាយអំណរព្រះរាជគុណចំពោះព្រះមហាក្សត្រ នូវព្រះរាជទ្រព្យចំនួន ១០០០ដុល្លារ

2023/09/29 08:19:45 pm        149
កាកបាទក្រហមកម្ពុជាមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជាប្រធាន សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ សម្តេចកិត្តិ និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា ដោយបានទទួលនូវ ព្រះរាជទ្រព្យ ចំនួន ១០០០ USD (មួយពាន់ដុល្លារអាមេរិក) អំពី ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជូបត្ថម្ភចំពោះ កាកបាទក្រហមកម្ពុជា សម្រាប់ ខែកញ្ញា ឆ្នាំ២០២៣ តាមរយៈ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ។ក្នុងនាមកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំទូលថ្វាយ អំណរព្រះរាជ គុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជ ទានព្រះរាជទ្រព្យនេះ ដើម្បីទ្រទ្រង់សកម្មភាព​មនុស្សធម៌ របស់កាក បាទក្រហមកម្ពុជា ​សម្រាប់ជួយសង្គ្រោះប្រជារាស្ត្រ ​កម្ពុជាក្រីក្រទទួលរងគ្រោះដោយ គ្រោះមហន្តរាយផ្សេងៗ ។សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុ​ស័ក្ដិសិទ្ធិ​នានាក្នុងលោក ព្រះបារមី ទេវតារក្សា ព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះ មេត្តាប្រោសព្រះរាជទាន​ព្រះពរជ័យបវរមហាប្រសើរ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់​បំផុត សូមព្រះអង្គប្រកបដោយ ព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់​ក្នុងព្រះមហាសិរីរាជសម្បត្តិ ជាម្លប់ ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជា រាស្ត្រកម្ពុជាជ្រកកោនតរៀងទៅ៕ អត្ថបទ៖ សំ ងីម

ពលរដ្ឋចាប់ផ្ដើមនាំគ្នាទៅផ្សារទិញគ្រឿងធ្វើចង្ហាន់យកទៅវត្ត ខណៈថ្ងៃកាន់បិណ្ឌទី១ នឹងចាប់ផ្ដើមថ្ងៃស្អែក

2023/09/29 08:11:50 pm        187
ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញានេះ ចាប់ផ្ដើមនាំគ្នាទៅ ផ្សារទិញគ្រឿងធ្វើចង្ហាន់យកទៅវត្ត ខណៈថ្ងៃកាន់បិណ្ឌទី១ នឹងចាប់ផ្ដើមនៅថ្ងៃស្អែក។ប្រជាពលរដ្ឋ ដែលចូលផ្សារទួលទំពូង បានប្រាប់BTVថា និងកំពុងទិញបន្លែ ត្រី សាច់ និងផ្លែឈើ ជាដើមនោះ ដើម្បីរៀបចំធ្វើចង្ហាន់យកទៅប្រគេនលោក នៅថ្ងៃស្អែក ដែលត្រូវនឹងថ្ងៃកាន់បិណ្ឌទី១ ដែលជាទំនៀមទម្លាប់ប្រពៃណីពីដូនតាមក ដើម្បីឧទ្ទិសកុសលផលបុណ្យទៅ ជូន​ញាតិសន្ដាន ដែលបានចែកឋានទៅ ។អាជីវករផ្សារទួលទំពូង បានឱ្យដឹងដែរថា មុនថ្ងៃកាន់បិណ្ឌចូលមកដល់ ការលក់ដូរមានភាព មមាញឹកជាងមុនបន្តិច និងអាចកាន់តែមមាញឹកទៀត ពេលពិធីបុណ្យកាន់បិណ្ឌ ចាប់ផ្ដើម និងរហូតដល់ ថ្ងៃភ្ជុំបិណ្ឌ ។ចាប់ពីស្អែកទៅ ពិធីបុណ្យភ្ជុំបិណ្យ ​នឹងចាប់ផ្តើម រហូតដល់ថ្ងៃទី១៥ ខែតុលា ដែលជាថ្ងៃបញ្ចប់ ។ ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ​នៃព្រះរាជពិធីទា្វរទសមាស ដែលប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា តាំងពីបុរាណរៀងមក តែងតែប្រារព្ធពិធីនេះ មិនដែលអាក់ខានឡើយ ពោលគឺចាប់ពីថៃ្ង១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច មានរយៈពេល១៥ថៃ្ង ។ តាមទម្លាប់ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ​គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជា​ពិសេសឪពុកម្ដាយ ​ដើម្បីរៀបចំម្ហូបអាហារ បាយសម្លរ​ ចង្ហាន់ ​យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅតាមទីវត្តអារាមនានា ៕អត្ថបទ៖ ទូច សោភ័ណ

ភាពបែកបាក់គ្នាកាន់តែខ្លាំងឡើងរវាងបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យរបស់អាមេរិក ខណៈការបោះឆ្នោតជិតមកដល់

2023/09/29 07:39:48 pm        115
ភាពលម្អៀងរវាងគណបក្ស គឺជាលក្ខណៈនៃនយោបាយនៅក្នុងសហរដ្ឋអាមេរិក តាំងពីយូរយារណាស់មកហើយ ក៏ប៉ុន្តែការបែកបាក់រវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យកាន់តែស៊ីជម្រៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ខណៈប្រទេសនេះកំពុងឆ្ពោះទៅរកការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ ស្ថានការណ៍កាន់តែអាក្រក់ទៅៗ ជាមួយនឹងការស៊ើបអង្កេតលើការចោទប្រកាន់ដើម្បីទម្លាក់តំណែងលោកប្រធានាធិបតី ចូ បៃដិន និងការចោទប្រកាន់បទឧក្រិដ្ឋរបស់លោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ ពីបទប៉ុនប៉ងបង្វែរលទ្ធផលបោះឆ្នោត។ថ្មីៗនេះ គណបក្សសាធារណរដ្ឋនៅក្នុងសភាតំណាងរាស្រ្តអាមេរិក បានស្ថិតក្នុងភាពមិនរង្គោះរង្គើ ដោយចាប់ផ្តើមដំណើរការនីតិវិធី ដើម្បីព្យាយាមដកលោក បៃដិន ចេញពីតំណែងជុំវិញជំនួញរបស់គ្រួសារលោក។ ដោយសារគណបក្សសាធារណរដ្ឋមិនអាចបង្កើតភស្តុតាងច្បាស់លាស់ណាមួយបានមកទល់ពេលនេះ សេតវិមានបានចាត់ទុកចំណាត់ការនេះថាជា «ភាពស្រឡាំងកាំងផ្នែកនយោបាយ» និង »នយោបាយជ្រុលនិយមដ៏អាក្រក់បំផុត» ផងដែរ៕

រដ្ឋមន្ត្រីការបរទេសអាមេរិក បានជួបរដ្ឋមន្ត្រីឥណ្ឌា ប៉ុន្តែមិនបាននិយាយអំពីករណីឃាតកម្មនៅកាណាដាទេ

2023/09/29 07:36:53 pm        110
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា លោកប្រាកដណាស់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងលើកឡើងពីឃាតកម្មលើមេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក នៅពេលដែលលោកបានជួបសមភាគីឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ (២៨ កញ្ញា) ប៉ុន្តែសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកបន្ទាប់ពីកិច្ចប្រជុំនោះ មិនបាននិយាយអំពីបញ្ហានេះទេ។លោក Trudeau បានធ្វើការលើកឡើងរបស់ខ្លួនទៅកាន់អ្នកសារព័ត៌មានក្នុងខេត្ត កេប៊ិក (Quebec) រយៈពេល១០ថ្ងៃ បន្ទាប់ពីលោកបានប្រកាសថា ប្រទេសកាណាដាសង្ស័យថាភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាមានទំនាក់ទំនងនឹងឃាតកម្មលើមេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក លោក Hardeep Singh Nijjar ដែលបានកើតឡើងនៅក្នុងខេត្ត ប្រ៊ីដធីស កូឡំប៊ី ក្នុងខែមិថុនា។ លោក Nijjar ជាពលរដ្ឋកាណាដា ប៉ុន្តែឥណ្ឌាបានប្រកាសថាលោកជា «ភេរវករ»។សម្ព័ន្ធមិត្តប្រពៃណីរបស់កាណាដា រួមទាំងសហរដ្ឋអាមេរិក បានលេចចេញនូវវិធីសាស្រ្តប្រុងប្រយ័ត្នក្នុងការដោះស្រាយចំពោះបញ្ហានេះ។ ក្រុមអ្នកវិភាគនយោបាយបាននិយាយថា ការយកចិត្តទុកដាក់ជាពិសេសនេះ គឺជាផ្នែកមួយដោយសារតែទីក្រុងវ៉ាស៊ីនតោន និងតួអង្គសំខាន់ៗផ្សេងទៀតមើលឃើញថា ឥណ្ឌាជាអ្នកប្រឆាំងទៅនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន៕

កាហ្សាក់ស្ថាន បញ្ជាក់ពីចេតនាអនុវត្តទណ្ឌកម្មប្រឆាំង នឹងប្រទេសរុស្ស៊ី

2023/09/29 07:33:46 pm        152
ប្រធានាធិបតីរបស់ប្រទេសនេះ លោក កាសស៊ីម ចូម៉ាត តូកាយ៉េវ(Kassym-Jomart Tokayev) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី ២៨ ខែកញ្ញា បន្ទាប់ពីកិច្ចពិភាក្សាជាមួយលោកអធិការបតីអាល្លឺម៉ង់ អូឡាហ្វ សូល (Olaf Scholz)ថា ប្រទេសកាហ្សាក់ស្ថាននឹងអនុវត្តរូបមន្តទណ្ឌកម្មយ៉ាងច្បាស់លាស់ប្រឆាំងនឹងប្រទេសរុស្ស៊ី។ លោកតូកាយ៉េវ ក៏បានជំរុញឲ្យបញ្ចប់យ៉ាងឆាប់រហ័សចំពោះ«អរិភាពនៅអ៊ុយក្រែន» និងការចរចាសន្តិភាព ស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។លោកបាននិយាយថា៖«យើងត្រូវបញ្ឈប់ការចោទប្រកាន់គ្នាទៅវិញទៅមក និងចរចារ ដើម្បីស្វែងរកជម្រើសដែលសមស្របសម្រាប់ភាគីទាំងពីរ» ដោយបន្ថែមថា ពេលនេះ គឺពេលវេលាសម្រាប់ ការទូតដ៏ឈ្លាសវៃ និងសមហេតុផល»។លោក តូកាយ៉េវ បានមកដល់ប្រទេសអាល្លឺម៉ង់ កាលពីព្រឹកមិញ ដើម្បីជួបពិភាក្សាជាមួយលោក សូល និងប្រធានាធិបតីអាល្លឺម៉ង់ ហ្រ្វែង វ៉លទឺ ស្ទាញម៉ៃយ៉ើ (Frank-Walter Steinmeier)។បន្ទាប់ពីកិច្ចប្រជុំរបស់ខ្លួមជាមួយលោកសូល លោកតូកាយ៉េវ បានបន្ថែមថា ប្រទេសកាហ្សាក់ស្ថាន បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនការផ្គត់ផ្គង់ប្រេងដល់ប្រទេសអាល្លឺម៉ង់ «និងធ្វើឲ្យពួកគេប្រើប្រាស់បានយូរ»។

កូសូវ៉ូស្វះស្វែងរកទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងប្រទេសស៊ែរប៊ី

2023/09/29 06:44:28 pm        134
ប្រទេសកូសូវ៉ូ កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងស៊ែរប៊ី ដោយអះអាងថា ទីក្រុងបែលក្រាដ បានផ្គត់ផ្គង់អាវុធដែលប្រើដោយខ្មាន់កាំភ្លើង ដែលគេសង្ស័យថា បានសម្លាប់មន្ត្រីនគរបាលកូសូវ៉ូម្នាក់ កាលពីចុងសប្តាហ៍មុន។ការសម្លាប់ និងការប្រយុទ្ធគ្នាដោយកាំភ្លើង នៅព្រះវិហារមួយនៅក្នុងភូមិមួយ នៅជិតព្រំដែនស៊ែរប៊ី បានបង្ហាញនូវការកើនឡើងភាពតានតឹងដ៏ធ្ងន់ធ្ងរមួយ នៅក្នុងអតីតខេត្តដែលបែកចែកនេះ ក្នុងរយៈពេលជាច្រើនឆ្នាំ។នាយករដ្ឋមន្ត្រីកូសូវ៉ូ លោក អាល់ប៊ីន គើទី (Albin Kurti) បានថ្លែងប្រាប់សមាជិកសភា កាលពីថ្ងៃព្រហស្បតិ៍ថា៖«សម្រាប់រឿងនេះ ប្រទេសស៊ែរប៊ី គួរតែត្រូវរងទណ្ឌកម្ម។លោកបានបន្ថែមថា បើមិនដូច្នោះទេ ប្រទេសនេះនឹងធ្វើបែបម្តងទៀត។លោកគើទី ក៏បាននិយាយផងដែរថា៖«គ្រឿងយុទ្ធោបករណ៍របស់អ្នកជំនាញជនជាតិស៊ែរប៊ី ដែលបានវាយប្រហារទៅលើព្រះវិហារBanjska គឺជាអាវុធបានពីប្រទេសស៊ែប៊ី»។

កិច្ចពិភាក្សាចិន-អាមេរិកប្រមូលផ្តុំកម្លាំងជំរុញ ដែលត្រួសត្រាយផ្លូវសម្រាប់ជំនួបកំពូល លោក Xi និងលោក Biden

2023/09/29 06:29:54 pm        105
សារព័ត៌មាន the Wall Street បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កំពុងត្រួសត្រាយផ្លូវសម្រាប់ប្រធានាធិបតីចិន លោក Xi Jinping ដើម្បីធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក។ ការរាយការណ៍ បាននិយាយលើកឡើងពីអ្នកដែលបាននិយាយពីបញ្ហានេះថា ភាគីទាំងពីរ កំពុងពិភាក្សាពីដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងវ៉ាស៊ីនតោនធ្វើឡើងដោយជំនួយការគោលនយោបាយសេដ្ឋកិច្ចជាន់ខ្ពស់របស់លោក Xi ជាឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ។សារព័ត៌មាន the Wall Street បាននិយាយថា លោក Lifeng នឹងក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតដែលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ចាប់តាំងពីប្រធានាធិបតីលោក Joe Biden ឡើងកាន់តំណែង ហើយការរៀបចំផែនការនេះ គឺកំពុងដំណើរការសម្រាប់អ្នកការទូតជាន់ខ្ពស់ចិននិងជារដ្ឋមន្ត្រីការបរទេសលោក Wang Yi ដើម្បីធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងខែតុលា ដើម្បីត្រៀមសម្រាប់ជំនួបកំពូលរបស់លោក Xi ជាមួយលោក Biden។

លោក ពូទីន៖ ការបោះឆ្នោតក្នុងតំបន់អ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ី ជាជំហានឆ្ពោះទៅរកការរួមបញ្ចូលពេញលេញ

2023/09/29 06:18:27 pm        319
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៨ កញ្ញា) ថា ការបោះឆ្នោតដែលបានធ្វើឡើងក្នុងខែនេះ នៅតំបន់នានារបស់អ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ី បានបង្ហាញពីជំហានឆ្ពោះទៅរកការធ្វើសមាហរណកម្មពេញលេញរបស់តំបន់ទាំងនោះ ចូលទៅក្នុងប្រទេសរុស្ស៊ី។ការបោះឆ្នោតនៅក្នុងតំបន់ Donetsk ទីក្រុង Luhansk តំបន់ Kherson និងតំបន់ទំបន់វារីអគ្គិសនី Zaporizhzhia ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី បន្ទាប់ពីការលុកលុយយ៉ាងពេញលេញលើអ៊ុយក្រែនកាលពីឆ្នាំមុន ត្រូវបានថ្កោលទោសដោយរដ្ឋធានី គីវ ថាជារឿងខុសច្បាប់។ រុស្ស៊ីបាននិយាយកាលពីមួយឆ្នាំមុនថា ខ្លួនកំពុងបញ្ចូលតំបន់ទាំងបួននោះ ដោយជាទង្វើមួយដែលត្រូវបានថ្កោលទោសថាខុសច្បាប់ ដោយប្រទេសភាគច្រើននៅអង្គការសហប្រជាជាតិ។លោក ពូទីន បានប្រាប់កិច្ចប្រជុំនៃអភិបាលដែលទើបជាប់ឆ្នោតថ្មី ដោយសំអាងលើការបោះឆ្នោតនាពេលថ្មីៗនេះ ថា «ជាការពិតណាស់ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ និងជាជំហានដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅរកការបញ្ចូលពេញលេញនៃតំបន់ថ្មីៗទាំងនោះ ទៅក្នុងលំហរដ្ឋស្របច្បាប់តែមួយ នៃប្រទេសដ៏ធំរបស់យើង» ដោយលោកបានពិពណ៌នាការបោះឆ្នោតនោះថា ជារឿងយុត្តិធម៌បំផុតផងដែរ៕

ការផ្ទុះរាលដាលជំងឺគ្រុនឈាមនៅបង់ក្លាដែស ឈានដល់ដំណាក់កាលវិបត្តិ ដែលបានឆក់យកជីវិតមនុស្សជិត១ពាន់នាក់

2023/09/29 05:31:20 pm        178
ក្លាដែស៖ សារព័ត៌មានជាច្រើនបានរាយការណ៍ថា ប្រទេសបង់ក្លាដែស កំពុងប្រឹងប្រែងទប់ទល់ការផ្ទុះជំងឺគ្រុនឈាមខ្ពស់បំផុត ដោយមានសេចក្ដីរាយការណ៍ថាមនុស្សជិត១.០០០នាក់ បានស្លាប់ក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ។ ស្ថានភាពធ្ងន់ធ្ងរនេះ ត្រូវបានរុញដោយរដូវសើមមូសុង ដែលផ្ដល់ឱកាសដល់ការបង្កកំណើតរបស់សត្វមូស ដែលចម្លង វីរុសគ្រុនឈាមនៅក្នុងទឹកមិនហូរ។  ក្រុមអាជ្ញាធរបានព្យាយាមទប់ស្កាត់ការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺនេះ ដែលនាំឱ្យមានការផ្ទុកអ្នកជំងឺលើសចំណុះនៅតាមមន្ទីរពេទ្យនានា។ ក្នុងករណីធ្ងន់ធ្ងរ ជំងឺគ្រុនឈាមអាចបណ្តាលឲ្យមានការហូរឈាមនៅក្នុងរាងកាយ ដែលជាញឹកញាប់អាចបណ្តាលឲ្យស្លាប់។ រោគសញ្ញារួមមាន ឈឺក្បាល ចង្អោរ ឈឺសន្លាក់ និងសាច់ដុំ។ ជាធម្មតានៅតំបន់ត្រូពិច ការផ្ទុះជំងឺគ្រុនឈាមគឺជារឿងធម្មតានៅក្នុងតំបន់ជាយទីក្រុង ដែលមានអនាម័យមិនគ្រប់គ្រាន់ ជួយជំរុញដល់ការរាលដាលនៃមូសដែលផ្ទុកមេរោគ។កាលពីកន្លងទៅ ជំងឺគ្រុនឈាមគឺជាក្តីកង្វល់តាមរដូវនៅប្រទេសបង់ក្លាដែស។ ទោះយ៉ាងណាក៏ដោយ ការផ្ទុះជំងឺជាញឹកញាប់ អាចបណ្តាលមកពីការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយខ្យល់មូសុង ក្តៅ-សើម ចាប់តាំងពីការផ្ទុះឡើងដំបូងដែលបានកត់ត្រាក្នុងឆ្នាំ ២០០០ ។ ការកើនឡើងនៃការឆ្លងចុងក្រោយនេះ បានធ្វើឱ្យប្រទេសមួយនេះមានការប្រុងប្រយ័ត្ន ដែលត្រូវបានជំរុញដោយវីរុសដ៏សាហាវជាងនេះ។ ក្រុមវេជ្ជបណ្ឌិតបានសង្កេតឃើញថា ស្ថានភាពអ្នកជំងឺគ្រុនឈាមកាន់តែយ៉ាប់យ៉ឺនលឿនជាងឆ្នាំមុនៗ៕

រដ្ឋមន្ត្រីក្រសួងធម្មការ នាំយកនូវទេយ្យវត្ថុ និងប្រគល់ភារកិច្ចប្រគេនជូនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម

2023/09/29 05:29:30 pm        155
សៀមរាប៖ នៅថ្ងៃទី២៨ ខែកញ្ញា ម្សិលមិញនេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ សូ ភត្រ្តា បាននាំយកនូវទេយ្យវត្ថុគ្រឿងឧបភោគបរិភោគ និងបច្ច័យដែលជាសទ្ធាជ្រះថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនជូនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ព្រះសង្ឃ សមណសិស្ស លោកគ្រូ អ្នកគ្រូ គណៈកម្មការវត្ត និងពុទ្ធបរិស័ទ។ក្នុងឱកាសប្រគល់ភារកិច្ចប្រគេន សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ឧត្តមទីប្រឹក្សាផ្ទាល់​គណៈសង្ឃនាយក សមាជិកថេរសភា ព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ទទួលភារកិច្ចសម្របសម្រួលការងារពុទ្ធសាសនា ដោយសហការជាមួយមន្ត្រីសង្ឃគ្រប់ឋានានុក្រម និងមន្ទីរធម្មការ និងសាសនា ខេត្តសៀមរាប និងប្រគល់ព្រះរាជប្រកាសនីយប័ត្រផ្ដល់​គោរមងារ​ជូនអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ជាសុព្រហ្មសិលាចារ្យ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ និងលោកជំទាវ អ៊ុន វុនលី ជាសុព្រហ្មសិលាចារ្យានី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ដែលប្រារព្ធឡើងនៅវត្តរាជបូណ៌ ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ឯកឧត្តម ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនសមេ្តច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ និងអ្នកចូលរួមទាំងអស់ដោយក្តីនឹករលឹក។ សព្វថ្ងៃនេះ ខេត្តសៀមរាប ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថា ជាតំបន់ទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា ព្រោះជាខេត្តតាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញបំផុត និងមានប្រាសាទបុរាណល្បីៗ​ជាច្រើន​ទៀត ហើយក៏ជាខេត្តមួយមានធនធានព្រះសង្ឃដ៏កម្រ និងត្រូវបានព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន​គោរមងារ​ជាសម្តេចព្រះព្រហ្មរតនមុនី និងទទួលជួយមើលការងារកិច្ចការព្រះពុទ្ធសាសនា និងទីវត្តអារាមនានា ទូទាំងខេត្ត ដូចមានចែងក្នុងសេចក្តីសម្រេចរបស់គណៈសង្ឃនាយក ​នៃព្រះរាជាណាចក្រកម្ពុជា ។ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ថា សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងមួយជីវិតរបស់សម្តេច គឺបានបូជាចំពោះព្រះពុទ្ធសាសនា និងសង្គមជាតិ តាមរយៈការចូលរួមចំណែកកសាងនូវសមិទ្ធផលនានា នៅតាមវត្តអារាមជាច្រើន ដូចជាវត្តរាជបូណ៌នេះជាដើម ​ហើយវត្តរាជបូណ៌នេះទៀតសោត គឺល្បីល្បាញទូទាំងប្រទេស និងផ្សព្វផ្សាយ​ លើពិភពលោកខាងវិស័យអប់រំ ផ្នែកចរិយាធម៌ សីលធម៌ គុណធម៌ សុជីវធម៌។ ក្នុងនាមក្រសួងធម្មការ និងសាសនា ឯកឧត្តមរដ្ឋមន្រ្តី បានសំណូមពរដល់សម្តេច ព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃថ្នាក់ខេត្ត ព្រះគ្រូអនុគណស្រុក ព្រះមន្ត្រីសង្ឃថ្នាក់ស្រុក រួមគ្នាពង្រឹងព្រះធម៌ ព្រះវិន័យ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលមានស្រាប់ ដើម្បីលើកកម្ពស់កិត្យានុភាពតម្លៃ នៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមទីវត្តអារាម ឱ្យបានល្អ​ស័ក្តិសម​ជាទីកន្លែងសម្រាប់គោរពសក្ការបូជា​ និងជាទីកន្លែងសម្រាប់ទេសចរជាតិ អន្តរជាតិ ​បាន​ឈ្វេងយល់​ពីវប្បធម៌ព្រះពុទ្ធសាសនា ​ប្រពៃណី ទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់​ជាតិខ្មែរ​យើងតាំងពីអតីតកាល ​រហូតមកដល់ពេលបច្ចុប្បន្ននេះ​ ហើយចំពោះអធិករណ៍ ដែលកើតមាន​ទៅតាមធម៌វិន័យ រឿងធំធ្វើមកជារឿងតូច រឿងតូចធ្វើទៅជារឿងល្អៗ ដើម្បីបញ្ចប់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា និងត្រៀមបន្តសុពលភាព MOU ឆ្នាំ២០២៧
11/14/2026 09:11 PM
អ្នកសារព័ត៌មានបារាំង ចាប់អារម្មណ៍ សកម្មភាពស្និទ្ធស្នាលរបស់ ប្រធានាធិបតីបារាំង ហើយសង្ឃឹម កម្ពុជានឹងទទួលផលវិជ្ជមានច្រើន
11/14/2026 08:11 PM
ពិព័រណ៍ FrancoTech ចាប់ផ្ដើមបើក ជំរុញម្ចាស់អាជីវកម្មថ្មីៗមានឱកាសចាប់ដៃគូជាតិ-អន្តរជាតិ
11/14/2026 08:11 PM
ប្រធានាធិបតីតូហ្គោ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
11/14/2026 07:11 PM
សម្ដេចតេជោ៖ កម្ពុជា និងវៀតណាមមានប្រវត្តិជាអ្នកជិតខាងល្អ តែងតែជួយគ្នាទៅវិញទៅមក ខណៈវត្តមានមកកាន់កម្ពុជាពេលនេះជាការផ្ដល់តម្លៃចំពោះទំនាក់ទំនងជាមួយកម្ពុជាក៏ដូចជាសហគមន៍ហ្វ្រង់កូហ្វូនី
11/14/2026 07:11 PM
សម្តេចតេជោ ជំរុញបញ្ចប់បោះបង្គោលព្រំដែន កម្ពុជា-ឡាវ ខណៈប្រទេសទាំង២ សហការគ្នាយ៉ាងសកម្ម
11/14/2026 07:11 PM
សម្ដេចតេជោចាត់ទុកវត្តមានប្រធានរដ្ឋឡាវមកកាន់កម្ពុជា បានផ្ដល់តម្លៃដល់ទំនាក់ទំនងជាមួយកម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូនី
11/14/2026 07:11 PM
កម្ពុជា និងសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តជំរុញទំនាក់ទំនងភាពជាដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​គ្នាឱ្យ​កាន់តែរីកចម្រើន
11/14/2026 06:11 PM
ធុរជននិយាយភាសាបារាំង​មើលឃើញសក្ដានុពលវិនិយោគនៅកម្ពុជាបន្ទាប់ពីមានជំនួបសហគ្រិនហ្រ្វង់កូហ្វូនី
11/14/2026 06:11 PM
កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង មកកាន់ព្រះរាជាណាចក្រកម្ពុជា
11/14/2026 06:11 PM