សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតីឡាវ
កម្ពុជា-សាធារណរដ្ឋម៉ាសេដ្វានខាងជើង ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា

នយោបាយ​ និង ការអភិវឌ្ឍន៍

នាយករដ្ឋមន្ត្រីស៊ុយអែត កោះហៅប្រមុខកងទ័ព នគរបាល ខណៈអំពើហិង្សារបស់ក្រុមជនអន្ធពាល ធ្វើឲ្យកក្រើកប្រទេស

2023/09/29 05:23:02 pm        133
ស៊ុយអែត៖ នាយករដ្ឋមន្ត្រីស៊ុយអែតបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានកោះហៅប្រមុខកងកម្លាំងប្រដាប់អាវុធ និងស្នងការនគរបាលក្នុងគោលបំណង ដើម្បីទប់ស្កាត់អំពើហិង្សារបស់ក្រុមជនអន្ធពាល បន្ទាប់ពីរលកនៃអំពើហិង្សា ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១១នាក់ស្លាប់នៅក្នុងខែកញ្ញាតែមួយប៉ុណ្ណោះ។មនុស្សពីរនាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារដាច់ដោយឡែកពីគ្នាក្នុងទីក្រុង Stockholm កាលពីថ្ងៃពុធ ហើយស្ត្រីម្នាក់មានវ័យក្នុងខ្ទង់២០ឆ្នាំ ដែលត្រូវបានគេគិតថា ជាអ្នកឈរមើលដែលគ្មានទោស បានស្លាប់ នៅពេលដែលគ្រាប់បែក បានបំផ្លាញផ្ទះមួយខ្នងនៅទីក្រុងអ៊ុបសាលា (Uppsala) នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍។លោកនាយករដ្ឋមន្ត្រី អ៊ុល គ្រីស្ទើសុន (Ulf Kristersson) បាននិយាយក្នុងអំឡុងពេលថ្លែងសុន្ទរកថាតាមទូរទស្សន៍ដ៏កម្រទៅកាន់ប្រទេសជាតិថា៖«នេះគឺជាពេលវេលាដ៏លំបាកមួយសម្រាប់ស៊ុយអែត។ ស្ត្រីអាយុ២៥ ឆ្នាំម្នាក់ បានចូលគេងកាលពីយប់មិញដូចធម្មតា ប៉ុន្តែមិនពេញចិត្តនឹងស្ថានភាព នៅក្នុងប្រទេសនេះ។លោក បានថ្លែងថា៖ «យើងនឹងតាមចាប់ខ្លួនក្រុមជនអន្ធពាលទាំងនោះ យើងនឹងកម្ចាត់ក្រុមជនអន្ធពាលឲ្យអស់»។លោកគ្រីស្ទើសុន បានបង្កើតរដ្ឋាភិបាលជនជាតិភាគតិស្តាំនិយមកណ្តាល បន្ទាប់ពីការបោះឆ្នោតកាលពីឆ្នាំមុន ដោយមានការគាំទ្រពីប្រជាធិបតេយ្យនិយម និងប្រឆាំងជនអន្តោប្រវេសន៍ស៊ុយអែត ដោយបញ្ចប់     រយៈពេល៨ឆ្នាំនៃរដ្ឋាភិបាល ដែលដឹកនាំដោយសង្គមប្រជាធិបតេយ្យ នៅក្នុងប្រទេសស៊ុយអែត៕

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចុះតម្លៃអត្រាអាករនាំចេញថ្មធម្មជាតិ និងប្រភេទថ្មមិនទាន់កែច្នៃមួយចំនួនទៀត

2023/09/29 05:22:30 pm        261
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចបានសម្រេចចុះហត្ថលេខា ដោយ​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​បញ្ចុះ​តម្លៃ​អាត្រា​អាករ ការនាំចេញលើមុខទំនិញថ្មធម្មជាតិ ក្នុងគោល​ដៅ​ជួយ​សម្រាល​បន្ទុក​ដល់​ក្រុម​ហ៊ុន​ចំពោះ​ការ​នាំចេ​ញថ្មធម្មជាតិនេះទៅក្រៅ។តាមរយៈផេកហ្វេសបុកផ្ទាល់ និងឆាណែលតេលេក្រាមនាព្រឹកថ្ងៃទី២៩កញ្ញានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «ថ្ងៃនេះខ្ញុំបានចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាត​ឱ្យ​បញ្ចុះ​អត្រា​អាករ​នាំ​ចេញ​លើ​មុខ​ទំនិញ​ថ្ម​ធម្មជាតិ​ សម្រាប់​នាំ​ចេញ​មួយ​ចំនួន​ក្នុង​គោល​ដៅ​ជួយ​សម្រាល​បន្ទុក​ដល់​ក្រុម​ហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែង នៃផលិតផលថ្មធម្មជាតិខ្មែរ នៅ​លើ​ទីផ្សារអន្តរជាតិ»។ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងទៀតថាក្នុងពេលដែលសម្តេច និងគណៈប្រតិភូ ចុះ​ពិនិត្យ​តាមស្តង់ពិពណ៌លក់ផលិតផលរបស់កម្ពុជានៅទីក្រុងណាននីង ប្រទេសចិន ក្នុង​ឱកាស​ចូល​រួម​ពិព័រណ៍​អាស៊ាន-ចិន លើកទី២០ កាលពីថ្ងៃទី១៧ កញ្ញាកន្លងទៅថ្មីៗនេះ សម្តេច​បាន​ជួប​ជា​មួយ​ប្អូ​នស្រីម្នាក់ដែលជាតំណាងក្រុមហ៊ុនធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា ដែល​ពេល​នោះ​ប្អូន​ស្រី​បាន​ស្នើ​អោយរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ​លទ្ធភាព​ផ្តល់​ការ​ជួយ​បន្ថែម​ដល់​ការ​ធ្វើ​អាជីវកម្ម​ថ្ម​ធម្មជាតិ​នៅ​កម្ពុជា។ ជាការឆ្លើយតបទៅនឹងសំណូមពរនោះ ក៏ដូចជា​សំណូមពរ​ស្រដៀង​គ្នា​ពី​បង​ប្អូន​ផ្សេង​ទៀត​នៅ​កម្ពុជា​​ដែល​សម្តេចបានទទួល សម្តេចបានប្រគល់ភារកិច្ចជូនឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដើម្បីសម្របសម្រួលកិច្ចប្រជុំរវាងស្ថាប័នពាក់ព័ន្ធ ដែលរួមមានក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងក្រសួងរ៉ែនិងថាមពល ជាមួយនិងសមាគមថ្មក្រានិតកម្ពុជា និង​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្មអារ ដើម្បីស្តាប់នូវកង្វល់និងសំណូមពរផ្សេងៗ និង​ដើម្បី​ដាក់​ចេញ​នូវ​ដំណោះ​ស្រាយ​សមស្រប និង​ទាន់​ពេល​វេលា ក្នុងគោលបំណងជំរុញការធ្វើអាជីវកម្មថ្មធម្មជាតិ និងការនាំចេញថ្មធម្មជាតិ ឲ្យ​បាន​កាន់តែប្រសើរឡើង។សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថាជាលទ្ធផល កិច្ចប្រជុំ​បាន​រៀបចំ​ជា​សំណើរ​ ដើម្បី​សុំ​គោលការណ៍​សម្រេចរបស់រាជរដ្ឋាភិបាល ដែលថ្ងៃនេះសម្តេចបានចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យបញ្ចុះអត្រានាំចេញលើមុខទំនិញនាំចេញមួយចំនួន ក្នុងគោល​ដៅ​ជួយ​សម្រាល​បន្ទុក​ដល់​ក្រុម​ហ៊ុន​នាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិរបស់ខ្មែរ នៅ​លើ​ទីផ្សារអន្តរជាតិផងដែរ៕ អត្ថបទ៖ បាន ចក់

ព្រឹត្តិការណ៍អបអរបុណ្យពាក់កណ្ដាលសទររដូវរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយចិន ផ្ដល់ផ្ទាំងទស្សនីយភាពនៃការរចនាឆាកដ៏អស្ចារ្យ

2023/09/29 05:20:01 pm        115
ចិន៖ ព្រឹត្តិការណ៍អបអរពិធីបុណ្យពាក់កណ្ដាលសរទរដូវ ឬ Mid-Autumn Festival Gala បង្កើតឡើយដោយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន គ្រោងនឹងធ្វើឲ្យទាក់ទាញការចាប់អារម្មណ៍ដល់ទស្សនិកជនអមដោយការច្នៃប្រឌិតឆាកដ៏អស្ចារ្យ ដោយលាយបញ្ជូលគ្នាតាមបែបប្រពៃណី និងសម័យទំនើប ដែលនឹងផ្ដល់ជូនភាពរីករាយដល់ទស្សនិកជន។  ព្រឹត្តិការណ៍អបអរសាទរដ៏ធំនេះ នឹងត្រូវចាក់ផ្សាយនៅពេលល្ងាចចំថ្ងៃពិធីបុណ្យ Mid-Autumn Festival ឬថ្ងៃបុណ្យសែនព្រះខែ ដែលនឹងចូលមកដល់នៅថ្ងៃសុក្រនេះនៅឆ្នាំនេះ នឹងផ្ដល់ផ្ទាំងទស្សនីយ៍ភាពបែបវប្បធម៌ដ៏ស្រស់ស្អាត ដល់ទស្សនិកជនរាប់រយលាននាក់នៅលើកញ្ចក់ទូរទស្សន៍រដ្ឋទូទាំងប្រទេស និងនៅលើបណ្ដាញផ្សព្វផ្សាយសង្គមផ្សេៗងជុំវិញពិភពលោក។    ពិធីបុណ្យដែលនឹងចូលមកដល់នៅថ្ងៃទី១៥ នៃខែទី៨ ក្នុងប្រតិទិនចន្ទគតិរបស់ចិន រៀងរាល់ឆ្នាំ អំឡុងមនុស្សរីករាយនឹងការជួបជុំគ្រួសារតាមទម្លាប់ ទទួលទាននំសែនព្រះខែរស់ជាតិផ្សេងៗគ្នាតាមប្រពៃណី លើកសរសើរភាពស្រស់ត្រកាលរបស់ព្រះចន្ទពេញវង់  ពន្លឺចង្កៀងគោម និងអបអរសាទរក្នុងរដូវប្រមូលផលដ៏ល្អប្រសើរ ។   ពិធីអបអរសាទរនេះ នឹងផ្ដោតលើផ្ទាំងទស្សនីយ៍ភាពវប្បធម៌ចំនួន៥ ដូចជា កំណាព្យ វប្បធម៌រស់រវើក ព្រះចន្ទ ទឹកនិងឬស្សី  និងត្រូវបានចែកចេញជា៣ឈុត ដោយមានជាង២០ប្រភេទ រួមទាំងការបង្ហាញសីល្បៈចម្រៀងទោល បទភ្លេង កូតវីយូឡុងជាក្រុម និងការបង្ហាញក្បាច់រាំ ៕

ចិន៖ នាវាមុជទឹកផលិតក្នុងស្រុកដំបូងរបស់កោះតៃវ៉ាន់ បំផ្លាញសន្តិភាព និងស្ថិរភាពនិងមិនអាចបញ្ឈប់ការបង្រួបបង្រួមជាតិបានទេ

2023/09/29 04:55:14 pm        214
ចិន៖ កាលពីថ្ងៃព្រហស្បតិ៍ ២៨ ខែកញ្ញា ក្រសួងការបរទេសចិន បានចោទប្រកាន់កោះតៃវ៉ាន់ថា បានបង្កើត ការប្រឆាំង និងការប្រឈមដាក់គ្នាចំៗ បន្ទាប់ពីទីក្រុងតៃប៉ិ បានបង្ហាញនាវាមុជទឹកផលិតក្នុងស្រុកជាលើកដំបូងរបស់ខ្លួន។ កោះតៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន បានបង្កើតកម្មវិធីនាវាមុជទឹកក្នុងស្រុកជាផ្នែកសំខាន់នៃគម្រោងមហិច្ឆតាធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ស្របពេលទីក្រុងប៉េកាំងធ្វើសមយុទ្ធយោធាស្ទើរតែរាល់ថ្ងៃដើម្បីអះអាងអំពីអធិបតេយ្យភាពរបស់ខ្លួន។  អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវាមុជទឹកផលិតក្នុងស្រុកដំបូងរបស់កោះនេះ មិនអាចបញ្ឈប់ការបង្រួបបង្រួមជាតិបានទេ គ្មានអ្វីក្រៅតែពីជារបាំងការពាររលកហើយទីបំផុតនឹងដើរចូលទៅក្នុងផ្លូវងងឹងដោយខ្លួនឯង ។  ចំណែកអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីញ (Mao Ning) ដែលបានបំភ្លឺថា បញ្ហាកោះតៃវ៉ាន់ មិនមែនជាបញ្ហាកិច្ចការបរទេសទេ តែសម្រាប់ប្រទេសចិនប៉ុណ្ណោះ បាននិយាយថា ការពង្រីកវិស័យយោធារបស់នេះ នឹង បំផ្លាញសន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់។រីឯអាជ្ញាធរការបរទេសរបស់កោះតៃវ៉ាន់ វិញ បាននិយាយថា ដោយខ្លួនប្រឈមនឹងការបង្កើនសម្ពាធយោធាពីសកម្មភាពផ្លូវអាកាស និងជើងទឹកឥតឈប់ឈររបស់ចិន  តៃវ៉ាន់គ្មានជម្រើសអ្វីក្រៅពីពង្រឹងការការពាររបស់ខ្លួនឡើយ។កោះតៃវ៉ាន់ បានលើកឡើងថា នាវាមុជទឹកថ្មីរបស់ខ្លួនដែលមានឈ្មោះ ណាវ៉ាល (Narwhal) នឹងចូលបម្រើវិស័យយោធា នៅឆ្នាំ ២០២៥  ដោយចូលរួមជាមួយនាវាមុជទឹកដែលមានស្រាប់ចំនួនពីរ គ្រឿង ទិញពីប្រទេសហូឡង់កាលពីទសវត្សរ៍ឆ្នាំ ១៩៨០៕

បេឡារុស្សអះអាងថាឧទ្ធម្ភាគចក្រប៉ូឡូញបានរំលោភដែនអាកាសរបស់ខ្លួន ប៉ុន្តែទីក្រុងវ៉ាសូវីបដិសេធ

2023/09/29 04:50:42 pm        144
បេឡារុស៖ ប្រទេសបេឡារុសកាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ឧទ្ធម្ភាគចក្រប៉ូឡូញ បានរំលោភលើដែនអាកាសរបស់ខ្លួន ប៉ុន្តែទីក្រុងវ៉ាសូវី បាននិយាយថា គ្មានឧទ្ធម្ភាគចក្ររបស់ខ្លួន បានឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរនោះទេ។ទំនាក់ទំនងតានតឹងរវាងប្រទេសជិតខាង កាន់តែកើនឡើង ដោយសារសម្ព័ន្ធមិត្តរបស់បេឡារុស គឺប្រទេសរុស្ស៊ីឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំមុន។ប្រទេសបេឡារុស បាននិយាយនៅលើប៉ុស្តិ៍Telegramរបស់ខ្លួនថា៖« ប្រហែលម៉ោង១៥២០ (១២២០ ម៉ោងសកល) ឧទ្ធម្ភាគចក្រ បានឆ្លងកាត់ព្រំដែននៃសាធារណរដ្ឋបេឡារុស ហើយបានហោះចូលទៅជម្រៅ រហូតដល់១.៥គីឡូម៉ែត្រ។ នៅឆ្នាំ១៦២២ ឧទ្ធម្ភាគចក្របានរំលោភបំពានព្រំដែនរដ្ឋម្តងហើយម្តងទៀត ដោយចូលទៅក្នុងជម្រៅ ៣០០ម៉ែត្រ»។ បេឡារុសដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់រុស្ស៊ី បាននិយាយថា ខ្លួនបានវាយប្រហារដោយប្រើយន្តហោះយោធា ជាការឆ្លើយតប។អ្នកនាំពាក្យនៃទីបញ្ជាការប្រតិបត្តិការនៃកងកម្លាំងប្រដាប់អាវុធនៃប្រទេសប៉ូឡូញ បានប្រាប់សារព័ត៌មានរ៉យទ័រថា៖«ទីបញ្ជាការប្រតិបត្តិការនេះ បដិសេធរបាយការណ៍ទាំងនេះយ៉ាងច្បាស់ៗ។ គ្មានឧទ្ធម្ភាគចក្រ  ប៉ូឡូញណាមួយ បានឆ្លងកាត់ដែនអាកាសរបស់ប្រទេសបេឡារុសទេ»៕

ជនជាតិអាមេនី-លីបង់ ប៉ះទង្គិចជាមួយនគរបាល នៅជិតស្ថានទូតអាស៊ែរបៃហ្សង់

2023/09/29 04:46:36 pm        237
អាមេនី៖ ពលរដ្ឋអាមេនី-លីបង់ បានប្រមូលផ្តុំគ្នា នៅជិតស្ថានទូតអាស៊ែរបៃហ្សង់ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីតវ៉ាប្រឆាំងប្រតិបត្តិការយោធារបស់ប្រទេសអាស៊ែរបៃហ្សង់ ក្នុងតំបន់ណាហ្គ័រណូ-ការ៉ាបាក់។ ក្រុមអ្នកតវ៉ាដែលភាគច្រើនមានកាន់បដា និងទង់ជាត់តំបន់ណាហ្គ័រណូ-ការ៉ាបាក់ បានប៉ះទង្គិចគ្នាមួយភ្នែតជាមួយកងកម្លាំងសន្តិសុខ ដែលរារាំងពួកគេមិនឲ្យចូលទៅជិតស្ថានទូត។ ពួកគេបានគប់វត្ថុជាច្រើនទៅលើសមាជិកនគរបាល ដែលបានតបតវិញដោយឧស្ម័នបង្ហៀរទឹកភ្នែកមួយចំនួន។អាស៊ែរបៃហ្សង់ បានយកមកគ្រប់គ្រងវិញតំបន់ការ៉ាបាក់ កាលពីសប្តាហ៍មុន ក្នុងប្រតិបត្តិការយោធា។ ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍ថា មនុស្សប្រមាណ៧០.៥០០នាក់ បានឆ្លងកាត់ពីតំបន់ការ៉ាបាក់ ចូលទៅប្រទេសអាមេនី កាលពីរសៀលថ្ងៃព្រហស្បតិ៍ ដែលចំនួននេះស្ថិតក្នុងចំណោមប្រជាជន ១២០.០០០នាក់របស់តំបន់នេះ។ អាជ្ញាធរជនជាតិភាគតិចអាមេនី នៅតំបន់ការ៉ាបាក់ និយាយថា ពួករំលាយរដ្ឋតូចផ្តាច់ខ្លួន ដែលពួកគេបានការពារប្រឆាំងអាស៊ែរបៃហ្សង់រយៈពេល៣ទសវត្សរ៍មកនេះ។ ប្រទេសលីបង់ មានសហគមន៍ជនជាតិដើមអាមេនីធំមួយ។ ភាគច្រើន បានរស់នៅក្នុងប្រទេសលីបង់ចាប់តាំងដូនតារបស់ពួកគេមក ដែលបានភៀសខ្លួនចេញពីការសម្លាប់រង្គាលជនជាតិអាមេនី ក្នុងអាណាចក្រអូតូម៉ង់ រយៈពេល១សតវត្សរ៍មកហើយ៕

សាច់ញាតិជនរងគ្រោះទាមទារឱ្យមានការទទួលខុសត្រូវ ជុំវិញអគ្គិភ័យរោងការនៅអ៊ីរ៉ាក់

2023/09/29 04:43:23 pm        175
អ៊ីរ៉ាក់៖ ពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ ដោយអគ្គិភ័យយ៉ាងសន្ធោសន្ធៅក្នុងរោងការមួយកន្លែង នៅប្រទេសអ៊ីរ៉ាក់ បានប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍ (២៨ កញ្ញា)។ ការអំពាវនាវឱ្យមានការទទួលខុសត្រូវ បានកើនឡើងកាន់តែខ្លាំងនៅក្នុងទីក្រុងគ្រិស្ដសាសនិក ហាមដានីយ៉ា (Hamdaniya) ខណៈដែលអ្នកកាន់ទុក្ខបានសម្លឹងមើលមនុស្សជាទីស្រលាញ់របស់ពួកគេត្រូវបានគេបញ្ចុះយ៉ាងក្រៀមក្រំ។មនុស្សជាង១០០នាក់បានស្លាប់ និងយ៉ាងហោចណាស់១៥០នាក់ បានរងរបួសកាលពីល្ងាចថ្ងៃអង្គារ នៅក្នុងគ្រោះមហន្តរាយ ដែលមន្ត្រីរដ្ឋាភិបាលបាននិយាយថា ត្រូវបានកើតឡើងដោយសារកង្វះវិធានការសុវត្ថិភាព និងសន្តិសុខ ព្រមទាំងការប្រើប្រាស់សម្ភារៈ ដែលងាយឆេះខ្លាំងនៅក្នុងអគារកើតហេតុនោះ។សោកនាដកម្មនេះ បានធ្វើឱ្យមានការចងចាំឡើងវិញ អំពីអគ្គីភ័យដ៏មហន្តរាយ ដែលបានឆាបឆេះនៅមន្ទីរពេទ្យចំនួនពីរកន្លែង ក្នុងប្រទេសអ៊ីរ៉ាក់ កាលពីឆ្នាំ២០២១ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧៤នាក់ ដែលនៅពេលនោះមូលហេតុជាច្រើន រួមមានការធ្វេសប្រហែស បទប្បញ្ញត្តិដែលធូររលុង និងអំពើពុករលួយ ត្រូវបានស្ដីបន្ទោសថានៅពីក្រោយហេតុការណ៍នោះ។ មន្ត្រីរដ្ឋាភិបាលបានប្រកាសពីការចាប់ខ្លួនមនុស្ស១៤នាក់ ជុំវិញអគ្គិភ័យកាលពីយប់ថ្ងៃអង្គារ រួមទាំងម្ចាស់នៃសាលព្រឹត្តិការណ៍នេះ ហើយបានសន្យាថា នឹងមានការស៊ើបអង្កេតយ៉ាងឆាប់រហ័សជុំវិញករណីនោះផងដែរ៕

ជនជាតិអាមេនីនៅតំបន់ការ៉ាបាក់ យល់ព្រមរំលាយរដ្ឋាភិបាលផ្ដាច់ខ្លួនចោលចូលទៅជាមួយអាស៊ែរបៃហ្សង់

2023/09/29 04:40:55 pm        179
អាមេនី៖ ជនជាតិភាគតិចអាមេនីនៅក្នុងតំបន់ណាហ្គ័រណូ -ការ៉ាបាក់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេកំពុងរំលាយរដ្ឋាភិបាលផ្ដាច់ខ្លួន ដែលពួកគេបានការពាររយៈពេល៣ទសវត្សរ៍មកហើយ ជាទីដែលមានប្រជាជនជាងពាក់កណ្ដាលបានរត់គេចខ្លួនចាប់តាំងពីអាស៊ែរបៃហ្សង់បាន បើកការវាយលុកភ្លាមៗកាលពីសប្ដាហ៍មុន។ នៅក្នុងសេចក្ដីថ្លែងការណ៍ ពួកគេនិយាយថា សាធារណរដ្ឋស្វ័យប្រកាស អាតសាក់(Artsakh) របស់ពួកគេ នឹងបញ្ចប់វត្តមានចាប់ពីឆ្នាំក្រោយត្រឹមថ្ងៃទី១ខែមករា ជាអ្វីដែលត្រូវបានរួមបញ្ជូលជាផ្លូវការជាមួយរដ្ឋាភិបាលអាស៊ែរបៃហ្សង់ ។    សម្រាប់អាស៊ែរបៃហ្សង់ និងប្រធានាធិបតីរបស់ខ្លួន លោក អ៊ីលហាំ អាលីយ៉េវ (Ilham Aliyev)និយាយថា លទ្ធផលនេះ គឺជាការស្ដារឡើងវិញនៃអធិបតេយ្យភាពដ៏ជោគជ័យលើតំបន់នេះ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ប៉ុន្តែភាគច្រើននៃជនជាតិអាមេនីក្នុងតំបន់នេះ បានទទួលឯករាជភាពតាមជាក់ស្ដែងក្នុងសង្រ្គាមមួយកាលពីទសវត្សរ៍ឆ្នាំ១៩៩០។  សម្រាប់អាមេនីវិញ នេះគឺជាការបរាជ័យ និងសោកនាដកម្មសម្រាប់ប្រទេស។ ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី បានរាយការណ៍ថា មនុស្សប្រមាណ៧0.៥០០នាក់ បានឆ្លងព្រំដែនចូលទៅក្នុងប្រទេសអាមេនី កាលពីរសៀលថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងចំណោមប្រជាជនសរុបដែលមានប្រហែល១២ម៉ឺននាក់។   ការវិភាគជាច្រើនលើស្ថានភាពនេះ បង្ហាញថា នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ នឹងមានពុំមានជនជាតិអាមេនី នៅសេសសល់ក្នុងតំបន់ណាហ្គ័រណូ -ការ៉ាបាក់ ទៀតទេ។  ទីភ្នាក់ងារសារព័ត៌មាន Interfax បានដកស្រង់សម្ដីរបស់ នាយករដ្ឋមន្ត្រី អាមេនី លោក នីកូល ផាស៊ីនយ៉ាន (Nikol Pashinyan)ដោយនិយាយថានេះគឺជាទង្វើបោសសម្អាតជនជាតិភាគតិច៕

ពិធីបួងសួងរំលឹកគុណបុព្វបុរសខ្មែរ និងអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ចុះបញ្ជី​សម្បត្តិបេតិកភណ្ឌពិភពលោក

2023/09/29 04:40:13 pm        438
ពិធីបួងសួងរំលឹកដល់ដួងព្រលឹងបុព្វបុរសខ្មែរ និងអបអរសាទររមណីយប្រាសាទកោះកេរ ត្រូវ​បាន​ចុះ​បញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក បានរៀបចំធ្វើឡើងនាព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង លោក​ជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដែល​ស្ថិត​ក្នុង​ស្រុកគូលែន ខេត្តព្រះវិហារ។រមណីយដ្ឋានប្រាសាទកោះកេរ គឺជាសម្បត្តិវប្បធម៌រូបីទី៤ ដែលត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ រប​ស់​គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃ១៧ ខែ​កញ្ញា ឆ្នាំ២០២៣ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា, ក្រសួង​វប្បធម៌​ វិចិត្រសិល្បៈ និងអាជ្ញាធរជាតិព្រះវិហារ។ នេះជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រជាជាតិកម្ពុជា ដែល​សម្បត្តិ​វប្បធម៌​ដ៏​មាន​តម្លៃ​ត្រូវ​បាន​ពិភព​លោក​ទទួលស្គាល់ និងបានចារឈ្មោះនៅក្នុងក្រាំងប្រវត្តិសាស្រ្តរបស់ពិភពលោក។

ឧត្តមស្នងការUNទទួលបន្ទុកសិទ្ធិមនុស្សធ្វើការអំពាវនាវជាបន្ទាន់សុំឲ្យមានបេសកកម្មសន្តិសុខសម្រាប់ប្រទេសហៃទី

2023/09/29 04:36:03 pm        122
UN៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អំពើហិង្សក្រុមជនអន្ធពាលដែលកំពុងកើនឡើងនៅប្រទេសហៃទី បច្ចុប្បន្ន បានសាយភាយគ្រប់កម្រិតនៃសង្គមនេះ ខណៈដែលលោកបានអំពាវនាវជាបន្ទាន់ឲ្យដាក់ពង្រាយកម្លាំងពហុជាតិទៅកាន់ប្រទេសសមុទ្រការ៉ាអ៊ីបដែលងាយនឹងបង្កជាហេតុ ដើម្បីជួយនគរបាលបង្ក្រាបអំពើហិង្សានេះ។ការអំពាវនាវពីឧត្តមស្នងការ លោក វ៉ុលកើ ទួក (Volker Türk) កើតឡើង នៅពេលដែលអំពើហិង្សារបស់ក្រុមជនអន្ធពាលរីករាលដាលពីទីក្រុងព័រអូប្រាំង ទៅកាន់កណ្តាលនៃប្រទេសនេះ ហើយបទឈប់បាញ់នៅពាក់កណ្តាលខែកក្កដារវាងក្រុមចម្រុះក្រុមជនអន្ធពាលធំៗពីរ បានបែកបាក់គ្នា។ កាលពីថ្ងៃព្រហស្បតិ៍ គ្រូបង្រៀននៅសាលា École Argentine ក្នុងទីក្រុងព័រអូប្រាំង បានចូលទៅរៀបចំអាហារសម្រាប់សិស្សទាំងអស់ បន្ទាប់ពីចុងភៅ មិនអាចចូលទៅធ្វើការបាន ដោយសារអំពើហិង្សា។លោកទួក បាននិយាយថា៖«ជារៀងរាល់ថ្ងៃ ជីវិតរបស់ប្រជាជនហៃទីកាន់តែលំបាកទៅៗ ប៉ុន្តែវាសំខាន់ណាស់ ដែលយើងមិនបោះបង់ទេ។ ស្ថានភាពរបស់ពួកគេ មិនអស់សង្ឃឹមទេ»។ «ដោយមានការគាំទ្រ និងការដោះស្រាយពីអន្តរជាតិ ប្រជាជនហៃទី អាចដោះស្រាយអសន្តិសុខដ៏ធ្ងន់ធ្ងរនេះ ហើយស្វែងរកផ្លូវចេញពីភាពចលាចលនេះ»។ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រទេសហៃទី បានឃើញការវាយប្រហារទ្រង់ទ្រាយធំកើតឡើងដដែលៗ ដោយមិនរើសមុខ ជារឿយៗប្រឆាំងនឹងសង្កាត់ទាំងមូល និងអ្នកស្រុករបស់ពួកគេ។ បញ្ហានេះ បាននាំឲ្យមានការជម្លៀសមនុស្ស ១៣០.000នាក់ ហើយជិត ២.៨០០ នាក់ ត្រូវបានរាយការណ៍ថា ត្រូវបានសម្លាប់នៅចន្លោះខែតុលាឆ្នាំមុន ដល់ខែមិថុនា ក្នុងនោះមានស្ត្រី ២៤៧នាក់ ក្មេងប្រុស ៥៨នាក់ និងក្មេងស្រី ២០នាក់ នេះបើយោងតាមរបាយការណ៍ថ្មីមួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខUN។ មានការចាប់ជំរិតមនុស្សជិត ១.៥០០នាក់ ដើម្បីទារប្រាក់លោះ ដែលត្រូវបានរាយការណ៍ ក្នុងអំឡុងពេលនោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា និងត្រៀមបន្តសុពលភាព MOU ឆ្នាំ២០២៧
11/14/2026 09:11 PM
អ្នកសារព័ត៌មានបារាំង ចាប់អារម្មណ៍ សកម្មភាពស្និទ្ធស្នាលរបស់ ប្រធានាធិបតីបារាំង ហើយសង្ឃឹម កម្ពុជានឹងទទួលផលវិជ្ជមានច្រើន
11/14/2026 08:11 PM
ពិព័រណ៍ FrancoTech ចាប់ផ្ដើមបើក ជំរុញម្ចាស់អាជីវកម្មថ្មីៗមានឱកាសចាប់ដៃគូជាតិ-អន្តរជាតិ
11/14/2026 08:11 PM
ប្រធានាធិបតីតូហ្គោ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
11/14/2026 07:11 PM
សម្ដេចតេជោ៖ កម្ពុជា និងវៀតណាមមានប្រវត្តិជាអ្នកជិតខាងល្អ តែងតែជួយគ្នាទៅវិញទៅមក ខណៈវត្តមានមកកាន់កម្ពុជាពេលនេះជាការផ្ដល់តម្លៃចំពោះទំនាក់ទំនងជាមួយកម្ពុជាក៏ដូចជាសហគមន៍ហ្វ្រង់កូហ្វូនី
11/14/2026 07:11 PM
សម្តេចតេជោ ជំរុញបញ្ចប់បោះបង្គោលព្រំដែន កម្ពុជា-ឡាវ ខណៈប្រទេសទាំង២ សហការគ្នាយ៉ាងសកម្ម
11/14/2026 07:11 PM
សម្ដេចតេជោចាត់ទុកវត្តមានប្រធានរដ្ឋឡាវមកកាន់កម្ពុជា បានផ្ដល់តម្លៃដល់ទំនាក់ទំនងជាមួយកម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូនី
11/14/2026 07:11 PM
កម្ពុជា និងសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តជំរុញទំនាក់ទំនងភាពជាដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​គ្នាឱ្យ​កាន់តែរីកចម្រើន
11/14/2026 06:11 PM
ធុរជននិយាយភាសាបារាំង​មើលឃើញសក្ដានុពលវិនិយោគនៅកម្ពុជាបន្ទាប់ពីមានជំនួបសហគ្រិនហ្រ្វង់កូហ្វូនី
11/14/2026 06:11 PM
កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង មកកាន់ព្រះរាជាណាចក្រកម្ពុជា
11/14/2026 06:11 PM