កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា
គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

អាមេរិកបដិសេធសំណើរបស់ប្រមុខការទូតអ៊ីរ៉ង់ ដើម្បីធ្វើទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោន

2023/09/26 03:04:28 pm        502
អាមេរិក៖ សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានបដិសេធសំណើរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ដើមម្បីធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ដោយចង្អុលបង្ហាញពីការព្រួយបារម្ភអំពីកំណត់ត្រារបស់ទីក្រុងតេអេរ៉ង់ រួមទាំងការឃុំខ្លួនអតីតពលរដ្ឋអាមេរិកផងដែរ។តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amir-Abdollahian) បានព្យាយាមធ្វើដំណើរទៅទស្សនាផ្នែកនៃផលប្រយោជន៍កុងស៊ុលរបស់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។អ្នកនាំពាក្យ Matthew Miller បានថ្លែងប្រាប់អ្នកយកព័ត៌មានថា៖«ពួកគេ បានធ្វើសំណើនេះ ហើយវាត្រូវបានបដិសេធដោយក្រសួងការបរទេស» ។លោក បាននិយាយថា៖«យើងមានកាតព្វកិច្ចអនុញ្ញាតឲ្យមន្ត្រីអ៊ីរ៉ង់ និងមន្ត្រីរដ្ឋាភិបាលបរទេសផ្សេងទៀតធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កសម្រាប់កិច្ចការរបស់អង្គការសហប្រជាជាតិ។ ប៉ុន្តែយើងមិនមានកាតព្វកិច្ចអនុញ្ញាតឲ្យពួកគេ ធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោននោះទេ៕

ក្រសួងអប់រំ រៀបចំការប្រកួតស្នាដៃរចនាបង្កើតរូបតំណាង នៃការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការអប់រំឌីជីថល

2023/09/25 10:21:33 pm        692
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសរៀបចំឱ្យមានការប្រកួតស្នាដៃរចនា បង្កើតរូបតំណាង(Mascot) នៃការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការអប់រំឌីជីថល ដែលជាឱកាសសម្រាប់សិស្ស និស្សិត វិចិត្រករ និង អ្នករចនារូបភាពកម្ពុជា ឬបរទេស ជារូបវ័ន្តបុគ្គល ឬនីតិបុគ្គល ដើម្បីបង្កើតស្នាដៃសិល្បៈជារូបតុក្កតាចំនួន២ ដែលអាចប្រើប្រាស់​ជាតំណាងនៃការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា​ និងការអប់រំឌីជីថល នៅក្នុងបរិបទនៃព្រះរាជាណាចក្រកម្ពុជា។មូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្ត និងមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន នឹងកីឡា ប្រកាសរៀបចំកម្មវីធីការប្រកួតស្នាដៃ​រចនា​រូបតំណាង (Mascot) នៃការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ​និងការអប់រំឌីជីថល។រូបតំណាង (Mascot) ជាស្នាដៃសិល្បៈច្នៃប្រឌិតប្រកប​ដោយភាពទាក់ទាញពីសំណាក់​ប្រជាជន​គ្រប់វ័យ ដែលអាចធ្វើជាតំណាងនៃអត្តសញ្ញាណរួម ​នៃកម្មវិធី ស្ថាប័ន​ ឬយុទ្ធនាការសាធារណៈ ដែលអាចផលិតជារូបតុក្កតា​ វត្ថុអនុស្សាវរីយ៍ ឬរូបភាពរចនា។ រូបតំណាង (Mascot) សម្រាប់​ការអប់រំ​វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក៏ដូចជារូបតំណាង​ (Mascot)ការអប់រំឌីជីថល អាចជារូបសត្វ រូបតុក្កតា​មនុស្ស រូបសំយោគ ឬជារូបបង្កើតថ្មី ដែលអាចបង្ហាញពីលក្ខណៈពិសេសនៃការអប់រំវិទ្យាសាស្ត្រ​ និងបច្ចេកវិទ្យា ​និងការអប់រំឌីជីថល។ ស្នាដៃវិចិត្រកម្មនៃបង្កើតរូបតំណាង (Mascot) ត្រូវតែជាស្នាដៃដើម​ ពុំលួចចម្លង ឬយកលំនាំតាមគំរូស្នាដៃណាមួយជាដាច់ខាត។ ទោះបីជាអ្នករចនានិងបង្កើតស្នាដៃទាំងអស់ប្រើប្រាស់រចនាបទសហសម័យនិងទំនើបយ៉ាងណាក៏ដោយ ក៏ស្នាដៃវិចិត្រកម្ម និងការរចនាទាំងអស់ត្រូវតែអនុលោមទៅតាមភាពឧត្តងឧត្តមនៃប្រពៃណីជាតិខ្មែរ។ អ្នករចនានិងបង្កើតស្នាដៃអាចប្រើប្រាស់កម្មវិធីឬវេទិកាឌីជីថលបញ្ញាសិប្បនិម្មិត ដើម្បីជួយពង្រីកគំនិតសម្រាប់ការរចនារូបតំណាង តែមិនត្រូវយកលទ្ធផលដែលគូរ​ដោយ​កម្មវិធីឬវេទិកាឌីជីថលបញ្ញាសិប្បនិម្មិត មកដាក់ប្រកួតឡើយ។រូបតំណាង (Mascot) ត្រូវតែរចនាក្នុងទម្រង់ដែលអាចផលិតជាតុក្កតាបាន។ការប្រកួតស្នាដៃរចនាបង្កើតរូបតំណាង Mascot) នៃការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការអប់រំឌីថល នឹងត្រូវឆ្លងកាត់ដំណាក់កាលចំនួន៣ រួមមាន ៖១. ដំណាក់កាលទី១ ៖ សិស្សានុសិស្ស និស្សិត វិចិត្រករ និងអ្នករចនារូបភាពកម្ពុជា ឬបរទេសដែលមានចំណាប់ អារម្មណ៍ សូមផ្ញើ"គំនូសព្រាង” (Sketch) នៃរូបតំណាងទាំង២​ដែលអាចគូរដោយខ្មៅដៃ ឬកុំព្យូទ័រ លើក្រដាស ឬផ្ទាំងBackground ដែលផ្ទៃពណ៌ស ដោយ​មិនប្រើស្រមោល និងដោយមិនដាក់ពណ៌ ធម្មជាតិបន្ថែម។"គំនូសព្រាង” នៃរូបតំណាងទាំង២ (Mascot មួយសម្រាប់ការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងមួយទៀតសម្រាប់ការអប់រំឌីជីថល) ត្រូវបង្ហាញផ្នែកខាងមុខខាងក្រោយ និងចំហៀង ក្នុងទម្រង់ឈរពេញមួយជំហរ។មូលនិធិសម្រាប់ការស្រាវជ្រាវ ​គំនិតច្នៃប្រឌិត និងនវានុវត្ត និងមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា ​នឹងចាប់ផ្តើមទទួលគំនូសព្រាង” នេះតាមរយៈ អ៊ីម៉េល [email protected] ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។២. ដំណាក់កាលទី២ ៖ មូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្ត និង​មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា នឹងជ្រើសរើសស្នាដៃរចនាដែលមានល័ក្ខណៈគួរឱ្យចាប់អារម្មណ៍ ហើយនឹងទាក់ទង​ទៅកាន់អ្នករចនាដែលជាម្ចាស់ស្នាដៃទាំងនោះ ដើម្បីស្នើសុំការបកស្រាយពន្យល់​ពីអត្ថន័យ​នៃការរចនារូបតំណាង Mascot។ បន្ទាប់មក អ្នករចនានិងបង្កើតស្នាដៃអាចរៀបចំកែលម្អ“គំនូសព្រាង” ដែលមានស្រាប់ឱ្យក្លាយជា“ស្នាដៃរចនាពេញលេញ” ដែលអាចជាគំនូរគូរ​ដោយដៃហើយប្រើពណ៌ឬគំនូររចនាដោយកុំព្យូទ័រ ហើយផ្ញើត្រឡប់មកកាន់​អ៊ីម៉េល[email protected] ​ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។៣. ដំណាក់កាលទី៣៖ មួលនិធិសូម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្ត និង​មជ្ឈមណ្ឌល​សម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា នឹងជ្រើសរើស​ស្នាដៃរចនាដែលមានលក្ខណៈពិសេសដើម្បីដាក់បង្ហាញជាសាធារណៈ និងទទួលការវិនិច្ឆ័យ​ន្ថែមពីគណៈកម្មការក្រសួង។ ស្នាដៃរចនាដែលទទួលចំណាត់ថ្នាក់ពីលេខ១ដល់លេខ៣ នឹង​ទទួល​បានការឧបត្ថម្ភថវិកាលើកទឹកចិត្ត (៣លាន, ២លាន, និង១លានរៀល)។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យមន្រ្តីក្រោមឱវាទចាំបាច់ពង្រឹងការងារជំនាញប្រកបដោយបុរេសកម្ម

2023/09/25 10:14:32 pm        579
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ បានជំរុញដល់ថ្នាក់ដឹកនាំ និង​មន្រ្ដីផ្នែកអប់រំ និងផ្សព្វផ្សាយព័ត៌មានបរិស្ថាន ចាំបាច់ពង្រឹងការងារជំនាញ​ ប្រកបដោយបុរេសកម្ម ដើម្បីរួមចំណែកបង្កើនការចូលរួម​លើកកម្ពស់វិស័យបរិស្ថាន​បានកាន់តែច្រើន និងចំណេះដឹង​បរិស្ថានដល់សាធារណជន ​ឲ្យកាន់តែមានប្រសិទ្ធភាព។ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ​ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល​ ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ​ស្ថិតនៅទីស្តីការក្រសួង នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា​ ក្រសួងបរិស្ថាន បាន​កំណត់បេសកកម្ម​សំខាន់ៗ​ ដែលរួមចំណែកដល់ ការលើកកម្ពស់ប្រសិទ្ធភាព ​ការងារគ្រប់គ្រង ​ធនធានធម្មជាតិ និងបរិស្ថាន​ សំដៅសម្រេចបាននូវគោលដៅ «សុក្រឹត្យកម្ម បរិស្ថានកិច្ច»។ ដើម្បីសម្រេចបាននូវគោលដៅខាងលើ ​មន្រ្តីជំនាញត្រូវខិតខំអនុវត្តន៍សម្មភាព ​ពង្រឹងកម្មវិធីអប់រំ​បរិស្ថាន ​ការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មាន​បរិស្ថាន ការគ្រប់គ្រង ស្រាវជ្រាវបច្ចេកវិទ្យាបរិស្ថាន ដើម្បីចែករំលែកចំណេះដឹង ​ដល់មហាជនឲ្យកាន់តែប្រសើរឡើង​ និងមានប្រសិទ្ធភាពខ្ពស់ ។

បេសកកម្មក្រៅប្រទេស៥ថ្ងៃរបស់សម្ដេចធិបតី សម្រេចបានលទ្ធផលថ្មីៗសម្រាប់ជាតិ និងប្រជាជនកម្ពុជាជាច្រើន

2023/09/25 10:00:04 pm        555
ភ្នំពេញ៖ បេសកកម្មរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក នាំមកនូវជោគជ័យធំធេងជូនជាតិមាតុភូមិជាលើកទី៣ក្នុងរយៈពេល១ខែនេះ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល​អញ្ជើញ​មាតុភូមិនិវត្តន៍មកដល់រាជធានីភ្នំពេញវិញ ហើយនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ បន្ទាប់ពីអញ្ជើញចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។បេសកកម្មក្រៅប្រទេសលើកទី៣របស់សម្ដេចធិបតីរយៈពេល៥ថ្ងៃនេះ សម្រេចបាននូវលទ្ធផលថ្មីៗ​យ៉ាងធំធេងបន្ថែមទៀតសម្រាប់ជាតិ ​និងប្រជាជនកម្ពុជា ក៏ដូចជា​ការលើក​ស្ទួយកិត្យានុភាពជាតិខ្មែរ​លើឆាកអន្តរជាតិទាំងក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ​និងក្នុងក្របខ័ណ្ឌទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ ផ្តោតលើបរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបរិវត្តន៍កម្ម នៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ ក្រៅពីមានជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាតិ និងថ្លែងសុន្ទរកថាក្នុងមហាសន្និបាត​អង្គការសហប្រជាជាតិ ​សម្ដេចធិបតី ​ក៏បានជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំ និងឥស្សរជន​បរទេស​សំខាន់ៗចំនួន ៥ ផ្សេងទៀត រួមមានអនុរដ្ឋមន្ត្រីការបរទេសស្តីទីសហរដ្ឋអាមេរិក ប្រធានាធិបតីទីម័រឡេស្តេ រដ្ឋមន្រ្តីការបរទេសឥណ្ឌា ​រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងតំណាងក្រុមហ៊ុន Pfizer ជាដើម។ជាការកត់សម្គាល់វត្តមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ​នៅទីក្រុងញ៉ូវយ៉ក បានទទួលការស្វាគមន៍ប្រកបដោយ​មនោសញ្ចេតនា​មហា​គ្រួសារខ្មែរ យ៉ាងរីករាយកក់ក្ដៅពីសំណាក់បងប្អូន​ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា។ សម្ដេចធិបតី គូសបញ្ជាក់ថា បេសកកម្មក្រៅប្រទេសទាំង៣លើក​ ពោលគឺនៅឥណ្ឌូនេស៊ី សាធារណរដ្ឋប្រជាមានិតចិន និងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនាពេលនេះ គឺដើម្បី​សម្រេចកិច្ចការ ៣ ក្នុងពេលតែមួយ រួមមាន៖ ១-ការងារការទូត គឺដើម្បីបង្ហាញថា កម្ពុជា​ជាប្រទេសអធិបតេយ្យ ឈរស្មើមុខជាមួយគ្រប់ប្រទេសលើពិភពលោក។ ២-ការងារនយោបាយ ដើម្បីបញ្ជាក់គោលជំហរ ក្នុងឋានៈជាសមាជិករបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធអធិបតេយ្យជាតិ ផលប្រយោជន៍ជាតិ និងបញ្ហាប្រឈមរបស់ពិភពលោក។ ៣-ការងារសេដ្ឋកិច្ច គឺការ​ខិតខំ​កៀរគរ​ការវិនិយោគ បង្កើនទំហំពាណិជ្ជកម្ម ​ស្វែងរកទីផ្សារសម្រាប់ផលិតផល និងទាក់ទាញ​ភ្ញៀវទេសចរណ៍។សម្ដេចធិបតី សង្កត់ធ្ងន់ថា ​រាជរដ្ឋាភិបាលកម្ពុជា​ គ្មាន​រាត្រីទឹកឃ្មុំដើម្បីលំហែកាយក្រោយការ​បោះឆ្នោត​នោះទេ ផ្ទុយទៅវិញបានដាក់ចេញ និង​ចាប់ផ្ដើមអនុវត្តប្រកបដោយភាព​ស្វាហាប់​នូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ​ដើម្បីសម្រេចឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជន៕

អ្នកនយោបាយកាណាដាឈ្លោះគ្នា ជុំវិញបញ្ហាប្រធានសភាសរសើរអតីតយុទ្ធជនណាស៊ី របស់អ៊ុយក្រែន

2023/09/25 09:41:00 pm        299
ប្រធានសភាកាណាដា លោក Anthony Rota បានសូមអភ័យទោសចំពោះការលើកសរសើរបុរសជនជាតិអ៊ុយក្រែនម្នាក់ ដែលបានបម្រើការនៅក្នុងអង្គភាពណាស៊ី ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ខណៈបណ្ដាអ្នកនយោបាយកាណាដាមានជម្លោះ ជុំវិញការសរសើររបស់ប្រធានសភាសម្រាប់អតីតយុទ្ធជនរូបនេះ។ លោក Yaroslav Hunka វ័យ៩៨ឆ្នាំ កំពុងអង្គុយនៅក្នុងវិចិត្រសាល ហើយបានក្រោកឈរបញ្ចេញមតិនៅក្នុងសភា បន្ទាប់ពីលោក Rota បាននិយាយថា លោក Hunka គឺជា «វីរបុរស» ក្នុងអំឡុងពេលទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ។ក្រុមជនជាតិជ្វីហ្វកាណាដា CIJA បាននិយាយថា វាមាន «បញ្ហាយ៉ាងខ្លាំង» ដោយទាហានជើងចាស់នៃកងពលណាស៊ី ដែលបានចូលរួមក្នុងការប្រល័យពូជសាសន៍របស់ជនជាតិជ្វីហ្វ ត្រូវបានលើកសរសើរ ហើយបន្តថា រឿងនេះមិនគួរកើតឡើងម្តងទៀតនោះទេ។ទន្ទឹមនឹងនោះ មេដឹកនាំអភិរក្សនិយមនៃបក្សប្រឆាំងរបស់ប្រទេសកាណាដា លោក Pierre Poilievre បាននិយាយថា លោកនាយករដ្ឋមន្ត្រី Trudeau ក៏ត្រូវទទួលខុសត្រូវចំពោះឧបទ្ទវហេតុនេះផងដែរ ដោយអំពាវនាវឱ្យលោក Trudeau ធ្វើការសូមអភ័យទោស ប៉ុន្តែការិយាល័យរបស់នាយករដ្ឋមន្ត្រី ដែលជាប្រធានគណបក្សសេរីនិយមរូបនេះ បាននិយាយថា ការសម្រេចអញ្ជើញលោក Hunka ត្រូវបានធ្វើឡើងដោយការិយាល័យរបស់ប្រធានសភាតែម្នាក់ឯងប៉ុណ្ណោះ គ្មានការពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រីនោះទេ ហើយការសូមអភ័យទោស «គឺជារឿងត្រឹមត្រូវ ដែលត្រូវធ្វើ»។គួររម្លឹកផងដែរថា ប្រជាជនអ៊ុយក្រែនរាប់ពាន់នាក់បានប្រយុទ្ធជាមួយភាគីអាល្លឺម៉ង់ក្នុងអំឡុងពេលសង្រ្គាមលោកលើកទី២ ប៉ុន្តែមនុស្សរាប់លាននាក់ទៀតបានបម្រើនៅក្នុងកងទ័ពក្រហមសូវៀតផងដែរ៕

រដ្ឋមន្រ្តីក្រសួងធម្មការ ចុះសួរសុខទុក្ខពីព្រះរាជសុខភាពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

2023/09/25 09:03:59 pm        320
ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមជាមួយថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា បានអញ្ជើញចុះសួរសុខទុក្ខព្រះរាជសុខភាពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះចៅអធិការវត្ត ឧណ្ណាលោម ដែលកំពុងសម្រាកព្យាបាលព្រះរោគនៅមន្ទីពេទ្យកាល់ម៉ែត ​រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។ឯកឧត្តម ចាយ បូរិន បានក្រាបបង្គុំទូលថ្វាយនូវការផ្តាំផ្ញើ សួរសុខទុក្ខ និងថ្វាយព្រះពរជ័យបវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្វាយសម្តេចព្រះអគ្គមហាសង្ឃ​រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ​ទេព វង្ស ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់ និងក្រាបថ្វាយបង្គុំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ។ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការ​ និងសាសនា បាន​សម្ដែង​នូវការគោរព​ដឹងគុណកោតសរសើរ​ដោយ​ស្មោះចំពោះព្រះវីរៈភាព និងស្នាព្រះហស្ថដ៏ធំធេងជាច្រើន​ មិនអាចកាត់ថ្លៃបានរបស់សម្តេច​ព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ​ដែលបានយាងចូលរួមចំណែក បំរើវិស័យព្រះពុទ្ធ​សាសនា​ក៏ដូចជាការស្តា កសាង​ និងអភិវឌ្ឍន៍​ប្រទេសជាតិឲ្យរីកចំរើនជារៀងរហូតមក។ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិតបានបម្រើវិស័យពុទ្ធចក្រស្ទើរពេញ​មួយ​ជីវិតរបស់ព្រះអង្គ ដោយព្រះអង្គបានទៅរៀនសូត្រនៅវត្តអារាម ​តាំងពីវ័យកុមារ ហើយបាន​បួសជាសង្ឃក្នុងមជ្ឈឹមវ័យនៅឆ្នាំ១៩៥២​ រហូតដល់ឆ្នាំ១៩៧៥ ដោយ​បាន​ទទួល​សមណស័ក្ដិ​ជា​ព្រះគ្រូធម្មាចារ្យ។ នៅឆ្នាំ១៩៧៥ ព្រះគ្រូធម្មាចារ្យ ទេព វង្ស ត្រូវបាន​របបខ្មែរ​ក្រហម​ចាប់ ផ្សឹក​ និង​ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ​ជាមួយប្រជាជនទូទាំងប្រទេស។ ក្រោយថ្ងៃរំដោះ ៧មករា១៩៧៩ លោកគ្រូធម្មាចារ្យបានចូលបួសវិញ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៧៩ ហើយបានទទួល​ សមណស័ក្ដិ និង​ព្រះរម្យងារជាបន្តបន្ទាប់ដូចជា ព្រះឧបជ្ឈាយ៍​ ប្រធានសង្ឃទូទាំងប្រទេស ជាព្រះមហាសុមេធាធិបតី ជាព្រះសង្ឃនាយក នៃរដ្ឋកម្ពុជា-ជាអនុប្រធានរណសិរ្សសាមគ្គី​កសាងការពារមាតុភូមិកម្ពុជា-ជាអនុប្រធានរដ្ឋសភា-ជាសម្តេចសង្ឃរាជ​គណៈមហានិកាយ​នៃកម្ពុជា-ជាគណៈអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្ស​សាមគ្គីអភិវឌ្ឍន៍​មាតុភូមិកម្ពុជា-ជាឯកអគ្គរដ្ឋទូតសន្តិភាព ​សហព័ន្ធអន្តរជាតិជាសហប្រធានក្រុមប្រឹក្សាសាសនាពិភពលោក ដើម្បីសន្តិភាព ​នៅទីក្រុងញ៉ូវយ៉ក​សហរដ្ឋអាមេរិក-ជាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត-សម្តេចព្រះមហាសង្ឃរាជ​ នៃព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសនោះដែរ ឯកឧត្តម ចាយ បូរិន បានថ្វាយនូវទេយ្យទាន និងបច្ច័យ​ដែលជា​សទ្ធាជ្រះ​ថ្លារបស់​សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ​និងលោកជំទាវបណ្ឌិត ​ពេជ្រចន្ទ មុន្នី ថ្វាយដល់​សម្តេច​ព្រះអគ្គមហាសង្ឃរាជាធិបតី​ និង​សូម​បួងសួង​ដល់តេជៈគុណព្រះរតនត្រ័យ និងវត្ថុ​សក្ដិសិទ្ធិ​ក្នុងលោក​ សូមប្រោសប្រទានព្រះពរជ័យដល់សម្តេច ​ឆាប់ជាពីព្រះរោគាពាធ មានព្រះរាជសុខភាព​ល្អ​បរិបូរណ៍ ​កម្លាំង​ពលំមាំមួន​ និងព្រះជន្មាយុយឺនយូរ​ជាងរយព្រះវស្សា ​ដើម្បីគង់ប្រថាប់ជាម្លប់ និង​ផ្ដល់ឱវាទ​ដល់ព្រះសង្ឃ ​នឹងប្រជាបរិស័ទគ្រប់វ័យ​ អោយបានយល់ដឹង​នូវមាគ៌ា នៃព្រះពុទ្ធដីកា​របស់ព្រះ​សម្មាសម្ពុទ្ធ​ ជានិច្ច​និរន្តរ៍តរៀងទៅ៕អត្ថបទ រដ្ឋា

អ្នកនាំពាក្យបំភ្លឺព័ត៌មាន ស្តីពីការគាំទ្រសម្តេចធិបតី លើផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មនៅទីក្រុងញូវយ៉ក

2023/09/25 08:48:20 pm        285
ភ្នំពេញ៖ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីបំភ្លឺពាក់ព័ន្ធ​នឹងការផ្សព្វផ្សាយគាំទ្រ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា តាមរយៈការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាមផ្ទាំងប៉ាណូ គឺពុំមែនជាការចាត់តាំងឱ្យរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ហើយក៏មិនបាន​ចំណាយ​​ថវិកា​របស់រាជរដ្ឋាភិបាលនោះដែរ។ ប៉ុន្ដែការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ​ខាងលើគឺផ្តើមចេញពីមនោសញ្ចេតនា ទឹកចិត្ត ស្រឡាញ់ និងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ​ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដា ចំពោះសម្ដេចធិបតី។ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ​នៅក្នុងអំឡុងពេល​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូល​រួមក្នុងកិច្ចពិភាក្សា​ទូទៅ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ ​លើកទី៧៨ នៅទីក្រុងញូវយ៉ក ​សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២១-២៥ ខែកញ្ញា ឆ្នាំ២០២៣ មានការចោទ​ប្រកាន់ពីក្រុមដែលមាននិន្នាការនយោបាយប្រឆាំង​នឹង​រាជរដ្ឋាភិបាលអំពីការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ (ឬផ្សព្វផ្សាយពាណិជ្ជកម្មតាម billboard) គាំទ្រសម្ដេចធិបតី ​នៅតំបន់ Time Square ថាជាការរៀបចំ និងការចំណាយថវិកា​ខ្ជះខ្ជាយ​របស់រាជរដ្ឋាភិបាលកម្ពុជា។ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ​មានការសោកស្តាយយ៉ាងខ្លាំង​ចំពោះការចោទប្រកាន់​ដោយគ្មាន មូលដ្ឋាន និងគ្មានអំណះអំណាងច្បាស់លាស់ ​ដែលផ្ទុយពីការពិតទាំងស្រុង ក្នុងគោល​បំណងកេងចំណេញ នយោបាយ ​និងបំភាន់សាធារណៈមតិ។ពាក់ព័ន្ធនឹងការផ្សព្វផ្សាយគាំទ្រសម្ដេចធិបតី តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ ខាងលើ ​ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ​បានធ្វើការបញ្ជាក់ជូនសាធារណជនថា ការរៀបចំការ​ផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូខាងលើ ពុំមែនជាការចាត់តាំងឱ្យរៀបចំដោយ​រាជរដ្ឋាភិបាលកម្ពុជា ​ហើយក៏មិនបានចំណាយថវិការបស់រាជរដ្ឋាភិបាលនោះដែរ។ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ​ខាងលើគឺផ្តើមចេញពីមនោសញ្ចេតនា ទឹកចិត្ត ស្រឡាញ់ និងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដា ចំពោះសម្ដេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរអញ្ជើញចូលរួមជាលើកទី១ ​កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត​អង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក ​សហរដ្ឋអាមេរិក ចាប់ពី ថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣។ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីបញ្ជាក់ថា ការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្ម​តាមផ្ទាំងប៉ាណូ​ខាងលើ គឺមានការ​សម្របសម្រួល​ពីបងប្អូនខ្មែរ​ នៅសហរដ្ឋអាមេរិក ​និងមានការចូលរួមគាំទ្រ​ផ្សព្វផ្សាយ​ដោយ​ឥតគិតថ្លៃពីក្រុមហ៊ុនផ្សព្វផ្សាយ​ពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ (ឬផ្សព្វផ្សាយ billboard) នោះផងដែរ៕

សភាទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលពិនិត្យសិក្សា

2023/09/25 08:38:23 pm        180
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ​នៅវិមានរដ្ឋសភា ដើម្បីពិនិត្យ ពិភាក្សា លើសំណើរបស់រាជរដ្ឋាភិបាល​ ដែលបានស្នើសុំឱ្យរដ្ឋសភា ធ្វើការពិនិត្យ និងអនុម័ត​លើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា​បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ​ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជូនដល់គណៈកម្មការនីតិកម្ម ​និងយុត្តិធម៌ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ​ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម ​និងសំណង់នៃរដ្ឋសភា​ ធ្វើការពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូន​គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋ​លេខាធិការដ្ឋាន​អាកាសចរស៊ីវិល (SSCA) ដើម្បីឆ្លើយតបទៅនឹងការវិវត្ត ការរីកចម្រើន និងការប្រែប្រួល​បច្ចេកវិទ្យាអាកាសចរស៊ីវិលដែលកាន់តែទំនើប និងស៊ីជម្រៅ រួមទាំងរចនាសម្ព័ន្ធគ្រប់គ្រង ជាពិសេសដើម្បីឆ្លើយតបនឹងលក្ខខណ្ឌតម្រូវបន្ថែមមួយ​ចំនួនក្នុងនាមជាសមាជិក អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។ ការសម្រេចនេះបានធ្វើឡើងកាលពីថ្ងៃទី ២០ ខែកញ្ញា ក្នុងសម័យប្រជុំពេញ​អង្គគណៈរដ្ឋមន្ត្រីដែល​ដឹកនាំដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ខណៈសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលត្រូវបានរៀបចំឡើង​ចំនួន ១១ មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី៕

ក្រុមអ្នកវិទ្យាសាស្ត្ររបស់អង្គការ ណាសា ត្រឡប់មកផែនដីវិញដោយនាំមកនូវគំរូសំបកអាចម៍ផ្កាយ

2023/09/25 08:19:02 pm        175
យានអវកាស ណាសា ផ្ទុកសំណាកដីដ៏ធំបំផុតមិនធ្លាប់មានពីផ្ទៃអាចម៍ផ្កាយមួយ បានហោះកាត់បរិយាកាសផែនដីកាលពីថ្ងៃអាទិត្យ (២៤ កញ្ញា) ហើយបានបើកដំណើរការឆ័ត្រយោងហោះចូលទៅក្នុងវាលខ្សាច់នៃរដ្ឋ Utah របស់សហរដ្ឋអាមេរិក ដោយបញ្ជូនគំរូសេឡេស្ទាលនៃអាចម៍ផ្កាយទៅកាន់ក្រុមអ្នកវិទ្យាសាស្ត្រ។ នាយកផ្នែកវិទ្យាសាស្ត្រ Panetary របស់អង្គការ ណាសា លោក Lori Glaze បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការយកគំរូអាចម៍ផ្កាយវិលត្រឡប់មកផែនដីដំបូងបង្អស់របស់អង្គការ ណាសា គឺជារឿង «មិនគួរឱ្យជឿ»។ដុំអាចម៍ផ្កាយរាងពងក្រពើ ដែលត្រូវយកចេញពីយានអវកាសរូបយន្តឈ្មោះ OSIRIS-REx ខណៈយាននោះបានឆ្លងកាត់ក្នុងចម្ងាយ ១០៧.៨២៦គីឡូម៉ែត្រ ពីផែនដីប៉ុន្មានម៉ោងមុននេះ បានចុះមកក្នុងតំបន់ចុះចតដែលបានកំណត់ នៅភាគខាងលិចទីក្រុង Salt Lake នៅក្នុងមូលដ្ឋានដ៏ធំរបស់យោធាសហរដ្ឋអាមេរិក និង ជួរហ្វឹកហាត់ នៃរដ្ឋ Utah។ការហោះត្រឡប់មកផែនដីវិញ និងជាការចុះចតចុងក្រោយ ដែលបានបង្ហាញក្នុងការផ្សាយបន្តផ្ទាល់របស់ អង្គការណាសា នេះ បានបញ្ចប់បេសកកម្មរួមគ្នារយៈពេលប្រាំមួយឆ្នាំរវាងទីភ្នាក់ងារអវកាសអាមេរិក និងសាកលវិទ្យាល័យអារីហ្សូណា។ នេះជាគំរូអាចម៍ផ្កាយទីបី ហើយរហូតមកដល់ពេលនេះ វាគឺជាគំរូដ៏ធំបំផុតដែលមិនធ្លាប់មាន ក្នុងការត្រឡប់មកផែនដីវិញសម្រាប់ការវិភាគ បន្ទាប់ពីបេសកកម្មស្រដៀងគ្នានេះចំនួនពីរលើក ដោយទីភ្នាក់ងារអវកាសរបស់ប្រទេសជប៉ុន ដែលបានបញ្ចប់នៅឆ្នាំ២០១០ និងក្នុងឆ្នាំ២០២០ ផងដែរ៕

វចនានុក្រមខ្មែរឆ្នាំ២០២២ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

2023/09/25 07:43:58 pm        227
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វចនានុក្រមខ្មែរ ​បោះពុម្ពជាសៀវភៅ និងទម្រង់ឌីជីថលនៅរាជបណ្ឌិត្យសភាកម្ពុជា។ នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់នៃការខិតខំរបស់ក្រុមប្រឹក្សា​ជាតិ​ភាសាខ្មែរ និងតួអង្គពាក់ព័ន្ធបានរួមគ្នាសម្រេចនូវសមិទ្ធផលជាប្រវត្តិសាស្រ្តនូវវចនានុក្រមខ្មែរ។ បានចាត់ទុក វចនានុក្រមនេះសមិទ្ធផលលេចធ្លោ និងជាបង្គោលចរដ៏សំខាន់ក្នុងប្រវត្តិសាស្រ្ត​អក្សរសាស្រ្តខ្មែរ។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា វចនានុក្រមឆ្នាំ២០២២នេះ ជា​កម្លាំងពង្រឹង​អត្តសញ្ញាណ​ជាតិកម្ពុជា ​ហើយជាប្រភពដ៏ចាំបាច់សម្រាប់គាំទ្រវិស័យអប់រំ ​ការសិក្សា ការស្រាវជ្រាវ កិច្ចការរដ្ឋបាល ​ទំនាក់ទំនង​គ្រប់ស្ថាប័នជាតិ និងឯកជន។ លើសពីនេះ វចនានុក្រមបាន​ធ្វើទំនើបកម្ម​ដែលអាចស្វែងរក​បានតាមប្រព័ន្ធអនឡាញជាមធ្យោបាយងាយស្រួល​សម្រាប់​សាធារណជនក្នុងការស្វែងរក​ពាក្យពេចន៍​ និង​ផ្ទៀងផ្ទាត់​អក្ខរាវិរុទ្ធ​បានគ្រប់ទីកន្លែង និងឆាប់រហ័ស។នៅក្នុងវចនានុក្រមថ្មីនេះ ​មានការបូក​បញ្ចូល​នូវពាក្យថ្មីៗ​ជាច្រើន ​ស្របតាមការ​ប្រើប្រាស់​របស់​ប្រជាជនកម្ពុជា​បច្ចុប្បន្ន ក្នុងនោះមានពាក្យសរុប ៤៤,៦៩៦ពាក្យ ​និងមេពាក្យចំនួន ៣១,០៧៣ពាក្យ។ មិនត្រឹមតែបោះពុម្ពជាសៀវភៅ​ប៉ុណ្ណោះទេ វចនានុក្រមនេះក៏មានដាក់ឱ្យ​ប្រើប្រាស់​តាមប្រព័ន្ធឌីជីថល​ អាចទាញយកបាននៅលើទូរសព្ទ ​និងកុំព្យូទ័រផងដែរ។ វចនានុ​ក្រមនេះ​បានបូក​បញ្ចូល​ពាក្យបច្ចេកទេស ​និងពាក្យថ្មីៗ​ជាច្រើនស្របតាមតម្រូវការបច្ចុប្បន្ន។វចនានុក្រមខ្មែរឆ្នាំ២០២២នេះ ​ត្រូវបានរៀបរៀង​ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ ដោយមាន​ការចូលរួម​ពីអ្នកជំនាញ និងភាគីពាក់ព័ន្ធផ្សេងទៀត ​ដើម្បីឱ្យការបង្កើតពាក្យនីមួយៗត្រឹមត្រូវ ស្របតាមស្តង់ដា​ដែលអាចឱ្យប្រជាជនខ្មែរយកទៅប្រើប្រាស់បាន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អគ្គិសនីកម្ពុជាកំពុងគាំទ្រស្ថានីយបញ្ជូលថាមពលយានយន្តអគ្គិសនីជាង ៤០០កន្លែង នៅ​ទូទាំង​ប្រទេស
09/15/2026 02:09 PM
ភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត មើលពីកំពូលប្រាសាទភ្នំបាខែង
09/15/2026 01:09 PM
អនុប្រធានទី១ អាជ្ញាធរមីន៖ ជប៉ុនជាដៃគូដ៏សំខាន់ និងយូរអង្វែងរបស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន និងជាដៃគូសកម្មក្នុងការគាំទ្រសកម្មភាពមីនសកល
09/15/2026 01:09 PM
រដ្ឋមន្រ្តីសុខាភិបាល៖ «ច្រកចេញចូលតែមួយត្រូវមាន ភាពសាមញ្ញ ឆាប់រហ័ស តម្លាភាព ឌីជីថល និងសមាហរណកម្ម»
09/15/2026 01:09 PM
UN បង្ហាញការព្រួយបារម្ភខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់ជនស៊ីវិលនៅទូទាំងតំបន់ហ្កាហ្សា
09/15/2026 01:09 PM
កម្ពុជា និងដៃគូពាក់ព័ន្ធ រួមគ្នាដោះស្រាយសន្តិសុខថាមពល ខណៈ​វិបត្តិ​ប្រេង​ឥន្ធនៈ​សកល​កំពុង​គំរាម​កំហែង
09/15/2026 01:09 PM
ការប្រកួតជើងឯកអត្តពលកម្មជនពិការថ្នាក់ជាតិឆ្នាំនេះ ជា​ការ​ស្វែង​រក​កីឡាករ​ថ្មី​ត្រៀម​ចូល​រួម​កីឡា​អាស៊ី​នៅ​ជប៉ុន
09/15/2026 01:09 PM
យុវជនកម្ពុជា ប្តេជ្ញាអភិវឌ្ឍខ្លួនឱ្យក្លាយជាសហគ្រិនឆ្នើម ជំរុញកែច្នៃ និង​បង្កើត​ផលិតផល​ថ្មីៗ​លើ​ទីផ្សារ​
09/15/2026 12:09 PM
នាយករដ្ឋមន្ត្រីវ៉ានូអាទូ៖ ការលិចនាវាចម្លងសម្លាប់មនុស្ស២នាក់ និងជាង៣០នាក់ បាត់ខ្លួនអាចព្រោះតែដឹកមនុស្សលើចំណុះ
09/15/2026 12:09 PM
មន្ដ្រីទេសចរណ៍ រំពឹងព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នឹងបន្សល់ផលិតផល និងការចងចាំដ៏ល្អសម្រាប់ភ្ញៀវជាតិ-អន្ដរជាតិ
09/15/2026 12:09 PM