ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអាល្លឺម៉ង់កម្ពុជាប្ដេជ្ញាខិតខំលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ឲ្យកាន់តែរឹងមាំបន្ថែមទៀត
កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចមធិបតី ហ៊ុន ម៉ាណែត ​ជួបពិភាក្សាការងារជាមួយ​ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន

2023/09/15 05:19:44 pm        139
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃសុក្រទី១៥ ខែកញ្ញា ២០២៣ ។

ពលរដ្ឋខ្មែររស់នៅក្រៅស្រុកត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលសម្តេចធិបតី ហ៊ុន ម៉ាណែត លើទឹកដីអាមេរិក

2023/09/15 05:11:38 pm        119
បងប្អូនប្រជាពលរដ្ឋខ្មែរ បានប្រកាសស្វាគមន៍វត្តមានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនឹងទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ (UN) នៅសហរដ្ឋអាមេរិក នាចុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខ។តាមរយៈវីដេអូឃ្លីបបានចេញជាបន្តបន្ទាប់ ជាក្រុមផង និងម្នាក់ឯងផង ​បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅរដ្ឋផ្សេងៗគ្នា នាសហរដ្ឋអាមេរិក ប្រទេសកាណាដា និងប្រទេសមួយចំនួនទៀត បានលើកឡើងថា ពួកគាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំង និងត្រៀមខ្លួនរួចជាស្រេច​ដើម្បីទទួលសម្តេចធិបតី ហ៊ុន ម៉ាណែត លើទឹកដីអាមេរិក។សូមបញ្ជាក់ថា ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងធ្វើដំណើរទៅកាន់សហរដ្ឋ​អាមេរិក​នៅចុងខែកញ្ញា ​ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីចូលរួម​មហាសន្និបាតអង្គការ​សហប្រជាជាតិលើកទី៧៨(UN)។នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាលើកដំបូងលើទឹកដី​អាមេរិក បន្ទាប់ពី​សម្តេចត្រូវបាន​តែងតាំង​ជានាយករដ្ឋមន្រ្តីកម្ពុជា​ នីតិកាលទី៧នេះ សម្តេចធិបតី ​នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ និងអ្នកធ្វើធុរកិច្ចរបស់អាមេរិក ​និងបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅទី ​នោះផងដែរ។តាមរយៈវីដេអូឃ្លីបរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ​ដែលកំពុងរស់នៅក្រៅប្រទេសទាំងនោះក៏បាន បង្ហាញនូវទឹកចិត្តស្រលាញ់គាំទ្រ និងជូនពរដល់សម្តេច​ធិបតី​ ធ្វើដំណើរទៅកាន់​សហរដ្ឋ​អាមេរិកប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យគ្រប់ភារកិច្ចផងដែរ៕អត្ថបទបាន ចក់

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន

2023/09/15 04:37:08 pm        189
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ។

តាមបណ្តាវត្តអារាមនៅភ្នំពេញ ចាប់ផ្តើមរៀបចំវត្តត្រៀមធ្វើបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

2023/09/14 10:37:31 pm        192
ភ្នំពេញ៖នៅសល់រយៈពេលប្រមាណ១៥ថ្ងៃទៀតប៉ុណ្ណោះ ​ពិធីបុណ្យកាន់បិណ្ឌថ្ងៃទី១ នឹងឈានចូលមកដល់ ។ដើម្បីធ្វើឲ្យពិធីនេះមានភាព​អធិកអធម​ទាក់ទាញប្រជាពុទ្ធបរិស័ទមកធ្វើបុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌមានសុវត្ថិភាព ​ភាពកក់ក្តៅ​ និងជំរុញឲ្យវត្តអារ៉ាមក្លាយជាវត្តទេសចរណ៍ផងដែរនោះ ព្រះសង្ឃតាមវត្តនៅភ្នំពេញ​ និងអាចារ្យជាដើម ​បានសហការចាប់ផ្តើមរៀបចំវត្ត ដើម្បីរៀបចំពិធីបុណ្យនេះ​ឲ្យបានល្អប្រសើរបំផុត។បើតាមព្រះបវរសត្ថា ហួរ សារិទ្ធិ ព្រះគ្រូសូធ្យស្តាំវត្តលង្កា មានថេរដីកា​ប្រាប់BTV នៅថ្ងៃទី១៤ ខែកញ្ញានេះថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីដ៏សំខាន់របស់ពុទ្ធសាសនិកជន ខ្មែរគ្រប់ៗរូបដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ​ដើម្បី​ឧទ្ទិសកុសល​ជូនដល់​ វិញ្ញាណក្ខន្ធ​នៃអ្នកមានគុណទាំង​ឡាយ ​ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ ដើម្បីឲ្យពិធីបុណ្យនេះ មានភាព​អធិកអធម ផ្តល់ភាពកក់ក្តៅ និងសុវត្ថិភាពជូនប្រជាពុទ្ធបរិស័ទ ព្រះបវរសត្ថា ហួរ សារិទ្ធិ មានថេរដីកាថា វត្តលង្កា ក៏ដូចវត្តនានាដែរ នឹងបង្កើនរៀបចំ​តាំង​បំភ្លឺភ្លើង​លំអវត្ត រៀបចំចងទង់ជាតិ ​ទង់សាសនាគ្រប់ទម្រង់ជាដើម និងបង្កើនកិច្ចសហការ​ជាមួយអាជ្ញាធរ​មូលដ្ឋាន ត្រៀមចាត់កម្លាំង​ការពារសន្តិសុខ ​សុវត្ថិភាព ​និងសណ្តាប់ធ្នាប់​សាធារណៈ ជួយសម្រួល ចរាចរណ៍​យានយន្តពុទ្ធបរិស័ទ​ ចូលក្នុងបរិវេណវត្តអារាម ​ឱ្យបានឆាប់រហ័ស​ ចៀសវាងការ កក​ស្ទះចរាចរណ៍នៅតាមដងផ្លូវមុខវត្តអារាម។ព្រះបវរសត្ថា ហួរ សារិទ្ធិ មានដីកាទៀតថា បណ្តាវត្តដែលមានទីកម្សាន្ត​ទាក់ទាញភ្ញៀវទេសចរ​ច្រើន គឺត្រូវបង្កើនការរៀបចំទីបរិវេណវត្តឲ្យបានស្អាតថែមទៀត ជាពិសេសត្រូវចាត់ចែង​បោសសម្អាត​បូជនីយដ្ឋាន ស្តូប​ និងកន្លែងតម្កល់អដ្ឋិធាតុ​ សម្អាតអនាម័យ ​បរិស្ថានស្អាត និងត្រូវរៀបចំតុបតែងលម្អទង់ជាតិ ​ទង់សាសនា ទង់ព្រះមហាក្សត្រ ​បដាពាក្យស្លោក និងរចនាដោយបំភ្លឺភ្លើងពណ៌ចម្រុះឱ្យបានសមរម្យ ដើម្បីឲ្យវត្តក្លាយ​ជាវត្តទេសចរណ៍​ដែលមាន​ភាពទាក់ទាញ។សូមបញ្ជាក់ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២៣នេះ​ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ​០១រោច ដល់ថ្ងៃ ១៥រោច ​ខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ​ខែកញ្ញា ​ដល់ថ្ងៃទី១៤ ខែតុលា ​ឆ្នាំ២០២៣នេះ៕អត្ថបទ ស៊ុម សុខជា

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះកប់ក្នុងបាតទន្លេ អាចមានជាង២ពាន់តោន ឯការរុករកកំពុងជួបផលលំបាក

2023/09/14 10:24:24 pm        488
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ​ហៅកាត់ថា (CMAC) បានឱ្យដឹងថា ​តាមការវាយតម្លៃ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលកំពុងកប់នៅក្រោម​បាតទន្លេ អាចមានប្រមាណជាង២ពាន់តោន ​ខណៈដែលការរុករកកំពុងជួបផលលំបាក ដោយសារគ្រាប់ទាំងនោះនៅកប់ជ្រៅពេក ។ឯកឧត្តម ហេង រតនា អគ្គនាយក CMAC បានឱ្យដឹងថា បច្ចុប្បន្ននេះ ​ការរុករកបោសសម្អាតគ្រាប់ មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងបាតទន្លេ ​ក្នុងភូមិសាស្ត្រឃុំកោះចេក ស្រុកពាមជរ ​ខេត្តព្រៃវែង កំពុង ត្រូវបានធ្វើឡើង ហើយកងកម្លាំងរបស់អង្គភាពស៊ីម៉ាក់ បានរកឃើញគ្រាប់ជាច្រើនប្រភេទ មានដូចជា គ្រាប់១០៥មីលីម៉ែត្រ, គ្រាប់កាំភ្លើងធំ គ្រាប់កំាំភ្លើងត្បាល់ ជាដើម សរុបជិត២ម៉ឺនគ្រាប់ ដែលស្មើនឹងប្រមាណជាង៤០០តោន ។ឯកឧត្តម បានបញ្ជាក់ថា ប្រតិបត្តិការរុករកនេះ ​មានបញ្ហាលក្ខណៈបច្ចេកទេសខ្លះ ​និងការគាំទ្រខ្លះ នៅមិនទាន់ស៊ីគ្នា ​ហើយការងារមួយចំនួន​ ដូចជាការរកគ្រាប់នៅកប់ក្នុងល្បាប់ភក់ មិនទាន់ស្របតាមផែនការ តែយ៉ាងណាក៏មានមោទកភាព ដែលកងកម្លាំង បានរកឃើញគ្រាប់ច្រើន និងមិនមានគ្រោះថ្នាក់ ។គួរបញ្ជាក់ថា ការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងភូមិសាស្ត្រស្រុកពាមជរនេះ បានចាប់ផ្ដើមអនុវត្តកាលពីខែមិថុនា ឆ្នាំ២០២២ ​ដោយកម្លាំងស៊ីម៉ាក់ ​និងអង្គភាពពិសេស៩១១ ៕អត្ថបទ៖ បាន សុខរិទ្ធិ

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់បង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋាន​កិច្ចការព្រំដែន​ជាឯកច្ឆន្ទ

2023/09/14 09:48:19 pm        196
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៅព្រឹកថ្ងៃទី១៤ ខែ​កញ្ញា ​ឆ្នាំ២០២៣នេះ បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់បង្កើតក្រសួងអធិការកិច្ច និង​រដ្ឋ​លេខា​ធិការដ្ឋាន​កិច្ចការព្រំដែនទាំងមូលជាឯកច្ឆន្ទ។សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺរាជ​រដ្ឋាភិបាល​បង្កើត​រដ្ឋ​លេខាធិ​ការដ្ឋានកិច្ចការព្រំដែនជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ក្នុងគោល​បំណង​បង្កើត​ឱ្យមា​ន​ស្ថាប័នថ្មីមួយដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រង និង​សមត្ថកិច្ច​ពេញ​លេញ​ ព្រមទាំងអាចស្រូបទាញបន្ថែមនូវធនធានមនុស្សដែលមានសមត្ថភាព ជំនាញ​ពិត​ប្រាកដ​ ទាំងផ្នែកបច្ចេកទេស ផ្នែកច្បាប់ជាតិ-ច្បាប់អន្តរជាតិ និងផ្នែកជំនាញពាក់ព័ន្ធផ្សេងទៀត ដើម្បី​លើកកម្ពស់ប្រសិទ្ធភាព នៃការបន្តបេសកកម្មដ៏ពិសិដ្ឋ ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង ការពង្រឹងកិច្ចការពារអធិបតេយ្យនិងបូរណភាពទឹកដី និងការ​លើកស្ទួ​យ​កា​រ​ថែរក្សាសមិទ្ធផលព្រំដែនជាប្រវត្តិសាស្ត្រ ទុកជាមរតកដ៏ឧត្តុង្គឧត្តមជូនកូនខ្មែរគ្រប់ជំនាន់។ សេចក្តីព្រាងច្បាប់នេះមានចំនួន៨មាត្រា។ បន្ទាប់ពីបានពិភាក្សា អនុម័តមួយមាត្រាម្តងៗ អង្គ​ប្រជុំ​រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់នេះទំាងមូល ជាឯកច្ឆន្ទ។ឯក​ឧត្តម ឡាំ ជា រដ្ឋមន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានជម្រាបជូនអង្គប្រជុំសភាថា កិច្ច​ការ​ព្រំដែន​ជាកិច្ចការអាទិភាពមួយដ៏មានសារៈសំខាន់បំផុត ជាអាយុជីវិតរបស់ជាតិ ដែល​ទាម​ទារ​ឱ្យ​មាន​ការ​យកចិត្តទុកដាក់ជាអាទិភាពខ្ពស់បំផុត ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស និង​នយោបាយ សំដៅធានារក្សាការពារមិនឱ្យមានការរំលោភបាន ជាដាច់ខាត នូវ​អធិបតេយ្យ និង​បូរណភាព​ទឹកដីនៃកម្ពុជា។ឯកឧត្តម ឡាំ ជា បន្តថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ របស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា បាន​ធ្វើ​ការ​ចរចា​យ៉ាង​ស្វិត​ស្វាញ​ប្រកប​ដោយ​ស្មារតីទទួលខុសត្រូវខ្ពស់បំផុត ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដោយ​ប្រកាន់ខ្ជាប់ឥតងាករេ នូវឧត្តមគតិស្នេហាជាតិដ៏ស្មោះត្រង់បំផុត ក្នុង​កិច្ច​ការពារ​ថែ​រក្សា​ឱ្យ​បាន​​ជា​ដាច់ខាតនូវអធិបតេយ្យជាតិ និងបូរណភាពទឹកដី ដែលរហូតមកដល់ពេលបច្ចុប្បន្ន សម្រេច​បាននូវសមិទ្ធផលជាតិ ជាប្រវត្តិសាស្ត្រទាក់ទងនឹងព្រំដែនគោកនៃកម្ពុជា ជាមួយ​ប្រទេស​ជិត​ខាង​ ដែលមាន ជាអាទិ៍៖ ទី១ បានធ្វើការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម បានចំនួន ៨៤%។ ទី២ បានធ្វើការត្រួតពិនិត្យខ្សែបន្ទាត់ព្រំដែនគោកកម្ពុជា-ឡាវ បាន​ចំនួន ៨៦% និង ទី៣ បានរកឃើញបង្គោលព្រំដែនគោកកម្ពុជា-ថៃ ចំនួន ៧៣ ទីតាំង ស្មើ​នឹង​៧៤ បង្គោល ដែលក្នុងនោះ បានឯកភាពគ្នាចំនួន ៤២ ទីតាំង ស្មើនឹង ៤២ បង្គោល និង​ពុំ​ទាន់​បាន​ឯកភាពគ្នាចំនួន ៣១ ទីតាំង ស្មើនឹង ៣២ បង្គោល៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដាក់កម្រងផ្កា​គោរពវិញ្ញាណក្ខន្ធ​ នៅស្តូបអនុស្សាវរីយ៍​វីរបុរសចិន នៅមហាទីលានធានអានមិន

2023/09/14 09:38:45 pm        122
បន្ទាប់ពីអញ្ជើញដល់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ រួមនឹងគណៈប្រតិភូ បាន​អញ្ជើញចូលរួមដាក់កម្រងផ្កា​គោរពវិញ្ញាណក្ខន្ធ​នៅស្តូបអនុស្សាវរីយ៍​វីរបុរសចិន នៅ​មហាទីលាន​ធានអានមិន (Tiananmen Square)  

សម្ដេចអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានដឹកនាំគណៈប្រតិភូដល់ទីក្រុងប៉េកាំង ដោយសុវត្ថិភាព

2023/09/14 08:31:23 pm        99
នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង ​សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាពហើយ។ដំណើរនៃការអញ្ជើញដល់របស់សម្ដេចអធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានទទួលស្វាគមន៍ យ៉ាងកក់ក្ដៅបំផុតដោយឯកឧត្តម ណុង រ៉ុង (Nong Rong) អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន អមដំណើរដោយ លោកជំទាវ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន ។

អ្នកក្រុងវ្លាឌីវ៉ូស្តុករបស់រុស្ស៊ី មានទស្សនៈផ្សេងៗគ្នា ជុំវិញជំនួបរបស់លោក គីម ជុងអ៊ុន និងលោក ពូទីន

2023/09/14 08:00:02 pm        127
ប្រជាជនក្រុង វ្លាឌីវ៉ូស្តុក នៅចុងបូព៌ារបស់រុស្ស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៤ កញ្ញា) នេះថា ពួកគេមានអារម្មណ៍ផ្សេងៗគ្នា អំពីដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មកកាន់ទីក្រុងរបស់ពួកគេ។ ដោយនិយាយទៅកាន់សារព័ត៌មាន រ៉យទ័រ អ្នកស្រុកម្នាក់ និងអ្នកទេសចរក្នុងស្រុកម្នាក់បាននិយាយថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ អាចជាផលប្រយោជន៍ ខណៈដែលម្នាក់ទៀតសម្តែងការសង្ស័យលើសកម្មភាពនោះ។កាលវិភាគរបស់លោក គីម សម្រាប់ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងនេះ មិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ ប៉ុន្តែកាលពីថ្ងៃពុធ (១៣ កញ្ញា) លោក គីម និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅទស្សនាមជ្ឈមណ្ឌលអវកាស វ៉ូស្តុចឈ្នី កូសម៉ូដ្រូម ហើយបានជួបពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគី និងការជំរុញកិច្ចសហប្រតិបត្តិការ។ក្រុមមន្ត្រីអាមេរិក និងកូរ៉េខាងត្បូង បានសម្តែងការព្រួយបារម្ភថា លោក គីម អាចផ្តល់សព្វាវុធ និងគ្រាប់រំសេវដល់រុស្ស៊ី ដែលបានចំណាយស្តុកទុកយ៉ាងច្រើននៅក្នុងជម្លោះជាង១៨ខែនៅអ៊ុយក្រែន ប៉ុន្តែទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាង បានបដិសេធចំពោះចេតនាបែបនេះ៕

ចិនបង្ហាញផែនការសម្រាប់សមាហរណកម្មកោះតៃវ៉ាន់ ខណៈបញ្ជូននាវាទៅជុំវិញកោះស្វ័យគ្រប់គ្រង

2023/09/14 07:53:01 pm        82
ប្រទេសចិន បានបង្ហាញផែនការដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅការធ្វើសមាហរណកម្មរវាងខេត្តFujian តំបន់ឆ្នេរនិងកោះតៃវ៉ាន់ស្វ័យគ្រប់គ្រង ដោយជំរុញផលប្រយោជន៍នៃកិច្ចសហប្រតិបត្តិការឆ្លងកាត់ច្រកសមុទ្រកាន់តែជិតស្និត ខណៈកំពុងបញ្ចូននាវាចម្បាំងទៅកាន់ជុំវិញកោះនោះ ក្នុងការបង្ហាញពីកម្លាំងយោធា។ បទបញ្ជាត្រូវបានចេញរួមគ្នាដោយគណៈកម្មាធិការកណ្តាលបក្សគុម្មុន្នីសចិន និងទីប្រឹក្សារដ្ឋដែលសន្យាធ្វើឲ្យខេត្ត Fujian ទៅជាតំបន់រដ្ឋបាលមួយ សម្រាប់ការអភិវឌ្ឍន៍សមាហរណកម្មជាមួយកោះតៃវ៉ាន់ និងជាទីលំនៅដំបូងសម្រាប់ពលរដ្ឋនិងពាណិជ្ជករតៃវ៉ាន់ ដើម្បីតាំងលំនៅក្នុងប្រទេសចិន។ ឯកសារដែលត្រូវបានសាទរថាជាផែនការមេនៃការអភិវឌ្ឍន៍អនាគតរបស់កោះតៃវ៉ាន់ដោយក្រុមអ្នកជំនាញចិន ដែលបានលើកឡើងក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កើតមានឡើងក្នុងពេលដ៏ពិបាកក្នុងទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រ ខណៈកោះតៃវ៉ាន់រៀបចំការបោះឆ្នោតមេដឹកនាំរបស់ខ្លួន នៅក្នុងខែមករា។ វាក៏បានកើតឡើង ខណៈប្រទេសចិន បន្តបង្កើនសម្ពាធយោធាលើកោះតៃវ៉ាន់ ជាកោះលទ្ធិប្រជាធិបតេយ្យដ៏អស្ចារ្យមានពលរដ្ឋ២៤លាននាក់ ដែលបក្សកុម្មុយនិស្ត កំពុងកាន់អំណាចរបស់ទីក្រុងប៉េកាំងអះអាងសិទ្ធិជាដែនដីរបស់ខ្លួន។ យោងតាមអាជ្ញាធរកោះតៃវ៉ាន់ បានឲ្យដឹងថា មុនពេលការចេញផ្សាយរបស់ទីក្រុងប៉េកាំងនូវផែនការសមាហរណកម្មរបស់ខ្លួន នាវាផ្ទុកយន្តហោះប្រទេសចិន និងនាវាចម្បាំងចិនជាង៤០គ្រឿង ត្រូវបានដាក់ពង្រាយ នៅក្នុងដែនទឹកជិតកោះតៃវ៉ាន់ នៅសប្តាហ៍នេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទីក្រុងប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃពុធ
09/15/2026 06:09 PM
កូរ៉េខាងត្បូង និងកាហ្សាក់ស្ថាន ចុះហត្ថលេខាលើ MoU ស្តីពីថាមពលនុយក្លេអ៊ែរ និង​សិក្សា​លទ្ធភាព​ធ្វើ​អាជីវកម្ម​រ៉ែ
09/15/2026 06:09 PM
អូម៉ង់៖ នាវាដឹកប្រេងរងការវាយប្រហារ ត្រូវបានអូសចូលកំពង់ផែ ខណៈនាវិក ២នាក់ នៅតែបាត់ខ្លួន
09/15/2026 06:09 PM
នាយអគ្គសេនាធិការកងទ័ព៖ បេឡារុសគ្មានផែនការវាយប្រហារទេ ហើយសមយុទ្ធគ្រាន់តែជាការត្រួតពិនិត្យការត្រៀមខ្លួន
09/15/2026 06:09 PM
ជប៉ុនអាចនឹងចំណាយ ៣,៥% នៃ GDP លើវិស័យការពារជាតិ បន្ទាប់ពីមានសម្ពាធពីសហរដ្ឋអាមេរិក
09/15/2026 06:09 PM
ឯកអគ្គរដ្ឋទូតអាមេរិកទៅទស្សនកិច្ច «តំបន់សាកល្បង» ដែលកងទ័ពលីបង់គ្រប់គ្រង នៅក្បែរអ៊ីស្រាអែល
09/15/2026 06:09 PM
អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
09/15/2026 06:09 PM
អ៊ីរ៉ង់​បដិសេធ​មិន​មាន​ការចរចាណាមួយ​ជាមួយអាមេរិក ក្រោយការលើកឡើងរបស់លោក Trump
09/15/2026 06:09 PM
អេហ្ស៊ីប និងក្រិក ចាប់ផ្តើមសមយុទ្ធយោធារួមគ្នា នៅសមុទ្រមេឌីទែរ៉ាណេ
09/15/2026 06:09 PM
ក្រុមសង្រ្គោះរកឃើញសាកសព ខណៈឥណ្ឌូនេស៊ីបង្កើនប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួន ១២៩នាក់ ក្រោយនាវាលិច
09/15/2026 06:09 PM