ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងពង្រីកការស្ថាបនាផ្លូវនៅតំបន់ដាច់ស្រយាល តាមតម្រូវការពលរដ្ឋ
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន

នយោបាយ​ និង ការអភិវឌ្ឍន៍

លទ្ធផលជំនួបសម្ដេចតេជោ ជួបជាមួយឯកឧត្តម លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន

2023/09/04 12:38:56 pm        132
ភ្នំពេញ៖ នៅវិមាន៧មករា ព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួបឯកឧត្តម លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាបានឱ្យដឹងថា«គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅការកសាងសហគមន៍​ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី»។

ក្រសួងការងារ បន្តបើកកិច្ចចចារប្រាក់ឈ្នួលអប្បបរមាកម្មករកាត់ដេរជាលើកទី៣ នាថ្ងៃនេះ

2023/09/04 12:30:06 pm        213
ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បន្តបើកកិច្ចប្រជុំ ចចារលើការដំឡើងប្រាក់​ឈ្នួល​អប្បបរមាសម្រាប់ឆ្នាំ២០២៤ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ខណៈនាព្រឹកនេះ ភាគីសហជីព និងភាគីនិយោជកបានបើកកិច្ចប្រជុំផ្ទៃក្នុងរៀងៗ មុននឹងបើកកិច្ចប្រជុំចចារលក្ខណៈត្រីភាគី។កិច្ចប្រជុំលើកនេះ គឺជាកិច្ចប្រជុំលើកទី៣ហើយ ​ដែលក្រុមប្រឹក្សាជាតិប្រាក់​ឈ្នួលអប្បបរមា ប្រកាស​បើកកិច្ចប្រជុំចចារ ដើម្បីកំណត់តួលេខប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត​ផ្នែកវាយនភ័ណ្ឌ កាត់ដេរ​ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ ​និងកាបូប ​សម្រាប់ឆ្នាំ២០២៤ នៅទីស្តីការ​ក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ។តាមលោក អាត ធន់ ប្រធានសភាពការងារកម្ពុជា បានឱ្យដឹងថា កាលពីកិច្ចប្រជុំលើកទី២កន្លងទៅ ភាគីសហជីពបាន​បញ្ចេញតួលេខចំនួន២ គឺស្នើសុំដំឡើង​ចំនួនជាង ​១២ដុល្លារ ​និងតួលេខមួយទៀត ស្នើសុំដំឡើងជាង ២០ដុល្លារ។ លោកបន្តថា ​នេះគ្រាន់តែជាតួលេខស្នើសុំក្នុងការពិភាក្សារបស់ក្រុមសហជីពទេ​ ដោយមិនដឹងថា ភាគីនិយោជកឯកភាពក្នុងចំនួនប៉ុន្មាននោះផងដែរ។សូមរម្លឹកទៀតថា កិច្ចប្រជុំចចារប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរ ​ផលិតស្បែកជើង ​និងផលិតផលិតផលធ្វើដំណើរនិងកាបូប គឺត្រូវផ្អែកគោលការណ៍​លក្ខណ​វិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និង​លក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ​ស្ថានភាពទីផ្សារការងារ និងកម្រិត​ចំណេញរបស់វិស័យ) ​ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជា​មូលដ្ឋានក្នុងការពិភាក្សា​ប្រាក់ឈ្នួល​អប្បបរមានៅកម្ពុជា។ ​គិតត្រឹមឆ្នាំ២០២៣នេះ ប្រាក់ឈ្នួលអប្បរមាដែលកម្មករ​និយោជិតទទួលបាន គឺចំនួន ២០០ដុល្លារអាម៉េរិក ក្នុងមួយខែ។សូមជម្រាបថា ​តាមរយៈជំនួបជាមួយកម្មករកម្មការិនី កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រគល់ភារកិច្ចដល់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវ​ប្រជុំ​ដោះស្រាយជាមួយភាគី​ពាក់ព័ន្ធ ​ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ​ផលិតស្បែកជើង និងផលិត​ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ ឱ្យបានរួចរាល់នៅមុន​ថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌ​នាខែតុលា ខាងមុខនេះ៕អត្ថបទ៖ ឈិត បូរ៉ាវី

និស្សិតរំពឹងថា ជំនួបនានារបស់សម្ដេចធិបតី អំឡុងកិច្ចប្រជុំអាស៊ាននឹងនាំផ្លែផ្កាជាច្រើនដល់កម្ពុជា

2023/09/04 12:21:37 pm        267
ភ្នំពេញ៖ សិស្សនិស្សិត បានបង្ហាញនូវសុទិដ្ឋិនិយម និងក្តីរំពឹងយ៉ាងមុតមាំថា ក្នុងដំណើរចូលរួម​កិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងប្រទេសឥណ្ឌូនេស៊ីរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏ដូចជាមានជំនួបទ្វេភាគីជាមួយមេដឹកនាំប្រទេសមួយចំនួន នឹងនាំមកនូវផ្លែផ្កា​ជាច្រើនមក​ដល់ប្រទេសកម្ពុជា ។ក្រុមនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានលើកឡើងថា​ ពួកគេជឿជាក់ថា សម្ដេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​នឹងនាំយកសក្ដានុពលផ្សេងៗ ទៅប្រាប់ដល់ប្រទេសអន្តរជាតិទាំង​អស់នោះ ពិសេសវិស័យកសិកម្ម ​ដែលកម្ពុជា ​កំពុងមានការរីកចម្រើន ក៏ដូចជាការនាំមកនូវការ​វិនិយោគ​បន្ថែមពី អ្នកវិនិយោគបរទេស ។ពួកគេ ក៏រំពឹងផងដែរ ​ចំពោះសម្ដេចធិបតី ​នឹងពិភាក្សាជាមួយប្រទេស ​ដែលមានការរីកចម្រើន ទាំង​អស់នោះ ក្នុងការផ្ដល់នូវ​អាហារូបករណ៍​បន្ថែមដល់សិស្សនិស្សិតកម្ពុជា ​ឬពួកគេនឹង​ផ្ដល់នូវអ្នក​ជំនាញ​លើវិស័យនានា ​មកផ្ដល់ចំណេះដឹងដល់ពលរដ្ឋកម្ពុជា​ ក្នុងនោះមានវិស័យកសិកម្ម ទេសចរណ៍ ជាដើម ។ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ​និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមាន ប្រសាសន៍ថា ​នាឱកាសចូលរួមកិច្ចប្រជុំកំពូល នៅក្នុងក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា ​ដែលជាមេដឹកនាំក្មេងជាងគេ​ ក្នុងចំណោមមេដឹកនាំនានានោះ គ្រោងជួប​ពិភាក្សា​ទ្វេភាគី ​ជាមួយមេដឹកនាំប្រទេសធំៗ​ជាច្រើន ​មានដូចជា ចិន ជប៉ុន ​កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា សហរដ្ឋអាមេរិក​ អូស្ត្រាលី​ និងនូវែលហ្សេឡង់ ជាដើម ។ ឯកឧត្តម បានបញ្ជាក់ថា នៅមុនពេលចេញដំណើរនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួប ពិភាក្សាការងាររួចហើយជាមួយតំណាង​ប្រទេស​មហាអំណាចធំៗ ​ដូចជា ឯកអគ្គរដ្ឋទូត​សហភាពអឺរ៉ុបប្រ ចាំកម្ពុជា, គណៈប្រតិភូសភា ​និងតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រី​ទំនាក់ទំនង​អន្តរជាតិ ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្តចិន ​ជាដើម ៕អត្ថបទ៖ បាន សុខរិទ្ធិ

សម្ដេចតេជោទទួលជួបឯកឧត្តម លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន

2023/09/04 12:00:44 pm        218
ភ្នំពេញ៖ នៅវិមាន៧មករា ព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួបឯកឧត្តម លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាបានឱ្យដឹងថា«គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅការកសាងសហគមន៍​ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី»។សេចក្តីប្រកាស បន្តថា តបតាមការអញ្ជើញរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ​អន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានដឹកនាំគណៈប្រតិភូ​មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម លីវ ជានឆាវ បានជួបសម្តែងការគួរសមចំពោះ សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ​និងចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល ព្រមទាំង ​បានជួបពិភាក្សាការងារជាមួយ ​ឯកឧត្តម ប្រាក់ សុខុន សមាជិកគណៈអចិន្ត្រៃយ៍​នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈទាក់ទងបរទេស។កិច្ចពិភាក្សាបានផ្តោតលើប្រធានបទទ្វេភាគីជាច្រើន​ ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមាន សភាពការណ៍ក្រោយការបោះឆ្នោតនៅកម្ពុជា​ ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើត​ទំនាក់ទំនង ការទូត និងឆ្នាំមិត្តភាពកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់​អំណាចទាំងពីរ។នៅក្នុងឱកាសនៃការប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពកម្ពុជា-ចិន ភាគីទាំងពីរបាន​ពិភាក្សាអំពីផែនការសកម្មភាព ដើម្បីជំរុញបន្ថែមទៀតនូវកិច្ច​សហប្រតិបត្តិការ​ពហុវិស័យ រួមមានទំនាក់ទំនងនយោបាយ ការទូត ​ការពង្រីកពាណិជ្ជកម្ម ការសម្របសម្រួល​ការវិនិយោគ ការលើកកម្ពស់វិស័យទេសចរណ៍ ​ការផ្លាស់ប្តូរលើវិស័យអប់រំ ការអភិវឌ្ឍវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ។ឯកឧត្តម លីវ ជានឆាវ បានបញ្ជាក់នូវការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសចិន​ក្នុងការគោរព​អធិបតេយ្យ របស់កម្ពុជា និងបានពាំនាំនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ ឯកឧត្តមអគ្គ​លេខាធិការ​បក្ស ស៊ី ជិនភីង ចំពោះរាជរដ្ឋាភិបាលថ្មី ​ដែលដឹកនាំដោយ​គណបក្សប្រជាជនកម្ពុជា​ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាម​ លក្ខខណ្ឌជាតិរបស់កម្ពុជា។គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់សារជាថ្មីពីការប្ដេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបន្តពង្រឹង​និងពង្រីក កិច្ចសហការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន​ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ ​និងស្តង់ដារខ្ពស់ ​ព្រមទាំងលើកកម្ពស់ក្របខ័ណ្ឌកិច្ច​សហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជា​ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ ​គណបក្ស ប្រទេស​ និងប្រជាជនទាំងពីរ។គណបក្សប្រជាជនកម្ពុជា ​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយ​អភិវឌ្ឍន៍ជាច្រើនរបស់ប្រទេសចិន​ រួមមានការផ្តល់វ៉ាក់សាំងជំងឺកូវីដ-១៩ និងអាហារូបករណ៍​ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងហេដ្ឋារចនា​សម្ព័ន្ធនៅកម្ពុជា ​ថែមទាំងបានជួយពង្រឹងការកសាងជាតិនិងចូលរួមកាត់បន្ថយភាពក្រីក្រ។គណបក្សទាំងពីរ ​បានសម្តែងនូវការពេញចិត្តចំពោះសន្ទុះដ៏រឹងមាំ​ និងប្រកបដោយថាមវន្តនៃភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ​ដើម្បីវិបុលភាព សន្តិភាព ​និងការអភិវឌ្ឍលើគ្រប់វិស័យ។គណបក្សទាំងពីរ ប្តេជ្ញាបង្កើនទំនាក់ទំនងគ្រប់ថ្នាក់​ គ្រប់ផ្នែក ជាពិសេសអង្គការមហាជន និង​យុវជន​ ព្រមទាំងរួមគ្នាដើម្បីធ្វើឱ្យគម្រោង​ “ផ្ទះយុវជនសម្រាប់មិត្តភាពកម្ពុជា-ចិន» ដំណើរការ​បានល្អប្រសើរ។គណបក្សទាំងពីរ បានវាយតម្លៃខ្ពស់អំពីការអនុវត្តយ៉ាងខ្ជាប់ខ្ជួន​នូវអនុស្សរណៈយោគយល់ស្តីពី កិច្ច​សហប្រតិបត្តិការ ​និងការផ្លាស់ប្តូររវាងគណបក្សទាំងពីរ ដែលត្រូវបានចុះហត្ថលេខា​ក្រោម​អធិបតីភាព​របស់​សម្តេច​តេជោ ​ប្រធានគណបក្ស។​គណបក្សទាំងពីរ​ ​នឹងប្តេជ្ញា​បន្តការ​ប្រាស្រ័យ​ទាក់ទងគ្នា ​ការផ្លាស់ប្តូរ ​ទស្សនកិច្ច ​និងការគាំទ្រគ្នាទៅវិញ​ទៅ​មកក្នុងវេទិកាតំបន់ និងអន្តរជាតិ៕

មេបញ្ជាការកងទ័ពអាកាសអ៊ីរ៉ង់៖យន្តហោះអាមេរិកបានព្រមានបិទដែនអាកាសអ៊ីរ៉ង់ជាច្រើនដង ក្នុងរយៈពេល២ឆ្នាំ

2023/09/04 11:49:15 am        161
អ៊ីរ៉ង់៖ មេបញ្ជាការយោធាជាន់ខ្ពស់មួយរូប បានថ្លែងថា អ៊ីរ៉ង់បានប្រើប្រាស់យានដ្រូនស្ទាក់ចាប់ Karrar ផលិតក្នុងស្រុករបស់ខ្លួន ដើម្បីព្រមានយន្តហោះអាមេរិកឲ្យចេញពីដែនអាកាសរបស់ប្រទេសនេះ ក្នុងឱកាសជាច្រើនក្នុងរយៈពេលពីរឆ្នាំ កន្លងមកនេះ។នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក អាលីរីហ្សា អែលហាមី ( Alireza Elhami) មេបញ្ជាការរងនៃកងកម្លាំងការពារដែនអាកាសរបស់កងទ័ពអ៊ីរ៉ង់ បានធ្វើការបញ្ជាក់ ខណៈដែលកំពុងធ្វើអត្ថាធិប្បាយអំពីយានដ្រូននិងសមត្ថភាពការពាររបស់កងទ័ពអាកាស។លោកបាននិយាយថា អ៊ីរ៉ង់បានប្រើប្រាស់យានដ្រូន Karrar ដើម្បីព្រមានយន្តហោះអាមេរិក ក៏ដូចជាយន្តហោះចម្បាំងមកពីប្រទេសផ្សេងទៀត ឲ្យនៅឆ្ងាយពីដែនទឹកភាគខាងត្បូងរបស់ខ្លួន។លោក អែលហាមី បាននិយាយថា ក្នុងឱកាសមួយ យន្តហោះល្បាតដែនសមុទ្រ និងឈ្លបយកការណ៍ Boeing P-8 Poseidon របស់សហរដ្ឋអាមេរិក ត្រូវបានបង្ខំឲ្យផ្លាស់ប្តូរផ្លូវរបស់ខ្លួន បន្ទាប់ពីការព្រមាន ខណៈដែលនៅឱកាសមួយផ្សេងទៀត យានដ្រូន Northrop Grumman RQ-4 Global Hawk របស់សហរដ្ឋអាមេរិក ត្រូវបានព្រមានឲ្យចេញទៅឲ្យឆ្ងាយ៕

ការស្ទង់មតិ៖ ជាងពាក់កណ្តាលនៃប្រជាជនអូស្ត្រាលី ប្រឆាំងការដាក់បញ្ចូលក្រុមប្រឹក្សាជនជាតិដើមភាគតិចនៅក្នុងរដ្ឋធម្មនុញ្ញ

2023/09/04 11:46:45 am        171
អូស្ត្រាលី៖ ជាងពាក់កណ្តាលនៃប្រជាជនអូស្ត្រាលី មានបំណងបដិសេធការដាក់បញ្ចូលក្រុមប្រឹក្សាជនជាតិដើមភាគតិចនៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាការស្ទង់មតិរបស់សារព័ត៌មានមួយបានបង្ហាញនៅថ្ងៃចន្ទ (៤កញ្ញា) នេះ ខណៈរដ្ឋាភិបាលកំពុងជួបផលលំបាកក្នុងការដកការគាំទ្រ ចំពោះសំណើសំខាន់មុនការបោះឆ្នោតក្នុងរយៈពេលប្រហែលប្រាំមួយសប្តាហ៍ខាងមុខនេះ។ការស្ទង់មតិចុងក្រោយបំផុត ដែលធ្វើឡើងសម្រាប់សារព័ត៌មានអូស្ត្រាលី បានបង្ហាញការបន្តធ្លាក់ចុះនៃសំឡេងគាំទ្រសម្រាប់ «សំឡេងទៅកាន់សភា» ដែលជាគណៈកម្មាធិការជនជាតិដើមភាគតិចក្នុងការផ្តល់យោបល់ដល់សភាអំពីបញ្ហាដែលប៉ះពាល់ដល់ពួកគេ ដោយមានអ្នកបោះឆ្នោតត្រឹមតែ៣៨% ដែលមានបំណងគាំទ្រ ខណៈដែលប្រជាជនប្រហែល៥៣% ទៀតមានបំណងជំទាស់នឹងសំណើនោះ។ប្រទេសអូស្ត្រាលី កំពុងប្រឈមមុខនឹងយុទ្ធនាការរយៈពេលប្រាំមួយសប្តាហ៍ មុនពេលបោះឆ្នោតប្រជាមតិនៅថ្ងៃទី១៤ ខែតុលា នៅពេលដែលនឹងត្រូវបានសួរថា តើពួកគេគាំទ្រការកែប្រែរដ្ឋធម្មនុញ្ញដើម្បីបង្កើតគណៈកម្មាធិការជនជាតិដើមភាគតិច ដើម្បីផ្តល់យោបល់ដល់សភាសហព័ន្ធ ឬយ៉ាងណា។ការបោះឆ្នោតប្រជាមតិ ទាមទារសំឡេងជាតិភាគច្រើន ក៏ដូចជាសំឡេងភាគច្រើននៅក្នុងរដ្ឋយ៉ាងតិច៤ក្នុងចំណោមរដ្ឋទាំង៦ ដើម្បីផ្លាស់ប្តូររដ្ឋធម្មនុញ្ញបាន។ ចាប់តាំងពីការទទួលបានឯករាជ្យរបស់អូស្ត្រាលីក្នុងឆ្នាំ១៩០១មក មានតែសំណើចំនួន៨ប៉ុណ្ណោះក្នុងចំណោម៤៤សំណើសម្រាប់ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ត្រូវបានអនុម័ត៕

មនុស្ស៤នាក់ បានស្លាប់នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្នុងអំពើហិង្សាពាក់ព័ន្ធនឹងអគ្គិភ័យ

2023/09/04 11:44:13 am        155
អាមេរិក៖ ក្រុមអាជ្ញាធរបាននិយាយថា មនុស្សពេញវ័យ២នាក់ និងកុមារ២នាក់ ត្រូវបានគេរកឃើញថាបានស្លាប់នៅក្នុង «កន្លែងកើតហេតុនៃអំពើហឹង្សា» ពាក់ព័ន្ធនឹងអគ្គិភ័យនៅលំនៅឋានមួយ ក្នុងទីក្រុង Seattle ( ស៊ីអាតថល) រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ (២កញ្ញា)។ នាយនគរបាល លោក Adrian Diaz បាននិយាយថា នៅម៉ោង៨:៤១នាទីព្រឹក (ម៉ោងក្នុងស្រុក) នាយកដ្ឋាននគរបាលទីក្រុង Seattle បានទទួលទូរស័ព្ទពីក្មេងស្រីអាយុ១១ឆ្នាំម្នាក់ ដែលនិយាយថា មានមនុស្សស្លាប់នៅក្នុងផ្ទះរបស់ខ្លួន។លោក Diaz បាននិយាយថា ក្រុមមន្រ្តីបានទៅដល់កន្លែងកើតហេតុក្នុងរយៈពេល៥នាទី ហើយបានឃើញទ្វារខាងមុខមានរបាំង និងមានអគ្គិភ័យនៅខាងក្នុងផ្ទះ។ បន្ទាប់មក ក្រុមមន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យ នៃទីក្រុង Seattle ត្រូវបានហៅឱ្យជួយប្រតិបត្តិការណ៍។ លោក Diaz បន្តថា ក្មេងស្រីអាយុ១១ឆ្នាំនោះ រត់គេចចេញតាមបង្អួច និងបានទូរស័ព្ទហៅនគរបាលពីផ្ទះអ្នកជិតខាងរបស់ខ្លួន ហើយក្រុមអាជ្ញាធរកំពុងធ្វើការដើម្បីរកសមាជិកគ្រួសារផ្សេងទៀតរបស់កុមារីនោះ។ឈ្មោះ និងអាយុនៃអ្នកស្លាប់ មិនត្រូវបានគេបញ្ចេញឡើយ ហើយលោក Diaz បន្ថែមថា មូលហេតុនៃការស្លាប់ កំពុងត្រូវបានកំណត់ដោយគ្រូពេទ្យ។ នគរបាលបាននិយាយថា ពួកគេស្គាល់មនុស្សដែលរស់នៅផ្ទះនោះ ប៉ុន្តែពួកគេកំពុងធ្វើការដើម្បីកំណត់ថា តើអ្នកទាំងនោះជាជនរងគ្រោះ ឬយ៉ាងណា៕

បឹងជ្រៅបំផុតក្នុងពិភពលោករបស់អាមេរិកខាងត្បូង កំពុងរីងស្ងួត

2023/09/04 11:42:07 am        173
អាមេរិកខាងត្បូង៖ នីវ៉ូទឹកនៅបឹង Titicaca ដែលជាបឹងដែលអាចវាស់វែងបានថាជ្រៅបំផុតក្នុងពិភពលោក និងធំជាងគេនៅអាមេរិកខាងត្បូង កំពុងធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីរលកកម្ដៅរដូវរងាដែលមិនធ្លាប់មានពីមុនមក។ការធ្លាក់ចុះនៃកម្រិតទឹកបឹងគួរឱ្យភ្ញាក់ផ្អើលនោះ កំពុងប៉ះពាល់ដល់វិស័យទេសចរណ៍ នេសាទ និងកសិកម្ម ដែលជាការពឹងពាក់អាស្រ័យអ្នកស្រុក ក្នុងការប្រកបរបរចិញ្ចឹមជីវិត។ អ្នកទេសចរណ៍ជាច្រើនត្រូវបានទាក់ទាញដោយសារទឹកពណ៌ខៀវ និងផ្ទៃមេឃដ៏ធំល្វឹងល្វើយនៃបឹងដ៏ធំបំផុតរបស់អាមេរិកខាងត្បូង ដែលលាតសន្ធឹងលើផ្ទៃដីជាង៨.២០០ម៉ែត្រក្រាឡា ឆ្លងកាត់ព្រំដែននៃប្រទេសប៉េរូ និងបូលីវីមួយនេះ។ប្រជាជនជាងបីលាននាក់រស់នៅជុំវិញបឹងនេះ ដោយពឹងផ្អែកលើទឹករបស់វាដើម្បីនេសាទ ធ្វើស្រែចម្ការ និងទាក់ទាញភ្ញៀវទេសចរ ដែលជំរុញដល់សេដ្ឋកិច្ចនៃតំបន់ដែលនៅមានការខ្វះខាតនេះ។ ឥឡូវនេះ បឹងនោះមានហានិភ័យក្នុងការបាត់បង់ភាពទាក់ទាញរបស់វា។ខណៈពេលដែលនីវ៉ូទឹក ត្រូវបានគេដឹងថាប្រែប្រួលជារៀងរាល់ឆ្នាំ ការផ្លាស់ប្តូរទាំងនេះកាន់តែធ្ងន់ធ្ងរទៅ ដោយសារវិបត្តិអាកាសធាតុ។ យោងតាមអ្នកឧតុនិយមរបស់សារព័ត៌មាន CNN លោក Taylor Ward បានឱ្យដឹងថា រលកកម្ដៅរដូវរងាដ៏ខ្លាំងក្លា បាននាំឱ្យមានកំណើននៃការហួតហែង និងការថយចុះកម្រិតទឹកក្នុងបឹង ដែលបណ្ដាលឲ្យស្ថានភាពនីវ៉ូទឹកកាន់តែអាក្រក់ឡើងមកពីគ្រោះរាំងស្ងួត៕

សភាអាហ្រ្វិកខាងត្បូង នឹងបើកការស៊ើបអង្កេតលើអគ្គិភ័យដែលបានសម្លាប់មនុស្ស៧៧នាក់ នៅទីក្រុងចូហានណេសប៊ឺក

2023/09/04 11:38:53 am        70
អាហ្វ្រិកខាងត្បូង៖សភាអាហ្វ្រិកខាងត្បូងបាននិយាយថា ខ្លួននឹងបើកការស៊ើបអង្កេតលើអគ្គិភ័យដ៏មហន្តរាយនៅទីក្រុងចូហានណេសប៊ឺក (Johannesburg) ។ អគ្គិភ័យដែលបានលេបត្របាក់អគារកម្ពស់ប្រាំជាន់នៅទីក្រុងចូហានណេសប៊ឺក កាលពីព្រឹកថ្ងៃព្រហស្បតិ៍នោះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៧៧នាក់ស្លាប់ និងមនុស្សរាប់សិបនាក់ទៀតរងរបួស។សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយដោយសភាអាហ្រ្វិកខាងត្បូងកាលពីថ្ងៃសៅរ៍ (២កញ្ញា) បាននិយាយថា គណៈកម្មាធិការត្រួតពិនិត្យពាក់ព័ន្ធនៃសភា នឹងត្រូវបានចាត់តាំងភ្លាមៗដើម្បី «ត្រួតពិនិត្យទាំងកិច្ចខិតខំប្រឹងប្រែងភ្លាមៗ និងរយៈពេលវែងក្នុងសាខាផ្សេងៗនៃរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះ»។លើសពីនេះទៅទៀត សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា «គណៈកម្មាធិការដែលត្រូវបានចាត់តាំងក៏នឹងស៊ើបអង្កេតលក្ខខណ្ឌនៃអគារឯកជន និងរបស់រដ្ឋាភិបាលផងដែរ ដោយផ្តោតលើការអនុលោមតាមបទប្បញ្ញត្តិសុវត្ថិភាពរបស់ពួកគេ»។ ជាថ្មីម្តងទៀត សភាអាហ្រ្វិកខាងត្បូងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់ខ្លួនចំពោះគ្រួសារដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេនៅក្នុងសោកនាដកម្មនោះផងដែរ៕

រន្ទះបាញ់បានសម្លាប់មនុស្ស១០នាក់នៅរដ្ឋ Odisha ប្រទេសឥណ្ឌា

2023/09/04 11:35:16 am        103
ឥណ្ឌា៖ មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលរដ្ឋរបស់ប្រទេសឥណ្ឌាម្នាក់ បាននិយាយកាលពីថ្ងៃអាទិត្យ(៣កញ្ញា) ថា មនុស្សយ៉ាងហោចណាស់១០នាក់ បានស្លាប់ និង៣នាក់ទៀត បានរងរបួសធ្ងន់នៅក្នុងរដ្ឋ Odisha ភាគខាងកើតនៃប្រទេសឥណ្ឌា ដោយសារតែការវាយប្រហារដោយរន្ទះ ពេលកំពុងមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។យោងតាមមន្ត្រីជាន់ខ្ពស់រូបនោះបានឲ្យដឹងថា ការវាយប្រហារដោយរន្ទះបានសម្លាប់មនុស្ស៤នាក់នៅក្នុងស្រុក Khurda និងសម្លាប់មនុស្ស២នាក់នៅស្រុក Bolangir មនុស្ស៤នាក់ទៀតបានស្លាប់នៅក្នុងស្រុកផ្សេងៗទៀតរបស់រដ្ឋនេះ។ លោកបានបន្ថែមថា មនុស្សបីនាក់នៅទីក្រុង Khurda ក៏បានរងរបួសក្នុងការវាយប្រហារដោយរន្ទះផងដែរ។ តំបន់ឆ្នេរនៃរដ្ឋ Odisha រួមទាំងទីក្រុងភ្លោះ Bhubaneswar និងទីក្រុង Cuttack ក៏មានភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសៅរ៍ផងដែរ។នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានព្យាករណ៍ថា ស្ថានភាពស្រដៀងគ្នានឹងបន្តនៅក្នុងផ្នែកខ្លះនៃរដ្ឋក្នុងរយៈពេល៥ថ្ងៃខាងមុខទៀត។ ទីភ្នាក់ងារ IMD ក៏បានណែនាំប្រជាជនឱ្យជ្រកនៅកន្លែងមានសុវត្ថិភាពក្នុងពេលមានព្យុះផ្គររន្ទះផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សជិត២.០០០នាក់ តវ៉ាប្រឆាំងនឹងការបង្រ្កាបទៅលើភ្នាក់ងារប្រឆាំងអំពើពុករលួយ ក្នុងទីក្រុងគីវ
07/23/2025 04:07 PM
ការសិក្សា៖ ការដាក់ទណ្ឌកម្មកើនឡើង បង្កមហន្តរាយដូចជម្លោះប្រដាប់អាវុធ
07/23/2025 04:07 PM
ក្រុមម្ចាស់ជំនួយនៃប្រទេសសូម៉ាលី បាត់បង់ជំនឿ ខណៈក្រុមបះបោរ Al-Shabab កាន់តែកើនឡើង
07/23/2025 04:07 PM
មនុស្សមួយចំនួនស្លាប់ដោយសារព្យុះត្រូពិកWIPHAវាយប្រហារប្រទេសថៃ ចិន ហ្វីលីពីន និងវៀតណាម
07/23/2025 04:07 PM
ប្រេស៊ីល បន្តការចរចាជាមួយអាមេរិក ប៉ុន្តែក៏បានត្រៀមទប់ទល់ការដំឡើងពន្ធរបស់លោក Trump
07/23/2025 04:07 PM
ប្រធានាធិបតីអ៊ីរ៉ង់ និយាយថា រដ្ឋាភិបាលចំហឲ្យមានការចរចាជាមួយក្រុមប្រឆាំង ដើម្បីដោះស្រាយបញ្ហាក្នុងស្រុក
07/23/2025 04:07 PM
បារាំងជឿថា កិច្ចចរចារុស្ស៊ី-អ៊ុយក្រែន ជុំទីបីនៅទួរគី អាចនាំទៅរកជំនួបកំពូលរវាងលោក Putin-Zelenskiy
07/23/2025 04:07 PM
កងទ័ពរុស្ស៊ី ចូលដល់ក្រុង Pokrovsk របស់អ៊ុយក្រែន ខណៈកម្លាំងគីវ កំពុងវាយរុញទៅវិញ
07/23/2025 04:07 PM
កងទ័ពប៉ាគីស្ថាន៖ ជនសកម្មប្រយុទ្ធដែលមានទំនាក់ទំនងនឹងឥណ្ឌា ៨នាក់ ត្រូវបានសម្លាប់ នៅក្នុងខេត្តBalochistan
07/23/2025 04:07 PM
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងពង្រីកការស្ថាបនាផ្លូវនៅតំបន់ដាច់ស្រយាល តាមតម្រូវការពលរដ្ឋ
07/23/2025 04:07 PM