សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

ព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រោសព្រះរាជទានគោរមងារដល់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជា«សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត»

2023/09/02 08:19:23 pm        212
ភ្នំពេញ៖​ ព្រះករុណា ព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រោសព្រះរាជទានគោរមងារដល់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជា«សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត»

ការផ្តល់បណ្ណក្រីក្រដល់បុគ្គលិកសេវាទេសចរណ៍ក្រៅប្រព័ន្ធនៅភ្នំពេញ នៅបន្តធ្វើតាមបណ្តាសង្កាត់

2023/09/01 03:08:41 pm        138
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ​មានមន្ទីរផែនការ ជាសេនាធិការ មកដល់ថ្ងៃទី០១ ខែកញ្ញានេះ បានគឺបញ្ចប់យុទ្ធនាការចុះសម្ភាសន៍ផ្តល់បណ្ណមូលនីធីសមធម៌ ​ឬបណ្ណក្រីក្រ ជូនបុគ្គលបម្រើការ នៅតាមមណ្ឌលសេវាកម្សាន្តទេសចរណ៍ ​ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅបណ្តាខ័ណ្ឌនានា ប៉ុន្តែ​សម្រាប់អ្នកបម្រើការតាមសេវាកម្សាន្តនេះ ​ដែលនៅមិនទាន់ទៅធ្វើ គឺអាចអញ្ជើញទៅផ្តល់ការ​សម្ភាសន៍​តាមសាលាសង្កាត់ដើម្បីបានបណ្ណក្រីក្រនោះ។លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានថ្លែងប្រាប់BTVនៅថ្ងៃទី០១ ខែកញ្ញានេះថា បច្ចុប្បន្ន​សាលាសង្កាត់ចាក់អង្រែក្រោម ក៏ដូចសង្កាត់នានាទៀត ​នៅក្នុងរាជធានីភ្នំពេញ គឺបាន​នឹងកំពុង​អនុវត្តការងារ២ គឺការធ្វើបច្ចុប្បន្នភាពផ្តល់បណ្ណសមធម៌ជូនពលរដ្ឋក្រីក្រ​នៅក្នុងមូលដ្ឋាន និងការផ្តល់បទសំភាសន៍ជូនបុគ្គលបម្រើការតាមសេវាកម្សាន្តទេសចរណ៍ក្រៅប្រព័ន្ធ ដើម្បីឲ្យ​គាត់ទទួលបណ្ណមូលនីធិសមធម៌ ​ពិនិត្យថែទាំសុខភាព និងព្យាបាលជំងឺតាមមូលដ្ឋានសុខាភិបាល​ដោយមិនគិតថ្លៃ និងការទទួលអត្ថបទប្រយោជន៍នានាទៀត។ មន្ត្រីទទួលបន្ទុកការងារផ្តល់មូលនិធិសមធម៌សុខាភិបាល កញ្ញា ស៊ា ឧស្សាហ៍​ ថ្លែងថា បន្ទាប់​ពី​យុទ្ធនាការផ្តល់បទ​សម្ភាសន៍​ថ្នាក់ខ័ណ្ឌ ​បាន​បញ្ចប់​ទៅនៅពេលនេះ ការផ្តល់បទ​សម្ភាសន៍​យកបណ្ណមូល​នីធិសមធម៌ សម្រាប់អ្នកបម្រើការតាមសេវាកម្សាន្តទេសចរណ៍​ក្រៅប្រព័ន្ធ គឺបាន​នឹងកំពុងអនុវត្តបន្ត និងកំពុងរង់ចាំធ្វើនៅ​តាម​សាលាសង្កាត់ ហើយ​កញ្ញាក៏សូមអំពាវនាវ បុគ្គល​បម្រើការងារទេសចរណ៍ក្រៅប្រព័ន្ធ ​ដែលមានឈ្មោះនៅក្នុងបញ្ជីស្រាប់របស់មន្ទីរផែនការ គឺសូម​អញ្ជើញ​មកផ្តល់បទ​សម្ភាសន៍​ដើម្បី​ទទួល​បានបណ្ណសមធម៌នេះ។លោក កែវ អ៊ូលី ប្រធាននាយកដ្ឋានកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃ ​ក្រសួងផែនការ បានថ្លែងថា ក្រសួងផែនការ ​បាននឹងកំពុងបន្តយុទ្ធនាការចុះ​សម្ភាសន៍​ផ្តល់​បណ្ណមូលនីធិសមធម៌ ជូន​បុគ្គលបម្រើការ នៅតាមមណ្ឌលសេវាកម្សាន្តទេសចរណ៍​ ក្រៅប្រព័ន្ធ ​ដែលមានជីវភាពក្រីក្រ និងមាន​ឈ្មោះនៅក្នុងបញ្ជីស្រាប់ ​ដែលផ្តល់ដោយ អាជ្ញាធរមូលដ្ឋាន​ ឃុំសង្កាត់ ​អង្គការសង្គមស៊ីវិល និង​មន្ទីរទេសចរណ៍រាជធានីខេត្ត នៅតាមបណ្តាគោលដៅទេសចរណ៍នានាទូទាំងប្រទេស ហើយខេត្តរាជធានីណាដែលបានអនុវត្តយុទ្ធនាការចុះ​សម្ភាសន៍​ផ្តល់​បណ្ណសមធម៌នៅថ្នាក់ស្រុក ក្រុង ខ័ណ្ឌ ចប់ គឺត្រូវបន្តធ្វើជាប្រចាំថ្ងៃនៅតាមឃុំសង្កាត់នានាទៀត៕អត្ថបទ ស៊ុម សុខជា

ផ្លូវជាតិលេខ៤៨ សម្រេចការសាងសង់បានជាង៣៥% ហើយ

2023/09/01 02:51:26 pm        1605
ភ្នំពេញ៖ គណៈប្រតិភូអន្តរក្រសួង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានចុះត្រួត​ពិនិត្យ​គុណភាព និងវឌ្ឍនភាពការសាងសង់ផ្លូវជាតិលេខ ៤៨ ក្នុងគោលបំណងធ្វើការ​តាមដានការ​សាងសង់ ​ដើម្បីធានាថា ក្រុមហ៊ុនអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស​ដែលបានកំណត់ សំដៅឱ្យខ្សែផ្លូវមានគុណភាពអាចប្រើប្រាស់​បានយូរអង្វែង។ គណៈប្រតិភូនេះ ដឹកនាំដោយ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ​ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មូលនិធិ​សហប្រតិបត្តិការអភិវឌ្ឍ​សេដ្ឋកិច្ច អង្គភាពពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេសរបស់​ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ផងដែរ។ក្រសួងសាធារណការ ​និងដឹកជញ្ជូន បានឱ្យដឹងថា ជាលទ្ធផល គិតត្រឹមថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ ផ្លូវជាតិលេខ៤៨ ​សម្រេចការសាងសង់បានប្រមាណ ៣៥%ហើយ។ តួលេខនេះបង្ហាញឱ្យឃើញថា ​គម្រោងកំពុងមានវឌ្ឍនភាព បើទោះជាមានភាព​យឺតយ៉ាវ​ជាងផែនការ​បន្តិចក៏ដោយ។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ភាពយឺតយ៉ាវនេះបណ្តាលមកពី​កត្តា​ភូមិសាស្រ្ត កត្តាអាកាសធាតុ បញ្ហាកូវីដ១៩ និងការប្រែប្រួលបន្ថែមទំហំការងារមួយចំនួន។ ជាការឆ្លើយតប ទៅលើភាពយឺតយ៉ាវ ក្រុមហ៊ុនអនុវត្តការសាងសង់បានស្នើសុំពន្យាពេលចំនួន ១០ខែ ដោយគ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២៥ខាងមុខ។ ក្រសួងសាធារណការ និងដឹកជញ្ជូន​ ក៏បានក្រើនរលឹកដល់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សា​បច្ចេកទេស ត្រូវអនុវត្តការងារសាងសង់គម្រោងឱ្យបានចប់រួចរាល់តាមផែនការដែលបានស្នើសុំ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានចុះសិក្សាពិនិត្យលទ្ធភាពក្នុងការលើកកម្រិត​គុណភាព​កំណាត់ផ្លូវជាតិលេខ ៤៨ ដែលនៅសល់ប្រវែង ៧,៨គីឡូម៉ែត្រ ​ចាប់ពីគល់ស្ពានកោះកុង រហូត​ដល់ច្រកទ្វារព្រំដែនអន្តរជាតិ ចាំយាម-ក្លងយ៉ៃ និងគម្រោងស្ថាបនាស្ពានកោះកុងថ្មី អមស្ពានចាស់ ដែលមានប្រវែងប្រមាណ ១៩០០មផងដែរ។សូមជម្រាបជូនថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ បានប្រារព្ធពិធីបើកការដ្ឋាន ​កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ​ខ្សែផ្លូវនេះមានប្រវែង ​១៤៨ គីឡូម៉ែត្រ ចាប់ផ្តើមពីត្រង់ផ្លូវបំបែកផ្លូវជាតិលេខ៤ ចំណុចបង្គោលគីឡូម៉ែត្រលេខ ១៤១+៧៥០ ​ចំការហ្លួង រហូតដល់ក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង ជាប្រភេទផ្លូវបេតុងកៅស៊ូ AC ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្រាស្លាប់របស់ប្រទេសជប៉ុន បានកើនឡើងនៅឆ្នាំ២០២១ ជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំ

2023/09/01 02:23:12 pm        136
ជប៉ុន៖ អត្រាស្លាប់របស់ប្រទេសជប៉ុន បានកើនឡើងនៅឆ្នាំ២០២១ ជាលើកដំបូងក្នុងរយៈពេលមួយទស្សវត្សរ៍ ដែលអាចបណ្តាលមកពីការរាតត្បាតនៃមេរោគឆ្លង។ ក្រុមអ្នកស្រាវជ្រាវមួយក្រុម នៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវមហារីកប្រទេសជប៉ុន បានសិក្សាការផ្លាស់ប្តូរនៅក្នុងអត្រាមរណៈដោយផ្អែកលើទិន្នន័យប្រជាសាស្រ្ត ដែលចេញផ្សាយដោយរដ្ឋាភិបាលសម្រាប់រយៈពេល២៧ឆ្នាំរហូតដល់ឆ្នាំ២០២១។ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អត្រាមរណៈនៅឆ្នាំ២០២១ គឺមានកម្រិត៩៨៩,៦នាក់ក្នុងមនុស្ស១០០.០០០នាក់។ តួលេខនោះគឺកើនឡើងចំនួន២,២ភាគរយពីចំនួន៩៦៨,៤នាក់កាលពីឆ្នាំមុន។ អត្រាមរណភាពក្នុងចំណោមជនជាតិជប៉ុន បានធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ កំណើននៃឆ្នាំ២០២១ គឺជាការកើនឡើងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១១មក ខណៈអត្រានោះបានកើនឡើងដោយសារតែការរញ្ជួយដីដ៏ខ្លាំងក្លា និងរលកយក្សស៊ូណាមិ ដែលបានវាយប្រហារភាគខាងកើតប្រទេសជប៉ុន។ក្នុងចំណោមមូលហេតុនៃការស្លាប់ ដែលជំរុញឱ្យមានកំណើនអត្រាស្លាប់ក្នុងឆ្នាំ២០២១នោះ គឺបណ្ដាលមកពីជំងឺកូវីដ១៩ ជរាពាធ និងជំងឺបេះដូង។ ក្រុមស្រាវជ្រាវនោះបាននិយាយថា កំណើននេះគឺដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ១៩ និងការរឹតបន្តឹងសេវាវេជ្ជសាស្រ្តក្នុងអំឡុងពេលជំងឺរាតត្បាត។អ្នកស្រាវជ្រាវម្នាក់ឈ្មោះ Tanaka Hirokazu នៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវមហារីករបស់ជប៉ុនបាននិយាយថា លទ្ធផលនេះបង្ហាញពីផលប៉ះពាល់នៃជំងឺរាតត្បាតលើអត្រាមរណភាព។ លោកបានបន្ថែមថា ការពន្យារពេលក្នុងការព្យាបាលជំងឺមហារីក និងការផ្អាកការត្រួតពិនិត្យសុខភាព អាចមានឥទ្ធិពលលើអត្រាមរណភាពនៃជំងឺមហារីកនាពេលអនាគតផងដែរ៕

ប្រទេសសិង្ហបុរី កំពុងដំណើរការ ការបោះឆ្នោតប្រធានាធិបតី

2023/09/01 02:19:22 pm        148
សិង្ហបុរី៖ ការបោះឆ្នោតប្រធានាធិបតី កំពុងដំណើរការ ខណៈដែលប្រជាជនសិង្ហបុរីនៅថ្ងៃសុក្រ(ទី១ ខែកញ្ញា) នេះ បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី៩របស់ប្រទេសនេះ។បេក្ខជនបីរូបឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៣ ដែលជាការបោះឆ្នោតប្រកួតប្រជែងលើកដំបូង ចាប់តាំងពីឆ្នាំ ២០១១នោះ មានអតីតប្រធានផ្នែកវិនិយោគរបស់ GIC (មូលនិធិទ្រព្យសម្បត្តិរបស់សិង្ហបុរី) លោក Ng Kok Song ( ណឹង កុក សុង) អតីតទេសរដ្ឋមន្ត្រី លោក ថាម៉ាន សានមុហ្គារាត់ណាម (Tharman Shanmugaratnam) និងអតីតនាយកប្រតិបត្តិក្រុមហ៊ុន NTUC Income លោក Tan Kin Lian។នាយកដ្ឋានរៀបចំការបោះឆ្នោតសិង្ហបុរី (ELD) បាននិយាយនៅថ្ងៃសុក្រនេះថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ប្រជាជនសិង្ហបុរី ១.៤០៦.១៨២នាក់ បានបោះឆ្នោតនៅស្ថានីយបោះឆ្នោតចំនួន ១២៦៤កន្លែងនៅ    ទូទាំងកោះនេះ ក្នុងយៈពេលនៃការបោះឆ្នោត៤ម៉ោងដំបូង។ ចំនួននេះគឺប្រហែល៥២ភាគរយនៃចំនួនអ្នកមានសិទ្ធិបោះឆ្នោតសរុប។ប្រជាជនសិង្ហបុរីជាង២.៧លាននាក់ ត្រូវបានរំពឹងថា នឹងបោះឆ្នោត ហើយស្ថានីយបោះឆ្នោតទាំងអស់ត្រូវបើករហូតដល់ម៉ោង៨យប់ ហើយក្រោយម៉ោងនេះ ការរាប់សន្លឹកឆ្នោត ចាប់ផ្តើម៕

ចិនជំរុញឲ្យអាមេរិក បញ្ឈប់ការជ្រៀតជ្រែកក្នុងបញ្ហាសមុទ្រចិនខាងត្បូង

2023/09/01 02:16:26 pm        96
ចិន៖ កាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា) ប្រទេសចិនបានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការជ្រៀតជ្រែកក្នុងបញ្ហាសមុទ្រចិនខាងត្បូង ដោយប្រកាន់ជំហរលើបញ្ហាអធិបតេយ្យភាពនៃប្រជុំកោះ និងថ្មប៉ប្រះទឹកនៅក្នុងតំបន់នោះ ដោយនិយាយថា អន្តរាគមន៍ពីសហរដ្ឋអាមេរិក កំពុងរំខានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បានធ្វើអត្ថាធិប្បាយបែបនោះ នៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំង នៅពេលត្រូវបានសាកសួរអំពីសុន្ទរកថាបង្កហេតុដោយក្រុមមន្ត្រីយោធាជាន់ខ្ពស់អាមេរិកក្នុង ការគាំទ្រហ្វីលីពីនលើបញ្ហាសមុទ្រចិនខាងត្បូង។រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin មេបញ្ជាការកងនាវាចរទី៧ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា ការប្រើប្រាស់កាណុងបាញ់ទឹកដោយឆ្មាំល្បាតចិន ប្រឆាំងនឹងនាវាហ្វីលីពីន «ត្រូវតែមានការជំទាស់ និងត្រួតពិនិត្យ»។ លោកក៏បានធានាដល់ហ្វីលីពីនថា អាមេរិកគាំទ្រប្រទេសនេះជានិច្ច។លោក Wu បានរំលឹកឡើងវិញថា ប្រទេសចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានលើប្រជុំកោះ Nansha និងដែនទឹកជាប់គ្នា រួមទាំងច្រកសមុទ្រ Ren'ai Jiao ផងដែរ។ លោកបាននិយាយថា ចំណាត់ការរបស់ភាគីហ្វីលីពីន បានរំលោភលើអធិបតេយ្យភាពរបស់ចិន និងរំលោភលើសេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) ហើយការឆ្លើយតបរបស់ឆ្មាំល្បាតឆ្នេររបស់ចិនគឺត្រឹមត្រូវ ស្របច្បាប់ វិជ្ជាជីវៈ និងត្រូវតាមស្តង់ដារផងដែរ៕

សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី និងប្រទេសចំនួន៥ទៀតធ្វើសមយុទ្ធសង្គ្រាម ខណៈមានការព្រួយបារម្ភពីចិន

2023/09/01 02:14:19 pm        166
អាមេរិក៖ ក្រុមទាហានមកពីសហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី និងប្រទេសចំនួន៥ផ្សេងទៀតដូចជា អូស្ត្រាលី ជប៉ុន សិង្ហបុរី ចក្រភពអង់គ្លេស និងបារាំង បានចាប់ផ្តើមធ្វើសមយុទ្ធហ្វឹកហ្វឺនប្រចាំឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា) នៅលើកោះជ្វាដ៏សំខាន់របស់ប្រទេសឥណ្ឌូណេស៊ី ខណៈដែលការឈ្លានពានរបស់ចិនកំពុងបង្កើនការព្រួយបារម្ភ។ក្រុមទាហានអាមេរិក និងឥណ្ឌូនេស៊ី បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត Super Garuda Shield តាំងពីឆ្នាំ២០០៩មក ហើយអូស្ត្រាលី ជប៉ុន និងសិង្ហបុរី ក៏បានចូលរួមសមយុទ្ធនោះកាលពីឆ្នាំមុនផងដែរ។ កងកម្លាំងចក្រភពអង់គ្លេស និងបារាំង កំពុងចូលរួមក្នុងសមយុទ្ធនៅឆ្នាំនេះ ដោយមានបុគ្គលិកសរុបប្រមាណ៥.០០០នាក់។ ចិនមើលឃើញសមយុទ្ធដែលបានពង្រីកនេះ ថាជាការគំរាមកំហែង ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានកសាងសម្ព័ន្ធភាពឥណ្ឌូប៉ាស៊ីហ្វិកស្រដៀងនឹងអង្គការណាតូ ដើម្បីដាក់កម្រិតឥទ្ធិពលយោធា និងការទូតដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់។ប្រទេសប្រ៊ុយណេ ប្រេស៊ីល កាណាដា អាល្លឺម៉ង់ ឥណ្ឌា ម៉ាឡេស៊ី ហូឡង់ នូវែលហ្សេឡង់ ប៉ាពួញូហ្គីណេ ហ្វីលីពីន កូរ៉េខាងត្បូង និងទីម័រខាងកើត ក៏បានបញ្ជូនអ្នកសង្កេតការណ៍ទៅកាន់សមយុទ្ធរយៈពេលពីរសប្តាហ៍នៅតំបន់ Baluran ដែលជាទីក្រុងឆ្នេរសមុទ្រក្នុងខេត្តជ្វា ភាគខាងកើតនេះផងដែរ។លោកឧត្តមសេនីយឯក Charles Flynn មេបញ្ជាការកងទ័ពអាមេរិកប្រចាំប៉ាស៊ីហ្វិក បាននិយាយថា ប្រទេសចំនួន១៩ដែលចូលរួមក្នុងការហ្វឹកហ្វឺននេះ គឺជាការបង្ហាញដ៏មានឥទ្ធិពលនៃសាមគ្គីភាពពហុភាគី ដើម្បីការពារតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ៕

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នា

2023/09/01 02:11:49 pm        118
កូរ៉េខាងត្បូង៖ កងទ័ពអាកាសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតកាលពីថ្ងៃព្រហស្បតិ៍ (៣១ សីហា) ដែលជាផ្នែកមួយនៃសមយុទ្ធខែលការពារសេរីភាព Ulchi ដែលកំពុងបន្តរបស់ពួកគេ។ កងទ័ពអាកាសបាននិយាយថា យន្តហោះចម្បាំងប្រហែល៦០គ្រឿងរួមទាំងយន្តហោះ F-35A និងយន្តហោះF-15K ក៏ដូចជាយន្តហោះវាយប្រហារ A-10 ត្រូវបានចល័តសម្រាប់សមយុទ្ធ ជាមួយនឹងសេណារីយ៉ូនិមិត្ត ដែលពាក់ព័ន្ធនឹងការជ្រៀតចូលប្រព័ន្ធការពារដែនអាកាសរបស់សត្រូវ ព្រមទាំងកំណត់គោលដៅសត្រូវសំខាន់ៗផងដែរ។ប្រទេសទាំងពីរបានចាប់ផ្តើមសមយុទ្ធខែលការពារសេរីភាព Ulchi នៅថ្ងៃទី២១ ខែសីហា ដែលជាសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នា ត្រូវបានរចនាឡើងដើម្បីបង្កើនការឆ្លើយតបរបស់ពួកគេចំពោះការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។ កូរ៉េខាងជើងតែងតែរិះគន់សមយុទ្ធយោធាប្រចាំឆ្នាំថាជាការហាត់សមសម្រាប់សង្គ្រាម ប៉ុន្តែសម្ព័ន្ធមិត្តទាំងនេះបានសង្កត់ធ្ងន់ថា សមយុទ្ធនេះគឺជាការការពារធម្មតាប៉ុណ្ណោះ៕

មនុស្ស១៦នាក់ បានស្លាប់ក្នុងអគ្គិភ័យរោងចក្រនៅប្រទេសហ្វីលីពីន

2023/09/01 02:08:58 pm        126
ហ្វីលីពីន៖ ក្រុមអាជ្ញាធរអគ្គិភ័យបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា) ថា អគ្គិភ័យនៅអាគារមួយដែលប្រើជាលំនៅដ្ឋាន និងឃ្លាំង បានសម្លាប់មនុស្ស១៦នាក់ និងបណ្ដាលឲ្យមនុស្ស៣នាក់របួស នៅក្នុងរដ្ឋធានីហ្វីលីពីនកាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា)។ គេនៅមិនទាន់ពីមូលហេតុ ដែលបណ្ដាលឲ្យមានអគ្គិភ័យ ដែលបានចាប់ផ្ដើមទាំងព្រឹកព្រលឹម ហើយបានឆាបឆេះអាគារកំពស់ពីរជាន់ ដែលប្រើជាឃ្លាំង និងផ្ទះកម្មករ សម្រាប់អាជីវកម្មបោះពុម្ពអាវយឺត នេះនោះទេ។អ្នកនាំពាក្យការិយាល័យការពារអគ្គិភ័យ លោក Douglas Guiyab បានប្រាប់ស្ថានីយវិទ្យុ DZRH ថា មនុស្ស៣នាក់បានរួចរស់ជីវិតដោយការលោតពីលើជាន់ទីពីរនៃអាគារនេះ។ ប្រទេសហ្វីលីពីន មានកំណត់ត្រាមិនច្បាស់លាស់ក្នុងការពង្រឹងនិយ័តកម្មសុវត្ថិភាពអគ្គិភ័យនៅក្នុងអគារ លំនៅដ្ឋាន និងការិយាល័យ។ គួររម្លឹកផងដែរថា កាលពីឆ្នាំ២០១៧ អគ្គិភ័យនៅផ្សារទំនើបមួយនៅភាគខាងត្បូងទីក្រុង Davao បានសម្លាប់ភ្នាក់ងារទទួលព័ត៌មានតាមទូរស័ព្ទចំនួន៣៧នាក់ និងមន្រ្តីសន្តិសុខម្នាក់។ កាលពីខែឧសភា អគ្គិភ័យដ៏ធំមួយក៏បានឆាបឆេះអគារប្រវត្តិសាស្ត្រនៃការិយាល័យប្រៃសណីយ៍កណ្តាលរបស់ទីក្រុងម៉ានីល ផងដែរ៕

ប្រទេសចិនប្រឆាំងដាច់ខាតលើការដាក់ពង្រាយយោធារបស់អាមេរិកនៅអាស៊ីប៉ាស៊ីហ្វិក

2023/09/01 02:06:31 pm        61
ចិន៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian( អ៊ូ ឈាន) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា) ថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះការដាក់ពង្រាយយោធារបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយជំរុញឱ្យប្រទេសនេះធ្វើសកម្មភាពដើម្បីផលប្រយោជន៍នៃសន្តិភាព និងស្ថិរភាពក្នុងតំបន់។ការលើកឡើងរបស់លោក Wu បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកមានគម្រោងបង្កើតទីតាំងការពារដែនអាកាសចំនួន២០ទីតាំងបន្ថែមទៀត ដែលបំពាក់ដោយមីស៊ីលស្ទាក់ចាប់ពីដីទៅលើអាកាស រ៉ាដា និងគ្រឿងយុទ្ធោបករណ៍ផ្សេងៗទៀតនៅលើកោះ Guam សហរដ្ឋអាមេរិក ហើយសាងសង់វាទៅជា «តំបន់ការពារខ្លាំងបំផុតក្នុងពិភពលោក»។លោកWuបានបន្ថែមថា «ដោយស្ថិតក្រោមលេសនៃការគំរាមកំហែងដោយគ្មានមូលដ្ឋាន សហរដ្ឋអាមេរិកនៅតែបន្តជំរុញការដាក់ពង្រាយយោធារបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សន្តិសុខរបស់ប្រទេសផ្សេងៗ និងបង្កើនភាពតានតឹងក្នុងតំបន់ផងដែរ ហើយប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់បងប្អូនមហាគ្រួសារខ្មែរ ដែលបានជួបជុំគ្នាជាលើកទីពីរ ជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខ
07/19/2025 10:07 PM
ប្រតិភូគណៈចលនាសាសនិកឥស្លាមកម្ពុជា នាំយកអំណោយឧបត្ថម្ភជូនកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ខេត្តព្រះវិហារ
07/19/2025 08:07 PM
ឯកឧត្តម ឌិត ទីណា អញ្ជើញបើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារមូលដ្ឋានខេត្តបន្ទាយមានជ័យ
07/19/2025 07:07 PM
កូនប្រុសពៅសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាសសិស្សឆ្នើម លើការប្រកួតគណិតវិទ្យាអន្តរជាតិ ចំណាត់ថ្នាក់លេខមួយ ៣ឆ្នាំជាប់គ្នា
07/19/2025 05:07 PM
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
07/19/2025 05:07 PM
ចិនប្តេជ្ញាចាត់វិធានការកាន់តែតឹងរ៉ឹង ប្រឆាំងនឹងការរត់ពន្ធរ៉ែយុទ្ធសាស្ត្រ
07/19/2025 05:07 PM
មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនាណែនាំដល់យុវជនត្រូវធ្វើអំពើល្អនិងខិតខំរៀនសូត្រដើម្បីបន្តការពារនិងអភិវឌ្ឍន៍ជាតិ
07/19/2025 05:07 PM
លោក Zelenskyy៖ រុស្ស៊ីបាញ់មីស៊ីលជាង ៣០គ្រាប់ និងយានដ្រូន ៣០០គ្រឿង អំឡុងការវាយប្រហារលើអ៊ុយក្រែន
07/19/2025 05:07 PM
មនុស្សយ៉ាងតិច ១៩នាក់ រងរបួសដោយសារការផ្ទុះកាំជ្រួចនៅកន្លែងតាំងពិព័រណ៍ ភាគខាងលិចអាល្លឺម៉ង់
07/19/2025 05:07 PM
កុងហ្គោ និងក្រុមឧទ្ទាម M23 ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ នៅកាតា
07/19/2025 05:07 PM