សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

ផ្លូវនៅពិធីបុណ្យ Burning Man នៅអាមេរិក បើកឡើងវិញ អនុញ្ញាតឲ្យក្រុមអ្នកទៅលេងកម្សាន្តគេចចេញពីភក់ល្បប់

2023/09/05 10:59:20 am        59
អាមេរិក៖ ក្រុមអ្នករៀបចំពិធីបុណ្យ Burning Man បានបើកផ្លូវឡើងវិញ ក្នុងការចាកចេញពីតំបន់វាលខ្យាច់រៀបចំពិធីបុណ្យ នៅដាច់ឆ្ងាយពីរដ្ឋណេវ៉ាដា(Nevada) សហរដ្ឋអាមេរិក  ដែលអនុញ្ញាឲ្យក្រុមអ្នកចូលរួមរាប់ពាន់នាក់គេចចេញបន្ទាប់ពីពួកគេបានជាប់ដោយភក់ល្បប់រយៈពេល៤ថ្ងៃរួចមកហើយ។ ប៉ុន្តែភាគច្រើននៃមនុស្សជាង៦៤.០០០នាក់ ដែលនៅតែជាប់ក្នុងតំបន់នោះ បានរើសយកការស្នាក់នៅទីនោះមួយយប់ទៀត ដើម្បីទស្សនាការដុតរូបតំណាងដ៏ធំកាលពីយប់ថ្ងៃចន្ទហួសកាលវិភាគដែលបានកំណត់ ។ ភ្លៀងធ្លាក់រដូវក្ដៅដែលពុំបានរំពឹង បានអូសបន្លាយមួយសប្ដាហ៍ ដែលធ្វើឲ្យពិធីបុណ្យសិល្បៈប្រឆាំងវប្បធម៌ ជួបប្រះទះភក់ល្បប់ដ៏ធ្ងន់ធ្ងរមិនធ្លាប់ជួប។  រយៈពេលជាច្រើនថ្ងៃមកនេះ មនុស្សប្រមាណ ៧ម៉ឺននាក់ ត្រូវបានបញ្ជាឲ្យស្នាក់ទីនោះ និងបានផ្ដល់អាហារនិងទឹកខណៈក្រុមមន្ត្រី បានបិទផ្លូវ ដែលតម្រូវឲ្យរក្សាទុករថយន្តនៅទីនោះ ។ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សម្នាក់បានស្លាប់ នៅព្រឹត្តិការណ៍នោះ ។ហើយការស៊ើបអង្កេតនៅតែបន្ត៕

កម្ពុជា-ឥណ្ឌូនេស៊ី ឯកភាពបន្តពង្រឹង-ពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតបន្ថែមទៀត

2023/09/05 10:55:08 am        119
ភ្នំពេញ៖ ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី បានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ​និងឥណ្ឌូនេស៊ី ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។ការឯកភាពនេះ បានធ្វើឡើងតាមរយៈជំនួបទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា និង ​ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី។នៅក្នុងជំនួបនេះ, ឯកឧត្តម ចូកូ វីដូដូ បានសម្តែងនូវការអបអរសាទរចំពោះ​ សម្តេចមហាបវរធិបតី ដែលត្រូវបានជ្រើសតាំង​ជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា ​នីតិកាលទី៧ នៃរដ្ឋសភា និង បាន​ផ្តាំផ្ញើការសួរសុខទុក្ខ ប្រកបដោយក្តី​នឹករលឹក​ដ៏ជ្រាលជ្រៅ ​ជូនចំពោះសម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ​ក្នុងនាមជាមិត្តភ័ក្តិដ៏ជិតស្និទ្ធរបស់ឯកឧត្តម និង របស់​សាធារណរដ្ឋឥណ្ឌូនេស៊ី។ ជាការឆ្លើយតប, សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរ​សាទរ និងការផ្តាំផ្ញើសួរសុខទុក្ខនេះហើយ ​សម្តេចមហាបវរធិបតី ក៏បានកោតសរសើរផងដែរ​ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ប្រទេស ​និងប្រជាជនឥណ្ឌូនេស៊ី ក្នុងនាមជាម្ចាស់ផ្ទះ​នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។ បន្ទាប់ពីការអបអរសាទរ និងកិច្ចស្វាគមន៍ទៅវិញទៅមក, ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាបន្ថែម​អំពី​កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធកន្លងមករវាងកម្ពុជា​ និងឥណ្ឌូនេស៊ី ជាពិសេសក្នុងទិដ្ឋភាព​សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការបណ្តុះបណ្តាល​ធនធានមនុស្ស និង ​ការប្រយុទ្ធប្រឆាំងភេរវកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែនជាដើម ។ ក្នុងន័យនេះ,ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង ឥណ្ឌូនេស៊ី ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕អត្ថបទ៖ វ៉ន ដារ៉ា

ចក្រភពអង់គ្លេស កំពុងទប់ទល់នឹងរលកកម្ដៅចុងរដូវក្តៅ

2023/09/05 10:42:53 am        60
អង់គ្លេស៖ ប្រទេសអង់គ្លេស បានទទួលការវាយប្រហារពីរលកកម្ដៅចុងរដូវក្ដៅកាលពីថ្ងៃចន្ទ (៤ កញ្ញា) បន្ទាប់ពីសីតុណ្ហភាពទាបជាងមធ្យម និងភ្លៀងធ្លាក់ពេញមួយខែកក្កដា និងសីហា។ ប្រទេសនេះ កំពុងទប់ទល់នឹងកម្ដៅរយៈពេលមួយសប្តាហ៍ ដែលរំពឹងថាសីតុណ្ហភាពនឹងលើសពី៣០អង្សាសេ នៅតំបន់មួយចំនួន។ សេវាកម្មអាកាសធាតុជាតិរបស់ប្រទេសនេះបាននិយាយកាលពីថ្ងៃសុក្រ (១ កញ្ញា) ថា កម្ដៅដែលបានបំបែកកំណត់ត្រាក្នុងខែមិថុនាមានន័យថា ប្រទេសនេះបានជួបប្រទះរដូវក្តៅដ៏ក្តៅបំផុតលើកទី៨ ចាប់តាំងពីឆ្នាំ១៨៨៤មក។ការិយាល័យអាកាសធាតុបាននិយាយថា សីតុណ្ហភាពជាមធ្យមក្នុងរដូវឧតុនិយមគឺមានកម្រិត ១៥,៤ អង្សាសេ ដោយកើនឡើងប្រហែល០,៨អង្សាសេ ក្តៅជាងមធ្យម។ ទោះបីជាសីតុណ្ហភាពជាមធ្យមខ្ពស់ក៏ដោយ សីតុណ្ហភាពធម្មតាខ្ពស់បំផុតដែលបានកត់ត្រាគឺមានកម្រិត៣២,២អង្សាសេ ដោយទាបជាងកំណត់ត្រាកម្ដៅកម្រិត៤០,៣អង្សាសេ ដែលបានឡើងដល់កាលពីឆ្នាំមុនផងដែរ៕

កងទ័ពជើងទឹកហ្វីលីពីន និងសហរដ្ឋអាមេរិក ធ្វើប្រតិបត្តិការបើកនាវារួមគ្នានៅសមុទ្រចិនខាងត្បូង

2023/09/05 10:40:31 am        77
ហ្វីលីពីន៖ យោធារបស់ទីក្រុងម៉ានីលបាននិយាយកាលពីថ្ងៃចន្ទ (៤កញ្ញា) ថា នាវាកងទ័ពជើងទឹកមកពីប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការបើកនាវារួមគ្នាឆ្លងកាត់ផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។កងកម្លាំងប្រដាប់អាវុធនៃទីបញ្ជាការខាងលិចរបស់ប្រទេសហ្វីលីពីនបាននិយាយថា នេះគឺជាលើកទីមួយហើយដែលហ្វីលីពីន និងទីក្រុងវ៉ាស៊ីនតោន បានអនុវត្តការបើកនាវារួមគ្នានៅក្នុងដែនទឹកភាគខាងលិចនៃកោះ Palawan ។ ការបង្ហាញកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងហ្វីលីពីននេះ ធ្វើឡើងស្របពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង ដែលទាមទារសិទ្ធភាគច្រើននៃសមុទ្រចិនខាងត្បូង។រដ្ឋធានីម៉ានីល បានតវ៉ាម្តងហើយម្តងទៀត ប្រឆាំងនឹងអ្វីដែលខ្លួនបានពិពណ៌នាថាជាសកម្មភាព «បំពាន» របស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង រួមទាំងការប្រើប្រាស់កាណុងបាញ់ទឹកដោយឆ្មាំល្បាតឆ្នេររបស់ខ្លួនប្រឆាំងនឹងនាវាហ្វីលីពីន ដែលចូលរួមក្នុងបេសកកម្មផ្គត់ផ្គង់ឡើងវិញកាលពីថ្ងៃទី៥ ខែសីហា ផងដែរ៕

អ៊ីស្រាអែលបើកស្ថានទូតខ្លួនក្នុងប្រទេសបារ៉ែន រយៈពេលបីឆ្នាំបន្ទាប់ពីធ្វើឱ្យទំនាក់ទំនងធម្មតាឡើងវិញ

2023/09/05 10:38:08 am        60
អ៊ីស្រាអែល៖ អ៊ីស្រាអែល បានបើកស្ថានទូតរបស់ខ្លួនជាផ្លូវការនៅប្រទេសបារ៉ែនកាលពីថ្ងៃចន្ទ (៤ កញ្ញា) គឺរយៈពេលបីឆ្នាំបន្ទាប់ពីភាគីទាំងពីរ បានធ្វើប្រក្រតីភាពទំនាក់ទំនងឡើងវិញ និងខណៈដែលក្រុងវ៉ាស៊ីនតោនដាក់សម្ពាធលើទីក្រុងរីយ៉ាដ សម្រាប់កិច្ចព្រមព្រៀងស្រដៀងគ្នា ដែលនឹងក្លាយជាជ័យជម្នះផ្នែកការទូតដ៏ធំបំផុតរបស់អ៊ីស្រាអែលនៅក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសបារ៉ែន លោក Abdullatif Al Zayani បាននិយាយថា ស្ថានទូតបម្រើជា «និមិត្តរូបនៃការរួបរួម និងភ្ជាប់គម្លាតរវាងប្រជាជាតិរបស់យើង ហើយជំរុញអនាគតនៃភាពរុងរឿងសម្រាប់ទាំងអស់គ្នាផងដែរ»។កិច្ចព្រមព្រៀងធ្វើឱ្យប្រក្រតីភាពរវាងប្រទេសបារ៉ែន និងអ៊ីស្រាអែល គឺជាផ្នែកនៃកិច្ចព្រមព្រៀងជាបន្តបន្ទាប់ ដែលត្រូវបានគេស្គាល់ថាជាកិច្ចព្រមព្រៀងអាប្រាហាំ ដែលត្រូវបានចុះហត្ថលេខាជាមួយប្រទេសអារ៉ាប់រួម ម៉ារ៉ុក និងស៊ូដង់ផងដែរ។ការបើកស្ថានទូតអ៊ីស្រាអែលនៅបារ៉ែននេះ បានធ្វើឡើងខណៈដែលសហរដ្ឋអាមេរិក បានដាក់សម្ពាធលើសម្ព័ន្ធមិត្តប្រពៃណីរបស់ខ្លួនគឺទីក្រុងរីយ៉ាដ ឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយអារ៉ាប៊ីសាអូឌីត ដែលជាមហាអំណាចមូស្លីម និងជាទីសក្ការបូជាដ៏ពិសិដ្ឋបំផុតរបស់សាសនាអ៊ីស្លាមផងដែរ៕

ក្ដីសង្ឃឹមសន្តិភាពកូឡុំប៊ី ខិតជិតមកដល់ ខណៈរដ្ឋាភិបាល និងក្រុមឧទ្ទាមបញ្ចប់កិច្ចចរចាសន្តិភាពជុំទី៤

2023/09/05 10:31:51 am        54
កូឡុំប៊ី៖ រដ្ឋាភិបាលរបស់ប្រទេសកូឡុំប៊ី និងក្រុមឧទ្ទាមកងទ័ពរំដោះជាតិ (ELN) បានបញ្ចប់កិច្ចចរចាសន្តិភាពជុំទី៤ កាលពីថ្ងៃចន្ទ (៤ កញ្ញា) ក្នុងប្រទេសវេណេហ្ស៊ុយអេឡា ស្របពេលមានបទឈប់បាញ់ ដែលក្រុមមន្ត្រីសង្ឃឹមថា នឹងនាំទៅដល់ការបញ្ចប់ជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។ប្រមុខប្រេសិតរបស់ក្រុម ELN លោក Pablo Beltran បាននិយាយថា ក្រុមប្រេសិតបានយល់ព្រមជួយប្រជាជន និងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយជម្លោះ។ ក្រុមទាំងនោះបានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ទ្វេភាគីរយៈពេលប្រាំមួយខែក្នុងខែមិថុនា ដែលចូលជាធរមានកាលពីថ្ងៃទី៣ ខែសីហា។ជុំបន្ទាប់នៃកិច្ចពិភាក្សា នឹងធ្វើឡើងនៅប្រទេសម៉ិកស៊ិក នេះបើយោងតាមគណៈប្រតិភូ។ កិច្ចព្រមព្រៀងនេះ គឺជារបកគំហើញដ៏សំខាន់បំផុតនៅក្នុងកិច្ចចរចា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Gustavo Petro ដើម្បីសម្រេចបាន «សន្តិភាពពេញលេញ» ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធជិតប្រាំមួយទសវត្សរ៍ ដែលបានធ្វើឱ្យមនុស្ស៤៥០.០០០នាក់បានស្លាប់ក្នុងប្រទេសកូឡុំប៊ី នេះផងដែរ៕

អង្គការលើកលែងទោសអន្តរជាតិ៖កងទ័ពអេរីទ្រី ប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសអេត្យូពីបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាព

2023/09/05 10:29:17 am        52
អេត្យូពី៖អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បាននិយាយកាលពីថ្ងៃអង្គារថា កងទ័ពអេរីទ្រី ដែលជាសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលរបស់ប្រទេសអេត្យូពី «បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងលទ្ធភាពឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នៅក្នុងតំបន់ទីហ្គ្រេ (Tigray) ការរំលោភ ការយកធ្វើជាទាសករ និងការសម្លាប់ជនស៊ីវិលអស់រយៈពេលជាច្រើនខែ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព។ដោយត្រូវបានគេដាក់ឈ្មោះថា «កូរ៉េខាងជើង» នៃទ្វីបអាហ្រ្វិក ប្រទេសអេរីទ្រី ត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២១ បន្ទាប់ពីបានបញ្ជូនកងទ័ពទៅកាន់តំបន់ទីហ្គ្រេ ដើម្បីគាំទ្រដល់កងកម្លាំងសហព័ន្ធរបស់ប្រទេសអេត្យូពី ជាមួយនឹងទាហានរបស់ខ្លួនដែលត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ការរំលោភ និងការលួច ក្នុងអំឡុងពេលសង្រ្គាមពីរឆ្នាំ។កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ រវាងរដ្ឋាភិបាលរបស់ប្រទេសអេត្យូពី និងពួកឧទ្ទាមទីហ្គ្រេ (Tigrayan) បានអំពាវនាវឲ្យមានការដកកងកម្លាំងបរទេសចេញពីតំបន់នេះ។ប៉ុន្តែប្រទេសអេរីទ្រី មិនមែនជាភាគីនៃកិច្ចព្រមព្រៀងនេះទេ ហើយកងទ័ពរបស់ខ្លួន នៅតែបន្តមានវត្តមាននៅតំបន់ព្រំដែន នេះបើយោងតាមក្រុមអ្នកស្រុក។អង្គការ Amnesty បានសម្ភាសមនុស្សចំនួន ៤៩នាក់ ក្នុងខែឧសភា និងមិថុនា នៅក្នុងស្រុកព្រំដែនម៉ារៀម សេវីតូ ( Mariam Shewito) និង កូកូប ទីបា (Kokob Tsibah) ដោយបញ្ជាក់សក្ខីកម្មរបស់ពួកគេជាមួយនឹងរូបភាពផ្កាយរណប ក៏ដូចជាគណនីរបស់អ្នកធ្វើការផ្នែកសង្គម អ្នកជំនាញវេជ្ជសាស្រ្ត និងមន្ត្រីរដ្ឋាភិបាល។

ជប៉ុនប្រាប់ទៅ WTOថា បម្រាមនាំចេញ របស់ចិនលើគ្រឿងសមុទ្រពាក់ព័ន្ធរោងចក្រហ្វូគូស៊ីម៉ា មិនអាចទទួលយកបានទាល់តែសោះ

2023/09/05 10:26:03 am        85
ជប៉ុន៖ ក្រសួងការបរទេសជប៉ុន បាននិយាយថា ជប៉ុន បា្រប់ទៅអង្គការពាណិជ្ជកម្មពិភពលោកឬ (WTO) ថាបម្រាមរបស់ប្រទេសចិន លើអាហារសមុទ្ររបស់ជប៉ុន បន្ទាប់ពីមានការបង្ហូរសំណល់ទឹកមានសារធាតុនុយក្លេអ៊ែរចេញពីរោងចក្រហ្វូគីស៊ីម៉ាមិនអាចទទួលយកបានទាល់តែសោះ។  នៅក្នុងការប្រឆាំងតបទៅនឹងការជូនដំណឹងកាលពីថ្ងៃទី ៣១ ខែសីហារបស់ប្រទេសចិនទៅកាន់ WTO ស្តីពីវិធានការរបស់ខ្លួនក្នុងការផ្អាកការនាំចូលជលផលរបស់ប្រទេសជប៉ុនដែលបានចាប់ផ្តើមកាលពីខែមុន ប្រទេសជប៉ុនបាននិយាយថា ជប៉ុននឹងពន្យល់ពីជំហររបស់ខ្លួននៅក្នុងគណៈកម្មាធិការពាក់ព័ន្ធរបស់ WTO និងបានជំរុញឲ្យប្រទេសចិនលុបចោលសកម្មភាពនេះជាបន្ទាន់។ក្រុមមន្ត្រីជប៉ុនមួយចំនួន បានបង្ហើបពីលទ្ធភាពនៃការដាក់ពាក្យបណ្ដឹងទៅអង្គការពាណិជ្ជកម្មពិភពលោកពាក់ព័ន្ធនឹងបម្រាមនាំចេញគ្រឿងសមុទ្រដ៏សំខាន់របស់ប្រទេសចិន  ដែលឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសជប៉ុន បាននិយាយកាលពីសប្ដាហ៍មុនថា ជារឿងដែលសហរដ្ឋអាមេរិកនឹងគាំទ្រ។  នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃចន្ទ ក្រសួងការពារបរទេសជប៉ុន បាននិយាយថា ជប៉ុនក៏បានស្នើទៅប្រទេសចិនផងដែរឲ្យរៀបចំកិច្ចពិភាក្សាជុំវិញបម្រាមនាំចេញអាហារពាក់ព័ន្ធនឹងរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ផ្អែកលើការផ្ដល់នៃសន្ធិសញ្ញាពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់៕

នាយករដ្ឋមន្ត្រីប៉ាគីស្ថានអះអាងថា គ្រឿងយុទ្ធោបករណ៍អាមេរិកដែលបន្សល់ទុកនៅអាហ្វហ្គានីស្ថានបច្ចុប្បន្ន ធ្លាក់ទៅក្នុងដៃក្រុមសកម្មប្រយុទ្ធ

2023/09/05 10:00:35 am        83
ប៉ាគីស្ថាន៖ នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសប៉ាគីស្ថាន បានអះអាងកាលពីថ្ងៃចន្ទថា គ្រឿងយុទ្ធោបករណ៍របស់សហរដ្ឋអាមេរិកដែលបានបន្សល់ទុកក្នុងអំឡុងពេលការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន បានធ្លាក់ទៅក្នុងដៃក្រុមសកម្មប្រយុទ្ធ ហើយទីបំផុត បានធ្វើដំណើរទៅកាន់ក្រុមតាលីបង់ប៉ាគីស្ថាន។លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ុល ហាក កាកា (Anwaar-ul-Haq Kakar) បាននិយាយថា បរិក្ខារដែលរួមមានរបស់របរជាច្រើនប្រភេទ ចាប់ពីវ៉ែនតាការពារពេលយប់ រហូតដល់អាវុធ ឥឡូវនេះ កំពុងក្លាយជាបញ្ហាប្រឈមថ្មីសម្រាប់ទីក្រុងអ៊ីស្លាម៉ាបាដ (Islamabad) ខណៈដែលវាបានពង្រឹងសមត្ថភាពប្រយុទ្ធរបស់ពួកតាលីបង់ប៉ាគីស្ថាន។ ពួកតាលីបង់ប៉ាគីស្ថាន ដែលគេស្គាល់ថា Tehrik-e-Taliban Pakistan ឬ TTP ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បានធ្វើការវាយប្រហារកាន់តែខ្លាំងទៅលើកងកម្លាំងសន្តិសុខប៉ាគីស្ថាន។ ពួកគេជាក្រុមសកម្មប្រយុទ្ធដាច់ដោយឡែក ប៉ុន្តែជាសម្ព័ន្ធមិត្តរបស់ពួកតាលីបង់អាហ្វហ្គានីស្ថាន។ពួកតាលីបង់ បានចូលលុកលុយអាហ្វហ្គានីស្ថាន នៅពាក់កណ្តាលខែសីហាឆ្នាំ២០២១ ខណៈដែលកងទ័ពសហរដ្ឋអាមេរិក និងអង្គការណាតូ ស្ថិតនៅក្នុងសប្តាហ៍ចុងក្រោយនៃការដកខ្លួនចេញពីប្រទេសដែលមានភាពវឹកវរ បន្ទាប់ពីសង្គ្រាម២០ឆ្នាំ។ ដោយប្រឈមនឹងការវាយលុករបស់ពួកតាលីបង់ យោធាអាហ្វហ្គានីស្ថានដែលគាំទ្រ និងបណ្តុះបណ្តាលដោយសហរដ្ឋអាមេរិកបានចុះចាញ់៕

ក្រុមមេដឹកនាំអាស៊ានព្យាយាមស្វែងរកសន្តិភាពឲ្យមីយ៉ាន់ម៉ា និងបញ្ហាតានតឹងនៅសមុទ្រចិនខាងត្បូង

2023/09/05 09:56:53 am        63
ឥណ្ឌូនេស៊ី៖ ក្រុមមេដឹកនាំអាស៊ីអាគ្នេយ៍នៅថ្ងៃអង្គារនេះនឹងជួបប្រជុំគ្នានៅរដ្ឋធានីរបស់ឥណ្ឌូនេស៊ីសម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំស្របពេលមានការបែកបាក់គ្នាក្នុងប្លុកតំបន់ដែលមានសមាជិកទាំង ១០ ប្រទេស ជុំវិញកិច្ចខិតខំប្រឹងប្រែងបង្កើតសន្តិភាពដែលកំពុងជាប់គាំងនៅក្នុងសហភាពមីយ៉ាន់ម៉ា និងការប្រជែងគ្នាកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិក និងចិននៅក្នុងតំបន់។សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ាន កំពុងស្វែងរកការបញ្ជាក់ពីភាពពាក់ព័ន្ធរបស់ខ្លួន ខណៈការខ្វែងគំនិតគ្នាលេចឡើងក្នុងការឆ្លើយតបរបស់ខ្លួនចំពោះជម្លោះនៅមីយ៉ាន់ម៉ា ដែលយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារបង្ហូរឈាមកាលពីឆ្នាំ២០២១។ លោកស្រី រិនតូ ម៉ាស៊ូឌី (Retno Marsudi) រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសឥណ្ឌូនេស៊ីដែលជាប្រធានអាស៊ាន បាននិយាយកាលពីថ្ងៃចន្ទថា ខ្សែភ្នែករបស់ប្រជាជនរបស់យើងគឺសំឡឹងមករកពួកយើងដែលបង្ហាញថាអាស៊ាននៅតែជាបញ្ហា ហើយអាចរួមចំណែកឆ្ពោះទៅរកសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ក្រុមមេដឹកនាំប្រទេសជាសមាជិកទាំងនោះ នឹងពិនិត្យឡើងវិញនូវផែនការសន្តិភាពអាស៊ាន ដែលអំពាវនាវឲ្យបញ្ឈប់អំពើអរិភាព និងការសន្ទនារួមគ្នា ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ដែលរយៈពេលពីរឆ្នាំមកនេះ ពុំមានសញ្ញាធូរស្រាលភាពតានតឹងនៅឡើយនោះទេ។វឌ្ឍនភាពតិចតួច បានធ្វើឲ្យមានការខកចិត្តកាន់តែខ្លាំង និងបង្ហាញការបែកបាក់ផ្ទៃក្នុងនៅក្នុងប្លុកដែលផ្តល់អាទិភាពដល់ការរួបរួមនិងការមិនជ្រៀតជ្រែកកិច្ចការអធិបតេយ្យភាពរបស់សមាជិក។  កិច្ចប្រជុំកំពូលអាស៊ានចុងក្រោយនៅឆ្នាំនេះក៏កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសចិនបានចេញផ្សាយផែនទី បន្ទាត់ ១០ចំណុច  ដែលអះអាងចំណែកដ៏ធំនៃសមុទ្រចិនខាងត្បូង ហើយទំនងជានឹងបន្ថែមសម្ពាធដល់ការចរចាជាមួយប្រទេសចិនលើក្រមប្រតិបត្តិដែលបានពន្យារពេលជាយូរមកហើយនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ។ប្រទេសសមាជិកអាស៊ាន មានម៉ាឡេស៊ី វៀតណាម និងហ្វីលីពីន ដែលបានអះអាងសិទ្ធិគ្រប់គ្រងតំបន់ត្រួតស៊ីគ្នានៅសមុទ្រចិនខាងត្បូង បានច្រានចោលផែនទីនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
06/14/2026 01:06 PM
ស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ
06/14/2026 01:06 PM
សមាគមអតីតយុទ្ធជន កំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនសមាជិក ៣គ្រួសារ
06/14/2026 01:06 PM
សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
06/14/2026 01:06 PM
ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
06/14/2026 12:06 PM
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
06/14/2026 12:06 PM
អ៊ីស្រាអែលសម្លាប់មនុស្ស ៣នាក់នៅហ្កាហ្សា ធ្វើឲ្យចំនួនមនុស្សស្លាប់ក្រោយបទឈប់បាញ់កើនឡើងដល់ ៩៨៣នាក់
06/14/2026 12:06 PM
កងទ័ពអាកាស ៥នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធានៅរដ្ឋ Assam ប្រទេសឥណ្ឌា
06/14/2026 12:06 PM
UN៖ ការផ្តោតសំខាន់គឺបញ្ចប់សង្រ្គាមអ៊ុយក្រែន មិនមែនវិធីដែលសង្រ្គាមចាប់ផ្តើមនោះទេ
06/14/2026 12:06 PM
សន្ទុះថ្មីមានសម្រាប់មាគ៌ាអ៊ុយក្រែនឆ្ពោះទៅរកសមាជិកភាព EU
06/14/2026 12:06 PM