សម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
សម្ដេចតេជោ ជំរុញ កម្ពុជា និង ហ្សកហ្ស៊ី រកចំណុចមិនទាន់រួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព
ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអាល្លឺម៉ង់កម្ពុជាប្ដេជ្ញាខិតខំលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ឲ្យកាន់តែរឹងមាំបន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវផ្តល់ផលប្រយោជន៍ច្រើនដល់កម្ពុជា

2023/09/06 09:06:17 pm        417
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិសេសក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដូចមានផ្លូវលឿនភ្នំពេញ-ព្រះសីហនុ ដែលជាសមិទ្ធផលនៃគំនិតផ្តួចផ្តើមនេះ ជាឧទាហរណ៍ស្រាប់។ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺបានធ្វើឡើងនៅក្នុងប្រជុំអាស៊ាន-ចិន លើកទី២៦ នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយមានការ​ចូលរួមពីឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល នៃប្រទេសក្នុងតំបន់អាស៊ានទាំង១១ប្រទេស។សម្ដេចធិបតី បានបញ្ជាក់ថា កម្ពុជាទទួលស្គាល់ផលប្រយោជន៍រួម ​នៃទំនាក់ទំនងល្អ ក្នុងអំឡុង​ពេលជិត៣​ទស្សវត្សរ៍​រវាងចិន និងអាស៊ាន។ ចំពោះប្រទេសកម្ពុជា, ​គំនិតផ្តួចផ្តើមខ្សែក្រវាត់​ និងផ្លូវ (BRI) បានផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ​ជាពិសេសក្នុងវិស័យដឹកជញ្ជូន​ និងឡូជីស្ទីក ដូចមានផ្លូវលឿន ភ្នំពេញ-ព្រះសីហនុ ដែលជាសមិទ្ធផលនៃគំនិតផ្តួចផ្តើមនេះ ជា​ឧទាហរណ៍ស្រាប់។សម្ដេចធិបតី បានកត់សម្គាល់អំពីសារៈសំខាន់​នៃវិស័យទេសចរណ៍​ ដែលជាក្បាលម៉ាស៊ីន​ដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច ​នៅមានកម្រិតទាបនៅឡើយ បើធៀបនឹងកម្រិតមុនពេលមាន​វិបត្តិកូវីដ-១៩។ ក្នុងន័យនេះ,សម្ដេចធិបតី បានសង្កត់ធ្ងន់​ពី​ភាពចាំបាច់ដែលអាស៊ាន​ត្រូវជំរុញ​ការអនុវត្តប្រកបដោយប្រសិទ្ធភាព ​នៃសេចក្ដីថ្លែងការណ៍អាស៊ាន- ចិន ស្ដីពីកិច្ច​សហប្រតិបត្តិការទេសចរណ៍។ សម្ដេចធិបតី ក៏បានបញ្ជាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន-ចិន អំពីដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ទៅកាន់ទីក្រុងណាននីង ​ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ាន ​លើកទី២០ (CAEXPO ) និង​ដំណើរ​ទស្សនកិច្ចនៅទីក្រុងប៉េកាំង ​ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)ផងដែរ។បើតាមលទ្ធផលនៃកិច្ចប្រជុំខាងលើនេះ បានឲ្យដឹងផងដែរថា ​កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៦នេះ ​បណ្តាថ្នាក់ដឹកនាំ​អាស៊ានប្រាថ្នាចង់ឃើញ​ទំនាក់ទំនង​រវាង​កំពូល​មហាអំណាចចិន និង​សហរដ្ឋអាមេរិក​ ប្រព្រឹត្តទៅប្រកបដោយសុខដុមរមនា ដើម្បីបន្តផ្តល់ប្រយោជន៍សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ដល់តំបន់ទាំងមូលផងដែរ៕អត្ថបទ៖ បាន ចក់

អាជ្ញាធរខណ្ឌចំការមន បន្តយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត

2023/09/06 08:31:21 pm        118
ភ្នំពេញ៖ លោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន ​បានជួប​សំណេះសំណាល និងចែកអំណោយអង្ករ​ ជូនប្រជាពលរដ្ឋ​ដែលមានជីវភាពខ្វះខាតរស់នៅក្នុងសហគមន៍ សាមគ្គីរុងរឿង និងរស់នៅតាមខ្នងប្រឡាយ១០៥ ចំនួន១១៣គ្រួសារ។នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ក្នុងសហគមន៍ ​សាមគ្គីរុងរឿង និងរស់នៅតាមខ្នងប្រឡាយ១០៥ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ សរុប១១៣គ្រួសារ និងបាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តម ឃួង ស្រេង ​អភិបាលរាជធានីភ្នំពេញ ចែកជូនប្រជាពលរដ្ឋ ក្នុងមួយគ្រួសារ អង្ករ មួយប៉ាវ។ក្នុងឱកាសន លោក កៀង ល័ក្ស បានអរគុណ​ដល់​សមាជិក​សមាជិការ​របស់​គណបក្ស​ប្រជាជនទាំងអស់គ្នា ដែលបានចូលរួម​ទៅបោះឆ្នោតទាំងអស់គ្នា ​សម្រាប់នីតិកាលទី៧នេះ។ ជាពិសេសទៀតនោះ ​លោក អភិបាលបានណែនាំដល់បងប្រជាពលរដ្ឋទាំងអស់ជួយ​សហការ​រាយការណ៍ជូនអាជ្ញាធរ ពីបញ្ហា ​សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បញ្ហាក្មេងទំនើង ​ជាងដើម ដើម្បីឲ្យអាជ្ញាធរជួយអន្តរាគមន៍​បានទាន់ពេលវេលា។ជាចុងក្រោយលោក កៀង ល័ក្ស អំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅអមសងខាងប្រឡាយ១០៥ សូមកុំនាំគ្នាចោលសំរាម​ចូលទៅក្នុងប្រឡាយ ត្រូវ​វិចខ្ចប់​ទុក​ដាក់ឲ្យបានត្រឹមត្រូវ ដើម្បីរក្សា​បរិស្ថានអនាម័យ​បានល្អប្រសើរទាំងអស់គ្នា៕ អត្ថបទ ៖ កុម្ភៈ

ការហាមប្រាមរបស់អ៊ីស្រាអែលលើកិច្ចព្រមព្រៀងការនាំចេញនៃតំបន់កាហ្សា ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៅតំបន់នេះ

2023/09/06 07:53:22 pm        120
ប៉ាឡេស្ទីន៖ កាលពីថ្ងៃអង្គារ (៥ កញ្ញា) ប្រជាជនប៉ាឡេស្ទីន បានទាមទារឱ្យអ៊ីស្រាអែលលុបចោលបម្រាមលើការនាំចេញពីតំបន់កាហ្សា ដែលបានដាក់ ជុំវិញអ្វីដែលអ៊ីស្រាអែលហៅថា ការប៉ុនប៉ងរត់ពន្ធគ្រឿងផ្ទុះ ដោយនិយាយថា វានឹងប៉ះពាល់ដល់ប្រជាជនរាប់ពាន់នាក់ និងបំផ្លាញជីវភាពរស់នៅមិនច្បាស់លាស់នៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ។អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទ (៤ កញ្ញា) ថា ខ្លួនកំពុងបញ្ឈប់ជាបណ្តោះអាសន្ននូវទំនិញពាណិជ្ជកម្មមិនឲ្យចេញពីតំបន់កាហ្សា បន្ទាប់ពីអ្នកត្រួតពិនិត្យបានរកឃើញ «គ្រឿងផ្ទុះគុណភាពខ្ពស់» ជាច្រើនគីឡូក្រាមនៅក្នុងការដឹកជញ្ជូនមួយ ដែលលាក់នៅក្នុងស្រទាប់សម្លៀកបំពាក់។ជនជាតិប៉ាឡេស្ទីនប្រហែល២លាននាក់ រស់នៅក្នុងតំបន់កាហ្សាស្ទ្រីបតូចចង្អៀត ដែលភាគច្រើននៃពួកគេជាកូនចៅរបស់ជនភៀសខ្លួន ឬត្រូវបានបណ្តេញចេញពីតំបន់ ដែលពេលនេះជាប្រទេសអ៊ីស្រាអែល បន្ទាប់ពីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៨មក។ ការនាំចេញរបស់តំបន់កាហ្សា ត្រូវបានប៉ាន់ប្រមាណថាមានចំនួន១៣៤លានដុល្លារក្នុងមួយឆ្នាំ ដោយនាំចេញភាគច្រើនទៅកាន់ប្រទេសអ៊ីស្រាអែល និងតំបន់វេស ប៊ែង នេះបើតាមក្រសួងសេដ្ឋកិច្ចរបស់តំបន់កាហ្សា៕

ស្ថាប័នជាតិទទួលកិច្ចការព័ត៌មានជាយន្តការពង្រីកលំហូរនៃការទទួលព័ត៌មានកាន់តែច្បាស់លាស់​របស់រដ្ឋាភិបាល

2023/09/06 07:52:35 pm        298
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា ការបង្កើតគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ជាយន្តការពង្រីកលំហូរនៃការទទួលព័ត៌មានកាន់តែច្បាស់លាស់របស់រាជរដ្ឋាភិបាល។មួយថ្ងៃក្រោយពីរាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចបង្កើតគណៈកម្មាធិការជាតិ​សម្របសម្រួល​កិច្ចការព័ត៌មាន ​និងសាធារណមតិ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងប្រាប់ BTV News ឲ្យដឹងនៅថ្ងៃទី៦ ខែកញ្ញានេះថា គោលបំណងនៃការបង្កើតស្ថាប័នជាតិថ្មីមួយនេះឡើង រាជរដ្ឋាភិបាលមានទិសដៅធ្វើយ៉ាងណាផ្តល់រាល់លំហូរព័ត៌មានទៅកាន់ប្រជាពលរដ្ឋ ទាំង​គោលនយោបាយរបស់រាជរដ្ឋាភិបាល សមិទ្ធផលនានា និងកិច្ចការអនុវត្តកន្លងទៅ​ដែលបម្រើដល់​ផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ ឯកឧត្តមបន្តថា ស្ថាប័ននេះមានតួនាទីសម្របសម្រួលជំរុញឲ្យលំហូរព័ត៌មានទាំងអស់​នោះ​ជួ្រតជ្រាប​ដល់ប្រជាពលរដ្ឋគ្រប់រូប។ ស្ថាប័ននេះ ក៏បង្កើតឡើងប្រៀបនឹងយន្តការច្រកចេញតែមួយ ដើម្បីឲ្យការប្រមូលព័ត៌មាន ​និងការផ្តល់ព័ត៌មានតែមួយ ហើយច្បាស់លាស់​ជូនប្រជាពលរដ្ឋ។ ឯកឧត្តម បញ្ជាក់ថា ស្ថាប័ននេះបានផ្សារភ្ជាប់ជាមួយ​នឹងសាធារណមតិ គឺក្រុមការងារក្នុងស្ថាប័ន​មានគោលដៅលើកកម្ពស់ព័ត៌មានទៅសាធារណមតិ ​និងចាត់វិធានការ ឬបន្សាបព័ត៌មានក្លែងក្លាយ បំពុលសង្គមដែលតែងកើតមាន។ សូមជម្រាបថាកាលពីថ្ងៃទី៥ ខែកញ្ញា ម្សិលមិញនេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ​សម្រេចបង្កើត​គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន​ និងសាធារណមតិ ដែលសរសេរជាអក្សរកាត់ថា គ.ស.ព.ស.។គណៈកម្មាធិការជាតិនេះ មានតួនាទី និងភារកិច្ចធ្វើកិច្ចការលើការងារពង្រឹង​សាធារណមតិ តាមរយៈការតាមដានក្ដាប់គ្រប់សភាពការណ៍ ឃោសនា​ ពន្យល់ និងការពាររូបភាពវិជ្ជមាន​របស់ព្រះរាជាណាចក្រកម្ពុជា​ ការពារអធិបតេយ្យជាតិ ផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងកសាងរូបភាពវិជ្ជមាន និងលើកកម្ពស់កិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជា​ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ៕ អត្ថបទ សេក ឧត្តម

ព្យុះត្រូពិចលី( Lee) អាចក្លាយទៅជាខ្យល់ព្យុះដ៏គ្រោះថ្នាក់ខ្លាំងសម្រាប់សហរដ្ឋអាមេរិក

2023/09/06 07:51:12 pm        151
អាមេរិក៖ មជ្ឈមណ្ឌលព្យុះព្យុះសង្ឃរាជាតិរបស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្ដីណែនាំមួយកាលពីល្ងាចថ្ងៃអង្គារ (៥កញ្ញា) ថា ព្យុះត្រូពិចលី (Lee) កំពុងតែបង្កជាកម្លាំងខ្យល់នៅភាគខាងកើតនៃ ប្រជុំកោះ Lesser Antilles ហើយត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងឆាប់រហ័សទៅជាព្យុះសង្ឃរាដ៏គ្រោះថ្នាក់បំផុតនៅចុងសប្តាហ៍នេះ។ព្យុះនេះបានបង្កើតខ្លួនឡើងនៅតំបន់ត្រូពិចអាត្លង់ទិកកណ្តាល ហើយបានក្លាយជាព្យុះត្រូពិចលី ក្នុងរយៈពេលប្រាំមួយម៉ោង។ លក្ខខណ្ឌបរិស្ថាន គឺអំណោយផលសម្រាប់ការវិវត្តន៍យ៉ាងឆាប់រហ័ស និងការកើនឡើងនៃព្យុះលី នេះ ខណៈពេលដែលវាផ្លាស់ទីជាលំដាប់ពីទិសខាងលិច ទៅទិសពាយ័ព្យក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ នៅពាក់កណ្តាលសប្តាហ៍នេះ ព្យុះលី ត្រូវបានគេព្យាករណ៍ថានឹងឈានដល់កម្រិតកម្លាំងព្យុះសង្ឃរាប្រភេទ១ ហើយព្យុះដ៏គ្រោះថ្នាក់នេះត្រូវបានគេព្យាករណ៍ថានឹងកើនឡើងបន្ថែមទៀត។ដំណឹងនេះកើតឡើងតិចជាងមួយសប្តាហ៍បន្ទាប់ពីព្យុះសង្ឃរាអ៊ីដាលីយ៉ា ដែលជាព្យុះសង្ឃរាប្រភេទទី៤ បានវាយលុករដ្ឋហ្វ្លរីដា ក៏ដូចជាបង្កការបំផ្លិចបំផ្លាញនៅក្នុងរដ្ឋ Georgia និងរដ្ឋ Carolina ហើយយ៉ាងហោចណាស់មានការស្លាប់ចំនួន២ករណី ដែលជាប់ទាក់ទងនឹងព្យុះនេះផងដែរ៕

អ្នកវិភាគ៖ កង្វះអាវុធពីចិន ជំរុញឲ្យរុស្ស៊ីងាកទៅរកកូរ៉េខាងជើង

2023/09/06 07:48:35 pm        126
ចិន៖ កាលពីថ្ងៃអង្គារ (៥ កញ្ញា) អ្នកជំនាញឈានមុខផ្នែកសន្តិសុខអន្តរជាតិម្នាក់បាននិយាយថា កិច្ចប្រជុំនាពេលខាងមុខ ដែលគេជឿថានឹងប្រព្រឹត្តទៅរវាងរុស្ស៊ី និងកូរ៉េខាងជើង គឺដោយសារតែកង្វះអាវុធដែលត្រូវបានផ្គត់ផ្គង់ដោយប្រទេសចិន។របាយការណ៍មួយនៅក្នុងសារព័ត៌មាន New York Times បាននិយាយដោយសំអាងដល់ប្រភពពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងខែនេះ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការផ្គត់ផ្គង់អាវុធសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។លោកស្រី Patricia Lewis ប្រធានកម្មវិធីសន្តិសុខអន្តរជាតិ Chatham House របស់អង់គ្លេសបាននិយាយាថា រុស្ស៊ីមិនទទួលបានអ្វីដែលខ្លួនត្រូវការពីប្រទេសចិនទេ ដូច្នេះហើយបានសម្លឹងរកមើលប្រភពការផ្គត់ផ្គង់គ្រាប់រំសេវដ៏មានសក្តានុពលផ្សេងទៀត។ដំណើរទស្សនកិច្ចដែលគ្រោងទុកនោះ នឹងធ្វើឡើងខណៈរុស្ស៊ីពិភាក្សាអំពីការធ្វើសមយុទ្ធយោធារួមជាមួយកូរ៉េខាងជើង និងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានព្យាយាមធ្វើដំណើរទៅកូរ៉េខាងជើង ដើម្បីបញ្ចុះបញ្ចូលក្រុងព្យុងយ៉ាងឱ្យលក់គ្រាប់កាំភ្លើងធំទៅឱ្យរុស្ស៊ី។កន្លងមក សហរដ្ឋអាមេរិកបានព្រមានថា កូរ៉េខាងជើងអាចផ្តល់សព្វាវុធបន្ថែមទៀតដល់រុស្ស៊ី ដែលកងកម្លាំងរបស់ពួកគេបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយជាសង្រ្គាមដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន ប្រឆាំងយ៉ាងខ្លាំង ដែលទីក្រុងម៉ូស្គូហៅថា «ប្រតិបត្តិការយោធាពិសេស»៕

សំណង់មិនរៀបរយជាច្រើននៅឥណ្ឌាត្រូវបានកម្ទេចចោល មុនកិច្ចប្រជុំG20 ដែលធ្វើឲ្យប្រជាជនគ្មានផ្ទះសម្បែង

2023/09/06 07:44:26 pm        143
ឥណ្ឌា៖ ក្រុមអ្នកស្រុកនៃតំបន់សំណង់លំនៅឋានមិនរៀបរយក្នុងទីក្រុង ញ៉ូវ ដេលី ប្រទេសឥណ្ឌារំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង២០ ឬហៅថា កិច្ចប្រជុំG20 ដែលធ្វើឡើងនៅចម្ងាយជិត៥០០ម៉ែត្រពីលំនៅឋានរបស់ពួកគេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបែរជាក្លាយជាមនុស្សគ្មានផ្ទះសម្បែងទៅវិញ។ អ្នករស់នៅក្នុងតំបន់សំណង់លំនៅឋានមិនរៀបរយមួយចំនួន បានទៅកាន់តុលាការជាន់ខ្ពស់របស់ទីក្រុង ដេលី ដើម្បីបញ្ឈប់ការបណ្តេញចេញពីតំបន់នោះ ប៉ុន្តែតុលាការបានចាត់ទុកថាមនុស្សទាំងនោះធ្វើការតាំងទីលំនៅដោយខុសច្បាប់ ហើយបន្ទាប់មកក្រុមអាជ្ញាធរក្រុងបានបញ្ជាឱ្យពួកគេចាកចេញត្រឹមថ្ងៃទី៣១ ឧសភា។ទាំងសកម្មជន និងអ្នកស្រុកនិយាយថា នេះជាផ្នែកនៃការងារកែលម្អសម្រាប់កិច្ចប្រជុំកំពូល ដែលចាប់ផ្តើមនៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និយាយថា លំនៅឋានទាំងនោះត្រូវបានសាងសង់ដោយខុសច្បាប់នៅលើដីរបស់រដ្ឋាភិបាល ហើយការរុះរើចេញគឺជាសកម្មភាពកំពុងបន្ត។ការវាយកម្ទេចនេះ បានចាប់ផ្តើមកាលពី៤ខែមុន។ រដ្ឋមន្ត្រីក្រសួងលំនៅឋានម្នាក់បាននិយាយថា គិតត្រឹមខែកក្កដា ដីរដ្ឋាភិបាលជិត១០០ហិចតា ត្រូវបានយកមកវិញ។ លំនៅឋាននៅតំបន់សំណង់លំនៅឋានមិនរៀបរយទាំងនោះដូចជាតំបន់ជំរំមិនរៀបរយ ត្រូវបានសាងសង់ក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ ដូចជាការងារជួសជុលជាដើម។ ក្នុងឆ្នាំ២០២១ ក្រុមមន្ត្រីបាននិយាយថា ប្រជាជនប្រមាណ១៣,៥លាននាក់ រស់នៅក្នុងតំបន់អាណានិគមដែលគ្មានការអនុញ្ញាតក្នុងទីក្រុងដេលី៕

ស្ពានឆ្លងទន្លេ “កោះពេជ្រ-កោះនរា” នឹងធ្វើពិធីភ្ជាប់នៅសប្ដាហ៍ក្រោយ

2023/09/06 07:44:00 pm        675
ភ្នំពេញ៖ ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់តំបន់កោះពេជ្រ និងតំបន់អភិវឌ្ឍន៍កោះនរា នឹងត្រូវធ្វើ ពិធីភ្ជាប់នៅសប្ដាហ៍ក្រោយនេះ ខណៈដែលបច្ចុប្បន្ន ការសាងសង់សម្រេចបាន៩២ភាគរយហើយ ។លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា តាមផែនការគម្រោង ស្ពានខ្សែកាបនេះ​ នឹងត្រូវបញ្ចប់ការសាងសង់១០០ភាគរយ នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ពោលគឺ​នៅ​មុនព្រះរាជពិធីបុណ្យអុំទូកចូលមកដល់ ហើយនៅថ្ងៃ​ទី​១២ ខែកញ្ញា សប្ដាហ៍ក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រារព្ធធ្វើពិធីភ្ជាប់ស្ពានបេតុងខ្សែកាប ដោយមានការ​អញ្ជើញ​ចូលរួមជាអធិបតីភាពពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ ប្រជាពលរដ្ឋអ្នកដំណើរ​ បានសាទរចំពោះដំណឹងដែលថា ស្ពានថ្មីឆ្លងកាត់ទន្លេមួយនេះ ​ជិតតភ្ជាប់ និងជិតបើកឱ្យធ្វើចរាចរណ៍ ​ព្រោះថា​វត្តមានស្ពាននេះ​ អាចជួយឱ្យពលរដ្ឋទូទៅ ប្រើប្រាស់​សម្រាប់ការធ្វើដំណើរទៅមក ឆ្លងពីតំបន់មួយទៅតំបន់មួយ​ បានយ៉ាងងាយស្រួល មិនចំណាយ​ពេលវេលាយូរ និងកាត់បន្ថយការកកស្ទះ ។សូមបញ្ជាក់ផងដែរថា ស្ពានតភ្ជាប់កោះពេជ្រ និងកោះនរានេះ ​ត្រូវបានបើកការដ្ឋានដំណើរការ សាងសង់​កាលពីចុងខែតុលា ឆ្នាំ២០២០ ។ ​ស្ពាននេះ ​មានប្រវែងជាង៨០០ម៉ែត្រ ទទឹង២៤ម៉ែត្រកន្លះ ​និងចំណាយថវិកាចំនួន៣៨លានដុល្លារ ក្នុងការសាងសង់ ៕ អត្ថបទ៖ លីហេង

សង្គ្រាមអ៊ុយក្រែន នាំមកនូវកំណើនសកលនៃការប្រើប្រាស់គ្រាប់បែកចង្កោម

2023/09/06 07:41:35 pm        151
អ៊ុយក្រែន៖ ក្រុមយុទ្ធនាការគ្រាប់បែកមួយក្រុម បាននិយាយ កាលពីថ្ងៃអង្គារ (៥កញ្ញា) ថា ចំនួនមនុស្សស្លាប់ ឬរងរបួសដោយគ្រាប់បែកចង្កោម បានកើនឡើង៨ដងកាលពីឆ្នាំមុនដល់ជាង១.០០០នាក់ ដែលភាគច្រើនដោយសារតែការប្រើប្រាស់គ្រាប់បែកចង្កោមនៅក្នុងសង្គ្រាមអ៊ុយក្រែន ជាពិសេសដោយប្រទេសរុស្ស៊ី។របាយការណ៍របស់ក្រុមយុទ្ធនាការសម្ព័ន្ធគ្រាប់បែកចង្កោម បានបង្ហាញថា ក្នុងចំណោមជនរងគ្រោះ១.១៧២នាក់កាលពីឆ្នាំមុន មានមនុស្ស៣៥៣នាក់បានស្លាប់។ របាយការណ៍នោះបាននិយាយថា ជនរងគ្រោះស្ទើរតែទាំងអស់គឺជាជនស៊ីវិល ហើយចំនួនបីភាគបួននៃជនរងគ្រោះទាំងនោះ គឺជាកុមារ ដែលជារឿយៗត្រូវបានអូសទាញឱ្យលេងជាមួយគ្រាប់បែកមិនទាន់ផ្ទុះ។ប្រទេសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានប្រើគ្រាប់បែកចង្កោម «ម្តងហើយម្តងទៀត» ខណៈអ៊ុយក្រែនក៏បានប្រើប្រាស់គ្រាប់បែកទាំងនោះដែរ ប៉ុន្តែក្នុងកម្រិតតិចជាង។ របាយការណ៍នេះគ្របដណ្តប់កាលពីឆ្នាំមុន និងមិនរាប់បញ្ចូលការប្រើប្រាស់គ្រាប់បែកចង្កោមសហរដ្ឋអាមេរិកនៅឆ្នាំនេះដោយអ៊ុយក្រែន ដែលទីក្រុងគីវ បានចាប់ផ្តើមទទួលបានកាលពីខែកក្កដា នោះទេ។ទាំងទីក្រុងមូស្គូ និងទីក្រុងគីវ បដិសេធមិនកំណត់គោលដៅលើជនស៊ីវិលនៅក្នុងសង្រ្គាម ដែលបានចាប់ផ្តើមជាមួយនឹងការលុកលុយរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២ ក្នុងអំឡុងពេលដែលកងកម្លាំងរុស្ស៊ីបានវាយលុកទីក្រុងជាច្រើនរបស់អ៊ុយក្រែនឲ្យខ្ទេចខ្ទី។ គួររម្លឹកផងដែរថា ប្រទេសទាំងពីរនេះមិនមែនជាភាគីនៃអនុសញ្ញាឆ្នាំ២០០៨ ដែលហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោមនោះ ហើយសហរដ្ឋអាមេរិកក៏មិននៅក្នុងចំណោមនោះដែរ៕

UN ព្រមានថា ការបូមខ្សាច់គឺជាការសម្លាប់ជីវិតសត្វសមុទ្រ

2023/09/06 07:38:17 pm        109
UN៖ ខ្សាច់សមុទ្រប្រហែល៦ពាន់លានតោន កំពុងត្រូវបានបូមយកជារៀងរាល់ឆ្នាំ នៅក្នុងរៀបអនុវត្តកំពុងកើនឡើង ដែលទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារ (៥ កញ្ញា) ថាគ្មាននិរន្តរភាព និងអាចបំផ្លាញជីវិតសត្វសមុទ្រក្នុងតំបន់ ដោយមិនអាចត្រឡប់វិញបាន។ខ្សាច់គឺជាធនធានធម្មជាតិ ដែលត្រូវបានមនុស្សទាញយកប្រយោជន៍ច្រើនបំផុតនៅលើពិភពលោកបន្ទាប់ពីទឹក ប៉ុន្តែការបូមយកខ្សាច់សម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្ម ដូចជាសំណង់ជាដើម ត្រូវបានគ្រប់គ្រងដោយធូររលុង ដែលជំរុញឱ្យអង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចមួយកាលពីឆ្នាំមុន ដើម្បីលើកកម្ពស់ការធ្វើអាជីវកម្មរ៉ែប្រកបដោយនិរន្តរភាព។ការរកឃើញពីកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) ស្របពេលជាមួយនឹងការចាប់ផ្តើមនៃវេទិកាថ្មីមួយឈ្មោះថា «កម្មវិធីឃ្លាំមើលខ្សាច់សមុទ្រ» គាំទ្រដោយការផ្តល់មូលនិធិពីរដ្ឋាភិបាលស្វីស ដែលតាមដានសកម្មភាពបូមខ្សាច់ដោយប្រើការតាមដានសមុទ្រ និងប្រព័ន្ធបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិតផងដែរ។ទីភ្នាក់ងារ UNEP បានបន្ថែមថា នៅក្នុងតំបន់មួយចំនួនការបូបយកខ្សាច់ចេញ គឺលើសពីអត្រានៃការបំពេញឡើងវិញ ខណៈខ្សាច់សមុទ្រនៅទូទាំងពិភពលោកចំនួន៦ពាន់លានតោន ដែលត្រូវបានបូបយកនោះ គឺតិចជាងខ្សាច់ដែលបានហូរបំពេញជារៀងរាល់ឆ្នាំដោយទន្លេរបស់ពិភពលោក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រភព៖ ប៉ាគីស្ថានជំរុញឱ្យ​អ៊ីរ៉ង់បញ្ចុះបញ្ចូលក្រុមហ៊ូទី កុំវាយប្រហារហេដ្ឋា​រចនាសម្ព័ន្ធថាមពលរបស់​​អារ៉ាប៊ីសាអ៊ូ​ឌីត
09/17/2026 07:09 PM
គណបក្សប្រឆាំង​កណ្តាលនិយម​ឆ្វេង​របស់ស៊ុយអែត ឈ្នះ​ការបោះឆ្នោត ក្រោយ​បិទ​បញ្ចប់ការរាប់​
09/17/2026 07:09 PM
ជប៉ុនរុះរើ​គណៈរដ្ឋមន្ត្រី រក្សាទុកបុគ្គល​សំខាន់ៗ និងផ្តល់តំណែងដល់គណបក្ស​ក្នុង​​រដ្ឋាភិបាល​ចម្រុះ​
09/17/2026 07:09 PM
សម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
09/17/2026 06:09 PM
សម្ដេចតេជោ ជំរុញ កម្ពុជា និង ហ្សកហ្ស៊ី រកចំណុចមិនទាន់រួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
09/17/2026 06:09 PM
គ្រោះថ្នាក់ធ្លាក់យន្តហោះធុនស្រាល នៅស្វីស បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់
09/17/2026 06:09 PM
ចិនជំទាស់នឹង​សេចក្តីព្រាងច្បាប់​ដាក់​ទណ្ឌកម្ម លើ​រុស្ស៊ី និងបញ្ជាក់​​ថា ទំនាក់ទំនងទ្វេភាគីមិនគួរត្រូវបានរំខាន​
09/17/2026 06:09 PM
មន្ត្រីសន្តិសុខ ៣នាក់ បានស្លាប់ ក្នុងប្រតិបត្តិការនៅភាគខាងត្បូងប្រទេសស៊ីរី
09/17/2026 06:09 PM
អ្នកការទូត៖ ប្រទេសសមាជិក NATO គ្រោងធ្វើសកម្មភាពឈ្លានពានប្រឆាំងរុស្ស៊ី នៅឆ្នាំ២០២៩-២០៣០
09/17/2026 06:09 PM
អ្នកជំនាញសន្តិសុខអាមេរិក និងចិន ស្នើវិធានការពារស្រដៀង​គំរូ​​នុយក្លេអ៊ែរ ដើម្បីទប់ទល់ហានិភ័យ AI
09/17/2026 06:09 PM