សម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
សម្ដេចតេជោ ជំរុញ កម្ពុជា និង ហ្សកហ្ស៊ី រកចំណុចមិនទាន់រួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព
ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអាល្លឺម៉ង់កម្ពុជាប្ដេជ្ញាខិតខំលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ឲ្យកាន់តែរឹងមាំបន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

មានការជួញដូរមនុស្សពីប្រទេសគុយបាទៅរុស្ស៊ី ដើម្បីប្រយុទ្ធក្នុងសង្គ្រាមជាមួយអ៊ុយក្រែន

2023/09/06 07:35:16 pm        132
រុស្ស៊ី៖ រដ្ឋាភិបាលគុយបានិយាយថា ខ្លួនបានរកឃើញបណ្ដាញជួញដូរមនុស្ស ដែលបង្ខិតបង្ខំពលរដ្ឋគុយបា ឲ្យប្រយុទ្ធដើម្បីរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន។ គេមិនច្បាស់ភ្លាមៗទេថា តើបណ្ដាញនោះមានទំហំប៉ុនណា ឬការជួញដូរត្រូវបានរៀបចំដោយមធ្យោបាយណានោះទេ ព្រោះមានព័ត៌មានលម្អិតបន្តិចបន្តួចប៉ុណ្ណោះដែលបានផ្តល់ឱ្យ។ទីក្រុងឡាហាវ៉ាន មានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងមូស្គូ ប៉ុន្តែរដ្ឋធានីគុយបាមួយនេះ បានបដិសេធយ៉ាងម៉ឺងម៉ាត់ និងជាយូរមកហើយ នូវការចូលរួមណាមួយនៅក្នុងសង្គ្រាមរបស់រុស្ស៊ី និងអ៊ុយក្រែន។ នៅក្នុងកម្មវិធីផ្សាយមួយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋគុយបា អ្នកអានព័ត៌មានបាននិយាយថា ក្រុមអាជ្ញាធរនៅទីនោះកំពុងព្យាយាមកាត់ផ្តាច់បណ្តាញជួញដូរ និងបានបើកដំណើរការនីតិវិធីព្រហ្មទណ្ឌរួចហើយក្នុងការដោះស្រាយបញ្ហានេះ។នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ ក្រសួងការបរទេសគុយបាបាននិយាយថា បណ្តាញនេះដំណើរការពីប្រទេសរុស្ស៊ី ដោយព្យាយាមប្រើប្រាស់ពលរដ្ឋគុយបាដែលកំពុងរស់នៅទីនោះ ប៉ុន្តែក្រុមនេះក៏បានប្រើប្រាស់ពលរដ្ឋមួយចំនួននៅក្នុងប្រទេសគុយបាផងដែរ។ ក្រសួងបន្តថា ខ្លួននឹងធ្វើសកម្មភាពប្រឆាំងនឹងអ្នកណាក៏ដោយដែលចង់បង្វែរជនជាតិគុយបាទៅជាអ្វីដែលហៅថា «ទាហានស៊ីឈ្នួលនោះ»។ជារឿយៗ ប្រទេសរុស្ស៊ី ជាគោលដៅសម្រាប់ជនអន្តោប្រវេសន៍គុយបា ដែលព្យាយាមគេចពីបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសកំណើតរបស់ពួកគេ។ កាលពីខែឧសភាកន្លងទៅ សារព័ត៌មានរុស្ស៊ីមួយបានរាយការណ៍ថា មានជនជាតិគុយបាជាច្រើនបានចុះឈ្មោះចូលក្នុងកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី ជាថ្នូរនឹងការទទួលបានសញ្ជាតិ ប៉ុន្តែគេមិនដឹងថា តើព្រឹត្តិការណ៍ទាំងពីរនេះមានទំនាក់ទំនងគ្នា ឬយ៉ាងណានោះទេ៕

មនុស្សយ៉ាងហោចណាស់២នាក់ បានស្លាប់នៅប្រទេសទួរគី បន្ទាប់ពីមានទឹកជំនន់

2023/09/06 07:32:29 pm        147
ទួរគី៖ ក្រុមសង្គ្រោះបន្ទាន់បានធ្វើប្រតិបត្តិការឆ្លើយតបទៅនឹងទឹកជំនន់នៅក្នុងខេត្ត Kırklareli ភាគពាយ័ព្យនៃប្រទេសទួរគីកាលពីថ្ងៃអង្គារ (៥ កញ្ញា) ។ នៅក្នុងការបង្ហោះមួយលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលត្រូវបានគេស្គាល់ថាជាបណ្ដាញសង្គម Twitter កាលពីព្រឹកថ្ងៃអង្គារ (៥ កញ្ញា) ក្រសួងមហាផ្ទៃបាននិយាយថា សាកសពមនុស្ស២នាក់ត្រូវបានរកឃើញខណៈបុគ្គលិកសង្រ្គោះបានស្វែងរកពលរដ្ឋ៤នាក់ដែលបាត់ខ្លួន។ វីដេអូមួយដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយអភិបាលខេត្ត Kirklareli បង្ហាញពីយានអេស្ការវាទ័រ និងរថយន្តយោធា ទៅដល់តំបន់ព្រៃឈើដែលគ្របដណ្តប់ដោយទឹកជំនន់ ខណៈដែលឧទ្ធម្ភាគចក្របានឃ្លាំមើលតំបន់នោះ។ ប្រធានគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នរបស់ក្រសួងមហាផ្ទៃ (AFAD) បាននិយាយថា ក្រុមសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅទីតាំងរងគ្រោះ បន្ទាប់ពីមានរបាយការណ៍អំពីមនុស្សចំនួន១២នាក់ ដែលបានជាប់ខ្លួននៅក្នុងតំបន់នោះ៕

រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អនុញ្ញាត​ឲ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម

2023/09/06 07:29:39 pm        112
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អនុញ្ញាត​ឲ្យឯកឧត្តម Zaheeruddin Babar Thaheem(សាហ៊ារ៉ូឌីន បាបា ថាហៀម) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម និងសវនាការ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។ឯកឧត្តម ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និងពេញសមត្ថភាព ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែង​នៅការអបអរសាទរចំពោះឯកឧត្តមបណ្ឌិត ចាយ បូរិន ដែលត្រូវបានព្រះមហាក្សត្រ ប្រោស​ព្រះរាជទានជារដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងដោយទទួលបានការ​ទុកចិត្តពីសំណាក់​រដ្ឋាភិបាលកម្ពុជានៅភារកិច្ចថ្មី សម្រាប់អាណត្តិទី៧នេះ។ក្នុងឱកាសនេះឯកឧត្តម ឯកអគ្គរដ្ឋទូត បានជម្រាបជូនថា ប៉ាគីស្ថាន ជាប្រទេសកាន់​សាសនាឥស្លាម តែក្នុងនោះក៏មាននៅសាសនាព្រះពុទ្ធផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការរវាងព្រះពុទ្ធសាសនាកម្ពុជា និងព្រះពុទ្ធសាសនាប៉ាគីស្ថាន ដោយ​ឯកឧត្តមមានគោលបំណងចង់ចូលក្រាបថ្វាយបង្គំសម្តេចសង្ឃ ក៏ដូចជាចង់ទស្សនកិច្ច​នៅសាកល​វិទ្យាល័យព្រះពុទ្ធសាសនាកម្ពុជា ដើម្បីជាការរឹតចំណង​មិត្តភាពដែលមាន​ស្រាប់ឲ្យកាន់​តែ​រឹងមាំថែមទៀត តាមរយៈក្រសួងធម្មការ និងសាសនា លើវិស័យព្រះពុទ្ធសាសនាកម្ពុជា ។ ជាកិច្ចស្វាគមន៏ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ ​និងសាសនា បានសាទរ​ចំពោះបំណង​កិច្ចសហប្រតិបត្តិការរវាងព្រះពុទ្ធសាសនាកម្ពុជា​ និងព្រះពុទ្ធសាសនាប៉ាគីស្ថាន ដែល​ឯកឧត្តម ​ឯកអគ្គរដ្ឋទូត បានលើកឡើងនាឱកាសនេះ។ឯកឧត្តមបណ្ឌិត ចាយ បូរិន បានបញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់នាពេលនេះ គឺជាការផ្សព្វផ្សាយ​ដ៏ល្អនៅវិស័យព្រះពុទ្ធសាសនារបស់ប្រទេសកម្ពុជា ​ដែលជាសាសនារបស់រដ្ឋ ក្នុងនោះឯកឧត្តមរដ្ឋមន្រ្តី រីករាយស្វាគមន៍​ចំពោះព្រះសង្ឃខ្មែរដែលទៅ​ទស្សនកិច្ចនៅ​ប្រទេស​ប៉ាគីស្ថាន ​ដោយនេះជាការបង្ហាញនៅសាមគ្គីភាពរបស់ថ្នាក់ដឹកនាំ និងប្រជាជន​នៃប្រទេសទាំង២៕អត្ថបទ រដ្ឋា

ប្រទេសជាច្រើននៅអឺរ៉ុប រងការវាយប្រហារពីរលកកម្ដៅមិនស្រុតចុះជាប្រវត្តិសាស្ត្រ

2023/09/06 07:29:16 pm        113
អឺរ៉ុប៖ ប្រទេសជាច្រើននៅអឺរ៉ុបខាងលិច ទទួលរងការវាយប្រហារពីរលកកម្តៅជាប្រវត្តិសាស្ត្រក្នុងសប្តាហ៍នេះ ដែលកើតចេញពីដូមកម្ដៅមានវិសាលភាពធំធេង។កាលពីថ្ងៃច័ន្ទ (៤កញ្ញា) សីតុណ្ហភាពក្ដៅខ្លាំងសម្រាប់ខែកញ្ញា ត្រូវបានរាយការណ៍រួចហើយពីប្រទេសបារាំង បេណេលុច និងចក្រភពអង់គ្លេស ប៉ុន្តែកម្ដៅនឹងកើនឡើងកាន់តែខ្លាំងនៅថ្ងៃបន្តបន្ទាប់ទៀត។នោះគឺជារលកកម្ដៅប្រវត្តិសាស្ត្រ និងខ្ពស់បំផុតកម្រិតបំបែកកំណត់ត្រារបស់ខែកញ្ញា សម្រាប់ប្រទេសមួយចំនួន។ សីតុណ្ហភាពខ្ពស់ខ្លាំងត្រូវបានគេព្យាករណ៍ថា នឹងរីករាលដាលបន្តិចម្តងៗទៅកាន់អឺរ៉ុបខាងលិច កណ្តាល និងខាងជើង នៅពេលដែលកម្ដៅកើនឡើងពាសពេញទ្វីបមួយភាគធំនៅចុងសប្តាហ៍នេះ។ គំរូអាកាសធាតុក្ដៅ អូមេហ្គា នឹងគ្របដណ្តប់អឺរ៉ុបសម្រាប់រយៈពេលប្រាំពីរថ្ងៃបន្ទាប់ទៀត។បន្ទាប់ពីសីតុណ្ហភាពក្ដៅខ្លាំងកាលពីថ្ងៃចន្ទនៅក្នុងប្រទេសបារាំង និងប្រទេសស្វីស សីតុណ្ហភាពមិនធម្មតាខ្លាំងជាងនេះទៀត ត្រូវបានគេព្យាករណ៍ពីថ្ងៃអង្គារ រហូតដល់ថ្ងៃសៅរ៍ រួមទាំងសម្រាប់អឺរ៉ុបខាងជើងផងដែរ៕

មនុស្ស៣នាក់ ត្រូវបានសង្រ្គោះនៅជិតតំបន់ឆ្នេរសមុទ្រអូស្ត្រាលី ក្រោយទូករបស់ពួកគេរងការវាយប្រហារដោយត្រីឆ្លាម

2023/09/06 07:25:59 pm        129
រុស្ស៊ី៖ បុរស៣នាក់ រួមមានជនជាតិរុស្ស៊ី ២នាក់ និងជនជាតិបារាំងម្នាក់ ត្រូវបានសង្រ្គោះដោយសុវត្ថិភាពកាលពីថ្ងៃអង្គារ ក្រោយទូករបស់ពួកគេរងការវាយប្រហារដោយត្រីឆ្មាមជាច្រើនក្បាល និងចាប់ផ្តើមលិចនៅក្នុងសមុទ្រផ្កាថ្ម ។  រូបភាពវីដេអូឃ្លីបពីក្រុមអាជ្ញាធរសុវត្ថិភាពសមុទ្រអូស្រ្តាលី(AMSA)ឃើញទូកកម្សាន្តរបស់ពួកគេ ចាប់ផ្តើមលិចចូលទឹក ពេលដែលបុរសទាំង ៣នាក់ ត្រូវបានជួយសង្រ្គោះ ។  យោងតាមការអះអាងរបស់ AMSA បានឲ្យដឹងថា ពួកគេទទួលបានការហៅទូរស័ព្ទគ្រោះអាសន្នពីអ្នកជិះទូក ៣នាក់ ស្ថិតនៅចម្ងាយប្រហែល ៨៣៥គ.មភាគអាគ្នេយ៍ទីក្រុង Cairns ស្ថិតក្នុងសមុទ្រផ្កាថ្ម ហើយនិងស្នើសុំជំនួយពីនាវាដឹករថយន្តដោតទង់ជាតិប៉ាណាម៉ា Dugong Ace ដែលបានប្តូរទិសដៅនាវាចរណ៍របស់ខ្លួន ឆ្ពោះទៅកាន់ទុកជួបគ្រោះថ្នាក់ ។  AMSA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទូកពោង Tionមានបណ្តោយប្រវែង ៩ម៉ែត្រនេះ បានចាកចេញពីប្រទេសវ៉ានូអាទូ ហើយធ្វើដំណើរទៅកាន់ទីក្រុង Cairns ពេលដែលគ្រោងទូកទាំង ២របស់វា រងការខូចខាត បន្ទាប់ពីរងការវាយប្រហារជាច្រើនលើករបស់ត្រីឆ្មាម ។   បុរសទាំង ៣នាក់នេះ គ្រោងនឹងធ្វើដំណើរទៅដល់ទីក្រុង Brisbaneនៅព្រឹកថ្ងៃព្រហស្បតិ៍ស្អែកនេះ ៕

នាយករដ្ឋមន្រ្តីចិនជំរុញឲ្យកិច្ចសហប្រតិបត្តិការជាមួយអាស៊ានរឹងមាំដូចធ្លាប់មានកាលពីមុនមក

2023/09/06 07:22:08 pm        109
ឥណ្ឌូនេស៊ី៖  នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីចិនលោក Li Qiang (លី ឈៀង ) បាននិយាយប្រាប់ក្រុមមេដឹកនាំអាស៊ានថា កិច្ចសហប្រតិបត្តិការរបស់ពួកគេ នឹងរឹងមាំដូចធ្លាប់មានកាលពីមុនមក ហើយអាចសម្រេចបានគ្រប់កិច្ចការទាំងអស់ ។  លោក Li ដែលស្ថិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ប្លុកក្នុងតំបន់មួយនេះ បានធ្វើសេចក្តីអធិប្បាយបែបនេះ ក្រោយប្រទេសចិន បញ្ចេញផែនទីគូសវាស ១០ខ្សែបន្ទាត់ កាលពីសប្តាហ៍មុន កំណត់អ្វីដែលពួកគេចំណុច ចាត់ទុកថាជាដែនទឹករបស់ខ្លួន ទំនងជាចង់ពង្រីកការប្រកាសសិទ្ធិគ្រប់គ្រងរបស់ពួកគេនៅក្នុងសមុទ្រចិនខាងត្បូង ។  ក្រសួងការបរទេសចិន បានរាយការណ៍ដោយលើកសម្តីរបស់លោកនាយករដ្ឋមន្រ្តី Li ថា ចិនចង់ធ្វើការជាមួយឥណ្ឌូនេស៊ី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនផ្សេងៗគ្នា រួមទាំងវិស័យថាមពលបៃតង សេដ្ឋកិច្ចឌីជីថល ជីវវេជ្ជសាស្រ្ត និងបញ្ញាសិប្បនិម្មិត ។  លោក Li បាននិយាយប្រាប់ក្រុមមេដឹកនាំធុរកិច្ចអំឡុងពិធីលៀងសាយភោជន៍កាលពីល្ងាចថ្ងៃអង្គារថា ពួកគេគួរតែមានជំនឿចិត្តក្នុងកិច្ចសហប្រតិបត្តិការ ក្រោយទិន្នន័យសេដ្ឋកិច្ចទន់ខ្សោយបង្ហាញពីការធ្លាក់ចុះសេដ្ឋកិច្ចនៅប្រទេសចិនដែលបានបង្កភាពស្រពិចស្រពិលនៅក្នុងទីផ្សារផ្សេងទៀតចំពោះកំណើនសេដ្ឋកិច្ចរបស់ចិន ។  ដោយឡែក លោក ចូកូ វីដូដូ គឺជាប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រទេសម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកនេះ និយាយថា ពួកយើងត្រូវការរាប់បញ្ចូលទំនាក់ទំនងមួយនេះ តាមរយៈការយល់ឃើញថាកិច្ចសហប្រតិបត្តិការរឹងមាំ គឺមានអត្ថប្រយោជន៍សម្រាប់ប្រទេសទាំង ២ ជាទីដែលអាចសម្រេចបានជាមួយនឹងទំនុកចិត្តលើគ្នាទៅវិញទៅមក ដែលត្រូវតែបង្កើតឡើង និងរក្សាទុកដោយភាគីទាំងអស់ ។   លោកបន្តថា ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនេះ អាចជាកម្លាំងវិជ្ជមានសម្រាប់ស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់ ៕

មន្ត្រីUN៖វិបត្តិមនុស្សធម៌ដ៏គួរឲ្យព្រួយបារម្ភ និងអំពើហិង្សាផ្លូវភេទទ្រង់ទ្រាយធំ កំពុងយាយីប្រទេសកុងហ្គោភាគខាងកើត

2023/09/06 07:19:12 pm        110
UN៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសកុងហ្គោភាគខាងកើតដែលញាំញីដោយជម្លោះ កាន់តែយ៉ាប់យ៉ឺនគួរឲ្យព្រួយបារម្ភក្នុងរយៈពេល ១៨ខែចុងក្រោយនេះ ដោយ មនុស្សចំនួន៨លាននាក់ ដែលត្រូវការជំនួយជាបន្ទាន់ ហើយស្ត្រី និងកុមារីរងគ្រោះដោយសារអំពើហិង្សាផ្លូវភេទក្នុងទ្រង់ទ្រាយធំ នៅក្នុងខេត្តចំនួនបីប៉ុណ្ណោះ។លោកស្រី Edem Wosornu នាយកប្រតិបត្តិការនៃការិយាល័យមនុស្សធម៌របស់UN ដែលទើបតែវិឡត្រឡប់ពីទស្សនកិច្ចប្រទេសកុងហ្គោជាមួយនឹងនាយកគ្រាអាសន្នមកពីទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ បាននិយាយថា អ្វីដែលពួកគេបានឃើញ និងឮ គឺ«គួរឲ្យតក់ស្លុត គួរឲ្យឈឺចាប់ និងសោកស្ដាយជាទីបំផុត»។លោកស្រី បាននិយាយថា ស្ថានភាពនៅក្នុងខេត្ត North Kivu, South Kivu និង ខេត្ត Ituri គឺជាស្ថានភាពដ៏អាក្រក់បំផុត ដែលយើងមិនធ្លាប់បានឃើញ ហើយនោះគឺនៅក្នុងប្រទេសដែលមានមនុស្សជាង២៦ លាននាក់ កំពុងស្រេកឃ្លាន និងត្រូវការស្បៀងអាហារជាបន្ទាន់។លោកស្រី Wosornu បានថ្លែងប្រាប់សន្និសីទសារព័ត៌មានថា អំពើហិង្សាផ្អែកលើភេទ កំពុងត្រូវបានប្រព្រឹត្តឡើងក្នុងកម្រិតដ៏ធំ និងគួរឲ្យព្រួយបារម្ភ ដោយមានអ្នករស់រានមានជីវិតច្រើនជាង ៣៥.000 នាក់ដែលកំពុងស្វែងរកសិទ្ធិទទួលបានការព្យាបាល និងសេវាកម្មផ្សេងៗ បន្ទាប់ពីការវាយប្រហារក្នុងរយៈពេលត្រឹមតែ៦ខែដំបូងនៃឆ្នាំ២០២៣ នៅក្នុងខេត្តចំនួនបី។ លោកស្រី បាននិយាយថា ដោយសារតែអ្នកនៅរស់រានមានជីវិតមួយភាគតូច រាយការណ៍ពីអំពើហិង្សាផ្អែកលើភេទ ចំនួននេះ ទំនងជាច្រើនជាងនេះ៕

ក្រសួងអប់រំបន្តជំរុញតាមសាលារៀនពង្រឹងសុវត្ថិភាពចំណីអាហារ លើការលក់ចំណីអាហារ ភេសជ្ជៈហាមឃាត់

2023/09/06 07:14:18 pm        267
ភ្នំពេញ៖ បច្ចុប្បន្នតាមបណ្ដាសាលារៀន កំពុងយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារ ដែលមានការដាក់លក់សម្រាប់សិស្សនៅក្នុងបរិវេណសាលា។ សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ សាលារៀនមួយចំនួនក៏អនុវត្តកិច្ចការមួយនេះបានល្អប្រសើរ ខណៈសាលាខ្លះនៅមានចន្លោះខ្វះខាតនៅឡើយ។ នេះជាការលើកឡើងរបស់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។ឈានមកដល់បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តផ្សព្វផ្សាយពីការលក់ដូរចំណី​អាហារនៅតាមសាលារៀនប្រកបដោយសុវត្ថិភាពសម្រាប់សិស្ស។ក្រសួងអប់រំបានកំណត់ការហាមប្រាមលក់ដូរចំណីអាហារ ​និងភេសជ្ជៈចំនួន៦ប្រភេទ ដែលអាច​ប៉ះពាល់​ដល់សុខភាពសិស្ស និងមានការលើកទឹកចិត្តឱ្យអាជីវករលក់នំ​ចំណីរបស់ខ្មែរវិញ។ សម្រាប់ក្របខ័ណ្ឌរាជធានីភ្នំពេញ សាលារៀនមួយចំនួនបានអនុវត្តលើសុវត្ថិភាពចំណី​អាហារ​បានល្អប្រសើរ តាមការណែនាំ ប៉ុន្តែក៏មាន សាលារៀនខ្លះ នៅមានចន្លោះប្រហោងបន្តមានលក់​ចំណីអាហារហាមឃាត់ ​ពិសេសភេសជ្ជៈផ្អែម ភេសជ្ជៈប៉ូវកម្លាំងក្នុងបរិវេណសាលានៅឡើយ។ នេះជាការបញ្ជាក់របស់ លោក ហែម ស៊ីណារ៉េត ​ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។ លោកថា សាលាត្រូវធ្វើកិច្ចសន្យាជាមួយអាជីវករជាលើការងារនេះ។ជាការអនុវត្តលើការងារសុវត្ថិភាពចំណីអាហារសម្រាប់សិស្ស សម្រាប់សាលាបឋមសិក្សា​ព្រះនរោត្តម ក៏បានអនុវត្តពង្រឹងលើការងារនេះដែរ។ លោក ជ្រិន សាលី ​ជានាយករងក្ដាប់រួម បឋមសិក្សាព្រះនរោត្តម ​ក៏បានណែនាំទៅកាន់អ្នកលក់ដូរ ​ឱ្យអនុវត្តតាម និងណែនាំឱ្យពួកគេចាប់​ផ្ដើម​លក់នំចំណីរបស់ខ្មែរ។ចំពោះសាលាស៊ីសុវត្ថិជំនាន់ថ្មី ជាសាលាកម្រិតវិទ្យាល័យវិញ ​ក៏មានការអនុវត្តការងារនេះ បានប្រសើរ​ដែរដោយមានកិច្ចសហការល្អពីក្រុមអាជីវករ។ លោក វិបុល ជាអាជីវករមួយរូប លើកឡើងថា អ្នកលក់ដូរទាំងអស់ ​ទទួលបានការណែនាំ​ ឱ្យប្រកាន់ខ្ជាប់នូវអនាម័យ និងមិនត្រូវលក់អ្វីដែលក្រសួងអប់រំ​ ហាមឃាត់នោះទេ។ការពង្រឹងលើសុវត្ថិភាពចំណីអាហារ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកឡើងដែរថា “ សុវត្ថិភាពចំណីអាហារនៅតាមសាលារៀន គឺជាកាតព្វកិច្ចរបស់​យើងទាំងអស់គ្នា”។ គួរបញ្ជាក់ដែរថា ចំណីអាហារដែលក្រសួងអប់រំ បានហាមឃាត់មិនឱ្យលក់ដូរក្នុងបរិវេណ​សាលារួមមាន ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់​ គ្រឿងស្រវឹង និង​ផលិតផលថ្នាំជក់គ្រប់ប្រភេទ ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់ ​ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម កាហ្វេ ការ៉េម ទឹកស៊ីរ៉ូគ្រប់ប្រភេទ ស្ករសូកូឡា ស្ករគ្រាប់ ​និងស្ករកៅស៊ូគ្រប់ប្រភេទ និងចាហួយគ្រប់ប្រភេទ ​នំដូណាត់ និងនំផ្អែម៕ អត្ថបទ៖ គឹមហុក

អគ្គនាយកដ្ឋានពន្ធនាគារ ជំរុញមន្រ្តីគ្រប់គ្រងឲ្យបានម៉ត់ចត់ចំពោះមេខ្លោងគ្រឿងញៀន និងអ្នកទោសបទល្មើសបច្ចេកវិទ្យា

2023/09/06 06:51:05 pm        250
ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានជំរុញ​ដល់មន្រ្តី អនុរក្សពន្ធនាគារទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្ន និងគ្រប់គ្រងឲ្យបានម៉ត់ចត់​បំផុតចំពោះមេខ្លោងគ្រឿងញៀន, អ្នកទោសជាប់ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា រួមទាំងបទល្មើស​ឧក្រិដ្ឋ​មួយចំនួនទៀត ​ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិជាដើម។ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រី នៃអគ្គនាយកដ្ឋានពន្ធនាគារ នាថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ​ឯកឧត្តមឧត្តមអគ្គានុរក្ស ឈន សាណាត បាន លើកឡើងថា«ត្រូវបង្ការទប់ស្កាត់សកម្មភាពល្មើសរបស់ជនជាប់ឃុំ យកចិត្តទុកដាក់​ពង្រឹង​ប្រសិទ្ធិភាព ឆែកឆេរ​នៅគ្រប់គោលដៅត្រួតពិនិត្យ និងក្នុងបន្ទប់ឃុំឃាំងធ្វើការគ្រប់គ្រង​ឲ្យបាន​ម៉ត់ចត់​ចំពោះមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀនធំៗ និងប្រភេទបទល្មើស​ឧក្រិដ្ឋ​ប៉ះពាល់​សន្តិសុខជាតិ រួមទាំង​មុខសញ្ញា​ញុះញង់​បង្កភាព​វឹកវរ​ដល់​សន្តិសុខសណ្តាប់ធ្នាប់​សាធារណៈ ជាពិសេសជនជាប់ឃុំពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា ​ដែល​មានសមត្ថភាពជំនាញអាចកែច្នៃ ឧបករណ៍បង្គុំទូរស័ព្ទដៃ ជាមធ្យោយទំនាក់ទំនងប្រព្រឹត្តបទល្មើស ​អំពើ​ឆរបោកតាមប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន (សៀវភៅគោលមុខវិជ្ជាចិត្តសាស្ត្រជនល្មើស)ជាដើម»។ឯកឧត្តមឧត្តមអគ្គានុរក្ស បានណែនាំបន្ថែមដល់មន្រ្តីអនុរក្សពន្ធនាគារទំាងអស់ ត្រូវពង្រឹងលើក​កម្ពស់អនុវត្តច្បាប់ បន្តយកចិត្តទុកដាក់បង្កើនការយល់ដឹងច្បាប់ ​និងលិខិត បទដ្ឋាន​គតិយុត្តិ​ដែលមានជាធរមាននានា ​ដើម្បីតម្រង់ទិសលើការងារដឹកនាំ ​និងជំនាញ។យ៉ាងណាក៏ដោយនៅក្នុងពិធីសំណេះសំណាលនោះ ​ឯកឧត្តមក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន ​ប្រធាននាយកដ្ឋាន​ ប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ​និងថ្នាក់ដឹកនាំគ្រប់ឋានានុក្រម ​និងមន្ត្រីពន្ធនាគារទាំងអស់ ដែលបាន​ខិតខំប្រឹងប្រែងយ៉ាងសកម្មប្រកបដោយស្មារតី​ទទួលខុសត្រូវខ្ពស់រួមចំណែក​ធ្វើ​ឲ្យអគ្គនាយកដ្ឋាន​ពន្ធនាគារ ​សម្រេចបាននូវលទ្ធផលថ្មីៗជាផ្លែផ្កានាពេលកន្លងមក ហើយត្រូវបន្តរួមគ្នា​ដើម្បីបន្ត​និរន្តរភាព​ការងារប្រកបដោយគុណវុឌ្ឍិស្របតាមចក្ខុវិស័យកំណែទម្រង់ពន្ធនាគារផងដែរ៕អត្ថបទ បាន ចក់

គ្រូបង្រៀនជនជាតិអាមេរិកនៅប្រទេសថៃ ត្រូវបានចាប់ខ្លួនពីបទបៀតបៀនផ្លូវភេទលើអនីតិជន

2023/09/06 06:50:19 pm        128
ថៃ៖ ក្រុមអាជ្ញាធរបាននិយាយថា គ្រូបង្រៀនជនជាតិអាមេរិកម្នាក់ និងជាតារា TikTok ត្រូវបានចាប់ខ្លួននៅ ក្នុងប្រទេសថៃ បន្ទាប់ពីមានការចោទប្រកាន់ថា បានរួមភេទជាមួយក្មេងស្រីអាយុ ១៦ឆ្នាំ ដែលលោកបានទាក់ទងតាមអ៊ីនធឺណិត។យោងតាមនគរបាលជនស្មើស លោក លូក រ៉ុកវ៉េល (Luke Rockwell) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ក្នុងទីក្រុងបាងកករបស់ប្រទេសថៃ។លោកបានបង្ហាញខ្លួននៅតុលាការកាលពីយប់ថ្ងៃចន្ទ ហើយត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។ គ្រួសាររបស់ក្មេងស្រីរងគ្រោះ បាននិយាយថា បុរសជាជនល្មើសបានចម្លងជំងឺកាមរោគ ដែលបណ្តាលឲ្យកូនស្រីរបស់គាត់មិនស្រួលខ្លួន។ សារព័ត៌មាន NBC News មិនអាចផ្ទៀងផ្ទាត់ការចោទប្រកាន់នេះបានទេ ហើយ នគរបាល ក៏មិនបានធ្វើអត្ថាធិប្បាយលើករណីនេះដែរ។លោកវរសេនីយ៍ឯក វ៉ាជីរ៉ាកន វ៉ុងប៊ូន (Vajirakorn Wongboon) នៃស្នងការនគរបាលដ្ឋានថៃ បានបញ្ជាក់ពីការចាប់ខ្លួនរបស់លោក Rockwell ថាលោកកំពុងបង្រៀនភាសាអង់គ្លេសនៅទីក្រុងបាងកក និងអាយុរបស់ដើមបណ្ដឹង។ Rockwell ត្រូវបានចោទប្រកាន់ពីបទ នាំពង្រត់ អនីតិជនពីឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់ "សម្រាប់គោលបំណងមិនសមរម្យដោយមានការយល់ព្រមពីអនីតិជនបែបនេះ"។គេមិនច្បាស់ទេថាតើ ជនល្មើស Rockwell មានតំណាងស្របច្បាប់នៅក្នុងប្រទេសថៃឬយ៉ាងណា។ លោក Rockwell មិនបានធ្វើអត្ថាធិប្បាយជាសាធារណៈអំពីករណីនេះទេ។ គណនី Tiktok របស់លោក @English_with_teacherluke មានអ្នកចូលរួមតាមដាន ១,៣ លាននាក់ ប៉ុន្តែត្រូវបានកំណត់ទៅជាលក្ខណៈឯកជន។ លោកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយតាមរយៈ Facebook. ទេ។ ស្រ្ដីវ័យ៤០ឆ្នាំជាម្តាយរបស់ក្មេងស្រី បានប្រាប់ NBC News ថា លោកRockwell បានជួបកូនស្រីរបស់គាត់កាលពីខែមីនានៅពេលដែលនាងមានអាយុ ១៦ ឆ្នាំ ហើយអ្នកទាំងពីរបានជួបគ្នានៅផ្ទះ របស់ លោកRockwell ដោយសារតែជនសង្ស័យរូបនេះ មិនចង់ឲ្យមានគេឃើញនាងជាសាធារណៈ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រភព៖ ប៉ាគីស្ថានជំរុញឱ្យ​អ៊ីរ៉ង់បញ្ចុះបញ្ចូលក្រុមហ៊ូទី កុំវាយប្រហារហេដ្ឋា​រចនាសម្ព័ន្ធថាមពលរបស់​​អារ៉ាប៊ីសាអ៊ូ​ឌីត
09/17/2026 07:09 PM
គណបក្សប្រឆាំង​កណ្តាលនិយម​ឆ្វេង​របស់ស៊ុយអែត ឈ្នះ​ការបោះឆ្នោត ក្រោយ​បិទ​បញ្ចប់ការរាប់​
09/17/2026 07:09 PM
ជប៉ុនរុះរើ​គណៈរដ្ឋមន្ត្រី រក្សាទុកបុគ្គល​សំខាន់ៗ និងផ្តល់តំណែងដល់គណបក្ស​ក្នុង​​រដ្ឋាភិបាល​ចម្រុះ​
09/17/2026 07:09 PM
សម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
09/17/2026 06:09 PM
សម្ដេចតេជោ ជំរុញ កម្ពុជា និង ហ្សកហ្ស៊ី រកចំណុចមិនទាន់រួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
09/17/2026 06:09 PM
គ្រោះថ្នាក់ធ្លាក់យន្តហោះធុនស្រាល នៅស្វីស បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់
09/17/2026 06:09 PM
ចិនជំទាស់នឹង​សេចក្តីព្រាងច្បាប់​ដាក់​ទណ្ឌកម្ម លើ​រុស្ស៊ី និងបញ្ជាក់​​ថា ទំនាក់ទំនងទ្វេភាគីមិនគួរត្រូវបានរំខាន​
09/17/2026 06:09 PM
មន្ត្រីសន្តិសុខ ៣នាក់ បានស្លាប់ ក្នុងប្រតិបត្តិការនៅភាគខាងត្បូងប្រទេសស៊ីរី
09/17/2026 06:09 PM
អ្នកការទូត៖ ប្រទេសសមាជិក NATO គ្រោងធ្វើសកម្មភាពឈ្លានពានប្រឆាំងរុស្ស៊ី នៅឆ្នាំ២០២៩-២០៣០
09/17/2026 06:09 PM
អ្នកជំនាញសន្តិសុខអាមេរិក និងចិន ស្នើវិធានការពារស្រដៀង​គំរូ​​នុយក្លេអ៊ែរ ដើម្បីទប់ទល់ហានិភ័យ AI
09/17/2026 06:09 PM