សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

នាយឧត្តមសេនីយ៍ ម៉ឹង សំផន ជំរុញឲ្យកងពលតូចដឹកជញ្ជូនលេខ៩៩ បន្តកិច្ចការងារបម្រើពលរដ្ឋនិងរាជ រដ្ឋាភិបាលបន្ថែមទៀត

2023/08/25 02:03:04 pm        169
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ បានជំរុញដល់នាយទាហានពលទាហាន ទាំងអស់នៃកងពលតូចដឹកជញ្ជូនលេខ៩៩ ត្រូវខិតខំបំពេញការងារបម្រើដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាលឲ្យបានខ្លាំងក្លាបន្ថែមទៀត និងត្រូវត្រៀមខ្លួនជានិច្ចចំពោះបទបញ្ជាពីថ្នាក់លើ ដើម្បីជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាពេលមានគ្រោះមហន្តរាយណា​មួយកើតឡើង ជាយថាហេតុនោះ។ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV បន្ទាប់ពីអញ្ជើញចូលរូមក្នុងពិធីសំណេះសំណាល និង​អបអរសាទរ ខួបលើកទី១៣ នៃថ្ងៃកំណើតកងពលតូចដឹកជញ្ជូនលេខ៩៩ ​អគ្គនាយកដ្ឋានភស្តុភា-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ(២៦ សីហា២០១០-២៦សីហា ២០២៣) ​នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ​នេះនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានលើកឡើងថា កងពលតូចដឹកជញ្ជូនលេខ៩៩ បានបង្កើតមកអស់ រយៈពេល១៣ឆ្នំាំមកហើយ ​ហើយបានបម្រើកិច្ចការងារជូនជាតិ ,រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋបាន ​យ៉ាងច្រើនជាបន្តបន្ទាប់ ​ដោយមិនបានគិតពេលវេលាថាយប់ ឬក៏ថ្ងៃនោះ​ឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ ដោយក្នុងនាមយើងជាកងទ័ពត្រូវតែខិតខំកិច្ចការងារនេះ​ឲ្យបានសកម្មបន្ថែមទៀត ដោយមិនត្រូវរុញរា នោះឡើយ។បើតាមឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូន៩៩ ​បានឲ្យដឹងថា កង​ពលរបស់​លោកបានធ្វើកិច្ចការងារជាច្រើន ជួយសង្គមជាតិ និងប្រជាជន តាមរយៈបទបញ្ជា​របស់​ក្រសួងការពារជាតិ ក៏ដូចជាបទបញ្ជារបស់រាជរដ្ឋាភិបាល ហើយបន្ទាប់ពីមានបទបញ្ជា​ភ្លាមអង្គភាពបានអន្តរាគមន៍ភ្លាមៗតែម្តងដោយមិនគិតថាយប់ឬថ្ងៃនោះឡើយ។លោកឧត្តមសេនីយ៍ ​បានបន្តទៀតថា ​កងពលតូចដឹកជញ្ជូនបានត្រៀមលក្ខណៈ កម្លាំងជំនាញ ឧបករណ៍ សម្ភារៈ និង មធ្យោបាយផ្សេងៗទៀតគ្រប់ពេលវេលាទាំងអស់ដើម្បី​ជួយប្រជាពលរដ្ឋឱ្យ​បានទាន់ពេលវេលា នៅពេលមានគ្រោះមហន្តរាយណាមួយកើតឡើង​ជាយថាហេតុមិនថា​ក្នុង​រដូវវស្សាឬប្រាំងនោះទេ ហើយមួយវិញទៀតកងពលក៏បានត្រៀមគ្រប់ពេលវេលាផងដែរ​ដើម្បី​ទទួលបទបញ្ជារបស់រាជរដ្ឋា ភិបាល។បើតាមឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានបញ្ជាក់ឲ្យដឹងផងដែរថា ​កងពលតូចដឹកជញ្ជូនលេខ៩៩ បានចេញ​បេសកកម្មធំៗជាច្រើនក្រោយមានបទបញ្ជារបស់​ក្រសួងការពារជាតិ ក៏ដូចជារាជ​រដ្ឋាភិបាល ដូចជាការដឹកជញ្ជូនយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លី ,ដឹកក្រុមគ្រូពេទ្យស្មគ្រចិត្តចុះព្យាបាល​តាមបណ្ដាខេត្ត, ​ដឹកនិស្សិតសិក្សាក្រៅប្រទេស,ដឹកពលករ, ដឹកប្រតិភូនៃកិច្ចប្រជុំកំពូលអាស៊ាន ដឹកពលរដ្ឋរកទីទួល ​មានសុវត្ថិភាព ,កិច្ចការងារសង្គ្រោះគ្រោះមហន្តរាយ និងសកម្មភាព​ជាច្រើនទៀត៕អត្ថបទ៖ បាន ចក់ 

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពាវនាវឲ្យរុស្ស៊ី ដកទ័ពចេញពីអ៊ុយក្រែនភ្លាមៗ

2023/08/25 01:49:51 pm        85
UN៖ សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យរុស្ស៊ីដកកងទ័ពរបស់ខ្លួនចេញពីអ៊ុយក្រែនភ្លាមៗ នៅក្នុងកិច្ចប្រជុំមួយដែលចូលដល់ខួប១៨ខែ ចាប់តាំងពីការចាប់ផ្តើមការឈ្លានពាន។ក្រុមប្រឹក្សាសន្តិសុខ បានពិភាក្សាពីសស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ រយៈពេល៣២ឆ្នាំបន្ទាប់ពីប្រទេសនេះទទួលបានឯករាជ្យពីអតីតសហភាពសូវៀត។ឯកអគ្គរដ្ឋទូតជប៉ុនលោក Ishikane Kimihiro បាននិយាយថា ជប៉ុននឹងបន្តគាំទ្រអ៊ុយក្រែន។ លោកនិយាយថារុស្ស៊ីគួតែដកកងទ័ពនិងយុទ្ធោបករណ៍ភ្លាមៗរបស់ខ្លួនទាំងអស់ ហើយទីក្រុងមូស្គូត្រូវតែគោរពឯករាជ្យភាព ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី Linda Thomas-Greenfield បានិយាយថា រុស្ស៊ីបានផ្ទេរឬធ្វើនិរទេសដោយបង្ខំ នូវកុមារអ៊ុយក្រែនរាប់ពាន់នាក់ ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២។ លោកស្រីនិយាយថា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើអង្គភាពចំនួន២ និងបុគ្គលចំនួន១១នាក់ រួមមានអ្នកទាំងឡាយដែលតាមសេចក្តីរាយការណ៍ថាមានការទទួលខុសត្រូវសម្រាប់ការផ្ទេរឬនិរទេសដោយបង្ខំនូវកុមារអ៊ុយក្រែនរាប់ពាន់នាក់ទៅកាន់ជំរំ។ បេសកជនពិសេសរូបនេះបាននិយាយថា សហរដ្ឋអាមេរិក នឹងមិនរងចាំនោះទេខណៈរុស្ស៊ីអនុវត្តឧក្រិដ្ឋកម្មសង្គ្រាមទាំងនេះ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Vassily Nebenzia និយាយថាការចោទប្រកាន់អំពីការចាប់ពង្រត់កុមារអ៊ុយក្រែនពីសំណាក់រុស្ស៊ី គឺជាការភូតកុហក់ ហើយប្រទេសរបស់លោក ពិតជាមានការសង្គ្រោះពួកគេ៕

ប្រទេសអូស្ត្រាលីប្រកាសថា ខ្លួននឹងធ្វើការល្បាតរួមបន្ថែមទៀតជាមួយហ្វីលីពីននៅសមុទ្រចិនខាងត្បូង

2023/08/25 01:45:59 pm        63
អូស្ត្រាលី៖ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក រីឆាដ ម៉ាឡែស (Richard Marles) បាននិយាយកាលពីថ្ងៃសុក្រថា  ប្រទេសអូស្ត្រាលី មានចំណាប់អារម្មណ៍ផ្នែកសន្តិសុខនៅក្នុងសមុទ្រចិនខាងត្បូង ហើយនឹងធ្វើការកាន់តែជិតស្និទ្ធជាមួយហ្វីលីពីនលើការល្បាតរួមគ្នា។បុគ្គលិកការពារជាតិអូស្ត្រាលី និងហ្វីលីពីនជាង ២.០០០នាក់ កំពុងចូលរួមក្នុងសមយុទ្ធចុះចតក្នុងទឹកនិងលើគោក និងវាយប្រហារតាមផ្លូវអាកាស ដោយមាននាវាកងទ័ពជើងទឹកអូស្ត្រាលីពីរគ្រឿងគឺ HMAS Canberra និង HMAS ANZAC ធ្វើសមយុទ្ធទ្វេភាគីជាមួយកងទ័ពជើងទឹកហ្វីលីពីន។សមយុទ្ធរួមដែលជាសមយុទ្ធលើកដំបូងសម្រាប់ប្រទេសទាំងពីរ កើតឡើង ចំពេលមានភាពតានតឹងជាថ្មីរវាងហ្វីលីពីន និងចិននៅសមុទ្រចិនខាងត្បូងនេះ។លោកម៉ាឡែស បាននិយាយនៅក្នុងការអត្ថាធិប្បាយទៅកាន់វិទ្យុ ABCថា មាន«ទំនាក់ទំនងការពារជាតិដែលកំពុងរីកចម្រើនយ៉ាងខ្លាំងរវាងប្រទេសទាំងពីររបស់យើង»ហើយថា អូស្ត្រាលីចង់បានការល្បាតបន្ថែមទៀតជាមួយកងទ័ពជើងទឹកហ្វីលីពីន។លោក បាននិយាយថា ពាណិជ្ជកម្មភាគច្រើនរបស់អូស្ត្រាលីឆ្លងកាត់សមុទ្រចិនខាងត្បូង ហើយការប្រកាន់ភ្ជាប់ច្បាប់អន្តរជាតិ គឺជាផលប្រយោជន៍យុទ្ធសាស្ត្ររួមជាមួយប្រទេសហ្វីលីពីន៕

កោះតៃវ៉ាន់ រាយការណ៍ពីសកម្មភាពយោធាចិនជាថ្មី យន្តហោះនៅក្នុងតំបន់«ឆ្លើយតប»

2023/08/25 01:41:51 pm        63
តៃវ៉ាន់៖ អាជ្ញាធរការពារជាតិតៃវ៉ាន់ បានរាយការណ៍ពីសកម្មភាពយោធាចិនជាថ្មីជុំវិញកោះនេះ កាលពីថ្ងៃសុក្រ រួមទាំងយន្តហោះចំនួន១៣គ្រឿងចូលទៅក្នុងតំបន់«ឆ្លើយតប»របស់កោះតៃវ៉ាន់ និងនាវាចំនួន៥គ្រឿង ដែលកំពុងអនុវត្តការល្បាតត្រៀមប្រយុទ្ធ។ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ជាដែនដីរបស់ខ្លួនគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ បានតវ៉ាចំពោះការបង្កើនសម្ពាធយោធារយៈពេលបីឆ្នាំចុងក្រោយនេះពីទីក្រុងប៉េកាំង។កាលពីថ្ងៃសៅរ៍ ប្រទេសចិន បានធ្វើសមយុទ្ធមួយថ្ងៃជុំវិញកោះតៃវ៉ាន់ក្នុងការឆ្លើយតបដ៏ខឹងសម្បាចំពោះការបំពេញទស្សនកិច្ចរយៈពេលខ្លីក្នុងខែនេះនៅសហរដ្ឋអាមេរិកដោយអនុប្រធានាធិបតីកោះតៃវ៉ា លោក    វីល្លាម ឡៃ (William Lai) ។ក្រសួងនេះ បាននិយាយថា ចាប់ពីម៉ោងប្រហែល៧ព្រឹក (២៣០០ ម៉ោងសកល) ខ្លួនបានរកឃើញយន្តហោះចិនចំនួន២២គ្រឿង យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក យន្តហោះព្រមានទុកជាមុន និងយានដ្រូន ដែលក្នុងនោះ១៣គ្រឿង បានចូលទៅក្នុង«តំបន់ឆ្លើយតប» របស់កោះតៃវ៉ាន់ ទោះបីជាមិនបានផ្តល់ព័ត៌មានលម្អិតក៏ដោយ។កោះតៃវ៉ាន់ បានបញ្ជូនយន្តហោះនិងនាវាជាច្រើនគ្រឿងទៅតាមដានពួកវាទាំងនោះ៕

កម្មករ-កម្មការិនីនៅខេត្តកណ្តាលយល់ដឹងច្រើន ពីគោលនយោបាយសុវត្ថិភាពចរាចរណ៍កម្រិតរោងចក្រ

2023/08/25 01:18:45 pm        115
កណ្ដាល៖ ការអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍កម្រិតរោងចក្របានជំរុញដល់កម្មករ-កម្មការិនីនៅខេត្តកណ្តាល យល់ដឹងច្រើនពីការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងកាត់បន្ថយគ្រោះថ្នាក់។កម្មករ-កម្មការិនី បំរើការងាររោងចក្រក្នុងខេត្តកណ្តាល នៅថ្ងៃទី២៤ខែសីហាម្សិលមិញ បានប្រាប់BTVថា បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលការបើកបរម៉ូតូសុវត្ថិភាព និងផ្សព្វផ្សាយអប់រំពីគោល​នយោបាយ​សុវត្ថិភាពចរាចរណ៍កម្រិតរោងចក្រ បានធ្វើឱ្យពួកខ្ញុំយល់ដឹងច្រើនពីការគោរព​ច្បាប់​ចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ពេលទៅបំពេញការងារ និងត្រលប់មកផ្ទះវិញ​ផងដែរ។ការលើកឡើងនេះ ធ្វើឡើងក្នុងពេលអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានដឹកនាំ​គណៈប្រតិភូជាមន្រ្តីរាជរដ្ឋាភិបាល តំណាងសហជីព ​អង្គការសង្គមស៊ីវិល ​និងអ្នកសារព័ត៌មាន សរុប៣៥នាក់​ ចុះទស្សនកិច្ចនៅរោងចក្រយូនីធី ​ហ្វេសសិន ខេមបូ ឯ.ក។គោលនយោបាយសុវត្ថិភាពចរាចរណ៍ក្នុងកម្រិតរោងចក្រ បង្កើតឡើងក្នុងគោលបំណង​កាត់បន្ថយ​ហានិភ័យ​និយោជិតដែលប្រឈមដោយអ្នកប្រើប្រាស់ផ្លូវថ្នល់ដទៃទៀត ព្រមទាំងកាត់បន្ថយ​ឱ្យនៅ​ជាអប្បរមា និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ដែលអាចនាំឱ្យមានការរងបួស ការបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិ តាមរយ៖ ការជំរុញឱ្យមានការគោរពច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា, ការកំណត់ពីការរំពឹងទុកឱ្យបានច្បាស់លាស់ អំពីឥរិយាបថប្រកបដោយសុវត្ថិភាពរបស់អ្នក​ប្រើប្រាស់​ផ្លូវថ្នល់ ​ដែលត្រូវប្រតិបត្តិដោយនិយោជិតរបស់រោងចក្រ និងអ្នកប្រើប្រាស់ផ្លូវថ្នល់​ដដៃទៀតដែលចូលមកក្នុងរោងចក្រជាដើម។គោលនយោបាយនេះ ​ចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១៨ រៀបចំដោយអង្គការមូលនិធិបង្ការរបួសអាស៊ី ដែល​មានការគាំទ្រពីបេឡាជាតិរបបសន្តិសុខ​សង្គម,គណៈកម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក ​និងស្ថាប័នពាក់ផ្សេងៗមួយចំនួនទៀត៕ អត្ថបទ៖ទូច សោភ័ណ 

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី ប្តេជ្ញាចិត្តអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ក្លាយជាគោលដៅទេសចរណ៍សកល

2023/08/25 01:03:37 pm        280
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី ក្នុងរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានបង្ហាញការប្តេជ្ញា​ចិត្តបង្កើនការងារជាយុទ្ធសាស្ត្រចំនួន៥ និងបង្កើនការងារគាំទ្រ​ជាអាទិភាពចំនួន៣ ដើម្បីធ្វើឲ្យ​កម្ពុជា​ក្លាយជាគោលដៅទេសចរណ៍សកល ​និងឈានមុខប្រកបដោយភាពសម្បូរបែប។នៅក្នុងពិធីសំណេះសំណាល ​ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់​ក្រោមឱវាទ​ក្រសួងទេសចរណ៍ ព្រឹកថ្ងៃទី២៥ ខែសីហានេះ ​ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន ប្រកាសដាក់ចេញ​នូវគំនិត​ផ្ដួចផ្ដើម​យុទ្ធសាស្ត្រ ក្រោមចក្ខុវិស័យ ​អភិវឌ្ឍន៍​វិស័យទេសចរណ៍កម្ពុជា ដោយឈរលើ​គោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងធម្មជាតិ» សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅ​ទេសចរណ៍សកល ​និងឈានមុខប្រកបដោយភាពសម្បូរបែប​ ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ ​ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាព ​និងភាពធន់របស់កម្ពុជា។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន នឹងដាក់ចេញគោលដៅយុទ្ធ​សាស្ត្រ៣រួមមានៈ ទី១)ភាពប្រកួតប្រជែងទេសចរណ៍ ទី២) ចីរភាពទេសចរណ៍និង ទី៣) បរិយាបន្នទេសចរណ៍ និងមានសសរស្ដម្ភយុទ្ធសាស្ត្រចំនួន៥ ព្រមទាំងមានការងារគាំទ្រ​អាទិភាព​ចំនួន៣ទៀត សំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ។អនុវត្តស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨, យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, គោលនយោបាយ​និងផែនការយុទ្ធសាស្ត្រសំខាន់ៗ​ពាក់ព័ន្ធ​នឹងវិស័យទេសចរណ៍ ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន​ ក៏បានដាក់ចេញនូវចង្កោមការងារធំៗចំនួន៣ រួមមានទី១ ​ពង្រឹងសមត្ថភាពស្ថាប័ន និងអភិបាលកិច្ចទេសចរណ៍ ទី២​ ការពង្រឹងពង្រីកភាពជាដៃគូ អភិវឌ្ឍន៍ ទី៣ ការលើកកម្ពស់ការ​អភិវឌ្ឍន៍វិស័យទេសចរណ៍ ​ប្រកបដោយភាពប្រកួតប្រជែង ចិរភាព​ និងបរិបន្ន ឈានរកការ​សម្រេច​ចក្ខុវិស័យរួម ​ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ​ហើយក្នុងចង្កោមការងារអាទិភាពនេះ ក៏មាន​សកម្មភាពការងារអភិវឌ្ឍន៍ទេសចរណ៍ ប្រមាណជាង១០កាងារទៀត៕អត្ថបទ ស៊ុមសុខជា

អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី

2023/08/25 12:51:54 pm        118
ភ្នំពេញ៖ ពលរដ្ឋជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបង្ហាញក្តីសប្បាយរីករាយ និងការគាំទ្រចំពោះគោល នយោបាយថ្មី ជាអាទិភាព ចំនួន០៦ចំណុច ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញ ​ដើម្បីបំពេញ ​និងបម្រើដល់ប្រជាជន ក៏ដូចជាសង្គមជាតិទាំងមូល ។ ក្រុមអ្នកប្រកបរបរសេដ្ឋកិច្ច បានលើកឡើងថា ​គោលនយោបាយ០៦ចំណុច ​ដែលរាជរដ្ឋាភិបាល អាណត្តិថ្មី ​ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ចេញនេះ ​គឺជាគោលនយោបាលដ៏ត្រឹមត្រូវ ​និងច្បាស់លាស់បំផុត ដែលសុទ្ធសឹងជាគោល​នយោបាយសំខានន់ៗ ​ដែលបានឆ្លងកាត់ការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការដាក់ចេញមក​អនុវត្តសម្រាប់យកមកបម្រើ ឧត្តមប្រយោជន៍រួមដល់ប្រជាជន ។ពួកគេបានកោតសរសើរថា ​ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ណែត ពិតជាធនធានថ្នាក់ដឹក នាំដ៏មានសក្តានុពល​ និងសមត្ថភាពខ្ពស់ ​ស័ក្តិកសមជាមេដឹកនាំបន្តវេន​ បន្ទាប់ពីសម្តេចតេជោ ។គួរបញ្ជាក់ផងដែរថា គោលនយោបាយជាអាទិភាព០៦ចំណុច របស់រាជរដ្ឋាភិបាលអាណត្តិទី៧ រួមមាន៖ ការពង្រីកសេវាថែទាំសុខភាព, ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវ ជនមកពីគ្រួសារក្រីក្រ, ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ការដាក់ ចេញយុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមាន​លទ្ធភាព ចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ, ការដាក់ចេញនូវយន្តការសម្របសម្រួល និង​កម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម ​និងការដាក់ ​ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ​ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ​និង ការរៀបចំ​ឱ្យមានសមាគមកសិករនៅតាមទីជនបទ ៕ អត្ថបទ ៖ លីហេង

ក្រុមអ្នកគាំទ្រលោកត្រាំ និង អ្នករិះគន់ប្រមូលផ្ដុំគ្នានៅខាងក្រៅពន្ធនាគារប្រឆាំងការឃុំខ្លួនរូបលោក

2023/08/25 12:21:54 pm        133
អាមេរិក៖ ក្រុមអ្នកគាំទ្រលោក Donald Trump និងក្រុមអ្នករិះគន់ប្រមូលផ្ដគ្នានៅខាងក្រៅពន្ធនាគារស្រុកហ្វាល់តុនរបស់ទីក្រុងអាត្លង់តា(Atlanta) នៃរដ្ឋចចា កាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែសីហា ដើម្បីតវ៉ា ខណៈអតីតប្រធានាធិបតីរូបនេះធ្វើដំណើរទៅកាន់ទីនោះដើម្បីធ្វើកំណត់ហេតុ ស្ដីពីការចោទប្រកាន់បទព្រហ្មទណ្ឌនានា។   លោក Trump ត្រូវបានធ្វើកំណត់ហេតុនៃបទចោទប្រកាន់ព្រហ្មទណ្ឌជាង២០ករណី ជាផ្នែកមួយនៃការចោទប្រកាន់ជាច្រើន ពីការប៉ុនប៉ងបង្វែរលទ្ធផលឆ្នោត ដែលលោកបានបរាជ័យកាលពីឆ្នាំ២០២០របស់អតីតប្រធានាធិបតីអាមេរិករូបនេះ ។យោងតាមកំណត់ហេតុពន្ធនាគារស្រុក ហ្វាល់តុន រូបថតលោក Trump មានទឹកមុខក្រញូវ មានលេខសម្គាល់ P01135809 ត្រូវបានថតនៅក្នុងពន្ធនាគារ។លោក Trump បានស្ថិតក្នុងពន្ធនាគារប្រមាណ២០នាទីប៉ុណ្ណោះ មុនពេលវិលត្រឡប់ទៅកាន់ក្លឹបវាយកូនហ្គោលរបស់លោកក្នុងរដ្ឋ New Jersey។ មុនពេលការធ្វើដំណើរតាមយន្តហោះឯកជនរបស់លោកនៅអាកាសយានដ្ឋាន Hartsfield-Jackson ក្នុងទីក្រុង Atlanta លោក បានបញ្ជាក់ជាថ្មីនៃការអះអាងរបស់លោក ដែលថាការកាតទោស រួមជាមួយករណីចោទប្រកាន់ជាច្រើនទៀត ដែលលោកប្រឈមគឺជាចេតនានយោបាយសុទ្ធសាធ។  លោកTrumpវ័យ៧៧ឆ្នាំរូបនេះបានទៅដល់ទីតាំងដែលពុំនឹកស្មានដល់ជាអតីតប្រធានាធិបតីអាមេរិកដំបូង ដែលប្រឈមបទចោទប្រកាន់ព្រហ្មទណ្ឌ ខណៈលោកចាប់ផ្ដើមយុទ្ធនាការផ្សេងទៀតដើម្បីដណ្ដើមកៅអីសេតវិមានជាប្រធានាធិបតីអាមេរិកនៅអាណត្តិក្រោយ៕

ប្រទេសនានាចាប់ផ្តើមមូលនិធិដើម្បីការពារធម្មជាតិ ខណៈអង្គការសហប្រជាជាតិអំពាវនាវឱ្យមានថវិកាបន្ថែម

2023/08/25 12:19:34 pm        76
បណ្ដាមេដឹកនាំបរិស្ថានមកពី១៨៥ប្រទេស បានប្រមូលផ្តុំគ្នានៅទីក្រុង Vancouver ប្រទេសកាណាដាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចាប់ផ្តើមមូលនិធិគាំទ្រដល់ការអភិរក្សជាសកល ហើយអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានការរួមចំណែកដើម្បីជួយបំពេញគោលដៅ រួមទាំងការការពារ ៣០% នៃផ្ទៃដី និងតំបន់ឆ្នេរនៅឆ្នាំ២០៣០ ផងដែរ។ កាណាដាបាននិយាយថា ខ្លួននឹងផ្ដល់ថវិកាចំនួន២០០លានដុល្លារកាណាដា (១៤៧,២០លានដុល្លារអាមេរិក) ហើយចក្រភពអង់គ្លេសបានរួមចំណែកចំនួន១០លានផោន (១២,៦០លានដុល្លារ)។លោក David Cooper លេខាធិការប្រតិបត្តិស្តីទីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវសាស្រ្តចម្រុះបាននិយាយថា «ការចាប់ផ្តើមដំបូងនេះ បានដំណើរការយ៉ាងល្អ។ ឥឡូវនេះ យើងអំពាវនាវឲ្យមានការបេ្ដជ្ញាចិត្តបន្ថែមទៀត ពីបណ្ដាប្រទេសនានា និងប្រភបផ្សេងៗទៀត ដូចនេះហើយទើបគម្រោងដំបូងស្ថិតក្រោមមូលនិធិថ្មីនេះ អាចដាក់ដំណើរការបាននៅឆ្នាំក្រោយ»។ ក្រុមយុទ្ធនាការបរិស្ថាន Avaaz បាននិយាយថា មូលនិធិក្របខណ្ឌជីវចម្រុះសកលត្រូវការថវិកាចំនួន២០០លានដុល្លារ ពីម្ចាស់ជំនួយយ៉ាងហោចណាស់៣នាក់នៅខែធ្នូ ដើម្បីចាត់ទុកថាអាចដំណើរការបាន។មូលនិធិ ដែលបានដាក់ឱ្យដំណើរការកាលពីថ្ងៃព្រហស្បតិ៍នេះ ត្រូវបានគ្រប់គ្រងនៅក្នុងមូលដ្ឋានបរិស្ថានសកល (GEF) ដែលជាយន្តការមួយត្រូវបានបង្កើតឡើងក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវសាស្ត្រចម្រុះ និងអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ ដែលបានផ្តល់ថវិកាជាង២៣ពាន់លានដុល្លារ ដល់គម្រោងបរិស្ថានចំនួនរាប់ពាន់ ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ៕

ជនរងគ្រោះពីចំហេះព្រៃរដ្ឋហាវ៉ៃមួយចំនួនត្រូវបានកំណត់អត្តសញ្ញាណ ខណៈអ្នកស្លាប់នៅតែមានចំនួន១១៥នាក់

2023/08/25 12:16:14 pm        65
អាមេរិក៖ នាយកដ្ឋាននគរបាលកោះម៉ូអ៊ី បានកំណត់អត្តសញ្ញាណជនរងគ្រោះមួយចំនួនបន្ថែមទៀតពីចំហេះព្រៃនៅទីក្រុងឡាហេណា កាលពីថ្ងៃទី៨ ខែសីហា ប៉ុន្តែចំនួនអ្នកស្លាប់សរុបដែលបានបញ្ជាក់នៅតែមានចំនួន ១១៥នាក់ដដែល។ ក្នុងចំណោមអ្នកស្លាប់ចំនួន១១៥នាក់នោះ មានជនរងគ្រោះចំនួន៣៥នាក់ត្រូវបានកំណត់អត្តសញ្ញាណ ហើយក្រុមគ្រួសាររបស់ពួកគេបានជូនដំណឹង ខណៈដែលអ្នកស្លាប់ចំនួន១១នាក់ទៀតត្រូវបានគេកំណត់អត្តសញ្ញាណដែរ ប៉ុន្តែនាយកដ្ឋាន MPD បាននិយាយថា គ្រួសាររបស់ពួកគេមិនត្រូវបានគេរកឃើញ ឬផ្តល់ដំណឹងឡើយ។ទីភ្នាក់ងារតំបន់នៃកោះម៉ូអ៊ី បានប្តឹងក្រុមហ៊ុនសហគ្រាសអគ្គិសនីរដ្ឋហាវ៉ៃ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន រួមទាំងក្រុមហ៊ុនអគ្គិសនីកោះម៉ូអ៊ី កាលពីថ្ងៃព្រហស្បតិ៍ ដោយចោទប្រកាន់ថា ការធ្វេសប្រហែសរបស់ក្រុមហ៊ុននេះ បាននាំឱ្យមានចំហេះព្រៃកាលពីថ្ងៃទី៨ ខែសីហា ដែលបានបំផ្លាញទីក្រុងឡាហេណា ភាគច្រើននេះ។បណ្តឹងនេះ ស្ថិតនៅក្នុងតុលាការថ្នាក់ទីពីរ ដោយបានចោទប្រកាន់ក្រុមហ៊ុនអគ្គិសនីរដ្ឋហាវ៉ៃ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ថាបានប្រព្រឹត្តដោយការធ្វេសប្រហែស ដោយខកខានមិនបានបិទថាមពលដល់ឧបករណ៍អគ្គិសនីរបស់ពួកគេ បើទោះបីជាសេវាអាកាសធាតុជាតិ ចេញ «ការព្រមានទង់ក្រហម» ដែលបានចេញផ្សាយកាលពីថ្ងៃទី៧ ខែសីហា មួយថ្ងៃមុនពេលចំហេះព្រៃបានផ្ទុះឡើង ក៏ដោយ។រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារចំហេះព្រៃទីក្រុងឡាហេណា នៅតែមានចំនួន១១៥នាក់ ខណៈមនុស្សប្រហែល១០០០នាក់ទៅ១១០០នាក់នៅបន្តបាត់ខ្លួននៅឡើយ។ ចំហេះនៅទីក្រុងឡាហេណា និងកោះគូឡា បានដុតបំផ្លាញផ្ទៃដីជាង៣.០០០ហិចតា និងបានបំផ្លាញសំណង់ជាង២.២០០ទីតាំង ដែលភាគច្រើនជាលំនៅឋាន និងបានបណ្តាលឱ្យមានការខូចខាតសរុបជាទឹកប្រាក់ប្រមាណ៥,៥ពាន់លានដុល្លារអាមេរិកផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចរាជធានីភ្នំពេញបង្ក្រាបទីតាំងបទល្មើសឆបោកតាមអនឡាញ២កន្លែងទៀតឃាត់ខ្លួនមនុស្សបាន១៣៣នាក់
07/18/2025 09:07 PM
នាយករដ្ឋមន្ត្រីបារាំង ប្រឹងប្រែងបន្ទន់ជំហរប្រឆាំង ចំពោះច្បាប់ថវិការបស់លោក ដើម្បីបញ្ចៀសវិបត្តិថ្មី
07/18/2025 08:07 PM
អ៊ីរ៉ង់៖ ប្រទេសអឺរ៉ុបគ្មានមូលដ្ឋានសីលធម៌ និងផ្លូវច្បាប់ ដើម្បីអនុវត្តទណ្ឌកម្មមានឡើងវិញភ្លាមៗ
07/18/2025 08:07 PM
វិមានក្រឹមឡាំង ប្រាប់ថា រុស្ស៊ីបានបង្កើតអភ័យឯកសិទ្ធិជាក់លាក់ បន្ទាប់ពី EU ចេញទណ្ឌកម្មថ្មី
07/18/2025 07:07 PM
បទបញ្ជាបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងជួយទាក់ទាញអ្នកវិនិយោគកាន់តែច្រើនថែមទៀតមកកាន់កម្ពុជា
07/18/2025 07:07 PM
កម្ពុជា-ហ្វីលីពីន ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស
07/18/2025 07:07 PM
មន្ត្រីរាជការក្រសួងប្រៃសណីយ៍ ចូលរួមដាំដើមកោងកាងចំនួន៥៥០ ដើម ក្រោមប្រធានបទ “ឌីជីថល ផ្សារភ្ជាប់បរិស្ថាន”
07/18/2025 07:07 PM
លោក Zelenskyy៖ លោកបានពិភាក្សាអំពីការផ្គត់ផ្គង់មីស៊ីល និងការបណ្តុះបណ្តាលអ្នកបើកយន្តហោះជាមួយលោក Macron
07/18/2025 07:07 PM
ប្រធានការិយាល័យសិទ្ធិមនុស្ស UN ជំរុញឲ្យមានការទទួលខុសត្រូវ ចំពោះការសម្លាប់ នៅទីក្រុង Sweida របស់ស៊ីរី
07/18/2025 07:07 PM
រុស្ស៊ីចាប់ខ្លួនស្ត្រីសញ្ជាតិអាមេរិក-រុស្ស៊ី នៅអាកាសយានដ្ឋាន ពីបទរត់ពន្ធកាំភ្លើង
07/18/2025 07:07 PM