សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមប្រទេស BRICS ស្វាគមន៍សមាជិកថ្មី ក្នុងការជំរុញឱ្យរុះរើសណ្ដាប់ធ្នាប់ពិភពលោក

2023/08/25 11:48:53 am        139
BRICS៖ ប្លុកនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍BRICS បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទទួលស្គាល់ប្រទេសអារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អេត្យូពី អេហ្ស៊ីប អាហ្សង់ទីន និងអារ៉ាប់រួម ក្នុងចំណាត់ការមួយមានគោលបំណងពន្លឿនការយុទ្ធនាការជំរុញខ្លួន ដើម្បីរុះរើសណ្ដាប់ធ្នាប់ពិភពលោក ដែលខ្លួនមើលឃើញថាហួសសម័យកាលទៅហើយ។ក្នុងការសម្រេចគាំទ្រការពង្រីកប្លុក ដែលជាការសម្រេចលើកទីមួយក្នុងរយៈពេល១៣ឆ្នាំមកនេះ បណ្ដាមេដឹកនាំ BRICS បានបើកទ្វារចំហសម្រាប់ការពង្រីកនាពេលអនាគត ខណៈដែលប្រទេសរាប់សិបទៀត បានសម្តែងចំណាប់អារម្មណ៍ក្នុងការចូលរួមជាក្រុមនេះ ដែលពួកគេសង្ឃឹមថាអាចឈានដល់ការអភិវឌ្ឍកម្រិតសកល។ការពង្រីកនេះ បានបន្ថែមភាពរឹងមាំផ្នែកសេដ្ឋកិច្ចដល់ក្រុម BRICS ដែលសមាជិកបច្ចុប្បន្នរបស់ប្លុកនេះគឺប្រទេសចិន ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតលំដាប់ទីពីររបស់ពិភពលោក ក៏ដូចជាប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងអាហ្វ្រិកខាងត្បូង។ វិធានការនេះក៏អាចពង្រីកមហិច្ឆតាដែលខ្លួនបានប្រកាសក្នុងការក្លាយជាម្ចាស់ជើងឯកនៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍សកលខាងត្បូងផងដែរ។ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa បាននិយាយនៅពេលលោកដាក់ឈ្មោះប្រទេសចូលជាសមាជិក ក្នុងអំឡុងកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃរបស់មេដឹកនាំ ដែលលោកកំពុងធ្វើជាម្ចាស់ផ្ទះនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងថា សមាជិកថ្មីទាំង៦ប្រទេសនេះ នឹងក្លាយជាសមាជិកផ្លូវការរបស់ប្លុកនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ៕

ប្រទេសកូស្តារីកា រឹបអូសបានកូកាអ៊ីន ២.២តោន ហើយជនសង្ស័យ៣នាក់ត្រូវបានចាប់ខ្លួន

2023/08/25 11:44:41 am        157
កូស្តារីកា៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នគរបាលប្រទេសកូស្តារីកា បានស្ទាក់ចាប់បានទូកមួយគ្រឿងកំពុងដឹកកូកាអ៊ីនជាង ២.៤តោន តាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូងរបស់ប្រទេស។ អង្គភាពឆ្មាំឆ្នេរ រួមជាមួយនគរបាលប្រឆាំងគ្រឿងញៀន បានរកឃើញនាវាមុជទឹកនៅចម្ងាយប្រមាណ២០០គីឡូម៉ែត្រ នៅឆ្នេរប៉ែកនិរតី នៅប្រទេសអាមេរិកកណ្តាលមួយនេះ។អាជ្ញាធរនិយាយថា មនុស្ស៣នាក់ត្រូវបានឃុំខ្លួន នៅក្នុងប្រតិបត្តិការនេះ ហើយនឹងត្រូវបានស៊ើបអង្កេតពីបទជួញដូរ ផលិត និងកាន់កាប់គ្រឿងញៀន។រដ្ឋមន្ត្រីសន្តិសុខ ប្រទេសកូស្តារីការ លោក Mario Zamora និយាយថា ការដឹកជញ្ជូនគ្រឿងញៀន បានចាកចេញពីប្រទេសកូឡំប៊ី ឆ្ពោះទៅកាន់ប្រទេសកូស្តារីកា និងបន្តការនាំចេញទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិក៕

វៀតណាមប្រញាប់ប្រញាល់បង្កបង្កើនផលស្រូវឲ្យបានច្រើន ខណៈតម្រូវការកើនឡើងបន្ទាប់ពីការបម្រាមនាំចេញអង្កររបស់ឥណ្ឌា

2023/08/25 11:41:52 am        97
វៀតណាម៖ វៀតណាមកំពុងមើលឃើញកំណើនតម្រូវការ និងតម្លៃអង្កររបស់ខ្លួនឡើងខ្ពស់ បន្ទាប់ពីប្រទេសឥណ្ឌាដែលជាអ្នកផ្គត់ផ្គង់អង្ករធំជាងគេរបស់ពិភពលោក បានដាក់ការទប់ស្កាត់ការនាំចេញអង្ករកាលពីខែមុន។ ក្រុមឈ្មួញឧស្សាហកម្មបាននិយាយថា ការកើនឡើងនៃតម្លៃអង្ករពិភពលោក គឺជាឱកាសសម្រាប់វៀតណាមក្នុងការជំរុញផលិតកម្ម និងការនាំចេញ ប៉ុន្តែការព្រួយបារម្ភបានកើតឡើងចំពោះបញ្ហាអាកាសធាតុមិនអំណោយផល ដោយសារបម្រែបម្រួលអាកាសធាតុដែលប៉ះពាល់ដល់ដំណាំនាពេលអនាគត។ឥណ្ឌាបានដាក់បម្រាមការនាំចេញអង្ករស ដែលមិនមែនជាប្រភេទអង្ករបាស្មាទីរបស់ខ្លួនកាលពីខែកក្កដា ដើម្បីរក្សាតម្លៃអង្ករសំរូបនៅក្នុងស្រុក ដោយសារអតិផរណា និងការភ័យខ្លាចនៃកង្វះខាតអង្ករ។ ការទប់ស្កាត់នេះ បានកើតឡើងបន្ទាប់ពីការដាក់កំហិតលើការនាំចេញអង្ករខូច កាលពីខែកញ្ញាឆ្នាំមុន ដែលបម្រាមនោះនៅតែមាន។ការសម្រេចនេះបានធ្វើឱ្យតម្លៃអង្ករពិភពលោកកើនឡើង នៅពេលដែលអ្នកទិញបានងាកទៅរកប្រភពផ្សេងទៀត ស្របពេលមានការព្រួយបារម្ភថាការផ្គត់ផ្គង់មានកម្រិត នឹងជំរុញឱ្យមានអតិផរណាស្បៀងអាហារពិភពលោក ព្រមទាំងបណ្តាលឱ្យមានការទប់ស្កាត់ស្រដៀងគ្នាដោយអ្នកផ្គត់ផ្គង់ផ្សេងទៀតផងដែរ៕

ប្រទេសនីហ្សេ អនុញ្ញាតឲ្យទាហានម៉ាលី និងបួគីណាហ្វាសូ ចូលទឹកដីរបស់ខ្លួនក្នុងករណីមានការវាយប្រហារ

2023/08/25 11:34:24 am        96
នីហ្សេ៖ ប្រទេសទាំងនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសនីហ្សេ បានអនុញ្ញាតឲ្យកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសម៉ាលី និងបួគីណាហ្វាសូ ធ្វើអន្តរាគមន៍លើទឹកដីរបស់ខ្លួន ក្នុងករណីមានការវាយប្រហារណាមួយកើតឡើង ដែលជាលទ្ធភាពសញ្ញាមួយដែលរបបយោធានៅប្រទេសនីហ្សេ មានផែនការរក្សាការទប់ទល់នឹងសម្ពាធក្នុងតំបន់ឲ្យថយចុះ។ប្លុកអាហ្រ្វិកខាងលិចដ៏សំខាន់ ឬ ECOWAS បាននិងកំពុងព្យាយាមចរចាជាមួយក្រុមមេដឹកនាំរដ្ឋប្រហារ ប៉ុន្តែបានព្រមានថា ខ្លួនត្រៀមជាស្រេចក្នុងការបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសនីហ្សេ ដើម្បីស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ប្រសិនបើកិច្ចខិតខំប្រឹងប្រែងការទូត បរាជ័យ។ហានិភ័យនៃការកើនឡើងណាមួយដែលបង្កឲ្យមានអស្ថិរភាពក្នុងតំបន់ដែលហែកហួរដោយក្រុមបះបោរ ខណៈដែលប្រទេសជិតខាងដែលដឹកនាំដោយរបបយោធារបស់ប្រទេសនីហ្សេ គឺម៉ាលី និងបួគីណាហ្វាសូ បាននិយាយថា ពួកគេនឹងគាំទ្រនីហ្សេក្នុងជម្លោះណាមួយជាមួយប្លុកអាហ្វ្រិកខាងលិច ឬECOWAS។កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសរបស់សម្ព័ន្ធមិត្តទាំងបី បាននិយាយថា ពួកគេ បានជួបប្រជុំគ្នានៅរដ្ឋធានីនីញ៉ាម៉េ(Niamey)នៃប្រទេសនីហ្សេ ដើម្បីពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខនិងបញ្ហារួមផ្សេងទៀត។

អ្នកប្រយុទ្ធក្រុមហ៊ុន Wagner ខឹងសម្បារនិងប្តេជ្ញាសងសឹកបន្ទាប់ពីមេដឹកនាំរបស់ពួកគេស្លាប់

2023/08/25 11:22:45 am        176
រុស្ស៊ី៖ កងកម្លាំងក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner កំពុងខឹងសម្បាប្រឆាំងជនក្បត់ជាតិរុស្ស៊ី និងកំពុងរៀបចំផែនការសងសឹកបន្ទាប់ពីការស្លាប់ជាក់ស្តែងរបស់មេដឹកនាំពួកគេគឺលោក Yevgeny Prigozhin ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះកាលពីថ្ងៃពុធ។ សេចក្តីថ្លែងការណ៍ដែលបានបង្ហោះកាលពីយប់មិញដោយ Grey Zone ជាគណនីតេឡេក្រាមជិតស្និទ្ធនឹងមេដឹកនាំក្រុមហ៊ុនទាហានស៊ីឈ្នួលWagner បានបង្ហាញការខឹងសម្បា។ សេចក្តីថ្លែងការណ៍និយាយថា ប្រធានក្រុមហ៊ុន Wagner ជាវីរបុរសរបស់ប្រទេសរុស្ស៊ីជាអ្នកស្នេហាជាតិពិតប្រាកដនៃប្រទេសរបស់លោក ដែលលោក Yevgeny Viktorovich Prigozhin បានស្លាប់ដោយសារសកម្មភាពរបស់ជនក្បត់ចំពោះប្រទេសរុស្ស៊ី។វាពុំច្បាស់ថាអ្វីដែលនាំទៅដល់ការធ្លាក់យន្តហោះនោះទេ ប៉ុន្តែវាត្រូវបានគេយល់ដឹងជាទូទៅថាជាការធ្វើឃាតដោយអាជ្ញាធររុស្ស៊ី ជាការវាយតម្លៃដែលគណនី Grey Zone ហាក់ដូចជាយល់ស្រប។ អង្គភាពសេវាព័ត៌មានរុស្ស៊ីឯករាជ្យ Mozhem Obysanit បានរាយការណ៍ថា អតីតអ្នកក្រោមបង្គាប់ក្រុមហ៊ុន Wagner និងអ្នកគាំទ្ររបស់របស់លោក Prigozhin កំពុងដាក់បណ្តាសា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu ព្រមទាំងគំរាមសងសឹកលើពួកគេ។លោក Prigozhin ទំនងជាត្រូវបានសម្លាប់នៅពេលដែលយន្តហោះរបស់លោកបានធ្លាក់ក្នុងផ្លូវធ្វើដំណើរទៅកាន់ទីក្រុង St. Petersburg កាលពីថ្ងៃពុធ ដែលមានរយៈពេលពីរខែបន្ទាប់ពីមានការបះបោររយៈពេលខ្លីប្រឆាំងក្រសួងការពារជាតិរុស្ស៊ី។ វិទ្យាស្ថានសម្រាប់ការសិក្សាអំពីសង្រ្គាមនៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានចាត់ទុកការធ្លាក់យន្តហោះនេះថាជា «ការធ្វើឃាត» និងជាចុងបញ្ចប់នៃកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីដើម្បីបំផ្លាញក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ៕

កូរ៉េខាងជើងប្តេជ្ញាវិធានការដ៏លើសលប់ និងគ្រោងទុកជាមុន បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន

2023/08/25 11:13:26 am        68
កូរ៉េខាងជើង៖ មន្ត្រីការពារជាតិជាន់ខ្ពស់មួយរូប បាននិយាយថា ប្រទេសកូរ៉េខាងជើង បានរិះគន់កិច្ចប្រជុំមួយនៅវិមានសម្រាកលំហែCamp David ក្នុងចំណោមសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនថា ជា«កំណែទម្រង់អាស៊ីនៃអង្គការណាតូ»ហើយបានប្តេជ្ញាចាត់វិធានការ«លើសលប់និងគ្រោងទុកមុន»ប្រឆាំងនឹងសម្ព័ន្ធភាពត្រីភាគីនេះ។កាលពីថ្ងៃព្រហស្បតិ៍ នៅថ្ងៃដដែលនោះ ប្រទេសកូរ៉េខាងជើង បានបរាជ័យក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មជាលើកទីពីរក្នុងរយៈពេលបីខែ ដោយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើងលោក កាង ស៊ុនណាម (Kang Sun Nam) បានចោទប្រកាន់មេដឹកនាំទីក្រុងវ៉ាស៊ីនតោន សេអ៊ូល និងតូក្យូថាមាន «មហិច្ឆតាលោភលន់ ដើម្បីគ្រប់គ្រងពិភពលោក» នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ។បន្ទាប់មក លោកបាននិយាយថា ប្រទេសកូរ៉េខាងជើង នឹងមិនអត់ឲ្យចំពោះទង្វើអរិភាពយោធាប្រឆាំងនឹងរដ្ឋរបស់យើងទាល់តែសោះ ហើយ[នឹង]ចាត់វិធានការដ៏លើសលប់ និងគ្រោងទុកជាមុន ជាការឆ្លើយតបទៅនឹងកិច្ចប្រជុំនេះ នេះបើយោងតាមកាសែតកូរ៉េខាងត្បូង Kyunghyang Shinmun (ក្យុងយ៉ាង      ស៊ីនមុន)។លោកកាង បានបន្ថែមថា«ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់យើងក្នុងការអនុវត្តនេះ គឺពិតជាមិនផ្លាស់ប្តូរ»៕

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ូឌី គូសបញ្ជាក់ពីការព្រួយបារម្ភជាមួយប្រធានាធិបតីចិន លោកស៊ីលើបញ្ហាព្រំដែន

2023/08/25 11:09:30 am        93
ឥណ្ឌា៖ លេខានៃក្រសួងការបរទេសឥណ្ឌា បាននិយាយថា នាយករដ្ឋមន្ត្រីឥណ្ឌាលោកណារិនដ្រា ម៉ូឌី ( Narendra Modi) បានថ្លែងទៅកាន់ប្រធានាធិបតីចិន លោកស៊ី ជីនពីង ( Xi Jinping) នៅក្រៅវេទិកាកិច្ចប្រជុំកំពូលប្រ៊ីក(BRICS) នៅទីក្រុងចូហាននេប៊ើក(Johannesburg) ហើយបានលើកឡើងពីការព្រួយបារម្ភរបស់ឥណ្ឌាអំពីបញ្ហាព្រំដែនតាមខ្សែបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង(LAC)។លេខានៃក្រសួងការបរទេស លោក វីណាយ ក្វាត្រា (Vinay Kwatra) បាននិយាយថា លោក ម៉ូឌី និង លោក ស៊ី បានយល់ព្រម«ដឹកនាំក្រុមមន្ត្រីពាក់ព័ន្ធរបស់ពួកគេ ឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការដកថយពីខ្សែបន្ទាត់នៃការគ្រប់ជាក់ស្តែងនោះ និងបន្ធូរបន្ថយភាពតានតឹងឲ្យបានឆាប់។ ទំនាក់ទំនងរវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរ មានភាពជូរចត់អស់រយៈពេលជាង៣ឆ្នាំបន្ទាប់ពីទាហានពីភាគីទាំងពីរ បានប៉ះទង្គិចគ្នានៅព្រំដែនហិម៉ាឡៃ ក្នុងខែមិថុនា ឆ្នាំ២០២០ ដែលបាន  បណ្តាលឲ្យមនុស្ស ២៤នាក់ស្លាប់។ខណៈពេលដែលស្ថានភាពនៅលើព្រំដែនប្រវែងជិត ៣.000 គីឡូម៉ែត្រ (១.៨៦០ ម៉ាយ) បានស្ងប់ស្ងាត់ចាប់តាំងពីពេលនោះមក ការប្រឈមមុខដាក់គ្នា នៅបន្តនៅក្នុងតំបន់ពីរបីប៉ុណ្ណោះ។លោកក្វាត្រា បាននិយាយថា នៅខាងក្រៅវិទិកាកិច្ចប្រជុំកំពូលប្រ៊ិក(BRICS) លោកម៉ូឌី បានថ្លែងបញ្ជាក់ទៅកាន់លោកស៊ីអំពីក្តីបារម្ភរបស់ឥណ្ឌាលើបញ្ហាដែលមិនទាន់បានដោះស្រាយនៅតាមបណ្តោយព្រំដែនតាមខ្សែបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង(LAC)៕

ចិន ជំរុញឲ្យអាមេរិក លុបចោលកិច្ចព្រមព្រៀងលក់អាវុធឲ្យកោះវ៉ាត់ជាបន្ទាន់

2023/08/25 11:06:41 am        124
ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងដាច់ខាតចំពោះគម្រោងលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់ ហើយជំរុញឲ្យសហរដ្ឋអាមេរិកលុបចោលការសម្រេចចិត្តរបស់ខ្លួនជាបន្ទាន់។  យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់ប្រព័ន្ធស្រាវជ្រាវ និងតាមដានសម្រាប់យន្តហោះចម្បាំង F-16 និងឧបករណ៍ផ្សេងៗទៀត ទៅឲ្យកោះតៃវ៉ាន់ក្នុងទំហំទឹកប្រាក់ ៥០០លានដុល្លារអាមេរិក ។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាងវិនប៊ីន (Wang Wenbin) បាននិយាយថា ការលក់គ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិកទៅកាន់តំបន់តៃវ៉ាន់របស់ប្រទេសចិន បានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងខ្លឹមសារដែលបានចែងនៃសេចក្តីប្រកាសរួមចំនួនបីរវាងចិន-អាមេរិក ជាពិសេសសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហា ឆ្នាំ ១៩៨២ ។ ការលក់នេះក៏បំពានលើច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ ផងដែរ ដែលបំផ្លាញអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន និងធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។  លោក Wang បាននិយាយថា៖ កិច្ចព្រមព្រៀងនេះបញ្ជូនសញ្ញាខុសធ្ងន់ធ្ងរដល់កងកម្លាំងបំបែកខ្លួនតៃវ៉ាន់ដែលកំពុងស្វែងរកឯករាជ្យភាព។ លោកបាននិយាយថា តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ចិន។ លោកបានចង្អុលបង្ហាញថា បញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ដែលមិនមានការជ្រៀតជ្រែកពីបរទេសឡើយ៕

អាជ្ញាធរថៃនឹងសម្រួលដោះលែងពលរដ្ឋខ្មែរធ្វើការខុសច្បាប់ចំនួន៥នាក់ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ

2023/08/25 10:54:25 am        617
អាជ្ញាធរថៃនឹងសម្របសម្រួលដោះលែងពលរដ្ឋខ្មែរចំនួន៥ដាក់ដែលធ្វើការខុសច្បាប់ នៅប្រទេសថៃឱ្យវិលមកកម្ពុជាវិញ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ បន្ទាប់ពីមានការជួយសម្របសម្រួលពីអនុព័ន្ធការងារកម្ពុជា និងស្ថានទូតកម្ពុជា។សូមបញ្ជាក់ថា អាជ្ញាធរថៃ កាលពីថ្ងៃទី១៩ ខែសីហានេះ បានចាប់ខ្លួនពលរដ្ឋខ្មែរចំនួន៥នាក់ ដែលកំពុងប្រកបរបររកស៊ីដែលច្បាប់ប្រទេសថៃហាមឃាត់។ ភ្លាមៗ ស្ថានទូតខ្មែរប្រចាំប្រទេសថៃ បានឱ្យអនុព័ន្ធការងារចេញទៅដោះសា្រយ និងសប្រសម្រួលនិងស្វែងយល់ពីបញ្ហាដើម្បីស្វែងរកការដោះស្រាយ។ អនុព័ន្ធការងារប្រចាំស្ថានទូត បានប្រាប់អ្នកសារព័ត៌មានថា ក្រោមការសម្របសម្រួលដ៏ជិតស្និទរវាងប្រទេសជិតខាងទាំងពីរ អាជ្ញាធបានអនុញ្ញាតឱ្យពលរដ្ឋខ្មែរទាំង៥រូបអាចវិលមកកាន់កម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣សប្តាហ៍ក្រោយនេះ។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវឱ្យពលរដ្ឋខ្មែរដែលចង់ធ្វើនៅប្រទេស សូមចូលធ្វើជាពលករ​ស្របច្បាប់ ទៅតាមទីភ្នាក់ងារ​ក្រុមហ៊ុន​ដែលក្រសួងការងារទទួលស្គាល់​ជាផ្លូវការព្រោះការធ្វើការ​ដោយមិនស្របច្បាប់មានភាពប្រថុយប្រថាន និងគ្រោះថ្នាក់និងបាត់បង់​អត្ថប្រយោជន៍ ប៉ុន្តែការ​បម្រើការងារស្របច្បាប់វិញមិនធ្វើឱ្យពលរដ្ឋខ្មែរមានហានិភ័យការងារ និងទទួលបានអត្ថប្រយោជន៍របស់ប្រទេសជាដៃគូ។ លោកបន្តថា ស្ថានទូតខ្មែរ និងអនុព័ន្ធការងារកម្ពុជានៅប្រទេសថៃ មិនបានព្រងើយកន្តើយ​ចំពោះសុខទុក្ខរបស់ពលរដ្ឋដែលប្រឈមនឹងបញ្ហាឡើយ។ បន្ថែមមពីនេះ អនុព័ន្ធការងារកកម្ពុជាប្រចាំប្រទេសថៃ បានអំពាវនាវ បងប្អូនប្រជាពលរដ្ឋ​ដែលមានបំណងទៅធ្វើការនៅបរទេសដោយស្របច្បាប់​ និង​សុវត្ថិភាព​ការងារ ព្រមទាំង​ទទួលអត្ថប្រយោជន៍ផ្សេងៗស្របទៅតាមច្បាប់នៅប្រទេសទទួល ដូចនេះពលរដ្ឋខ្មែរយើង​អាចចុះឈ្មោះទៅធ្វើការតាមរយៈទីភ្នាក់ងារជ្រើសរើសឯកជនទទួលការអនុញ្ញាតពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគណៈកម្មាធិការបណ្ដុះបណ្ដាល និងបញ្ជូនពលករទៅបរទេស៕

លោក Putin និយាយទម្លាយពីលោក Prigozhin បន្ទាប់ពីការធ្លាក់យន្តហោះ

2023/08/25 10:03:57 am        183
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយលើកឡើងលើកដំបូង អំពីការធ្លាក់យន្តហោះ ដែលបានសម្លាប់ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល លោក Yevgeny Prigozhin កាលពីមួយថ្ងៃមុន។ លោក Prigozhin ជាស្ថាបនិកនៃកងជីវពលក្រុមហ៊ុនឯកជន Wagner ត្រូវបានចុះបញ្ជីជាអ្នកដំណើរនៅលើយន្តហោះឯកជនមួយគ្រឿងដែលបានធ្លាក់នៅភាគខាងជើងទីក្រុងមូស្គូ បណ្តាលឲ្យមនុស្សទាំងអស់នៅលើយន្តហោះស្លាប់។ លោកជាឥស្សរជនដ៏មានឥទ្ធិពល ដែលបានរិះគន់ចំណាត់ការរបស់រុស្ស៊ីចំពោះសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន ហើយកាលពីពីរខែមុន បានដឹកនាំការប៉ះបោមួយដ៏ភ្ញាក់ផ្អើលរយៈពេលខ្លីប្រឈមជាមួយលោកPutin។ លោក ប្រធានាធិបតី កាលពីថ្ងៃព្រហស្បតិ៍បានសម្តែងការចូលរួមរំលែកទុក្ខដល់គ្រួសាររបស់លោក Prigozhin ។ លោកបាននិយាយថា លោកបានស្គាល់លោក Prigozhin តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ដោយចាត់ទុកលោកថាជាអ្នកជំនួញមានទេពកោសល្យ ហើយលោកPutin ទន្ទឹងរង់ចាំមើលអ្វីដែលអ្នកស៊ើបអង្កេតដឹងពីបំណែកយន្តហោះនោះ។ មូលហេតុនៃការធ្លាក់យន្តហោះនេះនៅពុំទាន់ដឹងនៅឡើយ។ មន្ត្រីអាមេរិកពីរនាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន Reuters ថា យន្តហោះប្រហែលជាត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលបាញ៉ពីដីទៅអាកាស ដែលបានបាញ់នៅខាងក្នុងប្រទេសរុស្ស៊ី។ ប៉ុន្តែក្រោយមក មន្ទីរបញ្ចកោណបានច្រានចោលការកត់សំគាល់នេះ។ យើងពុំមានព័ត៌មានណាមួយដើម្បីបញ្ជាក់នោះទេនៅពេលនេះ ដែលសេចក្តីរាយការណ៍របស់សារព័ត៌មានបញ្ជាក់ថា មានប្រភេទមីស៊ីលបាញ់ពីដីទៅអាកាស បានបាញ់ទម្លាក់យន្តហោះ។ យើងវាយតម្លៃថាព័ត៌មាននោះមិនត្រឹមត្រូវទេ។ ការស្លាប់របស់លោក Prigozhin កើតឡើងបន្ទាប់ពីមេបញ្ជាការទាហានស៊ីឈ្នួលរូបនេះបានដឹកនាំអ្នកប្រយុទ្ធពីកងជីវពលឯកជនក្រុមហ៊ុន Wagner របស់លោកដើម្បីដណ្តើមកាន់កាប់ទីក្រុង Rostov របស់រុស្ស៊ី ហើយបើករថយន្តទៅភាគខាងជើងឆ្ពោះទៅកាន់ទីក្រុងមូស្គូ មុនពេលត្រលប់មកវិញ។ ជាក់ស្តែង លោក Prigozhin បានក្លាយជាអ្នករិះគន់យ៉ាងខ្លាំងចំពោះប្រតិបត្តិការ ដែលពួកគេហៅថាប្រតិបត្តិការសិកពិសេសនៅអ៊ុយក្រែន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

CDC ដាក់ឱ្យប្រើប្រាស់ e-Signature និង e-Stamp លើឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធ cdcIPM
07/19/2025 01:07 PM
ការខូចខាតនៅកូរ៉េខាងត្បូង កើនឡើង ខណៈភ្លៀងធ្លាក់ខ្លាំង ចូលដល់ថ្ងៃទី៤
07/19/2025 01:07 PM
កម្លាំងចម្រុះ ចុះប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam នៅក្រុងបាវិត
07/19/2025 01:07 PM
គណៈកម្មាធិការគណបក្សឃុំគូលែនត្បូង ប្រារព្ធមីទ្ទីងអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
07/19/2025 12:07 PM
កសិផលខ្មែរមួយចំនួនថែមទៀតអាចនឹងទទួលដំណឹងល្អពីភាគីចិន ខណៈផ្លែទុរេនស្រស់ជាង ១៧តោន ត្រូវបាននាំចេញ
07/19/2025 12:07 PM
សមាគមគ្រូពេទ្យ TYDA រៀបចំសន្និសីទទន្តសាស្រ្តប្រចាំឆ្នាំ ដោយផ្ដោតលើការអនុវត្តទន្តសាស្រ្តឈានមុខ
07/19/2025 12:07 PM
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងហ្វីលីពីន អញ្ជើញចូលរួមបិទវគ្គហ្វឹកហ្វឺនរួមគ្នា នៅភ្នំម្រះព្រៅ ខេត្តកំពង់ស្ពឺ
07/19/2025 12:07 PM
អែលសាល់វ៉ាឌ័រ បញ្ជូនពលរដ្ឋវេណេស៊ុយអេឡាដែលត្រូវបានឃុំខ្លួន ត្រឡប់ទៅប្រទេសវិញជាថ្នូរនឹងពលរដ្ឋអាមេរិក
07/19/2025 11:07 AM
ការផ្ទុះនៅមូលដ្ឋានតម្រួតទីក្រុង Los Angeles បានសម្លាប់នាយរងបីនាក់
07/19/2025 11:07 AM
លោក Trump៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗ» មួយចំនួននឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ
07/19/2025 11:07 AM