ទិវាសន្ដិភាពអន្ដរជាតិ| សម្ដេចធិបតី អំពាវនាវឱ្យថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលើបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យដោះស្រាយបញ្ហាដោយសន្ដិវិធី
សម្ដេចតេជោ បង្ហាញចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់អ្នកវិភាគថៃ ក្រោមចំណងជើងថា «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
សម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
សម្ដេចតេជោ ជំរុញ កម្ពុជា និង ហ្សកហ្ស៊ី រកចំណុចមិនទាន់រួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកត្រាំផ្តល់ចម្លើយពីភាពគ្មានទោសចំពោះបទចោទប្រកាប់នៅរដ្ឋចចា

2023/09/01 04:35:56 pm        132
អាមេរិក៖ អតីតប្រធានាធិបតី សហរដ្ឋអាមេរិក លោក Donald Trump បានផ្តល់ចម្លើយពីភាពគ្មានទោសចំពោះបទចោទប្រកាន់បទឧក្រិដ្ឋនៅរដ្ឋចចា ដែលមានជាបន្តបន្ទាប់ ចោទប្រកាន់មកលើលោកពីបទព្យាយាមបង្វែរការបរាជ័យការបោះឆ្នោតឆ្នាំ២០២០របស់លោក។ ការចោទប្រកាន់នៅរដ្ឋចចា ត្រូវបានប្តឹងកាលពីដើមខែនេះ ដែលបទចោទប្រកាន់លោកត្រាំផ្ទាល់មានចំនួនបទឧក្រិដ្ឋ១៣ករណី រួមមានទាំងសកម្មភាពទុច្ចរិត។ អ្នកដែលត្រូវចោទប្រកាន់១៨នាក់ផ្សេងទៀត រួមជាមួយលោកត្រាំ ប្រឈមបទក្រិដ្ឋសរុប៤១ករណី រួមមានការផ្តល់ភស្តុតាងមិនពិតចំពោះសមាជិកសភាថាការបន្លំការបោះឆ្នោតបានកើតមានឡើង និងបានជំរុញឲ្យឲ្យមន្ត្រីរដ្ឋបំពានពាក្យសម្បថក្នុងតំណែងរបស់ពួកគេ ដោយការកែប្រែលទ្ធផលបោះឆ្នោត។ការផ្តល់ចម្លើយពីភាពគ្មានទោសនេះ មានន័យថា លោកត្រាំ នឹងមិនបង្ហាញខ្លួនផ្ទាល់នៅតុលាការកំពូលតំបន់ Fulton នៅសប្តាហ៍ក្រោយដើម្បីប្រឈមមុខបទចោទប្រកាន់នោះទេ។ កាលពីថ្ងៃព្រហស្បតិ៍ មេធាវីរបស់លោកត្រាំ បានស្នើសុំឲ្យចៅក្រម ដកចេញករណីរបស់លោក ពីសហចុងចោទមួយចំនួនផ្សេងទៀតដែលព្យាយាមពន្លឿនការកាត់ទោសនោះ។ បញ្ហានេះ នឹងដាក់ករណីលោកត្រាំលើកាលបរិច្ឆេទខុសគ្នាពីសហចុងចោទរបស់លោក គឺលោក Kenneth Chesebro ជាមេធាវីសម្រាប់យុទ្ធនាការឆ្នាំ២០២០របស់លោកត្រាំ។មេធាវីរបស់លោកត្រាំ បានអះអាងថា ពួកគេពុំមានពេលគ្រប់គ្រាន់ដើម្បីត្រៀមសម្រាប់ការកាត់ទោស នៅខែតុលា ជាកាលបរិច្ឆេទកំណត់សម្រាប់លោក Chesebro ។ ទោះបីជាបទចោទប្រកាន់ចំនួន៤ដែលការចោទពីបទឧក្រិដ្ឋទាំងអស់ប្រមាណ៩១ករណីមាននៅក្នុងទីក្រុងញ៉ូវយ៉ក ម៉ៃអាមី វ៉ាស៊ីនតោន និងអាត្លង់តា លោកត្រាំ នៅតែជាអ្នកឈានមុខម្នាក់សម្រាប់ការតែងតាំងរបស់គណបក្សសាធារណៈរដ្ឋ ចំពោះការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤៕

ប្រសាសន៍សំខាន់ៗរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជួបកម្មករ និយោជិត តាមរោងចក្រសហគ្រាស នៅក្រុងតាខ្មៅ

2023/09/01 04:31:59 pm        330
កណ្តាល៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។ប្រសាសន៍សំខាន់ៗរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ដែលមានខ្លឹមសារដូចខាងក្រោម៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ផ្ដល់គោលការដល់ថ្នាក់ដឹកនាំក្នុងជួរាជរដ្ឋាភិបាល បើសិនជាជាប់ភារកិច្ចការងារ គឺអាចស្នើគោលការណ៍ដោយមិនចាំបាច់ចូលរួមនូវរាល់កម្មវិធីជាមួយនាយករដ្ឋមន្រ្ដីនោះទេ ប៉ុន្ដែអាចបញ្ជូនរដ្ឋលេខាធិការប្រចាំការមកជំនួស។ខណៈពេលនេះគឺជាពេលដែលមន្រ្ដីគ្រប់រូបកំពុងមមាញឹកក្នុងការអនុវត្តការងារនៅតាមក្រសួងស្ថាប័នរបស់ខ្លួន។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដរាបណាបងប្អូនប្រជាពលរដ្ឋនៅតែជឿជាក់គណបក្សប្រជាជនកម្ពុជា គាំទ្រឱ្យដឹកនាំរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជាប្ដេជ្ញាបម្រើពលរដ្ឋ បង្កើតការងារ និងបង្កើនជីវភាពរស់នៅជូនប្រជាពលរដ្ឋជានិច្ច។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា រឿងស្រឡាញ់ជាតិនណាក៏ស្រឡាញ់ដែរ ក្នុងនោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលខិតខំថែរក្សានូវសុខសន្ដិភាព ស្ថិភាពនយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។ ដូច្នេះការចូលរួមស្នេហាជាតិបែបវិជ្ជមានគឺជារឿងសំខាន់ ដើម្បីចូលរួមបង្កើនសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជននូវទូទាំងប្រទេស។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង ដើម្បីដឹកបងប្អូនកម្មករ កម្មការិនីទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា វិស័យទេសរណ៍ គឺជាវិស័យអាទិភាពមួយសំខាន់ ដែលមានការប្រកួតប្រជែងធំណាស់ទាំងនៅក្នុងតំបន់ និងពិភពលោក ដូច្នេះត្រូវរួមគ្នាទាំងរដ្ឋាភិបាល និងវិស័យឯកជន ដោយធ្វើយ៉ាងណាឱ្យមានកម្លាំងសរុបទាក់ទាញភ្ញៀវទេសចរមកកម្ពុជា។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជន គឺជាដៃគូដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ដូច្នេះនៅខែ វិច្ឆិកា ខាងមុខនេះ រាជរដ្ឋាភិបាលនឹងធ្វើវេទិការាជរដ្ឋាភិបាលជួបជាមួយវិស័យឯកជន ដើម្បីជជែកគ្នា និងស្វែងរកចំណុចរួម ក្នុងការបង្កើតជាសហគមន៍រួមមួយរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលថ្មី ទោះបីជាតួអង្គនៅតាមក្រសួងស្ថាប័នមួយចំនួនថ្មីក៏ដោយសម្រាប់ដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក៏ប៉ុន្ដែគោលនយោបាយ និងយុទ្ធសាស្រ្ដរបស់គណបក្សប្រជាជន គឺមិនបានផ្ដាស់ប្ដូរនោះទេ។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត រម្លឹកដល់រដ្ឋមន្រ្ដីតាមបណ្ដាក្រសួងស្ថាប័ន ជាពិសេសក្រសួងស្ថាប័នថ្មី ដែលត្រូវរៀបចំមន្រ្ដី ត្រូវពង្រឹងគោលបំណងនៃប្រសិទ្ធភាពស្ថាប័ន គឺរក្សាប្រសិទ្ធភាព និងសាមគ្គីភាពផ្ទៃ ក្នុងនោះទើបអាចដើរទៅមុខទាំងអស់គ្នាបាន។ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំដល់រដ្ឋមន្រ្ដីថ្មីនៅតាមបណ្ដាក្រសួង ស្ថាប័នចំពោះការតែងតាំងមន្រ្ដី គឺត្រូវផ្អែកទៅលើគុណាធិបតេយ្យ លើអតីតភាព និងប្រសិទ្ធភាពការងារ និងការបន្ស៊ីគ្នាទៅលើប្រសិទ្ធភាពការងារ ដូចពាក្យថា «ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ» ដោយប្រើប្រាស់កម្លាំងទាំងអស់ទាំងចាស់ទាំងថ្មី ដែលនេះគឺជាគុណធម៌ក្នុងការរៀបចំរាជរដ្ឋាភិបាលថ្មីនេះ។

ផ្សារនៅទីក្រុងព្រំដែនគ្មានមនុស្ស ខណៈចំណុចឆ្លងព្រំដែនប្រទេសហ្គាបុង នៅបិទនៅឡើយ

2023/09/01 04:29:19 pm        187
ហ្គាបុង៖ ទីផ្សារនិងពាណិជ្ជកម្ម បានឈប់ដំណើរការកាលពីថ្ងៃព្រហស្បតិ៍នៅក្រុងរបស់ប្រទេសកាមេរូន ដែលមានព្រំដែនជាប់ប្រទេសហ្គាបុង មួយថ្ងៃបន្ទាប់ពីមន្ត្រីយោធា បានបណ្តេញប្រធានាធិបតីលោក Ali Bongo ដែលពេលនេះត្រូវបានចាត់ទុកថាជារដ្ឋប្រហារលើកទី៨ នៅអាហ្វ្រិកកណ្តាល និងខាងលិច ចាប់តាំងពីឆ្នាំ២០២០។ កាលពីថ្ងៃព្រហស្បតិ៍ សហភាពអាហ្វ្រិក បានផ្អាកសមាជិកភាពរបស់ប្រទេសហ្គាបុង ជាការឆ្លើយតបក្នុងតំបន់ចំពោះរដ្ឋប្រហារនេះ។ការដណ្តើមអំណាច បានបញ្ចប់រយៈពេលជិត៦ទសវត្សរ៍នៃការកាន់អំណាចរបស់គ្រួសារនៅប្រទេសហ្គាបុង និងបានបង្កើតការប្រឈមថ្មីសម្រាប់តំបន់មួយដែលទទួលរងដោយរលករដ្ឋប្រហារ ដែលប្រធានាធិបតីប្រទេសនីហ្សេរីយ៉ា លោក Bola Tinubu បានចាត់ទុកថាជាការរាលដាលអំណាចផ្តាច់ការ។ នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ យោធានិយាយថាខ្លួនបានបន្តជើងហោះហើរក្នុងស្រុក និងស្តារឡើងវិញស្ថាប័នរដ្ឋមួយចំនួន ប៉ុន្តែ ព្រំដែនដីគោកនិងអាកាសនៅតែបិទ។ពលរដ្ឋរស់នៅក្នុងទីក្រុងព្រំដែន Amban មានការបារម្ភថាការបិទព្រំដែនដែលអូសបន្លាយពេលយូរ អាចធ្វើឲ្យប៉ះពាល់ដល់ទីផ្សារក្នុងស្រុក ជាទីដែលពលរដ្ឋហ្គាបុងមានចំណែកច្រើននៃអតិថិជនរបស់ខ្លួន៕

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំឲ្យមន្រ្តីរាជរដ្ឋាភិបាលមិនចាំបាច់ហែហមលោកច្រើនពេកទេ ពេលមានកិច្ចការប្រជុំនៅក្រសួង

2023/09/01 04:19:42 pm        517
កណ្ដាល៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំ ដល់សមាជិករាជរដ្ឋាភិបាលទាំងអស់មិនចាំបាច់ហែហមលោកច្រើនពេកនោះទេ ពេលដែលមានកិច្ចការ ប្រជុំផ្ទាល់នៅក្រសួងរបស់ខ្លួន គ្រាន់តែចាត់តំណាងមកក៏បានដែរ ដើម្បីក្តាប់របាយការណ៍ និងអនុសាសន៍ ណែនាំរបស់រាជរដ្ឋាភិបាល។ឯកឧត្តមកិត្តិទេសាភិបាល បានបញ្ជាក់ថា រដ្ឋមន្រ្តីនៅតាមក្រសួងខ្លះបានលើកពេលកិច្ចប្រជុំផ្ទាល់ របស់ក្រសួងខ្លួន ដើម្បីមកហែហមលោក ពេលចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់​បង​ប្អូនកម្មករ-កម្មការិនីនាពេលនេះ ដូច្នេះលោក​សូមណែនាំថា ដូចមិនចាំបាច់ធ្វើដល់ថ្នាក់ហ្នឹងទេគប្បី​ប្រជុំដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើង ជាពិសេសគឺបញ្ហារបស់បងប្អូន​ប្រជាពលរដ្ឋតែម្តង។ការលើកឡើងរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តីនេះគឺបានធ្វើឡើង ក្នុងឱកាសអញ្ជើញជួប​សំណេះ​សំណាល​ជាមួយកម្មករ និយោជិតតាមរោងចក្រសហគ្រាស​ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ​ខៃកញ្ញា ឆ្នាំ២០២៣នេះ៕អត្ថបទបាន ចក់

អ៊ីរ៉ង់៖ផែនការបំផ្លិចបំផ្លាញរបស់អ៊ីស្រាអែលប្រឆាំងនឹងកម្មវិធីមីស៊ីលបាលិស្ទិក ត្រូវបរាជ័យ

2023/09/01 04:17:58 pm        181
អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានចោទប្រកាន់អ៊ីស្រាអែលថា បានព្យាយាមបំផ្លាញកម្មវិធីមីស៊ីលបាលិស្ទិករបស់ខ្លួនតាមរយៈឧបករណ៍រំខានពីបរទេស ដែលអាចផ្ទុះ ធ្វើឲ្យខូចខាត ឬបំផ្លាញអាវុធ មុនពេលពួកវាអាចប្រើប្រាស់   បាន។ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍ទេ ទោះបីជាវាកើតឡើង ចំពេលមានការខិតខំប្រឹងប្រែងអស់ជាច្រើនឆ្នាំរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដើម្បីដាក់គោលដៅលើប្រទេសអ៊ីរ៉ង់ក្តី។ របាយការណ៍មួយដែលបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ក៏បាននិយាយផងដែរថា គ្រឿងបន្លាស់ អាចត្រូវបានគេប្រើប្រាស់នៅក្នុងយានដ្រូនដ៏ទូលំទូលាយរបស់ប្រទេសអ៊ីរ៉ង់ ដែលបានកើនឡើងយ៉ាងខ្លាំង ចំពេលដែលរុស្ស៊ីប្រើប្រាស់ក្នុងសង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែន។របាយការណ៍ទូរទស្សន៍រដ្ឋ បានពណ៌នាប្រតិបត្តិការរបស់អ៊ីស្រាអែល ដែលត្រូវបានចោទប្រកាន់ថាជា«ការប៉ុនប៉ងដ៏ធំបំផុតមួយក្នុងការធ្វើវឹច្ឆេទកម្ម» ដែលអ៊ីរ៉ង់មិនធ្លាប់បានឃើញ។ ប្រទេសនេះ បានចោទប្រកាន់ភ្នាក់ងារមូសសាដ (Mossad) របស់អ៊ីស្រាអែលពីការផ្គត់ផ្គង់ឧបករណ៍រំខាន់ដែលរបាយការណ៍នោះ បានពិពណ៌នាថាជា «ឧបករណ៍តភ្ជាប់»តម្លៃទាប។វីដេអូដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋ បានបង្ហាញពីឧបករណ៍ទាំងនោះ ខ្លះហោះទៅលើអាកាស ហាក់ដូចជារងការប៉ះពាល់ដោយគ្រឿងផ្ទុះ៕

នាយករដ្ឋមន្រ្តី ណែនាំឱ្យអភិបាលរាជធានីភ្នំពេញ ត្រៀមឡានក្រុងដឹកកម្មកទៅស្រុក នាឱកាសបុណ្យភ្ជុំបិណ្ឌ

2023/09/01 04:11:26 pm        348
កណ្ដាល៖ នាយករដ្ឋមន្រ្តីនៃកម្ពុជាឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានណែនាំឲ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុង ដើម្បីដឹកបងប្អូនកម្មករ-កម្មការិនី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ។ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតតាមរោងចក្រសហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខៃកញ្ញា ឆ្នាំ២០២៣នេះ បាន លើកឡើងថា ឱកាសបុណ្យភ្ជុំបិណ្ឌបានខិតជិតមកដល់ហើយ ដូច្នេះសូមអភិបាលរាជធានីភ្នំពេញ​ត្រៀមរថយន្តឲ្យហើយ ដើម្បីដឹកបងប្អូនទៅលេងស្រុកកំណើត។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញត្រៀម​រថយន្តក្រុង​ជារៀងរាល់ឆ្នាំ ​ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និងបោះឆ្នោត​ជាតិ​ជាដើមនោះ ដើម្បីដឹកបងប្អូនកម្មករ-កម្មការិនី ក៏ដូចជាបងប្អូនប្រជាពល​ប្រជាពលរដ្ឋពី​ភ្នំពេញទៅតាមបណ្តាខេត្ត ​និងពីតាមបណ្តាខេត្តមកភ្នំពេញវិញ ​ដោយឥតគិតថ្លៃនោះឡើយ៕អត្ថបទ ៖ បាន ចក់

លោក Biden ប្រកាសពីគ្រោះមន្តរាយធ្ងន់ធ្ងរសម្រាប់រដ្ឋ Florida ក្រោយការវាយប្រហារពីព្យុះសង្ឃរាអ៊ីដាលីយ៉ា

2023/09/01 04:00:01 pm        181
អាមេរិក៖ លោកប្រធានាធិបតី Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងទៅកាន់រដ្ឋ Florida នៅព្រឹកថ្ងៃសៅរ៍ស្អែកនេះ បន្ទាប់ពីព្យុះសង្ឃរាអ៊ីដាលីយ៉ា (Idalia) វាយប្រហាររដ្ឋនេះ កាលពីដើមសប្ដាហ៍នេះដែលបានឆក់យកជីវិតមនុស្ស៣នាក់។ លោក Biden បានបញ្ជាក់ថា ខ្ញុំនឹងទៅកាន់រដ្ឋ Florida នៅព្រឹកថ្ងៃសៅរ៍ស្អែកនេះ  បន្ទាប់ពីបានធ្វើអត្ថាធិប្បាយក្នុងសន្និសីទសារព័ត៌មានខ្លី នៅទីស្នាក់ការទីភ្នាក់គ្រប់គ្រងគ្រោះមហន្តរាយអាគ្រាអាសន្នសហព័ន្ធ បន្ទាប់ពីថ្លែងអំណរគុណសម្រាប់ការងារឆ្លើយតបនឹងព្យុះនេះ ។ ទីប្រឹក្សាសន្តិសុខមាតុភូមិរបស់សេតវិមាន លោកស្រី លីស ហ្សឺវ៉ូដរ៉ានដាល (Liz Sherwood-Randall) បានប្រាប់ក្រុមអ្នកយកសារព័ត៌មាននៅសេតវិមាន កាលពីថ្ងៃព្រហ្បតិ៍ថា លោក Biden នឹងទៅពិនិត្យមើលស្ថានភាពក្នុងតំបន់នានាដែលរងគ្រោះខ្លាំងបំផុតដោយសារព្យុះសង្ឃរានេះ។ ព្យុះសង្ឃរាអ៊ីដាលីយ៉ា បានបោកបក់មកដល់ដីគោកក្នុងរដ្ឋ Florida កាលពីព្រឹកថ្ងៃពុធ ជាព្យុះដ៏មានឥទ្ធិពលកម្រិតទី៣ និងបានចុះកម្លាំងក្លាយជាព្យុះត្រូពិក ខណៈបោកបក់ទៅកាន់តំន់ឆ្នេរខាងកើត បណ្ដាលឲ្យមានទឹកជំនន់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងកាត់ផ្ដាច់ចរន្តអគ្គិសនីទូទាំងរដ្ឋ Florida, Georgia និង South Carolina។ ដំណឹងនៃដំណើរនេះ បានកើតមានឡើង ប៉ុន្មានម៉ោង ក្រោយលោក Biden បានអនុម័តជាផ្លូវការនូវការប្រកាសគ្រោះមន្តរាយដ៏ធ្ងន់ធ្ងរសម្រាប់រដ្ឋនេះ ។លោក Biden បានពិភាក្សាជាមួយអភិបាលរដ្ឋ នេះលោក Ron DeSantis តាមទូរស័ព្ទ កាលពីថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍ដើម្បីជូនដំណឹងលោកអំពីសេចក្ដីប្រកាសនេះ៕

របបសឹកនីហ្សេ បញ្ជាឲ្យនគរបាលបណ្ដេញឯកអគ្គរដ្ឋទូតបារាំងចេញពីប្រទេស

2023/09/01 03:57:52 pm        150
នីហ្សេ៖ របបសឹកដែលកំពុងកាន់អំណាចរបស់ប្រទេសនីហ្សេ បានបញ្ជាឱ្យនគរបាលបណ្តេញឯកអគ្គរដ្ឋទូតបារាំង ដែលជាទង្វើមួយបង្ហាញពីការធ្លាក់ចុះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយក្រុមអាជ្ញាធរនៅទីក្រុងប៉ារីសបាននិយាយថា ក្រុមមន្រ្តីកងទ័ពដែលបានដណ្តើមអំណាចនៅរដ្ឋធានីនីញ៉ាមេ កាលពីខែមុនមិនមានអំណាចធ្វើរឿងបែបនេះនោះទេ។ក្រុមមេដឹកនាំនៃរដ្ឋប្រហារនោះ កំពុងធ្វើតាមយុទ្ធសាស្ត្ររបស់បណ្ដារបបសឹកនៅក្នុងប្រទេសជិតខាងម៉ាលី និងបួរគីណាហ្វាសូ ក្នុងការរក្សាគម្លាតពីអតីតមហាអំណាចអាណានិគមក្នុងតំបន់ ស្របពេលមានរលកនៃមនោសញ្ចេតនាប្រឆាំងនឹងបារាំង។របបសឹកនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី២៩ ខែសីហា ហើយបានបញ្ជាក់តាមការអនុញ្ញាតកាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា) ដោយប្រមុខទំនាក់ទំនងរបស់ខ្លួនថា ទិដ្ឋាការរបស់ឯកអគ្គរដ្ឋទូតបារាំង លោក Sylvain Itte និងក្រុមគ្រួសាររបស់លោក ត្រូវបានលុបចោល ហើយនគរបាលត្រូវបានណែនាំអោយបណ្តេញបេសកជននេះចេញពីប្រទេស។ ក្រុមអ្នកធ្វើរដ្ឋប្រហារកាលពីថ្ងៃសុក្រសប្តាហ៍មុនបានបញ្ជាឱ្យលោក Itte ចាកចេញពីប្រទេសក្នុងរយៈពេល៤៨ម៉ោង ដើម្បីឆ្លើយតបទៅនឹងអ្វីដែលពួកគេហៅថាសកម្មភាពរបស់ប្រទេសបារាំង «ដែលផ្ទុយនឹងផលប្រយោជន៍របស់នីហ្សេ»។ រដ្ឋប្រហារនីហ្សេ ត្រូវបានថ្កោលទោសដោយក្រុមអាជ្ញាធរអាហ្វ្រិកក្នុងតំបន់ និងបណ្ដាប្រទេសលោកខាងលិចជាច្រើនទៀត។ ស្ថាប័នប្រចាំតំបន់របស់អាហ្វ្រិកខាងលិច ECOWAS ក៏បានដាក់ទណ្ឌកម្មលើប្រទេសនីហ្សេ នេះផងដែរ៕

ឯកឧត្តម ហ៊ុន ម៉ាណែត៖ គោលនយោបាយធំបំផុតរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺបម្រើផលប្រយោជន៍ប្រជាជន

2023/09/01 03:37:19 pm        201
កណ្ដាល៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា គោនយោបាយធំបំផុតរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ គឺបម្រើផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ហើយខិតខិតខំធ្វើយ៉ាងស្វែងរក ការងារ ជូនដល់ពលរដ្ឋគ្រប់ស្រទាប់ទាំងអស់នៅទូទាំងប្រទេស។ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតតាមរោងចក្រសហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខៃកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលគឺធំបំផុត​យកប្រជាពលរដ្ឋ​ក្នុងការបម្រើ និងបន្តធ្វើយ៉ាងណាជួយពង្រឹងសេដ្ឋកិច្ច តាមរយៈការជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារឱ្យកាន់តែច្រើន លើកកម្ពស់សមធម៌សង្គម ដោយចែកផលលាភ​ដល់ដៃប្រជាជន​ប្រកបដោយចីរភាព និងនិរន្តរភាព។ជាមួយគ្នានោះដែរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត​ បានអះអាងថា ដ៏រាប ណារាជរដ្ឋាភិបាល​ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ​គឺនៅក្បែរ, ការពារ, និងបម្រើដល់​បងប្អូនប្រជាពលរដ្ឋជានិច្ច​ ដូច្នេះសូមបងប្អូនកម្មករ-កម្មការិនីទាំងអស់​គប្បី​បន្តធ្វើការជឿជាក់មកលើរាជរដ្ឋាភិបាល ​ដែលដឹកនាំដោយណបក្សប្រជាជនកម្ពុជាបន្តទៀត៕អត្ថបទបាន ចក់

មនុស្សជាង៧០នាក់ស្លាប់រួមទាំងកុមារ១២នាក់ ក្នុងគ្រោះអគ្គិភ័យដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់អាហ្វ្រិកខាងត្បូង

2023/09/01 03:34:42 pm        119
អាហ្វ្រិកខាងត្បូង៖ មនុស្សជាង៧០នាក់បានស្លាប់នៅពាក់កណ្ដាលអាធ្រាត្រ នៅពេលអគ្គិភ័យបានឆាបឆេះទូទាំងអគារលំនៅឋានកម្ពស់៥ជាន់ ក្នុងទីក្រុងចូហានណេស្បើក(Johannesburg) មួយក្នុងចំណោមគ្រោះមហន្តរាយធ្ងន់ធ្ងរបំផុតជាច្រើន ក្នុងទីក្រុងនេះ ជាទីដែលភាពក្រីក្រ អគ្គិភ័យឆាបឆេះលំនៅឋាន និងមនុស្សគ្មានផ្ទះសម្បែងរស់នៅ កាន់តែច្រើនឡើងកុមារចំនួន១២នាក់ ស្ថិតក្នុងចំណោមជនរងគ្រោះ៧៤នាក់ ក្នុងសោកនាដកម្មអាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអាមេរិកកណ្ដាលមួយនេះ ។អគារនេះត្រូវបានរងការបំផ្លិចបំផ្លាញ ដោយហ៊ុមពទ្ធទៅដោយស្នាមដុតរោលពណ៌ខ្មៅ និងនៅតែមានក្លិនស្អុយកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលសេវាសង្គ្រោះបន្ទាន់បានប្រមូលផ្តុំគ្នាជុំវិញអគារនេះ ហើយសាកសពត្រូវបានដាក់គ្របដោយភួយនៅលើផ្លូវក្បែរនោះ។ ប្លុកនេះជាកម្មសិទ្ធិរបស់អាជ្ញាធរក្រុង  រយៈពេលជាង១២ ម៉ោងបន្ទាប់ពីការឆាបឆេះនោះ នៅតែមិនអាចផ្តល់រូបភាពច្បាស់លាស់ថាអ្នកណាខ្លះបានរស់នៅទីនោះ។ មន្ត្រីម្នាក់បាននិយាយថា បន្ទប់មួយចំនួនប្រហែលជាត្រូវបានជួលដោយក្រុមឧក្រិដ្ឋជននៅក្នុងអគារដែលគេហៅថា "អគារដែលគេប្លន់យក"។លោកប្រធានាធិបតី ស៊ីរៀល រ៉ាម៉ាផូហ្សា(Cyril Ramaphosa said) បាននិយាយថាលោកសង្ឃឹមថាការស៊ើបអង្កេតដែលនៅតែបន្តក្នុងការរកមូលហេតុនៃអគ្គិភ័យនេះ នឹងជួយទប់ស្កាត់សោកនាដកម្មស្រដៀងគ្នានេះ កុំឲ្យកើតឡើងទៀត។  អគ្គិភ័យលើលំនៅឋានតែងកើតមានជាធ្មតា នៅក្នុងរដ្ឋធានីចូហានណេស្បើក ពិសេសក្នុងតំបន់ក្រីក្រ ។មួយក្នុងចំណោមទីក្រុងក្រីក្របំផុតជាច្រើន គឺទីក្រុងអាឡេចសានដ្រា(Alexandra) បានមើលឃើញលំនៅឋានរាប់រយខ្នងត្រូវបានអគ្គិភ័យឆាបឆេះជាច្រើនលើកកាលពីជាង៥ឆ្នាំកន្លងទៅ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រយៈពេល ៣ឆ្នាំ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បណ្ដុះបណ្ដាលយុវជនជំនាញជាង ២ពាន់នាក់
09/20/2026 02:09 PM
ជនអន្តោប្រវេសន៍បន្តជាប់ខ្លួនលើដែនដី Ceuta របស់អេស្ប៉ាញ ខណៈប្រតិបត្តិការចាប់ផ្តើម ដើម្បីពង្រីកជម្រកបណ្តោះអាសន្ន
09/20/2026 02:09 PM
យុវជនសុទ្ធតែជាកម្មកររ៉ែ ៣៧នាក់ ដែលបានស្លាប់នៅក្នុងការឃុំឃាំងរបស់យោធានៅនីហ្សេរីយ៉ា
09/20/2026 02:09 PM
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បណ្តុះបណ្តាលជំនាញដល់សិស្សជិត ៥ពាន់នាក់ ក្នុងរយៈពេល៣ឆ្នាំ
09/20/2026 01:09 PM
ក្រសួងការងារ ជំរុញការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ដើម្បីពង្រឹងការប្រកួតប្រជែង និងការងារសមរម្យ
09/20/2026 01:09 PM
ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក អញ្ជើញបិទសិក្ខាសាលាស្តីពី «ការពង្រឹងអភិបាលកិច្ចគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើត្រពាំងពិការ» និងប្រកាសដាក់ឱ្យដំណើរការ «ភូមិមិត្តភាព» តំបន់កសិកម្មចម្រុះ និងសេវាកម្មទេសចរណ៍សហគមន៍ព្រៃឈើត្រពាំងពិការ
09/20/2026 12:09 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបងបណ្ដុះបណ្ដាលជនបង្គោលលើការងារមហាជន
09/20/2026 12:09 PM
សម្តេច ម៉ែន សំអន៖ «ការដាំដើមឈើ និងការពារព្រៃឈើ ជាការជួយខ្លួនឯង ដែលអាចជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ សុវត្ថិភាពពីគ្រោះធម្មជាតិ និង​ក្លាយ​ជាក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ»
09/20/2026 11:09 AM
គ្រួសារដែលរងគ្រោះដោយការបាក់ស្រុតច្រាំងក្នុងស្រុកស្រីសន្ធរ​ បានទទួលអំណោយពីសម្ដេចធិបតី នាយករដ្ឋមន្រ្ដី
09/20/2026 11:09 AM
រដ្ឋបាលខេត្តត្បូងឃ្មុំបិទផ្សាយទិន្នន័យការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅតំបន់វិនិច្ឆ័យ
09/20/2026 11:09 AM