ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋសភាបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការលុបចោលកិច្ចព្រមព្រៀង CLV ឲ្យគណៈកម្មការជំនាញពិនិត្យ

2024/11/01 06:47:31 pm        328
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាជាតិ បានធ្វើការប្រជុំអនុម័ត ប្រគល់សេចក្តី​ព្រាង​ច្បាប់ ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ជូនទៅគណៈកម្មការជំនាញ ដើម្បី​ពិនិត្យ​សិក្សា ។យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំ​ប្រជុំ​ដោយសម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រជុំធ្វើការពិភាក្សា និង​អនុម័តរបៀបវារៈចំនួន២ ក្នុងនោះរបៀបវារៈទី១. អង្គប្រជុំបាន​អនុម័ត​លើ​សំណើសុំ​ប្រកាស​ទទួល​ស្គាល់ លោកជំទាវ យស ថានារី ជាតំណាងរាស្ត្រមណ្ឌលកំពង់ធំ ជំនួនឯកឧត្តម ជា ចាន់តូ ដែល​បានទទួលមរណភាព ដើម្បីសម្រេចអំពីសុពលភាព នៃអាណត្តិជាសមាជិករដ្ឋសភា នីតិកាលទី៧ នៅក្នុងសម័យប្រជុំនាពេលខាងមុខ ។សេចក្តីប្រកាសបានបន្តថា របៀបវារៈទី២. អង្គប្រជុំបានអនុម័ត ប្រគល់សេចក្តីព្រាងច្បាប់ ស្តីពី​ការ​អនុម័ត​លុបចោលកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និង​ព័ត៌មាន ដោយសហការជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និង​គណៈកម្មការ​សាធារណការ​ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភាពិនិត្យសិក្សា ហើយធ្វើរបាយ​ការណ៍ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ។គួរបញ្ជាក់ថា កិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) មានរយៈពេលប្រមាណ២៥ឆ្នាំ ហើយរាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការនេះ ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ឲ្យ​ក្រសួង​ការបរទេស និងសហប្រតិបត្តិអន្តរជាតិកម្ពុជា ធ្វើលិខិតជូនទៅភាគីឡាវ និងវៀតណាម ពាក់ព័ន្ធ​នឹងការសម្រេចនេះផងដែរ៕ អត្ថបទ៖ បាន សុខរិទ្ធិ  

ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ព្រឹទ្ធសភាបានបន្តនិរន្តរភាព និងពង្រឹងវិសាលភាពការងាររបស់ខ្លួនរួមចំណែកដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ ការកសាង និងអភិវឌ្ឍប្រទេសជាតិ

2024/10/31 11:03:10 pm        537
នាព្រឹកថ្ងៃ ទី៣១ ខែតុលា ឆ្នាំ២០២៤ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៥ បានបើកសម័យប្រជុំលើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៣ រូប។អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគត់គឺស្ដាប់របាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥។ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រឹទ្ធសភានីតិកាលទី៥ បានបន្តនិរន្តរភាព ពង្រឹងបន្ថែមនូវឧត្តមានុភាព និងពង្រឹងវិសាលភាពការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅរួមចំណែកដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ ការកសាង និងអភិវឌ្ឍប្រទេសជាតិ ស្របតាមមុខងារទាំង៣ រួមមាន៖ មុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។ សមាជិក សមាជិកាព្រឹទ្ធសភា បានគាំទ្រ និងអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្តីពីការងាររបស់ព្រឹទ្ធសភា នីតិកាលទី៥ ដែលផ្តោតលើអាទិភាពចម្បង២ គឺការលើកកម្ពស់ការទូតសភា និងការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត។នៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ដែលមានរយៈពេល៣ខែនេះ ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគ ក្រុមសមាជិកា ព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានខិតខំបំពេញការងារស្របតាមមុខងារដោយ ទទួលបានលទ្ធផល មានជាអាទិ៍៖ក្នុងមុខងារនីតិកម្ម ព្រឹទ្ធសភាបានប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន៤លើក និងប្រជុំព្រឹទ្ធសភាជាវិសាមញ្ញចំនួន២លើក ដើម្បីពិនិត្យសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់របស់គណៈកម្មការទាំង១០របស់ព្រឹទ្ធសភា និងក្រុមសមាជិកាព្រឹទ្ធសភា ព្រមទាំងពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស និងបោះឆ្នោតជ្រើសតាំង សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន១រូប ជំនួសសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលនឹងត្រូវបញ្ចប់អាណត្តិ។ទន្ទឹមគ្នានេះគណៈកម្មការនានារបស់ព្រឹទ្ធសភា បានយកចិត្តទុកដាក់បំពេញការងារយ៉ាង សកម្មក្នុងមុខងារតាមដានការអនុវត្តច្បាប់ ដោយបានស្វែងយល់អំពីវឌ្ឍនភាពការងារតាមវិស័យរបស់ខ្លួនជាមួយនឹងក្រសួង ស្ថាប័ននានា និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ នៅតាមបណ្តាខេត្ត រាជធានី ដើម្បីតាមដានមើលវឌ្ឍនភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយនានាស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។ក្នុងការអនុវត្តមុខងារតំណាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ ក្រុមសមាជិកា ព្រឹទ្ធសភា បានរៀបចំពិធីសំណេះសំណាលចំនួន៤០លើក និងរៀបចំវេទិកាកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់ចំនួន៤លើក ជាមួយនឹងថ្នាក់ដឹកនាំក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ ការផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល បញ្ហាប្រឈម និងសំណូមពរនានាក្នុងមូលដ្ឋានព្រមទាំងជូនព័ត៌មានអំពីវឌ្ឍនភាពការងាររបស់ព្រឹទ្ធសភានៅតាមបណ្តាក្រុង ស្រុក ខណ្ឌ ក្នុងរាជធានី ខេត្ត ដោយមានអ្នកចូលរួមសរុប ១៨.២៧៥ នាក់។ក្រៅពីនេះសមាជិក សមាជិកាព្រឹទ្ធសភាបានចុះប្រាស្រ័យទាក់ទងជាមួយនឹងប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីក្នុងភូមិភាគរបស់ខ្លួន ចូលរួមក្នុងកម្មវិធីនានា ការងារសង្គម ចូលរួមដោះស្រាយ សំណូមពរ និងសំណើផ្សេងៗរបស់ប្រជាពលរដ្ឋ និងជួយអន្តរាគមន៍ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋចំនួន ៣៤៦ លើក និងបាននាំយកសម្ភារៈ ថវិកា ថ្នាំពេទ្យ និងគ្រឿងឧបភោគ បរិភោគ ដើម្បីចូលរួមដោះស្រាយជីវភាពប្រជាពលរដ្ឋជួបការ លំបាក ជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ព្រមទាំងចុះពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្តផ្សេងៗ ចំនួន៧៤លើក និងសហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្ម មនុស្សធម៌នៅកម្ពុជារបស់ប្រទេសបារាំង ចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយ ឥតគិតថ្លៃ ចំនួន ១,៥៨៣នាក់ នៅខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពត និងខេត្តព្រះសីហនុ។ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បានកំណត់យកវិស័យការទូតសភា ជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពផ្សេងទៀត ក្នុងគោលបំណងចូលរួមការពារ និងលើកស្ទួយផលប្រយោជន៍ជាតិឱ្យកាន់តែប្រសើរឡើង។ នៅក្នុងស្មារតីពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ក៏ដូចជាវិស័យការទូតសភា ថ្នាក់ដឹកនាំព្រឹទ្ធសភា គណៈកម្មការនានារបស់ព្រឹទ្ធសភា បានទទួលជួបសវនាការ សម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងភ្ញៀវជាតិ អន្តរជាតិ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអង្គការ ស្ថាប័ននានា និងចូលរួមពិធីផ្លូវការផ្សេងៗចំនួន៥២លើក ហើយព្រឹទ្ធសភាក៏បាននឹងកំពុងបន្តពង្រឹងពង្រីកវិស័យការទូតសភាយ៉ាងសកម្ម ជាមួយនឹងសភានៃបណ្តាប្រទេសនានា អង្គការអន្តរសភានានាក្នុងតំបន់ និងពិភពលោក ក៏ដូចជា ប្រទេសជាមិត្ត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីលើកកម្ពស់កិត្យានុភាពជាតិលើឆាក អន្តរជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាឱ្យឈានទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ជាមួយគ្នានេះដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងការលើកស្ទួយកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងបណ្តាប្រទេសជាមិត្ត ថ្នាក់ដឹកនាំព្រឹទ្ធសភាបានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញ ចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ និងពិធីផ្លូវការសំខាន់ៗនៅសាធារណរដ្ឋកូរ៉េ និងអញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ជួបពិភាក្សា ការងារជាមួយថ្នាក់ដឹកនាំវៀតណាមនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងចូលរួម មហាសន្និបាតលើកទី៤៩ នៃសភាប្រើភាសាបារាំង នៅប្រទេសកាណាដា។ ទន្ទឹមគ្នានេះសមាជិក សមាជិកាព្រឹទ្ធសភា ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរជាតិនានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និង ពហុភាគីផងដែរ។ក្នុងអំឡុងពេលបីខែនៃចន្លោះសម័យប្រជុំព្រឹទ្ធសភាលើកទី១ និងលើកទី២នេះថ្នាក់ដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគ ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន ហើយសម្រេចបានលទ្ធផលផ្លែផ្កា ជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ។ឆ្លៀតក្នុងឱកាសនេះព្រឹទ្ធសភាសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ថ្លៃថ្លាពីស្ថាប័នរដ្ឋទាំងអស់នៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់កិច្ចសហការល្អប្រសើរ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងឱ្យគណៈកម្មការនានានៃព្រឹទ្ធសភា ក្រុមភូមិភាគ ក្រុមសមាជិកា និងសមាជិក សមាជិកាព្រឹទ្ធសភាទាំងអស់ បានជួបសំណេះសំណាល ប្រាស្រ័យការងារ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមភូមិភាគនានាទូទាំងប្រទេស៕

សម្ដេចតេជោ ហ៊ុន សែន សម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង និងថៅកែ

2024/10/31 07:50:48 pm        385
នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យចៅ ណន សុខហេង អាយុ២២ឆ្នាំរស់​នៅភូមិ​ត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានជម្លោះជាមួយ ឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន«ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក ដែលមាន​ទីតាំង​នៅផ្លូវភ្នំពេញ ហាណូយ ភូមិឈ្មួញ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ ចូលជួប​ដើម្បី​សម្រប​សម្រួល​បញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមសម្របសម្រួលដោយ ប្រធាន​គណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ស្នងការនគរបាលរាជធានីភ្នំពេញ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ នៅក្នុងការសម្របសម្រួលនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើ​សុំ​អោយភាគីជម្លោះ និងបានណែនាំទៅ គណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ក្រុមមេធាវី​ស្ម័គ្រ​ចិត្តសម្ដេច និងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការសម្របសម្រួលបញ្ចប់​ជម្លោះនេះ​នៅ​ក្រៅ​ប្រព័ន្ធតុលាការ ដោយកុំឲ្យបន្តដេញដោលរកខុសត្រូវអ្វីបន្ថែមទៀត ពិសេសកុំមានការគុំគួនគ្នា និងសុំឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមនានាបញ្ឈប់ការផ្សាយ អ្នកនេះខុស អ្នកនេះត្រូវបន្តទៀត។ បន្ទាប់ពីបញ្ចប់ សម្ដេចតេជោ បានអនុញ្ញាតឲ្យ ចៅ ណន សុខហេង បានថតរូបអនុស្សាវរីយ៍ និងបានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារសហរដ្ឋអាមេរិក និង ៣៥លានរៀល ព្រមទាំង​បានបង្កើតអាជីវកម្មឡដុតនំប៉័ងមួយនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដល់ចៅប្រុស ដើម្បី​ប្រកប​របរចញ្ចឹមគ្រួសារ លើសពីនេះ សម្ដេចតេជោ បានណែនាំចៅប្រុស ណន សុខហេង ត្រូវយក​ចិត្តទុកដាក់ក្នុងការប្រកបអាជីវកម្មដែល សម្ដេចបានផ្ដល់អោយពេលនេះ ពិសេសត្រូវចេះយក​លុយ​បង្កើតលុយ ហាមលេងល្បែង និង ស្មោះត្រង់ជាមួយប្រពន្ធ៕ 

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ​ព្រឹទ្ធសភា

2024/10/31 05:08:42 pm        163
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ បន្ទាប់ពីបានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការ​អចិន្ត្រៃយ៍ព្រឹទ្ធសភា រួចហើយនោះ សម្ដេចក៏បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំ​ពេញអង្គព្រឹទ្ធសភា​លើកទី ២ នីតិកាលទី ៥ ជាបន្តទៀត នៅវិមានព្រឹទ្ធសភា៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

2024/10/31 04:20:35 pm        304
នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុង អញ្ជើញដឹកនាំកិច្ចប្រជុំ​គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។ របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖ ១- ពិនិត្យ និងសម្រេចលើរបាយការណ៍សង្ខេបស្តីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥។២- កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភា លើកទី២ នីតិកាលទី៥។៣-ផ្សេងៗ៕

អ្នកវិភាគ៖ បាតុកម្មគ្មានអ្នកចូលរួមបង្ហាញថា បក្សប្រឆាំងលែងមាន​ប្រជាប្រិយភាព​ក្នុង​ឆាកនយោបាយ

2024/10/29 12:33:55 am        602
អ្នកវិភាគ និងអ្នកតាមដានយោបាយខ្មែរមើលឃើញថា ប្រជាប្រិយភាពលោកស្រីមួរ សុខហួរ និង​បក្ស​ប្រឆាំង​ធ្លាក់ចុះដល់កម្រិតសូន្យ ជាក់ស្តែងបាតុកម្មនៅកូរ៉េ ទោះបីជាមានលោកស្រីមួរ សុខហួរ ​ជា​មេដឹកនាំក្រុមប្រឆាំងចូលរួមដោយផ្ទាល់ក៏ដោយ នៅតែគ្មានអ្នកចូលរួមជាមួយ។  លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់​ឃើញ​ថា ​ក្រុមប្រឆាំងបានធ្លាក់ប្រជាប្រិយជាហូរហែរហូតស្ទើរតែសូន្យ។ មូលហេតុដោយសារតែ អ្នក​ចូល​រួមមិនដែលឃើញធ្វើអ្វីជាផលប្រយោជន៍ ហើយបែរ​ជា​នាំ​ឱ្យ​ពួកគាត់​ខាត​បង់​ពេល​វេលា​ប្រាក់​កាស និងធ្វើឱ្យពួកគាត់បាត់បង់សុខសុវត្ថិភាព ប្រឈមមុខនឹងផ្លូវច្បាប់។  លោកថ្លែងថា «ទី១អត់បានឃើញអ្វីជាផលសម្រាប់ជាតិសម្រាប់សង្គម ទី២ខាតពេល​វេលាប្រាក់​កាស​ផ្ទាល់​ខ្លួនរបស់អ្នកចូលរួម ទី៣ខាតបង់លើសុខសុវត្ថិភាពអីហូរហែកន្លងទៅ ដើរតាម​គាត់​វា​ទៅ​ជា​មានទោសទណ្ឌដោយសារគាត់ជំរុញអ្នកចូលរួមឱ្យប្រព្រឹត្តខុសច្បាប់»។ លោកបណ្ឌិតបន្ថែមថា អ្វីដែលធ្វើឱ្យ​អ្នក​គាំទ្រ​លែង​ចូល​រួម​ជាមួយ​ក៏​ដោយ​សារ​តែ​ក្រុម​ប្រឆាំង​គ្មាន​សណ្តាប់​ធ្នាប់​ក្នុងការដឹកនាំ និងតែងតែភូតភ​ប្រមូល​យក​តែ​ប្រយោជន៍​សម្រាប់​ក្រុម​បក្ខ​ពួក​ខ្លួន​។    ចំណែក លោកថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខ យល់ឃើញថា ភាព​បរាជ័យ​អស់ប្រជាប្រិយភាព របស់អ្នកស្រី មួរ សុខហួរ ក្នុងឆាកនយោបាយ ដោយសារតែ ពលរ​ដ្ឋ​លែង​ទុកចិត្ត ហើយយល់ដឹងពីការពីចារិកឆបោក បក្ខពួកនិយម ប្រមូលគ្នាធ្វើ​បាតុកម្ម​ប្រមូល​លុយ​ចិញ្ចឹម​ឆ្នាំង​បាយរបស់ខ្លួន។  លោកថា៖«តាមការយល់ឃើញរបស់ខ្ញុំអំពីភាពបរាជ័យរបស់លោកស្រីមួរ សុខហួរ ក្នុងការធ្វើ​បាតុ​កម្ម​​នៅ​កូរ៉េថ្មីៗនេះដោយសារកត្តាមួយចំនួនដូចជាទី១ ការបាត់បង់​ទំនុក​ចិត្ត​របស់​ប្រជាជន​លើ​ថ្នាក់​ដឹក​នាំ​ក្រុមប្រឆាំង ទី២ការយល់ដឹងរបស់ប្រជាជនពីចារិកឆបោក និងបក្ខពួកនិយម​របស់​ក្រុម​ប្រឆាំង ទី៣គឺការធ្វើនយោបាយជាឆ្នាំងបាយរបស់ខ្លួន និងទី៤ ការយល់ដឹងពី​ផល​អវិជ្ជមាន​នៃ​ការ​ចូលរួមបាតុកម្មពីសំណាក់ប្រជាជន»។លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នកតាមដាននយោបាយខ្មែរ មើល​ឃើញ​ថា ប្រជាប្រិយភាពរបស់លោកស្រី មួរ សុខហួរ និងបក្សប្រឆាំង ធ្លាក់ចុះដល់ចំណុចសូន្យ ដោយ​សារ​តែពលរដ្ឋបានដឹងថាក្រុមនេះតែងតែធ្វើបាតុកម្មប្រឆាំងប្រយោជន៍ និងការ​អភិវឌ្ឍ​ប្រទេស​ជាតិ ប៉ុនប៉ងបំផ្លាញសន្តិភាព បាតុកម្មដើម្បីតែប្រមូលលុយ និងញុះញង់ឱ្យ​ពលរដ្ឋ​ខឹង​ស្អប់​ប្រឆាំង​រដ្ឋាភិបាលស្របច្បាប់។ លោកថ្លែងថា «ការធ្លាក់ចុះនូវការគាំទ្រប្រជាប្រិយភាពរបស់លោកស្រីមួរ សុខហួរ គឺធ្លាក់ចុះ​ដល់​កម្រិត​សូន្យ ដែលពុំមានអ្នកណាជឿជាក់ចូលរួមតាមចលនាអូសទាញ ធ្វើបាតុកម្ម​ប្រឆាំង​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ប្រឆាំងជាមួយការអភិវឌ្ឍប្រទេសជាតិ»។លោកបន្តថា កន្លងមកបាតុកម្មរបស់ក្រុមទណ្ឌិតក្បត់ជាតិ៣ជំនាន់ និងលោកស្រីមួរ សុខហួរ តែង​តែ​ធ្វើការ កៀរគរឱ្យពលរដ្ឋឱ្យចូលរួមចលនាក្បត់ជាតិ ប្រឆាំងការអភិវឌ្ឍប្រទេស ប្រឆាំង​សេដ្ឋ​កិច្ច​​ប្រជាជន ពិសេសគឺប្រឆាំងសន្តិភាពកម្ពុជា៕

មន្ត្រីបក្សប្រឆាំងជាក្រុមប្រឹក្សាមូលដ្ឋានឃុំ-ស្រុកនានា បន្តផ្តាច់ខ្លួនសុំ​ចូលរួម​រស់ជា​មួយ​គណបក្ស​ប្រជាជនកម្ពុជា

2024/10/28 04:22:44 pm        120
ចលនាផ្តាច់ខ្លួន របស់បេក្ខជនមកពីគណបក្សប្រឆាំង រួមមានគណបក្សភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ​នៅ​តែ​បន្ត​ផ្តាច់​ខ្លួន​ជារៀងរាល់​ថ្ងៃសុំចូលមករួមរស់​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជាវិញ ។ការដែលពួកគេនាំគ្នាប្រកាសផ្តាច់ខ្លួនមកសុំរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនដូចភ្លៀងរលឹមរាល់ថ្ងៃបែបនេះដោយសារតែពួកគេបានមើលឃើញពីគោលយោបាយដ៏ត្រឹមត្រូវរបស់​គណបក្សប្រជា ជននិងអស់ជំនឿលើការដឹកនាំរបស់គណបក្សខ្លួន។ជាក់ស្តែងតាមរយៈបណ្តាញសង្គមតេឡេក្រាមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ​កម្ពុជា​នៅ​ចុង​សប្តាហ៍​កន្លង​មក​នេះ បានបន្តផ្សព្វផ្សាយអំពីការផ្តាច់ខ្លួនរបស់បេក្ខជននៃក្រុមប្រឹក្សា មកពីគណប​ក្ស​ភ្លើង​ទៀន នៅឃុំបានៀវចំនួន៣រូប. ឃុំបឹងនិមល១រូប. ឃុំក្រាំងស្បូវ ៤រូប. បេក្ខជនក្រុមប្រឹក្សាស្រុក មក​ពីគណបក្សឆន្ទៈខ្មែរ១រូប. បេក្ខជនក្រុមប្រឹក្សាឃុំមកពីគណបក្សភ្លើងទៀន៥រូប នៅ​ក្នុង​ឃុំ​ដូន​យ៉យ ក្នុងស្រុកឈូក ភ្នាក់ងារសង្កេតការណ៍គណបក្សភ្លើងទៀន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ១៣រូប បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ​ ៨រូប បានស្ម័គ្រចិត្តប្រកាសផ្តាច់ខ្លួនចេញពីគណបក្សរបស់ខ្លួន ដោយបាន​គោរព​ស្នើ​សម្តេច​តេជោ សុំចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។សូមបញ្ជាក់ថា ការដែលបងប្អូនជាបេក្ខជនក្រុមប្រឹក្សា ឃុំស្រុកខាងលើបានស្ម័គ្រចិត្ត ប្រកាស​ផ្តាច់​ខ្លួន​សុំ​ចូល​រួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់បែបនេះ គឺ​ពុំ​មាន​ការ​បង្ខិតបង្ខំអ្វីឡើយ គឺដោយសារពួកគេអស់ជំនឿលើការដឹកនាំរបស់គណបក្សខ្លួន៕ អត្ថបទ៖ មុត សុទ្ធ

អ្នកវិភាគ៖ ការធ្វើបាតុកម្មនៅក្រៅប្រទេសរបស់ក្រុមប្រឆាំង​ជាការញុះញង់ធ្វើ​បដិវត្តន៍​ពណ៌​ដែលមិនឆ្លុះបញ្ចាំងពីប្រយោជន៍ជាតិ ដែលពលករមិនត្រូវចូលរួម

2024/10/25 06:47:49 pm        426
អ្នកវិភាគ និងអ្នកតាមដានភូមិសាស្ត្រនយោបាយនៅកម្ពុជាថា គម្រោងការណ៍​ធ្វើ​បាតុ​កម្ម​នៅ​ប្រទេសកូរ៉េខាងត្បូង និងប្រទេសបារំាង របស់ក្រុមប្រឆាំងក្រៅស្រុកនៅថ្ងៃទី២៦ និង​ថ្ងៃ​ទី​២៧ ខែតុលានេះ គ្រាន់តែជាការចិញ្ចឹមជីវភាពនយោបាយ កៀរគរថវិកាពីអ្នកចូលរួម និងជា​របៀប​វារៈ​នយោបាយដដែលៗ ក្នុងការបំផ្លាញស្ថេរភាព សេដ្ឋកិច្ច និងសង្គមកម្ពុជាប៉ុណ្ណោះ មិន​ឆ្លុះ​បញ្ចាំងពីប្រយោជន៍ជាតិ ដែលពលករគួរចូលរួមនោះទេ។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បាន​វាយ​តម្លៃថា ការធ្វើបាតុកម្មរបស់ក្រុមប្រឆាំងជ្រុលនិយមក្រៅស្រុក គឺគ្មានអ្វីជា​ការ​ផ្តល់​ផល​ប្រយោជន៍​ដល់​សង្គមជាតិ និងអ្នកចូលរួមនោះទេ ផ្ទុយទៅវិញគឺមានតែកៀរគរប្រយោជន៍ ចិញ្ចឹមជីវភាព​នយោបាយ​ខ្លួនឯង និងបក្ខពួកប៉ុណ្ណោះ។ លោកបញ្ជាក់ថា «ទី១គឺចិញ្ចឹមជីវភាពនយោបាយរបស់គាត់ដើម្បីឱ្យគេដឹងថា គាត់នៅក្នុងសង្វៀន​នយោបាយ​នៅ​តែមា​នសេចក្តីក្លាហានប្រឆាំង ទី២ដើម្បីគាត់កៀរគរ​កញ្ចប់ថ​វិ​កា​ដែល​បាន​ពី​ការ​ចូលរួម ទី៣គឺនៅតែជារបៀបវារៈនយោបាយដដែលៗបំផ្លាញស្ថេរភាព សេដ្ឋកិច្ចសង្គមកម្ពុជា»។ ចំណែក លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខ យល់ឃើញថា ទណ្ឌិតសមរង្ស៊ី ធ្វើនយោបាយបម្រើតែប្រយោជន៍បក្ខពួកខ្លួន បំបែកបំបាក់​សាមគ្គី​ជាតិ​ខ្មែរ​ទាំង​ក្នុង និងក្រៅប្រទេស មានបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលជាការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ចំតួ មិនដែលធ្វើសកម្មភាពណាមួយដើម្បីប្រយោជន៍ជាតិឡើយ។ លោកថា «ទណ្ឌិតសម រង្ស៊ី និងបក្ខពួក​តែង​តែធ្វើការអំពាវនាវបង្កប់​ចរិក​លក្ខណៈ​ជ្រុល​និយម​បំបែក​បំបាក់​សាមគ្គីជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស ហើយតែងមាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ ដែលសកម្មភាពទាំងអស់នេះគឺជាការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌យ៉ាងច្បាស់ ហើយ​ខុស​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ»។ បើតាមលោកថុង ម៉េងដាវិត ការធ្វើបាតុកម្មរបស់ក្រុមប្រឆាំងនៅបារាំង និងកូរ៉េនៅ​ថ្ងៃ​ខាង​មុខ​នេះ​ក៏​នឹង​ទទួលបរាជ័យដូចគ្នា ព្រោះអ្នកចូលរួមសុទ្ធសឹងជាដៃជើង អ្នករៀបចំបាតុកម្ម​ប៉ុណ្ណោះ​ហើយ​មិន​មាន​ប្រជាជនច្រើនចូលរួមឡើយ ព្រោះតែទណ្ឌិតសម រង្ស៊ី គ្មានគោលនយោបាយច្បាស់លាស់ ធ្វើនយោបាយបម្រើតែប្រយោជន៍ខ្លួនឯងនិងបក្ខពួក។ រីឯ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នកតាមដាននយោបាយខ្មែរ មើល​ឃើញ​ថា គម្រោងបាតុកម្មដដែលៗ របស់ក្រុមប្រឆាំងជ្រុលនិយម ធ្វើឡើងដើម្បី​តែ​ការ​គេង​ចំណេញ​នយោបាយ និងថវិកាពីអ្នកចូលរួម កៀរគរការចាប់អារម្មណ៍ពីពលរដ្ឋខ្មែរ និងដើម្បីតែ​ប្រមូល​ប្រយោជន៍ក្រុមខ្លួន។ មិនតែប៉ុណ្ណោះ បាតុកម្មក្រុមប្រឆាំងធ្វើឡើងដើម្បីតែអុចអាល ភូតកុហក បំភ្លៃការពិតពីកម្ពុជា ធ្វើឱ្យពលរដ្ឋមានការស្អប់ខ្ពើមភាន់ច្រឡំមកលើរដ្ឋាភិបាល។ លោក​បញ្ជាក់ថា «តែងតែនិយាយបំផ្លើស បំភ្លៃ និយាយភូតកុហក​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្រៅ​ប្រទេស ធ្វើយ៉ាងណាឱ្យពួកគាត់មានការភាន់ច្រឡំ ហើយមាន​ការ​ខឹង​សម្បារ​មក​លើ​រាជ​រដ្ឋាភិបាល ដែលកំពុង​បន្ត​អភិវ​ឌ្ឍ​គោល​ការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ក៏​ដូច​ជា​ការ​អភិវឌ្ឍ​ប្រទេស​កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនេះ»។អ្នកវិភាគ និងអ្នកតាមដានភូមិសាស្ត្រនយោបាយខាងលើ លើកឡើងថា ទណ្ឌិត សម រង្ស៊ីមិនមែន​ជាអ្នក​ស្រលាញ់​ប្រជាធិបតេយ្យ ស្រលាញ់ប្រជាជនកម្ពុជា និងការពាររាជានិយមពិត​ប្រាកដនោះ​ទេ ផ្ទុយទៅវិញទណ្ឌិតសម រង្ស៊ី ជាប់ទោសបទឧក្រិដ្ឋជាច្រើន ទាក់ទងនឹងការដកបង្គោលព្រំដែន និងជេរប្រមាថព្រះមហក្សត្រ ផងដែរ។ ប្រជាជនកម្ពុជាគួរតែបញ្ឈប់ការធ្វើបាតុ​កម្ម​តាម​ការ​អំពាវ​នាវ​របស់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី និងបក្ខពួក ដែលជាអំពើខុសច្បាប់នាំទុក្ខដល់ខ្លួន៕ 

ក្រុមប្រឹក្សាបក្សប្រឆាំងក្នុងឃុំមួយចំនួន នៃខេត្តកណ្តាល កំពង់ស្ពឺ កំពត បានផ្តាច់ខ្លួនសុំ​ចូល​គណបក្ស​ប្រជាជនកម្ពុជា

2024/10/25 05:05:45 pm        199
ចលនាផ្តាច់ខ្លួន របស់បេក្ខជនមកពីគណបក្សប្រឆាំង គឺគណបក្សភ្លើងទៀន បានផ្តាច់​ខ្លួន​សុំចូ​ល​មក​រួមរស់ ក្នុងជីវភាពនយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ជាហូរហែមិ​ន​ដាច់​ស្ទើរ​រៀង​រាល់​ថ្ងៃ ដោយសារតែពួកគាត់អស់ជំនឿលើការដឹកនាំរបស់គណបក្សខ្លួន។ជាក់ស្តែងតាមរយៈបណ្តាញសង្គមតេឡេក្រាមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ម្សិល​មិញ​នេះ បានបន្តផ្សព្វផ្សាយអំពីការផ្តាច់ខ្លួនរបស់បេក្ខជននៃក្រុមប្រឹក្សា មកពីគណបក្សភ្លើងទៀន ឃុំ​សត្វពង ស្រុកឈូក ខេត្តកំពត ចំនួន៨រូប. ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្ត​កណ្តាល​ចំនួន​៣​រូប ឃុំព្រះនិព្វានចំនួន៧រូប និងឃុំវាល នៃស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែល​មាន​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ​ចំនួន ៣រូប និងអ្នកសង្កេតការណ៍៧រូប បានស្ម័គ្រចិត្តប្រកាសផ្តាច់ខ្លួន ដោយគោរពស្នើ​សុំ​សម្តេច​តេជោ ចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។សូមបញ្ជាក់ថា ការដែលបងប្អូនជាបេក្ខជនក្រុមប្រឹក្សាឃុំខាងលើបានស្ម័គ្រចិត្ត ប្រកាសផ្តាច់​ខ្លួន​សុំ​ចូល​រួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់បែបនេះ ដោយ​សារ​តែ​ពួកគាត់អស់ជំនឿលើការដឹកនាំរបស់គណបក្សខ្លួន ហើយបាន​មើល​ឃើញ​អំពី​គោល​នយោបាយ និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល​ដែល​មាន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ស្នូល បានដឹកនាំ ប្រទេសដោយរក្សាបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ ការគោរពសិទ្ធិមនុស្សនិងកសាង អភិវឌ្ឍន៍ប្រទេស​កាន់​តែ​មាន​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​លើ​គ្រប់វិស័យ ជាពិសេសការផ្តាច់​ខ្លួន​សុំចូល​រួម​រ​ស់ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ គឺពុំមានការបង្ខិតបង្ខំឡើយ៕ អត្ថបទ៖ មុត សុទ្ធ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន

2024/10/25 04:37:12 pm        143
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅ វិមានសន្តិភាព ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ។កិច្ចប្រជុំនេះ​ធ្វើឡើងដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន៖ ១.សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥។២.សេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។៣.បញ្ហាផ្សេងៗ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
08/22/2026 09:08 PM
ហ្វីលីពីន បញ្ជាក់​ថា កតិកាសញ្ញាភស្តុភារកម្ម​យោធាជាមួយជប៉ុន ចូលជាធរមាន
08/22/2026 06:08 PM
អ៊ីរ៉ង់អនុញ្ញាតឱ្យនាវាដឹកប្រេងអ៊ីរ៉ាក់មួយចំនួន ឆ្លងកាត់ច្រកសមុទ្រ Hormuz
08/22/2026 06:08 PM
នគរបាល៖ មនុស្ស​ជាច្រើននាក់ បាន​បាត់បង់ជីវិត ក្រោយ​រថយន្តនគរបាល​ និងរថយន្ត ១គ្រឿង​ទៀត ​​បុកគ្នា​
08/22/2026 06:08 PM
នាវាកូរ៉េខាងត្បូង នឹងសាកល្បងផ្លូវពាណិជ្ជកម្មតំបន់​អាក់ទិក ស្រពពេលមានក្ដី​បារម្ភ នៅ​លោកខាងលិច
08/22/2026 06:08 PM
ប្រធានាធិបតីថ្មីរបស់បង់ក្លាដែស លោក Mirza Fakhrul ចាប់​ផ្ដើម​បំពេញ​តួនាទី​ផ្លូវ​ការ​
08/22/2026 05:08 PM
អ៊ុយក្រែន៖ អ្នកស្លាប់ពីការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី នៅទីក្រុង​ Kryvyi Rih កើនឡើងដល់ ១៦នាក់
08/22/2026 05:08 PM
ប៉េរូបំផ្លាញគ្រឿងញៀនទម្ងន់ ៩,៣តោនដែលរឹបអូសបានអំឡុងប្រតិបត្តិការប្រឆាំងការជួញដូរខុសច្បាប់
08/22/2026 05:08 PM
លោក Trumpនិយាយថា អ៊ីរ៉ង់ពុំទាន់ត្រៀមខ្លួនរួចរាល់នោះទេ សម្រាប់កិច្ចព្រមព្រៀងដ៏ត្រឹមត្រូវ
08/22/2026 05:08 PM
UN ស្វែងរកថវិកា ១៤៨លានដុល្លារ ក្រោយការរញ្ជួយដីសម្លាប់មនុស្ស ៣១៩នាក់នៅកូឡុំប៊ី
08/22/2026 05:08 PM