ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១មេសា ឆ្នាំ​២០២៦​តទៅ
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បី​សម្រេច​លើ​របៀប​វារៈចំនួន៧
បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀនចំនួន៤នាក់នៅស្រុកកណ្តាលស្ទឹង ចូលរួម​ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងតម្លៃជាង ១៩លានដុល្លារ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូ​វការ​នៅថ្ងៃនេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃ

2024/08/19 12:05:54 pm        179
លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) វ័យ៣៧ឆ្នាំបានស្បថចូលកាន់តំណែងកាលពីថ្ងៃអាទិត្យ ដែលបានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ប្រទេសថៃ។ព្រះមហាក្សត្ររបស់ប្រទេសថៃ ទ្រង់បានរាជាអនុម័ត តែងតាំងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ ពីរថ្ងៃបន្ទាប់ពីសភាបានជ្រើសរើសលោកស្រី។លោកស្រីបានគ្រប់គ្រងតំណែងកំពូលនេះត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី មកពីគណបក្សភឿថៃ តែមួយ គឺ លោក Srettha Thavisin ត្រូវបានតុលាការធម្មនុញ្ញបណ្ដេញចេញពីតំណែងជានាយករដ្ឋមន្ត្រី ។ ការគាំទ្រលោកស្រីជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ ដោយព្រះមហាក្សត្រ Maha Vajiralongkorn ក្នុងពិធីមួយ ត្រូវបានអានដោយលេខាធិការសភាតំណាងរាស្រ្ត លោក អាផាត ស៊ូខាណាន(Apat Sukhanan) នៅទីក្រុងបាងកក។លោកស្រីនិយាយថា ខ្ញុំសន្យាថានឹងបម្រើមនុស្សគ្រប់រូបដោយស្មើភាព និងអស់ពីចិត្ត គ្រប់វ័យ គ្រប់ភេទ ។ យើងរួមគ្នា ប្រែក្លាយបញ្ហាប្រឈមណាមួយឱ្យទៅជាឱកាស ធ្វើឱ្យប្រទេសថៃក្លាយជាកន្លែងដែលមនុស្សគ្រប់គ្នាអាចស្រមៃ បង្កើត និងរៀបចំអនាគតរបស់ពួកគេ៕

អាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ខណៈកូរ៉េខាងជើងអាចចាត់វិធានការតបត

2024/08/19 11:16:51 am        136
យោធាសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា សំដៅដោះស្រាយភាពអាសន្នដែលអាចកើតមាននៅលើឧបទ្វីបកូរ៉េ។ ប្រទេសទាំងពីរ ក៏មានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ខណៈប្រទេសកូរ៉េខាងជើង អាចនឹងចាត់វិធានការតបតក្នុងការតវ៉ា។សមយុទ្ធយោធាការពារសេរីភាព Ulchi Freedom Shield ជាទៀងទាត់ បានចាប់ផ្តើមនៅក្នុងប្រទេសកូរ៉េខាងត្បូង។ សមយុទ្ធនេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៩ ខែសីហា។ ការរៀបចំនៅឆ្នាំនេះ មានវគ្គហ្វឹកហ្វឺនចំនួន៤៨វគ្គ និងសមយុទ្ធពហុវិស័យ រួមទាំងសកម្មភាពការពារតាមអ៊ីនធឺណិតផងដែរ។ ការផ្តោតសំខាន់មួយនៃសមយុទ្ធនេះ គឺដើម្បីបង្កើនសមត្ថភាពរបស់យោធាប្រទេសទាំងពីរ ក្នុងការទប់ស្កាត់ និងការពារប្រឆាំងអាវុធមហាប្រល័យរបស់ប្រទេសកូរ៉េខាងជើង។ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបាននិយាយថា ក្នុងអំឡុងពេលសមយុទ្ធនេះ រដ្ឋាភិបាល នឹងធ្វើសមយុទ្ធដែលត្រូវបានរៀបចំដើម្បីក្លែងប្រដូចការពិតទៅនឹងការវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នៅថ្ងៃព្រហស្បតិ៍ ប្រជាជននឹងមកចូលរួមក្នុងសមយុទ្ធមួយដែលពួកគេនឹងអនុវត្តការជម្លៀសខ្លួន ដើម្បីឆ្លើយតបទៅនឹងការព្រមានពីការវាយឆ្មក់តាមអាកាស។វិទ្យាស្ថានសិក្សាពីអាមេរិករបស់ក្រសួងការបរទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ដោយវិទ្យាស្ថានបានរិះគន់ខ្លាំងៗចំពោះសកម្មភាពយោធានេះថាជា «សមយុទ្ធសង្គ្រាមសម្រាប់ការឈ្លានពាន»។ កាលពីខែសីហាឆ្នាំមុន ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយជិតចំនួនពីរគ្រាប់ នៅមុនថ្ងៃចុងក្រោយនៃសមយុទ្ធរួមគ្នារបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ទីក្រុងក្រុងព្យុងយ៉ាង បាននិយាយថា ការបាញ់នេះគឺជាការឆ្លើយតបទៅនឹងសមយុទ្ធកងទ័ពអាកាស ដែលធ្វើឡើងដោយអាមេរិក និងកូរ៉េខាងត្បូង។

អ៊ុយក្រែននិយាយថា ខ្លួនបានបំផ្លាញស្ពានមួយទៀតនៅក្នុងតំបន់ ឃើស របស់រុស្ស៊ី

2024/08/19 10:43:30 am        223
មេបញ្ជាការអ៊ុយក្រែន លោក មីកូឡា អូឡេសឈុក (Mykola Oleshchuk) បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងទ័ពអាកាសអ៊ុយក្រែនបានបំផ្លាញស្ពានយុទ្ធសាស្ត្រមួយទៀតឆ្លងកាត់ទន្លេស៊ីម(Seym)ក្នុងតំបន់ ឃើស (Kursk) របស់រុស្ស៊ី ដោយកម្រិតសមត្ថភាពផ្គត់ផ្គង់របស់កងទ័ពរុស្ស៊ីដែលប្រឆាំងនឹងការវាយរុលទៅមុខរបស់អ៊ុយក្រែន។ ទីក្រុង Kyiv បាននិយាយថា ខ្លួនដណ្ដើមយកបានភូមិជាង៨០ លើផ្ទៃដី ១.១៥០ គីឡូម៉ែត្រក្រឡានៅក្នុងតំបន់ ឃើស ចាប់តាំងពីការចាប់ផ្តើមការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយឆ្លងព្រំដែនកាលពីថ្ងៃទី ៦ ខែសីហា ដែលជាការវាយប្រហារដ៏ធំបំផុតក្នុងទឹកដីរបស់រុស្ស៊ីចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានប្រើប្រាស់គ្រាប់រ៉ូកែតរបស់លោកខាងលិច ដែលទំនងជា HIMARS ផលិតដោយសហរដ្ឋអាមេរិក ដើម្បីបំផ្លាញស្ពានឆ្លងកាត់ទន្លេ Seym ក្នុងតំបន់ ឃើស (Kursk) ដោយបានសម្លាប់អ្នកស្ម័គ្រចិត្តមួយចំនួន ដែលព្យាយាមជម្លៀសជនស៊ីវិល។មេបញ្ជាការរូបនោះ បានបង្ហោះវីដេអូដែលបង្ហាញពីផ្សែងហុយឡើងចេញពីការផ្ទុះនៅលើស្ពាន ហើយផ្នែកមួយរបស់ស្ពាននេះត្រូវបំផ្លាញ។ សារព័ត៌មាន Reuters មិនអាចបញ្ជាក់ដោយឯករាជ្យពីការបំផ្លិចបំផ្លាញស្ពាន ឬស្ថានភាពនៅសមរភូមិ តំបន់ឃើស បានទេ៕

ឈ្វេងយល់ពីសមិទ្ធផលគម្រោងផ្លូវជាតិលេខ៧ ខណៈការសាងសង់សម្រេច​បាន ៩៧%ហើយ

2024/08/19 09:07:55 am        360
សមិទ្ធផលផ្លូវជាតិលេខ៧ ដែលបានស្ដារឡើងវិញ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង​ដល់​​សេដ្ឋកិច្ច​ជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើ​ដំណើរ​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ ភ្ញៀវ​ទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ។គម្រោងស្ដារឡើងវិញផ្លូវជាតិលេខ៧នេះ ជាប្រភេទផ្លូវក្រាលកៅស៊ូAC មានប្រវែង ១៩៨,១០ គីឡូម៉ែត្រ ចាប់ពីចំណុច​ព្រំ​ប្រទល់​​ខេត្ត​ត្បូងឃ្មុំ-ក្រចេះ (ស្ពានជ្រីវ) និងបញ្ចប់ត្រង់ចំណុច​ព្រំ ប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង (អូរច្រឡង់)។គម្រោងនេះបានចាប់ផ្ដើមស្ដារឡើងវិញចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ហើយគ្រោងនឹងបញ្ចប់​ការ​សាងសង់នៅក្នុងខែសីហា ឆ្នាំ២០២៤នេះ ខណៈបច្ចុប្បន្នសម្រេចការសាងសង់​បាន ៩៧%ហើយ ។ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

លោក Blinken ទៅដល់មជ្ឈិមបូព៌ា ក្នុងដំណើរលើកទី៩ ដើម្បីជំរុញបទឈប់បាញ់ហ្កាហ្សា

2024/08/19 09:06:11 am        173
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) បានទៅដល់ទីក្រុង តែលអាវីវ (Tel Aviv) កាលពីថ្ងៃអាទិត្យ (១៨ សីហា) ក្នុងដំណើរទស្សនកិច្ចមជ្ឈិមបូព៌ាមួយផ្សេងទៀត ដើម្បីជំរុញឱ្យមានបទឈប់បាញ់នៅតំបន់សង្រ្គាម ហ្កាហ្សា ខណៈក្រុមហាម៉ាស និងអ៊ីស្រាអែល បន្តចោទដាក់គ្នាថាបានធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក។ក្រុមហាម៉ាស និងអ៊ីស្រាអែល បានបន្ទោសគ្នាទៅវិញទៅមកចំពោះការរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកសម្រុះសម្រួលកាតា អាមេរិក និងអេហ្ស៊ីប ដែលរហូតមកដល់ពេលនេះបានបរាជ័យក្នុងការបិទគម្លាតនៃភាពខ្វែងគំនិតគ្នាដើម្បីឈានដល់កិច្ចព្រមព្រៀងមួយនៅក្នុងរយៈពេលជាច្រើនខែនៃការចរចា ខណៈអំពើហិង្សា និងការប្រយុទ្ធនៅតែបន្តកើតមាននៅក្នុងតំបន់ហ្កាហ្សា។នៅក្នុងដំណើរទស្សនកិច្ចលើកទីប្រាំបួនរបស់ខ្លួនទៅកាន់តំបន់នេះចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅក្នុងខែតុលាមក លោក Blinken នៅថ្ងៃចន្ទ (១៩ សីហា) នេះនឹងជួបជាមួយថ្នាក់ដឹកនាំអ៊ីស្រាអែលជាន់ខ្ពស់រួមទាំងលោកនាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ផងដែរ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក ហើយបន្ទាប់ពីអ៊ីស្រាអែល លោក Blinken នឹងបន្តទៅកាន់អេហ្ស៊ីប។កិច្ចពិភាក្សាឆ្ពោះទៅរកបទឈប់បាញ់ គ្រោងនឹងបន្តនៅសប្តាហ៍នេះនៅទីក្រុងគែរ បន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុងដូហា កាលពីសប្តាហ៍មុន។ លោក Blinken នឹងព្យាយាមធានាបាននូវរបកគំហើញមួយ បន្ទាប់ពីអាមេរិក បានដាក់សំណើបទឈប់បាញ់ដែលបណ្ដាប្រទេសសម្របសម្រួលជឿថានឹងបិទគម្លាតរវាងភាគីជម្លោះ៕

រុស្ស៊ី ច្រានចោលរបាយការណ៍អំពីការចរចាដោយប្រយោលជាមួយអ៊ុយក្រែន

2024/08/19 08:44:51 am        237
ប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យបានបដិសេធរបាយការណ៍ដែលថាការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់ ឃើស (Kursk) បានធ្វើឱ្យកិច្ចពិភាក្សាដោយប្រយោលជាមួយទីក្រុង Kyiv ស្តីពីការបញ្ឈប់ការវាយប្រហារលើគោលដៅថាមពល និងរោងចក្រថាមពលនុយក្លេអ៊ែរ ដោយនិយាយថាមិនមានការពិភាក្សាជាមួយទីក្រុង Kyiv ស្ដីពីហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនោះទេ។ សារព័ត៌មាន Washington Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែន និងរុស្ស៊ី គ្រោងនឹងបញ្ជូនគណៈប្រតិភូទៅប្រទេសកាតាក្នុងខែនេះ ដើម្បីចរចាកិច្ចព្រមព្រៀងសំខាន់មួយ ដែលបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលលើភាគីសង្រ្គាមទាំង២។ សារព័ត៌មានខាងលើបាននិយាយថា កិច្ចព្រមព្រៀងនេះនឹងមានវិសាលភាពដល់បទឈប់បាញ់មួយផ្នែក ប៉ុន្តែការចរចាត្រូវបានផ្អាកដោយសារការវាយប្រហាររបស់អ៊ុយក្រែនលើទឹកដីអធិបតេយ្យភាពរបស់រុស្ស៊ី។លោកស្រីម៉ារៀ ហ្សាការ៉ូវ៉ា ( Maria Zakharova) អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយថា មិនមានការចរចាដោយផ្ទាល់ ឬដោយប្រយោលរវាងរុស្ស៊ី និងរបបក្រុងគីវ ស្តីពីសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ជនស៊ីវិលនោះទេ។ រដ្ឋាភិបាលអ៊ុយក្រែនពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters ទេ។ សារព័ត៌មាន Washington Post បានរាយការណ៍ថាការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយថាជំនួបកំពូលនៅទីក្រុងដូហា ត្រូវបានពន្យារពេលដោយសារតែស្ថានភាពនៅមជ្ឈិមបូព៌ា ហើយនឹងប្រព្រឹត្តទៅជាទម្រង់សន្និសីទតាមវីដេអូនៅថ្ងៃទី ២២ ខែសីហា៕

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង សម្រេចវឌ្ឍនភាពសាងសង់ ៨៩,៥៦% គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤នេះ

2024/08/18 03:28:36 pm        819
ផ្លូវជាតិលេខ១០ គឺជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប ១៩៨,៥១ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ ដោយតភ្ជាប់ខេត្តចំនួន៣ រួមមាន៖ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ។ ប្រវែងសរុបផ្លូវសរុបនៃគម្រោងផ្លូវជាតិលេខ១០ មានចំនួន ១៩៨,២១៨ គីឡូម៉ែត្រ រាប់ចាប់ពីផ្លូវជាតិលេខ 57-7 ត្រង់ចំណុច PK35+900 នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ចំណុច PK1+700 ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ផ្លូវ គឺ​ជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងបង្ខិតឱ្យកាន់តែជិតរវាងខេត្ត និងខេត្ត តាមរយៈការតភ្ជាប់ប្រព័ន្ធផ្លូវ ដែលប្រៀបបានដូចជាសរសៃឈាម និងមានសារៈសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ៕

លោក អាបាស និយាយថា ការទទួលស្គាល់ប៉ាឡេស្ទីនបង្រួបបង្រួម គឺជាគន្លឹះឈានទៅរកសន្តិភាព

2024/08/16 02:41:04 pm        788
ប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក ម៉ាខ្មូដ អាបាស (Mahmoud Abbas) បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងអង់ការ៉ារបស់ប្រទេសទួរគី កាលពីថ្ងៃព្រហស្បតិ៍ថា ប្រសិនបើគ្មានការទទួលស្គាល់ជាអន្តរជាតិចំពោះប៉ាឡេស្ទីនបង្រួបបង្រួមទេនោះ នឹងមិនមានសន្តិភាព សាមគ្គីភាព និងវិបុលភាព នៅក្នុងតំបន់នោះទេ។ បន្ទាប់ពីជួបជាមួយប្រធានាធិបតីទួរគី រ៉េសិប តាយីប អឺរដូហ្កាន់ ( Recep Tayyip Erdogan) កាលពីថ្ងៃពុធ លោកប្រធានអាជ្ញាធរ បានធ្វើសុន្ទរកថានៅក្នុងសភាទួរគីជាលើកដំបូង ចាប់តាំងពីជម្លោះហ្កាហ្សា បានផ្ទុះឡើងក្នុងខែតុលា ឆ្នាំមុន។ក្នុងអំឡុងថ្លែងសុន្ទរកថានោះ លោកបានបញ្ជាក់ថា សង្គមអន្តរជាតិ មិនគួរនៅស្ងៀមចំពោះជម្លោះនៅតំបន់ហ្កាហ្សាទេ។ លោកបានចង្អុលបង្ហាញថា សហរដ្ឋអាមេរិក បានប្រើប្រាស់អំណាចវេតូរបស់ខ្លួនចំនួនបីដង នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីរារាំងសេចក្តីសម្រេចទាក់ទងនឹងតំបន់ហ្កា ហ្សា ហើយថា សេចក្តីសម្រេចដែលបានអនុម័តទាក់ទងនឹងបញ្ហាប៉ាឡេស្ទីន មិនត្រូវបានអនុវត្តទេ។លោកប្រធានអាជ្ញាធរប៉ាឡេស្ទីន បាននិយាយថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន គឺជាគន្លឹះឈានទៅរក សន្តិភាព សាមគ្គីភាព និងវិបុលភាពនៃតំបន់។ លោកបានបន្ថែមថា ប្រសិនបើប្រជាជនប៉ាឡេស្ទីន មិនសម្រេចបាននូវឯកភាពជាតិទេ វាអាចពិបាកក្នុងការទទួលបានជ័យជម្នះចុងក្រោយណាស់។បច្ចុប្បន្ននេះ រដ្ឋប៉ាឡេស្ទីន ត្រូវបានទទួលស្គាល់ដោយរដ្ឋសមាជិក ១៤៥ របស់អង្គការសហប្រជាជាតិ ប៉ុន្តែវានៅតែជាអ្នកសង្កេតការណ៍របស់អង្គការសហប្រជាជាតិ ជំនួសឲ្យសមាជិកភាព។

រុស្ស៊ី គ្រោងបង្កើនសមត្ថភាពប្រយុទ្ធរបស់កងនាវា ស្របពេលមានការគំរាមកំហែងពីលោកខាងលិច

2024/08/16 02:34:13 pm        754
លោក Nikolay Patrushev អតីតលេខាធិការក្រុមប្រឹក្សាសន្តិសុខ និងជាជំនួយការរបស់ប្រធានាធិបតី រុស្ស៊ីទទួលបន្ទុកគោលនយោបាយដែនសមុទ្រជាតិ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Izvestia daily ថា ប្រទេសរុស្ស៊ី នឹងបង្កើនសមត្ថភាពប្រយុទ្ធរបស់កងទ័ពជើងទឹករបស់ខ្លួន ស្របពេល មានការគំរាមកំហែងកាន់តែខ្លាំងឡើងពីលោកខាងលិច។ លោក បាននិយាយថា៖«ការគំរាមកំហែងកាន់តែកើនឡើងពីលោកខាងលិច ជំរុញឲ្យយើងបង្កើនការត្រៀមខ្លួនប្រយុទ្ធ និងលក្ខខណ្ឌបច្ចេកទេសនៃកងនាវារបស់យើង ក៏ដូចជាការយកចិត្តទុកដាក់ជាពិសេសចំពោះលក្ខណៈពិសេសនៃឧស្សាហកម្មផលិតនាវា ការអភិវឌ្ឍ និងការផលិតគ្រឿងយុទ្ធោបករណ៍ប្រភេទថ្មីសម្រាប់កងទ័ពជើងទឹក និងការបណ្តុះបណ្តាលបុគ្គលិកកងទ័ពជើងទឹក»។ដោយអត្ថាធិប្បាយអំពីក្រសួងគ្រប់គ្រងដែនសមុទ្រ (Maritime Collegium)ដែលទើបបង្កើតដោយក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ី ជំនួយការរូបនេះ បាននិយាយថា ស្ថាប័នថ្មីនឹង «វិភាគមូលដ្ឋាននីតិប្បញ្ញត្តិទាក់ទងនឹងសកម្មភាពដែនសមុទ្រ និងធ្វើបច្ចុប្បន្នភាពឯកសារមួយចំនួន ក្នុងគោលបំណងបំពេញគោលដៅអភិវឌ្ឍន៍ជាតិរបស់ប្រទេសយើង និងប្រឆាំងការគំរាមកំហែងពីខាងក្រៅ»។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យស្តីពីការបង្កើតក្រសួងគ្រប់គ្រងដែន សមុទ្រ កាលពីថ្ងៃទី ១៣ ខែសីហា។ ស្ថាប័នដែលដឹកនាំដោយលោក Patrushev នឹងរួមបញ្ចូលក្រុមប្រឹក្សាទទួលបន្ទុគការអភិវឌ្ឍយុទ្ធសាស្ត្រនៃកងទ័ពជើងទឹករុស្ស៊ី ការការពារផលប្រយោជន៍ជាតិរបស់រុស្ស៊ីនៅតំបន់អាក់ទិក និង ការអភិវឌ្ឍនិងគាំទ្រសកម្មភាពសមុទ្រ។ ឯកសារនេះ លុបចោលគណៈកម្មាការអន្តរក្រសួង នៃក្រុមប្រឹក្សាសន្តិសុខ ទៅលើការធានាផលប្រយោជន៍ជាតិរបស់រុស្ស៊ីនៅតំបន់អាក់ទិក។ មុខងាររបស់គណៈកម្មាការនេះ ត្រូវបានផ្ទេរទៅឲ្យក្រសួងគ្រប់គ្រងដែនសមុទ្រដែលបានបង្កើតឡើងនេះ។

តើនាយករដ្ឋមន្រ្តីថៃថ្មី លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ គឺជានរណា?

2024/08/16 02:32:04 pm        894
លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ត្រូវបានសមាជិកសភាបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីទី៣១ របស់ប្រទេសថៃ ហើយក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រថៃ ដោយមានវ័យត្រឹមតែ ៣៧ឆ្នាំប៉ុណ្ណោះ។ លោកស្រី ផែថងថាន ត្រូវបានគេស្គាល់ថាជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដ៏មានឥទ្ធិពលរបស់ប្រទេស។ ទោះបីជាមិនធ្លាប់ធ្វើជាសមាជិកសភា ឬជារដ្ឋមន្ត្រីក៏ដោយ ប៉ុន្តែលោកស្រី ផែថងថាន បានប្រឡូកក្នុងវិស័យនយោបាយជាយូរណាស់មកហើយ។ លោកស្រីបានអមដំណើរឪពុករបស់ខ្លួនក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងជួបជាមួយសាធារណជនក្នុងអាណត្តិជានាយករដ្ឋមន្ត្រីថៃទី២៣ របស់លោក ថាក់ស៊ីន ក្នុងឆ្នាំ ២០០១ ដល់ឆ្នាំ២០០៦ រហូតដល់រដ្ឋប្រហារ។លោកស្រីបានចូលប្រឡូកក្នុងឆាកនយោបាយជាផ្លូវការនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណបក្សភឿថៃ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។ កើតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៨៦ លោកស្រី ផែថងថាន គឺជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ និងលោកស្រី ផតចាម៉ាន ដាម៉ាផុង (Potjaman Damapong)។ លោកស្រី ផែថងថាន បានទទួលបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយពីមហាវិទ្យាល័យ ឆូឡាឡុងកន (Chulalongkorn) ហើយបានបន្តការសិក្សានៅសាកលវិទ្យាល័យ សើរី (Surrey) ក្នុងចក្រភពអង់គ្លេស ជំនាញផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ចអន្តរជាតិ។ លោកស្រីបានរៀបការជាមួយលោក ភីដុក សុកសាវ៉ាត់ (Pidok Suksawat) ក្នុងឆ្នាំ២០១៩ ហើយមានកូនស្រីម្នាក់ និងកូនប្រុសម្នាក់ ដែលលោកស្រីបានសម្រាលមុនការបោះឆ្នោតសកល ថ្ងៃទី១៤ ខែឧសភា។ដំណើការទទួលបានតំណែងកំពូលរបស់លោកស្រី ផែថងថាន ហាក់ដូចជាមិនពិបាកទេ ប៉ុន្តែបេសកកម្មនៃការធ្វើជានាយករដ្ឋមន្ត្រីវិញទេដែលជាបញ្ហាលំបាកពិតប្រាកដកំពុងរង់ចាំនៅខាងមុខ។ បញ្ហាសេដ្ឋកិច្ចគឺជាកិច្ចការដ៏លំបាកមួយសម្រាប់លោកស្រី ដោយសារប្រទេសថៃ ក៏ដូចប្រទេសជាច្រើនផ្សេងទៀតដែរ ប្រឈមមុខនឹងស្ថានភាពដ៏លំបាកក្នុងការស្តារឡើងវិញក្នុងសម័យក្រោយកូវីដ-១៩៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកជំនាញអន្តរជាតិ៖ ការអនុវត្តគោលនយោបាយបើកចំហរបានធ្វើឱ្យ​កម្ពុជាកំពុង​ស្រូបយក​ឱកាស​វិនិយោគ
11/07/2025 12:11 PM
ស្ត្រីដំបូងគេដែលធ្វើជាប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ប្រកាសចូលនិវត្តន៍
11/07/2025 12:11 PM
បារាំង៖ សារមន្ទីរ លូវ៉ា នឹងត្រូវការពេលវេលាជាច្រើនឆ្នាំ ដើម្បីដោះស្រាយបញ្ហាសន្តិសុខ
11/07/2025 12:11 PM
លោក Trump និយាយថា រូបលោកបើកចំហក្នុងការពិចារណាដកទណ្ឌកម្មលើអ៊ីរ៉ង់
11/07/2025 12:11 PM
លោក Trump រិះគន់អភិបាលក្រុងញូវយ៉កជាប់ឆ្នោត លោក Mamdani និងការពារការឆ្មក់បង្ក្រាបរបស់ទីភ្នាក់ងារICE
11/07/2025 12:11 PM
ប្រធានាធិបតីចាស់បំផុតលើពិភពរបស់ប្រទេសកាមេរូន ស្បថចូលកាន់តំណែង ក្រោយការបោះឆ្នោតដែលមានជម្លោះ
11/07/2025 12:11 PM
UN៖ ឆ្នាំ២០២៥ ស្ថិតក្នុងចំណោមឆ្នាំដែលក្តៅបំផុតចំនួនបីឆ្នាំ ក្នុងកំណត់ត្រា
11/07/2025 11:11 AM
តុលាការហូឡង់ ច្រានចោលបំណង ដើម្បីបញ្ឈប់ការនាំចេញសព្វាវុធទៅអ៊ីស្រាអែល ជុំវិញសង្រ្គាមនៅហ្កាហ្សា
11/07/2025 11:11 AM
សហរដ្ឋអាមេរិក នឹងចរចាជាមួយចិន លើការដឹកជញ្ជូនតាមសមុទ្រ ខណៈផ្អាកយកថ្លៃកំពង់ផែ
11/07/2025 11:11 AM
សេចក្ដីរាយការណ៍៖ អ៊ុយក្រែន ស្ថិតក្នុងកិច្ចពិភាក្សាយ៉ាង "វិជ្ជមាន" ជាមួយអាមេរិក លើមីស៊ីលរយៈចម្ងាយឆ្ងាយ
11/07/2025 11:11 AM