ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១មេសា ឆ្នាំ​២០២៦​តទៅ
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បី​សម្រេច​លើ​របៀប​វារៈចំនួន៧
បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀនចំនួន៤នាក់នៅស្រុកកណ្តាលស្ទឹង ចូលរួម​ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងតម្លៃជាង ១៩លានដុល្លារ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូ​វការ​នៅថ្ងៃនេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានាធិបតី វេណេស៊ុយអេឡា ច្រានចោលការអត្ថាធិប្បាយរបស់អាមេរិក និងប្រេស៊ីល ស្តីពីការបោះឆ្នោត

2024/08/16 11:50:32 am        209
ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ សីហា បានច្រានចោលការអត្ថាធិប្បាយពីមេដឹកនាំសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល អំពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីខែកក្កដា ដែលមានភាពចម្រូងចម្រាស់របស់ប្រទេសលោក។លោក Maduro បាននិយាយតាមទូរទស្សន៍រដ្ឋថា លោកបដិសេធដាច់ខាត ដែលសហរដ្ឋអាមេរិកកំពុងព្យាយាម ក្លាយជាអាជ្ញាធរបោះឆ្នោតរបស់ប្រទេសវ៉េណេស៊ុយអេឡា។ លោក ម៉ាឌូរ៉ូ និយាយថា សហរដ្ឋអាមេរិក និងប្រេស៊ីល បានប្រជែងក្នុងការបោះឆ្នោត ដែលប្រទេសវេណេស៊ុយអេឡា បានបដិសេធ មិនឲ្យចូលមកពាក់ព័ន្ធ។កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ហាក់ដូចជាបានគាំទ្រឲ្យមានការបោះឆ្នោតថ្មី នៅក្នុងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីប្រធានាធិបតីប្រេស៊ីល លោក លូអ៊ីស អ៊ីណាស៊ីញ៉ូ លូឡា ដា ស៊ីលវ៉ា(Luiz Inacio Lula da Silva) ក៏បានបញ្ចេញយោបល់ផងដែរ ទោះបីជាមានការបដិសេធពីគណបក្សកាន់អំណាចរបស់ប្រទេសវេណេស៊ុយអេឡា ដែលបានអះអាងជ័យជម្នះក្នុងការប្រកួតប្រជែង កាលពីថ្ងៃទី២៨ ខែកក្កដា ក៏ដោយ។ការផ្តល់យោបល់អំពីការបោះឆ្នោតថ្មី គឺស្ថិតនៅក្នុងចំណោមសហគមន៍អន្តរជាតិមួយចំនួន ដែលពុំមានការគាំទ្ររហូតមកដល់ពេលនេះ ទាំងលោក ម៉ាឌូរ៉ូ ឬគូប្រជែងក្រុមចម្រុះគណបក្សប្រឆាំង។អាជ្ញាធររៀបចំការបោះឆ្នោតរបស់ប្រទេសវេណេស៊ុយអេឡា បានប្រកាសថា លោក Maduro បានទទួលសំឡេងគាំទ្រចំនួន៥១% ប៉ុន្តែមិនបានបង្ហាញពីចំនួនសរុបនៃសន្លឹកឆ្នោតនោះទេ។ គណបក្សប្រឆាំង និយាយថា ចំនួនសន្លឹកឆ្នោតសរុបរបស់គណបក្សប្រឆាំង ដែលបានបង្ហោះលើគេហទំព័រសាធារណៈ បង្ហាញថាបេក្ខជន លោក Edmundo Gonzalez ទទួលបានសំឡេងឆ្នោតចំនួន ៦៧%។

លោក Biden និងលោកស្រី Harris សាទរការបន្ថយថ្លៃឱសថ ដែលនឹងជួយសន្សំប្រាក់រាប់ពាន់លានដុល្លារ

2024/08/16 11:42:01 am        122
សហរដ្ឋអាមេរិក បានចរចាបញ្ចុះតម្លៃឱសថពីវេជ្ជបញ្ជាដែលលក់ដាច់បំផុតចំនួន១០មុខ ដែលប្រើប្រាស់ដោយកម្មវិធីធានារ៉ាប់រងសុខភាព Medicare នៅត្រឹម ៧៩% ដោយសង្ឃឹមថានឹងអាចសន្សំប្រាក់បាន៦ពាន់លានដុល្លារ ក្នុងឆ្នាំដំបូង ជាផ្នែកនៃផែនការ ដែលត្រូវបានសាទរ កាលពីថ្ងៃព្រហស្បតិ៍ ដោយប្រធានាធិបតី លោក Biden ក្នុងគោលបំណងបន្ធូរបន្ថយកំហឹងអំពីតម្លៃឡើងខ្ពស់នៅមុនការបោះឆ្នោត នៅខែវិច្ឆិកា។ច្បាប់កាត់បន្ថយអតិផរណាមានហត្ថលេខារបស់លោក Biden ត្រូវបានចុះហត្ថលេខាចូលជាច្បាប់ក្នុងឆ្នាំ២០២២ គឺជាច្បាប់ដំបូងគេដែលអនុញ្ញាតឱ្យកម្មវិធីធានារ៉ាប់រងសុខភាព Medicare ចរចាតម្លៃសម្រាប់ឱសថថ្លៃបំផុតមួយចំនួនដែលកម្មវិធីនេះប្រើប្រាស់សម្រាប់មនុស្ស៦៦លាននាក់។ តម្លៃថ្មី នឹងចូលជាធរមាននៅឆ្នាំ២០២៦។ការបោះឆ្នោតព្រឹទ្ធសភាផ្តាច់យកសំឡេងភាគច្រើនរបស់អនុប្រធានាធិបតី លោកស្រី Kamala Harris បានអនុម័តច្បាប់ ដែលអនុញ្ញាតឱ្យមានការចរចាតម្លៃឱសថ ដែលគ្មានសមាជិកគណបក្សសាធារណរដ្ឋ គាំទ្រ។ នៅក្នុងសេចក្តីថ្លែងការណ៍ លោកស្រី បានបញ្ជាក់ពីការងាររបស់លោកស្រី ក្នុងនាមជាអគ្គរដ្ឋអាជ្ញារដ្ឋកាលីហ្វ័រនីញ៉ា ដែលទទួលខុសត្រូវឱសថស្ថានដ៏ធំ ជុំវិញការក្លែងបន្លំនិងការអនុវត្តខុសច្បាប់។ទោះបីជា វាជាព្រឹត្តិការណ៍ផ្លូវការក៏ដោយ លោក Biden បានប្រែក្លាយសុន្ទរកថារបស់លោក នៅក្នុងកន្លែងហាត់ប្រាណ ទៅជាការប្រមូលផ្តុំយុទ្ធនាការ ដោយនិយាយថា លោកស្រី Harris នឹង«ជួបការលំបាកច្រើនក្នុងនាមជាប្រធានាធិបតី» និងបានរិះគន់គណបក្សសាធារណរដ្ឋ ចំពោះការមិនគាំទ្រសិទ្ធិរបស់កម្មវិធីធានារ៉ាប់រងសុខភាព Medicare ក្នុងការចរចាតម្លៃឱសថ។

TikTok ជំទាស់នឹងការអះអាងររបស់អាមេរិក លើទំនាក់ទំនងរបស់ខ្លួនជាមួយចិន

2024/08/16 11:39:49 am        90
បណ្ដាញសង្គមវីដេអូខ្លី ទីកតុក (TikTok) បានប្រាប់តុលាការឧទ្ធរណ៍សហព័ន្ធ កាលពីថ្ងៃព្រហស្បតិ៍ (១៥ សីហា) ថា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានអះអាងដោយខុសចំពោះទំនាក់ទំនងរបស់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះជាមួយប្រទេសចិន ដោយជំរុញឱ្យតុលាការលុបចោលច្បាប់ដែលតម្រូវឱ្យក្រុមហ៊ុន បៃឌែនស៍ (ByteDance) មានមូលដ្ឋាននៅចិន លក់ទ្រព្យសម្បត្តិរបស់ TikTok នៅអាមេរិក បើមិនដូច្នេះទេនឹងប្រឈមការហាមឃាត់។TikTok ដែលបានប្ដឹងទាមទារឱ្យលុបចោលច្បាប់នេះបាននិយាយថា ក្រសួងយុត្តិធម៌បានបង្កើតកំហុសដ៏ជាក់ស្តែងនៅក្នុងករណីនេះ។ មេធាវីរបស់ក្រសួងបាននិយាយកាលពីខែមុនថា TikTok បង្កហានិភ័យសន្តិសុខជាតិ ដោយអនុញ្ញាតឱ្យរដ្ឋាភិបាលចិន ប្រមូលទិន្នន័យរបស់ជនជាតិអាមេរិក និងរៀបចំមាតិកាបំភាន់សម្រាប់ប្រជាជនអាមេរិក។TikTok បានបន្តជំទាស់កាលពីថ្ងៃព្រហស្បតិ៍ថា ម៉ាស៊ីនណែនាំមាតិការបស់ខ្លួន និងទិន្នន័យអ្នកប្រើប្រាស់ត្រូវបានរក្សាទុកតែនៅក្នុងអាមេរិកប៉ុណ្ណោះនៅលើប្រព័ន្ធគ្រប់គ្រងក្លោដ (cloud servers) ដែលដំណើរការដោយក្រុមហ៊ុន អូរ៉ាខល (Oracle) ហើយថាការសម្រេចចិត្តលើការសម្របសម្រួលមាតិកាអ្នកប្រើប្រាស់អាមេរិក ត្រូវបានធ្វើឡើងតែនៅក្នុងអាមេរិកប៉ុណ្ណោះ។លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី២៤ មេសា បានចុះហត្ថលេខាលើច្បាប់មួយដែលទុកពេលឱ្យ ByteDance រហូតដល់ថ្ងៃទី១៩ ខែមករា ដើម្បីលក់ TikTok បើមិនដូច្នេះទេនឹងប្រឈមការហាមឃាត់។ សេតវិមាននិយាយថា ខ្លួនគ្រាន់តែចង់ឱ្យកម្មសិទ្ធិដែលមានមូលដ្ឋាននៅចិន ត្រូវបានបញ្ចប់ដោយហេតុផលសន្តិសុខជាតិ ប៉ុន្តែមិនមែនជាការហាមឃាត់ដោយគ្មានមូលហេតុចំពោះ TikTok នោះទេ៕

អ៊ុយក្រែន បង្កើតការិយាល័យយោធានៅក្នុងប្រទេសរុស្ស៊ី

2024/08/16 11:35:22 am        233
យោងតាមមេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ុយក្រែន បានឲ្យដឹងថា កងទ័ពរបស់ខ្លួនបានបង្កើតការិយាល័យរដ្ឋបាលយោធាមួយនៅតំបន់ ឃើស (Kursk) ភាគខាងលិចរបស់រុស្ស៊ី ជាទីដែលការលុកលុយដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ខ្លួនចូលក្នុងទឹកដីរុស្ស៊ី នៅតែបន្ត។ លោកឧត្តមសេនីយ៍ អូឡេកសាន់ឌើ ស៊ីស្គី (Oleksandr Syrsky) បាននិយាយថា ការិយាល័យនេះនឹងរក្សាច្បាប់ និងសណ្តាប់ធ្នាប់ និងបំពេញតម្រូវការបន្ទាន់ របស់ប្រជាជននៅក្នុងតំបន់។នៅក្នុងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោកឧត្តមសេនីយ៍ ស៊ីស្គី ត្រូវគេមើលឃើញ កំពុងប្រាប់កិច្ចប្រជុំមួយដែលដឹកនាំដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថា ការិយាល័យនេះត្រូវបានបង្កើតឡើងនៅលើទឹកដីដែលគ្រប់គ្រងដោយអ៊ុយក្រែន។គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ ការលុកលុយរបស់អ៊ុយក្រែនចូលក្នុងទឹកដីរុស្ស៊ីមានរយៈពេល១០ថ្ងៃគត់។ នេះគឺជាការលុកលុយដ៏ជ្រៅបំផុតរបស់អ៊ុយក្រែនចូលទៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីទីក្រុងមូស្គូបានចាប់ផ្តើមការលុកលុយពេញបន្ទុករបស់ខ្លួនកាលពីឆ្នាំ២០២២៕

របាយការណ៍៖ អ៊ុយក្រែនប្រើប្រាស់រថក្រោះផ្តល់ឲ្យពីអង់គ្លេស ក្នុងការវាយលុករុស្ស៊ី

2024/08/16 09:56:09 am        183
ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ សីហា ថា រថក្រោះដែលត្រូវបានផ្តល់ឲ្យដោយចក្រភពអង់គ្លេសដល់ប្រទេសអ៊ុយក្រែន ត្រូវបានដាក់ពង្រាយជាផ្នែកមួយនៃការវាយលុក ដែលកំពុងតែបន្តរបស់ទីក្រុងគីវ ចូលទៅក្នុងប្រទេសរុស្ស៊ី។ សារព័ត៌មាន Sky News និងបណ្តាញព័ត៌មានអង់គ្លេសផ្សេងទៀតបាននិយាយថា វាត្រូវបានគេជឿថា ជាលើកដំបូងហើយ ដែលរថក្រោះ Challenger 2 ត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធយ៉ាងសកម្ម នៅលើទឹកដីរបស់រុស្ស៊ី។សារព័ត៌មាន ពុំបានបញ្ជាក់ថាតើរថក្រោះប៉ុន្មានគ្រឿងត្រូវបានដាក់ពង្រាយដោយអ៊ុយក្រែន នៅក្នុងការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួន ចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី៦ ខែសីហា នោះទេ។ក្រសួងការពារជាតិចក្រភពអង់គ្លេស បានបដិសេធមិនធ្វើអត្ថាធិប្បាយលើអ្វីជាសព្វាវុធជាក់លាក់ដែលអ៊ុយក្រែនកំពុងប្រើប្រាស់ ប៉ុន្តែបាននិយាយថា «ប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី» ពុំត្រូវបានរារាំងនោះទេ នៅពេលដែលរថក្រោះ និងសព្វាវុធផ្សេងទៀត ត្រូវបានផ្តល់ទៅឲ្យទីក្រុងគីវ។អ៊ុយក្រែន និយាយថា ការរុលចូលទៅក្នុងប្រទេសរុស្ស៊ី «ដំណើរការទៅបានល្អ» បង្កើតបានទ្រនាប់ជាយុទ្ធសាស្ត្រ។ អ្នកនាំពាក្យក្រសួងបាននិយាយថា «ពុំមានការផ្លាស់ប្តូរក្នុងគោលនយោបាយរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសនោះទេ។«ក្រោមមាត្រាទី៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ អ៊ុយក្រែនមានសិទ្ធិស្វ័យការពារយ៉ាងច្បាស់លាស់ប្រឆាំងការវាយប្រហារដោយខុសច្បាប់របស់រុស្ស៊ី ដែលមិនរារាំងប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី។ យើងបានបញ្ជាក់យ៉ាងច្បាស់ក្នុងអំឡុងពេលដំណើរនៃការផ្តល់សព្វាវុធថា ឧបករណ៍នឹងត្រូវបានប្រើប្រាស់ ស្របតាមច្បាប់អន្តរជាតិ។អ៊ុយក្រែន បានបញ្ជូនកងទ័ព និងយានរថពាសដែកចូលទៅក្នុងតំបន់ Kursk កាលពី៩ថ្ងៃមុន ដោយអះអាងថា ដណ្តើមបានភូមិរាប់សិបកន្លែងនៅក្នុងការវាយប្រហារឆ្លងព្រំដែនដ៏ខ្លាំងក្លាបំផុតលើទឹកដីរុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។

សម្តេចធិបតី សម្តែងការហួសចិត្តចំពោះជនឧទ្ទាមក្រៅច្បាប់ម្នាក់ កំពុងនៅជប៉ុនបន់ឲ្យសេដ្ឋកិច្ចកម្ពុជា ធ្លាក់ក្បាលចុះ

2024/08/16 07:24:37 am        441
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការហួសចិត្តចំពោះជនឧទ្ទាមក្រៅច្បាប់ម្នាក់ ដែលមានឈ្មោះថា ហៃ វណ្ណា ដែលជាជន​អុជអាល​ និងបះបោរឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសធ្វើបាតុកម្ម ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយជននេះមានចេតនាធំបំផុតគឺចង់ឃើញសេដ្ឋកិច្ចធ្លាក់ក្បាលចុះ ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន ខណៈខ្លួននិងក្រុមគ្រួសារកំពុងរស់ស្រណុកសុខស្រួលនៅប្រទេសជប៉ុននោះ។តាមរយៈហ្វេសបុក និងតេលេក្រាម នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះសម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «ខ្ញុំហួសចិត្តពេលបានស្ដាប់សាររបស់បុគ្គលឈ្មោះ ហៃ វណ្ណា (មេដឹកនាំបាតុកម្មនៅប្រទេសជប៉ុន) ព្រោះថាបុគ្គលនេះ មិនខ្លាចយកឆ្នាំងបាយ​របស់​ប្រជាពលរដ្ឋខ្មែរ​រាប់លាននាក់​នៅក្នុង​ប្រទេស​វាយបំបែកចោល ដើម្បីសម្រេចបាននូវ​មហិច្ឆតា​នយោបាយរបស់គេក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាល»។សម្តេចធិបតី បានបញ្ជាក់បន្ថែមទៀតថា«ខ្ញុំកោតតែបុគ្គលនេះនិយាយទៅរួច ថា​បើ​សេដ្ឋកិច្ច​ស្រុកខ្មែរ​ដាំក្បាលចុះ នឹងមិនប៉ះពាល់ប្រជាពលរដ្ឋខ្មែរទេ។ មិនតែប៉ុណ្ណោះបុគ្គលនេះខំប្រឹង​អំពាវនាវ​អោយក្រុមគេនៅក្នុងប្រទេស រិះរកវិធីសាស្ត្រធ្វើយ៉ាងណា​ដុតអោយសេដ្ឋកិច្ចខ្មែរ​ដាំក្បាលចុះ ដុតកាន់តែយូរកាន់តែល្អ»។ ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ហៃ វណ្ណា និយាយនេះ​ប្រហែលជាសំដៅទៅលើគ្រួសាររបស់ខ្លួននោះឯង ព្រោះថាទាំងគាត់ទាំងក្រុមគ្រួសារបុគ្គលនេះ បានកំពុងរស់នៅប្រទេសជប៉ុន ហេតុដូច្នេះបើសេដ្ឋកិច្ចខ្មែរដាំក្បាលចុះមែននោះ ប្រាកដ​ជា​មិនប៉ះពាល់បុគ្គលនេះនឹងក្រុមគ្រួសារទេ។ប៉ុន្តែសួរថា​ប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាជនខ្មែរ​រាប់លាននាក់​ដែលកំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជាឬទេ? សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ស្ដាប់សារនេះហើយពិចារណាចុះ ជាពិសេស​អ្នក​ដែល​កំពុងរស់នៅក្នុងប្រទេសកម្ពុជាយើង៕អត្ថបទបាន ចក់

សហភាពប្រៃសណីយ៍សកល (UPU) នឹងបន្តគាំទ្រវិស័យប្រៃសណីយ៍នៅកម្ពុជា

2024/08/15 07:29:36 pm        95
ភ្នំពេញ ៖ ក្នុងឱកាសនៃជំនួបនេះ លោក Masahiko Metoki អគ្គនាយកនៃសហភាពប្រៃសណីយ៍សកល (UPU) បានកោតសសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃគម្រោងទំនើបកម្មដំណើរការប្រតិបត្តិការប្រៃសណីយ៍នៅកម្ពុជា ដែលមានការចូលរួមពី UPU និងប្រទេសជប៉ុន។ លោកអគ្គនាយកបានគូសបញ្ជាក់ថា ជោគជ័យនៃគម្រោងនេះ គឺដោយសារកម្ពុជាមានឆន្ទៈក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យនេះ និងបានចាត់ទុកកម្ពុជា ជាប្រទេសគំរូមួយក្នុងកិច្ចប្រឹងប្រែងធ្វើទំនើបកម្មវិស័យប្រៃសណីយ៍ ។ លោកអគ្គនាយក ក៏បានអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ “កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១២-១៤ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ការណ៍នេះគូសបញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់លើសារៈសំខាន់នៃការកសាងបណ្តាញប្រៃសណីយ៍។ សម្តេចធិបតី បានអរគុណនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ UPU ក្នុងការធ្វើទំនើបកម្មក្នុងវិស័យប្រៃសណីយ៍ នៅកម្ពុជា ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេស និងបានលើកទឹកចិត្តឱ្យសហភាព UPU បន្តកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រ និងចែករំលែកបទពិសោធន៍ និងចំណេះធ្វើ ពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងសមត្ថភាពក្នងវិស័យប្រៃសណីយ៍ ជាមួយកម្ពុជា បន្តទៀត។ លោកអគ្គនាយកបានសន្យានឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍នៅកម្ពុជា៕

កូរ៉េខាងជើងព្រមានថា កូរ៉េខាងត្បូង និងជប៉ុន នឹងក្លាយជាអ្នករងកាណុងគ្រាប់នុយក្លេអ៊ែរ

2024/08/15 02:48:21 pm        339
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានព្រមានថា ការពង្រឹងទំនាក់ទំនងត្រីភាគីជាមួយទីក្រុងវ៉ាស៊ីនតោន ប្រថុយនឹងការបង្វែរប្រជាជនកូរ៉េខាងត្បូង និងជប៉ុន ឱ្យក្លាយជា «អ្នករងកាណុងគ្រាប់នុយក្លេអ៊ែរ» បើមានការវាយប្រហារណាមួយកើតឡើង។ការអត្ថាធិប្បាយដែលមិនបានចុះហត្ថលេខានៅក្នុងទីភ្នាក់ងារសារព័ត៌មានរដ្ឋកណ្តាលរបស់កូរ៉េ KCNA កាលពីថ្ងៃអង្គារ (១៣ សីហា) នេះបាននិយាយថា ការគំរាមកំហែងផ្នែកយោធាពីសហរដ្ឋអាមេរិក បានបង្ខំឱ្យកូរ៉េខាងជើង «ពង្រឹងការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែររបស់ខ្លួន»។អត្ថបទរបស់ KCNA បាននិយាយថា «ការគំរាមកំហែងនុយក្លេអ៊ែរ» របស់កូរ៉េខាងជើង ដែលត្រូវជំរុញដោយសហរដ្ឋអាមេរិក គឺជាលទ្ធផលជៀសមិនរួចនៃគោលនយោបាយអរិភាពដែលចាក់ឫសយ៉ាងជ្រៅដែលមានរយៈពេលរាប់ទសវត្សរ៍ និងរាប់សិបជំនាន់របស់អាមេរិក។អត្ថបទនោះបានបន្ថែមថា ការបង្កើនទំនាក់ទំនងសន្តិសុខក្នុងចំណោមសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង បានបង្កើត «វិបត្តិសន្តិសុខត្រីភាគីធ្ងន់ធ្ងរ» នៅក្នុងតំបន់។ គួររម្លឹកថា សម្ព័ន្ធមិត្តទាំងបីបានរៀបចំកិច្ចប្រជុំកំពូលមួយនៅវិមានសម្រាកលំហែប្រធានាធិបតីអាមេរិក ខេម ដេវីដ (Camp David) កាលពីឆ្នាំមុន ហើយចាប់តាំងពីពេលនោះមកបានបង្កើនភាពជាដៃគូយោធារបស់ពួកគេ រួមទាំងការធ្វើសមយុទ្ធយោធាត្រីភាគីជាលើកដំបូងកាលពីខែមិថុនា ក្នុងគោលបំណងទប់ទល់ការគំរាមកំហែងរបស់កូរ៉េខាងជើង៕

ទីភ្នាក់ងារសារព័ត៌មាន៖ អាមេរិក និងសហភាពអឺរ៉ុប គាំទ្រទីក្រុងគីវ ក្នុងការវាយប្រហារលើទឹកដីរុស្ស៊ី

2024/08/15 02:34:02 pm        220
ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពនានាថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានផ្តល់«ការគាំទ្រ» ដល់ប្រទេសអ៊ុយក្រែន ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី។យោងតាមទីភ្នាក់ងារសារព័ត៌មាននេះ ទីក្រុងគីវ បានពិចារណាជម្រើសជាច្រើន ក្នុងការសងសឹកចំពោះជោគជ័យរបស់រុស្ស៊ី នៅក្នុងតំបន់ប្រតិបត្តិការយោធាពិសេស មុនពេលវាយប្រហារតំបន់ Kursk កាលពីថ្ងៃទី ៦ ខែសីហា។សារព័ត៌មាន Bloomberg បានចង្អុលបង្ហាញថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានផ្តល់ឲ្យអ៊ុយ ក្រែននូវ «ការគាំទ្រ» របស់ពួកគេសម្រាប់វត្តមានយោធាជាលើកដំបូង នៅលើទឹកដីរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី២។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមទីភ្នាក់ងារសារព័ត៌មាននេះ សម្ព័ន្ធមិត្តរបស់អង្គការណាតូ ចាត់ទុកថា វាមិនទំនងជាថា ទីក្រុងគីវ នឹងអាចដណ្តើមបានទីតាំងឈរជើង នៅលើទឹកដីរុស្ស៊ីនោះទេ។កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានវាយប្រហារលើតំបន់ Kursk របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃទី ៦ ខែសីហា។ ការវាយប្រហារនេះ បានសម្លាប់ជនស៊ីវិល ១២ នាក់ និងមនុស្ស ១២១នាក់ រងរបួស ក្នុងនោះមានកុមារ ១០នាក់។ អ្នករងរបួសសរុបចំនួន ៦៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ស្ថានភាពរបស់១៧នាក់ ក្នុងចំណោមអ្នករងរបួសទាំងនោះ ត្រូវបានគេវាយតម្លៃថា ធ្ងន់ធ្ងរ។យោងតាមព័ត៌មានចុងក្រោយពីក្រសួងការពារជាតិ ទីក្រុងគីវ បានបាត់បង់ទាហានរហូតដល់ ១.៦១០ នាក់ រថក្រោះចំនួន ៣២គ្រឿង និងរថពាសដែក ២៣គ្រឿង ចាប់តាំងពីការចាប់ផ្តើមនៃអរិភាព នៅក្នុងតំបន់Kursk នោះ។

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រៀមអនុវត្តច្បាប់ចំពោះអ្នកបំផុសធ្វើអ្វីខុសច្បាប់ និងដុតប្រទេស

2024/08/15 12:32:50 pm        251
ក្នុងឱកាសអញ្ជើញ សំណេះសំណាលជាមួយអាចារ្យ អាចារិនីចំនួន១ពាន់នាក់ នៅវិទ្យាស្ថាន​ជាតិ​អប់រំ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលត្រៀម​អនុវត្ត​ច្បាប់​ចំពោះ​អ្នកបំផុស​ធ្វើអ្វី​ខុស​ច្បាប់​ ឬត្រៀមធ្វើបាតុកម្មដុតប្រទេស ខណៈរាជរដ្ឋាភិបាលប្ដេជ្ញាត្រូវការពារប្រជាពលរដ្ឋ ប្រទេស​ជាតិ និងសន្ដិភាពរបស់កម្ពុជាឱ្យបានដាច់ខាត។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមប្រឆាំងជ្រុលនិយមនៅ​ក្រៅ​ប្រទេស​មួយ​ក្ដាប់​តូច កំពុងបញ្ឆេះកំហឹង អូសទាញយុវជនឱ្យធ្វើសកម្មភាព ធ្វើបាតុកម្ម ដោយយកគំរូ​តាម​បណ្ដា​ប្រទេស​មួយចំនួននៅលើពិភពលោក។ ប៉ុន្ដែសកម្មភាពទាំងនេះ គឺជាសកម្មភាពខុសច្បាប់ រាជ​រដ្ឋាភិបាលមិនអាចអត់ឱនឱ្យជាដាច់ខាត គឺត្រូវតែអនុវត្តវិធានការច្បាប់ដើម្បីរក្សាស្ថិរភាព និង​សន្ដិភាពរបស់កម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ជំហរមួយរបស់កម្ពុជានៅលើឆាកអន្តរជាតិ គឺប្រឆាំង​ការ​បំបែក​រដ្ឋ​។ បើយើងប្រកាន់ជំហរបែបនេះ គឺកម្ពុជាមិនអនុញ្ញាត​ឱ្យ​មាន​ការ​បំបែក​ខេត្ត​នៅ​កម្ពុជា​ដាច់​ខាត​។ ដូច្នេះប្រជាពលរដ្ឋសូមកុំមានកង្វល់ចំពោះរឿងបាត់ខេត្តទាំង៤របស់កម្ពុជាឱ្យសោះ។ ក្នុងឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត អំពានាវដល់ប្រជាពលរដ្ឋ ត្រូវមានភាពអំណត់ ជឿ​ជាក់ និងពិនិត្យមើលលទ្ធផលជាក់ស្ដែងលើការអភិវឌ្ឍខេត្តទាំង៤ នៃកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ថាតើមានការអភិវឌ្ឍ​បែប​ណា​នា​ពេល​ខាង​មុខ៕ អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN៖ អ៊ីស្រាអែល បានបដិសេធសំណើជំនួយជាង ១០០ដង ចាប់តាំងពីមានបទឈប់បាញ់នៅហ្កាហ្សា
11/07/2025 03:11 PM
ការអភិវឌ្ឍន៍ហេដ្ឋារចនសម្ព័ន្ធរបស់រាជរដ្ឋាភិបាលនៅមូលដ្ឋាន កំពុង​ជួយលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ
11/07/2025 02:11 PM
នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Sanchez ជំរុញសហគមន៍អន្តរជាតិឲ្យឈប់លក់អាវុធ ទៅឲ្យអ៊ីស្រាអែល
11/07/2025 02:11 PM
UNIFIL អំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារ និង«ការរំលោភបំពានទាំងអស់» នៅភាគខាងត្បូងលីបង់
11/07/2025 02:11 PM
ក្រុមហ៊ុនឯកទេសលើបច្ចេកវិទ្យាវេជ្ជសាស្ត្រជាន់ខ្ពស់លំដាប់ពិភពលោករបស់អាមេរិក ត្រៀម​ខ្លួន​ផ្តល់​បច្ចេកវិទ្យាជំនាន់ចុងក្រោយ និងដំណោះស្រាយសុខាភិបាល​ប្រកប​ដោយ​និរន្តរភាព​​ដល់កម្ពុជា
11/07/2025 02:11 PM
សារព័ត៌មាន Bloomberg៖ ទួរគីពុំមានគម្រោងបោះបង់ចោលប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ីទេ
11/07/2025 02:11 PM
ក្រុមអ្នកផលិត អំពាវនាវអ្នកប្រើប្រាស់ជឿជាក់ និងបន្តគាំទ្រផលិតផលក្នុងស្រុកឱ្យកាន់តែច្រើន
11/07/2025 02:11 PM
លោក Trump ជឿជាក់ថា អាមេរិក រុស្ស៊ី និងចិន អាចព្រមព្រៀងគ្នា ដើម្បីកាត់បន្ថយអាវុធនុយក្លេអ៊ែរ
11/07/2025 02:11 PM
ឃ្លាំងអាវុធដែលពាក់ព័ន្ធក្រុមហាម៉ាស ត្រូវបានរកឃើញនៅទីក្រុងវីយែន ដោយសេវាចារកម្មរបស់ប្រទេសអូទ្រីស
11/07/2025 02:11 PM
ក្រុមការងារ JCTF កម្ពុជា-ថៃ ប្រគល់ភារឱ្យ CMAC កម្ពុជា និង TMAC ថៃ ពិភាក្សា​ការងារ​បច្ចេក​ទេស ​ពិនិត្យតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន ស្ថិតនៅឃុំអូរបីជាន់ ដើម្បីដោះមីន​មនុស្សធម៌
11/07/2025 02:11 PM