​សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម
ទិវាសន្ដិភាពអន្ដរជាតិ| សម្ដេចធិបតី អំពាវនាវឱ្យថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលើបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យដោះស្រាយបញ្ហាដោយសន្ដិវិធី
សម្ដេចតេជោ បង្ហាញចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់អ្នកវិភាគថៃ ក្រោមចំណងជើងថា «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
សម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន

នយោបាយ​ និង ការអភិវឌ្ឍន៍

ការដឹកជញ្ជូនតាមយន្តហោះយោធា ជួយដល់ការភៀសខ្លួន ខណៈចំហេះព្រៃរាលដាលដល់ភាគខាងជើងប្រទេសកាណាដា

2023/08/16 06:11:51 pm        89
កាណាដា៖ ការរត់ភៀសខ្លួនរបស់លោក Jordan Evoy ពីចំហេះព្រៃដែលកំពុងរាលដាលនៅតំបន់ចុងខាងជើង ប្រទេសកាណាដា គឺជាពេលវេលាដ៏គួរឱ្យភ័យខ្លាចបំផុតនៃជីវិតរបស់លោក ខណៈភ្លើងព្រៃឆេះរាលដាលបានបិទផ្លូវ ដែលបង្ខំឱ្យលោកត្រលប់ក្រោយ ដើម្បីឡើងជិះលើជើងហោះហើរយោធាចាកចេញ នៅក្នុងការជម្លៀសខ្លួនធំបំផុតមិនធ្លាប់មាននៅដែនដីភាគពាយ័ព្យ។ មនុស្សរាប់រយនាក់ត្រូវបានដឹកជញ្ជូនតាមយន្តហោះទៅកាន់ទីសុវត្ថិភាពពីភូមិដាច់ស្រយាលកាលពីយប់ថ្ងៃអង្គារ ទី១៥ ខែសីហា បន្ទាប់ពីទីក្រុង Yellowknife ជាទីក្រុងធំបំផុតនៅក្នុងតំបន់ បានប្រកាសភាពអាសន្ន។សម្រាប់មនុស្សជាច្រើននៅក្នុងសហគមន៍តូចៗ វាគឺជាលើកទីពីរក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែល ពលរដ្ឋត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ពួកគេ។ ដោយផ្លូវជាច្រើនទៅកាន់ភាគខាងត្បូង ត្រូវបានបិទបន្ទាប់ពីត្រូវបានឆេះហ៊ុមព័ទ្ធដោយអណ្តាតភ្លើង មានការដឹកជញ្ជូនតាមយន្តហោះយោធា ដែលត្រូវបានដាក់ពង្រាយរួមជាមួយទាហាន ១២០ នាក់ដើម្បីទប់ទល់អណ្តាតភ្លើង ដែលជាមធ្យោបាយតែមួយគត់នៃការភៀសខ្លួនចេញ។ កាលពីល្ងាចថ្ងៃអង្គារ អាជ្ញាធរដែនដីភាគពាយ័ព្យ បានប្រកាសដាក់តំបន់នោះក្នុងគ្រាអាសន្ន ដោយលើកឡើងពីស្ថានភាពផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងការផ្លាស់ប្តូរតម្រូវការជាមូលដ្ឋាន។ លោក Shane Thompson រដ្ឋមន្ត្រីក្រសួងបរិស្ថានដែនដី បាននិយាយថា យើងបានមើលឃើញខ្លួនយើងស្ថិតនៅក្នុងស្ថានភាពវិបត្តិ ហើយរដ្ឋាភិបាលរបស់យើងកំពុងប្រើគ្រប់ឧបករណ៍ដែលមានដើម្បីជួយ។ លោក Evoy ជាពលរដ្ឋនៅតំបន់ Fort Smith និយាយ ថា លោកបានព្យាយាមបើករថយន្តទៅភាគខាងត្បូងទៅកាន់ខេត្ត Alberta ប៉ុន្តែត្រូវត្រលប់មកវិញ ហើយធ្វើតាមការស្នើសុំរបស់មន្ត្រីឱ្យទៅកាន់អាកាសយានដ្ឋានភ្លាមៗ ដោយព្រមានថាផ្លូវចេញដែលមានសុវត្ថិភាពបំផុតគឺធ្វើឡើងតាមយន្តហោះ។

សម្តេចក្រឡាហោម ស ខេង បញ្ជាឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះដោះស្រាយជាបន្ទាន់ ចំពោះបញ្ហាខ្វះទឹករបស់ប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង

2023/08/16 06:08:32 pm        808
បាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអាជ្ញាធរ​ពាក់ព័ន្ធ​ចុះដោះស្រាយជាបន្ទាន់ ចំពោះបញ្ហាខ្វះទឹករបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសកសិករ នៅស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បន្ទាប់ពីពួកគាត់​បង្ហាញ​កង្វល់​យ៉ាង​ខ្លាំង​អំពី​ការ​ខ្វះទឹក​ស្រោចស្រព​ស្រូវ ​ខណៈពេលនេះស្រូវរបស់ពួកគាត់ខ្លះក៏បានស្វិត​ជា​បណ្តើរៗ​ហើយដែរនោះ។បទបញ្ជារបស់សម្តេចក្រឡាហោម ​ប្រមុខក្រសួងមហាផ្ទៃនេះគឺបានធ្វើឡើង ​នៅក្នុងឱកាសដែល សម្តេច​អញ្ជើញសម្ពោធវិមានឯករាជ្យ​ សួនសម្តេចក្រឡាហោម វិមានឯករាជ្យ ​សួនធ្នង់៥៣ និង​ផ្លូក្រាលកៅស៊ូ Acជុំវិញវិមានឯករាជ្យខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ។

ហេតុអ្វីបានជាកងជីវពលAmhara របស់ប្រទេសអេត្យូពីកំពុងប្រយុទ្ធជាមួយកងទ័ព?

2023/08/16 05:59:10 pm        125
អេត្យូពី៖ នាយករដ្ឋមន្រ្តីអេត្យូពី លោក អាប៊ីយ អាមេដ( Abiy Ahmed) បានមើលឃើញខ្លួនលោកស្ថិតនៅកណ្តាលនៃជម្លោះថ្មីមួយ នៅពេលនេះ នៅក្នុងតំបន់អាមហារ៉ា( Amhara) ដ៏សំខាន់ដែលបានបញ្ជាកងទ័ពរបស់ខ្លួន ដើម្បីជួយរូបលោករារាំងការប៉ុនប៉ងរបស់គូប្រជែង គឺកងកម្លាំងទីហ្គ្រេ (Tigrayan forces) ដើម្បីផ្តួលរំលំរូបលោកកន្លងមកនោះ។ជម្លោះនេះ គឺជាសញ្ញាចុងក្រោយបង្អស់ដែលថា លោកអាប៊ីយ កំពុងតស៊ូដើម្បីរស់នៅអាស្រ័យលើរង្វាន់ណូបែលរបស់ខ្លួន ដែលជាកិត្តិយសប្រគល់ឲ្យរូបលោកក្នុងឆ្នាំ២០១៩សម្រាប់ការបញ្ចប់អរិភាពដ៏យូរជាមួយប្រទេសអេរីទ្រី និងកំណត់ប្រទេសអេត្យូពីលើផ្លូវប្រជាធិបតេយ្យ បន្ទាប់ពីគ្រប់គ្រងកណ្តាប់ដៃដែកជិតបីទសវត្សរ៍។ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោកអាប៊ីយក្នុងនាមជាអ្នកបង្កើតសន្តិភាព និងជាអ្នកប្រជាធិបតេយ្យ ត្រូវបានធ្វើឲ្យស្រអាប់ដោយសារជម្លោះនៅតំបន់អាមហារ៉ា ដែលជាតំបន់ធំបំផុតទីពីរនៅក្នុងប្រទេសអេត្យូពី។អំពើហិង្សានេះ បានធ្វើឲ្យអន្តរជាតិមានការព្រួយបារម្ភ ដោយអ៊ីស្រាអែលបានជម្លៀសពលរដ្ឋ និងជនជាតិជ្វីហ្វរបស់ខ្លួនចេញពីតំបន់នេះ កាលពីសប្តាហ៍មុន៕

ស្ថាប័នជំនាញលើវិស័យបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា ទទួលការបណ្តុះបណ្តាលបច្ចេកវិទ្យាបរមាណូ សម្រាប់ការអភិរក្សគាំពារសម្បត្តិវប្បធម៌

2023/08/16 05:55:17 pm        186
ភ្នំពេញ៖ ស្ថាប័នជំនាញលើវិស័យបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា នៃក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ ទទួលឧបករណ៍ Leica Scan Station P40 / P30 3D Laser និងការបណ្តុះបណ្តាលបច្ចេកវិទ្យាបរមាណូ សម្រាប់ការអភិរក្សគាំពារសម្បត្តិវប្បធម៌។លោក ឡេង វិទូ ប្រធានស្តីទីនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា ​តាមរយៈBTV ព័ត៌មាន នាថ្ងៃនេះថា ​អគ្គនាយកដ្ឋានបេតិកភណ្ឌ​ នៃក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈទទួលបានគម្រោង TC Project: KAM1002 ស្តីពីការគាំពារ ​និងអភិរក្សសម្បត្តិវប្បធម៌ពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូ​អន្តរជាតិ(IAEA) រយៈពេល៤ឆ្នាំ​ គឺចាប់តាំងពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៤ ដែលមានរូបលោក ជាមន្រ្តីអនុវត្តគម្រោង។គម្រោងនេះគឺផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលមន្ត្រី ឱ្យមានលទ្ធភាពក្នុងការប្រើប្រាស់​បច្ចេកវិទ្យា​បរមាណូ​សម្រាប់ការអភិរក្ស​គាំពារសម្បត្តិវប្បធម៌​ តាម​រយៈការ​បញ្ជូន​ទៅទទួល​បណ្តុះ​បណ្តាល​និងទស្សនកិច្ចសិក្សារយៈពេលខ្លីនៅក្រៅប្រទេស​ ជាពិសេសទទួលបានឧបករណ៍​មួយ​ចំនួនសម្រាប់ប្រើក្នុងការវិភាគ​ ជួសជុល ​និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ។ក្នុងនោះមន្រី្តយើងចំនួន០២រូប នឹងត្រូវទៅបណ្តុះបណ្តាលនៅប្រទេសប៉ូឡូញ(Poland) រយៈពេល១ខែ ក្នុងកិច្ចការងារអភិរក្ស និងជួសជុលគំនូរ ហើយនិងវត្ថុដែលផលិតពីក្រណាត់ និងមន្រី្តចំនួន២រូបទៀត ត្រូវទៅបណ្តុះបណ្តាលនៅសហរដ្ឋអាមេរិក(USA) រយៈពេល៣ខែ ក្នុងការងារវិភាគ ​និងពិសោធន៍វត្ថុសិល្បៈ និងមន្រី្តចំនួន២រូបទៀត និងត្រូវទៅទស្សនកិច្ចរយៈពេលខ្លី នៅប្រទេសបារាំង(France) រយៈពេល១សប្តាហ៍។ ចំពោះឧបករណ៍វិញ យើងបានស្នើសុំ​ទៅទីភ្នាក់ងារ​ថាមពលបរម៉ាណូអន្តរជាតិ(IAEA) ទន្ទឹមនឹងនោះភាគីខាង IAEA ក៏បានផ្តល់ជូន​យើងផងដែរ។ ឧបករណ៍ទាំងនោះទៀតសោតភាគច្រើន ដែលយើងស្នើសុំ គឺទាក់ទង និងការ​ជួសជុល អភិរក្សវត្ថុសិល្បៈ ក្នុងនោះមានម៉ាស៊ីនម៉ាយក្រូស្កុប(Microscope) ​ម៉ាស៊ីនលាយកាវ ម៉ាស៊ីនដកជាតិអំបិល និងម៉ាស៊ីនវាស់PH ព្រមទាំងម៉ាស៊ីនមួយចំនួនទៀត ដែលទីភ្នាក់ងារ​ថាមពលបរម៉ាណូអន្តរជាតិ បានផ្តល់ឲ្យនាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា។លោក ឡេង វិទូ បានបញ្ជាក់ទៀតថា ​នាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា បាន​ទទួលឧបករណ៍ Leica Scan Station P40 / P30 3D Laser ពីស្ថាប័នទីភ្នាក់ងារថាមពល​បរមាណូអន្តរជាតិ(IAEA) និងមានមន្រ្តីចំនួន៦រូប ទទួលបានការបណ្ដុះបណ្ដាលនៃការប្រើប្រាស់ឧបករណ៍នេះ ​ពីអ្នកជំនាញមកពីក្រុមហ៊ុន Leica។ ការបណ្តុះបណ្តាល​ នេះមានរយ:ពេល១ថ្ងៃពេញ ​ដោយបានធ្វើការណែនាំ អនុវត្តន៍ការប្រើប្រាស់​នៅទីតាំងសារមន្ទីរជាតិផ្ទាល់ ​និងធ្វើការបម្លែង​ កែសម្រួលទិន្នន័យនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្ប:៕អត្ថបទ រដ្ឋា

UN ព្រមានថា ស្ថានភាពនៅស៊ូដង់ឈានដល់ចំណុចមិនអាចគ្រប់គ្រងបាន ខណៈវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងររយៈពេល៤ខែ ក្រោយផ្ទុះជម្លោះ

2023/08/16 05:54:08 pm        114
 ស៊ូដង់៖ អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃអង្គារទី១៥សីហាថា មនុស្សរាប់លាននាក់ជិតអស់ស្បៀងអាហារនៅក្នុងប្រទេសស៊ូដង់ ។ មនុស្សជាង៤លាននាក់ ត្រូវបានភៀសខ្លួនក្នុងប្រទេស រួមទាំងជាង១លាននាក់ ដែលបានត្រូវបានប៉ាន់ប្រមាណថាបានរត់គេចចូលទៅកាន់បណ្ដាប្រទេសជិតខាង។ ជម្លោះដែលបានអូសបន្លាយរយៈពេល៤ខែមកនេះ ចាប់តាំងពីផ្ទុះឡើងកាលពីថ្ងៃទី១៥ មេសា នៅក្នុងប្រទេសស៊ូដង់ បានបង្កឲ្យមានកង្វះខាតយ៉ាងខ្លាំងនៃសម្ភារៈប្រើប្រាស់ជាមូលដ្ឋានប្រចាំថ្ងៃដូចជាអាហារ និងថ្នាំពេទ្យ ដែលជំរុញឲ្យមានវិបត្តិមនុស្សធម៌ កាន់តែធ្ងន់ធ្ងរថែមទៀត នៅក្នុងប្រទេសនេះ ខណៈដែលពុំមានសញ្ញានៃការធូស្រាលនៅឡើយ។ យោងតាមទីតាំងជម្លោះប្រដាប់អាវុធ និងផែនការទិន្នន័យព្រឹត្តិការណ៍ បាននិយាយថា គិតត្រឹមថ្ងៃទី៤ខែសីហា ឧបទ្ទវហេតុហិង្សាជាង១.៣០០នាក់ត្រូវបានកត់ត្រា នៅប្រទេសស៊ូដង់ដែលបណ្ដាលឲ្យមនុស្សជាង៥.០០០នាក់ស្លាប់ ចាប់តាំងពីជម្លោះរវាងក្រុមគូប្រជែងយោធាចំនួន២ បានផ្ទុះឡើង ។   មនុស្សមួយចំនួន កំពុងស្លាប់ជាបន្តបន្ទាប់ដោយសារកង្វះការថែទាំសុខភាព បន្ទាប់ពីសង្គ្រាមរយៈពេល៤ខែ ដែលបានបំផ្លិចបំផ្លាញរដ្ឋធានីខាទុំ (Khartoum) និងបានបង្កើនការវាយប្រហារដាក់គោលដៅលើក្រុមជនជាតិភាគតិច នៅក្នុងតំបន់ដាហ្វួរ (Darfur) ។  ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍រួមថា ពេលវេលាជិតអស់ហើយសម្រាប់កសិករដាំដុះដំណាំ ដើម្បីផ្គត់ផ្គង់ក្នុងប្រទេសពួកគេ និងប្រទេសជិតខាង និងការកង្វះខាតការផ្គង់ផ្គង់ឱសថ។ អង្គការសហប្រជាជាតិ និយាយថា ស្ថានភាពនៅក្នុងប្រទេសស៊ូដង់ឈានដល់ចំណុចមិនអាចគ្រប់គ្រងបាន។  អ្នកនាំពាក្យការិយាល័យ សម្របសម្រួលកិច្ចការមនុស្សធម៌ លោក ជែនស៍ ឡាអេគី ( Jens Laerke) បាននិយាយថា ក្រុមមេដឹកនាំអង្គការមនុស្សធម៌សកលទាំងនេះ ព្រមានថា សង្រ្គាមនេះកំពុងបំផ្លិចបំផ្លាញជីវិតមនុស្ស និងប្រទេសកំណើតរបស់ពួកគេ ព្រមទាំងបំពាសិទ្ធិមនុស្សជាមូលដ្ឋានរបស់ពួកគេ៕

ក្រសួងការងារ និងភាគីសហជីព បើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៧

2023/08/16 05:44:44 pm        167
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៧ ដើម្បីធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ច និង​លក្ខណវិនិច្ឆ័យ​សម្រាប់ការកំណត់ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់ឆ្នាំ២០២៤ខាងមុខ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងមានការ​អញ្ជើញ​ចូលរួមពីត្រីភាគី រួមមាន៖ ភាគីសហជីព តំណាងឲ្យកម្មករនិយោជិត ១៧រូប ភាគីនិយោជក ១៧រូប និងភាគីរដ្ឋាភិបាល ១៧រូប។សូមបញ្ជាក់ថា សម្រាប់កិច្ចប្រជុំនៅថ្ងៃនេះ នឹងពិភាក្សាជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ និង​ជាលក្ខណៈទ្វេភាគី។ បន្ទាប់មកនឹងចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា​ជាលក្ខណៈត្រីភាគីបន្តទៀត។ កិច្ចប្រជុំនេះ គ្រប់ភាគីទាំងអស់ត្រូវប្រើលក្ខណវិនិច្ឆ័យបែបសង្គម​ (ស្ថានភាពគ្រួសារ អាត្រា​អតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច ​(ផលិតភាព ភាព​ប្រកួតប្រជែងរបស់ប្រទេស ​ស្ថានភាពទីផ្សារការងារ ​និងកម្រិតចំណេញរបស់វិស័យ) ក៏ដូចជាបន្ទាត់​ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។ គិតត្រឹមឆ្នាំ២០២៣នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ​ កាត់ដេរ និ​ងផលិតស្បែកជើង មានចំនួន ២០០ដុល្លារអាមេរិក ​ក្នុងមួយខែ៕

របបសឹក៖ នីហ្សេបើកចំហក្នុងការចរចា ខណៈលោកពូទីន និងអាមេរិក សង្កត់ធ្ងន់លើសន្តិភាព

2023/08/16 05:31:13 pm        147
នីហ្សេ៖ កាលពីថ្ងៃអង្គារ របបសឹកនីហ្សេ បាននិយាយថា ខ្លួនបើកចំហសម្រាប់កិច្ចពិភាក្សាដើម្បីដោះស្រាយវិបត្តិក្នុងតំបន់ ដែលបណ្តាលមកពីរដ្ឋប្រហារយោធាកាលពីខែមុន ខណៈដែលរុស្ស៊ី និងសហរដ្ឋអាមេរិក បានអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធី។មហាអំណាចលោកខាងលិច និងរដ្ឋាភិបាលអាហ្រ្វិកប្រជាធិបតេយ្យ បានអំពាវនាវឱ្យក្រុមមេដឹកនាំរដ្ឋប្រហារ ប្រគល់អំណាចឲ្យលោកប្រធានាធិបតីនីហ្សេ Mohamed Bazoum ដែលពួកគេបានឃុំខ្លួនតាំងពីថ្ងៃទី២៦ ខែកក្កដា ឡើងវិញ ប៉ុន្តែក្រុមមេដឹកនាំយោធាបានបដិសេធ និងច្រានចោលការប៉ុនប៉ងចរចា។បណ្ដាប្រមុខអាហ្រ្វិកខាងលិច នឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ខាងមុខនេះ នៅប្រទេសហ្គាណា ដើម្បីរៀបចំសម្រាប់លទ្ធភាពណាមួយនៃការធ្វើអន្តរាគមន៍យោធា ដែលប្លុកតំបន់សំខាន់ និងសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) បានគំរាមថានឹងធ្វើឡើង ប្រសិនបើការដោះស្រាយការទូតបរាជ័យ។អន្តរាគមន៍យោធាណាមួយដែលអាចកើតឡើង នឹងធ្វើឱ្យមានអស្ថិរភាពបន្ថែមទៀតដល់ប្រទេសក្នុងតំបន់អាហ្វ្រិក Sahel ដ៏ក្រីក្រមួយនេះ ជាទីដែលការបះបោរដោយក្រុមមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងរដ្ឋឥស្លាម បានជម្លៀសមនុស្សរាប់លាននាក់ក្នុងរយៈពេលមួយទស្សវត្សរ៍កន្លងមកនេះ ព្រមទាំងបង្កឱ្យមានវិបត្តិអត់ឃ្លានផងដែរ៕

កូរ៉េខាងជើង និយាយថា Travis King ចង់គេចចេញពីការរើសអើង និង ការធ្វើបាបនៅក្នុងសហរដ្ឋអាមេរិក

2023/08/16 05:26:39 pm        195
កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋបានរាយការណ៍នៅថ្ងៃពុធទី១៦សីហា នេះថា ពលទោ Travis King បានសារភាពពីមូលហេតុរត់ឆ្លងព្រំដែនចូលទៅក្នុងប្រទេសកូរ៉េខាងជើង ដោយសារតែការធ្វើបាបដ៏អមនុស្សធម៌ និងការរើសអើងពូជសាសន៍នៅក្នុងជួរកងទ័ពសហរដ្ឋអាមេរិក ដែលជាការទទួលស្គាល់ជាសាធារណៈលើកដំបូងនៃឧបទ្ទវហេតុនេះដោយទីក្រុងព្យុងយ៉ាង(Pyongyang)។កូនទាហានជាពលទោ ឈ្មោះ Travis T King បានរត់ចូលទៅក្នុងប្រទេសកូរ៉េខាងជើង ខណៈមានដំណើរកម្សាន្តរបស់ជនស៊ីវិលនៅតាមតំបន់សន្តិសុខរួម (JSA) នៅតាមព្រំដែនដែលមានការយាមកាមយ៉ាងតឹងរ៉ឹងបំផុត រវាងប្រទេសកូរ៉េទាំង២ ។ ក្រុមមន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា ពួកគេជឿថា ពលទោ King មានបំណងរត់ឆ្លងព្រំដែន ។  ទីភ្នាក់សារព័ត៌មានរដ្ឋ KCNA បាននិយាយថា ពេលនេះក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងជើង ក៏បានសន្មតិហើយដែរថា ទាហានស្បែកខ្មៅ រូបនេះ បានឆ្លងព្រំដែនដោយចេតនា និងខុសច្បាប់ ។  អំឡុងការស៊ើបអង្កេត លោក Travis King បានសារភាពថា លោក បានសម្រេចចិត្តឆ្លងចូលប្រទេសកូរ៉េខាងជើង ខណៈលោកមានអារម្មណ៍ឈឺចាប់ខឹងនឹងការធ្វើបាបដ៏អមនុស្សធម៌ និងការរើសអើងពូជសាសស៍។ លោកក៏បានបង្ហាញឆន្ទៈរបស់លោកក្នុងការស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសកូរ៉េខាងជើងឬ ប្រទេសទី៣ ដោយនិយាយថាលោកមិនសប្បាយចិត្តចំពោះសង្គមវិសមភាពរបស់សហរដ្ឋងាមេរិកទេ ។ បន្ទាប់ពីការវាយតប់គ្នានៅពេលស្រវឹងនៅហាងស្រា ក្នុងឧបទ្ទវហេតុជាមួយនគរបាលនិង ជាប់ពន្ធនាគារកូរ៉េខាងត្បូង ពលទោឋានៈទី២ King ត្រូវបានបញ្ជូនទៅកាន់អាកាសយានដ្ឋានកាលពីឆ្នាំមុន ដើម្បីវិលត្រឡប់ទៅកាន់រដ្ឋ Texasវិញ ៕

ប្រទេសចិននឹងប្រជែងជាមួយកងទ័ពជើងទឹកអាមេរិក សម្រាប់ការគ្រប់គ្រងពិភពលោក

2023/08/15 09:44:23 pm        268
នៅពេលដែលមហិច្ឆតាសកលរបស់ប្រទេសចិន កើនឡើង ដូច្នេះក៏មានការរំពឹងទុកផងដែរអំពីកន្លែងដែលទីក្រុងប៉េកាំង អាចបង្កើតមូលដ្ឋានទ័ពជើងទឹកនៅក្រៅប្រទេសជាអចិន្ត្រៃយ៍ និងអ្វីដែលនឹងមានផលប៉ះពាល់សម្រាប់មនុស្សគ្រប់គ្នា។តាមលក្ខណៈពាណិជ្ជកម្ម ប្រទេសចិនគ្រប់គ្រងសមុទ្រទាំងអស់របស់ពិភពលោក។ ប្រទេសនេះគឺស្ថិតនៅក្នុងក្រុមហ៊ុនសាងសង់ឈានមុខទាំងបីជារៀងរាល់ឆ្នាំដែលសាងសង់នាវាពាណិជ្ជថ្មី មានកងនាវាពាណិជ្ជកម្មធំបំផុតទីពីរនៅលើពិភពលោក ធ្វើជាកំពង់ផែចំនួន៧ ក្នុងចំណោមកំពង់ផែស៊ីវិលដែលមមាញឹកបំផុតចំនួន១០នៅលើពិភពលោក មានកងនាវានេសាទ​ក្រៅប្រទេសដែលមាននាវាប្រហែល១.៧០០គ្រឿង និងសាងសង់​ហេដ្ឋារចនាសម្ព័ន្ធឆ្នេរ​សមុទ្រពាណិជ្ជកម្មភាគច្រើនរបស់ពិភពលោក រួមទាំង៩៦ភាគរយ នៃកុងតឺន័រដឹកជញ្ជូនទាំងអស់ និងជាង៨០ភាគរយនៃកំពង់ផែស្ទូចទំនិញ។ បន្ថែមពីលើគុណសម្បត្តិពាណិជ្ជកម្មទាំងអស់ ពេលនេះ ប្រទេសចិនក៏មានកងទ័ពជើងទឹកដ៏ធំបំផុតរបស់ពិភពលោក គឺកងទ័ពជើងទឹករំដោះប្រជាជន (PLAN)។ទោះបីជាយ៉ាងក៏ដោយ ប្រទេសចិនមានមូលដ្ឋានទ័ពជើងទឹកក្រៅប្រទេសតែមួយគត់ គឺមូលដ្ឋាននោះនៅក្នុងប្រទេសជីប៊ូទី (Djibouti) នៃតំបន់ញកអាហ្វ្រិក (Horn of Africa)។ តើវានឹងទៅណាបន្ទាប់ទៀត? ប្រទេសចិនមិនចូលចិត្តបង្ហាញពីផែនការរបស់ខ្លួនទេ ដូច្នេះ​ក្រុមមួយនៅមន្ទីរពិសោធន៍ស្រាវជ្រាវ AidData ​បានព្យាយាមធ្វើការព្យាករណ៍អប់រំមួយចំនួន។ ការ​សន្មតិ​ដែលបានចាប់ផ្តើម គឺថាប្រទេសចិននឹងជ្រើសរើសទីតាំងមូលដ្ឋានដែលខ្លួន​បានចំណាយ​ប្រាក់រួចហើយ ​និងកន្លែងដែលខ្លួនបានសាងសង់​មិនត្រឹមតែកំពង់​ផែប៉ុណ្ណោះទេ ថែមទាំងប្រភេទ​នៃទំនាក់ទំនងរយៈពេលវែងចាំបាច់ជាមួយក្រុមឥស្សរជននៃប្រទេសម្ចាស់ផ្ទះដែលនឹងអនុញ្ញាតឲ្យមានកិច្ចសហប្រតិបត្តិការប្រភេទនេះ។

លោក Yoon៖ ជំនួបរវាងកូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក និងជប៉ុន គឺជាព្រឹត្តិការណ៍សំខាន់មួយ ក្នុងទំនាក់ទំនងត្រីភាគី

2023/08/15 09:37:41 pm        210
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃអង្គារ (ទី១៥ ខែសីហា) នេះ បាននិយាយថា កិច្ចប្រជុំកំពូលនាពេលខាងមុខជាមួយមេដឹកនាំសហរដ្ឋអាមេរិក និងជប៉ុន នឹងបង្កើតបាននូវព្រឹត្តិការណ៍ថ្មីមួយ ក្នុងកិច្ចសហប្រតិបត្តិការត្រីភាគី នៅចំពោះមុខការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរ និងមីស៊ីលដែលរីកធំឡើងជាលំដាប់របស់ប្រទេសកូរ៉េខាងជើង។ក្នុងសុន្ទរកថា រំលឹកខួបនៃការរំដោះប្រទេសរបស់លោកពីអាណានិគមជប៉ុន ឆ្នាំ១៩១០-១៩៤៥ លោក Yoon បានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ​ជាមួយ​ទីក្រុងវ៉ាស៊ីនតោន និងតូក្យូ តាមរយៈឧបករណ៍ឈ្លបយកការណ៍ និងការចែករំលែក​ទិន្នន័យតាមពេលវេលាជាក់ស្តែងពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។លោក Yoon បានថ្លែងថា៖ «កិច្ចប្រជុំកំពូល នឹងបង្កើតបាននូវព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយ ក្នុងកិច្ចសហប្រតិបត្តិការត្រីភាគី ដែលរួមចំណែកដល់សន្តិភាព និងវិបុលភាព នៅឧបទ្វីបកូរ៉េ និងក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។សូមបញ្ជាក់ថា លោក Yoon គ្រោងនឹងចូលរួមជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅឯកន្លែងសម្រាកលំហែរបស់ប្រធានាធិបតី Camp David ក្នុងរដ្ឋ Maryland នៅថ្ងៃសុក្រ (ទី១៨ ខែសីហា) ជាកន្លែងដែលថ្នាក់ដឹកនាំទាំងអស់ នឹងចាប់ផ្តើមគំនិតផ្តួចផ្តើមរួមគ្នាជាបន្តបន្ទាប់លើផ្នែកបច្ចេកវិទ្យា ការអប់រំ និងការការពារជាតិ។គិតចាប់តាំងពីចូលកាន់តំណែង ក្នុងខែឧសភា ឆ្នាំ២០២២ មក លោក Yoon បានប្រឹងប្រែង​ធ្វើឲ្យ​ទំនាក់ទំនងជាមួយទីក្រុងតូក្យូប្រសើរឡើង ​បន្ទាប់ពីទំនាក់ទំនងនេះ បានបែកបាក់ដោយ​សារការ​ជាប់គាំង ក្នុងជម្លោះ ជុំវិញបណ្តឹងទាមទារសំណង ដែលធ្វើឡើងដោយជនរងគ្រោះនៃពលកម្ម​ដោយបង្ខំរបស់ប្រទេសជប៉ុន អំឡុងពេលការគ្រប់គ្រងអាណានិគមរបស់ខ្លួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងតវ៉ាគ្រប់ពេលវេលា ​និងមធ្យោបាយ​ដើម្បី​ការពារបូរណភាព​ទឹកដី​
09/22/2026 12:09 PM
ការ​ប្រើយន្តការផ្សះផ្សានៃ UNCLOS ដើម្បី​សម្រេច​ឱ្យ​បាន​ដំណោះ​ស្រាយ​ផ្តល់​ផល​ដល់​ពលរដ្ឋ​ប្រទេស​ទាំង​​ពីរ
09/22/2026 12:09 PM
កម្ពុជាស្នើនគរបាលព្រហ្មទណ្ឌអន្តរជាតិតាមចាប់មេក្លោង Online scams ពីររូបដែលរត់គេចពីតំបន់ព្រំដែនជ្រៃធំ សង្ស័យចាកចេញពីកម្ពុជា
09/22/2026 12:09 PM
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃព្រីតថេន នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បី​ចូល​រួម​ពិភាក្សា​ប្រយុទ្ធ​ប្រឆាំង ​Online Scams ការក្លែងបន្លំ និង​ឧក្រិដ្ឋ​កម្ម​​ឆ្លង​ដែន
09/22/2026 12:09 PM
សមាគមសហគ្រិនស្ត្រីកម្ពុជា បើកការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦
09/22/2026 11:09 AM
ប្រតិភូកីឡាបាល់ទាត់លើតុកម្ពុជាត្រឡប់មកដល់មាតុប្រទេសកម្ពុជាវិញជាមួយមោទនភាពក្រោយបញ្ចប់វិញ្ញាសារបស់ខ្លួន
09/22/2026 11:09 AM
ឯកអគ្គរដ្ឋទូតចិន៖ចំណងមិត្តភាពដែកថែប ចិន-កម្ពុជា កាន់តែរឹងមាំ និងស៊ីជម្រៅ
09/22/2026 11:09 AM
ស្វាយរៀងត្រូវធ្វើការធ្ងន់ ខណៈជំនួបពូលE កាន់តែកក្រើកក្នុងពានសម្ដេចតេជោ-ថ្នាក់ខេត្ត សប្ដាហ៍នេះ
09/22/2026 10:09 AM
ប្រភពព័ត៌មាន៖ សហរដ្ឋអាមេរិកនឹងបើកមូលដ្ឋានយោធាថ្មីចំនួនពីរកន្លែងនៅដែនដី Greenland
09/22/2026 10:09 AM
ដូចការគ្រោងទុកនាវាចម្បាំងរបស់កាណាដា បានមកដល់កំពង់ផែព្រះសីហនុហើយនៅព្រឹកថ្ងៃទី២២ ខែកញ្ញានេះ
09/22/2026 10:09 AM