BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

បណ្តឹងទាមទាប្រាក់៤៧៥លានដុល្លារលើទូរទស្សន៍ CNN របស់លោក Trump ត្រូវបានច្រានចោល

2023/07/31 02:09:12 pm        113
អាមេរិក៖ ទូរទស្សន័CNN ពុំបានបរិហាកេរ្តិ៍ លើលោក Donald Trump នោះទេ នៅពេលដែលទូរទស្សន៍នេះ និយាយយោងទៅរកការបញ្ជាក់ការបោះឆ្នោតក្នុង២០២០ ដែលលោកបានបរាជ័យ ខណៈជាការដកស្រង់សម្តីរបស់លោក ថាជាការភូតកុហក់ដ៏ធំ។ កាលពីថ្ងៃសុក្រ ចៅក្រមសហព័ន្ធ បានចេញសេចក្តីសម្រេច ថាការអត្ថាធិប្បាយនោះមិនអាចជាការបរិហារកេរ្ត៍នោះទេ ព្រោះវាជាការបញ្ចេញមតិ។ បណ្តឹងរបស់អតីតប្រធានាធិបតីរូបនេះ បានធ្វើឡើងកាលពីខែតុលាឆ្នំាមុន។ វាបានគូសបញ្ជាក់គំរូចំនួន៥ ដែលបណ្តាញសារព័ត៌មានបានចេញផ្សាយរឿង ឬ ផ្សាយពីការអត្ថាធិប្បាយ ដោយប្រើប្រាស់ឃ្លាកុហក់អំពីភាពបរាជ័យក្នុងការបោះឆ្នោតរបស់លោក Trump។ បណ្តឹងរបស់លោកTrump បានអះអាងថា បណ្តាញទូរទស្សន៍នេះបានប្រើប្រាស់ឃ្លាកុហក់ដ៏ធំក្នុងការប្រដូចលោកដោយចេត្តនាទៅនឹងមេដឹកនាំណាហ្ស៊ីអាល្លឺម៉ង់ គឺលោក Adolf Hitler( អាដុល អ៊ីត្លែ) ។ អ្នកនាំពាក្យរបស់លោក Trump បានចាប់ចំណុចនោះ ទោះបីក្នុងការថ្លែងក៏ដោយ ហើយទូរទស្សន៍ CNN នឹងត្រូវទទួលខុសត្រូវសម្រាប់ការប្រព្រឹត្តខុសរបស់ពួកគេមកលើអតីតប្រធានាធិបតី។ទូរទស្សន៍ CNN ជាគោលដៅដ៏ពេញចិត្តរបស់លោក Trump ជាយូរមកហើយ ជាអ្នកដែលតែងតែនិយាយវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយដែលលោកមិនពេញចិត្ត៕

ពលរដ្ឋទន្ទឹងរង់ចាំមើលការតែងតាំងនាយករដ្ឋមន្ត្រីថ្មី ​ខណៈបក្សប្រជាជននឹងបន្តដឹកនាំរដ្ឋាភិបាល អាណត្តិទី៧

2023/07/31 02:04:57 pm        86
ភ្នំពេញ៖ បណ្តាពលរដ្ឋមួយចំនួន នៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល បានបង្ហាញការគាំទ្រ និងមានការទន្ទឹងរងចាំមើលដំណើរការតែងតាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣នេះ សម្រាប់អណត្តិទី៧ នៃរដ្ឋសភាជាតិ។ពលរដ្ឋថ្លែងប្រាប់BTV នៅថ្ងៃទី៣១ ខែកក្កដានេះ ​ថ្លែងថា ​យើងមានសប្បាយរីករាយខ្លាំង ខណៈ នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា​ បានប្រកាសគាំទ្រ ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ​ជានាយករដ្ឋមន្ត្រី ​សម្រាប់អណត្តិទី៧នេះ ឃើញថា ​ប្រទេសជាតិមានស្ថានភាព​សន្តិសុខ​ សណ្តាប់ធ្នាប់ ​និងមានសភាព​ស្ងប់ស្ងាត់​ល្អប្រសើរ ​ពលរដ្ឋចេញប្រកបរបរ និង​មានភ្ញៀវ​ទេសចរជាតិ ​អន្តរជាតិអញ្ជើញដើរទស្សនាកម្សាន្តជាធម្មតា ​ហើយយើងក៏មានការទន្ទឹងរង់ចាំខ្លាំង​ណាស់ដែរ ចង់មើលទិដ្ឋភាពប្រវត្តិសាស្ត្រថ្មី ការតែងតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងសមាសភាព គណៈរដ្ឋមន្ត្រីថ្មីផងដែរ។សូមបញ្ជាក់ថា ​នៅក្នុងដំណើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ​កាលពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ​មាន​ពលរដ្ឋអញ្ជើញទៅបោះឆ្នោត​មាន​ប្រមាណជាង ​៨លាន២សែននាក់ ដែលស្មើនឹង ៨៤.៥៨% នៃចំនួនពលរដ្ឋមានឈ្មោះក្នុងបញ្ជី​បោះឆ្នោតសរុប​ប្រមាណ​ជាង ៩លាន៧សែននាក់ ​ហើយ​ក៏ជា​តួលេខ​ខ្ពស់​បំផុត ​ជាង​បណ្តា​ការ​បោះឆ្នោតនៅក្នុងឆ្នាំអាណត្តិនានា​កន្លងមកដែរ៕អត្ថបទ ស៊ុម សុខជា

ជនអន្តោប្រវេសន៍ មិនត្រូវបានរារាំងដោយរបាំងបណ្តែតទឹកឆ្លងកាត់ទន្លេ Rio Grande នោះទេ

2023/07/31 02:04:49 pm        132
អាមេរិក៖ ជនអន្តោប្រវេសន៍ បានបន្តឆ្លងកាត់ទន្លេ ( រីយ៉ូ ហ្ក្រានដេ) Rio Grande កាលពីថ្ងៃសៅរ៍ ទោះបីជាមានរបាំងពោងបណ្តែតទឹក ត្រូវបានដាក់នៅនឹងកន្លែងដោយរដ្ឋតិចសាស់ដើម្បីរារាំងពួកគេក៏ដោយ។ វីដេអូថតដោយយានដ្រូន បានបង្ហាញពីជនអន្តោប្រវេសន៍ដើរឆ្លងកាត់ខ្សែលួសបន្លាប្រវែងជាច្រើនម៉ាយស៍ ស្វែងរកចំណុចចូលទៅកាន់សហរដ្ឋអាមេរិកពីប្រទេសម៉ិកស៊ិក ដើម្បីប្រគល់ខ្លួនដល់សមាជិកឆ្មាំជាតិរបស់កងទ័ព និង ក្រសួងនគរបាលសុវត្ថិភាពសាធារណៈរបស់រដ្ឋតិចសាស់ នៅជិតទីក្រុង Eagle Pass រដ្ឋតិចសាស់។  អាជ្ញាធរនៅរដ្ឋតិចសាស់ បានចាប់ផ្តើមតម្លើងរបាំងបណ្តែតទឹកនៅកណ្តាលទន្លេជិតទីក្រុង Eagle Pass បង្កឲ្យមានការត្អូញត្អែរផ្នែកការទូតពីប្រទេសម៉ិកស៊ិក។ ក្នុងប៉ុន្មានខែថ្មីៗនេះ កងទ័ពឆ្មាំជាតិរដ្ឋតិចសាស់ បានដាក់ពង្រាយខ្សែបន្លាលួស ដើម្បីបញ្ឈប់លំហូរជនអន្តោប្រវេសន៍ពីប្រទេសម៉ិកស៊ិក។ អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា រដ្ឋតិចសាស់មិនបានពិគ្រោះយោបល់ជាមួយមន្ត្រីសហព័ន្ធនោះទេ នៅមុនពេលតម្លើងពោងបណ្តែតទឹក ហើយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានដាក់បណ្តឹងប្តឹងរដ្ឋតិចសាស់ជុំវិញការតម្លើងរបាំងបណ្តែតទឹករបស់រដ្ឋនេះ៕

ភោជនីយដ្ឋានជប៉ុននៅចិន ព្រួយបារម្ភពីផលប៉ះពាល់សុខភាពខណៈការបញ្ចេញទឹកកង្វក់រោងចក្រ Fukushima

2023/07/31 02:02:18 pm        99
ចិន៖ មានរយៈពេលជាង៣សប្តាហ៍ ចាប់តាំងពីប្រទេសចិន បានបង្កើនការត្រួតពិនិត្យ លើការនាំចូលអាហារ  ជប៉ុនជុំវិញការព្រួយបារម្ភពីសារធាតុវិទ្យុសកម្ម ប៉ុន្តែលោក Kazuyuki Tanioka បានព្រួយបារម្ភរួចទៅហើយសម្រាប់អនាគតនៃភោជនីយដ្ឋានអាហារស៊ូស៊ីដ៏ទំនើបនៅទីក្រុងប៉េកាំង។ ដូចជាភោជនីយដ្ឋភាគច្រើន នៅក្នុងប្រទេសចិន ភោជនីយដ្ឋាន Toya ដែលមានអាយុកាល៨ឆ្នាំ របស់លោក Tanioka បានតស៊ូរយៈពេលច្រើនឆ្នាំពីការរឹតត្បិតជំងឺ Covid-19 ដែលទើបតែបានបន្ធូរបន្ថយកាលពីចុងឆ្នាំកន្លងទៅនេះ។ ពេលនេះ វាកំពុងប្រឈមនឹងកង្វះទាំងអតិថិជន ទាំងអាហារសមុទ្រ នៅមុនពេលផែនការរបស់ប្រទេសជប៉ុនបញ្ចេញទឹកកង្វក់មានសារធាតុវិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តិកម្មរួចចូលទៅសមុទ្រ ពីរោងចក្រនុយក្លេអ៊ែរ Fukushima ដែលទទួលរងដោយគ្រោះមហន្តរាយ។ ចុងភៅភោជនីយដ្ឋានមានអាយុ៤៩ឆ្នំមកពីតំបន់ Kumamoto ប្រទេសជប៉ុនភាគខាងត្បូង បាននិយាយថា ខ្ញុំពិតជាមានការព្រួយបារម្ភអំពីថាតើយើងអាចនៅបន្តឬយ៉ាងណា។ ការដែលមិនអាចនាំចូលបាននូវគ្រឿងផ្សំអាហារ គឺជាជីវិតពិតប្រាកដ ឬស្ថានភាពស្លាប់សម្រាប់ពួកយើង។ ប្រទេសចិន គឺជាអ្នកនាំចូលអាហារសមុទ្រជប៉ុនធំបំផុត។ ភ្លាមៗបន្ទាប់ពីរលកយក្សស៊ូណាមិ និងរញ្ជួយដី ឆ្នាំ២០១១ បានបំផ្លាញរោងចក្រ Fukushima ដែលប្រទេសនេះបានហាមឃាត់ការនាំចូលអាហារនិងផលិតផលកសិកម្មមកពីខេត្តចំនួន៥របស់ជប៉ុន។ ក្រោយមកទៀត ប្រទេសចិន បានពង្រីកបម្រាមរបស់ខ្លួន ដែលបច្ចុប្បន្នគ្របដណ្តប់លើខេត្តចំនួន១០ ក្នុងចំណោមខេត្តសរុបចំនួន៤៧ របស់ប្រទេសជប៉ុន។ ការរឹតត្បិតការនាំចូលចុងក្រោយ ត្រូវបានដាក់នៅក្នុងខែនេះ បន្ទាប់ពីអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានអនុម័តផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួច។ ប្រទេសចិន បានរិះគន់យ៉ាងខ្លាំងចំពោះចំណាត់ការនេះ ដែលបានប្រឈមមុខការប្រឆាំងនៅក្នុងប្រទេស ដោយនិយាយថា ការបញ្ចេញទឹកកង្វក់នេះបង្កគ្រោះថ្នាក់ដល់ជីវិតសត្វសមុទ្រ និងសុខភាពមនុស្ស។

ប្រទេសស៊ូដង់បន្ថែមការបិទផ្លូវអាកាស រហូតដល់ពាក់កណ្តាលខែសីហា ក្នុងពេលមានជម្លោះ

2023/07/31 01:55:53 pm        121
ស៊ូដង់៖ អាកាសយានដ្ឋានអន្តរជាតិ Khartoum នៅថ្ងៃចន្ទ (ទី៣១ ខែកក្កដា) នេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលស៊ូដង់ បានបន្ថែមរយៈពេលនៃការបិទផ្លូវអាកាសរបស់ប្រទេសស៊ូដង់ រហូតដល់ថ្ងៃទី១៥ ខែសីហា ដោយលើកលែងតែជំនួយមនុស្សធម៌ និងការហោះហើរជម្លៀសប៉ុណ្ណោះ។ផ្លូវអាកាសរបស់ប្រទេសស៊ូដង់ ត្រូវបានបិទចាប់តាំងពីការផ្ទុះឡើងនៃការប៉ះទង្គិចគ្នា នៅពាក់កណ្តាលខែមេសា ដោយសារប្រព័ន្ធបង្ហាញទិសផ្លូវអាកាស នៅអាកាសយានដ្ឋាន ត្រូវបានប៉ះពាល់ដោយជម្លោះ រវាងក្រុមពួក ដែលមានសង្រ្គាមជាមួយគ្នា។យោងតាមតួលេខដែលចេញផ្សាយដោយក្រសួងសុខាភិបាលស៊ូដង់ បានឲ្យដឹងថា ជម្លោះប្រដាប់អាវុធ ដែលបានផ្ទុះឡើង កាលពីថ្ងៃទី១៥ ខែមេសា រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា បានបណ្តាលឲ្យមនុស្សស្លាប់ជាង ៣.០០០នាក់ និងជាង ៦.០០០នាក់ រងរបួស៕

កម្មវិធីគាំពារសង្គមសម្រាប់ស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ នឹងចាប់អនុវត្តពីដើមខែសីហាទៅ

2023/07/31 01:19:11 pm        934
ភ្នំពេញ៖ កម្មវិធីគាំពារសង្គមសម្រាប់ស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ នឹងចាប់អនុវត្ត​ពីដើមខែ សីហាទៅ ដោយរាជរដ្ឋាភិបាល នឹងផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រី​ដែល​ជាមន្រ្តីរាជការ មន្រ្តី​កិច្ចសន្យា មន្រ្តីកម្មសិក្សា ​កម្មករនិយោជិតជាសមាជិក​ ប.ស.ស. និងស្រ្តីមកពីគ្រួសារក្រីក ក្នុង​អំឡុងពេលមានផ្ទៃពោះ ពេលសម្រាល ​និងក្រោយពេលសម្រាល រហូតដល់កូនមានអាយុ២ឆ្នាំ។ការបង្កើនកម្រិតប្រាក់​ឧបត្ថម្ភ​ជូនកម្មករ​និយោជិតជាស្រ្តីនេះ រាជរដ្ឋាភិបាលនឹងពង្រីកកិច្ចគាំពារ​សង្គមបន្ថែម​ដល់ស្រ្តីមានផ្ទៃពោះ ​និងកូនអាយុក្រោម២ឆ្នាំ មកពីផ្នែកពាក់ព័ន្ធ ក្នុងគោលបំណង​លើក​កម្ពស់សុខុមាភាពមាតា ​និងកុមារតូច ​ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ​របស់កុមារ ​ចាប់ពីក្នុងផ្ទៃ រហូតអាយុ២ឆ្នាំ ​និងជំរុញការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញា​ស្មារតី ក្នុងរយៈពេល ១ពាន់ថ្ងៃ ដំបូងនៃជីវិត។កម្មការិនីកំពុងពពោះ បម្រើការងារក្នុងវិស័យកាត់ដេរ បានសម្តែងការអរគុណជូនចំពោះប្រមុខ​រាជរដ្ឋាភិបាល ​និងមន្រ្តីគ្រប់ជាន់ថ្នាក់ ដែលបានគិតគូរជាប់ជានិច្ច ។ ពួកគាត់ សង្ឃឹមទៀតថា តាមរយៈការដឹកនាំ​របស់នាយករដ្ឋមន្រ្តីថ្មី នាពេលខាងមុខឆាប់ៗនេះ ពួកគាត់នឹងនៅតែទទួល​បានបន្តនូវអត្ថប្រយោជន៍ ​និងការដំឡើង​ប្រាក់ឈ្នួលអប្បបរមាដូចរៀងរាល់ឆ្នាំជាដើម​។សូមបញ្ជាក់ថា ការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់ស្ត្រីដែលជាមន្រ្តីរាជការ​ មន្រ្តីកិច្ចសន្យា មន្រ្តី​កម្មសិក្សា កម្មករនិយោជិតជាសមាជិក ប.ស.ស. និងស្រ្តីមកពីគ្រួសារក្រីក ក្នុងអំឡុងពេលមាន​ផ្ទៃពោះ ពេលសម្រាល ​និងក្រោយពេលសម្រាល រហូតដល់កូនមានអារយុ២ឆ្នាំនេះ គិតសរុប​ជាសាច់ប្រាក់មានចំនួនប្រមាណ ១លាន ៥២ម៉ឺនរៀល រហូតដល់ ២លាន ៧២ម៉ឺនរៀល ដោយនឹង​គិតតាមចំនួនកូន និងលក្ខខណ្ឌចាំបាច់មួយចំនួនទៀត ​ដើម្បីបន្តគាំពារស្រ្តីមានផ្ទៃពោះ​ និងកុមារតូច ក៏ដូចជាជំរុញការអភិវឌ្ឍមូលធនមនុស្សបន្ថែមទៀតស្របតាមគោលនយោបាយជាតិគាំពារសង្គម៕អត្ថបទ ឈិត បូរ៉ាវី

មេដឹកនាំEU ធ្វើដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសហ្វីលីពីន

2023/07/31 12:24:23 pm        86
បន្ទាប់ពីមានទំនាក់ទំនងដ៏រង្គោះរង្គើជាមួយនឹងអតីតប្រធានាធិបតីជុំវិញបញ្ហាសិទ្ធិមនុស្ស ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ុស៊ុឡា វ៉ុន ដឺ ឡេយេន (Ursula von der Leyen) កំពុងជួបពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណានដ៍ ម៉ាកូស (Ferdinand Marcos Jr) នៅថ្ងៃចន្ទនេះ ក្នុងសញ្ញានៃការធ្វើឲ្យទំនាក់ទំនងប្រសើរឡើង បន្ទាប់ពីមានភាពរង្គោះរង្គើមួយរយៈ រវាងសហភាពអឺរ៉ុប និងអ្នកកាន់តំណែងមុនរបស់លោកជុំវិញបញ្ហាសិទ្ធិមនុស្ស។ក្រុមមន្ត្រីអឺរ៉ុបនិងហ្វីលីពីន បាននិយាយថា លោកស្រី វ៉ុន ដឺ ឡេយេន បានមកដល់ទីក្រុងម៉ានីល កាលពីយប់ថ្ងៃអាទិត្យសម្រាប់ដំណើរទស្សនកិច្ចកម្រិតកំពូលជាលើកដំបូងក្នុងរយៈពេលជិត៦ទសវត្សរ៍នៃទំនាក់ទំនង ជាមួយហ្វីលីពីន។ មន្ត្រីអឺរ៉ុប និងហ្វីលីពីន បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស្រី គឺមានបំណងពង្រឹងការទូត ពាណិជ្ជកម្ម សន្តិសុខ និងទំនាក់ទំនងទូទៅ ដោយបានបន្ថែមថា លោកស្រីបានមក តាមការអញ្ជើញរបស់លោកម៉ាកូស។កិច្ចពិភាក្សារវាងលោកស្រី វ៉ុន ដឺ ឡេយេន និងគណៈប្រតិភូរបស់លោកស្រីជាមួយមន្ត្រីហ្វីលីពីន ក៏ត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់នូវឱកាសរបស់ប្រទេសហ្វីលីពីនក្នុងការរក្សាការលើកទឹកចិត្តពាណិជ្ជកម្មពិសេស អាស្រ័យលើការប្រកាន់ខ្ជាប់របស់ខ្លួនចំពោះអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស និងការងារ និងអភិបាលកិច្ចល្អ។កាលពីខែកុម្ភៈ សមាជិកសភាអឺរ៉ុបមួយក្រុម បាននិយាយថា ឱកាសរបស់ទីក្រុងម៉ានីលក្នុងការរក្សាការលើកទឹកចិត្តទាំងនោះ រួមទាំងការកាត់បន្ថយពន្ធគយសម្រាប់ផលិតផលជាច្រើនមុខ នឹងកើនឡើង ប្រសិនបើមេដឹកនាំបក្សប្រឆាំងដែលត្រូវបានឃុំខ្លួនជាយូរមកហើយ ត្រូវបានដោះលែង ហើយហ្វីលីពីនបានចូលរួមជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិឡើងវិញ។

ក្រុមប្រឹក្សាធម្មនុញ្ញតម្កល់សេចក្តីសម្រេចផ្តន្ទាទោស លើករណីបុគ្គលញុះញង់គូសបំផ្លាញសន្លឹកឆ្នោត

2023/07/31 12:20:29 pm        324
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសតម្កល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជុំវិញការផ្តន្ទាទោសលើករណីបុគ្គលញុះញង់គូសបំផ្លាញសន្លឹកឆ្នោត។នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមប្រឹក្សាជំនំជម្រះ បានដឹកនាំសមាជិក-សមាជិកា បើកសវនាការលើបណ្តឹងតវ៉ាជំទាស់ចំនួន២សំណុំរឿងទៅលើសេចក្តីសម្រេចរបស់ គ.ជ.ប ពាក់ព័ន្ធនឹងសកម្មភាពណែនាំ និងញុះញង់ឲ្យអ្នកបោះឆ្នោតគូសបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត អំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ក្រោយពីបានសួរដេញដោល ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសតម្កល់​សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជុំវិញការផ្តន្ទាទោស​លើ​បុគ្គលញុះញង់ឲ្យគូសបំផ្លាញសន្លឹកឆ្នោត និងសម្រេចបិទផ្លូវតវ៉ាផងដែរ។សូមជម្រាបថា បន្ទាប់ពី គ.ជ.ប ចេញសេចក្តីសម្រេច តំណាងដើមចោទ ឬចុងចោទអាចបន្ត​ប្តឹងជំទាស់​ទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល៧២ម៉ោង ខណៈក្នុងករណីបណ្តឹងដោះស្រាយ​បញ្ចប់ជាស្ថាពរ គ.ជ.ប ​នឹងធ្វើការប្រកាសលទ្ធផលបណ្តោះអាសន្ន ​នាថ្ងៃទី៥ សីហា និង​លទ្ធផលផ្លូវការប្រកាសនាថ្ងៃទី៩ សីហាខាងមុខ។

មន្ត្រីជាន់ខ្ពស់៖ អ៊ុយក្រែននឹងចាប់ផ្តើមពិភាក្សាជាមួយអាមេរិកលើការធានាសន្តិសុខ

2023/07/31 11:15:02 am        95
មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់ បាននិយាយកាលពីថ្ងៃអាទិត្យ (ទី ៣០ ខែកក្កដា)ថា ប្រទេសអ៊ុយក្រែន នឹងចាប់ផ្តើមការពិគ្រោះយោបល់ជាមួយសហរដ្ឋអាមេរិកនៅសប្តាហ៍នេះស្តីពីការផ្តល់ការធានាសន្តិសុខសម្រាប់ទីក្រុងគីវដែលកំពុងរង់ចាំការបញ្ចប់ដំណើរការនៃការចូលរួមជាមួយអង្គការណាតូ។ កិច្ចពិភាក្សាដែលត្រូវបានប្រកាសដោយប្រធានបុគ្គលិករបស់លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី គឺជាការបន្តការសន្យាដែលចេញដោយក្រុមប្រទេសមានឧស្សាហកម្មជឿនលឿនទាំង៧ឬ G7 បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់អង្គការណាតូក្នុងខែនេះ នៅប្រទេសលីទុយអានី ដើម្បីរៀបចំ និងផ្តល់ការធានាសន្តិសុខ។លោក អានឌ្រី យឺម៉ាក ( Andriy Yermak) បានសរសេរនៅលើកម្មវិធីផ្ញើសារTelegramថា យើងនឹងចាប់ផ្តើមកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកនៅ (សប្តាហ៍នេះ)។ ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន នឹងក្លាយជាជាក់ស្តែង កាតព្វកិច្ចរយៈពេលវែង ដែលធានានូវសមត្ថភាពរបស់អ៊ុយក្រែនក្នុងការកម្ចាត់ និងទប់ស្កាត់ការវាតលុករបស់រុស្ស៊ី នាពេលអនាគត។ ទាំងនេះនឹងត្រូវបានព្រាងឲ្យច្បាស់នូវទម្រង់និងយន្តការនៃការគាំទ្រ។លោកយឺម៉ាក បាននិយាយថា ការធានានឹងចូលជាធរមានរហូតដល់អ៊ុយក្រែនទទួលបានសមាជិកភាពណាតូ។

ប្រមុខការពារជាតិ៖ ការសាងសង់មូលដ្ឋានសមុទ្ររាម នឹងលើកកម្ពស់​សមត្ថភាព​កងទ័ព​ជើងទឹក​ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត

2023/07/31 11:13:00 am        533
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បាន​បញ្ជាក់​ជា​ថ្មីម្តងទៀតថា ការសាងសង់សមុទ្ររាមបានកំពុងដំណើរការយ៉ាងសកម្ម ខណៈ​ការ​សាងសង់​នេះ​គឺដើម្បីបង្កើន សមត្ថភាព​កងទ័ព​ជើងទឹក​កម្ពុជា​ឲ្យ​កាន់​តែ​ខ្លាំងក្លា​បន្ថែម​ទៀត​នា​ពេល​អនាគត។តាមរយៈផេកហ្វេសបុកផ្ទាល់ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចពិជ័យសេនាទៀ បាញ់ បានបញ្ជាក់ថា «ថ្ងៃនេះ ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការ បានចុះត្រួត​ពិនិត្យ​ការដ្ឋាន​សាង​សង់មូលដ្ឋានសមុទ្ររាម បាននិងកំពុង​ដំណើរ​ការ​យ៉ាង​សកម្មតាម​ផែន​ការ​គ្រោង​ទុក ដែលជាសំណង់ដ៏ធំមួយ នឹង​លើក​កម្ពស់​សមត្ថភាព​កងទ័ព​ជើង​ទឹក​ឲ្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​មួយ​កម្រិតថែមទៀតនាពេលអនាគត»។សូមបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជា បានបើកការរដ្ឋានសាងសង់ នៅមូលដ្ឋានសមុទ្ររាម កាល​ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ ដោយការ​សាងសង់​នេះ​គឺ​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាលចិន។ការសាងសង់នូវសមុទ្ររាមនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ម្តងហើយម្តង ទៀត​ថា ការធ្វើទំនើបកម្មផ្នែកយោធា និងការកសាងសមត្ថភាពក្នុងវិស័យការពារជាតិ គឺជា​កាតព្វកិច្ច ​សម្រាប់ប្រទេសជាតិ​នីមួយៗ​ដោយ​អនុលោម​ទៅ​តាម​បរិស្ថាន​សន្តិសុខ​របស់​ប្រទេស​ខ្លួន​ សម្រាប់តំបន់ និងពិភពលោក។ សម្តេចពិជ័យសេនាក៏បានលើកឡើងផងដែរថា ការអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ មិន​មែន​មាន​ត្រឹមតែការធ្វើទំនើបកម្មនៅមូលដ្ឋានរាមប៉ុណ្ណោះទេ។ កម្ពុជា​នឹង​បន្ត​ធ្វើ​ឲ្យ​កង​យោធពល​ខេមរភូមិន្ទ មានសមត្ថភាពកាន់តែខ្ពស់ មិនត្រឹម​តែ​អាច​ធានា​ដល់​ការ​ការពារ​អធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំង​អាច​បំពេញ​បាន​នូវ​ករណីកិច្ច​ដទៃ​ទៀត​ ប្រកបដោយជោគជ័យ ដូចជាការប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន កិច្ច​ការ​ជួយ​សង្គ្រោះ ប្រតិបត្តិការរក្សាសន្តិភាពជាដើម។សម្តេចពិជ័យសេនា ក៏បានបញ្ជាក់ជារឿយៗផងដែរថា ការសាងសង់សមុទ្ររាមនេះគឺមិនដកថយ នោះ​ទេ​ បើទោះបីជាមានការរិះគន់ និង​មាន​ការ​ចោទ​ប្រកាន់​ណាមួយ​ពី​ប្រទេស​មហា​អំណាច​មួយ​ចំនួន​ក៏ដោយ ខណៈសម្ដេចបានចាត់ទុកការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងមាន​លក្ខណៈ​បង្កើត​បញ្ហា​បែប​នេះ គឺជាការមាក់ងាយដល់សមត្ថកិច្ច និងអភិបាលកិច្ចរបស់កម្ពុជាតែប៉ុណ្ណោះ៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារ នៅខេត្តស្វាយរៀង
08/24/2025 08:08 PM
ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបំផ្លាញយានដ្រូនអ៊ុយក្រែនជាង ៩០គ្រឿង កាលពីយប់ថ្ងៃសៅរ៍
08/24/2025 06:08 PM
រុស្ស៊ី គ្រោងជួលជនជាតិឥណ្ឌាមកបម្រើការ នៅក្នុងវិស័យគ្រឿងយន្ត និងគ្រឿងអេឡិចត្រូនិច
08/24/2025 06:08 PM
ជនជាតិឃើដនៅប្រទេសស៊ីរី និយាយថា ដំណើរការជ្រើសរើសសមាជិកសភា គឺពុំមានលក្ខណៈប្រជាធិបតេយ្យ
08/24/2025 05:08 PM
គោលជំហរសន្ដិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាគោលជំហរច្បាស់លាស់ ដាច់ខាត និងឥតប្រែប្រួល
08/24/2025 05:08 PM
សភាពការណ៍ជួរមុខតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់
08/24/2025 05:08 PM
ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចតេជោ ជូនប្រជាពលរដ្ឋ និងកុមារភៀសសឹក នៅខេត្តឧត្តរមានជ័យ
08/24/2025 05:08 PM
វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) បានសហការជាមួយក្រុមហ៊ុនចំនួន៥ ដើម្បីផ្ដល់​ឱកាស​ការ​ងារ​ចំនួន ២៤៦៣​កន្លែង​ដល់​ពលករខ្មែ​រ​ដែល​ទើប​វិល​ត្រឡប់​មក​ពីប្រទេ​ស​ថៃ
08/24/2025 05:08 PM
ខេត្តជាប់សមុទ្រនៃប្រទេសចិនខាងត្បូង កំពុងចាត់វិធានការទប់ស្កាត់ផលប៉ះពាល់ពីព្យុះទីហ្វុង Kajiki
08/24/2025 05:08 PM
អ៊ុយក្រែន ប្រារព្ធទិវាឯករាជ្យ ជាមួយនឹងការវាយប្រហារដោយយានដ្រូន ទៅលើប្រទេសរុស្ស៊ី
08/24/2025 05:08 PM