BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Trump ដាក់គោលដៅលើលោក Biden និងលោក DeSantis នៅក្នុងការជួបជុំក្នុងរដ្ឋ

2023/07/31 10:07:40 am        200
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូ ណាល់ត្រាំ បានចាប់យកគោលដៅទៅលើប្រធានាធិបតីលោក Joe Biden និងអភិបាលរដ្ឋ Florida លោក Ron DeSantis ជាគូប្រជែងតំណែងប្រធានាធិបតីគណបក្សសាធារណៈរដ្ឋ អំឡុងពិធីជួបជុំក្នុងទីក្រុង Erie រដ្ឋ Pennsylvania ។លោក DeSantis ត្រូវបានគេមើលឃើញថាជាការគំរាមសំខាន់មួយចំពោះលោកTrump នៅពេលដើមឆ្នាំ ប៉ុន្តែយុទ្ធនាការរបស់លោកកំពុងចុះខ្សោយនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ លោកបានបដិសេធមិនដើរពីក្រោយលោកTrump នៅក្នុងពិធីទទួលទានអាហារពេលល្ងាចនៃទិវា Lincoln Day របស់គណបក្សសាធារណៈរដ្ឋ ក្នុងទីក្រុង Des Moines( ដេ ម័ញ) កាលពីថ្ងៃសុក្រ ទី២៨ ខែកក្កដា ជាកន្លែងដែលអ្នកទាំងពីរនាក់នេះ និងសមាជិកគណបក្សសាធារណៈរដ្ឋ១១នាក់ផ្សេងទៀតមានក្តីសង្ឃឹមដែលត្រូវបានគេផ្តល់ឲ្យរយៈពេល១០នាទីម្នាក់នៅពីមុខអ្នកចូលរួម១.២០០នាក់។ នៅឆ្នាំនេះ លោក Trump ត្រូវបានគេចោទប្រកាន់២លើក ហើយចំនួនសំឡេងឆ្នោតរបស់លោក នៅក្នុងការប្រជែងតែងតាំងបេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណៈរដ្ឋ កំពុងកើនឡើង។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៖«រាល់ការរិះគន់ ក្នុងគោលបំណងស្ថាបនា ក្នុងចេតនាសុចរិត យើងស្វាគមន៍ និងផ្ដល់តម្លៃ»

2023/07/31 09:22:45 am        1262
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ការរិះគន់ក្នុងគោលបំណងស្ថាបនាគឺខុសពីការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូច។ ឯកឧត្ដមបណ្ឌិតបានបញ្ជាក់បន្ថែមទៀតថា «ចំពោះរាល់ការរិះគន់ ក្នុងគោលបំណងស្ថាបនាក្នុងចេតនាសុចរិត យើងស្វាគមន៌និងផ្ដល់តម្លៃ។ ផ្ទុយទៅវិញ ចំពោះការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូចក្នុងចេតនាទុច្ចរិត យើងមិនចាំបាច់ឲ្យតម្លៃនោះទ្បើយ ព្រោះនាំតែខាតពេលវេលាឥតប្រយោជន៍។»

អាជ្ញាធរនឹងកែលម្អសួនច្បារកុមារពោធិ៍ចិនតុង ក្រោយអាជីវករផ្សារសេនជូរីផ្លាហ្សាចាប់ឆ្នោតជ្រើសរើសតូប

2023/07/28 03:25:38 pm        230
ភ្នំពេញ៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានថ្លែងអំណរគុណ​ដល់អាជីវករផ្សារសិនជូរីផ្លាហ្សា និងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧នកាលពីថ្ងៃទី២៣ ខែកក្កដាកន្លងទៅនេះយ៉ាងច្រើនកុះករ ដែលធ្វើឱ្យដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅដោយជោគជ័យ ក្រោមបរិយាកាស ស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មានអំពើហិង្សា។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងការចាប់ឆ្នោតជ្រើសរើសតូបរបស់អាជីវករ​ផ្សារសេនជូរីផ្លាហ្សា កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំសាលា​ខណ្ឌពោធិ៍សែជ័យ លោក នួន ផារ័ត្ន បានបន្ថែមថា ស្ថានភាពនេះបានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឱ្យឃើញនូវភាពកាន់តែចាស់ទុំក្នុងការអនុវត្តគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ។លោក បានថ្លែងថា ដោយសារតែការបោះឆ្នោតនាពេលកន្លងទៅបានប្រព្រឹត្តទៅដោយភាពរលូន ជោគជ័យ សេរី យុត្តិធម៌ និងប្រកបដោយតម្លាភាពនេះ គឺបានបង្ហាញពីលទ្ធិប្រជាធិបតេយ្យដើរទៅ​មុខដ៏ត្រឹមតូ្រវរឹងមាំនៅកម្ពុជា។តាមរយៈនេះហើយទើបយើងអាចឈានមករៀបចំពិធីចាប់ឆ្នោតជ្រើសរើសតូបជូនអាជីវករដែលកំពុងលក់ដូរនៅទីតាំងបណ្តោះអាសន្នលើសួនច្បារកុមារពោធិ៍ចិនតុង ដើម្បីត្រលប់ចូលទៅលក់​នៅ​ក្នុងផ្សារសេនជូរីផ្លាហ្សា ដែលទើបសង់រួចរាល់ ដើម្បីឱ្យការលក់ដូររបស់អាជីវករមាន​សណ្តាប់ធ្នាប់រៀបរយ និងការប្រកប អាជីវកម្មបានរលូនទៅមុខទៀត។លោកអភិបាលរងរាជធានី បានបន្ថែមថា ការចាប់ឆ្នោតជ្រើសរើសតូបនាពេលនេះ គឺជាជម្រើសដ៏ល្អរបស់ក្រុមអាជីវកម្មទាំង​ ៦៤៣តូប ​ដែលមានភាពយុត្តិធម៌ តម្លាភាព និង​ទទួលយកបានទាំងអស់គ្នា ក្នុងការទទួលបានតូបផ្លូវការបន្ទាប់ពីចាប់ឆ្នោតរួច។លោក នួន ផារ័ត្ន ក៏បានអរគុណចំពោះក្រុមអាជីវករដែលមានកិច្ចសហការល្អ​ក្នុងការរុះរើតូបមកលក់​ដូរជាបណ្តោះអាសន្ននៅលើទីតាំងសួនច្បារកុមារពោធិ៍ចិនតុង ហើយរង់ចាំរហូតដល់ថ្ងៃបានចាប់ឆ្នោតយកតូបលក់ដូរថ្មីនៅក្នុងផ្សារទំនើប ដែលធ្វើឱ្យមានការលក់ដូរកាន់តែងាយស្រួល មានផាសុខភាព អនាម័យ និងទទួលបានអតិថិជនកាន់តែច្រើន។ លោកបានបន្ថែមទៀតថា ក្រោយពេលអាជីវករចេញទៅលក់ដូរផ្សារថ្មីរួចរាល់ហើយនោះ អាជ្ញាធរនឹងរៀបចំកែប្រែសណ្តាប់ធ្នាប់ និងសួនច្បារនេះឱ្យមានសោភ័ណភាពកាន់តែស្រស់ស្អាតឡើងវិញ ។នៅក្នុងពិធីនោះដែរក្រុមអាជីវករបានសម្តែងអារម្មណ៍សប្បាយរីករាយ​ ដែលបានចាប់ឆ្នោតជ្រើស រើសតូបសម្រាប់លក់ដូរ ​ដែលមានភាពត្រឹមត្រូវ ​និងតម្លាភាព។ ក្រុមអាជីវករបានថ្លែងអំណរគុណ​ដល់អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌពោធិសែនជ័យ និងគណៈកម្មការផ្សារដែល​បាន​សម្របសម្រួល សាងសង់ផ្សារទំនើបសេនជូរីផ្លាហ្សានេះបានរួចរាល់ ទោះបី​ស្ថិតក្នុងការលំបាក​នៃ​ការរាតត្បាតជំងឺកូវីដ១៩ក្តី ​ដែលនេះ​ បង្ហាញពីការយកចិត្តទុកដាក់ដល់ក្រុម​អាជីវករ​បានទៅលក់ដូរនៅតូបថ្មីបានសមរម្យ ​និងការបង្កើនជីវភាពថ្មី៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

ចក្រភពអង់គ្លេសប្រកាសផ្តល់ថវិកាចំនួន៣០លានផោនដល់ជនភៀសខ្លួននៅប្រទេសហ៊្សកដានី

2023/07/28 02:39:05 pm        191
ហ៊្សកដានី៖ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក James Cleverly បានប្រកាសផ្តល់ជំនួយចំនួន ៣០លានផោន (ប្រហែល ៣៨លានដុល្លារ) ដើម្បីជួយប្រទេសហ្ស៊កដានីក្នុងការទប់ទល់នឹងចំនួនជនភៀសខ្លួនស៊ីរីនៅក្នុងប្រទេសនេះ។ ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិក្នុងខែនេះបាននិយាយថា ខ្លួននឹងកាត់បន្ថយជំនួយជាសាច់ប្រាក់សម្រាប់ជនភៀសខ្លួនស៊ីរីចំនួន ១២០.០០០នាក់ដែលរស់នៅក្នុងជំរំ Zaatari និងជំរំ Azraq ក្នុងប្រទេសហ្ស៊កដានី ដោយសារតែបញ្ហាកង្វះថវិកា។បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Al Safadi នៅទីក្រុង Amman (អាម៉ង់) ខណៈដែលដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ារបស់លោកបានបញ្ចប់ទៅ លោក Cleverly បាននិយាយថា ស្ថានភាពនេះបានបង្កបញ្ហាប្រឈមដល់ "ហេដ្ឋារចនាសម្ព័ន្ធនយោបាយ និងសង្គមរបស់ប្រទេសហ្ស៊កដានី"។ប្រទេសហ្ស៊កដានីគឺជាជម្រកសម្រាប់ជនភៀសខ្លួនស៊ីរីដែលបានចុះឈ្មោះចំនួន ៦៧០.០០០នាក់ ហើយចក្រភពអង់គ្លេស រួមជាមួយនឹងប្រទេសអាល្លឺម៉ង់ និងបារាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជាថវិកា ក៏ដូចជាការបង់ប្រាក់សម្រាប់គម្រោង ដែលផ្តល់អត្ថប្រយោជន៍ដល់បណ្ដាតំបន់ក្នុងប្រទេសហ្ស៊កដានីដែលធ្វើជាម្ចាស់ផ្ទះដល់ជនភៀសខ្លួនទាំងនោះផងដែរ៕

សមាជិកសភាប្រទេសហ្ស៊កដានីគាំទ្រច្បាប់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិតដ៏ចម្រូងចម្រាសមួយ

2023/07/28 02:35:39 pm        189
ហ្ស៊កដានី៖ កាលពីថ្ងៃព្រហស្បតិ៍ (២៧ កក្កដា) សភានៃប្រទេសហ្ស៊កដានីបានគាំទ្រច្បាប់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេវិទ្យាអ៊ីនធឺណិត ដែលត្រូវបានរិះគន់យ៉ាងទូលំទូលាយដោយផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងមាតិកាតាមអ៊ីនធឺណិត និងជំរុញឱ្យមានការព្រួយបារម្ភពីក្រុមសិទ្ធិមនុស្ស ដោយពួកគេនិយាយថា ច្បាប់នោះនឹងដកហូតសិទ្ធិសេរីភាពពលរដ្ឋរបស់ពួកគេ។វិធានការនេះរឹតបន្តឹងការផ្តន្ទាទោសដាក់ពន្ធនាគារ និងពិន័យ សម្រាប់គេហទំព័រណាមួយ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ឬអ្នកទទួលខុសត្រូវចំពោះគណនីសាធារណៈ ដែលត្រូវបានចាត់ទុកថាបានរំលោភលើឯកជនភាព និងនិយ័តកម្មមួយចំនួនទៀត។ សមាជិកសភាភាគច្រើនបានបោះឆ្នោតគាំទ្រច្បាប់នេះ បន្ទាប់ពីការជជែកដេញដោលរយៈពេលប្រាំមួយម៉ោង។ វាត្រូវបានគេរំពឹងថានឹងត្រូវបានអនុម័តនៅប៉ុន្មានថ្ងៃខាងមុខនេះ។នាយករដ្ឋមន្ត្រីប្រទេសហ្ស៊កដានីលោក Bisher al Khasawneh បាននិយាយថា វាចាំបាច់ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិត ដែលភាពឯកជនត្រូវបានរំលោភបំពាន ហើយបាននិយាយថា ការជំរិតទារប្រាក់តាមអ៊ីនធឺណិតបានបង្កឱ្យមានការប៉ះពាល់ជាខ្លាំងក្នុងសង្គម។ច្បាប់នេះបានធ្វើឱ្យអ្នកសារព័ត៌មានមួយចំនួន ក្រុមសកម្មជនសិទ្ធិមនុស្ស និងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសហ្ស៊កដានីបានរិះគន់ច្បាប់នេះដោយពួកគេនិយាយថា មិនមានភាពច្បាស់លាស់ ហើយនឹងធ្វើឱ្យមានផលប៉ះពាល់ធំទូលាយពេក។ ពួកគេបារម្ភថារដ្ឋាភិបាល នគរបាល ព្រមទាំងតុលាការ នឹងកាន់តែងាយស្រួលក្នុងការកាត់បន្ថយសិទ្ធិបញ្ចេញមតិដោយសេរី និងដាក់ទោសទណ្ឌចំពោះអ្នករិះគន់ដែលបង្ហោះខ្លឹមសារតាមអ៊ីនធឺណិតផងដែរ៕

ទូរកុងតឺន័រប្រែទៅជាទីជម្រកសម្រាប់អ្នកគ្មានផ្ទះសម្បែងនៅទីក្រុង Phoenix សហរដ្ឋអាមេរិក ស្របពេលដែលរលកកម្តៅនៅតែបន្ត

2023/07/28 02:29:33 pm        229
អាមេរិក៖  កាលពីថ្ងៃព្រសហ្បតិ៍ម្សិលមិញ ក្រុមមន្រ្តីទីក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក បានបង្ហាញផ្ទះថ្មី ដើរដោយថាមពលពន្លឺព្រះអាទិត្យ មានបំពាក់ម៉ាស៊ីនត្រជាក់ ដែលធ្វើពីទូរកុងតឺន័រ ដោយពួកគេសង្ឃឹមថានឹងអាចផ្តល់ដំណោះស្រាយយូរដល់អ្នកដែលគ្មានផ្ទះសម្បែងរស់នៅ ។  ទីក្រុងមួយនេះ បានចាប់ដៃគូជាមួយក្រុមមិនរកប្រាក់ចំណេញ St. Vincent de Paul និងក្រុម Steel + Sparkដើម្បីបង្កើតផ្ទះ The X-Wing ដែលមានទូកុងតឺន័រប្រវែង ១២ម៉ែត្រចំនូន ៤ តំរៀបជាអក្សរ X បង្កើតបានជាបន្ទប់ទំហំ ១,៥ម៉ែត្រ X ២,៥ម៉ែត្រជាច្រើនបន្ទប់ ។  អ្នកស្រុក ២០នាក់ដែលបច្ចុប្បន្នស្នាក់នៅមជ្ឈមណ្ឌលជួយសង្រ្គោះក្រុងវ៉ាស៊ីងតោនរបស់ក្រុម St. Vincent de Paulនឹងផ្លាស់ទៅជ្រកកោនបណ្តោះអាសន្ននៅក្នុងផ្ទះថ្មីនេះ ស្របពេលដែលពួកគេនៅត្រូវការធនធានទាំងអស់ដែលធ្លាប់មាននៅមជ្ឈមណ្ឌល ដូចជាបន្ទប់ទឹក អាហារ និងសេវាកម្មផ្សេងៗទៀត ។  គួរឲ្យដឹងថា សីតុណ្ហភាពនៅទីក្រុង Phoenixបានកើនឡើងដល់ជាង ៤៣,៣អង្សាសេរយៈពេល ២៨ថ្ងៃជាប់ៗគ្នា ដែលជាកំណត់ត្រាថ្មី ។  អ្នកស្រី Jessica Berg គឺជាប្រធានកម្មវិធីនៅក្រុម St. Vincent de Paul បានមើលឃើញពីផលប៉ះពាល់ដំបូងដោយសារកម្តៅលើអ្នកគ្មានផ្ទះសម្បែង ពេលដែលពួកគេធ្វើដំណើរមកដល់ទីជម្រក ដើម្បីស្វែងរកជំនួយ ។  អ្នកស្រីនិយាយថា ជួនកាលចិញ្ចើមផ្លូវមានសីតុណ្ហភាពកើនឡើងដល់ជាង ៨២អង្សាសេ ។ មនុស្សមកជាមួយការរលាកកម្រិតទី ៣ ។ ការនៅខាងក្រៅធ្វើឲ្យប៉ះពាល់អារម្មណ៍ផ្លូវចិត្តខ្លាំងណាស់ ។ សូម្បីតែឱសថក៏មិនអាចព្យាបាលបាននោះដែរ ហើយបញ្ហាសុខភាពផ្លូវចិត្ត នឹងកើនឡើង ។ វាពិតជាពិបាកទ្រាំខ្លាំងណាស់ ៕

ប្រធានសហភាពអាហ្វ្រិក ស្នើសុំឲ្យរុស្ស៊ីស្វែងរកមធ្យោយបាយសន្តិសហវិជ្ជមានជាមួយអ៊ុយក្រែន

2023/07/28 02:26:58 pm        204
អាហ្វ្រិក៖ ប្រធានសហភាពអាហ្វ្រិក បានអំពាវនាវដល់រុស្ស៊ីឲ្យស្វែងរកផ្លូវមួយចំពោះអ្វីដែលោកហៅថា ជាសន្តិសហវិជ្ជមានជាមួយអ៊ុយក្រែន។ប្រធានសហភាពអាហ្វ្រិក លោក Azali Assoumani ជាប្រធានាធិបតីប្រទេសប្រជុំកោះកូម៉ូរ៉ូស បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងសន្និសីទអន្តរជាតិដែលបានមកជួបប្រជុំគ្នាបណ្តាមេដឹកនាំអាហ្វ្រិក និងប្រទេសផ្សេងទៀតនៅក្នុងទីក្រុង St. Petersburg ប្រទេសរុស្ស៊ី។  ដោយស្ថិតនៅលើវេទិការួមជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin លោក Azali បាននិយាយថារូបលោកគ្មានជម្រើអ្វីក្រៅពីកត់សំគាល់ថា អនាគតនៃភាពជាដៃគូ រុស្ស៊ី-អាហ្វ្រិក នឹងស្ថិតនៅក្រោមការគំរាមកំហែង ស្រសិនបើជម្លោះរុស្ស៊ី-អ៊ុយក្រែននៅតែបន្ត។ ការព្រួយបារម្ភអំពីវិបត្តិស្បៀងអាហារដែលអាចកើតមាន បានកើតឡើងចាប់តាំងពីកាលពីសប្តាហ៍មុន រុស្ស៊ីបានប្រកាសការដកខ្លួនចេញពីកិច្ចព្រមព្រៀង ដែលអនុញ្ញាតឲ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិតាមរយៈសមុទ្រខ្មៅ។លោកពូទីន ថ្លែងថា រុស្ស៊ីអាចបំពេញបានយ៉ាងល្អនូវកង្វះចន្លោះដែលកើតមានក្រោយការដកខ្លួនចេញពីគ្រាប់ធញ្ញជាតិអ៊ុយក្រែន ពីទីផ្សារពិភពលោក ទាំងការលក់គ្រាប់ធញ្ញជាតិរបស់ខ្លួន ទាំងការផ្ទេរដោយមិនបង់ប្រាក់ទៅឲ្យបណ្តាប្រទេសត្រូវការបំផុតនៅអាហ្វ្រិក។ការថ្លែងលើកឡើងរបស់លោក ពូទីន អាចត្រូវបានចាត់ទុកថា ជាការប៉ុនប៉ងដើម្បីបញ្ចុះបញ្ចូលប្រទេសអាហ្វ្រិកជាផ្នែកនៃកិច្ចប្រឹងប្រែងរបស់លោកដើម្បីទប់ទល់ប្រទេសលោកខាងលិច៕

លោក Biden ទាមទារឲ្យមានការជូនដំណឹងអំពីគ្រោះថ្នាក់នៃកម្ដៅ និងផ្តល់ថវិកាចំនួន១ពាន់លានដុល្លារសម្រាប់ដាំដើមឈើ

2023/07/28 02:23:48 pm        187
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៧ កក្កដា) ថា លោកបានស្នើឱ្យរដ្ឋមន្ត្រីក្រសួងការងារស្តីទីលោកស្រី Julie Su ចេញការជូនដំណឹងអំពីគ្រោះថ្នាក់កម្ដៅ ដោយបញ្ជាក់ច្បាស់ថា កម្មករត្រូវមានការការពារទាក់ទងនឹងកម្ដៅនៅពេលដែលសីតុណ្ហភាពកើនឡើងទូទាំងប្រទេស។លោក Biden ក៏បាននិយាយនៅឯសេតវិមានផងដែរថា សេវាកម្មព្រៃឈើរបស់សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយចំនួន ១ពាន់លានដុល្លារដើម្បីជួយបណ្ដាទីប្រជុំជននិងទីក្រុងនានាដាំដើមឈើ ដើម្បីទប់ទល់នឹងកម្ដៅផងដែរ។រលកកម្ដៅកាន់តែខ្លាំងបានវាយប្រហារភាគខាងកើតសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ដោយជំរុញឱ្យមានការព្រមានអំពីគ្រោះថ្នាក់ដែលបង្កដោយកម្ដៅ និងសំណើម ដែលហក់ឡើងនៅថ្ងៃចុងក្រោយនៃខែកក្កដា ដែលជាខែក្ដៅបំផុតកម្រិតបំបែកកំណត់ត្រាពិភពលោកនេះ។សេវាកម្មអាកាសធាតុជាតិ បាននិយាយថា ប្រជាជនអាមេរិកំពុងស្ថិតនៅក្រោមការឃ្លាំមើល និងការព្រមានដោយសីតុណ្ហភាព និងកម្រិតសន្ទស្សន៍កំដៅលើសពី ១០០អង្សាហ្វារិនហៃ (៣៧,៨អង្សាសេ) នៅក្នុងការព្យាករណ៍រហូតដល់យ៉ាងហោចណាស់ថ្ងៃសៅរ៍។ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ខែកក្កដា ឆ្នាំ២០២៣នេះ ត្រូវបានកំណត់ជាខែដែលមានសីតុណ្ហភាពក្ដៅបំផុតក្នុងពិភពលោក៕

លទ្ធផលបោះឆ្នោតបឋមបានបង្ហាញថា ប្រជាពលរដ្ឋច្រើនលើសលប់ជឿជាក់ និងគាំទ្រCPPឥតងាករេ

2023/07/28 02:14:50 pm        239
ភ្នំពេញ៖ តាមរយៈលទ្ធផលបឋមសម្រាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា នៅតែរក្សាបាននូវឧត្តមភាព និងប្រៀបឈ្នះរបស់ខ្លួន ដែលនេះពិតជាបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីទឹកចិត្តរបស់ប្រជាជនកម្ពុជា ដោយនៅតែជឿជាក់ និងគាំទ្រគណបក្សប្រជាជនកម្ពុជាឥតងាករេ។នេះជាការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ក្នុងពិធីសំណេះសំណាលជាមួយប្រធានគណបក្សខណ្ឌ សង្កាត់ យុវជន សហជីពសង្កាត់ និងក្រុមការងារចុះជួយសង្កាត់ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។ឯកឧត្តម ឃួង ស្រេង បានថ្លែងការអរគុណយ៉ាង ជ្រាលជ្រៅបំផុតជូនចំពោះក្រុមការងារចុះជួយមូលដ្ឋានរាជធានីភ្នំពេញ ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌទាំង១៤ ក្រុមការងារចុះជួយតាមបណ្ដាសង្កាត់ទាំង១០៥ ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ មន្ត្រីគណបក្ស សកម្មជនគណបក្ស និងសមាជិក សមាជិកាគណបក្សទាំងអស់ ​ដែលបានលះបង់នូវកម្លាំងកាយចិត្ត ស្មារតី និងពលវេលាដ៏មានតម្លៃ ដើម្បីជួយគាំទ្រខិតខំប្រឹងប្រែង និងបំពេញការងារយ៉ាងយកចិត្តទុកដាក់លើការបោះឆ្នោតជ្រើស​តាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។ បន្ថែមពីនេះ ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរ និងអំណរគុណផងដែរ ចំពោះមន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបងប្អូន​ប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ នៅតាមការិយាល័យ បោះឆ្នោតទាំង ២.២០៦ ការិយាល័យ ជាពិសេសប្រជាពលរដ្ឋបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ក្នុងអត្រា ៨៥,៧៥% នៅរាជធានីភ្នំពេញ និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជាមួយនឹង​លទ្ធផល​ឈ្នះភ្លូកទឹកភ្នកដី ។ លទ្ធផលដ៏ល្អប្រសើរនេះ ក៏បានបង្ហាញឱ្យឃើញកាន់តែច្បាស់ថា ប្រជាជនកម្ពុជានៅតែជឿជាក់ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយឥតងាករេ ដើម្បីថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ក៏ដូចជាគាំទ្រការសម្រេចចិត្តរបស់សម្ដេចតេជោប្រធានគណបក្ស និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី សម្រាប់នីតិកាលទី៧ នេះ។ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំគណបក្សខណ្ឌ គណបក្ស​សង្កាត់ ថ្នាក់ដឹកនាំគណបក្សមូលដ្ឋាន និងក្រុមការងារចំណុះរចនាសម្ព័ន្ធ​គណបក្ស​រាជធានី​គ្រប់ជាន់ថ្នាក់ ត្រូវ គោរពនូវលក្ខន្តិកៈ​ បទបញ្ជាផ្ទៃក្នុង ​និងសេចក្តីសម្រេចផ្សេងៗ​របស់គណបក្ស ព្រមទាំងត្រូវបន្តអនុវត្តនូវតួនាទីភារកិច្ចខ្លួនក្នុងការបំរើប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានបន្ថែមទៀត៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

កាសែត Politico៖អាមេរិកនឹងចាប់ផ្តើមបញ្ជូនរថក្រោះ Abrams ទៅអ៊ុយក្រែនក្នុងខែកញ្ញា

2023/07/28 02:01:12 pm        224
អាមេរិក៖ កាសែត Politico បានរាយការណ៍ថា រដ្ឋបាលអាមេរិក នឹងចាប់ផ្តើមបញ្ជូនរថក្រោះ Abrams ផលិតដោយសហរដ្ឋអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងខែកញ្ញាខាងមុខ។យោងតាមប្រភពរបស់កាសែតនេះ រថក្រោះជាច្រើនគ្រឿង នឹងត្រូវបញ្ជូនទៅប្រទេសអាល្លឺម៉ង់ ដើម្បីធ្វើទំនើបកម្ម ក្នុងខែសីហា។សារព័ត៌មាន Politico បានដកស្រង់ប្រភពអនាមិកថា៖«ផែនការ គឺត្រូវបញ្ជូនរថក្រោះ Abrams មួយចំនួនទៅកាន់ប្រទេសអាល្លឺម៉ង់ក្នុងខែសីហា ជទីដែលរថក្រោះទាំងនោះ នឹងត្រូវរៀបចំនិងតុបតែចុងក្រោយ។ នៅពេលដែលដំណើរការនេះ ត្រូវបានបញ្ចប់ រថក្រោះ Abrams ដំបូង នឹងត្រូវបញ្ជូនទៅអ៊ុយក្រែន នៅខែកញ្ញា។ .សារព័ត៌មាននេះ បាននិយាយថា សហរដ្ឋអាមេរិក កំពុងបញ្ជូនរថក្រោះម៉ូដែល M1A1 ចាស់ៗជំនួសឲ្យរថក្រោះម៉ូដែល A2 ទំនើបជាង ដែលនឹងចំណាយពេលមួយឆ្នាំ ដើម្បីទៅដល់អ៊ុយក្រែន។មន្ត្រីឧស្សាហកម្មម្នាក់ដែលមិនបញ្ចេញឈ្មោះ ត្រូវបានដកស្រង់សម្តីថា៖«ក្រុមដំបូង នឹងមានរថក្រោះពី ៦ ទៅ ៨គ្រឿង»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងមហាផ្ទៃ និងក្រសួងការងារ បន្តពង្រឹងយន្តការគាំទ្រដល់ពលករខ្មែរ​ដែលត្រឡប់មក​កម្ពុជាវិញ
08/22/2025 05:08 PM
មេភូមិភាគទី៥កម្ពុជា៖កម្ពុជា-ថៃប្តេជ្ញាចិត្តធ្វើយ៉ាងណាស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន
08/22/2025 05:08 PM
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអនុញ្ញាតជូន ឯកឧត្តមអគ្គនាយក Zhou Yijue នៃគណបក្សកុំម្មុយនីស្ដចិនតំបន់ស្វយ័តក្វាងស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
08/22/2025 04:08 PM
ក្នុងកិច្ចប្រជុំRBCកម្ពុជា និងថៃបានប្តេជ្ញាចិត្តធ្វើយ៉ាងណាស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន
08/22/2025 04:08 PM
ក្រុមបាល់ទាត់នារី U16 កម្ពុជារបូត ៣ ពិន្ទុក្នុងប្រកួតដំបូងនៃជើងឯកអាស៊ាន នៅឥណ្ឌូនេស៊ី
08/22/2025 04:08 PM
ប្រទេសចំនួន ២៧ អំពាវនាវដល់អ៊ីស្រាអែល អនុញ្ញាតឲ្យអង្គការព័ត៌មានបរទេសឯករាជ្យ ចូលទៅ ហ្កាហ្សា
08/22/2025 03:08 PM
វិធានការសំខាន់ៗ ១១ចំណុច ដែលក្រសួងការងារបានដាក់ចេញ​ក្នុងការ​ជួយ​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ឱ្យមានការងារធ្វើ
08/22/2025 03:08 PM
ទីភ្នាក់ងារUNចំនួន ២៥ នឹងបន្តប្រតិបត្តិការ នៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីអាណត្តិរបស់UNAMI ត្រូវបញ្ចប់
08/22/2025 03:08 PM
សារព័ត៌មានរ៉យទ័រ៖ សហរដ្ឋអាមេរិក បន្តការនាំចូលប្រេងពីប្រទេសវ៉េណេហ្ស៊ុយអេឡា
08/22/2025 02:08 PM
លោក Xi របស់ចិន នឹងធ្វើជាម្ចាស់ផ្ទះទទួលលោក Putin និងមេដឹកនាំជាច្រើនរូបទៀតក្នុងកិច្ចប្រជុំកំពូល SCO
08/22/2025 02:08 PM