សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

មនុស្សម្នាក់ស្លាប់ និង៨នាក់ទៀត រងរបួស ក្នុងការបាញ់ប្រហារធំមួយ នៅប៉ែកខាងលិចទីក្រុងឈីកាហ្គោ

2023/07/31 09:16:58 pm        88
អាមេរិក៖ យោងតាមនគរបាលក្នុងតំបន់ បានឲ្យដឹងថា ស្ត្រីវ័យ២១ឆ្នាំម្នាក់ បានស្លាប់ និង៨នាក់ផ្សេងទៀត បានរងរបួស ក្នុងការបាញ់ប្រហារធំមួយ នៅប៉ែកខាងលិច ទីក្រុង ឈីកាហ្គោកាលពីព្រឹកថ្ងៃអាទិត្យ។ នគរបាលទីក្រុងឈីកាហ្គោ និយាយថា ការបាញ់ប្រហារនេះ បានកើតឡើងនៅអំពុងម៉ោង១ រំលងអាធ្រាត ម៉ោងក្នុងតំបន់ នៅដែលមនុស្សច្រើននាក់ ត្រូវបានគេឃើញចញពីរថយន្តJeep (ហ្ស៊ីប) ព័ណ៌ខ្មៅមួយគ្រឿង និងបានចាប់ផ្តើមបាញ់ប្រហារទៅលើក្រុមស្ត្រីកំពុងជួបជុំគ្នា។ អាយុរបស់ជនរងគ្រោះទាំង៩នាក់មានចាប់ពី២០ឆ្នាំដល់៣៣ឆ្នាំ។  អាជ្ញាធរនិយាយថា ស្ត្រីដែលត្រូវបានគេបាញ់ចំមុខ ត្រូវបានប្រកាសថាស្លាប់ភ្លាមៗបន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Mt. Sinai ។ ស្ត្រីវ័យ២៨ឆ្នាំម្នាក់ ត្រូវបានគេបាញ់៨គ្រាប់ចំដងខ្លួន ហើយកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ ស្ត្រី៥នាក់ផ្សេងទៀត បានទទួលរងរបួសដោយការបាញ់កាំភ្លើងច្រើនគ្រាប់ ខណៈជនរងគ្រោះ២នាក់រងរបួសត្រូវបញ្ឆិត។ នគរបាលនិយាយថា គ្មាននណាម្នាក់ត្រូវបានឃុំខ្លួននៅឡើយ ហើយឧបទ្ទវហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។  សហរដ្ឋអាមេរិក កំពុងទប់ស្កាត់នូវចំនួនដ៏ច្រើននៃករាបាញ់ប្រហារទ្រង់ទ្រាយធំៗ និងឧបទ្ទវហេតុអំពើហិង្សាដោយអាវុធ។ យោងតាមទិន្នន័យដែលប្រមូលដោយបណ្ណាសា អំពើហិង្សាដោយអាវុធ បានឲ្យដឹងថា មានការបាញ់ប្រហារទ្រង់ទ្រាយធំៗជាង៤១៥លើកនៅក្នុងប្រទេសរហូតមកដល់ពេលនេះនៅឆ្នាំនេះ ដែលបានកំណត់ថាការបាញ់ប្រហារទ្រង់ទ្រាយធំមួយ ជាឧបទ្ទវហេតុដែលមានមនុស្សយ៉ាងហោចណាស់៤នាក់ត្រូវបានបាញ់ ដោយមិនរាប់បញ្ចូលអ្នកបាញ់ប្រហារឡើយ៕

បណ្តឹងទាមទាប្រាក់៤៧៥លានដុល្លារលើទូរទស្សន៍ CNN របស់លោក Trump ត្រូវបានច្រានចោល

2023/07/31 09:09:12 pm        133
អាមេរិក៖ ទូរទស្សន័CNN ពុំបានបរិហាកេរ្តិ៍ លើលោក Donald Trump នោះទេ នៅពេលដែលទូរទស្សន៍នេះ និយាយយោងទៅរកការបញ្ជាក់ការបោះឆ្នោតក្នុង២០២០ ដែលលោកបានបរាជ័យ ខណៈជាការដកស្រង់សម្តីរបស់លោក ថាជាការភូតកុហក់ដ៏ធំ។ កាលពីថ្ងៃសុក្រ ចៅក្រមសហព័ន្ធ បានចេញសេចក្តីសម្រេច ថាការអត្ថាធិប្បាយនោះមិនអាចជាការបរិហារកេរ្ត៍នោះទេ ព្រោះវាជាការបញ្ចេញមតិ។ បណ្តឹងរបស់អតីតប្រធានាធិបតីរូបនេះ បានធ្វើឡើងកាលពីខែតុលាឆ្នំាមុន។ វាបានគូសបញ្ជាក់គំរូចំនួន៥ ដែលបណ្តាញសារព័ត៌មានបានចេញផ្សាយរឿង ឬ ផ្សាយពីការអត្ថាធិប្បាយ ដោយប្រើប្រាស់ឃ្លាកុហក់អំពីភាពបរាជ័យក្នុងការបោះឆ្នោតរបស់លោក Trump។ បណ្តឹងរបស់លោកTrump បានអះអាងថា បណ្តាញទូរទស្សន៍នេះបានប្រើប្រាស់ឃ្លាកុហក់ដ៏ធំក្នុងការប្រដូចលោកដោយចេត្តនាទៅនឹងមេដឹកនាំណាហ្ស៊ីអាល្លឺម៉ង់ គឺលោក Adolf Hitler( អាដុល អ៊ីត្លែ) ។ អ្នកនាំពាក្យរបស់លោក Trump បានចាប់ចំណុចនោះ ទោះបីក្នុងការថ្លែងក៏ដោយ ហើយទូរទស្សន៍ CNN នឹងត្រូវទទួលខុសត្រូវសម្រាប់ការប្រព្រឹត្តខុសរបស់ពួកគេមកលើអតីតប្រធានាធិបតី។ទូរទស្សន៍ CNN ជាគោលដៅដ៏ពេញចិត្តរបស់លោក Trump ជាយូរមកហើយ ជាអ្នកដែលតែងតែនិយាយវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយដែលលោកមិនពេញចិត្ត៕

ពលរដ្ឋទន្ទឹងរង់ចាំមើលការតែងតាំងនាយករដ្ឋមន្ត្រីថ្មី ​ខណៈបក្សប្រជាជននឹងបន្តដឹកនាំរដ្ឋាភិបាល អាណត្តិទី៧

2023/07/31 09:04:57 pm        106
ភ្នំពេញ៖ បណ្តាពលរដ្ឋមួយចំនួន នៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល បានបង្ហាញការគាំទ្រ និងមានការទន្ទឹងរងចាំមើលដំណើរការតែងតាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣នេះ សម្រាប់អណត្តិទី៧ នៃរដ្ឋសភាជាតិ។ពលរដ្ឋថ្លែងប្រាប់BTV នៅថ្ងៃទី៣១ ខែកក្កដានេះ ​ថ្លែងថា ​យើងមានសប្បាយរីករាយខ្លាំង ខណៈ នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា​ បានប្រកាសគាំទ្រ ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ​ជានាយករដ្ឋមន្ត្រី ​សម្រាប់អណត្តិទី៧នេះ ឃើញថា ​ប្រទេសជាតិមានស្ថានភាព​សន្តិសុខ​ សណ្តាប់ធ្នាប់ ​និងមានសភាព​ស្ងប់ស្ងាត់​ល្អប្រសើរ ​ពលរដ្ឋចេញប្រកបរបរ និង​មានភ្ញៀវ​ទេសចរជាតិ ​អន្តរជាតិអញ្ជើញដើរទស្សនាកម្សាន្តជាធម្មតា ​ហើយយើងក៏មានការទន្ទឹងរង់ចាំខ្លាំង​ណាស់ដែរ ចង់មើលទិដ្ឋភាពប្រវត្តិសាស្ត្រថ្មី ការតែងតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងសមាសភាព គណៈរដ្ឋមន្ត្រីថ្មីផងដែរ។សូមបញ្ជាក់ថា ​នៅក្នុងដំណើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ​កាលពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ​មាន​ពលរដ្ឋអញ្ជើញទៅបោះឆ្នោត​មាន​ប្រមាណជាង ​៨លាន២សែននាក់ ដែលស្មើនឹង ៨៤.៥៨% នៃចំនួនពលរដ្ឋមានឈ្មោះក្នុងបញ្ជី​បោះឆ្នោតសរុប​ប្រមាណ​ជាង ៩លាន៧សែននាក់ ​ហើយ​ក៏ជា​តួលេខ​ខ្ពស់​បំផុត ​ជាង​បណ្តា​ការ​បោះឆ្នោតនៅក្នុងឆ្នាំអាណត្តិនានា​កន្លងមកដែរ៕អត្ថបទ ស៊ុម សុខជា

ជនអន្តោប្រវេសន៍ មិនត្រូវបានរារាំងដោយរបាំងបណ្តែតទឹកឆ្លងកាត់ទន្លេ Rio Grande នោះទេ

2023/07/31 09:04:49 pm        176
អាមេរិក៖ ជនអន្តោប្រវេសន៍ បានបន្តឆ្លងកាត់ទន្លេ ( រីយ៉ូ ហ្ក្រានដេ) Rio Grande កាលពីថ្ងៃសៅរ៍ ទោះបីជាមានរបាំងពោងបណ្តែតទឹក ត្រូវបានដាក់នៅនឹងកន្លែងដោយរដ្ឋតិចសាស់ដើម្បីរារាំងពួកគេក៏ដោយ។ វីដេអូថតដោយយានដ្រូន បានបង្ហាញពីជនអន្តោប្រវេសន៍ដើរឆ្លងកាត់ខ្សែលួសបន្លាប្រវែងជាច្រើនម៉ាយស៍ ស្វែងរកចំណុចចូលទៅកាន់សហរដ្ឋអាមេរិកពីប្រទេសម៉ិកស៊ិក ដើម្បីប្រគល់ខ្លួនដល់សមាជិកឆ្មាំជាតិរបស់កងទ័ព និង ក្រសួងនគរបាលសុវត្ថិភាពសាធារណៈរបស់រដ្ឋតិចសាស់ នៅជិតទីក្រុង Eagle Pass រដ្ឋតិចសាស់។  អាជ្ញាធរនៅរដ្ឋតិចសាស់ បានចាប់ផ្តើមតម្លើងរបាំងបណ្តែតទឹកនៅកណ្តាលទន្លេជិតទីក្រុង Eagle Pass បង្កឲ្យមានការត្អូញត្អែរផ្នែកការទូតពីប្រទេសម៉ិកស៊ិក។ ក្នុងប៉ុន្មានខែថ្មីៗនេះ កងទ័ពឆ្មាំជាតិរដ្ឋតិចសាស់ បានដាក់ពង្រាយខ្សែបន្លាលួស ដើម្បីបញ្ឈប់លំហូរជនអន្តោប្រវេសន៍ពីប្រទេសម៉ិកស៊ិក។ អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា រដ្ឋតិចសាស់មិនបានពិគ្រោះយោបល់ជាមួយមន្ត្រីសហព័ន្ធនោះទេ នៅមុនពេលតម្លើងពោងបណ្តែតទឹក ហើយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានដាក់បណ្តឹងប្តឹងរដ្ឋតិចសាស់ជុំវិញការតម្លើងរបាំងបណ្តែតទឹករបស់រដ្ឋនេះ៕

ភោជនីយដ្ឋានជប៉ុននៅចិន ព្រួយបារម្ភពីផលប៉ះពាល់សុខភាពខណៈការបញ្ចេញទឹកកង្វក់រោងចក្រ Fukushima

2023/07/31 09:02:18 pm        130
ចិន៖ មានរយៈពេលជាង៣សប្តាហ៍ ចាប់តាំងពីប្រទេសចិន បានបង្កើនការត្រួតពិនិត្យ លើការនាំចូលអាហារ  ជប៉ុនជុំវិញការព្រួយបារម្ភពីសារធាតុវិទ្យុសកម្ម ប៉ុន្តែលោក Kazuyuki Tanioka បានព្រួយបារម្ភរួចទៅហើយសម្រាប់អនាគតនៃភោជនីយដ្ឋានអាហារស៊ូស៊ីដ៏ទំនើបនៅទីក្រុងប៉េកាំង។ ដូចជាភោជនីយដ្ឋភាគច្រើន នៅក្នុងប្រទេសចិន ភោជនីយដ្ឋាន Toya ដែលមានអាយុកាល៨ឆ្នាំ របស់លោក Tanioka បានតស៊ូរយៈពេលច្រើនឆ្នាំពីការរឹតត្បិតជំងឺ Covid-19 ដែលទើបតែបានបន្ធូរបន្ថយកាលពីចុងឆ្នាំកន្លងទៅនេះ។ ពេលនេះ វាកំពុងប្រឈមនឹងកង្វះទាំងអតិថិជន ទាំងអាហារសមុទ្រ នៅមុនពេលផែនការរបស់ប្រទេសជប៉ុនបញ្ចេញទឹកកង្វក់មានសារធាតុវិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តិកម្មរួចចូលទៅសមុទ្រ ពីរោងចក្រនុយក្លេអ៊ែរ Fukushima ដែលទទួលរងដោយគ្រោះមហន្តរាយ។ ចុងភៅភោជនីយដ្ឋានមានអាយុ៤៩ឆ្នំមកពីតំបន់ Kumamoto ប្រទេសជប៉ុនភាគខាងត្បូង បាននិយាយថា ខ្ញុំពិតជាមានការព្រួយបារម្ភអំពីថាតើយើងអាចនៅបន្តឬយ៉ាងណា។ ការដែលមិនអាចនាំចូលបាននូវគ្រឿងផ្សំអាហារ គឺជាជីវិតពិតប្រាកដ ឬស្ថានភាពស្លាប់សម្រាប់ពួកយើង។ ប្រទេសចិន គឺជាអ្នកនាំចូលអាហារសមុទ្រជប៉ុនធំបំផុត។ ភ្លាមៗបន្ទាប់ពីរលកយក្សស៊ូណាមិ និងរញ្ជួយដី ឆ្នាំ២០១១ បានបំផ្លាញរោងចក្រ Fukushima ដែលប្រទេសនេះបានហាមឃាត់ការនាំចូលអាហារនិងផលិតផលកសិកម្មមកពីខេត្តចំនួន៥របស់ជប៉ុន។ ក្រោយមកទៀត ប្រទេសចិន បានពង្រីកបម្រាមរបស់ខ្លួន ដែលបច្ចុប្បន្នគ្របដណ្តប់លើខេត្តចំនួន១០ ក្នុងចំណោមខេត្តសរុបចំនួន៤៧ របស់ប្រទេសជប៉ុន។ ការរឹតត្បិតការនាំចូលចុងក្រោយ ត្រូវបានដាក់នៅក្នុងខែនេះ បន្ទាប់ពីអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានអនុម័តផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួច។ ប្រទេសចិន បានរិះគន់យ៉ាងខ្លាំងចំពោះចំណាត់ការនេះ ដែលបានប្រឈមមុខការប្រឆាំងនៅក្នុងប្រទេស ដោយនិយាយថា ការបញ្ចេញទឹកកង្វក់នេះបង្កគ្រោះថ្នាក់ដល់ជីវិតសត្វសមុទ្រ និងសុខភាពមនុស្ស។

ប្រទេសស៊ូដង់បន្ថែមការបិទផ្លូវអាកាស រហូតដល់ពាក់កណ្តាលខែសីហា ក្នុងពេលមានជម្លោះ

2023/07/31 08:55:53 pm        154
ស៊ូដង់៖ អាកាសយានដ្ឋានអន្តរជាតិ Khartoum នៅថ្ងៃចន្ទ (ទី៣១ ខែកក្កដា) នេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលស៊ូដង់ បានបន្ថែមរយៈពេលនៃការបិទផ្លូវអាកាសរបស់ប្រទេសស៊ូដង់ រហូតដល់ថ្ងៃទី១៥ ខែសីហា ដោយលើកលែងតែជំនួយមនុស្សធម៌ និងការហោះហើរជម្លៀសប៉ុណ្ណោះ។ផ្លូវអាកាសរបស់ប្រទេសស៊ូដង់ ត្រូវបានបិទចាប់តាំងពីការផ្ទុះឡើងនៃការប៉ះទង្គិចគ្នា នៅពាក់កណ្តាលខែមេសា ដោយសារប្រព័ន្ធបង្ហាញទិសផ្លូវអាកាស នៅអាកាសយានដ្ឋាន ត្រូវបានប៉ះពាល់ដោយជម្លោះ រវាងក្រុមពួក ដែលមានសង្រ្គាមជាមួយគ្នា។យោងតាមតួលេខដែលចេញផ្សាយដោយក្រសួងសុខាភិបាលស៊ូដង់ បានឲ្យដឹងថា ជម្លោះប្រដាប់អាវុធ ដែលបានផ្ទុះឡើង កាលពីថ្ងៃទី១៥ ខែមេសា រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា បានបណ្តាលឲ្យមនុស្សស្លាប់ជាង ៣.០០០នាក់ និងជាង ៦.០០០នាក់ រងរបួស៕

កម្មវិធីគាំពារសង្គមសម្រាប់ស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ នឹងចាប់អនុវត្តពីដើមខែសីហាទៅ

2023/07/31 08:19:11 pm        988
ភ្នំពេញ៖ កម្មវិធីគាំពារសង្គមសម្រាប់ស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ នឹងចាប់អនុវត្ត​ពីដើមខែ សីហាទៅ ដោយរាជរដ្ឋាភិបាល នឹងផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រី​ដែល​ជាមន្រ្តីរាជការ មន្រ្តី​កិច្ចសន្យា មន្រ្តីកម្មសិក្សា ​កម្មករនិយោជិតជាសមាជិក​ ប.ស.ស. និងស្រ្តីមកពីគ្រួសារក្រីក ក្នុង​អំឡុងពេលមានផ្ទៃពោះ ពេលសម្រាល ​និងក្រោយពេលសម្រាល រហូតដល់កូនមានអាយុ២ឆ្នាំ។ការបង្កើនកម្រិតប្រាក់​ឧបត្ថម្ភ​ជូនកម្មករ​និយោជិតជាស្រ្តីនេះ រាជរដ្ឋាភិបាលនឹងពង្រីកកិច្ចគាំពារ​សង្គមបន្ថែម​ដល់ស្រ្តីមានផ្ទៃពោះ ​និងកូនអាយុក្រោម២ឆ្នាំ មកពីផ្នែកពាក់ព័ន្ធ ក្នុងគោលបំណង​លើក​កម្ពស់សុខុមាភាពមាតា ​និងកុមារតូច ​ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ​របស់កុមារ ​ចាប់ពីក្នុងផ្ទៃ រហូតអាយុ២ឆ្នាំ ​និងជំរុញការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញា​ស្មារតី ក្នុងរយៈពេល ១ពាន់ថ្ងៃ ដំបូងនៃជីវិត។កម្មការិនីកំពុងពពោះ បម្រើការងារក្នុងវិស័យកាត់ដេរ បានសម្តែងការអរគុណជូនចំពោះប្រមុខ​រាជរដ្ឋាភិបាល ​និងមន្រ្តីគ្រប់ជាន់ថ្នាក់ ដែលបានគិតគូរជាប់ជានិច្ច ។ ពួកគាត់ សង្ឃឹមទៀតថា តាមរយៈការដឹកនាំ​របស់នាយករដ្ឋមន្រ្តីថ្មី នាពេលខាងមុខឆាប់ៗនេះ ពួកគាត់នឹងនៅតែទទួល​បានបន្តនូវអត្ថប្រយោជន៍ ​និងការដំឡើង​ប្រាក់ឈ្នួលអប្បបរមាដូចរៀងរាល់ឆ្នាំជាដើម​។សូមបញ្ជាក់ថា ការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់ស្ត្រីដែលជាមន្រ្តីរាជការ​ មន្រ្តីកិច្ចសន្យា មន្រ្តី​កម្មសិក្សា កម្មករនិយោជិតជាសមាជិក ប.ស.ស. និងស្រ្តីមកពីគ្រួសារក្រីក ក្នុងអំឡុងពេលមាន​ផ្ទៃពោះ ពេលសម្រាល ​និងក្រោយពេលសម្រាល រហូតដល់កូនមានអារយុ២ឆ្នាំនេះ គិតសរុប​ជាសាច់ប្រាក់មានចំនួនប្រមាណ ១លាន ៥២ម៉ឺនរៀល រហូតដល់ ២លាន ៧២ម៉ឺនរៀល ដោយនឹង​គិតតាមចំនួនកូន និងលក្ខខណ្ឌចាំបាច់មួយចំនួនទៀត ​ដើម្បីបន្តគាំពារស្រ្តីមានផ្ទៃពោះ​ និងកុមារតូច ក៏ដូចជាជំរុញការអភិវឌ្ឍមូលធនមនុស្សបន្ថែមទៀតស្របតាមគោលនយោបាយជាតិគាំពារសង្គម៕អត្ថបទ ឈិត បូរ៉ាវី

មេដឹកនាំEU ធ្វើដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសហ្វីលីពីន

2023/07/31 07:24:23 pm        104
បន្ទាប់ពីមានទំនាក់ទំនងដ៏រង្គោះរង្គើជាមួយនឹងអតីតប្រធានាធិបតីជុំវិញបញ្ហាសិទ្ធិមនុស្ស ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ុស៊ុឡា វ៉ុន ដឺ ឡេយេន (Ursula von der Leyen) កំពុងជួបពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណានដ៍ ម៉ាកូស (Ferdinand Marcos Jr) នៅថ្ងៃចន្ទនេះ ក្នុងសញ្ញានៃការធ្វើឲ្យទំនាក់ទំនងប្រសើរឡើង បន្ទាប់ពីមានភាពរង្គោះរង្គើមួយរយៈ រវាងសហភាពអឺរ៉ុប និងអ្នកកាន់តំណែងមុនរបស់លោកជុំវិញបញ្ហាសិទ្ធិមនុស្ស។ក្រុមមន្ត្រីអឺរ៉ុបនិងហ្វីលីពីន បាននិយាយថា លោកស្រី វ៉ុន ដឺ ឡេយេន បានមកដល់ទីក្រុងម៉ានីល កាលពីយប់ថ្ងៃអាទិត្យសម្រាប់ដំណើរទស្សនកិច្ចកម្រិតកំពូលជាលើកដំបូងក្នុងរយៈពេលជិត៦ទសវត្សរ៍នៃទំនាក់ទំនង ជាមួយហ្វីលីពីន។ មន្ត្រីអឺរ៉ុប និងហ្វីលីពីន បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស្រី គឺមានបំណងពង្រឹងការទូត ពាណិជ្ជកម្ម សន្តិសុខ និងទំនាក់ទំនងទូទៅ ដោយបានបន្ថែមថា លោកស្រីបានមក តាមការអញ្ជើញរបស់លោកម៉ាកូស។កិច្ចពិភាក្សារវាងលោកស្រី វ៉ុន ដឺ ឡេយេន និងគណៈប្រតិភូរបស់លោកស្រីជាមួយមន្ត្រីហ្វីលីពីន ក៏ត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់នូវឱកាសរបស់ប្រទេសហ្វីលីពីនក្នុងការរក្សាការលើកទឹកចិត្តពាណិជ្ជកម្មពិសេស អាស្រ័យលើការប្រកាន់ខ្ជាប់របស់ខ្លួនចំពោះអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស និងការងារ និងអភិបាលកិច្ចល្អ។កាលពីខែកុម្ភៈ សមាជិកសភាអឺរ៉ុបមួយក្រុម បាននិយាយថា ឱកាសរបស់ទីក្រុងម៉ានីលក្នុងការរក្សាការលើកទឹកចិត្តទាំងនោះ រួមទាំងការកាត់បន្ថយពន្ធគយសម្រាប់ផលិតផលជាច្រើនមុខ នឹងកើនឡើង ប្រសិនបើមេដឹកនាំបក្សប្រឆាំងដែលត្រូវបានឃុំខ្លួនជាយូរមកហើយ ត្រូវបានដោះលែង ហើយហ្វីលីពីនបានចូលរួមជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិឡើងវិញ។

ក្រុមប្រឹក្សាធម្មនុញ្ញតម្កល់សេចក្តីសម្រេចផ្តន្ទាទោស លើករណីបុគ្គលញុះញង់គូសបំផ្លាញសន្លឹកឆ្នោត

2023/07/31 07:20:29 pm        356
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសតម្កល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជុំវិញការផ្តន្ទាទោសលើករណីបុគ្គលញុះញង់គូសបំផ្លាញសន្លឹកឆ្នោត។នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមប្រឹក្សាជំនំជម្រះ បានដឹកនាំសមាជិក-សមាជិកា បើកសវនាការលើបណ្តឹងតវ៉ាជំទាស់ចំនួន២សំណុំរឿងទៅលើសេចក្តីសម្រេចរបស់ គ.ជ.ប ពាក់ព័ន្ធនឹងសកម្មភាពណែនាំ និងញុះញង់ឲ្យអ្នកបោះឆ្នោតគូសបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត អំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ក្រោយពីបានសួរដេញដោល ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសតម្កល់​សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជុំវិញការផ្តន្ទាទោស​លើ​បុគ្គលញុះញង់ឲ្យគូសបំផ្លាញសន្លឹកឆ្នោត និងសម្រេចបិទផ្លូវតវ៉ាផងដែរ។សូមជម្រាបថា បន្ទាប់ពី គ.ជ.ប ចេញសេចក្តីសម្រេច តំណាងដើមចោទ ឬចុងចោទអាចបន្ត​ប្តឹងជំទាស់​ទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល៧២ម៉ោង ខណៈក្នុងករណីបណ្តឹងដោះស្រាយ​បញ្ចប់ជាស្ថាពរ គ.ជ.ប ​នឹងធ្វើការប្រកាសលទ្ធផលបណ្តោះអាសន្ន ​នាថ្ងៃទី៥ សីហា និង​លទ្ធផលផ្លូវការប្រកាសនាថ្ងៃទី៩ សីហាខាងមុខ។

មន្ត្រីជាន់ខ្ពស់៖ អ៊ុយក្រែននឹងចាប់ផ្តើមពិភាក្សាជាមួយអាមេរិកលើការធានាសន្តិសុខ

2023/07/31 06:15:02 pm        116
មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់ បាននិយាយកាលពីថ្ងៃអាទិត្យ (ទី ៣០ ខែកក្កដា)ថា ប្រទេសអ៊ុយក្រែន នឹងចាប់ផ្តើមការពិគ្រោះយោបល់ជាមួយសហរដ្ឋអាមេរិកនៅសប្តាហ៍នេះស្តីពីការផ្តល់ការធានាសន្តិសុខសម្រាប់ទីក្រុងគីវដែលកំពុងរង់ចាំការបញ្ចប់ដំណើរការនៃការចូលរួមជាមួយអង្គការណាតូ។ កិច្ចពិភាក្សាដែលត្រូវបានប្រកាសដោយប្រធានបុគ្គលិករបស់លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី គឺជាការបន្តការសន្យាដែលចេញដោយក្រុមប្រទេសមានឧស្សាហកម្មជឿនលឿនទាំង៧ឬ G7 បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់អង្គការណាតូក្នុងខែនេះ នៅប្រទេសលីទុយអានី ដើម្បីរៀបចំ និងផ្តល់ការធានាសន្តិសុខ។លោក អានឌ្រី យឺម៉ាក ( Andriy Yermak) បានសរសេរនៅលើកម្មវិធីផ្ញើសារTelegramថា យើងនឹងចាប់ផ្តើមកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកនៅ (សប្តាហ៍នេះ)។ ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន នឹងក្លាយជាជាក់ស្តែង កាតព្វកិច្ចរយៈពេលវែង ដែលធានានូវសមត្ថភាពរបស់អ៊ុយក្រែនក្នុងការកម្ចាត់ និងទប់ស្កាត់ការវាតលុករបស់រុស្ស៊ី នាពេលអនាគត។ ទាំងនេះនឹងត្រូវបានព្រាងឲ្យច្បាស់នូវទម្រង់និងយន្តការនៃការគាំទ្រ។លោកយឺម៉ាក បាននិយាយថា ការធានានឹងចូលជាធរមានរហូតដល់អ៊ុយក្រែនទទួលបានសមាជិកភាពណាតូ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម៖ ការវេចខ្ចប់ គឺជាតំណភ្ជាប់ដ៏មានសារៈសំខាន់នៅក្នុងខ្សែច្រវាក់ផលិតកម្ម
09/28/2026 08:09 PM
ការ​ស្ទង់មតិ៖ បេក្ខជន​ស្ដាំ​និយមជ្រុល និង​ឆ្វេងនិយម​ជ្រុល​​ ទំនង​ឈានដល់ជុំទី២ នៃ​ការបោះឆ្នោតប្រធានាធិបតីបារាំង
09/28/2026 07:09 PM
វិមានក្រឹមឡាំង៖ ការចរចាគ្រប់គ្រងអាវុធរុស្ស៊ី-អាមេរិក គួរតែបានចាប់ផ្តើមឡើងវិញ តាំងពី «ម្សិលមិញ»
09/28/2026 07:09 PM
Hyundai Cambodia បង្ហាញរថយន្តអគ្គិសនីជំនាន់ថ្មី ដោយនាំយកបច្ចេកវិទ្យា និងការរចនាទំនើប
09/28/2026 06:09 PM
បុគ្គលិកសង្គ្រោះ៖ ទឹកជំនន់ និងបំណាក់ដី នៅភាគខាងត្បូងមីយ៉ាន់ម៉ា បណ្ដាល​ឱ្យ​មនុស្ស​ ៨នាក់ស្លាប់​​
09/28/2026 06:09 PM
សារព័ត៌មាន Bild ៖ សេវាស៊ើបការណ៍សម្ងាត់អាល្លឺម៉ង់បង្កើនការស៊ើបការណ៍លើស្ថានទូតរុស្ស៊ី នៅទីក្រុងប៊ែរឡាំង
09/28/2026 06:09 PM
ការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវរបស់ប្រទេសកាតាឆ្លងកាត់ច្រកសមុទ្រ Hormuz កើនឡើង ទោះបីជាមានជម្លោះក្តី
09/28/2026 06:09 PM
ទីភ្នាក់ងារសន្តិសុខអាល្លឺម៉ង់ប្រឈមការ​លំបាក ក្រោយក្រុម​ស្តាំនិយមជ្រុល និងឆ្វេងនិយមជ្រុល ឈ្នះ​
09/28/2026 06:09 PM
នាយករដ្ឋមន្ត្រីអេស្ប៉ាញប្ដេជ្ញាចាត់វិធានការ ខណៈការតវ៉ាជុំវិញបញ្ហាលំនៅឋាននៅក្រុង​ម៉ាឌ្រីដ​ កើនឡើង
09/28/2026 06:09 PM
UN ៖ ប្រជាជនស៊ីរីជាង ៦០.០០០នាក់ បានត្រឡប់ពីជំរំជនភៀសខ្លួនទៅផ្ទះសម្បែងវិញ ចាប់តាំងពីខែមករា
09/28/2026 06:09 PM