សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

អេស្ប៉ាញធ្លាក់ក្នុងភាពចលាចលខាងនយោបាយ ក្រោយការបោះឆ្នោតដែលពុំមានអ្នកឈ្នះដាច់

2023/07/24 05:51:52 pm        255
អេស្ប៉ាញ៖ អេស្ប៉ាញទំនងជាបានឈានទៅដល់ដំណាក់កាលព្យួរសភាបន្ទាប់ពីការបោះឆ្នោតជាតិកាលពីថ្ងៃអាទិត្យ ភាគីឆ្វេង និងស្តាំនិយម មិនអាចទទួលបានជ័យជម្នះច្បាស់លាស់ឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលថ្មីបាន។ខណៈការរាប់សន្លឹកឆ្នោតបាន៩៩%នៅម៉ោង ១១:៤៥នាទី យប់ កាលពីថ្ងៃអាទិត្យ គណបក្សប្រឆាំងអភិរក្សនិយម (PP) ទទួលបាន១៣៦ អាសនៈស្របពេលគណបក្ស ពលករសង្គមនិយម(PSOE) កំពុងកាន់អំណាចរបស់នាយករដ្ឋមន្ត្រី ផេត្រូ សាន់ឆេស(Pedro Sanchez)ទទួលបាន ១២២ អាសនៈ។គណបក្សមួយចំនួន ដែលមានចំណែកសំខាន់បំផុតក្នុងការក្លាយជាបក្សបង្គ្រប់សំឡេង គឺគណបក្សស្តាំនិយម Vox ទទួលបាន ៣៣អាសនៈ និងគណបក្សឆ្វេងនិយមជ្រុល ស៊ូម៉ា (Sumar) ទទួលបាន៣១អាសនៈ។លទ្ធផលសម្រាប់គណបក្ស Vox ដែលបានធ្វើយុទ្ធនាការលើវេទិការឡើងវិញនៃច្បាប់ស្តីពីអំពើហិង្សា យេនឌ័រ សិទ្ធិមនុស្សស្រឡាញ់ភេទដូចគ្នាឬ LGBTQ ការរំលូតកូន និងការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់  បានបាត់បង់១៩ អាសនៈ បើធៀបទៅនឹង បួនឆ្នាំមុន។ខណៈក្រុមសង្គមនិយមរបស់ Sanchez បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ពួកគេ និងគណបក្សសម្ព័ន្ធមិត្តរបស់ពួកគេបានអបអរលទ្ធផលនេះថាជាជ័យជម្នះចាប់តាំងពីការរួមកម្លាំងគ្នារបស់ពួកគេ ទទួលបានអាសនៈច្រើនជាងគណបក្ស PP និង គណបក្សស្តាំនិយមបន្តិច។  ប្លុកដែលទំនងជាអាចគាំទ្រលោក Sanchez ទទួលបានអាសនៈសរុប ១៧២ អាសនៈ ខណៈ ប្លុកស្តាំនិយមតាមពីក្រោយរបស់មេដឹកនាំគណបក្ស PP លោក អាល់ប៊ើតូ នូណេសហ្វេចូ(Alberto Nunez Feijoo) ទំនងទទួលបាន១៧០អាសនៈ៕

ក្រុមបាតុករគាំទ្ររដ្ឋាភិបាល ប្រមូលផ្តុំគ្នាក្នុងទីក្រុងតែលអាវីវ ប្រទេសអ៊ីស្រាអែល

2023/07/24 05:11:13 pm        292
អ៊ីស្រាអែល៖ ក្រុមអ្នកតវ៉ាអ៊ីស្រាអែល បានប្រមូលផ្តុំគ្នាយ៉ាងច្រើន នៅក្នុងទីក្រុងតែលអាវីវ កាលពីថ្ងៃអាទិត្យ ក្នុងការគាំទ្រការផ្លាស់ប្តូរប្រព័ន្ធតុលាការ ដែលស្នើឡើងដោយនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu មុនការបោះឆ្នោតសភាដ៏សំខាន់។ និស្សិតអាយុ២៤ឆ្នាំម្នាក់ ឈ្មោះ Aviya Cohen បាននិយាយថា នាងមកចូលរួមដើម្បីផ្ញើសារទៅកាន់រដ្ឋាភិបាលថានាងបានបោះឆ្នោតគាំទ្រ។ ក្រុមអ្នកគាំទ្រនិយាយថា ក្រុមអ្នកប្រឆាំងច្បាប់ មានបំណងបង្អាក់ឆន្ទះនៃសំឡេងភាគច្រើនដែលបានបោះឆ្នោតឲ្យរដ្ឋាភិបាលរបស់លោក Netanyahu ឲ្យឡើងកាន់អំណាចកាលពីឆ្នាំមុន ហើយការប្រឆាំងនេះបានបើកចំហរចំពោះការបែកបាក់ដ៏ជ្រៅនៅក្នុងសង្គមអ៊ីស្រាអែល។ លោក Netanyahu អាយុ៧៣ឆ្នាំ បាននិយាយថា លោកកំពុងធ្វើបានយ៉ាល្អ បន្ទាប់ពីការចូលសម្រាកនៅមន្ទីរពេទ្យកាលពីពេលយប់ និងបានសន្យាមកចូលរួមនៅក្នុងសភានៅថ្ងៃចន្ទនេះ ដើម្បីបោះឆ្នោតសម្រាប់កំណែទម្រង់តុលាការដែលមានភាពចម្រូងចម្រាស់។ ក្រុមអ្នករិះគន់និយាយថា ការធ្វើវិសោធនកម្មកំពុងធ្វើឡើងដោយប្រញាប់ប្រញ៉ាល់តាមរយៈសភា ហើយនឹងបើកទ្វារដើម្បីបំពានអំណាចក្នុងការផ្លាស់ប្តូរនូវផ្នែកនៃការពិនិត្យតុល្យភាពដ៏មានប្រសិទ្ធភាពក្នុងចំណោមការពិនិត្យមួយចំនួនលើការអង្គប្រតិបត្តិ នៅក្នុងប្រទេសដោយគ្មានរដ្ឋធម្មនុញ្ញត្រូវបានសរសេរឡើងជាផ្លូវការ៕

លោកហ្សេឡិនស្គី៖ រុស្ស៊ីបានប្រើមីស៊ីលចំនួន ១៩ប្រភេទផ្សេងគ្នាក្នុងការវាយប្រហារនៅកំពង់ផែOdesa

2023/07/24 05:06:35 pm        378
អ៊ុយក្រែន៖ លោកប្រធានាធិបតី វ៉ូឡូមៀរ ហ្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីទៅលើកំពង់ផែ Odesa ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃអាទិត្យ (ទី២៣ កក្កដា) បានប្រើប្រាស់មីស៊ីលចំនួន១៩ប្រភេទ ដើម្បីបង្កការបំផ្លិចបំផ្លាញអតិបរមា។មេដឹកនាំអ៊ុយក្រែនរូបនេះ បានថ្លែងថា អគារជិត៥០ខ្នង ត្រូវបានខូចខាត ក្នុងនោះ ២៥ គឺជាវិមានស្ថាបត្យកម្ម ហើយស្ថានកុងស៊ុលក្រិក ក៏ស្ថិតក្នុងចំណោមសំណង់ដែលរងផលប៉ះពាល់ផងដែរ។វិហារដែលត្រូវបានវាយប្រហារកាលពីថ្ងៃអាទិត្យ គឺជាវិហារគ្រិស្តអូស្សូដក់របស់អ៊ុយក្រែន (UOC) ដែលមានទំនាក់ទំនងមួយទីក្រុងមូស្គូដែលជាព្រះវិហារធំអូថូដុកទីពីររបស់អ៊ុយក្រែន។គ្រិស្តបរិស័ទនិកាយអូថូដុកអ៊ុយក្រែនភាគច្រើនជាកម្មសិទ្ធិរបស់សាខាដាច់ដោយឡែកនៃសាសនានេះ ដែលបានបង្កើតឡើងកាលពី៤ឆ្នាំមុន ដោយការបង្រួបបង្រួមសាខានានាដែលឯករាជ្យពីអាជ្ញាធររុស្ស៊ី។ប្រទេសរុស្ស៊ី បាននិងកំពុងវាយប្រហារលើកំពង់ផែ Odesa និងកន្លែងនាំចេញស្បៀងអាហារអ៊ុយក្រែនផ្សេងៗទៀត ស្ទើរតែរាល់ថ្ងៃក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ៕

ឡានក្រុងបាននិងកំពុងរង់ចាំបម្រើសេវាដឹកជញ្ជួនពលរដ្ឋទៅ-មកបោះឆ្នោត

2023/07/24 05:00:05 pm        376
ព្រះសីហនុ៖ រដ្ឋបាលខេត្តសីហនុ បានទទួលឡានក្រុង ១០គ្រឿង ពីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋទៅ-មក ដោយមិនគិតថ្ងៃ (ទៅ និងត្រឡប់មកពី បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣) កាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅវេទិកា ៧មករា ផ្លូវឯករាជ្យ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ សូមបញ្ជាក់ថា អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បី​ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ-និយោជិត​ និងប្រជាពលរដ្ឋទៅស្រុកកំណើត រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឡានក្រុងចំនួន៤៣០គ្រឿង ​សម្រាប់​បម្រើ​សេវា​ដឹកជញ្ជូន​សាធារណៈទៅ-មក ​ដោយ​មិនគិតថ្ងៃ (ទៅ និងត្រឡប់មកពីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣)។

លោក Elon Musk និយាយថាលោកនឹងប្ដូរឡូហ្គូបក្សីពណ៌ខៀវរបស់ក្រុមហ៊ុន Twitter ទៅជាអក្ស‘X’វិញ

2023/07/24 04:56:57 pm        300
អាមេរិក៖ លោក Elon Musk  បាននិយាយថាលោកគ្រោងនឹងផ្លាស់ប្ដូរឡូហ្គូ របស់ក្រុមហ៊ុនបណ្ដាញសង្គម Twitter ទៅជាអក្ស “X” ពីនិមិត្តសញ្ញាបក្សីពណ៌ខៀវដ៏ល្បីល្បាញរបស់ខ្លួន ដែលក្លាយជាការផ្លាស់ប្ដូរដ៏ធំចុងក្រោយបំផុត ចាប់តាំងពីលោកបានទិញយកក្រុមហ៊ុនបណ្ដាញសង្គមមួយនេះ ក្នុងតម្លៃ៤៤ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន។ កាលពីថ្ងៃអាទិត្យ មហាសេដ្ឋីអាមេរិក ដែលជាម្ចាស់របស់ក្រុមហ៊ុន Twitter បាននិយាយក្នុងការបង្ហោះសារជាបន្តបន្ទាប់នៅលើគណនីរបស់លោកថា លោកកំពុងសម្លឹងមើលការផ្លាស់ប្ដូរទូទាំងពិភពលោកឆាប់បំផុតត្រឹមថ្ងៃនេះ។ លោកបានសរសេរថា មិនយូរទៀតទេ យើងនឹងនិយាយលាទៅកាន់ស្លាកយីហោ twitter គ្រប់បក្សីទាំងអស់។លោក Musk បានបង្ហោះរូបភាពរបស់អក្សរ“X”ដ៏ភ្លឺចែងចាំងមួយ ហើយក្រោយមកនៅក្នុងសារជាសំឡេងនៅលើគណនី Twitter ដែលបានឆ្លើយតបពាក្យថា “Yes” នៅពេលត្រូវបានសួរថាតើឡូហ្គូ Twitter នឹងត្រូវផ្លាស់ប្ដូរមែនទេ ដោយបន្ថែមថា គួរតែ ត្រូវបានធ្វើកាលពីមួយខែមុនមកម្ល៉េះ។ស្ថិតក្រោមការកាន់កាប់ដ៏ច្របូកច្របល់របស់លោក Musk ចាប់តាំងពីរូបលោកបានទិញក្រុមហ៊ុន Twitter កាលពីខែតុលា ឆ្នាំ ២០២២ ក្រុមហ៊ុនបានប្តូរឈ្មោះអាជីវកម្មរបស់ខ្លួនទៅជា X Corp ដោយឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់លោកក្នុងការបង្កើត "កម្មវិធីទំនើប" ដូចជា WeChat របស់ប្រទេសចិន។កាលពីខែតុលាឆ្នាំមុន លោកបាននិយាយថា ការទិញយក Twitter គឺជាការបង្កើនល្បឿនដល់ការបង្កើត X ដែលជាកម្មវិធីគ្រប់យ៉ាង៕

សហរដ្ឋអាមេរិកនិយាយថា អ៊ុយក្រែនដណ្ដើមបានដែនដីត្រឡប់មកវិញពីរុស្ស៊ី ប្រមាណ៥០%

2023/07/24 04:53:30 pm        305
អាមេរិក៖ ប្រមុខការទូតអាមេរិក លោក Antony Blinken បាននិយាយថា ខណៈអ៊ុយក្រែន បានដណ្ដើមយកដែនដីមកវិញប្រមាណពាក់កណ្ដាល ដែលរុស្ស៊ីបានកាន់កាប់ដំបូងក្នុងការវាយលុករបស់ខ្លួន ទីក្រុងគវ (Kyiv) បានប្រឈមការវាយប្រយុទ្ធគ្នាដ៏លំបាកដើម្បីដណ្ដើមយកទឹកដីត្រឡប់មកវិញបន្ថែមទៀត។  លោកបានថ្លែងក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យថា អ៊ុយក្រែន បានដណ្ដើមដែនដីរបស់ខ្លួនត្រឡប់មកវិញប្រហែល៥០%នៃទឹកដីដែលរុស្ស៊ីបានដណ្ដើមយកទៅកាលពីដំបូង។ លោកថា នៅតែមានការវាយបកក្នុងពេលប៉ុន្មានថ្ងៃនេះ ដោយបន្ថែមថា ការវាយបកនេះនឹងពុំមែនមានតែ នៅសប្ដាហ៍ក្រោយ ឬ២សប្ដាហ៍ទៀតនោះទេ ។យើងនៅតែកំពុងតាមដាន ហើយលោកគិតថានឹងបន្តច្រើនខែទៀត។ ក្តីសង្ឃឹមថាអ៊ុយក្រែនអាចបោសសម្អាតកងកម្លាំងរបស់ទីក្រុងមូស្គូយ៉ាងឆាប់រហ័សពីទឹកដីរបស់ខ្លួនបន្ទាប់ពីការចាប់ផ្តើមការវាយលុកនៅរដូវក្តៅកំពុងរសាត់ទៅកាន់តែខ្លាំង ខណៈកងទ័ពទីក្រុង Kyiv ខំព្យាយាមទម្លុះទីតាំងរបស់រុស្សីដែលបានពង្រឹងយ៉ាងខ្លាំងនៅភាគខាងត្បូង និងខាងកើតរបស់ប្រទេសនេះ។ កាលពីចុងខែមុន លោកប្រធានាធិបតី Volodymyr Zelenskiy ត្រូវបានដកស្រង់សម្តីដោយនិយាយថា វឌ្ឍនភាពប្រឆាំងនឹងកងកម្លាំងរុស្ស៊ីគឺ យឺតជាងការចង់បាន ប៉ុន្តែទីក្រុង Kyiv នឹងមិនត្រូវបានដាក់សម្ពាធឲ្យបង្កើនល្បឿនវាយបកនោះទេ៕

អ្នកតវ៉ាប៉ាគីស្ថានទាមទារឲ្យកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយស៊ុយអែតជុំវិញការដុតគម្ពីរកូរ៉ាន

2023/07/24 04:50:41 pm        309
ប៉ាគីស្ថាន៖ សកម្មជនប្រមាណ៣ពាន់នាក់ មកពីគណបក្ស Jamiat-e-Ulema Islam ( ចាមីអាត-អ៊ី-អ៊ូឡេម៉ា ឥស្លាម) បានចេញធ្វើបាតុកម្មនៅទីក្រុងកំពង់ផែ Karachi ប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យដើម្បីតវ៉ាការដុតគម្ពីកូរ៉ានថតចម្លង ធ្វើឡើងដោយអ្នកនយោបាយស្តាំនិយមម្នាក់ នៅក្នុងប្រទេសស៊ុយអែត។ ការដុតគម្ពីរកូរ៉ាន ត្រូវបានអនុវត្តដោយលោក Rasmus Paludan មេដឹកនាំគណបក្សនយោបាយស្តាំនិយមដ៏រឹងរុស នៅខាងក្រៅស្ថានទូតទួរគីក្នុងទីក្រុង Stockholm កាលពីថ្ងៃទី២១ ខែមករា។ការអនុញ្ញាតរបស់លោក Paludan ទទួលបានពីនគរបាល ដែលការតវ៉ារបស់លោកត្រូវបានធ្វើឡើងប្រឆាំងសាសនាអ៊ីស្លាម ហើយជាអ្វីដែលខ្លួនចាត់ទុកថាជាការប៉ុនប៉ងរបស់ប្រធានាធិបតីទួរគីលោក Tayyip Erdogan ចំពោះឥទ្ធិពលសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងប្រទេសស៊ុយអែត។មេដឹកនាំជាច្រើន កំពុងថ្លែងទៅកាន់ក្រុមអ្នកតវ៉ា ដែលកំពុងទាមទារឲ្យកាត់ផ្តាច់ទំនាក់ទំនងផ្នែកការទូតជាមួយប្រទេសស៊ុយអែត៕

សង្រ្គាមស៊ូដង់ បានឈានចូលដល់ថ្ងៃទី១០០ ខណៈការប៉ុនប៉ុងសម្របសម្រួលបញ្ចប់ជម្លោះបរាជ័យ

2023/07/24 04:46:40 pm        179
ស៊ូដង់៖ ការប៉ះទង្គិចគ្នាបានរាលដាលដល់តំបន់ជាច្រើនរបស់ប្រទេសស៊ូដង់នៅថ្ងៃទី១០០នៃសង្រ្គាមនេះ កាលពីថ្ងៃអាទិត្យ ខណៈការប៉ុនប៉ងសម្របសម្រួលដោយប្រទេសក្នុងតំបន់ និងមហាអំណាចអន្តរជាតិ បរាជ័យក្នុងការត្រួសត្រាយផ្លូវបញ្ចប់ជម្លោះដែលចេះតែរីកធំ។ ការវាយប្រយុទ្ធគ្នា បានផ្ទុះឡើងកាលពីថ្ងៃទី១៥ខែមេសា ខណៈកងទ័ពនិង កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) បានព្យាយាមដណ្ដើមអំណាច ចាប់តាំងពីនៅពេលដែលមនុស្សជាង៣លាននាក់ ត្រូវបានភៀសខ្លួនចេញពីលំនៅឋាន រួមទាំងមនុស្សជាង៧០ម៉ឺននាក់ ដែលបានរត់គេចខ្លួនចេញទៅកាន់បណ្ដាប្រទេសជិតខាង។  យោងតាមក្រសួងសុខាភិបាល មនុស្សចំនួន ១.១៣៦នាក់ បានស្លាប់ ទោះបីជាក្រុមមន្ត្រីជឿថាចំនួនពិតប្រាកដមានច្រើនជាងនេះក៏ដោយ។ ទាំងកងទ័ព ទាំង RSF មិនអាចដណ្តើមយកជ័យជម្នះបានទេ ស្របពេលក្រុមកងកម្លាំងRSF បង្កើនការវាយប្រយុទ្ធនៅលើដីក្នុងរដ្ឋធានីខាទុំ( Khartoum) ប្រឆាំងនឹងកម្លាំងទ័ពអាកាស និងកាំភ្លើងធំ។ហេដ្ឋារចនាសម្ព័ន្ធ និងរដ្ឋាភិបាលនៅក្នុងរដ្ឋធានី បានដួលរលំដោយផ្នែក ខណៈការវាយប្រយុទ្ធគ្នាបានរាលដាលពាសពេញភាគខាងលិច ពិសេសបានបំផ្លិចបំផ្លាញក្នុងតំបន់ដាហ្វួរ(Darfur) ព្រមទាំងភាគខាងត្បូង ជាទីដែលក្រុមឧទ្ទាម SPLM-N បានព្យាយាមដណ្ដើមដែនដីមកវិញ៕

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញបោះឆ្នោតរួចរាល់ហើយ

2023/07/23 03:15:22 pm        881
កណ្ដាល ៖ នៅព្រឹកថ្ងៃអាទិត្យ ៦កើត ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា​ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ រួចរាល់ហើយ នៅការិល័យ​លេខ ១៦៩៧ ​ក្នុងសាលាករុកោសល្យវិក្រិត្យការ ក្រុងតាខ្មៅ ខេត្តកណ្តាល។ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕

រដ្ឋបាលលោក Biden ព្រមានរដ្ឋតិចសាស់អំពីរបាំងបណ្តែតទឹកនៅព្រំដែន

2023/07/22 08:42:48 pm        417
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានប្រាប់រដ្ឋតិចសាស់ថា របាំងបណ្តែតទឹកនៃពោងប៉ុនៗបាល់នៅលើទន្លេ Rio Grande បានបំពានលើច្បាប់សហព័ន្ធ និងបង្កើនការព្រួយបារម្ភផ្នែកមនុស្សធម៌សម្រាប់ជនអន្តោប្រវេសន៍ និងអ្នកស្វែងរកសិទ្ធិជ្រកកោនដែលឆ្លងចូលមកពីប្រទេសម៉ិកស៊ិក។រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រាប់អភិបាលរដ្ឋគណបក្សសាធារណរដ្ឋលោក Greg Abbott ថារបាំងដែលបានដំឡើងនៅខែនេះនៅជិតទីក្រុងព្រំដែន Eagle Pass រដ្ឋតិចសាស់ គឺខុសច្បាប់ នៅក្នុងលិខិតមួយច្បាប់ចុះកាលបរិច្ឆេទកាលថ្ងៃព្រហស្បតិ៍ ហើយបានទទួលដោយសារព័ត៌មាន AP ។លិខិតនោះបានសរសេរថា របាំងបណ្តែតទឹកបង្កហានិភ័យដល់ការធ្វើនាវាចរណ៍ ព្រមទាំងសុវត្ថិភាពសាធារណៈនៅក្នុងទន្លេ Rio Grande ហើយវាបង្ហាញពីក្តីបារម្ភផ្នែកមនុស្សធម៌ ដែលជូនដំណឹងដល់រដ្ឋថា ក្រសួងយុត្តិធម៌មានបំណងប្តឹង ប្រសិនបើរបាំងនោះមិនត្រូវបានដកចេញ។ការិយាល័យរបស់លោក Abbott ពុំបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះទេកាលពីថ្ងៃសុក្រ ប៉ុន្តែនៅលើបណ្តាញ Twitter អភិបាលរដ្ឋបានសរសេរថារដ្ឋ Texas កំពុងមានចំណាត់ការក្នុងសិទ្ធិរបស់ខ្លួន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] អ្នក​ស្លាប់​ដោយសារ​ទឹក​ជំនន់ នៅថៃ ឡើង​ដល់ ២៣នាក់​ ក្នុង​នោះ​ ៤នាក់ នៅទីក្រុងបាងកក
09/29/2026 03:09 PM
ព្រឹទ្ធសភាកម្ពុជា បើកកិច្ចប្រជុំជាវិសាមញ្ញ នីតិកាលទី៥ ពិនិត្យ និងឱ្យ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​សំខាន់​ៗចំ​នួន ៤ និងបោះឆ្នោតបំពេញសមាជិកគណៈកម្មការ
09/29/2026 02:09 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជា​មាន​ដូចសព្វថ្ងៃ បាន​មក​ពី​ការ​ចូលរួម​របស់​មន្ត្រី​រាជ​ការ​ជំនាន់​មុន​គ្រប់​រូប
09/29/2026 02:09 PM
វត្តអារាមនឹងបែងចែកទេយ្យទានដល់ជួរមុខ ខណៈបរិស័ទបន្តធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខ​​​​ន្ធ​​កងទ័ព
09/29/2026 02:09 PM
ក្រុមលេខាធិការ RBC យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ជួប​ប្រជុំ​ក្រៅ​ផ្លូវ​ការ​នៅ​ច្រក​អន្តរជាតិជាំ-សាង៉ាំ ជំរុញការអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់
09/29/2026 01:09 PM
កីឡាការិនីកីឡាវូស៊ូកម្ពុជាឈ្នះមេដាយ ៦គ្រឿង ក្នុងការប្រកួតកីឡាវូស៊ូជ្រើសរើសជើងឯកអន្តរជាតិ នៅឥណ្ឌូនេស៊ី
09/29/2026 01:09 PM
សមត្តកិច្ចចាប់បានសត្វក្រពើ១ក្បាល ត្រង់ចំណុចគីឡូម៉ែត្រលេខ៤ នៅក្រុងប៉ោយប៉ែត
09/29/2026 01:09 PM
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជួបសំណេះសំណាលនិវត្តន៍ជននៅក្នុងខេត្តកំពង់ស្ពឺ
09/29/2026 01:09 PM
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី៩ ឆ្នាំ២០២៦ដើម្បីពិភាក្សា និងជំរុញកិច្ចការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា
09/29/2026 12:09 PM
តំណាងអយ្យការ ចោទប្រកាន់លើបុគ្គលឈ្មោះ ឡាយ សុខគង់ ជាអ្នកផ្តល់សេវាប្តូរប្រាក់គ្រីបតូ បម្រើ​សកម្មភាពមេ Online Scams លើ ៤បទល្មើសធំៗ
09/29/2026 12:09 PM