សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ទាហានអាមេរិកម្នាក់ ដែលប្រឈមនឹងចំណាត់ការវិន័យ រត់ឆ្លងចូលទៅក្នុងប្រទេសកូរ៉េខាងជើង

2023/07/19 04:25:43 pm        151
អាមេរិក៖ ក្រុមមន្ត្រីអាមេរិក និយាយថា ទាហានអាមេរិកម្នាក់ ដែលប្រឈមទៅនឹងចំណាត់ការវិន័យ បានរត់ឆ្លងចូលព្រំដែនអន្តរកូរ៉េ ចូលទៅក្នុងទឹកដីកូរ៉េខាងជើង កាលពីថ្ងៃអង្គារ និងត្រូវគេជឿថា កំពុងស្ថិតក្នុងការឃុំខ្លួននៅកូរ៉េខាងជើង ដែលបង្កើតឲ្យមានវិបត្តិថ្មីមួយទៀត សម្រាប់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដោះស្រាយជាមួយរដ្ឋដែលមានអាវុធនុយក្លេអ៊ែរមួយនេះ។  រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡដ អូស្ទីន (Lloyd Austin) បានបង្ហាញក្ដីបារម្ភសម្រាប់សុវត្ថិភាពរបស់ទាហានរូបនោះ ដែលយោធាអាមេរិកប្រចាំនៅក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយថា ទាហាន ដែលបានចូលរួមក្នុងដំណើរបង្ហាញទិសក្នុងតំបន់សន្តិសុខរួមរវាងប្រទេសកូរ៉េទាំង២ បានឆ្លងដោយចេតនា និងគ្មានការអនុញ្ញាត ទៅក្នុងតំបន់ខ្សែបន្ទាត់កំណត់ព្រំដែនយោធា ចូលដល់ទឹកដីរបស់កូរ៉េខាងជើង។   ទាហានអាមេរិក រូបនេះ ត្រូវបានគេស្គាល់មានឈ្មោះ ថា Private Travis T. King ដែលបានចូលបម្រើក្នុងកងទ័ពអាមេរិកកាលពីឆ្នាំ២០២១។  លោក បានប្រាប់សន្និសីទសារព័ត៌មានថា នៅមានរឿងរ៉ាវជាច្រើនត្រូវតែដឹង ។យើងជឿថា ទាហានរូបនេះ កំពុងត្រូវបានឃុំខ្លួនក្នុងប្រទេសកូរ៉េខាងជើង ដូច្នេះ យើងកំពុងតាមដាន និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ពីស្ថានភាពនេះ និងកំពុងធ្វើការដើម្បីស្វែងរកការបញ្ជាក់ពីក្រុមគ្រួសាររបស់ទាហានរូបនេះ៕

លោក ភីថា លីម ចារើនរ៉ាត់ បារម្ភពីការប៉ុនប៉ងរារាំងការបោះឆ្នោតលើកទី២នៅថ្ងៃនេះ

2023/07/19 04:08:21 pm        181
ថៃ៖ បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សបោះជំហានទៅមុខ Move Forward និយាយថា ការសម្រេចដែលមិនធ្លាប់មាននេះ អាចនឹងប៉ះពាល់ដល់អ្នកផ្សេងទៀតនាពេលអនាគត ។មេដឹកនាំគណបក្ស Move Forward លោក ភីថា លីម ចារើនរ៉ាត់ (Pita Limjaroenrat) បានបង្ហាញក្ដីកង្វល់ថា រាល់ការប៉ុនប៉ងណាមួយក្នុងការរារាំងរូបលោកមិនឲ្យទទួលបានការតែងតាំងជានាយករដ្ឋមន្ត្រីជាថ្មី នៅថ្ងៃពុធនេះ នឹងប៉ះពាល់ដល់ប្រព័ន្ធសភាទាំងស្រុងក្នុងពេលខាងមុខ៕

កម្ពុជាបោសសម្អាតផ្ទៃដីមានមីន បានជាងមួយរយគីឡូម៉ែត្រក្រឡា ក្នុងឆមាសទី១ ឆ្នាំ២០២៣

2023/07/18 09:20:22 pm        334
ភ្នំពេញ៖ អាជ្ញាធរមីន នៅថ្ងៃទី១៨ ខែកក្កដានេះ បានរៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តីពីលទ្ធផល​ការងារបោសសម្អាតមីនអាណត្តិទី៦ និងទិសដៅបន្ដអាណត្តិទី៧ ដែល​មានការអញ្ជើញចូលរួមពីឯកឧត្តម​ទេសរដ្ឋមន្រ្តី លី ធុជ ​អនុប្រធានទី១ ​អាជ្ញាធរមីន។នៅក្នុងឱកាសនោះ ​ឯកឧត្តម ទេសរដ្ឋមន្រ្តីលី ធុជ បានថ្លែងថា ដើម្បីសម្រេចគោលដៅកម្ពុជា​អស់មីននៅឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បាន​ចង្អុលបង្ហាញដល់អាជ្ញាធរមីនរៀបចំយន្តការ ភូមិអស់មីនជាចំណុចចាប់ផ្តើម បន្ទាប់មកទៅស្រុក និងខេត្ត ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ យើងសម្រេច​បានខេត្តចំនួន១២រួចរាល់ហើយ ជាខេត្តអស់មីន។ ក្នុងចំណោមខេត្តទាំង១២នេះ មានខេត្តចំនួន៦ ត្រូវបានអនុវត្តក្នុងគម្រោង​សម្តេចតេជោ ​សម្រាប់សកម្មភាពមីន ដែលក្នុងនោះរួមមាន៖ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ​ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ និងខេត្តកំពត។ ហើយតាមការគ្រោងទុកមុនបំណាច់ឆ្នាំ២០២៣នេះ ​កម្ពុជានឹងប្រកាសខេត្តចំនួន៦ទៀត​ជា​ខេត្តអស់មីន ​សរុបគិតត្រឹមឆ្នាំ២០២៣ ប្រទេសកម្ពុជា​ នឹងមានខេត្តចំនួន១៨ជាខេត្តអស់មីន ក្នុងចំណោម២៥រាជធានី-ខេត្តនៅទូទាំងប្រទេសកម្ពុជា។ឯកឧត្តមបន្តថា បើតាមរបាយការណ៍ សម្រាប់ឆមាសទី១ ឆ្នាំ២០២៣នេះវិញ ការងារបោសសម្អាតមីនសម្រេច​បាន​លទ្ធផល​ដូចជា៖ ផ្ទៃដីបោសសម្អាតរួចសរុបចំនួនជាង២០០គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមាន​មីនបោសសម្អាតរួចជាង ១០០គីឡូម៉ែត្រក្រឡា, មីនប្រឆាំងមនុស្សចំនួនជាង១ម៉ឺនគ្រាប់, មីនប្រឆាំងមនុស្សរថគ្រោះចំនួន៨៧គ្រាប់, ​យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួនជាង៣ម៉ឺនគ្រាប់ និង​ប្រជាពលរដ្ឋទទួលផលមានចំនួនជាង១សែនគ្រួសារ។ក្រៅពីនេះ ​ឯកឧត្តមទេសរដ្ឋមន្រ្តី ​បានលើកឡើងពី​ផ្ទៃដី​នៅ​សល់មានមីន ​និងសំណល់ជាតិ​ផ្ទុះ​ពីសង្គ្រាម ​ព្រមទាំងបង្ហាញពីផែនការ​បោសសម្អាតមីននៅឆ្នាំបន្តបន្ទាប់ទៀតផងដែរ។បើតាមរបាយការណ៍របស់អាជ្ញាធរមីន ​​បានបង្ហាញថា ​គិតចាប់ពីឆ្នាំ១៩៩២ ដល់ខែមិថុនា ឆ្នាំ២០២៣ ​ការងារបោសសម្អាតមីន ​សម្រេចបានលទ្ធផលដូចជា៖ ​ផ្ទៃដីបោសសម្អាតរួចមាន​ចំនួនជាង ២ពាន់៧រយគីឡូម៉ែត្រក្រឡា, មីនប្រឆាំងមនុស្សមានជាង ១លានគ្រាប់,មីនប្រឆាំង​រថគ្រោះចំនួនជាង២ម៉ឺនគ្រាប់, យុទ្ធភណ្ឌមិនទាន់ផ្ទុះមានចំនួនជាង ៣លានគ្រាប់ និង​ប្រជាពលរដ្ឋទទួល​បានផលមានចំនួនជាង១១លាននាក់៕ អត្ថបទ៖ទូច សោភ័ណ 

ប្រេសិតពិសេសអាកាសសហរដ្ឋអាមេរិក លោក John Kerry ជួបមន្រ្តីការទូតជាន់ខ្ពស់ចិននៅទីក្រុងប៉េកាំង

2023/07/18 09:08:01 pm        295
អាមេរិក៖  នៅថ្ងៃអង្គារនេះ ប្រេសិតពិសេសអាកាសធាតុសហរដ្ឋអាមេរិកលោក John Kerry បានជួបពិភាក្សាការងារជាមួយមន្រ្តីការទូតជាន់ខ្ពស់ចិនលោក Wang Yi ក្នុងទីក្រុងប៉េកាំង ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋធានីប្រទេសចិនមួយនេះ ដើម្បីបង្កើតឡើងវិញនូវទំនុកចិត្តគ្នាទៅវិញទៅមក ហើយនិងចាប់ផ្តើមឡើងសន្ទុះកិច្ចប្រឹងប្រែងរួមដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ។  ថ្លែងទៅកាន់លោក Wang Yi និងប្រតិភូជាច្រើនរូបទៀតរបស់ចិនក្នុងជំនួបនៅវិមានប្រជាជន Great Hall លោក Kerry និយាយថា អាកាសធាតុគឺជាបញ្ហាសកល មិនមែនជាបញ្ហាទ្វេភាគីនោះទេ ហើយលោកបន្តថា ពិភពលោកកំពុងមើលពួកយើងសម្រាប់ការដឹកនាំ ។  ដំណើរទស្សនកិច្ចលើកទី៣របស់លោក Kerry ក្នុងនាមជាប្រេសិតពិសេសអាកាសធាតុសហរដ្ឋអាមេរិក គឺជាការសញ្ញាកំណត់ការចាប់ផ្តើមជាផ្លូវការឡើងវិញនូវវិស័យការទូតអាកាសធាតុកម្រិតកំពូលរវាងប្រទេសទាំង ២ ។  អតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិករូបនេះ គឺជាមន្រ្តីកំពូលទី ៣របស់សហរដ្ឋអាមេរិក ដែលបានបំពេញទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង ក្នុងរយៈពេល ១ខែកន្លងមកនេះ ៕

មន្រ្តីគណបក្សប្រជាជនកម្ពុជា បន្តចុះណែនាំពលរដ្ឋរបៀបគូសន្លឹកឆ្នោត

2023/07/18 09:01:01 pm        73
ភ្នំពេញ៖ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ និងសហការី បានបន្តចុះណែនាំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយកម្មវិធីនយោបាយ ជូនដល់សមាជិកគណបក្សប្រជាជនកម្ពុជាឃុំតាំងក្រសាំង ស្រុកបាធាយ ប្រមាណជាង៣០០នាក់។ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីព្រឹកថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ​ក្រហមកម្ពុជា ​ដែលសម្ដេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ព្រមទាំង​តែងតែ​ណែនាំ​ដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុក​ដាក់គិតគូរ​បម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋឱ្យបានល្អ និងដោយស្មោះត្រង់។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានរំឮកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយ​សង្រ្គោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ព្រមទាំងទទួលបានសមិទ្ធផល និងភាពជោគជ័យជាច្រើន រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី មន្ទីរពេទ្យ និងវត្តអារាម។ល។, ជោគជ័យនៃការប្រយុទ្ធឈ្នះជំងឺកូវីដ-១៩,ជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះ​នៃកិច្ចប្រជុំ​កំពូលអាស៊ាន, ជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរសង្ក្រាន, ជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលទើបបិទបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ។ ឯកឧត្តម បានបន្តថា ​សមិទ្ធផលទាំងនេះ បានមកពីការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្ម​ដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ជា​បេក្ខភាពនាយករដ្ឋមន្រ្តី ​សម្រាប់នីតិកាលទី៧ ​និងគាំទ្រ​ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាព​នាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត ព្រមទាំងបានសម្តែងនូវការគាំទ្រចំពោះសារនយោបាយរបស់ សម្តេចតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ, ព្រោះថាបើគ្មានសន្តិភាពទេនោះ យើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់ ហេតុនេះយើងទាំងអស់គ្នា ត្រូវប្តេជ្ញា​ចិត្តចូលរួមក្នុងការការ​ពារ​សន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ​ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត៕

រដ្ឋមន្ត្រីការពារជាតិ៖ ជម្លោះនៅអ៊ុយក្រែន បង្ហាញពីតម្រូវការដើម្បីធ្វើទំនើបកម្មអាវុធរបស់អង់គ្លេស

2023/07/18 08:47:09 pm        108
អ៊ុយក្រែន៖ រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស លោក Ben Wallace បាននិយាយកាលពីថ្ងៃចន្ទថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបានធ្វើឲ្យកើនឡើងតម្រូវការដើម្បីធ្វើទំនើបកម្មកងទ័ពរបស់ចក្រភពអង់គ្លេស។ លោក Wallace និយាយថា បច្ចេកវិទ្យាថ្មីៗ កំពុងត្រូវបានសាកសល្បង នៅក្នុងប្រទេសអ៊ុយក្រែន ហើយនឹងធានាបានថា ចក្រភពអង់គ្លេសមានភាពសមស្របចំពោះការផ្គូរផ្គងសម្រាប់ជម្លោះណាមួយនៅពេលអនាគត។ រដ្ឋាភិបាល នឹងប្រកាសពីផែនការនៅថ្ងៃអង្គារទី១៨ ខែកក្កដានេះ ដើម្បីធ្វើឲ្យប្រសើរការត្រៀមប្រយុទ្ធសម្រាប់យោធារបស់ខ្លួនរួមទាំងការចំណាយទឹកប្រាក់២,៥ពាន់លានផោន ឬ៣,៣ពាន់លានដុល្លារ លើការបំពេញគ្រាប់រំសេវ និងការស្តុកទុក ដែលបានថយចុះដោយសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។    សង្គ្រាមបានបង្ហាញពីភាពចុះខ្សោយក្នុងផ្នែកយោធាចក្រភពអង់គ្លេស រួមទាំងការបម្រុងទុកគ្រាប់រំសេវដែលកំពុងថយចុះ និងកង្វះសនត្ថភាពផ្នែកឧស្សាហកម្មដែលត្រូវការដើម្បីបង្កើនការផលិតយ៉ាងឆាប់រហ័ស ខណៈចក្រភពអង់គ្លេស បានផ្គត់ផ្គង់សព្វាវុធទៅឲ្យអ៊ុយក្រែន ដើម្បីប្រើប្រាស់ប្រឆាំងរុស្ស៊ី។ចក្រភពអង់គ្លេស បានប្រកាសកាលពីដើមឆ្នាំនេះថា ប្រទេសនេះនឹងចំណាយបន្ថែមចំនួន៥ពាន់លានផោន លើផ្នែកការពារជាតិ ដែលធ្វើឲ្យប្រទេសនេះមានការចំណាយប្រហែល២.២៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំនេះនិងឆ្នាំក្រោយ ពីចំនួន២ភាគរយកាលពីពេលមុន។ចក្រភពអង់គ្លេស បានបញ្ជូនសព្វាវុធប្រឆាំងរថក្រោះ និងសព្វាវុធគងលើស្មា ទៅឲ្យអ៊ុយក្រែនក្នុងពេលការវាយលុក ហើយកាលពីខែកុម្ភះ បានប្រកាសថា ខ្លួននឹងជាប្រទេសដំបូងគេដែលចាប់ផ្តើមបណ្តុះបណ្តាលអាកាសយានិកអ៊ុយក្រែនប្រើប្រាស់យន្តហោះប្រយុទ្ធរបស់សម្ព័ន្ធយោធាណាតូ៕

គ.ជ.ប ប្រកាន់ភ្ជាប់ការអនុវត្តនីតិវិធីច្បាប់ ចំពោះបុគ្គលញុះញង់ធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោត

2023/07/18 08:41:43 pm        300
ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្ដម ហង្ស ពុទ្ធា បានបញ្ជាក់ថា គ.ជ.ប ប្រកាន់ភ្ជាប់នូវការអនុវត្តនីតិវិធីច្បាប់ចំពោះបុគ្គលញុះញង់ធ្វើឱ្យប៉ះពាល់​ដល់ការបោះឆ្នោតស្របតាមច្បាប់បោះឆ្នោតដែលបានកំណត់ ខណៈបច្ចុប្បន្ន គ.ជ.ប ទទួលបាន​បណ្ដឹង​សរុបចំនួន ១៨ បណ្ដឹងពីគណបក្សនយោបាយ ពាក់ព័ន្ធនឹងបទញុះញង់ និងផ្សព្វផ្សាយ​ព័ត៌មាន​បន្លំ​សភាពការណ៍បោះឆ្នោត។ឯកឧត្ដម ហង្ស ពុទ្ធា បានថ្លែងការអំពាវនាវរបស់បុគ្គលមួយចំនួនដែលជាក្រុមប្រឆាំង​នៅក្រៅ​ប្រទេស​មិនឱ្យពលរដ្ឋទៅបោះឆ្នោត ឬបំផ្លាញសន្លឹកឆ្នោត គឺមិនមានឥទ្ធិពលដល់ដំណើរការ​បោះឆ្នោត​នៅកម្ពុជានោះទេ ខណៈការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយរយៈពេល ១៧ ថ្ងៃកន្លងមកមានដំណើរការល្អ និងគ្មានអំពើហិង្សាណាមួយកើតឡើងឡើយ។ឯកឧត្ដមបន្តថា ការសម្តែងមតិនៅក្រៅប្រទេសពីសំណាក់ក្រុមប្រឆាំង ដែលដឹកនាំដោយបុគ្គលណា​ម្នាក់ដែលព្យាយាមធ្វើឱ្យប៉ះពាល់ប្រក្រតីភាពនៃដំណើរការបោះឆ្នោតនៅកម្ពុជា គឺមិនមែន​ជាលើកទីមួយ នោះទេ ហើយការសម្តែងមតិនេះក៏មិនបានធ្វើឱ្យប៉ះពាល់ដល់គុណភាព​នៃការបោះឆ្នោតនៅកម្ពុជាដែរ។បើតាមឯកឧត្ដម ហង្ស ពុទ្ធា ការសម្តែងរបស់ក្រុមប្រឆាំងកាលពីការបោះឆ្នោត​អាណត្តិមុន ក៏មិន​អាចហាមឃាត់ប្រជាពលរដ្ឋជាង ៨០​ ភាគរយនៃចំនួនអ្នកមានឈ្មោះក្នុង​បញ្ជីបោះឆ្នោត​ក្នុងការចេញ​ទៅបោះឆ្នោតបានដែរ រីឯការសម្តែងមតិរបស់ក្រុមប្រឆាំងសម្រាប់អាណត្តិនេះទៀត​ក៏មានចំនួនតិចជាងលើកមុនដែរ។ ដូច្នេះករណីនេះមិនធ្វើឱ្យប៉ះពាល់ ឬមាន​ឥទ្ធិពលដល់​ដំណើរការ​បោះឆ្នោតនោះទេ។សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧​ ឆ្នាំ ២០២៣ មានរយៈពេល ​២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ២១ខែកក្កដា ឆ្នាំ ២០២៣ ខណៈការបោះឆ្នោតជ្រើស​តាំងតំណាងរាស្រ្ដនឹងប្រព្រឹត្តិទៅនាថ្ងៃអាទិត្យ ​ទី២៣ ខែកក្កដា​ ឆ្នាំ២០២៣ខាងមុខនេះ៕ អត្ថបទ៖ វ៉ន ដារ៉ា

សន្លឹកឆ្នោតជាង១៣លាន បានដឹកជញ្ជូនដល់មណ្ឌលរាជធានី-ខេត្ត

2023/07/18 08:11:48 pm        269
ភ្នំពេញ៖ នៅថ្ងៃនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកជញ្ជូនសន្លឹកឆ្នោតជាង ១៣លានសន្លឹក ដល់មណ្ឌលបោះឆ្នោតរាជធានី-ខេត្តជាបណ្តើរៗ។ នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងចាប់ផ្តើម​ដំណើរការ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប បានឲ្យដឹងថា អំឡុងពេល​យុទ្ធនាការឃោសនាបោះឆ្នោតកំពុងដំណើរការ គ.ជ.ប ក៏កំពុងស្ថិតក្នុងដំណាក់​កាលសំខាន់ព្រមគ្នា គឺការរៀបចំសន្លឹកឆ្នោត ​ដើម្បីដឹកជញ្ជូនទៅគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត​សម្រាប់ត្រៀមបញ្ជូនបន្តទៅតាមការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស។ ឯកឧត្តម បន្តថា មកដល់ពេលនេះ សន្លឹកឆ្នោត និងសម្ភារៈទាំងអស់បានដឹកជញ្ជូនដល់ឃ្លាំង​តាម​គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតមួយចំនួន ​ដូចជាកំពង់ឆ្នាំង​ និងព្រៃវែងជាដើម។ ឯកឧត្តម បញ្ជាក់ថា សន្លឹកឆ្នោតដែលបានដឹកជញ្ជូនដល់ឃ្លាំងគណៈកម្មការរាជធានី-ខេត្តរៀបចំ​ការបោះឆ្នោតត្រូវបានយកចិត្តទុកដាក់ និងរក្សាទុកយ៉ាងមាន​សុវត្ថិភាពបំផុតពី​មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ​មុនបញ្ជូនទៅតាមការិយាល័យបោះឆ្នោតនីមួយៗ។ ជាមួយគ្នា ពាក់ព័ន្ធនឹងចំនួនបោះពុម្ពសន្លឹកឆ្នោតជាង១៣លានសន្លឹកនេះ ឯកឧត្តម ហង្ស ពុទ្ធា បានឲ្យដឹងថា គ.ជ.ប បានត្រៀមបម្រុងសន្លឹកឆ្នោតជាង១លានសន្លឹកក្នុងចំណោមជាង​១៣លាន​សន្លឹកឆ្នោតនោះ ដើម្បីបង្ការក្នុងករណីសន្លឹកឆ្នោតខូច ​ឬមិនអាចប្រើប្រាស់បាន។ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២៣ ​និងមានការិយាល័យបោះឆ្នោតជាង២ម៉ឺនការិយាល័យនៅទូទាំងប្រទេស ខណៈប្រជាពលរដ្ឋ​នឹងចូលរួមការបោះឆ្នោតចំនួនជាង៩លាន៧សែននាក់៕ អត្ថបទ សេក ឧត្តម

លោក Putinសន្យាឆ្លើយតប ក្រោយឧបទ្ទេវហេតុវាយប្រហារមកលើស្ពាននៅឧបទ្វីបគ្រីម៉េ

2023/07/18 08:06:04 pm        282
 រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសន្យាចាត់វិធានការប្រឆាំងនឹងអ្វីដែលលោកចាត់ទុកថាជាការវាយប្រហារភេរវកម្មកាលពីថ្ងៃចន្ទ ដើម្បីឆ្លើយតបនឹងការវាយប្រហារចុងក្រោយលើស្ពានក្នុងតំបន់គ្រីម៉េ ដែលទីក្រុងគីវ បានប្រកាសទទួលស្គាល់ ។  សន្តិសុខនៅលើស្ពាន Kerch ប្រវែង ១៩គ.ម ត្រូវបានបញ្ជាឲ្យរឹតបន្តឹងផងដែរ ។ នៅក្នុងជំនួបជាមួយក្រុមអាជ្ញាធរ កាលពីថ្ងៃចន្ទ លោក Putinបានបញ្ជាក់ថា ការវាយប្រហារភេរវកម្មមួយទៀតកាលពីយប់មិញ បានកើតឡើងនៅលើស្ពាន ។   លោកបន្តថា ដោយសារតែការវាយប្រហារភេរវកម្ម ផ្លូវនៅតាមគន្លងជាច្រើននៅលើស្ពាន បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ជាលទ្ធផលនៃការវាយប្រហារនេះ ការធ្វើចរាចរណ៍របស់រថយន្ត និងរថភ្លើងត្រូវបានផ្អាកបណ្តោះអាសន្ន ។   ប្រធានាធិបតីរុស្ស៊ីរូបនេះ បានស្នើសុំឲ្យទីភ្នាក់ងារចារកម្ម និងទីភ្នាក់ងារដ្ឋាភិបាលផ្សេងទៀត ពិនិត្យមើលហេតុការណ៍នេះ និងចាត់វិធានការឆ្លើយតបដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនយុទ្ធសាស្រ្តសំខាន់ៗ ។ វាចំាបាច់ត្រូវតែវាយតម្លៃឲ្យបានល្អិតល្អន់លើការខូចខាតបណ្តាលមកពីការវាយប្រហារ និងចាប់ផ្តើមការងារស្តារឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។  លោក Marat Khusnullin ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា គ្រាប់បែកគ្មានផលប៉ះពាល់ដល់ទម្រស្ពាន Kerch នោះទេ ។ ក្រុមអ្នកមុជទឹក បានបញ្ចប់ការវាយតម្លៃរបស់ពួកគេរួចហើយ ហើយការសម្រេចចិត្តថាតើនឹងអនុញ្ញាតឲ្យការធ្វើចរាចរណ៍រថយន្តឡើងវិញ នឹងត្រូវធ្វើឡើងក្នុងរយៈពេល ២ម៉ោងទៀត ៕

លោកស៊ី ប្រាប់អតីតប្រធានាធិបតីហ្វីលីពីនឲ្យបន្តជំរុញទំនាក់ទំនងជាមួយប្រទេសចិន

2023/07/18 08:02:36 pm        232
ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានប្រាប់អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទែរើតេ (Rodrigo Duterte)ឱ្យបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បន្ទាប់ពីទំនាក់ទំនងទ្វេភាគី បានធ្លាក់ចុះជាមួយអ្នកស្នងតំណែងរបស់លោកឌុយតឺតេ ដែលកំពុងស្វែងរកទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោន។លោកហ្វឺឌីណានដ៍ ម៉ាកូស (Ferdinand Marcos Jr) ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីសម្រាប់រយៈពេល៦ឆ្នាំក្នុងឆ្នាំ២០២២ ដោយចូលកាន់តំណែងពីលោកឌុយតឺតេ ដែលបានប្រកាន់ជំហរគាំទ្រចិនច្រើនជាង។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានដកស្រង់សម្តីលោកស៊ី បានថ្លែងក្នុងអំឡុងកិច្ចប្រជុំនៅឯផ្ទះសំណាក់រដ្ឋ Diaoyutai ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ (ទី១៧ កក្កដា)ថា៖«ខ្ញុំសង្ឃឹមថា អ្នកនឹងបន្តដើរតួយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការមិត្តភាព(រវាងប្រទេសចិននិងហ្វីលីពីន)»។ក្រោមការដឹកនាំរបស់លោកម៉ាកូស ទំនាក់ទំនងរវាងចិន និងហ្វីលីពីន កាន់តែតានតឹង ដោយទីក្រុងម៉ានីល បានងាកទៅរកសម្ព័ន្ធមិត្តប្រពៃណីរបស់ខ្លួន គឺសហរដ្ឋអាមេរិក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿង៤ករណីនៃឃុំព្រែកខ្សាច់ទៅសាលាដំបូងរាជធា​​នី​​​​ភ្នំ​​​​​ពេ​​​​​​​ញ
09/29/2026 08:09 PM
ក្រសួងការងារ និងសេវាកម្មវាយតម្លៃសកល AQA នៃចក្រភពអង់គ្លេស ចុះ MoU ពង្រឹងភាពជាដៃគូអភិវឌ្ឍជំនាញ និងការពង្រឹងគុណភាព TVET ដើម្បីលើកកម្ពស់ជំនាញកម្លាំងពលកម្មស្របតាមតម្រូវការឧស្សាហកម្ម និងបច្ចេកវិទ្យា
09/29/2026 08:09 PM
នេប៉ាល់ផ្អាកប្រតិបត្តិការស្វែងរក បន្ទាប់​ពី​មនុស្ស ១៦នាក់ បានប៉ើង​ទៅតាម​បំណាក់​​ទឹកកក ​
09/29/2026 07:09 PM
ម្ចាស់សហគ្រាសផលិតសំបកវេចខ្ចប់ និងអ្នកវេចខ្ចប់ផលិតផល បានកំពុងរួមគ្នាបង្កើត និងគាំទ្រផលិតផលជាតិ
09/29/2026 07:09 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៤ នៅវត្តឧណ្ណាលោម
09/29/2026 06:09 PM
កងកម្លាំងអាមេរិកចាកចេញពីអ៊ីរ៉ាក់ ក្រោយរយៈពេល​ ២ទសវត្សរ៍ ដោយបើកផ្លូវឱ្យអ៊ីរ៉ង់បង្កើន​ឥទ្ធិពល​
09/29/2026 06:09 PM
ទ្រព្យសកម្មក្នុងវិស័យ អ.ស.ហ. កើនដល់ជាង ៩ ប៊ីលានដុល្លារ និងបានបង្កើតការងារ ១៦ ពាន់កន្លែង
09/29/2026 06:09 PM
អ៊ីរ៉ង់​គំរាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ ប្រសិនបើសន្តិសុខរបស់ខ្លួន មិនត្រូវបានធានា
09/29/2026 06:09 PM
សារព័ត៌មានរដ្ឋ៖ ការវាយប្រហារលើបំពង់បង្ហូរឧស្ម័ននៅភាគខាងកើតស៊ីរី បានធ្វើឲ្យការផ្គត់ផ្គង់ឧស្ម័នត្រូវផ្អាក
09/29/2026 06:09 PM
បេសកជនរុស្ស៊ី៖ អាល្លឺម៉ង់ និងសហភាពអឹរ៉ុប មិនមានតួនាទីក្នុងកិច្ចចរចាអំពីអ៊ុយក្រែន
09/29/2026 06:09 PM