សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

កូរ៉េខាងជើងចោទយន្តហោះចារកម្មអាមេរិកថាបានចូលក្នុងតំបន់សេដ្ឋកិច្ចរបស់ខ្លួនចំនួន៨លើក

2023/07/11 06:24:05 pm        76
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា លោកស្រី គីម យ៉ូចុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) កាលពីថ្ងៃអង្គារ បានចោទប្រកាន់យន្តហោះចារកម្មយោធាអាមេរិកថា បានចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសនេះចំនួន៨លើក។លោកស្រី គីម បានព្រមានថាកងកម្លាំងអាមេរិក នឹងប្រឈម នឹង«ការហោះហើរដ៏គ្រោះថ្នាក់បំផុត» ប្រសិនបើពួកគេបន្តនូវអ្វីដែលកូរ៉េខាងជើង បានហៅថា «ជ្រៀតចូលខុសច្បាប់» ដោយនិយាយឡើងវិញនូវការចោទប្រកាន់ ដែលទីក្រុងព្យុងយ៉ាង បានធ្វើឡើងកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក បានរំលោភលើដែនអាកាសរបស់ខ្លួន ដោយធ្វើការហោះហើរឈ្លបយកការណ៍។ ទីក្រុងព្យុងយ៉ាង ក៏បានព្រមានថា ការហោះហើរបែបនេះ អាចនឹងត្រូវបានបាញ់ទម្លាក់។មុននេះ មន្ទីរបញ្ចកោណ បានច្រានចោលការចោទប្រកាន់របស់ក្រុងព្យុងយ៉ាងជុំវិញការរំលោភបំពានដែនអាកាស ហើយបាននិយាយថា យោធាអាមេរិក បានគោរពតាមច្បាប់អន្តរជាតិ។អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖««ដូច្នេះការចោទប្រកាន់ទាំងនោះ គឺគ្រាន់តែជាការចោទប្រកាន់ប៉ុណ្ណោះ»។លោកស្រី គីម បានចោទប្រកាន់កងទ័ពអាកាសអាមេរិកថា បានឈ្លានពានចូលទៅក្នុង«តំបន់ទឹកសេដ្ឋកិច្ច» របស់កូរ៉េខាងជើង កាលពីថ្ងៃចន្ទ នៅឯឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ នៅលើមេឃពីខាងលើសមុទ្រ មានចម្ងាយ ៤៣៥ គីឡូម៉ែត្រ ភាគខាងកើតនៃតំបន់Tongchon ក្នុងខេត្ត Gangwon និង ២៧៦ គីឡូម៉ែត្រភាគអាគ្នេយ៍នៃតំបន់Uljin ក្នុងខេត្តGyeongsangភាគខាងជើង៕ តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសមួយ ដែលលាតសន្ធឹង ៣៧០គីឡូម៉ែត្រពីតំបន់ដែនដី ២២ គីឡូម៉ែត្រជុំវិញឆ្នេរសមុទ្រ គឺជាសិទ្ធិក្នុងការទាញយកធនធានសមុទ្រនៅខាងក្នុង ប៉ុន្តែមិនផ្តល់អធិបតេយ្យភាពលើផ្ទៃទឹក ឬដែនអាកាសខាងលើនោះទេ៕

សភារបស់អ៊ីស្រាអែល ផ្ដល់ការអនុម័តដំបូងចំពោះសំណើច្បាប់តុលាការកំពូលដែលនាំឲ្យមានការតវ៉ា

2023/07/11 06:03:42 pm        89
អ៊ីស្រាអែល៖ សភាតំណាងរាស្ត្ររបស់ប្រទេសអ៊ីស្រាអែល បានផ្តល់ការអនុម័តជាដំបូង ចំពោះសេចក្តីស្នើច្បាប់ ដែលធ្វើឡើង ដើម្បីកម្រិតអំណាចតុលាការកំពូលមួយចំនួន ដោយការធ្វើនេះ គឺជាផ្នែកនៃការចាប់ផ្ដើមសើរើប្រព័ន្ធតុលាការឡើងវិញរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ដែលបានបង្កឲ្យមានវិបត្តិនយោបាយកាន់ខ្លាំងឡើង។ការជំរុញដើម្បីឲ្យមានការកែប្រែចំពោះប្រព័ន្ធយុត្តិធម៌ពីសំណាក់គណបក្សរដ្ឋភិបាលចម្រុះជាតិនិយម និងសាសនា ដែលកំពុងកាន់អំណាចរបស់លោក Netanyahu បានបង្កឲ្យមានបញ្ហាមួយចំនួនកើតឡើង ដូចជាការតវ៉ាមិនធ្លាប់មានពីមុនមក ការបារម្ភចំពោះស្ថានភាពប្រជាធិបតេយ្យរបស់អ៊ីស្រាអែល ក្នុងចំណោមប្រទេសសម្ព័ន្ធមិត្តលោកខាងលិច និងវិបត្តិសេដ្ឋកិច្ច។ដោយត្រូវការ ៦៤អាសនៈ ពីចំនួន ១២០អាសនៈរបស់សភា រដ្ឋាភិបាលចម្រុះរបស់លោក Netanyahu បានឈ្នះការបោះឆ្នោតលើកដំបូង ក្នុងចំណោមការបោះឆ្នោត៣ដង ដែលតម្រូវឲ្យធ្វើ ដើម្បីឲ្យសេចក្តីស្នើច្បាប់ថ្មីនេះ ចូលជាធរមាន ខណៈមានការរំពឹងថា ការតវ៉ាចំពោះច្បាប់នេះ ក៏នឹងមិនថមថយនោះដែរ។សេចក្តីស្នើច្បាប់ថ្មីនេះ ស្វែងរកការទប់ស្កាត់អំណាចរបស់តុលាការកំពូលដើម្បីទុកជាមោឃៈសេចក្តីសម្រេច ដែលធ្វើឡើងដោយរដ្ឋាភិបាល រដ្ឋមន្ត្រី និងមន្ត្រីជាប់ឆ្នោត ដោយកាត់សេចក្តីលើពួកគេមិនសមហេតុផល។ ឥឡូវនេះ ពង្រាងច្បាប់នេះ វិលត្រឡប់ទៅគណៈកម្មាធិការវិញហើយ ដើម្បីធ្វើការពិភាក្សា ហើយអាចត្រូវបានកែសម្រួលសិន មុនពេលត្រូវបាននាំយកទៅធ្វើការបោះឆ្នោតចុងក្រោយ។អ្នករិះគន់អះអាងថា ការត្រួតពិនិត្យលើប្រព័ន្ធតុលាការនេះ ជួយការពារការប្រព្រឹត្តអំពើពុករលួយ និងការរំលោភអំណាច តែអ្នកគាំទ្រ ចំពោះសេចក្តីស្នើច្បាប់នេះ និយាយថា ការកែប្រែនេះ នឹងជួយសម្រួលដល់អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព ពោលគឺទប់ស្កាត់អន្តរាគមន៍របស់តុលាការ៕

វិបត្តិនៅមីយ៉ាន់ម៉ា និងភាពតានតឹងនៅសមុទ្រចិនខាងត្បូងក្លាយជាប្រធានបទសំខាន់សម្រាប់ជំនួបអាស៊ាន

2023/07/11 05:56:03 pm        120
ឥណ្ឌូនេស៊ី៖ ក្រុមប្រមុខការទូតរបស់សមាគមនអាស៊ីអាគ្នេយ៍ នឹងជួបជុំគ្នានៅក្នុងប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១១ខែកក្កដានេះ ស្របពេលមានសម្ពាធឲ្យដោះស្រាយវិបត្តិនយោបាយដ៏បង្ហូរឈាមនៅក្នុងសហភាពមីយ៉ាន់ម៉ា និងដោះស្រាយភាពតានតឹងក្នុងសមុទ្រចិនខាងត្បូង ជាទីដែលសមាជិកអាស៊ានមួយចំនួនបានអះអាងដែនទឹកត្រួតស៊ីគ្នា ជាមួយប្រទេសចិន ។ ជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេសរបស់សមាគមអាស៊ាន(Asean) កើតមានឡើង ខណៈភាពមន្ទិលកើនឡើងជុំវិញទំនុកចិត្ត និងការរួបរួមគ្នារបស់ប្លុកនេះ ក្នុងការដោះស្រាយបញ្ហាប្រឈមដ៏តានតឹងរបស់តំបន់នេះ។ ប្រធានកិច្ចប្រជុំក្នុងចំណោមសមាជិក គឺកង្វះដំណើរការដ៏មានអត្ថន័យលើផែនការសន្តិភាពអាស៊ានសម្រាប់សហភាពមីយ៉ាន់ម៉ា ដែលត្រូវបានយល់ព្រមជាមួយមេដឹកនាំយោធារបស់ប្រទេសនេះ បន្ទាប់ពីពួកគេបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ និងអំពាវនាវឲ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយកាលពីខែមិថុនា មនុស្សជាង ៣.៤០០ នាក់ត្រូវបានសម្លាប់ និងជិត ២២.០០០ នាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្រ្កាបរបស់យោធាលើក្រុមប្រឆាំង។ ថ្មីៗនេះ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក វ៉ូលគើរ ទើក(Volker Turk )បានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បញ្ជូនសំណុំរឿងករណីអំពើហិង្សាដែលកើនឡើងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងឲ្យប្រទេសនានាបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់របបសឹកនេះ៕

អ្នកនាំពាក្យបក្សហ៊្វុនស៊ិនប៉ិចថា ​រយៈពេល១០ថ្ងៃ​នៃយុទ្ធនាការឃោសនាបោះឆ្នោត​ បក្សខ្លួនប្រព្រឹត្តទៅដោយរលូន

2023/07/11 05:42:35 pm        226
អ្នកនាំពាក្យរបស់គណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន បានថ្លែងអះអាងថា ក្នុងរយៈ​ពេល១0​ថ្ងៃ នៃយុទ្ធនាការឃោសនារកបោះឆ្នោតទាំងក្នុងរាជធានី និង​តាម​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស គណបក្សហ៊្វុនស៊ិនប៉ិច បានប្រព្រឹត្តទៅយ៉ាងរលូន និងគ្មានបញ្ហាអ្វីកើតឡើងនោះទេ ផ្ទុយ​ទៅ​វិញមានតែជួយសម្របសម្រួលចរាចរណ៍ និង​សណ្តាប់​ធ្នាប់​ពី​សំណាក់​អាជ្ញាធរ​បាន​យ៉ាង​ល្អ​ទៀត​ផង។ថ្លែងប្រាប់ទូរទស្សន៍BTV តាមរយៈតេលេក្រាម នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ញឿន រ៉ាដែន បាន​បញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១រហូតដល់ថ្ងៃទី១០ នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ គណបក្សហ៊្វុនស៊ិនប៉ិចបាន​ធ្វើឡើងទាំងលក្ខណៈទ្រង់ទ្រាយតូច និងធំ ទាំង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង តាមបណ្តាខេត្តនានា ខណៈពេលធ្វើ​យុទ្ធនាការ​ពុំ​មាន​អធិករណ៍​ណា​មួយ​កើត​ឡើង​នោះ​ទេទាំងតាមទីប្រជុំជន និងតាមទីជនបទដាច់ស្រយ៉ាល។អ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមទៀតថា «គ.ជ.ប. និងអាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្ត ទាំង​អស់​ជួយសម្របសម្រួលបានយ៉ាងល្អពេលអំឡុងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នា​ពេលកន្លងមកនេះ សម្រាប់គណបក្សហ៊្វុនស៊ិនប៉ិច»។ លោកបន្តថា គណបក្សហ៊្វុនស៊ិនប៉ិចបានធ្វើយុទ្ធនាការទ្រង់ទ្រាយធំ នៅក្នុងរាជធានីភ្នំពេញ ខេត្ត​កណ្តាល បាត់ដំបង ហើយមានការដឹកនាំដង្ហែដោយផ្ទាល់ពីព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះ​ប្រធាន​គណបក្សហ៊្វុនស៊ិនប៉ិច ដោយមានអ្នកគាំទ្ររាប់ពាន់នាក់ សម្រាប់​យុទ្ធនាការ​ទាំង​បី​រាជ​ធានី​ខេត្ត​នេះ។ លោកញឿន រ៉ាដែន បានបន្តថា ក្រៅ​ពី​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សមាជិក-សមាជិកា​រប​ស់គណបក្សហ៊្វុនស៊ិនប៉ិចក៏បានដើរចែកខិត្តបណ្ណ និង​បង្រៀន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​គូសសន្លឹកឆ្នោតនៅតាមខ្នងផ្ទះផងដែរ។សូម​បញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនានាសម្រាប់ ជ្រើស​តាំង​តំណាងរាស្រ្តនីតិកាលទី៧នេះ គឺធ្វើរយៈពេល២១ថ្ងៃគឺចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២១ ខែ​កក្កដា ឆ្នាំ ២០២៣នេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថាគ.ជ.ប បាន​ប្រកាសថា ថ្ងៃទីរយៈពេល១០នៃយុទ្ធនាការ ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​នានា​ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បានប្រព្រឹត្តទៅដោយរលូន និងគ្មាន​ហិង្សា​ណាមួយកើតឡើងនោះឡើយ ខណៈសកម្មភាព របស់​គណបក្ស​នយោបាយ​នានា​ធ្វើ​ឡើង​ស្រប​ទៅតាមច្បាប់របស់គ.ជ.ប។ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែងតាម បែបប្រជាធិបតេយ្យសេរីពហុបក្ស៕ អត្ថបទ៖ បាន ចក់

គុយបាចោទសហរដ្ឋអាមេរិកថាជាអ្នកទទួលខុសត្រូវផ្ទាល់ចំពោះការតវ៉ាឆ្នាំ២០២១ ដែលជាការរតវ៉ាធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍

2023/07/11 05:36:10 pm        111
គុយបា៖ ប្រទេសគុយបាកាលពីថ្ងៃចន្ទ បានចោទរដ្ឋាភិបាលសហរដ្ឋអាមេរិកថា ជាអ្នកទទួលខុសត្រូវផ្ទាល់ចំពោះការតវ៉ាដែលបានឲ្យរង្គោះរង្គើដល់កោះសមុទ្រការ៉ាអ៊ីព កាលពីពីរឆ្នាំមុន ដែលជាបាតុកម្មដ៏ធំបំផុត ចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៥៩របស់លោក ហ្វីដែល កាស្ត្រូ (Fidel Castro)។កាសែត Granma ដែលគ្រប់គ្រងដោយបក្សកុម្មុយនីស្ត បាននិយាយនៅក្នុងវិចារណកថាទំព័រមុខ នៅមុនពេលខួបនៃការតវ៉ាថា៖«សហរដ្ឋអាមេរិកមានទំនួលខុសត្រូវផ្ទាល់ចំពោះភាពចលាចល នៅថ្ងៃទី១១ និង ១២ ខែក្កដា ឆ្នាំ២០២១»។កាសែតនេះ បាននិយាយថា ប្រជាជនត្រូវបានគេញុះញង់ដោយចំហ និងផ្តល់មូលនិធិពីសហរដ្ឋអាមេរិក ដើម្បីបំពានច្បាប់ក្នុងសកម្មភាពប្លន់ និងវាយដំ ចំណែកទីក្រុងវ៉ាស៊ីនតោនវិញ បានបង្កើនការដាក់ទណ្ឌ កម្មរបស់ខ្លួន ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសគុយបា បានជួបការលំបាក ដោយសារផលប៉ះពាល់នៃវីរុសរាតត្បាតកូរ៉ូណា។ទាំងក្រសួងការបរទេសអាមេរិក ទាំងសេតវិមាន មិនឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ទោះបីជាទីក្រុងវ៉ាស៊ីនតោន បានអះអាងថា កុបកម្មបានកើតឡើងដោយឯកឯង និងបដិសេធថា មិនបានបង្កបញ្ហាទាំងនោះក្តី។វិចារណកថា ក៏បានស្តីបន្ទោសទៅលើ«យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត និងការបង្កាច់បង្ខូច»តាម  រយៈបណ្តាញសង្គម។វិចារណកថានោះ បានឲ្យដឹងទៀតថា៖«ការបង្កាច់បង្ខូចដែលត្រូវបានផ្សព្វផ្សាយដោយសេតវិមានទាក់ ទងនឹងព្រឹត្តិការណ៍ដែលខ្លួនឧបត្ថម្ភនៅឆ្នាំ ២០២១ ត្រូវបានប្រើជាលេស ដើម្បីរក្សាគោលនយោបាយនៃការដាក់សម្ពាធអតិបរមាប្រឆាំងនឹងគុយបា»៕

ទួរគី យល់ព្រមផ្ដល់ការគាំទ្រសមាជិកភាពរបស់ប្រទេសស៊ុយអែតក្នុងសម្ព័ន្ធយោធាណាតូ

2023/07/11 05:31:01 pm        144
ទួរគី៖ ប្រមុខសម្ព័ន្ធយោធាណាតូ លោក ជេនស្តូលធិនប៊ើក (Jens Stoltenberg) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រធានាធិបតីទួរគីលោក រីស៊ីប តាយីបអឺដូហ្គែន (Recep Tayyip Erdoğan)កាលពីថ្ងៃចន្ទ បានយល់ព្រមទម្លាក់ចោលការជំទាស់របស់លោកចំពោះការចូលរួមរបស់ស៊ុយអែតជាមួយសម្ព័ន្ធយោធាណាតូ ហើយនឹងដាក់ការផ្ដល់សច្ចាប័នដល់សភារបស់ទួរគីឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ។  លោកស្តូលធិនប៊ើក បាននិយាយមុនកិច្ចប្រជុំកំពូលមេដឹកនាំណាតូដែលត្រូវចាប់ផ្ដើមនៅថ្ងៃអង្គារនេះ ថា ប្រទេសស៊ុយអែត នឹងក្លាយជាសមជិកពេញសិទ្ធិរបស់សម្ព័ន្ធនេះ ។  លោកបាននិយាយថា លោកអឺដូហ្គែន បានផ្ដល់ការប្ដេជ្ញាចិត្តយ៉ាងដ៏ច្បាស់លាស់ក្នុងការចូលជាសមាជិករបស់ស៊ុយអែត។ ការផ្ដាល់ប្ដូរជំហរបស់ក្រុមមេដឹកនាំទួរគី បានកើតមានឡើង បន្ទាប់ពីមានជំនួបជាមួយលោកនាយករដ្ឋមន្ត្រីស៊ុយអែត អាល់ហ្វ គ្រីស្ទើសុន(Ulf Kristersson) និងលោកស្តូលធិនបើក។នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយក្រោយការពិភាក្សា ប្រទេសទួរគី ស៊ុយអែត និងណាតូ បានគូសបញ្ជាក់ថា ទីក្រុងស្តុកខុម (Stockholm) បានកែប្រែច្បាប់ ដែលបានពង្រីកសហប្រតិបត្តិការប្រឆាំងភេរវកម្មប្រឆាំងក្រុមគណបក្សពលករឃើដ ឬហៅកាត់ថាPKK និងបានចាប់ផ្ដើមការនាំចេញអាវុធជាថ្មីទៅកាន់ប្រទេសទួរគី។ សេចក្តីថ្លែងការណ៍បាននិយាយថា ទីក្រុងអង់ការ៉ា និងទីក្រុងស្តុកខុម ក៏បានយល់ព្រមបង្កើត ការបង្រួមសន្តិសុខទ្វេភាគីថ្មីផងដែរ ហើយថា ប្រទេសស៊ុយអែតនឹងបង្ហាញផែនទីវិថីជាមូលដ្ឋាននៃការបន្តការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មគ្រប់ទម្រង់ទាំងអស់៕

កិច្ចប្រជុំកំពូលណាតូ ព្យាយាមស្វែងរកកិច្ចព្រមព្រៀងលើសមាជិកភាពរបស់អ៊ុយក្រែន ក្រោយទួរគីបើកភ្លើងខៀវឲ្យស៊ុយអែត

2023/07/11 05:21:34 pm        153
 ស៊ុយអែត៖ ក្រុមមេដឹកនាំសម្ព័ន្ធយោធាណាតូបានជួបជុំគ្នាសម្រាប់កិច្ចប្រជុំកំពូលមួយក្នុងទីក្រុងវីលញូស(Vilnius)នៅថ្ងៃអង្គារនេះ ព្យាយាមជម្នះលើការខ្វែងគំនិតគ្នាសម្រាប់សមាជិភាពរបស់អ៊ុយក្រែន បន្ទាប់ពីកិច្ចព្រមព្រៀងមួយដើម្បីដករបាំងពីទួរគីឲ្យស៊ុយអែតចូលជាសមាជិករបស់សម្ព័ន្ធយោធាមួយនេះ។ កិច្ចប្រជុំកំពូលនៅក្នុងរដ្ឋធានីរបស់ប្រទេសលីទុយអានី នឹងត្រូវបានគ្របដណ្ដប់ដោយឥទ្ធិពលនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈដែលក្រុមមេដឹកនាំទាំងនោះ នឹងអនុម័តផែនការពេញលេញលើកដំបូងរបស់អង្គការណាតូ ចាប់តាំងពីការបញ្ចប់សង្រ្គាមត្រជាក់ដើម្បីទប់ទល់ការវាយប្រហារណាមួយពីសំណាក់ក្រុងមូស្គូ។ ក្រុមអ្នកការទូត និយាយថាការខ្វែងគំនិតគ្នាកំពុងរួមតូចជុំវិញការជំរុញរបស់អ៊ុយក្រែនសម្រាប់សមាជិកភាពរបស់សម្ព័ន្ធណាតូ ។ស្របពេលក្រុមសមាជិកណាតូ យល់ព្រមថា ទីក្រុងគីវ មិនអាចចូលជាសមាជិកបានអំឡុងសង្រ្គាម មេដឹកនាំទាំងនោះ បានច្រានចោលភ្លាមៗជុំវិញបញ្ហាថាតើនឹងអាចមានរឿងអ្វីកើតឡើង ទៅមុខទៀត និងស្ថិតក្រោមលក្ខខ័ណ្ឌអ្វី។ចំណែកលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) ដែលត្រូវបានអញ្ជើញឲ្យចូលរួមព្រឹត្តិការណ៍ជួបជុំនៅទីក្រុងវីលញូស បានដាក់សម្ពាធលើសម្ព័ន្ធណាតូ ដើម្បីចង្អុលបង្ហាញផ្លូវឲ្យកាន់តែច្បាស់សម្រាប់សមាជិកភាពប្រទេសរបស់លោកក្នុងសេចក្ដីថ្លែងការកិច្ចប្រជុំនេះ ដូច្នេះទើបប្រទេសនេះអាចចូលជាសមាជិកបានឆាប់ក្រោយសង្រ្គាមបញ្ចប់។ សម្ព័ន្ធយោធាណាតូ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៤៩ ក្នុងគោលបំណងចម្បងលើការទប់ស្កាត់ហានីភ័យនៃការវាយប្រហាររបស់សហភាពសូវៀតលើដែនដីរបស់ក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន៕

គ.ជ.ប៖«អ្នកណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោត នឹងត្រូវផ្តន្ទាទោសតាមច្បាប់»

2023/07/11 04:45:56 pm        146
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បាន​ប្រកាស​ថា «អ្នកណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោត នឹងត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់»។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា ថ្ងៃបោះឆ្នោត​កាន់​តែខិ​ត​ជិត​មក​ដល់​នេះ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានកត់សម្គាល់ឃើញថា មានបុគ្គល​មួយ​ចំនួន​កាន់​តែ​បន្ត​យុទ្ធនាការ តាមបណ្ដាញព័ត៌មានសង្គម ដោយណែនាំឱ្យប្រជា ពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ចោល​ពេល​ទៅ​បោះឆ្នោត នៅថ្ងៃបោះឆ្នោត ដើម្បីធ្វើឱ្យសន្លឹកឆ្នោត​របស់​ពួក​គាត់​ក្លាយ​ជា​សន្លឹក​ឆ្នោត​មិន​បាន​ការ ដោយហេតុថាគ្មានគណបក្សភ្លើងទៀន។ អ្នកណែនាំបែបនេះ នឹ​ង​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​ដែល​មាន​ជាធរមាន។មាត្រា ១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត ចែងថា​ត្រូវ​ផាក​ពិន័យជាប្រាក់ពី ៥ លាន រៀល ទៅ ២០ លាន រៀល ដោយ គ.ជ.ប ដោយពុំទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត ណែនាំ ឬញុះ​ញង់​ឱ្យ​អ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ ធ្វើឱ្យបាត់​ទំនុក​ចិត្ត​លើ​ការ​សម្ងាត់​នៃ​ការ​បោះ​ឆ្នោត និងធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។គ.ជ.ប បញ្ជាក់ថា ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ នឹងត្រូវ​លុប​ឈោ្មះ ចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និង​ដក​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេបោះឆ្នោតរបស់សាមីខ្លួនសម្រាប់រយៈពេល ៥ ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត។ គ.ជ.ប បានអំពាវនាវ ដល់ប្រជាពលរដ្ឋ កុំចាញ់បោកអំពើទុច្ចរិតរបស់ក្រុមអគតិមួយចំនួន ដែល​មាន​ចេតនា​បំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញសិទ្ធិរបស់ប្រជាពលរដ្ឋ និងនាំប្រជាពលរដ្ឋ​ប្រព្រឹត្ត​អំពោះ​ផ្ទុយ​នឹងច្បាប់។ គ.ជ.ប ក៏បានអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ទាំងអស់​មេត្តា​ត្រៀម​ខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឬឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​បម្រើឱ្យការបោះឆ្នោត ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃបោះឆ្នោត គឺថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នាៗគ.ជ.ប លើកទឹកចិត្តម្ចាស់ឆ្នោតគូសសញ្ញាធិក (√) គាំទ្រគណបក្សនយោបាយ ដែល​ខ្លួន​ស្រឡាញ់​​ពេញចិត្ត ហើយការចូលរួមគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដូចដែលប្រជា ពលរដ្ឋ​កម្ពុជា ធ្លាប់មានបទពិសោធន៍បោះឆ្នោតជាច្រើនលើកច្រើនសារួចមកហើយ៕

លោកជំទាវ ភឿង សកុណា បន្តចុះសំណេះសំណាល និងបង្រៀនពលរដ្ឋគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ

2023/07/10 10:16:09 pm        178
ស្វាយរៀង៖ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយទាប​ ខេត្តស្វាយរៀង និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមការងារប្រមាណ៥០០នាក់ បានចូលរួមក្នុងពិធីសំណេះសំណាល និងពិនិត្យលទ្ធផលការងារចុះឃោសនាតាមខ្នងផ្ទះ និងការបង្រៀនគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស និងបានផ្តាំផ្ញើដល់សមាជិក សមាជិកាគណបក្ស និងបងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមពិនិត្យ និងត្រៀមអត្តសញ្ញាណបណ្ណរបស់ខ្លួន និងឯកសារបម្រើឱ្យការបោះឆ្នោតឱ្យបានរួចរាល់។ ក្នុងករណីបាត់ ឬខូចអត្តសញ្ញាណបណ្ណ សូមមេត្តាប្រញាប់រួសរាន់ទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ និងសូមជ្រើសរើសគណបក្សដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ។ទន្ទឹមនេះលោកក៏បានអំពាវដល់សមាជិក សមាជិកាគណបក្ស និងបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នាកុំបីខាន និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កា នៅលើសន្លឹកឆ្នោតជាសម្គាល់ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគ៕

អាហ្វ្រិកខាងត្បូង៖ កិច្ចប្រជុំកំពូល BRICS នឹងត្រូវធ្វើឡើងឡើងជាក់ស្តែង ទោះបីជាមានដីកាចាប់ខ្លួនលោកពូទីនក្តី

2023/07/10 09:56:20 pm        112
អាហ្រ្វិកខាងត្បូង៖ ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូសា( Cyril Ramaphosa) បាននិយាយកាលពីថ្ងៃអាទិត្យទី៩ ខែកក្កដាថា កិច្ចប្រជុំកំពូល BRICS នៅខែក្រោយ ដែលលោក វ្ល៉ាឌីមៀរ ពូទីន ( Vladimir Putin) ត្រូវបានគេអញ្ជើញឱ្យចូលរួមនោះ នឹងត្រូវធ្វើឡើងដោយផ្ទាល់ ទោះបីជាមានដីកាចាប់ខ្លួនមេដឹកនាំរុស្ស៊ីរូបនេះក្តី។អាហ្រ្វិកខាងត្បូង គឺជាប្រធានបច្ចុប្បន្នរបស់BRICS ដែលជាក្រុមនៃប្រទេសដែលមានឥទ្ធិពលខ្លាំងក្លារួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ដើម្បីប្រកួតប្រជែងជាមួយរចនាសម្ព័ន្ធអភិបាលកិច្ចសកលដែលដឹកនាំដោយសហរដ្ឋអាមេរិក និងអឺរ៉ុប។លោករ៉ាម៉ាហ្វូសា បានថ្លែងអ្នកសារព័ត៌មានអាហ្វ្រិកខាងត្បូងនៅខាងក្រៅសន្និសីទមួយដែលរៀបចំដោយសភាជាតិអាហ្វ្រិក (ANC)ដែលកំពុងកាន់អំណាចថា កិច្ចប្រជុំកំពូលBRICS កំពុងដំណើរការ ហើយយើងកំពុងបញ្ចប់ការពិភាក្សារបស់យើងអំពីបែបបទនៃការបំពេញការងារ។លោកមិនបាននិយាយថាតើលោកពូទីន ដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) តាមចាប់ខ្លួនជុំវិញការចោទប្រកាន់ថា រុស្ស៊ីបាននិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់ នឹងចូលរួមឬដែរអត់នោះទេ។ លោកបាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួរមួយក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់ការផ្សាយបន្តផ្ទាល់តាមបណ្តាញទូរទស្សន៍ក្នុងស្រុកថា៖«យើងនឹងមានកិច្ចប្រជុំកំពូល BRICS ជាក់ស្តែង យើងទាំងអស់គ្នាបានប្តេជ្ញាចិត្តថា នឹងមានកិច្ចប្រជុំកំពូលមួយ ដែលយើងនឹងអាចមើល និងជួយគ្នាទៅវិញទៅមកបាន»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៧ ឡើងដល់ ២១២ ដុល្លារ
09/30/2026 12:09 PM
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់មន្ត្រីនាំ​អំណោយ​មនុស្ស​ធម៌​ជូន​ពលរដ្ឋ​រង​គ្រោះ​ទឹកជំនន់​នៅ​ខេត្តបន្ទាយមានជ័យ
09/30/2026 12:09 PM
វត្តអារាមបន្តយកចិត្តទុកដាក់លើការរក្សាអនាម័យ ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ
09/30/2026 11:09 AM
ប្រធានាធិបតីអ៊ីរ៉ង់ៈ អាមេរិក និងអ៊ីស្រាអែល កំពុងព្យាយាមបណ្តុះការខ្វែងគំនិតផ្ទៃក្នុងនៅអ៊ីរ៉ង់
09/30/2026 11:09 AM
ព្រះសង្ឃវត្តស្រះចក សហការចម្អិនអាហារចែកជូនអាណាព្យាបាល និងកុមារស្នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុបា្ជ
09/30/2026 11:09 AM
Sayfullaeva ឈ្នះមេដាយមាសលោតកម្ពស់ ខណៈ An Se-young ការពារជើងឯកកីឡាវាយសី Asian Games
09/30/2026 11:09 AM
អ៊ីរ៉ង់និយាយសម្រាលពីតួនាទីដែលអាចមានក្នុងការទទួលបានជ័យជម្នះនៅយេម៉ែនរបស់ក្រុមហ៊ូទី
09/30/2026 11:09 AM
លោក Trump ច្រានចោលក្រុមហ៊ុនសហកម្មសិទ្ធិ អាមេរិក និងចិន ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI
09/30/2026 11:09 AM
អ្នកនាំពាក្យក្រសួងការងារ៖ បងប្អូនកម្មករ១៤រូបរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅស្វាយរៀង ខណៈមន្ត្រីជំនាញក្រសួងការងារកំពុងចុះសម្របសម្រួលបន្ទាន់នៅទីតាំងកើតហេតុ និងមន្ទីរពេទ្យ
09/30/2026 11:09 AM
សម្តេចធិបតី ចង់ឃើញយុវជន និងពលរដ្ឋខ្មែរ​គ្រប់រូប​មាន​មោទនភាព​ចំពោះ​ការ​ចូល​បំពេញ​កាតព្វកិច្ច​យោធា
09/30/2026 11:09 AM