សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

កូរ៉េខាងជើងព្រមានថា ខ្លួនអាចនឹងបាញ់ទម្លាក់យន្តហោះស៊ើបការណ៍អាមេរិក

2023/07/10 09:41:32 pm        151
កូរ៉េខាងជើង៖ កូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានហោះហើរយន្តហោះស៊ើបការណ៍លើប្រទេសខ្លួន ហើយបានគំរាមបាញ់ទម្លាក់យន្តហោះទាំងនោះ នេះបើតាមសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយគេហទំព័រទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA នៅថ្ងៃចន្ទនេះ ដែលបានដកស្រង់សម្តីក្រសួងការពារជាតិរបស់កូរ៉េខាងជើង។សេចក្តីថ្លែងការណ៍នោះបាននិយាយថា យន្តហោះមួយគ្រឿងបានហោះចូលទៅក្នុងដែនអាកាសកូរ៉េខាងជើង ដោយសម្រង់សម្តីនោះបញ្ជាក់ថា "ការហើរហោះរាប់សិបគីឡូម៉ែត្រពីលើសមុទ្រខាងកើតរបស់ខ្លួនជាច្រើនដង" ។ ហើយនោះ៖ "មិនមានការធានាថា ឧបទ្ទវហេតុដ៏គួរឱ្យតក់ស្លុត ដូចការបាញ់ទម្លាក់យន្តហោះឈ្លបយកការណ៍យុទ្ធសាស្ត្ររបស់កងទ័ពអាកាសអាមេរិក នឹងមិនកើតឡើងនោះទេ"។យោធាកូរ៉េខាងត្បូងបាននិយាយថា ការអះអាងរបស់កូរ៉េខាងជើងអំពីការរំលោភដែនអាកាសគឺមិនពិតនោះទេ។ អ្នកនាំពាក្យអគ្គសេនាធិការ លោកវរសេនីយ៍ឯក LEE SUNG-JUN បាននិយាយថា “ឧបករណ៍ឃ្លាំមើលដែនអាកាសសហរដ្ឋអាមេរិក ធ្វើការហោះហើរឈ្លបយកការណ៍ជាប្រចាំនៅជុំវិញឧបទ្វីបកូរ៉េ ហើយការអះអាងរបស់កូរ៉េខាងជើងអំពីការរំលោភដែនអាកាសនោះគឺមិនពិតទេ។ យើងជំរុញឲ្យកូរ៉េខាងជើងបញ្ឈប់ជាបន្ទាន់នូវការបង្កើតភាពតានតឹងជាមួយនឹងការអះអាងមិនពិតទាំងនេះ»។សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងបាននិយាយថា សកម្មភាពយោធាបង្កហេតុដោយសហរដ្ឋអាមេរិកកំពុងនាំឧបទ្វីបកូរ៉េខិតទៅជិតជម្លោះនុយក្លេអ៊ែរ។ ជិតពីរសប្តាហ៍មុននេះ ប្រទេសកូរ៉េខាងជើងបានរៀបចំការប្រមូលផ្តុំដ៏ធំនៅក្នុងទីក្រុងព្យុងយ៉ាង ដោយបង្ហាញផ្ទាំងរូបភាពជាមួយនឹងមីស៊ីលវាយប្រហារសហរដ្ឋអាមេរិកទៀតផង៕

អ្នកជំនាញប៉ាគីស្ថាន៖ ការផ្គត់ផ្គង់គ្រាប់បែកចង្កោមទៅប្រទេសណាមួយបង្កការគំរាមកំហែងដល់ជនស៊ីវិល

2023/07/10 09:38:28 pm        240
ប៉ាគីស្ថាន៖ អ្នកជំនាញប៉ាគីស្ថានម្នាក់បានថ្កោលទោសការសម្រេចរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់គ្រាប់បែកចង្កោមឱ្យអ៊ុយក្រែន ថាជាបទល្មើសព្រហ្មទណ្ឌដែលបង្កការគំរាមកំហែងភ្លាមៗដល់ជនស៊ីវិលស្លូតត្រង់។លោក Mustafa Hyder Sayed នាយកប្រតិបត្តិនៃវិទ្យាស្ថានប៉ាគីស្ថាន-ចិន ដែលមានមូលដ្ឋាននៅទីក្រុង Islamabad បានលើកឡើងបែបនោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រអំពីការសម្រេចបញ្ចូនគ្រាប់បែកចង្កោមទៅឱ្យប្រទេសអ៊ុយក្រែន ត្រូវបានហាមឃាត់ដោយអនុសញ្ញាអន្តរជាតិដែលបានផ្តល់សច្ចាប័នដោយប្រទេសចំនួន១២៣។ លោកបានបន្ថែមថា គ្រាប់បែកចង្កោមក៏ត្រូវបានចាត់ថ្នាក់ជាការហាមឃាត់ដោយច្បាប់របស់សហរដ្ឋអាមេរិកផងដែរ។អ្នកជំនាញរូបនោះបាននិយាយថា "ជាការពិតណាស់ គ្រាប់បែកចង្កោមត្រូវបានហាមឃាត់ដោយច្បាប់របស់សហរដ្ឋអាមេរិក។ ដូច្នេះវាមិនត្រឹមតែជាការផ្ទុយនឹងច្បាប់អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែវាផ្ទុយនឹងច្បាប់អន្តរជាតិក្នុងការផ្តល់គ្រាប់បែកចង្កោមដល់ប្រទេសណាមួយ ពីព្រោះវាមានភស្តុតាងជាច្រើនបានគាំទ្រថាគ្រាប់បែកចង្កោមបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល"។លោក Sayed បាននិយាយថា សហរដ្ឋអាមេរិកកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ដោយផ្តល់ឱ្យអ៊ុយក្រែននូវគ្រាប់បែកចង្កោម ដើម្បីជួយប្រទេសនេះក្នុងជម្លោះយោធារបស់ខ្លួនជាមួយរុស្ស៊ី។លោកបានបន្ថែមថា "ខ្ញុំមិនអាចរកឃើញថាមានយុត្តិកម្មណាមួយសម្រាប់សកម្មភាពនេះនោះទេ។ នៅចំណុចនេះ ការផ្គត់ផ្គង់គ្រាប់បែកចង្កោមនឹងក្លាយជាឧក្រិដ្ឋកម្មយ៉ាងពិតប្រាកដ"៕

រុស្ស៊ីអះអាងថាបានបំផ្លាញសព្វាវុធផ្សេងៗ ខណៈអ៊ុយក្រែនរាយការណ៍ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្នុងទិសដៅជាច្រើន

2023/07/10 09:35:23 pm        120
រុស្ស៊ី៖ កងកម្លាំងយោធារុស្ស៊ីបានបំផ្លាញសព្វាវុធផ្សេងៗនៅក្នុងជម្លោះដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន ខណៈដែលភាគីអ៊ុយក្រែនបាននិយាយថា កងទ័ពរបស់ខ្លួនបានចូលរួមក្នុងការប្រយុទ្ធយ៉ាងខ្លាំងក្លាប្រឆាំងនឹងសត្រូវក្នុងទិសដៅជាច្រើន នេះបើយោងតាមការផ្តល់ព័ត៌មានសង្ខេបផ្លូវការស្តីពីដំណើរការវិវឌ្ឍន៍ក្នុងសមរភូមិដែលចេញផ្សាយដោយប្រទេសទាំងពីរកាលពីថ្ងៃអាទិត្យ។យោងតាមក្រសួងការពារជាតិរុស្ស៊ី កងកម្លាំងរុស្ស៊ីបានប្រយុទ្ធជាមួយទាហាន និងទាហានអ៊ុយក្រែននិងទាហានស៊ីឈ្នួលនៅទីក្រុង Kupyansk និងទិសដៅផ្សេងទៀត ដោយបានបំផ្លាញគ្រឿងយុទ្ធោករណ៍របស់អ៊ុយក្រែន រួមមានរថក្រោះ, រថពាសដែក, ប្រព័ន្ធរ៉ុក្កែត RM-70 Vampire ដែលផលិតនៅសាធារណរដ្ឋឆេក ប្រព័ន្ធកាំភ្លើងធំM109 Paladin ដែលផលិតដោយសហរដ្ឋអាមេរិក ប្រព័ន្ធកាំភ្លើងធំ M777 និងរ៉ាដាប្រឆាំងកាំភ្លើងធំ ក្នុងចំណោមសព្វាវុធផ្សេងៗទៀត។នៅថ្ងៃដដែលនោះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) បាននិយាយថា មានការប៉ះទង្គិចគ្នាជាង ២០ដងរវាងកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ីនៅតំបន់ Lymanទីក្រុង Bakhmut ទីក្រុងAvdiivka ទីក្រុងMar'inka និងទិសដៅផ្សេងទៀតក្នុងរយៈពេល២៤ម៉ោងកន្លងមក។ ហើយកងកម្លាំងទ័ពអាកាសអ៊ុយក្រែន អង្គភាពមីស៊ីល និងកាំភ្លើងធំ បានធ្វើការវាយប្រហារប្រឆាំងនឹងតំបន់ប្រមូលផ្តុំកម្លាំងកងកម្លាំង និងគ្រឿងយុទ្ធោបករណ៍របស់រុស្ស៊ី ទីតាំងកាំភ្លើងធំ ព្រមទាំងឧបករណ៍សង្គ្រាមអេឡិចត្រូនិកផងដែរ។ទន្ទឹមនឹងនេះ លោក Alexander Bogomaz អភិបាលនៃតំបន់ Bryansk របស់រុស្ស៊ី ជាប់ព្រំដែនប្រទេសបេឡារុស បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីក្នុងតំបន់ បានស្ទាក់ចាប់មីស៊ីលរបស់អ៊ុយក្រែនចំនួនពីរគ្រាប់នៅក្នុងតំបន់នោះ។ រហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបទៅនឹងការអះអាងរបស់លោក Bogomaz ពីប្រទេសអ៊ុយក្រែននោះទេ៕

អាមេរិកនិយាយថា ខ្លួនបានសម្លាប់មេដឹកនាំក្រុមរដ្ឋឥស្លាមឈ្មោះ Osama al-Muhajer ក្នុងការវាយប្រហារដោយយានដ្រូន

2023/07/10 09:32:16 pm        102
អាមេរិក៖ យោធាសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានសម្លាប់មេដឹកនាំក្រុមរដ្ឋឥស្លាម (ISIS) នៅភាគខាងកើតប្រទេសស៊ីរី ក្នុងការវាយប្រហារដោយយានដ្រូន។ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារកាលពីថ្ងៃសុក្របានសម្លាប់មេដឹកនាំក្រុមរដ្ឋឥស្លាមឈ្មោះ Osama al-Muhajer ។នាយឧត្តមសេនីយ៍ លោក Michael Kurilla ប្រមុខទីបញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បាននិយាយថា "យើងបានបញ្ជាក់យ៉ាងច្បាស់ថា យើងនៅតែប្តេជ្ញាចិត្តក្នុងការកម្ចាត់ក្រុមរដ្ឋឥស្លាម (ISIS) នៅទូទាំងតំបន់" ដោយប្រើប្រាស់អក្សរកាត់មួយទៀតសម្រាប់ក្រុមប្រដាប់អាវុធនោះគឺ ISIL។ លោកបានបន្ថែមថា “ក្រុមភេរវកម្ម ISIS នៅតែជាការគំរាមកំហែង មិនត្រឹមតែក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏នៅទូទាំងពិភពលោកផងដែរ”។យោងតាមទីបញ្ជាការ CENTCOM មិនមានជនស៊ីវិលណាម្នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការនោះទេ ប៉ុន្តែកងកម្លាំងចម្រុះកំពុង "វាយតម្លៃរបាយការណ៍នៃការរងរបួសជនស៊ីវិល"៕

អាហ្សង់ទីនសម្ពោធន៍ដាក់ឲ្យប្រើប្រាស់បំពង់បង្ហូរឧស្ម័នសំខាន់ដើម្បីផ្លាស់ប្តូរឱនភាពថាមពល

2023/07/10 09:28:39 pm        119
 អាហ្សង់ទីន៖ កាលពីថ្ងៃអាទិត្យម្សិលមិញ អាហ្សង់ទីន បានសម្ពោធន៍ដាក់ឲ្យប្រើប្រាស់ដំណាក់កាលដំបូងនៃបំពង់បង្ហូរឧស្ម័នដែលនឹងបង្ហូរឧស្ម័នធម្មជាតិចេញពីបឹងប្រេង Vaca Muertaស្ថិតនៅតំបន់ភាគខាងលិចអាហ្សង់ទីន ទៅកាន់ខេត្ត Santa Feដោយឆ្លងខេត្ត Buenos Airesនោះ គឺជាការងារដ៏ចាំបាច់មួយដើម្បីផ្លាស់ប្តូរឱនភាពថាមពលសំខាន់របស់ប្រទេសមួយនេះ ។   បឹង Vaca Muertaដែលជាប្រឹងប្រេងដ៏ធំមួយមានទំហំស្មើប្រទេសបែលហ្ស៊ិកទាំងមូល និងស្ថិតនៅតំបន់ Patagoniaត្រូវបានគេចាត់ទុកថាជាប្រភពថមពលដ៏សំខាន់មួយក្នុងការបង្កើនការផ្គត់ផ្គង់ឧស្ម័ននៅប្រទេសអាមេរិកខាងត្បូងមួយនេះ ក៏ដូចជាកាត់បន្ថយការនាំចូលថ្លៃ ។  ការបញ្ចប់ដំណាក់កាលដំបូងនៃបំពង់បង្ហូរឧស្ម័ន ដែលបានចាប់ផ្តើមឡើងនៅខេត្ត Neuquen និងបង្ហូរដល់ខេត្ត Buenos Aires នឹងបន្ថែមឧស្ម័ន១១លានម៉ែត្រត្រីគុណក្នុង១ថ្ងៃ ដល់ប្រទេសអាហ្សង់ទីន ៕

ប្រទេសនានាប្រឆាំងនឹងផែនការរបស់សហរដ្ឋអាមេរិកក្នុងការបញ្ជូនគ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន

2023/07/10 09:17:29 pm        132
អ៊ុយក្រែន៖ ប្រទេសជាច្រើន និងអង្គការអន្តរជាតិនានាបានជំទាស់នឹងផែនការរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្តល់គ្រាប់បែកចង្កោមដល់រដ្ឋធានីគីវរបស់អ៊ុយក្រែន ដោយបានរិះគន់យ៉ាងទូលំទូលាយអំពីគ្រោះថ្នាក់ដែលគ្រាប់បែកមិនទាន់ផ្ទុះទាំងនេះអាចបង្កដល់អាយុជីវិតជនស៊ីវិល។បណ្ដាអង្គការសិទ្ធិមនុស្សជំទាស់នឹងចំណាត់ការនេះ ហើយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock (អាណាឡេណា ប៊ែរបក់) បាននិយាយថា ប្រទេសអាល្លឺម៉ង់ ក្នុងនាមជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួន១១១ដែលជាភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) ក៏ជំទាស់ផងដែរ។នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បាននិយាយកាលពីថ្ងៃសៅរ៍ថា ចក្រភពអង់គ្លេសក៏ប្តេជ្ញាគោរពការប្តេជ្ញាចិត្តនេះក្នុងនាមជា "ប្រទេសហត្ថលេខីនៃអនុសញ្ញាដែលហាមឃាត់ការផលិត ឬការប្រើប្រាស់គ្រាប់បែកចង្កោម និងរារាំងការប្រើប្រាស់គ្រាប់បែកប្រភេទនេះ" ។“អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres មិនចង់ឃើញការបន្តប្រើប្រាស់គ្រាប់បែកចង្កោមនោះទេ” នេះបើយោងតាមការលើកឡើងរបស់លោក Farhan Haq អ្នកនាំពាក្យរងរបស់លោក Antonio ។ លោក Haq បន្តថា លោកគាំទ្រអនុសញ្ញា CCM ហើយចង់ឱ្យប្រទេសនានាគោរពតាមលក្ខខណ្ឌនៃអនុសញ្ញានោះ។គ្រាប់បែកចង្កោមនីមួយៗអាចផ្ទុកសារធាតុផ្ទុះតូចៗរាប់រយដែលអាចផ្ទុះរាលដាលពាសពេញតំបន់គោលដៅមួយ។ គ្រាប់បែកមិនទាន់ផ្ទុះ ដែលគេស្គាល់ថាជាគ្រាប់បែកស្អុយ អាចនៅបង្កប់ក្នុងដីអស់ជាច្រើនឆ្នាំ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល ជាពិសេសកុមារ៕

ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកបានសម្លាប់ក្រុមភេរវកម្ម al-Shabaab ចំនួន១០នាក់ក្នុងប្រទេសសូម៉ាលី

2023/07/10 09:13:16 pm        89
សូម៉ាលី៖ យោធាអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយទីបញ្ជាការតំបន់អាហ្វ្រិករវស់សហរដ្ឋអាមេរិក (Africom) ដើម្បីគាំទ្ររដ្ឋាភិបាលសូម៉ាលី បានសម្លាប់ក្រុម ភេរវករ al-Shabaab ចំនួន១០នាក់នៅក្នុងប្រទេសសូម៉ាលី។ទីបញ្ជាការ Africom បាននិយាយថា ការវាយប្រហារស្វ័យការពាររួម ដែលត្រូវបានអនុវត្តពេញមួយយប់តាមសំណើរបស់រដ្ឋាភិបាលសូម៉ាលី បានធ្វើឡើងនៅក្នុងតំបន់ដាច់ស្រយាលមួយនៅជិតទីក្រុង Afmadow ចម្ងាយប្រហែល១០៥គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Kismayo ក្នុងប្រទេសសូម៉ាលី៕

ថ្នាក់ដឹកនាំកូរ៉េខាងត្បូង លោក Yoon ធ្វើដំណើរទៅកិច្ចប្រជុំរបស់ណាតូ ចំពេលមានភាពតានតឹងជាមួយកូរ៉េខាងជើង និងចិន

2023/07/10 09:08:54 pm        97
កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol គ្រោងចាកចេញពីប្រទេសនៅថ្ងៃចន្ទ (ទី១០ ខែកក្កដា) នេះ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ (NATO) ដោយស្វែងរកកិច្ចសហប្រតិបត្តិការសន្តិសុខអន្តរជាតិកាន់តែស៊ីជម្រៅ ចំពេលមានការកើនឡើងនៃការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង និងភាពតានតឹងពាក់ព័ន្ធនឹងចិន។ការិយាល័យរបស់ប្រធានាធិបតីបានឲ្យដឹងថា ការចូលរួមរបស់លោក Yoon នៅឯការជួបជុំប្រចាំឆ្នាំរបស់អង្គការណាតូ ដែលចាប់ផ្តើមនៅប្រទេសលីទុយអានី នៅថ្ងៃអង្គារ (ទី១១ ខែកក្កដា) នេះ រួមជាមួយមេដឹកនាំប្រទេសជប៉ុន អូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នឹងត្រូវបន្តដោយដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ទៅកាន់ប្រទេសប៉ូឡូញ ដែលចាប់ផ្តើមនៅថ្ងៃពុធ (ទី១២ ខែកក្កដា)។លោក Yoon បាន និងកំពុងជំរុញឲ្យមានទំនាក់ទំនងសន្តិសុខកាន់តែខ្លាំងជាមួយអឺរ៉ុប និងបណ្ដាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផ្សេងទៀត ដើម្បីទប់ស្កាត់ការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ខណៈពេលដែលបង្កើនការរួមចំណែករបស់ខ្លួន ចំពោះបញ្ហាប្រឈមជាសកលនានា ក្នុងនោះរួមទាំងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងការប្រជែងឥទ្ធិពលគ្នា រវាងប្រទេសចិន និងសហរដ្ឋអាមេរិក។លោក Yoon បានលើកឡើងថា ជម្លោះថ្មី និងការប្រកួតប្រជែង បានគំរាមកំហែងដល់តម្លៃសកល ពេលលោកចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូជាលើកដំបូងក្នុងនាមជាមេដឹកនាំកូរ៉េខាងត្បូង កាលពីឆ្នាំមុន ហើយមន្ត្រីតំណាងបានប្រាប់ថា នៅឆ្នាំនេះ លោកប្រធានាធិបតីកំពុងសម្លឹងដល់ការបញ្ចេញសារខ្លាំងក្លាប្រឆាំងនឹងកូរ៉េខាងជើង និងបង្កើនកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនឹងសន្តិសុខ ខ្សែសង្វាក់ផ្គត់ផ្គង់ និងសង្រ្គាមនៅអ៊ុយក្រែន។លោកនឹងជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំអឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិកមួយចំនួន នៅក្រៅវេទិកាកិច្ចប្រជុំ ហើយអនុម័តដោយឡែកពីគ្នានូវឯកសារថ្មីជាមួយអង្គការណាតូ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យចំនួន១១ ដោយក្នុងនោះរួមទាំងការមិនរីកសាយភាយ និងសន្តិសុខតាមអ៊ិនធឺណិត៕

បក្សប្រជាជនកម្ពុជាក្នុងខណ្ឌសែនសុខបន្តចុះឃោសនា និងណែនាំពលរដ្ឋចូលរួមបោះឆ្នោតគ្រប់ៗគ្នា

2023/07/10 08:34:18 pm        183
ភ្នំពេញ៖ ឯកឧត្តម ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ​ចុះមូលដ្ឋានខណ្ឌសែនសុខ ​នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញ ​បានដឹកនាំសមាជិក សមាជិកា ប្រមាណ៣,០០០នាក់ ដង្ហែក្បួនឃោសនាស្វែងរកសំឡេងឆ្នោត លើកទី២​ ជុំវិញមូលដ្ឋានសង្កាត់ទាំង៦ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ឯកឧត្តម ម៉ម ប៊ុនហេង ​បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅបោះឆ្នោត​នៅថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជន​កម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» មានលេខរៀងទី១៨​ ក្នុងសន្លឹកឆ្នោត និងសូមគូស​លើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃ ​នៃសន្លឹកឆ្នោតស្របតាមទិសស្លោក សន្លឹកឆ្នោត​មួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនកម្ពុជាមួយសំឡេង គឺដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ។ចំណែកប្រជាពលរដ្ឋ ដែលជាសមាជិក សមាជិកា បានប្រកាសប្ដេជ្ញាគាំទ្រសម្ដេចតេជោ ​ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ​ដើម្បីបន្តដឹកនាំនាវាកម្ពុជាក្នុងសុខសន្តិភាព ​ស្ថិរភាព និងការអភិវឌ្ឍ។សូមបញ្ជាក់ថា ការឃោសនា ​បោះឆ្នោតឆ្នាំ២០២៣នេះ ​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ​ខែកក្កដា រហូតដល់ថ្ងៃទី២១ ​ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ ​គ.ជ.ប ចំនួន១៨ មាន​សិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត​ ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការ​បោះឆ្នោត សេចក្តីណែនាំ​ ស្តីពីការឃោសនាបោះឆ្នោត ​ក្នុងស្មារតីទទួលខុសត្រូវ និង​ត្រូវមានការយោគយល់ ​អធ្យាស្រ័យគ្នាទៅវិញទៅមក៕អត្ថបទ រដ្ឋា

អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាង៨ម៉ឺននាក់ នឹងចូលរួមឃ្លាំមើលការបោះឆ្នោតតំណាងរាស្រ្ត

2023/07/10 08:23:43 pm        567
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់​អ្នក​សង្កេត​ការណ៍ជាតិ និងអន្តរជាតិចំនួនជាង៨ម៉ឺននាក់​ឲ្យចូលរួមឃ្លាំមើលការបោះឆ្នោតជ្រើស​តាំងតំណាងរាស្រ្តខាងមុខ។ នៅសល់១២ថ្ងៃទៀតតែប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងចាប់ផ្តើម​ដំណើរការ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក ​និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ស្រប​តាមការចែងក្នុងនីតិវិធី និងច្បាប់បោះឆ្នោត ដែលអនុញ្ញាតឲ្យមានការស្នើសុំចូលរួម​សង្កេតការណ៍​បោះឆ្នោតនោះ គិតត្រឹមថ្ងៃនេះ គ.ជ.ប បានសម្រេចទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និង​អន្តរជាតិ​មកពីជាង ១០០ស្ថាប័ន ស្មើនឹងជាង៨ម៉ឺននាក់ ខណៈគ.ជ.ប ប្រកាសបិទបញ្ចប់ការស្នើសុំ​របស់អ្នកសង្កេតការណ៍ជាតិនាថ្ងៃទី១២ កក្កដា ​និងអ្នកសង្កេតការណ៍អន្តរជាតិនាថ្ងៃទី១៩ កក្កដា។ ឯកឧត្តមបន្តថា ​ចំពោះតួលេខអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិក្នុងនីតិកាលទី៧​នេះមាន​ចំនួនច្រើនជាងមុន បើធៀបទៅនឹងនីតិកាលទី៦។ ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា គ.ជ.ប បានបណ្តុះបណ្តាល និងកំណត់ពីតួនាទី ភារកិច្ចរបស់អ្នក​សង្កេតការណ៍​បានយ៉ាងត្រឹមត្រូវ ដើម្បីធានាថាអ្នកសង្កេតការណ៍ទាំងអស់​អនុវត្ត​ដោយក្រមសីលធម៌ និងជាសាក្សីរស់ក្នុងការឃ្លាំមើលនៃដំណើរការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្តខាងមុខ។ លើសពីនេះ ឯកឧត្តម ហង្ស ពុទ្ធា បានអំពាវនាវដល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិត្រូវ​បំពេញកាត្វកិច្ចប្រកបដោយភាពត្រឹមត្រូវទៅតាមច្បាប់សំដៅឆ្លុះបញ្ចាំងដល់កិច្ចសហការល្អរវាងមន្រ្តីបោះឆ្នោតជាមួយអ្នកសង្កេតការណ៍គ្រប់រូប។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃទី២៣ កក្កដា ដែល​ប្រជាពលរដ្ឋ​មានឈ្នោះក្នុងបញ្ជីចូលរួមជាង៩លាន៧សែននាក់ ក្នុងទីតាំងការិយាល័យ​បោះឆ្នោតជាង២ម៉ឺនការិយាល័យនៅទូទាំង២៥រាជធានី-ខេត្ត៕អត្ថបទ សេក ឧត្តម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ីបង្កើនវោហារសាស្ត្រជុំវិញតំបន់ Kaliningrad ដោយគំរាមប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអង្គការ NATO
09/30/2026 01:09 PM
សម្ដេចធិបតី៖ ប្រាក់ឈ្នួលគោលរួមប្រាក់អត្ថប្រយោជន៍ផ្សេងទៀតឆ្នាំ២០២៧ កម្មករនិយោជិត ត្រូវ​ទទួលបានចន្លោះពី ២៣១,៥ដុល្លារ ដល់ ២៤២,៥ ដុល្លារក្នុងមួយខែ
09/30/2026 01:09 PM
មេដឹកនាំអ៊ុយក្រែន៖ ប្រទេសបែលហ្ស៊ិកនឹងផ្ទេរយន្តហោះF-16 បីគ្រឿងទៅឱ្យអ៊ុយក្រែននៅឆ្នាំនេះ
09/30/2026 01:09 PM
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី៤នៅវត្តក្រពើហា
09/30/2026 01:09 PM
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន អញ្ជើញដាក់ដំណើរការផែនការប្រតិបត្តិសម្រាប់អនុវត្តន៍គោលការណ៍ណែនាំក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្នឆ្នាំ២០២៦-២០៣០
09/30/2026 12:09 PM
គ.ជ.ប នឹងរៀបចំសម្រួលដល់ពលរដ្ឋភៀសសឹក ​សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២៦
09/30/2026 12:09 PM
សម្តេច ម៉ែន សំអន អញ្ជើញរាប់បាត្រវេនកាន់បិណ្ឌទី៤ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ បុព្វការីជន កម្មាភិបាល យុទ្ធជន យុទ្ធនារី ញាតិកាទាំង​៧សន្ដាន ដែលបានពលី ជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ
09/30/2026 12:09 PM
ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៧ ឡើងដល់ ២១២ ដុល្លារ
09/30/2026 12:09 PM
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់មន្ត្រីនាំ​អំណោយ​មនុស្ស​ធម៌​ជូន​ពលរដ្ឋ​រង​គ្រោះ​ទឹកជំនន់​នៅ​ខេត្តបន្ទាយមានជ័យ
09/30/2026 12:09 PM
វត្តអារាមបន្តយកចិត្តទុកដាក់លើការរក្សាអនាម័យ ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ
09/30/2026 11:09 AM