សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីកម្លាំងពហុជាតិសម្រាប់ប្រទេសហៃទី

2023/07/07 09:28:49 pm        309
ហៃទី៖ បណ្ដារដ្ឋសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានលើកឡើងនូវករណីមួយសម្រាប់ការដាក់ពង្រាយកម្លាំងពហុជាតិទៅកាន់ប្រទេសហៃទីកាលពីថ្ងៃព្រហស្បតិ៍ (៦ កក្កដា) បន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវសហគមន៍អន្តរជាតិឱ្យ "ចាត់វិធានការបន្ទាន់" សម្រាប់ប្រទេសនេះ។លោក Guterres បានទៅទស្សនកិច្ចរដ្ឋធានីរបស់ប្រទេសហៃទីកាលពីថ្ងៃសៅរ៍ (១ ខែកក្កដា) ហើយលោកបាននិយាយថា ជំនួយអន្តរជាតិមិនបានបំពេញតម្រូវការមនុស្សធម៌ដែលកំពុងកើនឡើងរបស់ប្រទេសក្រីក្រមួយនេះនោះទេ ព្រមទាំងបានជំរុញឱ្យមានការគាំទ្របន្ថែមទៀតសម្រាប់នគរបាលហៃទី ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជនអន្ធពាល។កាលពីប្រាំបួនខែមុន ប្រមុខអង្គការសហប្រជាជាតិរូបនោះ បានស្នើឱ្យប្រទេសមួយឬច្រើនបញ្ជូន "កងកម្លាំងប្រតិកម្មរហ័ស" ដើម្បីគាំទ្រសេវាសន្តិសុខរបស់ប្រទេសហៃទី ប៉ុន្តែមិនទាន់មានកម្លាំងបែបនេះត្រូវបានដាក់ពង្រាយនៅឡើយទេ ខណៈមិនមានប្រទេសណាមួយបានពង្រឹងវិធានការដឹកនាំលើកិច្ចការនេះ៕

បក្សប្រឆាំងកូរ៉េខាងត្បូងបង្កើនសម្ពាធលើរដ្ឋាភិបាលដើម្បីថ្កោលទោសការបញ្ចេញទឹកនៅរោងចក្រនុយក្លេអ៊ែររបស់ជប៉ុន

2023/07/07 09:25:37 pm        266
កូរ៉េខាងត្បូង៖ សមាជិកសភាគណបក្សប្រឆាំងប្រទេសកូរ៉េខាងត្បូង កំពុងបង្កើនសម្ពាធលើរដ្ឋាភិបាល ដើម្បីថ្កោលទោសផែនការរបស់ប្រទេសជប៉ុន ដើម្បីបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តិកម្មរួច ពីរោងចក្រថាមពល Fukushima ដែលត្រូវបានបំផ្លាញដោយរលកយក្សស៊ូណាមិ ចូលទៅក្នុងសមុទ្រ។ រដ្ឋាភិបាល បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានគោរពតាមការសន្និដ្ឋាននៃការពិនិត្យសុវត្ថិភាពធ្វើឡើងដោយអង្គការឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ ដែលបានអនុម័តផែនការរបស់ប្រទេសជប៉ុនដើម្បីបញ្ចេញទឹកកាកសំណល់ពីរោងចក្រនុយក្លេអ៊ែរ។ ទីក្រុងសេអ៊ូល បានបញ្ជាក់ថាការប្រមូលផ្តុំសម្ភារៈវិទ្យុសកម្ម បំពេញទៅតាមស្តង់ដាសម្រាប់ការបញ្ចេញទៅសមុទ្រ ហើយការបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួច ត្រូវបានគេរំពឹងថានឹងគ្មានផលប៉ះពាល់ធំដុំណាមួយលើតំបន់មហាសមុទ្ររបស់យើងនោះទេ។

ប្រមុខ UNនិយាយប្រាប់អ៊ីស្រាអែលថា ការកើនឡើងភាពតានតឹងមិនមែនជាចម្លើយដោះស្រាយបញ្ហានោះទេ

2023/07/07 09:21:44 pm        277
UN៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterresបាននិយាយថា លោកយល់ពីកង្វល់ស្របច្បាប់របស់អ៊ីស្រាអែលចំពោះសន្តិសុខរបស់ខ្លួន ប៉ុន្តែការកើនឡើងភាពតានតឹង មិនមែនជាចម្លើយត្រូវដោះស្រាយបញ្ហានោះទេ ។  បន្ទាប់ពីប្រតិបត្តិសឹកអ៊ីស្រាអែលនៅជំរំជនភៀសខ្លួនក្រុង Jenin ដែលលោកចាត់ទុកថាជាអំពើហិង្សាដ៏អាក្រក់បំផុតនៅតំបន់វ៉េសប៊ែង នារយៈពេលជាច្រើនឆ្នាំកន្លងមកនេះ លោក Guterres និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ការប្រើប្រាស់ការវាយប្រហារតាមច្រកអាកាស គឺពុំសមស្របនឹងអនុវត្តន៍ការពង្រឹងច្បាប់នោះទេ ។  លោក Guterresនិយាយថា លោកសូមធ្វើការថ្កោលទោសទាំងស្រុងចំពោះគ្រប់សកម្មភាពនៃអំពើហិង្សាមកលើជនស៊ីវិល ដែលរួមទាំងទង្វើភេរវកម្ម ។ ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល និងប្រតិបត្តិការជើងគោកនៅជំរំជនភៀសខ្លួនដែលមានមនុស្សរស់នៅច្រើនកុះករ គឺជាអំពើហិង្សាដ៏អាក្រក់បំផុតនៅតំបន់វ៉េសប៊ែង ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយវាមានផលប៉ះពាល់ខ្លាំងលើជនស៊ីវិល រួមទាំងអ្នករងរបួសជាង ១រយនាក់ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀត ត្រូវបង្ខំចិត្តរត់ភៀសខ្លួន ។  លោកបន្តថា សាលារៀន និងមន្ទីរពេទ្យ រងការខូចខាត បណ្តាញផ្គត់ផ្គង់ទឹក និងចរន្តអគ្គិសនី ត្រូវបានអាក់ខាន ហើយមនុស្សដែលត្រូវការគេជួយ ត្រូវបានរារាំងមិនឲ្យចូលដល់ការជួយសង្រ្គោះ និងការថែទាំសុខភាពចាំបាច់ ៕

មេដឹកនាំកំពូលក្រុមឧទ្ទាមប្រឆាំង FARCរបស់កូឡុំប៊ីលោក Ivan Marquez បានស្លាប់នៅប្រទេសវេណេហ៊្សុយអេឡា

2023/07/07 09:17:54 pm        281
វេណេហ៊្សុយអេឡា៖ ប្រភពព័ត៌មាន ២ដែលនៅជិតស្និតនឹងបញ្ហានេះ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ថា លោក Ivan Marquez ដែលជាមេដឹកនាំដ៏ល្បីឈ្មោះមួយរូបរបស់អតីតក្រុមឧទ្ទាម FARCដែលវិលត្រឡប់មកកាន់អាវុធវិញក្រោយកិច្ចព្រមព្រៀងសន្តិភាពជាមួយរដ្ឋាភិបាលកូឡុំប៊ីនោះ បានស្លាប់នៅក្នុងប្រទេសវេណេហ៊្សុយអេឡា ។  បើទោះបីជាសមាជិកភាគច្រើនរបស់កងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី(FARC)ត្រូវបានរំសាយក្រោមកិច្ចព្រមព្រៀងឆ្នាំ ២០១៦ ដែលបានបញ្ចប់តួនាទីរបស់ FARCនៅក្នុងជម្លោះរយៈពេលជិត ៦០ឆ្នាំនៅក្នុងប្រទេសមួយនេះក៏ដោយ ក្រុមធំៗ ២ទៀតដែលបានជំទាស់នឹងកិច្ចព្រមព្រៀងមួយនេះ នៅតែបន្តជួញដូរគ្រឿងញៀន និងជីករ៉ែខុសច្បាប់ដដែល ។  យោងតាមប្រភពព័ត៌មានសន្តិសុខ បានឲ្យដឹងថា ការវាយប្រហារមកលើលោក Marquezដែលមានឈ្មោះពិត Luciano Marín Arango អាចត្រូវបានដឹកនាំដោយលោក Ivan Mordisco ដែលជាមេដឹកនាំក្រុមឧទ្ទាមប្រឆាំងមួយទៀត និងជាគូប្រជែងរបស់ក្រុមឧទ្ទាម FARC ។  ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្រ្តីក្រសួងការពារជាតិកូឡុំប៊ីលោក Ivan Velasquez បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា គេនៅពុំទាន់មានព័ត៌មានផ្លូវការនៅឡើយទេលើការស្លាប់របស់លោក Marquez ៕

នាយករដ្ឋមន្ត្រីនូវ៉ែលហ្សេឡង់៖ "ការសន្ទនាដ៏ស្វិតស្វាញ" ជាមួយប្រទេសចិន ប្រសើរជាងគ្មានការពិភាក្សាទាល់តែសោះ

2023/07/07 09:14:28 pm        123
នូវ៉ែលហ្សេឡង់៖ នាយករដ្ឋមន្ត្រីនូវ៉ែលហ្សេឡង់ លោក Chris Hipkins បាននិយាយនៅថ្ងៃសុក្រ (៧ កក្កដា)នេះថា ប្រទេសនូវ៉ែលហ្សេឡង់នឹងទាមទារឱ្យមានការចូលរួមបន្តជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ហើយថា "ការសន្ទនាដ៏តឹងតែង" ជាមួយទីក្រុងប៉េកាំង គឺប្រសើរជាងពុំបានពិភាក្សាអ្វីសោះ។លោក Hipkins បាននិយាយថា ប្រទេសនូវ៉ែលហ្សេឡង់នឹងបន្តមិនយល់ស្របជាមួយប្រទេសចិនលើបញ្ហាមួយចំនួន រួមទាំងសិទ្ធិមនុស្ស ប៉ុន្តែផ្លូវនៃការចូលរួមជាមួយប្រទេសចិននឹង "បើកចំហ និងស្មោះត្រង់"។នូវ៉ែលហ្សេឡង់ត្រូវបានគេមើលឃើញថាមានឥទ្ធិពលមធ្យម ឬមិនមានសោះ ទៅលើប្រទេសចិននៅក្នុងសម្ព័ន្ធភាពចែករំលែកព័ត៌មានសម្ងាត់ភ្នែកទាំង៥ (Five Eyes) ដែលរួមមានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ហើយកំពុងគ្រប់គ្រងទំនាក់ទំនងរបស់ខ្លួនយ៉ាងប្រុងប្រយ័ត្នជាមួយប្រទេសចិន ស្របពេលមានការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។លោក Hipkins បានសង្កត់ធ្ងន់ថា គោលនយោបាយការបរទេសឯករាជ្យរបស់នវ៉ែលហ្សេឡង់មិនមានន័យថាជាជំហរអព្យាក្រឹតទេ ហើយថាប្រទេសនេះនឹងធ្វើការសម្រេចក្នុងផលប្រយោជន៍ជាតិរបស់ខ្លួន៕

គ.ជ.ប អំពាវពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងសហគ្រាសនានាអនុញ្ញាតឲ្យនិយោជិត និងកម្មករចូលរួមបោះឆ្នោតតំណាងរាស្រ្តខាងមុខ

2023/07/07 08:41:13 pm        128
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីអំពាវនាវចំពោះគ្រប់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថានទងអស់អនុញ្ញាតឲ្យនិយោជិត កម្មករ-កម្មការិនី ចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ខាងមុខ។ នេះបើតាមសេចក្តីអំពាវនាវរបស់ គ.ជ.ប ចេញនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។ សេចក្តីអំពាវនាវ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ ក្នុងនោះ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធី​សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលមាន​ឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ មានសិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ដើម្បីឱ្យប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ គ.ជ.ប បានអំពាវនាវចំពោះគ្រប់ម្ចាស់​សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ សូមជួយបង្ក​លក្ខណៈងាយស្រួល និងអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆាំ្ន២០២៣ នៅតាមឃុំ-សង្កាត់ ដែលពួកគាត់បាន​ចុះឈ្មោះបោះឆ្នោត។ គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ នឹងបង្កលក្ខណៈងាយស្រួល ដល់និយោជិត កម្មករ-កម្មការិនីបានទៅ​បោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រទៅតាមកាលបរិច្ឆេទជាកំណត់៕ 

រុស្ស៊ី និងអ៊ុយក្រែន ប្រកាសដោះដូរឈ្លើយសឹក ៤៥នាក់ពីភាគីម្ខាងៗ

2023/07/07 08:36:33 pm        118
អ៊ុយក្រែន៖  កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រុស្ស៊ី និងអ៊ុយក្រែន បានប្រកាសដោះដូរឈ្លើយសឹកចំនួន ៤៥នាក់ ពីភាគីម្ខាងៗ ។ ក្រសួងការពារជាតិរុស្ស៊ី បញ្ចេញវីដេអូឃើញទាហានរុស្ស៊ី ៤៥នាក់ វិលត្រឡប់ពីការជាប់ឃុំឃាំងរបស់អ៊ុយក្រែនវិញ ។  លោក Andriy Yermak គឺជាប្រធានបុគ្គលិកប្រធានាធិបតីអ៊ុយក្រែន និយាយថា ទាហាន ៤៥នាក់ និងជនស៊ីវល ២នាក់ ត្រូវបានវិលត្រឡប់មកកាន់ប្រទេសអ៊ុយក្រែនវិញ ។  គួរឲ្យដឹងថា រុស្ស៊ី និងអ៊ុយក្រែន បានដោះដូរឈ្លើយសឹកយូរៗម្តង អំឡុងពេលសង្រ្គាមរបស់ពួកគេ ដែលបច្ចុប្បន្នស្ថិតក្នុងខែទី ១៧ទៅហើយ ។  លោក Lubinetsនិយាយថា ទាហានអ៊ុយក្រែន ២.៥៧៦នាក់ បានមានសេរីភាពវិញ នៅក្នុងការដោះដូរអ្នកទោស ចាប់តាំងពីការចាប់ផ្តើមវាយលុករបស់រុស្ស៊ីទៅលើប្រទេសជិតខាងអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២កន្លងទៅ ៕

ប្រមុខ IAEA មានជំនឿចិត្តខ្ពស់លើការវាយតម្លៃរោងចក្រនុយក្លេអ៊ែរ Fukushima ស្របពេលមានការរិះគន់របស់ចិន

2023/07/07 08:33:17 pm        76
ជប៉ុន៖ ប្រមុខទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)លោក Rafael Grossi បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃសុក្រនេះថា លោកមានជំនឿចិត្តខ្លាំង ក្នុងការវាយតម្លៃនៃទីភ្នាក់ងាររបស់លោកលើផែនការរបស់ជប៉ុន បញ្ចេញទឹកបន្សាបសារធាតុវិទ្យុសកម្មពីរោងចក្រនុយក្លេអ៊ែរ Fukushimaចូលទៅក្នុងមហាសមុទ្រ ស្របពេលដែលមានការរិះគន់ធ្ងន់ៗ ពីប្រទេសចិន ។  លោក Grossi និយាយថា IAEAមិនឈរតែម្ខាងទៅប្រទេសណាមួយឡើយ ហើយពួកយើងបានធ្វើការវាយតម្លៃតាមបែបវិទ្យាសាស្រ្តលើផែនការមួយនេះ ពោលគឺពុំបានយល់ព្រម ឬផ្តល់សេចក្តីណែនាំចំពោះអ្វីដែលជប៉ុនគួរតែធ្វើនោះទេ ។  លោកបាននិយាយដែរថា លោកបានឮសម្តីអ្នកជំនាញម្នាក់ ឬ២នាក់ ដែលសិក្សាលើផែនការនេះ បង្ហាញក្តីបារម្ភ ប៉ុន្តែលោកជឿជាក់ថា វាមិនមែនជាបញ្ហានោះទេ ហើយរបាយការណ៍របស់ IAEA គឺត្រឹមត្រូវតាមបែបវិទ្យាសាស្រ្ត ។  យោងតាមការអះអាងរបស់ក្រុមឃ្លាំងមើល បានឲ្យដឹងថា ក្រុមការងារដែលបង្កើតឡើងដោយ IAEA កាលពីឆ្នាំ ២០២១ ដើម្បីត្រួតពិនិត្យសុវត្ថិភាពផែនការបញ្ចេញទឹកកាកសំណល់ជាង ១លានតោនពីរោងចក្រនុយក្លេអ៊ែរដែលរងការបំផ្លិចបំផ្លាញដោយសាររលកយក្សស៊ូណាមិ កាលពីឆ្នាំ ២០១១នោះ រួមមានទាំអសមាជិកមកពីអាហ្សង់ទីន អូស្រ្តាលី កាណាដា បារាំង កោះ Marshall កូរ៉េខាងត្បូងរុស្ស៊ី អង់គ្លេស សហរដ្ឋអាមេរិក និងវៀតណាម ៕

ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១០ឆ្នាំ២០២៣របស់ខណ្ឌទួលគោក មាន១៥គម្រោង តម្លៃជាង ១៩២៨លានរៀល

2023/07/07 08:33:05 pm        162
ភ្នំពេញ៖ ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣ សម្រាប់១០សង្កាត់ របស់ខណ្ឌទួលគោក មានចំនួន១៥គម្រោង មានតម្លៃប៉ាន់ស្មានប្រមាណជាង ១៩២៨លានរៀល ដែលគម្រោងទាំងនេះ មានទាំងការដាក់លូ ,ស្តារលូ ,ការជួសជុលផ្លូវ និងរៀបការ៉ូឡាជាដើម។ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣នេះ បានធ្វើឡើង នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ។លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានលើកឡើងថា ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍​សង្កាត់ ឆ្នាំ២០២៣នេះ ​សម្រាប់ទាំង១០សង្កាត់ របស់ខណ្ឌទួលគោកមានចំនួន១៥គម្រោង តម្លៃប៉ាន់ប្រមាណជាង ១៩២៨លានរៀល ក្នុងនោះរួមមាន៖ សង្កាត់ផ្សារដេប៉ូទី១ មាន១គម្រោង ដាក់លូប្រវែង៤២៣ម៉ែត្រ តម្លៃប្រមាណ១៥៨លានរៀល ។ សង្កាត់ផ្សារដេប៉ូទី២ មាន១គម្រោង ដាក់លូប្រវែង៤៤៥ម៉ែត្រ តម្លៃប្រមាណ១៦៤លានរៀល។ សង្កាត់ផ្សារដេប៉ូទី៣ មាន២គម្រោង គឺគម្រោងជួលជុលផ្លូវ១៦៣ម៉ែត្រ និងស្តារលូ២៦៩ម៉ែត្រ តម្លៃប្រមាណ១៥៤លានរៀល។ សង្កាត់ទឹកល្អក់ទី១ មាន២គម្រោង គឺគម្រោងរៀបការ៉ូឡា និងដាក់លូប្រវែង១៣៦ម៉ែត្រ តម្លៃប្រមាណ១៨១លានរៀល។ សង្កាត់ទឹកល្អក់ទី២ មាន១គម្រោង ដាក់លូប្រវែង៥៤៩ម៉ែត្រ តម្លៃប្រមាណ១៧៧លានរៀល។ សង្កាត់ទឹកល្អក់ទី៣ មាន១គម្រោង ដាក់លូប្រវែង៦៦២ម៉ែត្រ តម្លៃប្រមាណ ២២៩លានរៀល។ សង្កាត់បឹងកក់ទី១ មាន១គម្រោង ដាក់លូប្រវែង៥៦២ម៉ែត្រ តម្លៃប្រមាណ១៨៨លានរៀល។ សង្កាត់បឹងកក់ទី២ មាន៣ម្រោង ជួសជុលផ្លូវបេតុង​ប្រវែង៦០ម៉ែត្រ​ដាក់លូប្រវែង៥០៨ម៉ែត្រ និងស្តារលូប្រវែង៦០០ម៉ែត្រតម្លៃប្រមាណ២៤១លានរៀល។ សង្កាត់ផ្សារដើមគរមានមួយគម្រោង ជួសជុលផ្លូវ៩២ម៉ែត្រ តម្លៃប្រមាណ១៨១លានរៀល ។សង្កាត់បឹងសាឡាង មាន២គ្រោង ជួសជុលផ្លូវបេតុងប្រវែង៥៩ម៉ែត្រ និងដាក់លូប្រវែង៦១៤ម៉ែត្រ តម្លៃប្រមាណ២៤៣លានរៀល ។ ​សរុបទាំង១០សង្កាត់ ក្នុងចំនួន១៥គម្រោងនេះ មានទឹកប្រាក់ប៉ាន់ស្មានប្រមាណជាង ១៩២៨លានរៀល។លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា ការដេញថ្លៃគម្រោងមូល​និធិអភិវឌ្ឍន៍​សង្កាត់ វាជាការចូលរួមរបស់វិស័យ​ឯកជនតាម​របៀប​ប្រកួតប្រជែង​ប្រកប​ដោយយុត្តិធម៌ តម្លាភាព គណនេយ្យភាព ​និងអាចជឿទុកចិត្តបាន ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែល​ជាមូលដ្ឋានគ្រឹះនៃអភិបាលកិច្ចល្អ ​ក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីឆ្លើយ​តម្រូវការប្រជាពលរដ្ឋនៅតាមគោលដៅរបស់គម្រោង។ ដូច្នេះ រាល់ការសាងសង់ ត្រូវធ្វើឱ្យ​មានគុណភាព ស្របតាម​បទដ្ឋាន​បច្ចេកទេស ​មាន​សោភ័ណភាព ​និងមានតម្លៃសមស្រប មិន​ប៉ះពាល់បរិស្ថានសង្គម ធានាបានសុវត្ថិភាពសាធារណៈ និងប្រើប្រាស់បានយូរអង្វែង។ក្នុងឱកាសនោះ លោក ហួត ហៃ បានធ្វើការណែនាំអោយលោកចៅទាំង១០ និងមន្ត្រីពាក់ព័ន្ធត្រូវ​តាមដាន គុណភាពគម្រោង ​តាំងពីពេលអនុវត្តគម្រោងរហូតដល់ ការអនុវត្តគម្រោងត្រូវបាន​បញ្ចប់​១០០% ព្រោះថា ថវិការបស់រដ្ឋច្រើនណាស់​បានទំលាក់​មកអោយថ្នាក់​សង្កាត់ទាំង១០នេះ ដែល​មានប្រមាណ៥០ម៉ឺនដុល្លារ៕ អត្ថបទ៖ កុម្ភះ

និយតករនុយក្លេអែរជប៉ុនបានយល់ព្រមលើការបញ្ចេញសំណល់ទឹកនុយក្លេអ៊ែររោងចក្រហ៊្វូគូស៊ីម៉ារបស់ក្រុមហ៊ុន Tepco

2023/07/07 08:28:01 pm        100
ជប៉ុន៖ នៅថ្ងៃសុក្រ (៧ កក្កដា)នេះ និយតករនុយក្លេអ៊ែររបស់ប្រទេសជប៉ុនបានផ្តល់ការអនុម័តសម្រាប់ឲ្យក្រុមហ៊ុន Tokyo Electric Power Co (Tepco) ដែលដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ដៃអ៊ីឈី ដែលត្រូវបានខូចខាត ដើម្បីចាប់ផ្តើមបញ្ចេញសំណល់ទឹកវិទ្យុសកម្មជាងមួយលានតោន។កាលពីថ្ងៃអង្គារ (៤ កក្កដា) អ្គភាពឃ្លាំមើលសកល គឺទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បាននិយាយថា ការត្រួតពិនិត្យរយៈពេលពីរឆ្នាំបង្ហាញថា ផែនការរបស់ប្រទេសជប៉ុនសម្រាប់ការបញ្ចេញសំណល់ទឹកនេះនឹងមានផលប៉ះពាល់បរិស្ថានតិចតួចប៉ុណ្ណោះ។វិញ្ញាបនបត្ររបស់និយតករជប៉ុនគឺជាជំហានចុងក្រោយដែលអង្គភាពដែលត្រូវការដើម្បីចាប់ផ្តើមដំណើរការបញ្ចេញទឹក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់​ពី​ពិនិត្យ ​និងថែទាំព្រះរាជសុខភាពនៅចិន
09/30/2026 04:09 PM
ឆ្នាំល្បាតឆ្នេរសហរដ្ឋអាមេរិកសង្រ្គោះមនុស្ស ៤៩នាក់ ក្រោយលិចនាវាមួយគ្រឿងនៅជិតកោះ Mona របស់ព័រតូរីកូ
09/30/2026 04:09 PM
អេស្ប៉ាញ ព័រទុយហ្គាល់ និងលុចសំបួរ ជំរុញឲ្យ EU កំណត់គោលដៅថាមពលកកើតឡើងវិញសម្រាប់ឆ្នាំ ២០៤០
09/30/2026 04:09 PM
កូរ៉េខាងជើងនឹងពង្រឹងសមត្ថភាពវាយប្រហារបកតាមយុទ្ធសាស្ត្រ នៅតំបន់ជិតព្រំដែនជាមួយកូរ៉េខាងត្បូង
09/30/2026 04:09 PM
សមាជិកសភា៖ កូរ៉េខាងត្បូងមិនបានសន្យាផ្តល់ជំនួយយោធាឱ្យ​អ៊ុយក្រែន ជុំវិញការផ្ទេរទាហានកូរ៉េខាងជើងឡើយ
09/30/2026 04:09 PM
ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ជួបពិភាក្សាជាមួយអាជ្ញាធរកូរ៉េ ដើម្បី​ប​ន្ត​កិច្ច​សហប្រតិបត្តិការ​គាំពារដល់អត្ថប្រយោជន៍ពលករកម្ពុជា
09/30/2026 04:09 PM
ក្រសួងការពារជាតិ៖ ទាហានជប៉ុន ៤៥.០០០នាក់ នឹងចូលរួមសមយុទ្ធរួមជាមួយអាមេរិក
09/30/2026 04:09 PM
អាមេរិកដាក់ទណ្ឌកម្មលើបុគ្គលចំនួន ១០រូប ពាក់ព័ន្ធនឹងការចោទប្រកាន់ថា បានទិញអាវុធឲ្យអ៊ីរ៉ង់
09/30/2026 04:09 PM
សមាជិកសភាអាមេរិក​​ អំពាវនាវឱ្យលោក Netanyahu ចាត់វិធានការ លើ​ហិង្សារបស់អ្នកតាំងលំនៅ នៅ​ West Bank
09/30/2026 04:09 PM
លោក TRUMP ថា សង្គ្រាមជាមួយអ៊ីរ៉ង់នឹងត្រូវបញ្ចប់ «ក្នុងពេលឆាប់ៗនេះ»
09/30/2026 04:09 PM