សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម ហ៊ុន ម៉ាណែត៖ គោលនយោបាយគណបក្សប្រជាជនមិនគិតអំពីអ្នកមានអ្នកក្រនោះទេ

2023/07/10 03:55:28 pm        235
ឯកឧត្តម ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្រ្តី នៃកម្ពុជានាពេលអនាគត បានថ្លែងអះអាងថា គោលនយោបាយ​របស់គណបក្សប្រជាជនកម្ពុជា មិនដែលគិតអំពីអ្នកមាន អ្នកមធ្យម និងអ្នកក្រ ដូចការ​លាបពណ៌របស់ជនមួយចំនួនតូចនោះឡើយ ខណៈគោលនយោបាយបក្សប្រជាជន ឬ​រាជរដ្ឋាភិបាល​មាន​តែខិតខំពង្រឹង ជីវភាព​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែ​ រីកចម្រើន​បន្ថែម​ទៀត​តាំង​ពី​ដើម​រហូត​មក។តាមរយៈវិដេអូឃ្លីជាង ៦នាទី ដែលបានបង្ហោះលើបណ្តាញសង្គមតេលេក្រាម និង​ហ្វេសបុក​នាព្រឹក​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជ​រដ្ឋាភិបាល​ដែលដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជា​ពុំដែលគិតអំពីវណ្ណៈនោះទេ ពោល​គឺ​គិត​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់ជាខ្មែរតែ មួយ​ជា​ពិសេស​អ្នក​ដែល​មាន​ជីវភាព​ក្រីក្រ គឺ​ត្រូវ​បាន​គិត​គួរ​ច្រើន​ជាង​គេ ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់ក្លាយទៅជាអ្នកមានជីវភាពមធ្យម ឬ​ក្លាយ​ទៅ​ជា​អ្នក​មាន​ធូរធារនៅក្នុងសង្គម។ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា គោលដៅដ៏ធំរបស់រាជរដ្ឋាភិបាល គឺអភិវឌ្ឍន៍ ប្រទេស​ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត កាត់បន្ថយភាពក្រីក្រ គឺកាត់បន្ថយអត្រាអ្នកក្រីក្រ មាន​ន័យ​ថា​ជួយ​អ្នកក្រីក្រ​ឲ្យចេញពីចំណាត់ថ្នាក់ ដែលគេចាត់ទុកថាជាអ្នកក្រីក្រនោះ ធ្វើយ៉ាង​ណា​ឲ្យ​ចំណូល​របស់​ពួកគាត់កាន់តែច្រើនឲ្យកូនគាត់ ឬចៅគាត់មានឱកាសកាន់តែល្អ ហ្នឹង​ហើយ​ដែល​រាជ​រដ្ឋាភិបាលត្រូ​វជួយ និងត្រូវយកចិត្តទុកដាក់គ្រប់កាលៈទេសៈទាំងអស់នោះ។ តាមរយៈវិដេអូឃ្លីបដដែលនេះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា អ្នក​មាន​ជីវភាព​ធូរធារ អ្នកមានជីវភាពមធ្យម និងអ្នកមានជីវភាពខ្សត់ខ្សោយមិនត្រូវស្អប់គ្នាទេ ត្រូវ​យក​អាសា​គ្នា​ទៅ​វិញទៅមក ហើយអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ផ្តោតលើគោលនយោបាយក្នុងការជួយអ្នកទាំង៣នេះ ឱ្យរីកចម្រើទាំងអស់គ្នា ព្រោះ​ទាំង៣នេះជាជនជាតិខ្មែរ ជាប្រជាពលរដ្ឋខ្មែរដែលចូលរួម ដើម្បីឱ្យខ្មែរយើងខ្លាំង និង​រីក​ចម្រើន៕ អត្ថបទ៖ បាន ចក់ សូមស្ដាប់ប្រសាសន៍ឯកឧត្ដម ហ៊ុន ម៉ាណែតតាមរយៈLink https://t.me/btvnewscambodia/103751

ឯកឧត្តមបណ្ឌិត ម៉ឹង មករា ដឹកនាំយុវជនគណបក្សចំនួន ៥០០០នាក់ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

2023/07/09 08:25:58 pm        435
កំពង់ចាម៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល គណបក្សប្រជាជនកម្ពុជា ចុះជួយ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី៨ ខែកក្កដា ម្សិលមិញនេះ បានដឹកនាំយុវជន​គណបក្សចំនួន ៥០០០នាក់ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយមានការសហការ និងចូលរួមពីថ្នាក់ដឹកនាំ និងសកម្មជនគណបក្សស្រុកជើងព្រៃ ខេត្តកំពង់ចាម ផងដែរ។ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានដាស់តឿនរំលឹកដល់សកម្មជនបក្ស ក្នុងនាមគណបក្សដែលមាន​ភាពចាស់ទុំ សូមឱ្យសកម្មជនគណបក្សទាំងអស់គោរពយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ ​បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ​ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ ប្រកប​ដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស​ទាំងអស់ ធ្វើខ្លួនជាកម្លាំងចលករក្នុងការពង្រឹងការងារឃោសនាអប់រំគោលនយោបាយបក្ស និង​បំផុសចលនាមហាជនក្នុងមូលដ្ឋាន ឲ្យមកចូលរួមរស់ជីវភាពនយោបាយជាមួយ​គណបក្ស​ប្រជាជនកម្ពុជា​ ដែលជាគណបក្សធំជាងគេ ​មានសមាជិកច្រើនជាងគេ មានគោលនយោបាយ​ច្បាស់លាស់ និងមានសក្តានុពលភាពជាងគេ ក្នុងការគ្រប់គ្រង ដឹកនាំ និងកសាងប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរ ប៉ុន្តែជាគណបក្សដែលប្រកាន់ខ្ជាប់នូវគោលជំហរ​ សុខដុមនីយកម្ម ធ្វើឲ្យ​ការដឹកនាំ​ប្រកប​ដោយសាមគ្គីភាព ឯកភាពផ្ទៃក្នុង ​និងរក្សាបាននូវគោលនយោបាយរបស់ខ្លួន ស្របតាម​សម័យកាលជានិច្ច។ គណបក្សប្រជាជនកម្ពុជា ​ជាគណបក្សដែលប្រសូតចេញពីប្រជាជន ដើម្បីប្រជាជន បម្រើប្រជាជន និងធ្វើអ្វីគ្រប់យ៉ាងដើម្បីបុព្វជាតិមាតុភូមិ និងប្រជាជន។ប្រជាពលរដ្ឋអាចមានលទ្ធភាពប្រកបអាជីវកម្មចិញ្ចឹមគ្រួសារ មានកម្មសិទ្ធិដីធ្លី លំនៅឋាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងអាចធ្វើដំណើរគ្រប់ទីកន្លែងទៅបាន ក៏អាស្រ័យដោយ​ប្រទេសជាតិ​មានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង​ប៉ិនប្រសព្វ​របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធាន គណបក្សប្រជាជនកម្ពុជា។ក្រោមការចង្អល់បង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាពេលកន្លងមក​ក្រុមការងារជនបង្គោល ​ចុះជួយស្រុកជើងព្រៃ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានរួមចំណែកចុះជួយប្រជាពលរដ្ឋ រួមមាន៖ ​ការកសាងផ្លូវថ្នល់ សាលារៀន​ មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹក ស្រះទឹក ការដាំកូនឈើ ​ព្រមទាំងការងារសេដ្ឋកិច្ចសង្គម រួមមាន​វិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្ម ដែលជា​សសរស្ដម្ភ​សេដ្ឋកិច្ចជាតិ​ដ៏មានសារៈសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ។ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានថ្លែងលើកទឹកចិត្ត នឹងស្នើសុំឲ្យប្រជាពលរដ្ឋចូលរួម​បោះឆ្នោត​ឱ្យបានគ្រប់ៗគ្នានៅ ខែកក្កដា ខាងមុខនេះ ជាពិសេសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ​ ដើម្បីបន្តគាំទ្រ សម្ដេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី នៅអាណិត្តទី៧ និងគាំទ្រ បក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាពេលអនាគត ​ដើម្បីដឹកនាំរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិយើងឱ្យកាន់តែរីកចម្រើនជានិរន្តរ៍។ ដោយឡែកនៅក្នុងខេត្តកំពង់ចាម ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រ ​នីតិកាលទី៧ ឆ្នាំ២០២៣ ​មានចំនួន ៦៥២,៥៤០ នាក់ មានការិយាល័យបោះឆ្នោត​សរុបចំនួន ១,៦៨២ និងមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ចំនួន១២ រួមមាន៖១.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ២. គណបក្សខ្មែរតែមួយ ,៣.គណបក្សសញ្ជាតិកម្ពុជា ,៤.គណបក្សខ្មែររួបរួមជាតិ៥.គណបក្សកម្លាំងប្រជាធិបតេយ្យ៦.គណបក្សខ្មែរឈប់ក្រ ៧.គណបក្សហ៊្វុនស៊ិនប៉ិច ៨.គណបក្សធម្មាធិបតេយ្យ ,៩.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន១០.គណបក្សយុវជនកម្ពុជា ១១.គណបក្សសញ្ជាតិដើមប្រជាធិបតេយ្យកម្ពុជា១២.គណបក្សប្រជាជនកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ពលរដ្ឋស្វែងរកព័ត៌មានពីសម្តេច ឬការស្នើសុំជួយ ការផ្តល់មតិផ្សេងៗពីពលរដ្ឋ តាមរយៈបណ្តាញសង្គមផ្លូវការ telegram ,twitter,TikTok

2023/07/09 01:10:02 pm        567
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជូនបងប្អូនជនរួមជាតិ នៅយប់ថ្ងៃទី០៨ ខែកក្កដានេះថា ពេលមុនពលរដ្ឋស្វែងរកការផ្តល់ព័ត៌មានឬ រកការជួយពីសម្តេចតាមរយៈហ្វេសបុក។ ពេលនេះសម្តេចបានបញ្ចប់ការប្រើហ្វេសបុកដោយខ្លួនឯងដោយងាកទៅប្រើតេឡេក្រាមធ្វីសធឺ តិកតុក(telegram,twitter,TikTok)ជំនួសវិញ។ដើម្បីទទួលបានព័ត៌មានពីសម្តេច ផ្តល់មតិឲ្យសម្តេច ឬស្នើសុំឲ្យសម្តេចជួយសូមបង្កើតប្រសិនមិនទាន់មាននិងសូមភ្ជាប់ជាមួយបណ្តាញទាំង៣ខាងលើនេះរបស់សម្តេច។ បណ្តាញទាំង៣(telegram,twitter,TikTok) បើកឲ្យចូលមានមតិបានគ្រប់បណ្តាញ។ សម្តេចតេជោក៏ស្នើសូមឲ្យគ្រប់ស្ថាបន័ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលធ្លាប់មានក្រុមតាមដានផេកហ្វេកបុករបស់សម្តេច ទៅតាមដានគណនីTelegram,twitter,TikTok របស់សម្តេចវិញព្រោះមតិប្រជាជនមាននៅតាមបណ្តាញទាំង៣នេះ។សម្តេចតេជោ បន្តថា បើទោះជាសម្តេចបោះបង់ចោលហ្វេសបុក ប៉ុន្តែសម្តេចនៅតែមានលទ្ធភាពទទួលយោបល់និងសំណូមពរប្រជាជនបានកាន់តែទូលំទូលាយជាងមុនតាមរយៈបណ្តាញសង្គមទាំង៣នេះគឺtelegram ,twitter ,TikTok ។បងប្អូន កាន់តែងាយស្រួល និង ទទួលបានព័ត៌មានកាន់តែលឿន ពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដោយគ្រាន់តែ Scan QR Code ឬ ចុចចូលទៅតាមបណ្តាញតភ្ជាប់សង្គមផ្សេងៗខាងក្រោម៖

ឯកឧត្តម ចាយ បូរិន ផ្សព្វផ្សាយច្បាប់ បទបញ្ជា និងនីតិវិធីពាក់ព័ន្ធដំណើរការបោះឆ្នោតនៅមូលដ្ឋានស្រុកក្រូចឆ្មារ

2023/07/08 06:16:18 pm        308
ខេត្តត្បូងឃ្មុំ៖ ឯកឧត្តមចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការច្បាប់គណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ បទបញ្ជា និងនីតិវិធី ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដល់ ភ្នាក់ងារគណបក្ស ទាំង១៥២ការិល័យបោះឆ្នោត និងក្រុមការងារអ្នកច្បាប់ទាំង១២ឃុំក្នុងមូលដ្ឋានស្រុកក្រូចឆ្មារចំនួន៣៦៨នាក់ នៅទីស្នាក់ការគណបក្សស្រុក ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី​ ៨ខែកក្កដា​ ឆ្នាំ​២០២៣ ។ទាក់ទងនឹងដំណើរការបោះឆ្នោត ឯកឧត្ដមចាយ បូរិន បានសង្កត់ធ្ងន់អំពីតួនាទី និងភារកិច្ចដ៏សំខាន់របស់ភ្នាក់ងារគណបក្ស ក៏ដូចជាក្រុមការងារអ្នកច្បាប់របស់បក្ស នៅក្នុងដំណើរ ការបោះឆ្នោត ជាអាទិ៍ ការឃោសនាបោះឆ្នោត ការសង្កេតមើលការបោះឆ្នោតនិងការរាប់សន្លឹកឆ្នោត ការបូកសរុបលទ្ធផលបោះឆ្នោត ការប្តឹងជំទាស់ឬប្តឹងតវ៉ាទៅលើភាពមិនប្រក្រតីដោយផ្ទាល់មាត់ឬតាមរយៈលាយលក្ខណ៍អក្សរ (ទ.១២០២) ការចុះហត្ថលេខាលើកំណត់ហេតុនៃការបោះឆ្នោត (ទ.១១០១) និងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) និងសិទ្ធិទទួលបានកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតពី គឃ.សប រហូតដល់ពេលប្រកាសលទ្ធផលនៃការបោះឆ្នោតជាបណ្តោះអាសន្ន និងជាផ្លូវការ ។ឯកឧត្តមបានរម្លឹកដល់គ្រប់ភ្នាក់ងារគណបក្ស ដែលជាអ្នកការពាភាពស្របច្បាប់របស់គណបក្ស ត្រូវថែទាំសុខភាព និងកុំចេញដំណើរឆ្ងាយ បើមិនចាំបាច់ ទៅស្គាល់ការិយាល័យបោះឆ្នោត អោយហើយ ។នៅក្នុងឱកាសនោះដែរ ឯកឧត្តមសំណូមពរដល់ ភ្នាក់ងារគណបក្ស ត្រូវយកចិត្តទុកដាក់ពិនិត្យមើលគំនូសសន្លឺកឆ្នោតដែលបោះឲ្យគណបក្សប្រជាជនកម្ពុជា៕

ឯកឧត្តម វេង សាខុន ​​​បើកយុទ្ធនាការដង្ហែរក្បួនឃោសនាបោះឆ្នោតលើកទី២នៅឃុំកោះទន្ទឹម ឃុំកោះរកា និងឃុំកោះមិត្ត ស្រុកកំពង់សៀម

2023/07/08 05:59:04 pm        274
កំពង់ចាម៖​ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញដឹកនាំបើកយុទ្ធនាការដង្ហែរក្បួនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ លើកទី២ នៅឃុំកោះទន្ទឹម ឃុំកោះរកា និងឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានសមាជិកគណបក្សចូលរួមជាង ១០០០នាក់ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣នេះ។

បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម គាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់អនាគត

2023/07/07 11:19:31 pm        359
ភ្នំពេញ៖ នៅចំពោះមុខសមាជិក សមាជិកាប្រមាណ ១ពាន់នាក់ នៅស្រុកព្រៃឈរ ឯកឧត្តម បេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាម បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តីទៅមុខបន្តទៀត និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត ដើម្បីដឹកនាំប្រទេសឲ្យមានភាពរីកចម្រើនបន្តទៀត។ជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី៧ កក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បានរៀបរាប់អំពីប្រវត្តិនៃការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា​ក្នុងការ​កសាងជាតិមាតុភូមិ និងបម្រើប្រជាជន ព្រមទាំងបានធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយគណបក្ស ដោយបានអាន និងបកស្រាយពន្យល់ម្ដងមួយៗអំពីខ្លឹមសារលម្អិតកម្មវិធីនយោបាយ​របស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល​នីតិកាលទី៧ និងការដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ចំណុច នៅក្នុងកម្មវិធីនយោបាយ ជូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម ជាពិសេសបានធ្វើការបង្ហាញជូនអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាផងដែរ។ឯកឧត្តម ក៏បានរំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជន​ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេស​កម្ពុជា​មានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបាន​សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ព្រមទាំងទទួលបានសមិទ្ធផលល្អៗ និងភាពជោគជ័យជាច្រើន រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រកសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បន្ថែមថា សមិទ្ធផលទាំងនេះ សុទ្ធតែបានមកពីផ្លែផ្កានៃសន្តិភាព ដោយការយក​អាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្ស​ប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។ ឯកឧត្តមបន្ថែមទៀតថា បើប្រទេសគ្មានសន្តិភាព យើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់ ហេតុនេះយើង​ទាំងអស់គ្នាត្រូវប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការ​ទៅ​ចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ហើយ​ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕

ជប៉ុន នឹងប្រារព្ធខួបនៃការសម្លាប់អតីតនាយករដ្ឋមន្ត្រីលោក អាបេ នៅថ្ងៃសៅរ៍

2023/07/07 09:49:45 pm        389
ជប៉ុន៖ ប្រទេសជប៉ុន នឹងប្រារព្ធខួបលើកទី១នៃការស្លាប់របស់អតីតនាយករដ្ឋមន្ត្រី លោកស៊ីនហ្សូ អាបេ (Shinzo Abe) នៅថ្ងៃសៅរ៍ (ទី៨ ខែកក្កដា) ពោលគឺការគម្រប់ខួប១ឆ្នាំ បន្ទាប់ពីលោកត្រូវបានគេបាញ់សម្លាប់ ពេលកំពុងធ្វើយុទ្ធនាការ នៅភាគខាងលិចទីក្រុងណារ៉ា (Nara)។ទោះបីលោកជាឥស្សរជនមានគំនិតពិសេសដាច់ដោយឡែក នៅពេញមួយអាជីពនយោបាយរបស់លោកក៏ដោយ ក៏ការសម្រេចរបស់រដ្ឋាភិបាលជប៉ុន ក្នុងការរៀបចំពិធីបុណ្យសពថ្នាក់រដ្ឋពេញលេញ សម្រាប់លោក អាបេ នៅក្នុងខែកញ្ញា ឆ្នាំ២០២២ បានបង្ហាញឲ្យឃើញនូវភាពចម្រូងចម្រាសផងដែរ ដោយការធ្វើបែបនោះបង្កឲ្យមានការតវ៉ាប្រឆាំងនឹងការប្រើប្រាស់មូលនិធិរដ្ឋ ដើម្បីចំណាយសម្រាប់កម្មពិធីនេះ។ការធ្វើឃាតលើលោក Abe បានធ្វើឲ្យមានការបញ្ចេញឲ្យដឹងយ៉ាងច្រើនអំពីទំនាក់ទំនង រវាងសមាជិកសភា នៅក្នុងគណបក្សកាន់អំណាចប្រជាធិបតេយ្យសេរី (LDP) ដែលលោកធ្លាប់ដឹកនាំ និងព្រះវិហារបង្រួបបង្រួម (Unification Church) ដែលក្រុមអ្នករិះគន់ហៅថា លទ្ធិសាសនា ដោយការបញ្ចេញឲ្យដឹងនោះ បានបង្កឲ្យមានប្រតិកម្មប្រឆាំងនឹងនាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក Fumio Kishida។សូមបញ្ជាក់ថា លោកអាបេ (Abe) បានកាន់តំណែងជានាយករដ្ឋមន្ត្រីចំនួន ២អាណត្តិ ដោយបានចុះចេញពីតំណែងនៅឆ្នាំ២០២០ ដោយសារហេតុផលសុខភាពមិនសូវល្អ។ មុនពេលលោកទទួលមរណភាព លោកនៅតែមានវត្តមានលេចធ្លោ ក្នុងបក្ស LDP ដោយគ្រប់គ្រងដោះស្រាយជម្លោះដ៏ធំមួយ ក្នុងចំណោមជម្លោះធំៗរបស់គណបក្ស។ លោកអាបេ បានចេញមកពីត្រកូលអ្នកនយោបាយដ៏មានទ្រព្យធនមួយ ដោយឪពុករបស់លោកធ្លាប់ធ្វើជារដ្ឋមន្ត្រីការបរទេស និងជីតារបស់លោក ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រី៕

កូរ៉េខាងត្បូង៖ ផែនការសំណល់ទឹកនុយក្លេអ៊ែររោងចក្រហ៊្វូគូស៊ីម៉ារបស់ជប៉ុន ត្រូវតាមស្តង់ដារពិភពលោក

2023/07/07 09:45:59 pm        308
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃសុក្រ (៧ កក្កដា)នេះថា ខ្លួនគោរពការត្រួតពិនិត្យរបស់អង្គការឃ្លាំមើលថាមពលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ លើផែនការរបស់ប្រទេសជប៉ុនក្នុងការបញ្ចេញសំណល់ទឹកវិទ្យុសកម្មដែលត្រូវបានធ្វើប្រព្រិត្តកម្មរួចចេញពីរោងចក្រនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ដែលបានខូចខាត ចូលទៅក្នុងមហាសមុទ្រ ហើយថាវាបំពេញតាមស្តង់ដារអន្តរជាតិ។ទីក្រុងសេអ៊ូលបានប្រកាសពីការវាយតម្លៃរបស់ខ្លួនបន្ទាប់ពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានផ្តល់កាយល់ព្រមនៅសប្តាហ៍នេះដល់ផែនការរបស់ប្រទេសជប៉ុន បន្ទាប់ពីការពិនិត្យឡើងវិញរយៈពេលពីរឆ្នាំ បើទោះបីជាមានកង្វល់អំពីសុវត្ថិភាពនៅក្នុងប្រទេសជិតខាងមួយចំនួន និងសញ្ញានៃការរិះគន់ពីអ្នកប្រើប្រាស់ក៏ដោយ។រដ្ឋមន្ត្រីការិយាល័យសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលលោក Bang Moon-kyu បាននិយាយថា កូរ៉េខាងត្បូងគោរពការរកឃើញរបស់អង្គការ IAEA ព្រោះរបាយការណ៍នេះត្រូវបានផ្អែកលើក្រុមការងារនៃអ្នកជំនាញពិភពលោក ដែលបង្កើតឡើងដោយទីភ្នាក់ងារអន្តរជាតិ។ប្រទេសជប៉ុនគ្រោងនឹងចាប់ផ្តើមបញ្ចេញសំណល់ទឹកវិទ្យុសកម្មជាងមួយលានតោន ដោយឥឡូវនេះត្រូវបានរក្សាទុកនៅរោងចក្រដែលបានខូចខាតនៅភាគខាងជើងនៃទីក្រុងតូក្យូ។ សំណល់ទឹកនេះភាគច្រើនត្រូវបានប្រើដើម្បីធ្វើឱ្យត្រជាក់ដល់ម៉ាស៊ីនរ៉េអាក់ទ័រ ដែលបានបំផ្លាញដោយរលកយក្សស៊ូណាមិកាលពីខែមីនាឆ្នាំ២០១១៕

អាមេរិកគ្រោងបញ្ជូនគ្រាប់បែកចង្កោមអោយអ៊ុយក្រែន

2023/07/07 09:42:34 pm        318
អាមេរិក៖ ក្រុមមន្ត្រីអាមេរិកបានប្រាប់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកគ្រោងនឹងផ្តល់គ្រាប់បែកចង្កោមឱ្យអ៊ុយក្រែន ដើម្បីជួយប្រទេសនេះក្នុងសង្គ្រាមជាមួយរុស្ស៊ី។ ប្រសិនបើវាត្រូវបានបញ្ជាក់ គម្រោងនេះនឹងផ្តល់នូវជំនួយថ្មីដ៏មានអានុភាពដល់ការវាយលុករបស់រដ្ឋធានី គីវ (Kyiv)។ ប៉ុន្តែគម្រោងនេះក៏បានទាក់ទាញការប្រឆាំងរួចហើយ ពីក្រុមសិទ្ធិមនុស្សដែលនិយាយថា សព្វាវុធទាំងនោះសម្លាប់មិនរើសមនុស្សនោះទេ។សេតវិមានបាននិយាយថាការបញ្ជូនគ្រាប់បែកចង្កោមទៅអ៊ុយក្រែនគឺ "ស្ថិតក្រោមការពិចារណាយ៉ាងសកម្ម" ប៉ុន្តែនៅមិនមានការប្រកាសណាមួយដែលត្រូវធ្វើនោះទេ។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការ ណាតូ នៅប្រទេសលីទុយអានី នៅសប្តាហ៍ក្រោយ ដោយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនទំនងជាប្រធានបទសំខាន់គ្របដណ្តប់លើការពិភាក្សានោះ។នៅមុនកិច្ចប្រជុំនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិងកំពុងគាំទ្រដល់ការស្នើសុំចូលជាសមាជិកនៃសម្ព័ន្ធការពារជាតិ របស់ប្រទេសនេះ។អ៊ុយក្រែនចង់ចូលជាសមាជិកណាតូឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ប៉ុន្តែបណ្ដារដ្ឋជាសមាជិកបានខ្វែងគំនិតគ្នា ថាតើជំហាននោះគួរត្រូវធ្វើលឿនប៉ុណ្ណា។ អ្នកខ្លះបារម្ភថា ចំណាត់ការនេះនឹងធ្វើឲ្យបណ្ដាប្រទេសសម្ព័ន្ធភាពខិតទៅជិតសង្គ្រាមសកម្មជាមួយប្រទេសរុស្ស៊ី៕

របាយការណ៍៖ ក្រុមហ៊ុន Tesla ចាប់ផ្តើមបញ្ឈប់កម្មកររោងចក្រមួយចំនួន នៅចិន

2023/07/07 09:39:28 pm        282
ចិន៖ ដោយដកស្រង់សម្ដីពីអ្នកដែលដឹងពីបញ្ហារំសាយកម្មកររបស់ក្រុមហ៊ុន Tesla Inc ប្រព័ន្ធផ្សព្វផ្សាយ Bloomberg News បានរាយការណ៍ នៅថ្ងៃសុក្រ (ទី៧ ខែកក្កដា) នេះ ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនេះ កំពុងចាប់ផ្ដើមបញ្ឈប់បុគ្គលិកមួយចំនួនពីរោងចក្រផលិតអាគុយ នៅក្រុងសៀងហៃ ប្រទេសចិន។យ៉ាងណាក្ដី យោងតាមរបាយការណ៍នោះ គេនៅមិនទាន់ដឹងច្បាស់ទេថា តើមានកម្មករប៉ុន្មាននាក់ អាចត្រូវបានរំសាយ ឬថា តើហេតុផលជាក់លាក់អ្វី ដែលនៅពីក្រោយការបញ្ឈប់ពីការងារនេះ ខណៈក្រុមហ៊ុន Tesla មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ការបញ្ឈប់ពីការងារនេះ ត្រូវបានរាយការណ៍ដំបូងដោយបណ្ដាញសារព័ត៌មានអនឡាញ ក្នុងស្រុកមួយឈ្មោះថា Deep Analysis កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែកក្កដា) ដែលបាននិយាយថា កម្មករតិចជាង ១.០០០នាក់ កំពុងធ្វើការលើខ្សែចង្វាក់ផលិតកម្មផលិតអាគុយចំនួន២របស់រោងចក្រ។រោងចក្រ Gigafactory Shanghai របស់ក្រុមហ៊ុន Tesla ដែលជារោងចក្រដ៏ធំបំផុត និងមានផលិតភាពបំផុត មានបុគ្គលិកប្រហែល ២០.០០០នាក់ ដោយក្នុងនោះរួមទាំងបុគ្គលិកដែលកំពុងផលិតរថយន្តម៉ាក Model Y និង Model 3 ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិន៖ កោះ​តៃវ៉ាន់កំពុង «ប្រមាថ​វីរជន​​ពលីជីវិត» ដោយបាន​​រិះគន់ប្រវត្តិសាស្ត្រសង្គ្រាមលោកលើកទី២
09/30/2026 03:09 PM
កាកបាទក្រហមកម្ពុជា លើកកម្ពស់ការយល់ដឹងពី «ម ស្មើ ម» និងជំងឺមិនឆ្លង ដល់យុវជន
09/30/2026 03:09 PM
រោងចក្រផលិតរថយន្ត Toyota និងការ​​ដឹកទំនិញរបស់ Thai Airways ប៉ះពាល់ដោយសារទឹកជំនន់ នៅថៃ
09/30/2026 03:09 PM
ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាធាយ៖ សម្តេចធិបតី តែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងជីវភាពប្រជាពលរដ្ឋ ដោយមិនទុកនរណាម្នាក់ចោល
09/30/2026 02:09 PM
ប្រាក់ឈ្នួលគោលកម្មករកាត់ដេរឆ្នាំ២០២៧កើនដល់ ២១២ដុល្លារ និងបន្តរក្សាប្រាក់​ឧបត្ថម្ភ​បណ្តោះ​អាសន្ន​លើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ ២,៥ដុល្លារ
09/30/2026 02:09 PM
រុស្ស៊ីបង្កើនវោហារសាស្ត្រជុំវិញតំបន់ Kaliningrad ដោយគំរាមប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអង្គការ NATO
09/30/2026 01:09 PM
សម្ដេចធិបតី៖ ប្រាក់ឈ្នួលគោលរួមប្រាក់អត្ថប្រយោជន៍ផ្សេងទៀតឆ្នាំ២០២៧ កម្មករនិយោជិត ត្រូវ​ទទួលបានចន្លោះពី ២៣១,៥ដុល្លារ ដល់ ២៤២,៥ ដុល្លារក្នុងមួយខែ
09/30/2026 01:09 PM
មេដឹកនាំអ៊ុយក្រែន៖ ប្រទេសបែលហ្ស៊ិកនឹងផ្ទេរយន្តហោះF-16 បីគ្រឿងទៅឱ្យអ៊ុយក្រែននៅឆ្នាំនេះ
09/30/2026 01:09 PM
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី៤នៅវត្តក្រពើហា
09/30/2026 01:09 PM
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន អញ្ជើញដាក់ដំណើរការផែនការប្រតិបត្តិសម្រាប់អនុវត្តន៍គោលការណ៍ណែនាំក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្នឆ្នាំ២០២៦-២០៣០
09/30/2026 12:09 PM