សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ៖ ៤៤ឆ្នាំមកហើយដែលបក្សប្រជាជនរួមសុខរួមទុក្ខជាមួយ​ប្រជាជនគ្រប់​ឧបសគ្គទាំងអស់

2023/07/01 05:52:08 pm        314
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា រយៈពេល៤៤ឆ្នាំ កន្លងទៅនេះគណបក្សប្រជាជនកម្ពុជា បាន​រួមសុខរួម​ទុក្ខ​ជា​មួយ​បង​ប្អូន​ប្រជាជនកម្ពុជា នៅទូទាំងប្រទេសគ្រប់ឧបសគ្គទាំងអស់ ដោយគ្នានការរុញរានោះឡើយ។ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និង​រំឭក​ខួប​លើក​ទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ នៅ​កោះពេជ្រ រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បន្ទាប់​ពី​ថ្ងៃ​ជ័យ​ជម្នះ​៧​មករា ដែលជាប្រវត្តិសាស្រ្តលើរបបប្រល័យពូជាសាសន៍ ប៉ុល ពត នោះ គណបក្សប្រជាជនកម្ពុជា បាន​ផ្សារភ្ជាប់រួមសុខរួមទុក្ខ ជាមួយប្រជាជន ពុះពារ​ឆ្លង​កាត់​រាល់​ឧបសគ្គ​ដឹកនាំ​ប្រទេស​ឲ្យ​ចេញ​ពី​ស្ថានភាព​ដែល​វិនាសខ្ទេចខ្ទី ឈាន មកដល់​ដំណាក់​កាល​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ប្រកប​ដោយ​មោទនភាព​ជា​ទីបំផុត។សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអះអាងទៀតថា កម្ពុជា បាន​ប្រែ​ក្លាយ​ពីវាលពិឃាត នៃរបបប្រល័យពូជាសាសន៍ ពីសមរភូមិសង្រ្គាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងពីទឹកដីដែលរច្ចនាសម្ព័ន្ធសង្គមត្រូវបំផ្លាញដល់ឫសគល់ ទៅជា​ទឹក​ដី​ដ៏​ស្រស់​បំព្រង​​ដែល​ប្រជាជន​បាន​រស់ នៅយ៉ាងសម្បូរសប្បាយ សុខដុម​រមនាក្នុងសន្តិភាព ឯកភាពជាតិ សេរីភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ហើយកំពុងរួមសាមគ្គីគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ បន្ត​យក​អស់​កម្លាំង​កាយ កម្លាំងចិត្ត និងបញ្ញា ស្មារតីដើម្បីកសាង និងការពារមាតុភូមិរបស់ខ្លួន។ «នេះជាការផ្លាស់ប្តូរដ៏ធំធេងរបស់ព្រះរាជាណាចក្រកម្ពុជា បាននាំមកជូនប្រជាជន និ​ង​ជា​សច្ចធម៌​ប្រវត្តិ​សាស្រ្ត ដែលគ្មានជនណា ឬកម្លាំងណាអាចបដិសេធបាន ឡើយ»។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរថា រាជរដ្ឋាភិបាលដឹកនាំរបស់ គណបក្ស​ប្រជាជនកម្ពុជា ក្នុងនីតិកាលទី៦ ក្នុងរដ្ឋសភាកន្លងទៅនេះ បាន​ការពារ​យ៉ាង​រឹង​មាំ​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលបានធានា​ដល់​ការ​រស់​នៅ​ដ៏​សុខសាន្ត​របស់​ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការពង្រឹងពង្រីកប្រជាធិបតេយ្យ។ សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋត្រូវបាន គោរព ការពារ និងលើកស្ទួយ, វិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល ការងារ និងវិស័យ ផ្សេងៗទៀតកាន់តែមានភាពរីកចម្រើន, កម្រិតជីវភាព​ប្រជាជន​ក៏​កាន់​តែ​បាន​ប្រសើរ​ឡើងលំដាប់។សម្តេចបានបន្ថែមទៀតថា សមិទ្ធផលថ្មីៗច្រើនរួមមាន ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្រ្ត បណ្តាញ​ទឹក​ស្អាត អណ្តូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រ កសិដ្ឋាន សំណង់តូចធំ មណ្ឌល ពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។ ត្រូវបានកសាងពង្រីកទាំងនៅទីក្រុង និងជនបទ និង តំបន់ព្រំដែន ហើយគ្មានមូល​ដ្ឋានណា​ដែលនៅ​ឆ្ងាយ​ដាច់​ស្រយ៉ាល​មិន​អាច​ទៅ​ដល់ និង​គ្មានការអភិវឌ្ឍ នោះឡើយ៕ អត្ថបទ៖ បាន ចក់

មេដឹកនាំប្រទេសបេឡារុស និយាយថា អាវុធនុយក្លេអ៊ែរនឹងមិនត្រូវបានប្រើប្រាស់នោះទេ

2023/07/01 05:02:01 pm        155
បេឡារុស៖ ប្រធានាធិបតីប្រទេសបេឡារុស លោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តដ៏ស្មោះស្ម័គ្របំផុតរបស់វិមានក្រឹមឡាំងនៅក្នុងសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសុក្រថា លោកប្រាកដណាស់ថា អាវុធនុយក្លេអ៊ែរតាកទិករបស់រុស្ស៊ីដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសរបស់លោក នឹងមិនត្រូវបានគេប្រើប្រាស់នោះទេ។ លោក Lukashenko និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទទួលស្គាល់ថា សព្វាវុធតាកទិកមួយចំនួនបានមកដល់ប្រទេសបេឡារុស ហើយសព្វវុធនៅសល់នឹងត្រូវដាក់នៅចុងឆ្នាំនេះ។ប្រធានាធិបតីប្រទេសបេឡារុស ក្នុងសុន្ទរកថាប្រារព្ធទិវាជាតិអតីតរដ្ឋសូវៀត បាននិយាយថា ការដាក់មូលដ្ឋានអាវុធនៅក្នុងប្រទេសបេឡារុស គឺជាគំនិតផ្តួចផ្តើមដ៏រឹងមាំបំផុតរបស់លោក។ លោក Lukashenko បាននិយាយនៅក្នុងការជួបជុំគ្នានៅសាលធំមួយក្នុងការផ្សាយតាមបណ្តាញអ៊ិនធើណិតដោយទីភ្នាក់ងារព័ត៌មានរដ្ឋ BelTA ថា ខណៈយើងឈានឆ្ពោះទៅមុខ យើងកាន់តែជឿជាក់ថា អាវុធ ត្រូវតែបានគេដាក់មូលដ្ឋាននៅទីនេះ នៅប្រទេសបេឡារុស នៅកន្លែងដែលអាចទុកចិត្តបាន ។ខ្ញុំប្រាកដណាស់ថា ពួកយើងនឹងមិនប្រើប្រាស់អាវុធទាំងនោះឡើយ ខណៈពួកវានៅទីនេះ ហើយគ្មានសត្រូវណាមួយនឹងមកឈរលើទឹកដីរបស់យើងឡើយ។ លោក Lukashenko ក៏ដូចជារុស្ស៊ី បានចោទប្រកាន់ប្រទេសលោកខាងលិចដដែលថាបានព្យាយាមបំផ្លាញរដ្ឋរបស់លោក និងនិយាយថា ការដាក់ពង្រាយនុយក្លេអ៊ែរគឺចាំបាច់ដើម្បីរារាំងអ្នកឈ្លានពានដែលមានសក្តានុពល។ លោកបាននិយាយថា អាវុធមួយចំនួនស្ថិតនៅក្នុងប្រទេសបេឡារុស ហើយនៅចំណុចមួយបាននិយាយថាលោកនឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់អាវុធទាំងនេះនោះទេប្រសិនបើចាំបាច់ ខណៈការពិគ្រោះយោបល់ជាមួយរុស្ស៊ីនឹងត្រូវការ៕

បារាំងដាក់ពង្រាយនគរបាល៤៥.០០០នាក់ ដើម្បីបង្ក្រាបកុបកម្មដែលមិនអាចទទួលយកបាន

2023/07/01 04:57:32 pm        133
បារាំង៖ ប្រទេសបារាំងកាលពីថ្ងៃសុក្រ បានដាក់ពង្រាយមន្ត្រីចំនួន ៤៥,០០០ នាក់ គាំទ្រដោយរថពាសដែកធុនស្រាល ដើម្បីដោះស្រាយការតវ៉ាដ៏ហិង្សានៅយប់ទីបួនជាប់គ្នា បន្ទាប់ពីនគរបាលបានបាញ់សម្លាប់យុវជនម្នាក់។ អង្គភាពនគរបាលបង្រ្កាប និងកងកម្លាំងសន្តិសុខផ្សេងទៀត បានគាំទ្រនៅទូទាំងប្រទេស ដើម្បីបង្ក្រាបអំពើហិង្សា និងកុបកម្មជុំវិញការបាញ់ប្រហារនោះ ដែលបានកើតឡើងអំឡុងពេលបញ្ឈប់ចរាចរណ៍នៅជាយក្រុងប៉ារីសកាលពីថ្ងៃអង្គារ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បន្ទាប់មកបានប្រញាប់ប្រញាល់ត្រឡប់មកពីកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប ដើម្បីដឹកនាំកិច្ចប្រជុំដោះស្រាយវិបត្តិ ដែលបានរិគន់ថាជាការបំពានមិនអាចទទួលយកបាននៃការស្លាប់របស់យុវជនម្នាក់។ភាពចលាចលនេះ ត្រូវបានបង្កឡើងដោយការសម្លាប់យុវជន Nahel អាយុ ១៧ ឆ្នាំ ដែលបានធ្វើអោយមានការឈឺចាប់រយៈពេលជាយូរអំពីការត្រួតពិនិត្យ និងការរើសអើងពូជសាសន៍នៅក្នុងតំបន់ជាយក្រុងដែលមានប្រាក់ចំណូលទាប និងជនជាតិភាគតិចរស់នៅច្រើនរបស់ប្រទេសបារាំង។ យោងតាមអភិបាលក្រុងNanterre (ណង់ទែរ) នៅជាយក្រុងប៉ារីសជាកន្លែងដែលយុវជនរូបនេះរស់នៅនិងត្រូវបានសម្លាប់បានឲ្យដឹងថា សពនឹងត្រូវបញ្ចុះនៅក្នុងពិធីមួយនៅថ្ងៃសៅរ៍នេះ ។ លោក Macron បានព្យាយាមធ្វើឱ្យមានតុល្យភាពរវាងសម្ពាធសម្រាប់ការឆ្លើយតបយ៉ាងខ្លាំង និងការព្រួយបារម្ភនៃការបង្កឱ្យមានប្រតិកម្មកាន់តែខ្លាំង។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Gerald Darmanin (ហ្សេនេរ៉ាល់ ដាម៉ាណាំង) បានប្រាប់ទូរទស្សន៍ TF1 ថា អង្គភាពបង្ក្រាបទាំងនគរបាល និងកម្លាំងល្បាតយោធាប៉ារ៉ា ស្ថិតក្នុងចំណោមមន្ត្រីចំនួន ៤៥.០០០នាក់ ដែលត្រូវបានដាក់ពង្រាយកាលពីថ្ងៃសុក្រ។ យោងតាមតួលេខរបស់រដ្ឋាភិបាលបានឲ្យដឹងថា ចំនួននេះធៀបនឹង ៤០.០០០នាក់ កាលពីយប់មុន នៅពេលដែលកម្លាំងនគរបាលបានបរាជ័យក្នុងការទប់ស្កាត់សំណង់ចំនួន ៤៩២កន្លែង ដែលត្រូវបានបំផ្លាញ រថយន្តចំនួន ២.០០០គ្រឿងត្រូវបានដុត និងអគ្គិភ័យ៣.៨៨០កន្លែង បានឆេះនៅទូទាំងប្រទេស៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

2023/07/01 02:32:49 pm        176
នៅព្រឹកថ្ងៃទី១កក្កដា ឆ្នាំ២០២៣នេះ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានអញ្ជើញប្រកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាល​ទី៧ ឆ្នាំ២០២៣ និងមីទ្ទិញ​អបអរ​សាទរ​ខួប​អនុស្សាវីយ៍ លើកទី៧២ ថ្ងៃបង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ក្រោមអធិបតីភាព​សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​​កម្ពុជា, សម្ដេចពញាចក្រី ហេង សំរិន ប្រធាន​កិត្តិយសគណបក្សប្រជាជនកម្ពុជា និង​​សមាជិក សមាជិកា ចូលរួមប្រមាណជាង ៧ ម៉ឺននាក់ នៅមជ្ឈមណ្ឌលសន្និបាត និង​ពិពណ៌​កោះពេជ្រ។ 

សម្តេចតេជោ៖ រដ្ឋធម្មនុញ្ញ​ ឬច្បាប់ណាក៏ដោយ មិនបានកំណត់ឲ្យរាជរដ្ឋាភិបាល ទៅពិគ្រោះជាមួយសង្គមស៊ីវិលនោះទេ

2023/06/30 10:39:53 pm        200
ពោធិ៍សាត់៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រដ្ឋធម្មនុញ្ញ ឬច្បាប់ណាក៏ដោយនៅកម្ពុជា មិនបានកំណត់ថា ឲ្យរាជរដ្ឋាភិបាលធ្វើការពិគ្រោះយោបល់ ជាមួយក្រុមអង្គការសង្គមស៊ីវិលនោះទេ ខណៈសង្គមស៊ីវិលមួយក្តាប់តូច​ដែល​ស៊ីលុយពីបរទេស​ហើយ​លើក​បន្តុប​ខ្លួន​ឯងថា ​តំណាងឲ្យអ្នកនេះអ្នកនោះ ចេញ​សេចក្ដី​ថ្លែងការណ៍​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​ ក្រោយ​រាជរដ្ឋាភិបាល​ធ្វើច្បាប់​អ្វីមួយនោះ។ថ្លែងក្នុងឱកាសអញ្ជើញចុះជួប​សំណេះសំណាល​ជាមួយកម្មករនិយោជិតតាមរោងចក្រសហគ្រាស​នានា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ​ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «ក្រុមពួកលោកឯងកុំចង់ធ្វើជាអង្គការក្រៅរាជរដ្ឋាភិបាល​ចាត់តាំង​គ្នាឯងបីបួននាក់ រួចមកធ្វើជាអ្នករារាំងមន្រ្តីជាប់ឆ្នោត ​ចេញពីសភា និងព្រឹទ្ធសភា​ ខណៈមន្រ្តីជាប់​ឆ្នោតនេះ​ គឺតំណាងឲ្យប្រជាពលរដ្ឋ។ ពួកអ្នកឯងស៊ីលុយ​បរទេស​គ្រាន់តែតំណាង​ឲ្យមនុស្ស​ប៉ុន្មាននាក់ ដែលពួកក្រុមអ្នកឯងតែងតាំងគ្នាឯងទេ ​តែមកចេញជាសេចក្តីថ្លែងការណ៍ ហើយមានអ្នកខ្លះទៀតគិតថាធ្វើហ្នឹងខុស​នីតិវិធី (ធ្វើវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោត) ដោយមិនបានពិគ្រោះជាមួយសង្គមស៊ីវិល​ អញ្ចឹងទេខ្ញុំគ្រាន់ ​តែប្រាប់អ្នកឯងថា រដ្ឋធម្មនុញ្ញ ឬច្បាប់ណាក៏ដោយមិនបានកំណត់ថាឲ្យរាជរដ្ឋាភិបាលទៅពិគ្រោះជាមួយ សង្គមស៊ីវិលនោះទេ….ឲ្យស្គាល់ច្បាប់ហើយសូមកុំព្រហើន។ការលើកឡើងរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលនេះ គឺចង់ចំអកឲ្យក្រុមអង្គការក្រៅ​រាជ​រដ្ឋាភិបាល​មួយក្តាប់តូច ​ដែលតែងតែលើកបន្តុបខ្លួនឯងថា តំណាងឲ្យអ្នកនេះអ្នកនោះប៉ុន្មាននាក់ ហើយចេញសេចក្តីថ្លែងការណ៍ជំទាស់ ​ក្រោយរដ្ឋសភាអនុម័តទាំងស្រុង​ ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតថ្មី កាលពីកន្លងទៅថ្មីៗនេះ។ សម្តេចតេជោ បានលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ គឺដើម្បីការពារដំណើរការ នៃការបោះឆ្នោតពីផែនការ ឬឧបាយកល និងនយោបាយនានា​ ក្នុងការ​ប៉ុនប៉ង​បំផ្លាញការបោះឆ្នោត មិនមែនជាការ​កាត់សិទ្ធិរបស់បងប្អូនប្រជាពលរដ្ឋនោះទេ គឺធ្វើឡើងដើម្បីការពារនូវភាពសុខសាន្ត​របស់បង ​ប្អូនប្រជាពលរដ្ឋ ​និងដំណើរការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ៕អត្ថបទ៖ បាន ចក់

ឯកឧត្តមនេត សាវឿន អំពាវនាវអាជ្ញាធរ និងលោកគ្រូអ្នកគ្រូបន្តអប់រំសិស្សានុសិស្សអំពីផលប៉ះពាល់គ្រឿងញៀន

2023/06/30 10:25:28 pm        178
ព្រៃវែង៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សាលាបឋមសិក្សា នេត សាវឿន មានជ័យ នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នាថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច បានណែនាំ​ដល់អាជ្ញាធរ និងលោកគ្រូ អ្នកគ្រូបន្តអប់រំ ​ដល់សិស្សានុសិស្សឲ្យបានជាប្រចាំទាក់ទង​និង​ផលប៉ះពាល់គ្រឿងញៀន ​ខណៈគ្រឿងញៀន​នេះនឹងនាំឲ្យ មានហានិភ័យខ្ពស់ចំពោះអនាគត​យុវជន និងសង្គមជាតិ។ឯកឧត្តម បានថ្លែងថា«ក្នុងនាំអាណាព្យាបាល ត្រូវសហការគ្នាឲ្យបានល្អជាមួយ អាជ្ញាធរ កម្លាំង​មានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ ដោយអប់រំពន្យល់ណែនាំដល់សិស្សានុសិស្ស អំពីផលប៉ះពាល់​ដោយសារគ្រឿងញៀន យល់ដឹងអំពីល្បិចនៃការញុះញង់អូសទាញរបស់ជនខិលខូច ជៀសវាង​ធ្លាក់ចូល​អន្ទាក់គ្រឿងញៀន ហើយយុវជនផ្ទាល់ត្រូវនិយាយថាទេចំពោះគ្រឿងញៀន​កុំចង់ដឹងកុំចង់សាក និងកុំពាក់ព័ន្ធទាំងអស់»។ដោយឡែក ពាក់ព័ន្ធការងារចរាចរណ៍វិញ ឯកឧត្តម នេត សាវឿន ក៏មិនភ្លេចណែនាំដល់​សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយ​បើកបរ​ត្រូវប្រកាន់ស្ដាំ ​ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ​ហើយបើកបររថយន្ដត្រូវពាក់ខ្សែក្រវាត់ ហើយនិង​មិនត្រូវ​បើកបរហួសល្បឿនកំណត់។ សម្រាប់អាណាព្យាបាល ត្រូវចូលរួមជួយអប់រំកូនចៅ​របស់ខ្លួនមុនចេញពីផ្ទះ​ ឬសាលារៀនត្រូវក្រើនរំលឹកជាប្រចាំឲ្យគោរពច្បាប់ចរាចរណ៍នេះផងដែរ ខណៈចរាណ៍​នេះបានស្លាប់មនុស្សក្នុងមួយថ្ងៃៗជា ​មធ្យមពី៤ទៅ៥នាក់។ក្នុងឱកាសឱកាសនោះដែរ ​ឯកឧត្តម នេត សាវឿន ក្នុងនាមអគ្គស្នងការនគរបាលជាតិ បានជំរុញ​ក៏ដូចជា​ដាក់ចេញនូវបទបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាការពារ ត្រូវរួមគ្នាបន្ដខិតខំអនុវត្ដនូវ​គោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល​ឲ្យកាន់​តែមានប្រសិទ្ធភាពបន្ថែមទៀត ​សំដៅរក្សាសន្ដិសុខ ​សណ្ដាប់ធ្នាប់​ លុបបំបាត់ក្មេងទំនើង និងទប់ស្កាត់បទល្មើសនានា។ មួយវិញទៀត នៅពេលដល់ម៉ោងសិស្សានុសិស្សចេញពីរៀន ត្រូវជួយសម្រួលចរាចរណ៍ឲ្យបានល្អនៅតាមសាលារៀនផងដែរ៕អត្ថបទ៖ បានចក់ 

នូវ៉ែលហ្សេឡង់គ្រប់គ្រងទំនាក់ទំនងចិនដោយប្រុងប្រយ័ត្ន ដើម្បីជៀសវាងជាប់ក្នុងការប្រជែងគ្នា

2023/06/30 09:41:36 pm        106
នូវ៉ែលហ្សេឡង់៖ នូវ៉ែលហ្សេឡង់កំពុងគ្រប់គ្រងទំនាក់ទំនងរបស់ខ្លួនជាមួយចិនយ៉ាងប្រុងប្រយ័ត្ន ហើយត្រូវតែជៀសវាងការទាញចេញពី “សសរស្តម្ភ និងបញ្ហាពេលក្រោយ” ស្របពេលមានការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងចិន និងសហរដ្ឋអាមេរិក នេះបើតាមរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសប៉ាស៊ីហ្វិកមួយនេះគឺលោកស្រី Nanaia Mahuta (ណាណៃឣា ម៉ាហ៊ូថា) បានប្រាប់សារព័ត៌មាន រ៉យទ័រ ក្នុងបទសម្ភាសន៍មួយនៅថ្ងៃសុក្រ (៣០ មិថុនា) ។ការអត្ថាធិប្បាយរបស់លោកលោកស្រី ម៉ាហ៊ូថា ធ្វើឡើងនៅពេលដែលនាយករដ្ឋមន្ត្រីនូវ៉ែលហ្សេឡង់លោក Chris Hipkins ជិតដល់ទីបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេលប្រាំមួយថ្ងៃទៅកាន់ប្រទេសចិន ដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម ដែលរួមមានកិច្ចប្រជុំជាមួយលោកប្រធានាធិបតីចិន Xi Jinping និងនាយករដ្ឋមន្ត្រី Li Qiang ដែលផ្តោតលើភាពជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម។លោកស្រី Mahuta បាននិយាយថា "យើងគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្នចំពោះទំនាក់ទំនងដ៏ស្មុគស្មាញរបស់ប្រទេសចិន " ។លោកស្រីបាននិយាយកាន់តែទូលំទូលាយថា គោលនយោបាយការបរទេស និងបញ្ហាប្រឈមភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ រួមទាំងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុលើប្រទេសនានា សង្គ្រាមនៅអ៊ុយក្រែន និងចំនួនជនភៀសខ្លួនដ៏ច្រើនដែលចាំបាច់ត្រូវតាំងទីលំនៅថ្មីផងដែរ៕

ប៉ាគីស្ថាន និងមូលនិធិ IMF ឈានដល់កិច្ចព្រមព្រៀងកម្រិតបុគ្គលិក ដើម្បីបញ្ចេញមូលនិធិដែលជាប់គាំង

2023/06/30 09:38:30 pm        132
ប៉ាគីស្ថាន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឈានដល់កិច្ចព្រមព្រៀងកម្រិតបុគ្គលិកជាមួយប៉ាគីស្ថានលើកិច្ចព្រមព្រៀងឈរដោយទំហំទឹកប្រាក់ចំនួន៣ពាន់លានដុល្លារ ជាការសម្រេចដែលរង់ចាំជាយូរមកហើយដោយប្រទេសអាស៊ីខាងត្បូងមួយនេះ ដែលកំពុងតែមានកំណើនយ៉ាងខ្លាំងនៅលើបញ្ហាបំណុល។កិច្ចព្រមព្រៀងដែលស្ថិតក្រោមការយល់ព្រមពីក្រុមប្រឹក្សាមូលនិធិ IMF ធ្វើឡើងបន្ទាប់ពីការពន្យារពេលរយៈពេលប្រាំបីខែ និងផ្តល់ភាពធូរស្រាលខ្លះដល់ប្រទេសប៉ាគីស្ថានដែលកំពុងប្រយុទ្ធនឹងការថ្លឹងថ្លែងដ៏ហ្មត់ចត់នៃវិបត្តិការចំណាយ ព្រមទាំងការធ្លាក់ចុះនៃទុនបំរុងប្តូរប្រាក់បរទេស។ធនាគារកណ្តាលរបស់ប្រទេសប៉ាគីស្ថានបានដំឡើងអត្រាការប្រាក់គោល១% កើនរហូតដល់២២% នៅក្នុងកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃចន្ទ (២៦ មិថុនា) មួយថ្ងៃបន្ទាប់ពីប្រទេសនេះបានកែប្រែថវិការបស់ខ្លួនសម្រាប់ឆ្នាំសារពើពន្ធចាប់ពីថ្ងៃទី ១ ខែកក្កដា ក្នុងការដេញថ្លៃដើម្បីជួយសង្គ្រោះកម្មវិធីមូលនិធិ IMF៕

ក្បួនរថយន្តមេដឹកនាំប្រឆាំងឥណ្ឌាទៅកាន់រដ្ឋមានជម្លោះ Manipurត្រូវបានបញ្ឈប់ដោយក្រុមនគរបាលក្នុងស្រុក

2023/06/30 09:13:08 pm        114
ឥណ្ឌា៖  កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ មេដឹកនាំប្រឆាំងឥណ្ឌា លោក Rahul Gandhiត្រូវបានបញ្ឈប់ដោយក្រុមនគរបាលក្នុងស្រុក ដែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅជិតក្បួនរថយន្តរបស់លោក ពេលដែលមេដឹកនាំគណបក្សសភាម្នាក់នេះ ស្ថិតនៅតាមផ្លូវទៅកាន់រដ្ឋភាគឦសាន Manipur ដែលកំពុងកើតអំពើហិង្សា ។  គួរឲ្យដឹងថា មនុស្សយ៉ាងហោច ៨០នាក់ ត្រូវបានសម្លាប់ និងមនុស្សជាង ៤ម៉ឺននាក់ បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ចាប់តាំងពីការប៉ះទង្គិចគ្នាផ្ទុះឡើងនៅរដ្ឋ Manipurកាលពីដើមខែឧសភាកន្លងទៅ រវាងក្រុមជនជាតិភាគតិច ។  ឧបទ្ទេវហេតុហិង្សា និងការលួចដុតផ្ទះសម្បែងជាបន្តបន្ទាប់ នៅតែកើតឡើង បើទោះបីជាមានវត្តមានដ៏ច្រើនរបស់កងកម្លាំងសន្តិសុខក៏ដោយនៅតំបន់មួយចំនួនក្នុងរដ្ឋដាច់ស្រយាលមួយនេះ ដែលជាប់ព្រំដែនជាមួយសហមីយ៉ាន់ម៉ា ។  លោក Gandhi កំពុងធ្វើដំណើរទៅកាន់ស្រុក Churachandpurគឺជាស្រុកមួយក្នុងចំណោមស្រុកជាច្រើនទៀត ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារអំពើហិង្សា ពេលដែលកងកម្លាំងសន្តិសុខ បានបញ្ឈប់ក្បួនរថយន្តរបស់លោកនៅទីក្រុង Bishnupur ដែលមានចម្ងាយប្រហែល ២០គ.មពីទីក្រុង Imphal ដោយសារពួកលើកឡើងពីក្តីកង្វល់សន្តិសុខ ។ ឧស្ម័នបង្ហូរទឹកភ្នែក ត្រូវបានបាញ់ដើម្បីបំបែកហ្វូងមនុស្សដែលចាប់ផ្តើមជួបជុំគ្នានៅទីនោះ ។  សូមបញ្ជាក់ថា អំពើហិង្សារវាងក្រុមជនជាតិភាគតិច Kuki ដែលភាគច្រើនរស់នៅតាមតំបន់ភ្នំ និងក្រុមជនជាតិភាគតិច Meiteis ដែលជាសហគមន៍នៅតាមតំបន់វាលទំនាប បានផ្ទុះឡើងកាលពីថ្ងៃទី ៣ ខែឧសភា ដោយសារតែការមិនសប្បាយចិត្តចំពោះអត្ថប្រយោជន៍សេដ្ឋកិច្ច និងកូតាក្នុងការងាររដ្ឋ ហើយនិងការអប់រំដែលបម្រុងទុកសម្រាប់ប្រជាជនរស់នៅតំបន់ភ្នំ ៕

សម្តេចតេជោ ព្រមានបិទបិទហ្វេសប៊ុកចោល ប្រសិនបើក្រុមប្រឆាំងនៅតែឌឺដងដាក់សម្តេច

2023/06/30 08:42:14 pm        615
ពោធិ៍សាត់៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានព្រមានបិទហ្វេសប៊ុកនៅកម្ពុជា ប្រសិនបើ ក្រុមប្រឆាំងបន្តផ្គើន និងឌឺដងឲ្យសម្តេច ក្រោយសម្តេចប្រកាសឈប់ប្រើហ្វេសប៊ុក ហើយសម្តេចបាន លើកឡើងទៀតថា ប្រសិនបើបិទហ្វេសប៊ុក ពួកប្រឆាំងនឹងដាច់ទំនាក់ទំនងជាមួយអ្នកក្នុងស្រុក។ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត បម្រើការងារនៅតាមរោងចក្រ សហគ្រាសនានា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំង កំពុងសប្បាយចិត្ត ខណៈដែលសម្តេច បានប្រកាសឈប់ប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក តែសម្តេចបានព្រមាន​អំពីការផ្តាច់ទំនាក់ទំនងតាមរយៈបណ្តាញសង្គមនេះ ប្រសិនបើពួកប្រឆាំងផ្គើន ។ ប៉ុន្តែទោះជាយ៉ាងណា សម្តេចមិនចង់ឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ នោះដែរ ។សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករ-កម្មការិនីទាំងអស់ គប្បី ទាញយកកម្មវិធីផ្សេងៗ ដូចជា Telegram. WhatsApp Online និងបណ្តាញសង្គមផ្សេងៗក្រៅពីហ្វេស ប៊ុក ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទាក់ទងគ្នាប្រសិនបើហ្វេសប៊ុកមានបញ្ហានោះ ។ សម្ដេចតេជោ បាន សម្រេចឈប់ប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដោយសារតែសង្កេតឃើញថា មានការក្លែងបន្លំគណនី របស់សម្ដេចច្រើន ៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ជំរុញភាពស្អាតនៅតាមពន្ធនាគារនៅទូទាំងប្រទេស
09/30/2026 08:09 PM
នាយករដ្ឋមន្រ្តីកាតាថ្កោលទោសអំពើឃោឃៅរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
09/30/2026 07:09 PM
គ្រូពេទ្យ៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា សម្លាប់មនុស្សយ៉ាង​តិច​ ៥នាក់
09/30/2026 07:09 PM
​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
09/30/2026 07:09 PM
ជើងហោះហើរទៅកាន់អ៊ីស្រាអែល បង្វែរទិសដៅហោះហើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ក្រោយការប្រកាសអាសន្ន
09/30/2026 06:09 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សាទរ​យុគសម័យ «អធិបតេយ្យភាព​» ថ្មី​ ក្រោយកម្លាំង​ចម្រុះ​ដឹកនាំដោយអាមេរិក​​ចាក​ចេញ​
09/30/2026 06:09 PM
KCNA៖ កូរ៉េខាងជើង និងវៀតណាមកំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការយោធា
09/30/2026 06:09 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញឆន្ទៈពង្រឹងទំនាក់ទំនងជាមួយអ៊ូសបេគីស្ថាន និងអាស៊ែរបៃហ្សង់
09/30/2026 06:09 PM
រុស្ស៊ីចេញការព្រមាននុយក្លេអ៊ែរទៅកាន់អង្គការណាតូ ខណៈភាពតានតឹងកើនឡើង នៅតំបន់បាល់ទិក
09/30/2026 05:09 PM
ការបោកបក់ដល់ដីគោកជាលើកទី ២របស់ព្យុះសង្ឃរា Polo បង្កការជន់លិចនៅតំបន់ភាគខាងជើងម៉ិកស៊ិក
09/30/2026 05:09 PM