សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ៖ បើគណបក្សប្រជាជនឈ្នះឆ្នោតនឹងសម្រេច​នូវជោគជ័យ​កម្មវិធីនយោបាយ​របស់ខ្លួន

2023/07/01 08:37:29 pm        258
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានសន្យាជាឱឡារិកថា បើ​គណបក្សប្រជាជនកម្ពុជា​ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ នឹង​ឈរយ៉ាង​រឹងមាំលើ​គោល​ជំហ​រ​ជា​យុទ្ធសាស្ត្រ និង​ដឹកនាំ​អនុវ​ត្តឱ្យបានសម្រេចជោគជ័យនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ថ្លែងក្នុងឱកាសប្រារព្ធខួប៧២ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិកាលទី៧ នៅ​មុខ​មហោ​ស្រពកោះពេជ្រ នាព្រឹក​ថ្ងៃ​ទី១ ខែកក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នឹងធានាការការពារ និង​លើក​ស្ទួយ​ផល​ប្រយោជន៍​របស់ប្រជាជន នឹងជំរុញ​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​គោល​នយោបាយ​ជា​អាទិភាព ដែលនឹងក្លាយទៅជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។សម្ដេចតេជោ​ មានប្រសាសន៍ថា «គណបក្សប្រជាជនកម្ពុជា បានអនុម័តការគាំទ្រខ្ញុំព្រះករុណា ខ្ញុំ ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។ ខ្ញុំព្រះករុណាខ្ញុំ នឹងឈរយ៉ាងរឹងមាំលើ គោល​ជំហរ​ជា​យុទ្ធសាស្ត្រខាងលើនេះ និងដឹកនាំ​អនុវត្តឱ្យ​បាន​សម្រេច​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ​របស់​គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយ​ជា​កម្ម​វិធី​នយោបាយ​របស់​រាជ​រដ្ឋាភិបាល សម្រាប់​នីតិកាលទី៧ នៃរដ្ឋសភា»។សូមបញ្ជាក់ថា គោលនយោបាយជាអាទិភាពចំនួន ៦ចំណុច ដែលនឹងដាក់ក្នុង​កម្ម​វិធី​នយោបាយ​របស់​រាជ​រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា រួមមាន៖ ការផ្ដល់ការ​ថែ​ទាំ​សុខ​ភាព​ឆ្ពោះ​ទៅ​កម្ម​វិធី​គ្រប​ដណ្ដប់​សុខភាពជាសកល ដោយចាប់ផ្ដើមពី៖ ការផ្ដល់សេវាថែ​ទាំសុខភាព​ជូន​គ្រួសារ​ងាយរង​ហានិភ័យប្រមាណជាង ៤៥ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបជាង ១,៥លាននាក់ តាមរយៈ​ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល ។ការពង្រីករបបថែទាំសុខភាពរបស់ ប.ស.ស. ទាំងសម្រាប់កម្មករ-និយោជិត និងសម្រាប់​មន្ត្រី​សាធារណៈ​ដែល​គ្រប​ដណ្ដប់​បន្ថែម​ដល់​សមាជិក​គ្រួសារ និងអ្នកក្នុងបន្ទុករបស់ពួកគាត់ ប្រមាណជាង ៣លាននាក់ តាម​គោល​ការណ៍​ស្ម័គ្រ​ចិត្ត។ ជាសរុប គម្រោងទាំងពីរនេះ នឹងធ្វើឱ្យប្រជាជនប្រមាណ ៧,៤លាននាក់ មានលទ្ធ​ភាព​ទទួលបា​ននូវរបបសន្តិសុខសង្គមផ្នែកសេវាថែទាំសុខភាព។-ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសដែលមានចំនួនប្រមាណជាង ១,៥លាននាក់ នៅតាមបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈនានារបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ។-ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរង​គ្រោះ​នៅ​ក្នុង​គ្រួសារ​ក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមាន​គ្រោះ​អាសន្ន ដើម្បីជួយទ្រទ្រង់ និងផ្ដល់ការគាំពារទាន់ពេល និងក្នុងលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ជា​ពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ និងគ្រួសារងាយ​រង​ហានិភ័យ​ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្ដែង​នៃវិបត្តិ ឬគ្រោះអាសន្ន នៅតាមគ្រប់ទីតាំងភូមិសាស្ត្រទូទាំងប្រទេស ដែលនឹង​គ្រប​ដណ្ដប់​លើ​ប្រជាជន​សរុបប្រមាណ ៤,៣លាននាក់។-ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាព​ចូល​រួម​ទៅ​ក្នុង​សេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ តាមរយៈ ការផ្ដល់នូវការគាំពារ និងការបង្កើតនូវបរិយាកាសអំណោយផលសម្រាប់ការធ្វើធុរកិច្ច និង​ពាណិជ្ជកម្ម ព្រមជាមួយនឹងការផ្ដល់នូវការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ​ដល់​ក្រុម​ហ៊ុន-សហគ្រាសធុនមីក្រូ តូច និងមធ្យម, និង ការផ្ដល់ការគាំពារសង្គម ដល់បុគ្គល​ស្វ័យ​និយោជន៍​នៅក្នុ​ងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្ដោតការ​យក​ចិត្ត​ទុក​ដាក់​ជា​បឋម​លើ​ការ​ផ្ដល់​សេវា​ថែ​ទាំ​សុខភាពនៅក្រោមមូលនិធិសមធម៌សុខាភិបាល។-ការដាក់ចេញនូវយន្ដការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ តាមរយៈការ​ដាក់​ចេញ​នូវ​កញ្ចប់​ថវិកា​ជាក់​លាក់ដោយចាប់ផ្ដើមពីចំនួន ១០០លានដុល្លារមេរិក និងអាចវិភាជ​ថវិកា​បន្ថែម​ប្រសិន​បើ​មាន​តម្រូវ​ការ​ចាំបាច់ ដើម្បីធ្វើអន្តរាគមន៍ឱ្យបានទាន់ពេល ក្នុងការទិញកសិផលពីប្រជាកសិករ ជាមួយនឹងគោលដៅរក្សាស្ថិរភាពថ្លៃនៅរាល់រដូវប្រមូលផល ជាពិសេស​លើ​ផលិត​ផល​កសិកម្ម​មួយ​ចំនួន ជាអាទិ៍ ស្រូវ ស្វាយកែវរមៀត មៀនប៉ៃលិន ស្វាយចាន់ទី ដំឡូង ពោត និង​ផលិត​ផល​ផ្សេង​ទៀត តាមការចាំបាច់។និងកម្មវិធី យោបាយទី៦ : ការរៀបចំចា​ត់បញ្ជូន​មន្ត្រី​បច្ចេកទេស​ផ្ដល់​សេវា​កសិកម្ម​ឱ្យ​បាន​គ្រប់​ឃុំ​ទាំង​អស់​នៅ​ទីជនបទទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយ​ដល់​គ្រួសារ​កសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន៕

អគ្គិភ័យឆេះរថយន្តក្រុងនៅឥណ្ឌា បណ្តាលឲ្យមនុស្ស២៥នាក់ស្លាប់

2023/07/01 08:37:14 pm        249
ឥណ្ដា៖ មនុស្សយ៉ាងហោចណាស់ ២៥ នាក់បានស្លាប់ និងប្រមាណ ៨ នាក់បានរងរបួស បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងកំពុងធ្វើដំណើរក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា បានឆេះនៅព្រឹកថ្ងៃសៅរ៍ ទី១ ខែកក្កដានេះ។មន្ត្រីនគរបាលម្នាក់បាននិយាយថា រថយន្តក្រុងនេះកំពុងធ្វើដំណើរពីក្រុង Nagpur ទៅកាន់ក្រុង Pune ដោយកំពុងដឹកមនុស្សប្រហែល ៣៣ នាក់ នៅពេលនោះធុងប្រេងម៉ាស៊ូតបានបែក ហើយចាប់ផ្តើមលេចធ្លាយ បណ្តាលឱ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងរថយន្ត។ អ្នកស្លាប់ភាគច្រើនបណ្តាលមកពីការឆេះរលាកជាជាងគ្រោះថ្នាក់។ ជនរងគ្រោះដែលរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស៊ីវិលទីក្រុង Buldhana ។ រដ្ឋាភិបាលរដ្ឋ បានប្រកាសផ្តល់ប្រាក់ចំនួន ៥០០.០០០ រូពី ឬ៦០៩ ដុល្លារ ជាសំណងដល់ក្រុមគ្រួសារអ្នកស្លាប់ក្នុងឧបទ្ទវហេតុនេះ៕

យ៉ាងហោចណាស់មនុស្ស៤៨នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកេនយ៉ាភាគខាងលិច

2023/07/01 08:33:15 pm        269
កេនយ៉ា៖ នគរបាល និងសាក្សី បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៤៨ នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុង Londiani ប្រទេសកេនយ៉ាភាគខាងលិច កាលពីល្ងាចថ្ងៃសុក្រ នៅពេលរថយន្តដឹកទូទំនិញមួយគ្រឿង បានបើកវេរចេញពីផ្លូវ ហើយបានបុករថយន្តជាច្រើនគ្រឿង។ រូបភាពនៃឧបទ្ទវហេតុ ដែលបានថតដោយប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បង្ហាញពីបំណែករថយន្ត និងម៉ូតូ ដែលរងការខូចខាត រួមជាមួយទាំងរថយន្តក្រុងធុនតូច និងរថយន្តដឹកទំនិញ។ អធិការនគរបាលប្រចាំតំបន់ លោក Tom Odera បាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៤៨ នាក់កាលពីល្ងាចថ្ងៃសុក្រ។លោក Peter Otieno អ្នកបើកបររថយន្តបាននិយាយថា «ខ្ញុំបានឃើញរថយន្តសណ្ដោងមួយគ្រឿងបើកក្នុងល្បឿនលឿន។ ខ្ញុំវេរចង្កូត ហើយគេចទៅបុករថយន្តនៅខាងមុខ។ អ្នកដែលធ្វើដំណើរពីក្រោយខ្ញុំ គិតថាខ្ញុំចង់ទិញអ្វីមួយ។ លោក Otieno បាននិយាយថា «ខ្ញុំបានឃើញសាកសពប្រហែល ២០នាក់ ដោយផ្ទាល់ភ្នែករបស់ខ្ញុំ។ មានសាកសពផ្សេងទៀតស្ថិតនៅក្រោមរថយន្ត។ កាកបាទក្រហមប្រទេស កេនយ៉ា បាននិយាយថា រថយន្តដឹកទំនិញបានបុករថយន្ត៦គ្រឿង ហើយបានកិនលើអ្នកថ្មើរជើង។ កាកបាទក្រហម និយាយថា អ្នកស្លាប់និងរបួសជាង២០ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។ ចំនួនអ្នកស្លាប់ បានធ្វើឱ្យឧបទ្ទវហេតុនេះក្លាយជាឧបទ្ទវហេតុដែលមនុស្សស្លាប់ច្រើនបំផុតនៅលើដងផ្លូវរបស់ប្រទេសកេនយ៉ា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ កាលពីឆ្នាំមុន មនុស្ស ៣៤ នាក់បានស្លាប់នៅប្រទេសកេនយ៉ាភាគកណ្តាល។ 

មេដឹកនាំក្រុងហុងកុង អំពាវនាវឲ្យមានការការពារសន្តិសុខជាតិក្នុងខួបលើកទី២៦នៃការប្រគល់ទីក្រុងនេះ

2023/07/01 08:26:10 pm        221
ហុងកុង៖ មេដឹកនាំទីក្រុងហុងកុងលោក John Lee នៅថ្ងៃសៅរ៍ទី១ ខែកក្កដានេះ បានអំពាវនាវឱ្យពលរដ្ឋការពារសន្តិសុខជាតិនៅក្នុងពិធីផ្លូវការមួយដើម្បីរំលឹកខួបលើកទី ២៦ នៃការប្រគល់ទឹកដីនេះពីអង់គ្លេសឲ្យមកការគ្រប់គ្រងរបស់ចិន។ លោក Lee និងមន្ត្រីជាន់ខ្ពស់ រួមទាំងអតីតនាយកប្រតិបត្តិលោក Leung Chun-ying បានចូលរួមក្នុងពិធីបង្ហូតទង់ជាតិជាផ្លូវការនៅព្រឹកថ្ងៃសៅរ៍នេះ មុនពេលេជល់កែវក្នុងអំឡុងពេលលើកកែវស្រាជូនពរដើម្បីអបអរខួបនៃការប្រគល់ទីក្រុង។ក្នុងអំឡុងពេលថ្លែងសុន្ទរកថា លោក Lee បានព្រមានពលរដ្ឋឱ្យ «នៅតែប្រុងប្រយ័ត្ន» ចំពោះកងកម្លាំងដែលមានបំណងដាក់គោលដៅ និងដាក់សម្ពាធមកលើប្រទេសចិន ដែលមួយចំនួនកំពុងលាក់ខ្លួននៅក្នុងទីក្រុងហុងកុង ហើយបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងដើម្បីការពារសន្តិសុខជាតិដោយស្ម័គ្រចិត្ត។ លោក បានប្តេជ្ញាធ្វើសមាហរណកម្មទីក្រុងហុងកុងបន្ថែមទៀតទៅក្នុងការអភិវឌ្ឍន៍រួមរបស់ប្រទេសចិន។ អង់គ្លេសបានប្រគល់ទីក្រុងហុងកុងមកឲ្យការគ្រប់គ្រងរបស់ចិនវិញនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោមរូបមន្ត «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ដែលធានានូវស្វ័យភាពដ៏ទូលំទូលាយ និងឯករាជ្យភាពរបស់តុលាការដែលពុំត្រូវបានមើលឃើញនៅក្នុងប្រទេសចិនដីគោក។ ក្រុមអ្នករិះគន់និយាយថា ការសន្យានេះត្រូវបានលុបចោល បន្ទាប់ពីប្រទេសចិនបានដាក់ច្បាប់សន្តិសុខជាតិលើទីក្រុងហុងកុងកាលពីខែមិថុនា ឆ្នាំ ២០២០ ដោយដាក់ទណ្ឌកម្មលើសកម្មភាពវិទ្ធង្សនា អំពើភេរវកម្ម ការឃុបឃិតជាមួយកងកម្លាំងបរទេស និងការបះបោរ ដែលអាចជាប់ពន្ធនាគារអស់មួយជីវិត បន្ថែមលើការចាប់ខ្លួនអ្នកធ្វើយុទ្ធនាការគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើននាក់៕

ប៉ូឡូញឃាត់ខ្លួនកីឡាករវាយកូនបាល់លើទឹកកកជនជាតិរុស្សីម្នាក់ពីបទចារកម្ម

2023/07/01 08:22:07 pm        152
ប៉ូឡូញ៖ ប្រទេសប៉ូឡូញ បានឃុំខ្លួនកីឡាករវាយកូនបាល់លើទឹកកកអាជីពជនជាតិរុស្ស៊ីម្នាក់ពីបទចារកម្ម។ រដ្ឋអាជ្ញាបាននិយាយកាលពីថ្ងៃសុក្រទី ៣០ ខែមិថុនា ដោយបានចាត់ទុកជនជាតិរុស្ស៊ីម្នាក់នេះថាជាមនុស្សទី១៤ហើយ ដែលត្រូវបានចាប់ខ្លួនពីបណ្តាញចារកម្ម។ក្រុមរដ្ឋអាជ្ញាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កីឡាកររូបនេះលេងឲ្យក្រុមប្រទេសប៉ូឡូញកងទី ១ ត្រូវបាននាំទៅកាន់មន្ទីរឃុំឃាំងនៅក្នុងតំបន់ Silesia ភាគខាងត្បូងប្រទេសប៉ូឡូញ។ កីឡាករនិងក្រុមរបស់លោក មិនត្រូវបានគេបង្ហាញអត្តសញ្ញាណជាសាធារណៈនោះទេ។ រដ្ឋអាជ្ញា និយាយថាកីឡាកររូបនេះបានមកដល់ប្រទេសប៉ូឡូញកាលពីខែតុលាឆ្នាំ ២០២១ ។មជ្ឈមណ្ឌលសំខាន់មួយសម្រាប់ការផ្គត់ផ្គង់យោធាប្រទេសលោកខាងលិចដល់ប្រទេសអ៊ុយក្រែន ប្រទេសប៉ូឡូញនិយាយថា ខ្លួនបានក្លាយជាគោលដៅសំខាន់សម្រាប់ចារកម្មរុស្ស៊ី ហើយប៉ូឡូញបានចោទប្រកាន់ទីក្រុងមូស្គូ ពីការព្យាយាមបង្កអស្ថិរភាពដល់ប្រទេសនេះ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Zbigniew Ziobro បានសរសេរនៅលើបណ្តាញ Twitterថា ចារកម្មរុស្ស៊ីកំពុងដួលរលំម្តងមួយៗ។ចារកម្មដែលធ្វើសកម្មភាពក្រោមការក្លែងបន្លំរបស់អត្តពលិកម្នាក់នេះត្រូវបានចាប់ខ្លួន។ ជនជាតិរុស្ស៊ីរូបនេះគឺជាអ្នកលេងឲ្យក្លឹបកងទីមួយ។ យោងតាមរដ្ឋអាជ្ញាបានឲ្យដឹងថា បុរសនេះបានអនុវត្តសកម្មភាពជាច្រើនរួមទាំងការកំណត់អត្តសញ្ញាណហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលលោកបានទទួលការបង់ប្រាក់។ បុរសរូបនេះ នឹងត្រូវឃុំខ្លួនក្នុងមន្ទីរឃុំឃាំងមុនការកាត់ទោស ហើយអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ទីក្រុងមូស្គូបានទាមទារការពន្យល់ពីប្រទេសប៉ូឡូញ ជុំវិញការចាប់ខ្លួនពលរដ្ឋរុស្ស៊ីរបស់ខ្លួន។ កាលពីខែមីនា ប្រទេសប៉ូឡូញបាននិយាយថា ខ្លួនបានបំបែកបណ្តាញចារកម្មរុស្ស៊ីដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេស ហើយបានឃាត់ខ្លួនមនុស្ស ៩ នាក់ ដែលខ្លួនបាននិយាយថាកំពុងរៀបចំសកម្មភាពបំផ្លិចបំផ្លាញ និងតាមដានផ្លូវរថភ្លើងទៅកាន់ប្រទេសអ៊ុយក្រែន៕

ឯកឧត្តម គន់ គីម អំពាវនាវពលរដ្ឋបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍ និង​ជីវភាពកាន់តែប្រសើរ

2023/07/01 08:14:53 pm        174
ឧត្តរមានជ័យ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សមាជិកអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល​​គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បាន​អំពាវ​​នាវ​​ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​​កម្ពុជា ដើម្បីការអភិវឌ្ឍ និងធ្វើឲ្យជីវភាពកាន់តែល្អប្រសើរ។ ក្នុងឱកាសដឹកនាំសមាជិក-សមាជិកាចំនួន អ្នកគាំទ្រជាង៩ពាន់នាក់ បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ក្នុងស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ ឯកឧត្តម គន់ គីម បានថ្លែងអំណរគុណដល់សមាជិក សមាជិកា កម្លាំងយុវជន និងសកម្មជនទាំងអស់នៅក្នុងខេត្តឧត្តរមានជ័យ ដែលបានធ្វើសកម្មភាពឃោសនា និង​ចុះជួបប្រជាពលរដ្ឋដោយផ្ទាល់នៅតាមខ្នងផ្ទះបង្រៀនពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោត ព្រម​ទាំង​បង្ហាញ​នូវ​គុណតម្លៃ និងកិច្ចប្រឹងប្រែងកសាងអភិវឌ្ឍន៍ជាតិ និងលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ របស់គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បន្តថា បើទោះបីខេត្តឧត្តរមានជ័យ ជាទឹកដី​ទទួល​បាន​សុខ​សន្តិភាព​ក្រោយ​គេ ទឹកដីទទួលបានកិច្ចអភិវឌ្ឍន៍ ក្រោយគេយ៉ាងណាក្តី តែក្រោម​គោល​នយោបាយ​ប្រែក្លាយ​ទឹក​ដី​អតីតសមរភូមិសង្គ្រាមទៅជាតំបន់អភិវឌ្ឍន៍ និងតំបន់ពាណិជ្ជកម្ម របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យខេត្តនេះ មាន​ការ​រីក​ចម្រើន​លូត​លាស់​លើ​គ្រប់​វិស័យ។ឯកឧត្តម គន់ គីម សង្កត់ធ្ងន់ថា ទឹកដីឧត្តរមានជ័យ មិនខុសពីខេត្តដទៃនៅ​ទូទាំង​ប្រទេស​កម្ពុជា​នោះ​ឡើយ ទោះបីខេត្តបិទបញ្ចប់ភ្លើងសង្គ្រាមក្រោយគេក្តី ដោយហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ស្ពាន សាលារៀន ការសិក្សាអប់រំ សុខភាពសាធារណៈ ប្រព័ន្ធទឹកស្អាត អគ្គិសនី ការធ្វើកសិកម្ម​ជា​ដើម បានរីកចម្រើន និងផុសឡើងជាបន្តបន្ទាប់ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បាន​អំពាវ​នាវ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់​គ្នា​នៅ​ថ្ងៃ​អាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយបោះ​ជូន​គណបក្សប្រជាជនកម្ពុជា​មាន​រូប​សញ្ញា​ទេវតា​បាចផ្កា ដើម្បីបម្រើប្រជាពលរដ្ឋ កសាងអភិវឌ្ឍន៍ជាតិឱ្យកាន់តែរីកចម្រើន និ​ង​ធ្វើ​ឱ្យ​ជីវភាព​កាន់តែល្អប្រសើរ៕

សមាជិកបក្សប្រជាជនជិត៣ម៉ឺននាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃដំបូង នៅទូទាំងខេត្តក្រចេះ

2023/07/01 08:04:53 pm        222
សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា ជាង២ម៉ឺននាក់ បានចូលរួម​បើកយុទ្ធនាការ​ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ក្នុងថ្ងៃដំបូង នៅទូទាំងខេត្តក្រចេះ ។ឯកឧត្តម ព្រំ សុខា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន ប្រធាន​គណបក្សប្រជាជនកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី១ ខែកក្កដា នេះ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៃការ​បោះឆ្នោត​ជ្រើស​តាំងតំណាងរាស្រ្ត នីតិកាលទី៧ ។សមាជិក សមាជិកាទាំងអស់ បានជួបជុំគ្នានៅបរិវេណមន្ទីរវប្បធម៌ វិចិត្រ និងសិល្បៈ ខេត្តក្រុងក្រ ចេះ ដើម្បីស្តាប់សាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មុនពេល​បើកយុទ្ធនាការដង្ហែក្បួន ខណៈនៅតាមបណ្តាស្រុកផ្សេងទៀត ក៏បានរៀបចំពិធីនេះផងដែរ ដោយ​មានអ្នកចូលរួមយ៉ាងច្រើនកុះករ ។ឯកឧត្តម វ៉ា ថន ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ បានមានប្រសាសន៍ថា ថ្ងៃនេះ សមាជិក​គណបក្យប្រជាជនកម្ពុជាទាំង៧ក្រុង-ស្រុកទូទាំងខេត្តក្រចេះ ចំនួនជិតបីម៉ឺននាក់ បាន​ចេញដំណើររួមគ្នាក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ។ ការហែក្បូន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ថ្ងៃដំបូងនេះ បានប្រព្រឹត្តិទៅដោយរលូន និងយ៉ាងអធិកអធម ។សម្រាប់ខេត្តក្រចេះ គណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងដណ្ដើមសន្លឹកឆ្នោត មាន​ចំនួន ១១គណបក្ស ។ ក្រៅពីក្បួនដង្ហែឃោសនា របស់គណបក្សប្រជាជនកម្ពុជា គឺពុំទាន់ មានគណបក្សនយោបាយផ្សេងៗទៀត ធ្វើសកម្មភាពដង្ហែក្បួនឃោសនាបោះឆ្នោតនៅឡើយទេ ៕ អត្ថបទ៖ សេង ម័រ  

កូរ៉េខាងជើងនិយាយថា «គ្មានចេតនាសាកសួរពីបំណងរបស់ប្រធានក្រុមហ៊ុន Hyundai ក្នុងការធ្វើទស្សនកិច្ចនោះទេ

2023/07/01 06:22:52 pm        105
កូរ៉េខាងជើង៖ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃសៅរ៍ទី១ ខែកក្កដានេះថា ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនពុំមានចេតនាដើម្បីសាកសួរពីផែនការរបស់ប្រធានក្រុមហ៊ុន Hyundai Group របស់កូរ៉េខាងត្បូងក្នុងការមកធ្វើទស្សនកិច្ចភ្នំ Kumgang របស់កូរ៉េខាងជើងនោះទេ។ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍កាលពីថ្ងៃសុក្រ ទី៣០ ខែមិថុនា ដោយដកស្រង់សម្តីមន្ត្រីដែលមិនបញ្ចេញឈ្មោះម្នាក់នៅក្រសួងថា ប្រធានក្រុមហ៊ុន Hyundai លោកស្រី Hyun Jeong-eun បាននឹងកំពុងស្វែងរកដំណើរទស្សនកិច្ចមកកាន់ប្រទេសកូរ៉េខាងជើងនៅក្នុងខែសីហា ហើយបានដាក់ពាក្យស្នើសុំទៅកាន់ក្រសួងបង្រួបបង្រួមរបស់ប្រទេសកូរ៉េខាងត្បូង។ ជាការឆ្លើយតបទៅនឹងការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនមិនត្រូវបានគេជូនដំណឹងអំពីឆន្ទៈរបស់បុគ្គលកូរ៉េខាងត្បូងណាម្នាក់ក្នុងការមកធ្វើទស្សនកិច្ចនោះទេ យើងក៏មិនមានដឹងអំពីរឿងនេះដែរ ហើយយើងក៏គ្មានចេតនាត្រួតពិនិត្យលើបញ្ហានេះដែរ។ ប្រទេសកូរ៉េខាងជើងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា វាគឺជាគោលនយោបាយរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលការធ្វើដំណើរចូលមកជាលក្ខណៈបុគ្គលណាមួយមកពីប្រទេសកូរ៉េខាងត្បូង មកក្នុងទឹកដីរបស់ខ្លួន មិនអាចត្រូវបានអនុញ្ញាតនោះទេ ហើយគោលនយោបាយរបស់ខ្លួនគឺមិនអាចផ្លាស់ប្តូរឡើយ ហើយនឹងត្រូវបានរក្សាទុករហូតដល់ពេលអនាគត៕

លោក Biden ថ្កោលទោសសេចក្តីសម្រេចរបស់តុលាការកំពូលលើប្រាក់កម្ចីនិស្សិត និងស្នើវិធានការថ្មី

2023/07/01 06:18:51 pm        183
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃសុក្រ បានថ្កោលទោសសេចក្តីសម្រេចរបស់តុលាការកំពូលអាមេរិក ដែលបានរារាំងផែនការរបស់លោកដើម្បីលុបចោលប្រាក់កម្ចីនិស្សិតចំនួន ៤៣០ពាន់លានដុល្លារ ហើយបានប្រកាសពីចំណាត់ការថ្មីដើម្បីផ្តល់ជំនួយប្រាក់កម្ចីនិស្សិតនៅពេលបន្ទាប់។ លោក Biden បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានថា រដ្ឋបាលរបស់លោកនឹងបន្តជំនួយប្រាក់កម្ចីនិស្សិតតាមរយៈច្បាប់ឧត្តមសិក្សា។ នៅក្នុងសេចក្តីសម្រេចលេខ ៦-៣ កាលពីព្រឹកថ្ងៃសុក្រ តុលាការកំពូលបានរារាំងផែនការរបស់លោក Biden ក្នុងការលុបចោលប្រាក់កម្ចីនិស្សិតចំនួន៤៣០ ពាន់លានដុល្លារ។ការចេញសេចក្តីសម្រេច ដែលត្រូវបានស្វាគមន៍ដោយគណបក្សសាធារណរដ្ឋ គឺជាការវាយទៅលើប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ និងបានគំរាមរុះរើផ្នែករបៀបវារៈគោលនយោបាយរបស់លោក។ លោក Biden បាននិយាយថា លោកនឹងស្វែងរកវិធីមួយផ្សេងទៀតដើម្បីធ្វើឱ្យបានល្អតាមការសន្យារបស់លោកក្នុងការជួយអ្នកដែលកំពុងជួបបញ្ហាបំណុលប្រាក់កម្ចីនិស្សិត។ប្រជាជនអាមេរិករាប់លាននាក់ដែលសង្ឃឹមថាប្រាក់កម្ចីនិស្សិតរបស់ពួកគេលុបចោល ត្រូវបានផ្តល់ឱ្យនូវការបរាជ័យដ៏ឈឺចាប់កាលពីថ្ងៃសុក្រ ខណៈតុលាការកំពូលរបស់សហរដ្ឋអាមេរិកបានចេញសេចក្តីសម្រេចក្នុងសេចក្តីសម្រេចលេខ ៦-៣ ផ្សេងទៀតដើម្បីរារាំងផែនការរបស់ប្រធានាធិបតីលោក Joe Biden ក្នុងការលើកលែងបំណុលនិស្សិតចំនួន ៤៣០ ពាន់លានដុល្លារ។ ភាគច្រើននៃក្រុមអ្នកអភិរក្សនិយមរបស់តុលាការ បានចេញសេចក្តីសម្រេចគាំទ្រដល់រដ្ឋចំនួនប្រាំមួយដែលមាននិន្នាការអភិរក្សជំទាស់នឹងផែនការរបស់លោក Biden ដែលមានបំណងផ្តល់ប្រយោជន៍ដល់ប្រជាជនអាមេរិករហូតដល់ ៤៣ លាននាក់ ជាការសន្យាក្នុងយុទ្ធនាការដ៏សំខាន់ធ្វើឡើងដោយប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ។ លោក Biden បានចាត់ទុកសេចក្តីសម្រេចរបស់តុលាការថាកំពុងធ្វើឲ្យខកចិត្ត និងខុស ហើយបាននិយាយថា លោកនឹងធ្វើការដើម្បីរកវិធីផ្សេងទៀតផ្តល់ការជំនួយដល់គ្រួសារអាមេរិក។ កាលពីថ្ងៃសុក្រ និស្សិតនិងក្រុមអ្នកតស៊ូមតិ បានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការកំពូល ដោយទាមទារឲ្យប្រធានាធិបតីមានចំណាត់ការយ៉ាងឆាប់រហ័ស។

កុបកម្ម និងការចូលលួច នៅភាគខាងត្បូងទីក្រុង Marseille ជុំវិញការបាញ់ប្រហាររបស់នគរបាល

2023/07/01 06:14:14 pm        116
បារាំង៖ ទីក្រុងម៉ាកសី (Marseille) ប្រទេសបារាំងភាគខាងត្បូងបានរង្គោះរង្គើរដោយអគ្គិភ័យ និងកុបកម្ម កាលពីយប់ថ្ងៃសុក្រ ទី៣០ ខែមិថុនា ខណៈការតវ៉ាបានផ្ទុះឡើងនៅទូទាំងប្រទេសជុំវិញការបាញ់ប្រហាររបស់នគរបាល បណ្តាលឲ្យស្លាប់យុវជនម្នាក់នៅជាយក្រុងប៉ារីស។ វីដេអូតាមបណ្តាញផ្សព្វផ្សាយសង្គមបានបង្ហាញពីក្រុមបាតុករបានដុតកាំជ្រួច និងបំផ្លាញអាជីវកម្មនានា ហើយរថយន្តជាច្រើនគ្រឿងត្រូវបានគេឃើញកំពុងឆេះ។អភិបាលក្រុង Marseille លោក បេន័រប៉ាយ៉ង់ (Benoit Payan) បានអំពាវនាវឱ្យរដ្ឋាភិបាលប្រទេសបញ្ជូនកងទ័ពបន្ថែមទៀតជាបន្ទាន់។លោកបាននិយាយនៅលើបណ្តាញ twitter កាលពីល្ងាចថ្ងៃសុក្រថា ហេតុការណ៍នៃការចូលលួចប្លន់ និងអំពើហិង្សា គឺមិនអាចទទួលយកបានទេ។ប្រទេសបារាំងបានដាក់ពង្រាយនគរបាលចំនួន ៤៥.០០០ នាក់ និងរថពាសដែកមួយចំនួននៅទូទាំងប្រទេស។ ភាពចលាចលបានផ្ទុះឡើងទូទាំងប្រទេសបន្ទាប់ពីយុវជនឈ្មោះ Nahel M. អាយុ ១៧ ឆ្នាំមានដើមកំណើតអាល់ហ្សេរីនិងម៉ារ៉ុក ត្រូវបានបាញ់កាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា នៅជាយទីក្រុងប៉ារីស។ ការស្លាប់របស់យុវជនរូបនេះ ត្រូវបានថតជាវីដេអូ បណ្តាលឱ្យមានការត្អូញត្អែរពីសហគមន៍ទីក្រុងក្រីក្រ ចម្រុះជាតិសាសន៍អំពីអំពើហិង្សា និងការរើសអើងជាតិសាសន៍របស់នគរបាល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ជំរុញភាពស្អាតនៅតាមពន្ធនាគារនៅទូទាំងប្រទេស
09/30/2026 08:09 PM
នាយករដ្ឋមន្រ្តីកាតាថ្កោលទោសអំពើឃោឃៅរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
09/30/2026 07:09 PM
គ្រូពេទ្យ៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា សម្លាប់មនុស្សយ៉ាង​តិច​ ៥នាក់
09/30/2026 07:09 PM
​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
09/30/2026 07:09 PM
ជើងហោះហើរទៅកាន់អ៊ីស្រាអែល បង្វែរទិសដៅហោះហើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ក្រោយការប្រកាសអាសន្ន
09/30/2026 06:09 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សាទរ​យុគសម័យ «អធិបតេយ្យភាព​» ថ្មី​ ក្រោយកម្លាំង​ចម្រុះ​ដឹកនាំដោយអាមេរិក​​ចាក​ចេញ​
09/30/2026 06:09 PM
KCNA៖ កូរ៉េខាងជើង និងវៀតណាមកំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការយោធា
09/30/2026 06:09 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញឆន្ទៈពង្រឹងទំនាក់ទំនងជាមួយអ៊ូសបេគីស្ថាន និងអាស៊ែរបៃហ្សង់
09/30/2026 06:09 PM
រុស្ស៊ីចេញការព្រមាននុយក្លេអ៊ែរទៅកាន់អង្គការណាតូ ខណៈភាពតានតឹងកើនឡើង នៅតំបន់បាល់ទិក
09/30/2026 05:09 PM
ការបោកបក់ដល់ដីគោកជាលើកទី ២របស់ព្យុះសង្ឃរា Polo បង្កការជន់លិចនៅតំបន់ភាគខាងជើងម៉ិកស៊ិក
09/30/2026 05:09 PM