សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមការងារគណបក្សប្រជាជនសង្កាត់វាលស្បូវ ចុះផ្សព្វផ្សាយគោលនយោយគណបក្សនៅក្នុងមូលដ្ឋាន

2023/07/02 06:55:43 pm        159
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ខែកក្កដានេះ បន្តចុះផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្ស និងបិទ​ខិត្តប័ណ្ណ​នៅក្នុងមូលដ្ឋាន​ ដើម្បីឱ្យប្រជាពលរដ្ឋផ្តល់ទំនុកចិត្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន ។លោកស្រី យន់ សុផល ប្រធានគណៈកម្មាធិការគណបក្ស​ប្រជាជនកម្ពុជា​មូលដ្ឋាន​សង្កាត់វាលស្បូវ បានលើកឡើងថា ​ការចុះផ្សព្វផ្សាយគោនយោបាយគណបក្ស​ប្រជាជនកម្ពុជា​ នាពេលនេះ គឺធ្វើឡើងទៅតាមការណែនាំ​របស់​គណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត (គ.ជ.ប) ដោយ​យើងមានចែកខិត្តប័ណ្ណ ​បិទពាក្យស្លោក ​និងបង្ហាញពីសារនយោបាយផ្សេងៗជាដើម។ លើសពីនេះ លោកស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបន្តបោះឆ្នោតគាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា ​ដែលស្ថិតនៅលេខរៀងទី១៨ ៕ 

ភូមិដ្ឋានជាច្រើននៅរដ្ឋ Assamរបស់ប្រទេសឥណ្ឌា បន្តរងការជន់លិចក្រោយភ្លៀងធ្លាក់ឥតឈប់ឈរ

2023/07/02 05:47:25 pm        189
ឥណ្ឌា៖ ស្ថានភាពទឹកជំនន់នៅរដ្ឋ Assamស្ថិតនៅតបន់ភាគឦសានប្រទេសឥណ្ឌា បន្តធ្វើឲ្យជីវិតរស់នៅរបស់ប្រជាពលរដ្ឋជួបការលំបាកខ្លាំង ពេលដែលទឹកនៅតែជន់លិច និងធ្វើឲ្យខូចខាតភូមិដ្ឋានប្រជាពលរដ្ឋ កាន់តែច្រើនជាងមុន ។  សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ភូមិប្រហែល ៤០កន្លែង បានជន់លិចដោយសារតែទឹកជន់ ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជិត ១ម៉ឺននាក់ នៅស្រុក Barpeta រដ្ឋ Assam ។  គួរឲ្យដឹងថា រដូវមូសុងវស្សាមានភ្លៀងធ្លាក់ខ្លាំង កើតមានប្រចាំឆ្នាំនៅរដ្ឋ Assam ធ្វើឲ្យជន់លិច និងកើតមានបំណាក់ដី បង្ខំឲ្យប្រជាពលរដ្ឋរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ទុកចោលទ្រព្យសម្បត្តិរបស់ខ្លួ ទន្លេ Brahmaputra(ព្រហ្មបុត្រ) ដែលស្ថិតនៅក្នុងចំណោមទន្លេវែងបំផុតនៅលើពិភពលោក ហើយទឹករបស់វាបានប្រៀបច្រាំងនៅរដ្ឋ Assam នោះ បានជន់លិចភូមិឋានប្រជាពលដ្ឋជាង ១ពាន់កន្លែង ហើយនិងធ្វើឲ្យប៉ះពាល់ដល់អ្នកស្រុកក្នុងរដ្ឋរាប់ម៉ឺននាក់ ៕

នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez អះអាងថា អ៊ុយក្រែននឹងឈ្នះសង្រ្គាមជាមួយរុស្ស៊ី

2023/07/02 05:44:07 pm        149
អេស្ប៉ាញ៖ នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez បានថ្លែងទៅកាន់សភាអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែននឹងឈ្នះសង្រ្គាម ហើយលោកបានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់អឹរ៉ុបចំពោះសមាជិកភាពនាពេលអនាគតរបស់អ៊ុយក្រែន ។  លោក Sanchez បានប្រកាសផងដែរថា អេស្ប៉ាញនឹងផ្តល់ជំនួយ ៥៥លានអឺរ៉ូបន្ថែមទៀតដល់អ៊ុយក្រែន ។  ការិយាល័យរបស់លោកបាននិយាយថា នាយករដ្ឋមន្រ្តីអេស្ប៉ាញ ចង់ឲ្យដំណើរទស្សនកិច្ចនេះ ក្លាយជាទង្វើដំបូងរបស់នាយករដ្ឋមន្រ្តីអេស្ប៉ាញ ដើម្បីបង្ហាញការគាំទ្រពុំមានការបែងចែករបស់សហភាពចំពោះអ៊ុយក្រែនលើគ្រប់វិស័យទាំងអស់ ទាំងវិស័យយោធា មនុស្សធម៌ និងសេដ្ឋកិច្ច ។ លោក Sanchez បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាផងដែរ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Zelenskiy ។  លោក Sanchez និយាយថា សង្រ្គាមនៅអ៊ុយក្រែន និងផលវិបាកនៃសង្រ្គាម នឹងក្លាយជាអាទិភាពអំឡុងពេលកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់លោក ៕

ក្រុមនគរបាលបារាំងប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងកុបករនៅទីក្រុង Marseille (ម៉ាកសី)

2023/07/02 05:32:52 pm        202
បារាំង៖ ក្រុមនគរបាលបន្ថែមទៀត ត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុងធំបំផុតទី២ Marseille របស់ប្រទេសបារាំងកាលពីថ្ងៃសៅរ៍ ក្រោយពេលដែលក្រុមយុវជន ដង្ហែក្បួនតាមដងផ្លូវកាលពីយប់ថ្ងៃសុក្រ ដើម្បីតវ៉ាប្រឆាំងនឹងការបាញ់សម្លាប់ក្មេងម្នាក់កាលពីដើមសប្តាហ៍នេះ ។  ក្រុមនគរបាល បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅលើមហាវិថី Canebiere(កាណឺប៊ីយែរ) ដែលជាមហាវិថីសរសៃឈាមដ៏សំខាន់នៅកណ្តាលទីក្រុង Marseilleដើម្បីបំបែកក្រុមយុវជនដែលលេងល្បែងឆ្មាដេញកណ្តុរជាមួយកងកម្លាំងសន្តិសុខ ។  ក្រុមនគរបាលនិយាយថា អភិបាលក្រុង Marseille លោក Benoit Payan(បេន័រ ប៉ាយង់) បានស្នើសុំឲ្យរដ្ឋាភិបាលបញ្ជូនទាហានបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាអំពើឃោឃៅ និងអំពើហិង្សានៅតាមផ្សារទំនើប ធនាគារ និងហាងលក់កាំភ្លើង ។ មន្រ្តីនគរបាល ៣នាក់ បានរងរបួសស្រាលកាលពីថ្ងៃសៅរ៍ ។  រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin (ហ្សេរ៉ាល់ ដាម៉ាណាំង) និយាយថា ក្រុមនគរបាលប្រហែល ៤៥.០០០នាក់ ត្រូវបានដាក់ពង្រាយនៅតាមផ្លូវកាលពីយប់ថ្ងៃសៅរ៍ ដើម្បីទប់ទល់ជាមួយកុបកម្មរយៈពេល ៥យប់ជាប់ៗគ្នា ក្នុងនោះក្រុមពង្រឹងច្បាប់ និងសណ្តាប់ធ្លាប់ ត្រូវបានបញ្ជូនទៅកាន់ទីក្រុង Lyon ក៏ដូចជាទីក្រុង Marseille ។  លោកបន្តថា ក្រុមមន្រ្តីនគរបាលជាង ២០០នាក់ បានរងរបស ហើយអាយុមធ្យមរបស់ក្រុមយុវជនដែលត្រូវបានចាប់ខ្លួន មានអាយុ ១៧ឆ្នាំ ។  ក្រសួងមហាផ្ទៃបារាំង និយាយថា មនុស្ស ១.៣១១នាក់ ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃសុក្រ ធៀបនឹងមនុស្ស ៨៧៥ដែលត្រូវបានចាប់ខ្លួនកាលពីរយៈពេល១យប់មុន បើទោះបីជាអំពើហិង្សាពុំធ្លាក់ចុះក៏ដោយ ៕

ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ដឹកនាំសមាជិកបក្សបីពាន់នាក់ដង្ហែក្បួនយុទ្ធនាការបោះឆ្នោតថ្ងៃទី២

2023/07/02 04:14:22 pm        259
ភ្នំពេញ៖ ថ្ងៃទី២នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧នេះ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានដឹកនាំសមាជិក-សមាជិកាបក្សចំនួន៣០០០នាក់ ដង្ហែក្បួនឃោសនារកសំឡេងឆ្នោតក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣នេះ ។ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈកំពុងជួបជុំសមាជិក-សមាជិកា នៅស្នាក់ការកណ្តាលស្ថិត នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ បានមានបន្ទួលថា ព្រះអង្គ​ពិតជាស្បាយព្រះទ័យក្រោយឃើញសមាជិក- សមាជិកាបក្សរបស់ខ្លួនមានវត្ត​មានច្រើននៅ​ក្នុងយុទ្ធនាការឃោសនារក សំឡេងនាថ្ងៃទី២នេះ ជាមួយនឹងក្តីរំពឹងថា នឹងទទួលបានកៅអីឡើងវិញនៅក្នុងរដ្ឋសភា។ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ បានមានបន្ទូលទៀតថា គណបក្សហ៊្វុនស៊ិនប៉ិច បានដាក់ចេញនូវ គោល​នយោបាយជាច្រើន សម្រាប់ធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជ្រើសរើសតំណាង​រាស្រ្តនីតិ កាលទី៧នេះ។គោលនយោបាយរបស់គណបក្សហ៊្វុនស៊ិនប៉ិច ​បានសន្យាប្តូរផ្តាច់ថែរក្សា​ ការពារអធិបតេយ្យ និង បូរណភាពដែនដីរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត១ល/១០០០០០, ធានា​ដោះស្រាយជន​អន្តោប្រវេសន៍​ខុសច្បាប់ និងបញ្ហាព្រំដែន, ថែរក្សាការពារ និងលើកស្ទួយរបបរាជានិយមអាស្រ័យ​រដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស, រៀបចំឲ្យមានប្រព័ន្ធតុលាការ ឯករាជ្យ អព្យាក្រឹត, ស្វះស្វែងអ្នកវិនិយោគិនបរទេស មកធ្វើការវិនិយោគនៅកម្ពុជាបន្ថែម, ផ្តល់ដីសម្បទាន​សង្គមកិច្ចជូនដល់ប្រជារាស្រ្តដែលមិន​ មានដីសម្រាប់ធ្វើកសិកម្ម, បង្កើត«សមាគមកសិករ» ដើម្បីសិក្សា​អំពីផលដែលជាតម្រូវការទីផ្សារ, បំបាត់ នូវអំពើពុករលួយជាអតិបរមា, លើកកម្ពស់​ជីវភាពរស់នៅរបស់មន្រ្តីរាជកាស៊ីវិល និងកងកម្លាំងប្រដាប់អា វុធគ្រប់ប្រភេទ, សាងសង់មន្ទីរពេទ្យ​នៅមូលដ្ឋាន សម្រាប់ផ្តល់សេវាសុខាភិបាលជូនប្រជារាស្រ្ត និងរៀបចំ ឲ្យមានរថយន្តសង្រ្គោះបន្ទាន់ សម្រាប់ដឹកអ្នកជំងឺដោយមិនយកលុយ, បង្កើតមណ្ឌលសម្រាប់ជនឥតទី ពឹង, និងលុបបំបាត់ការ​ជួញដូរ និងការប្រើប្រាស់គ្រឿងញៀន​ដោយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជន ដែលជួញដូរ​គ្រឿងញៀនជាដើម។សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ​ដោយមានគណបក្សនយោបាយចំនួន១៨​ចូលរួមប្រកួត​ប្រជែងតាម បែបប្រជាធិបតេយ្យសេរីពហុបក្ស។ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់នោះព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សបាន​អំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ដែលមានឈ្មោះក្នុងបញ្ជី ឈ្មោះបោះឆ្នោតសូមអញ្ជើញទៅ​បោះឆ្នោតឲ្យបានគ្រប់ៗគ្នាផងដែរ ​ដើម្បី​បំពេញ​នូវ​កាតព្វកិច្ច​ជាពលរដ្ឋល្អនោះ៕ អត្ថបទ៖ បាន ចក់

គ.ជ.ប៖ ថ្ងៃដំបូង នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ប្រព្រឹត្តិទៅដោយរលូន គ្មានអំពើហិង្សា មានសុវត្ថិភាព សណ្តាប់ធ្លាប់ល្អ

2023/07/02 12:39:47 am        310
ភ្នំពេញ៖ គណៈកម្មាការធិការជាតិរៀបចំការបោះឆ្នោតប្រកាសថា ថ្ងៃដំបូង នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ត្រូវនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រព្រឹត្តិទៅដោយរលូន គ្មានអំពើហិង្សា មានសុវត្ថិភាព សណ្តាប់ធ្លាប់ល្អ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

សមាជិកសមាជិកា​គណបក្សប្រជាជនកម្ពុជា ក្រុងខេមរភូមិន្ទជិត ៤ពាន់នាក់ ធ្វើយុទ្ធនាការឃោសនាថ្ងៃដំបូង

2023/07/01 11:41:42 pm        364
យុទ្ធនាការឃោសនារកសំឡេងឆ្នោត ថ្ងៃដំបូង នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅថ្ងៃទី១ ខែកក្កដា ដឹកនាំ​ដោយឯកឧត្តម ប៊ុន លីត អនុប្រធានការងារបក្សថ្នាក់កណ្តាលចុះជួយខេត្តកោះកុង និង​លោក​ជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ។ យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​នេះ មានសមាជិក សមាជិក ជិត៤ពាន់នាក់បានចូលរួម ដើម្បីស្វែងរក​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ។ ឯកឧត្តម ប៊ុន លីត អនុប្រធានការងារបក្សថ្នាក់កណ្តាលចុះជួយខេត្តកោះកុង បានលើកឡើងនៅ ចំពោះ​មុខ​សមាជិក សមាជិកា ដោយរំពឹងថា គណបក្សប្រជាជនកម្ពុជា នឹងដណ្តើមបានជ័យជម្នះឱ្យខាង តែបាន ដើម្បីការពារសុខសន្តិភាព និងការអភិវឌ្ឍទៅមុខបន្តទៀត។ ពិសេសគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី អាណត្តិទី៧ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋ មន្រ្តី​បន្ត​វេន​ទៅថ្ងៃអនាគត ។ឯកឧត្តម បានស្នើដល់សមាជិក សមាជិកា គោរពទៅតាមច្បាប់ ស្តីពីការបោះឆ្នោតឱ្យល្អប្រសើរ និង​ឃោសនា​អ្វី ដែលជាគោលនយោបាយដែលបានដាក់ចេញដោយថ្នាក់ដឹកនាំបក្សទៅកាន់មហាជនឱ្យ ជ្រាប។ លើសពីនេះ ឯកឧត្តម អំពាវនាវដល់ពលរដ្ឋគ្រប់រូប ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ទៅ បោះឆ្នោតកុំបីខាន នៅថ្ងៃទី២៣ ខែកក្កដា នេះ ។សមាជិក សមាជិកា ដែលគាំទ្រ និងចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃនេះ បានលើក ឡើង​អំពី​ភាព​ជឿ​ជាក់លើគណបក្សប្រជាជនកម្ពុជា ដែលធ្វើប្រទេសកម្ពុជាមានការអភិវឌ្ឍ ដូចដែលបាន មើល​ឃើញ​នា​ពេលសព្វថ្ងៃនេះ ។សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ក៏បានផ្ញើសារទៅកាន់ប្រជាពលរដ្ឋ ទាំង​អស់​គ្នា ត្រូវតែទៅបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ តាមរយៈការទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា នេះ ចៀស​វាង​ជឿតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម៕ អត្ថបទ៖ ឈឹម មករា 

សមាជិកបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ជាង៣ម៉ឺននាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោត

2023/07/01 11:15:19 pm        223
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១ ខែកក្កដា នេះ បានប្រមូលផ្ដុំសមាជិក-សមាជិការបស់ខ្លួន ជាង៣ម៉ឺននាក់ ដើម្បីបើកយុទ្ធនាការឃោសនាបោះឆ្នោត និងអបអរសាទរខួបអនុ ស្សាវរីយ៍លើកទី៧២ ថ្ងៃកំណើតរបស់គណបក្សប្រជាជនកម្ពុជា ។ ពិធីជួបជុំដង្ហែក្បួនឃោសនាថ្ងៃទី១ ត្រូវបានធ្វើឡើងនៅក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាពរបស់ សម្ដេចចៅហ្វាវាំង គង់ សំអុល សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាចុះ មូលដ្ឋានខេត្តកំពង់ឆ្នាំង និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ឯក ឧត្តម ឡុង ឈុនឡៃ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងមានការអញ្ជើញ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ខេត្ត និងសមាជិក-សមាជិកា ។ក្បួនដង្ហែ បានធ្វើឡើងតាមបណ្តោយផ្លូវជាតិលេខ៥ ឆ្លងកាត់វិមានឯករាជ្យ ទៅតាមសង្កាត់ទាំង៤ របស់ក្រុងកំពង់ឆ្នាំង និងបានឆ្ពោះទៅតាមមូលដ្ឋានស្រុក និងឃុំ ផងដែរ ។យោងតាមការបញ្ជក់របស់លោកស្រី នួន ចាន់នី ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត កំពង់ឆ្នាំង គឺនៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនានេះ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង មានសមា ជិកចូលរួមដង្ហែក្បួន ប្រមាណ៣ម៉ឺននាក់ និងមធ្យោបាយ មានរថយន្តធំ ១៣៦គ្រឿង រថយន្តតូច ចំនួន ៧១១គ្រឿង ម៉ូតូ៥៣៣០គ្រឿង ទូក៦គ្រឿង មេក្រូ៥០គ្រឿង ឆៃយ៉ាំ១៦ក្រុម និងធុងបាស ការប្រគុំតន្រ្តី សម័យ ៣៤ទីតាំង៕ អត្ថបទ៖ ហុងវាស្នា  

ប្រធានបក្សនយោបាយចំនួនពីរបញ្ជាក់ថាថ្ងៃបើកការឃោសនាបោះឆ្នោតដំណើការដោយរលូន

2023/07/01 10:40:49 pm        412
មេដឹកនាំគណបក្សខ្មែររួបរួមជាតិ និងគណបក្សខ្មែរតែមួយ បានបញ្ជាក់ថា​ ក្នុងឱកាស​នៃការ​បើក​យុទ្ធនា​ការ​ឃោសនាបោះឆ្នោតថ្ងៃដំបូង នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ គណបក្ស​ទាំង​ពីរ​បាន​ធ្វើ​ការដឹកនាំសមាជិក សមាជិកា និងអ្នកគាំទ្រធ្វើការឃោសនាបោះឆ្នោត និងជួបប្រជុំ​ក្រុម​ការងារ​បាន​ដោយរលូន គ្មានការអាក់រអួលណាមួយកើតមានឡើងនោះទេ។ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ បានថ្លែងប្រាប់ BTV News នាថ្ងៃ​ឃោសនា​បោះឆ្នោត​ដំបូង​នេះថា គណបក្សរបស់លោក​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ធ្វើ​ការ​ឃោសនា​បោះឆ្នោត ប្រមូលផ្ដុំអ្នកឃោនានៅទីតាំងទីលានប្រជាធិបតេយ្យ តាមផ្លូវជាតិលេខ៥ ដោយ​មាន​អ្នក​ចូល​រួមជាង ២ពាន់នាក់។ លោកបញ្ជាក់ថា​ គណបក្ស​របស់​លោកធ្វើការឃោសនា​ស្វែងរក​សំឡេង​ឆ្នោត​នៅ​រាជ​ធានី​ភ្នំពេញ​តែមួ​យ​ព្រឹក​នា​ថ្ងៃបើកការឃោសនានេះប៉ុណ្ណោះ ហើយនៅថ្ងៃឃោសនាទី២ នឹង​បន្ត​ទៅ​ធ្វើ​ការ​ឃោសនា​នៅ​ទីរួមខេត្តបន្ទាយមានជ័យ និងស្រុកមង្គលបុរី ដោយមានអ្នកចូលរួមប្រមាណ ២ពា​ន់​នាក់ផងដែរ។ លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា ក្នុងឱកាសយុទ្ធនាការឃោសនាបោះឆ្នោតនេះ​គណបក្ស​របស់​លោក នឹងធ្វើការឃោសនាទៅតាមបណ្ដារាជធានី ខេត្តធំៗចំនួន ១៣ ដើម្បីស្វែងរកសំឡេងឆ្នោត ខណៈ​លោករំពឹងថា ការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ខាងមុខនឹងមានពលរដ្ឋ​គាំទ្រ​រហូត​អាច​ទទួល​បាន​អាសនៈនៅរដ្ឋសភាផងដែរ។ ចំណែកលោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ បានអះអាងថានៅ​ថ្ងៃ​បើក​ការ​ឃោសនា​បោះឆ្នោត​ថ្ងៃ​ទី​១​នេះ គណបក្សរបស់លោកមិនបានធ្វើការឃោសនានៅតាមដងផ្លូវនោះទេ ប៉ុន្ដែ​បាន​ធ្វើ​ការជួបជុំគ្នាជាមួយសមាជិកសមាជិកា និងអ្នកគាំទ្រជាង ៥០០ នាក់ ដើម្បីផ្សព្វផ្សាយ​ពី​គោល​នយោបាយរបស់បក្ស។ លោកបានបញ្ជាក់ថា គណបក្សរបស់លោកនឹងចាប់ផ្ដើមធ្វើការឃោសនាទ្រង់ទ្រាយធំពីថ្ងៃទី ១៦-១៨ ខែកក្កដានេះ ខណៈលោកបានរំពឹងថា គណបក្ស​របស់​លោក​នឹង​អាច​ទទួល​បាន​អាសនៈ​ចំនួន៣ នៅរដ្ឋសភា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្តិនេះ។ សូម​ជម្រាបថា ប្រទេសកម្ពុជាដោយអនុវត្តបានល្អតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និង​ប្រទេស​ជាតិ​មានសុខសន្ដិភាពពេញលេញនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាការ​បើក​យុទ្ធនាការ​ឃោសនារកសំឡេងឆ្នោតពីសំណាក់គណបក្សនយោបាយចំនួន ១៨ ដែលត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ។ ការឃោសនា​បោះឆ្នោត​ត្រូវ​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល ២១ ថ្ងៃ៕ អត្ថបទ៖ វ៉ន ដារ៉ា

សហភាពអឺរ៉ុប ពុំបានឈានដល់ការឯកភាពគ្នាលើគោលនយោបាយអន្តោប្រវេសន៍នោះទេ

2023/07/01 09:48:56 pm        265
អឺរ៉ុប៖ សហភាពអឺរ៉ុប ពុំបានឈានដល់ការឯកភាពគ្នាលើគោលនយោបាយអន្តោប្រវេសន៍ដ៏ចម្រូងចម្រាសនោះទេ ដោយសារតែការជំទាស់របស់ប្រទេសប៉ូឡូញ និងប្រទេសហុងគ្រី នៅក្នុងកិច្ចប្រជុំកំពូលរដូវក្តៅរយៈពេលពីរថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃសុក្រ។នៅក្នុងកិច្ចប្រជុំកំពូល សមាជិកសហភាពអឺរ៉ុបមានផែនការផ្តោតលើស្ថានភាពនៅប្រទេសអ៊ុយក្រែន ប៉ុន្តែបញ្ហានានាទាក់ទងនឹងកំណែទម្រង់អន្តោប្រវេសន៍បានគ្របដណ្ដប់លើរបៀបវារៈ។ ការពិភាក្សាស្តីពីការទទួលជនអន្តោប្រវេសន៍ខុសច្បាប់ បានអូសបន្លាយពេលរហូតដល់ថ្ងៃសុក្រ។ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បាននិយាយក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំ ថា កិច្ចប្រជុំកំពូលនេះពុំបានឈានដល់ការឯកភាពគ្នាលើបញ្ហាក្តៅនៃកំណែទម្រង់អន្តោប្រវេសន៍នោះទេដោយសារតែការជំទាស់ពីប្រទេសប៉ូឡូញ និងហុងគ្រី។ទាក់ទងនឹងប្រទេសអ៊ុយក្រែន ទោះបីជាសហភាពអឺរ៉ុប បាននិយាយរំលឹកឡើងវិញនៅក្នុងកិច្ចប្រជុំថា ខ្លួននឹងផ្តល់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុដ៏ចាំបាច់ដល់ប្រទេសនេះរយៈពេលជាយូរក៏ដោយ ការខិត ទៅរកការផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែនដែលស្នើឡើងដោយប្រទេសបារាំង និងប្រទេសផ្សេងទៀត ត្រូវបានជំទាស់ដោយរដ្ឋសមាជិកជាច្រើន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ជំរុញភាពស្អាតនៅតាមពន្ធនាគារនៅទូទាំងប្រទេស
09/30/2026 08:09 PM
នាយករដ្ឋមន្រ្តីកាតាថ្កោលទោសអំពើឃោឃៅរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
09/30/2026 07:09 PM
គ្រូពេទ្យ៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា សម្លាប់មនុស្សយ៉ាង​តិច​ ៥នាក់
09/30/2026 07:09 PM
​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
09/30/2026 07:09 PM
ជើងហោះហើរទៅកាន់អ៊ីស្រាអែល បង្វែរទិសដៅហោះហើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ក្រោយការប្រកាសអាសន្ន
09/30/2026 06:09 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សាទរ​យុគសម័យ «អធិបតេយ្យភាព​» ថ្មី​ ក្រោយកម្លាំង​ចម្រុះ​ដឹកនាំដោយអាមេរិក​​ចាក​ចេញ​
09/30/2026 06:09 PM
KCNA៖ កូរ៉េខាងជើង និងវៀតណាមកំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការយោធា
09/30/2026 06:09 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញឆន្ទៈពង្រឹងទំនាក់ទំនងជាមួយអ៊ូសបេគីស្ថាន និងអាស៊ែរបៃហ្សង់
09/30/2026 06:09 PM
រុស្ស៊ីចេញការព្រមាននុយក្លេអ៊ែរទៅកាន់អង្គការណាតូ ខណៈភាពតានតឹងកើនឡើង នៅតំបន់បាល់ទិក
09/30/2026 05:09 PM
ការបោកបក់ដល់ដីគោកជាលើកទី ២របស់ព្យុះសង្ឃរា Polo បង្កការជន់លិចនៅតំបន់ភាគខាងជើងម៉ិកស៊ិក
09/30/2026 05:09 PM