សម្តេចធិបតីអះអាងជាថ្មីថាកម្ពុជាមិនស្លាប់ដោយសារតែគេបិទព្រំដែននោះទេ
សម្ដេចធិបតីជំរុញការគាំទ្រផលិតផលជាតិដើម្បីជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូងដ៏មានសារៈសំខាន់
សម្ដេចធិបតី៖ ក្នុងបរិបទពហុវិបត្តិ ការពង្រឹងផលិតកម្មក្នុងស្រុក គឺជាការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ
សម្តេចធិបតី អំពាវនាវដល់ ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណាក្ដី

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្បួនរថយន្តមេដឹកនាំប្រឆាំងឥណ្ឌាទៅកាន់រដ្ឋមានជម្លោះ Manipurត្រូវបានបញ្ឈប់ដោយក្រុមនគរបាលក្នុងស្រុក

2023/06/30 09:13:08 pm        114
ឥណ្ឌា៖  កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ មេដឹកនាំប្រឆាំងឥណ្ឌា លោក Rahul Gandhiត្រូវបានបញ្ឈប់ដោយក្រុមនគរបាលក្នុងស្រុក ដែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅជិតក្បួនរថយន្តរបស់លោក ពេលដែលមេដឹកនាំគណបក្សសភាម្នាក់នេះ ស្ថិតនៅតាមផ្លូវទៅកាន់រដ្ឋភាគឦសាន Manipur ដែលកំពុងកើតអំពើហិង្សា ។  គួរឲ្យដឹងថា មនុស្សយ៉ាងហោច ៨០នាក់ ត្រូវបានសម្លាប់ និងមនុស្សជាង ៤ម៉ឺននាក់ បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ចាប់តាំងពីការប៉ះទង្គិចគ្នាផ្ទុះឡើងនៅរដ្ឋ Manipurកាលពីដើមខែឧសភាកន្លងទៅ រវាងក្រុមជនជាតិភាគតិច ។  ឧបទ្ទេវហេតុហិង្សា និងការលួចដុតផ្ទះសម្បែងជាបន្តបន្ទាប់ នៅតែកើតឡើង បើទោះបីជាមានវត្តមានដ៏ច្រើនរបស់កងកម្លាំងសន្តិសុខក៏ដោយនៅតំបន់មួយចំនួនក្នុងរដ្ឋដាច់ស្រយាលមួយនេះ ដែលជាប់ព្រំដែនជាមួយសហមីយ៉ាន់ម៉ា ។  លោក Gandhi កំពុងធ្វើដំណើរទៅកាន់ស្រុក Churachandpurគឺជាស្រុកមួយក្នុងចំណោមស្រុកជាច្រើនទៀត ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារអំពើហិង្សា ពេលដែលកងកម្លាំងសន្តិសុខ បានបញ្ឈប់ក្បួនរថយន្តរបស់លោកនៅទីក្រុង Bishnupur ដែលមានចម្ងាយប្រហែល ២០គ.មពីទីក្រុង Imphal ដោយសារពួកលើកឡើងពីក្តីកង្វល់សន្តិសុខ ។ ឧស្ម័នបង្ហូរទឹកភ្នែក ត្រូវបានបាញ់ដើម្បីបំបែកហ្វូងមនុស្សដែលចាប់ផ្តើមជួបជុំគ្នានៅទីនោះ ។  សូមបញ្ជាក់ថា អំពើហិង្សារវាងក្រុមជនជាតិភាគតិច Kuki ដែលភាគច្រើនរស់នៅតាមតំបន់ភ្នំ និងក្រុមជនជាតិភាគតិច Meiteis ដែលជាសហគមន៍នៅតាមតំបន់វាលទំនាប បានផ្ទុះឡើងកាលពីថ្ងៃទី ៣ ខែឧសភា ដោយសារតែការមិនសប្បាយចិត្តចំពោះអត្ថប្រយោជន៍សេដ្ឋកិច្ច និងកូតាក្នុងការងាររដ្ឋ ហើយនិងការអប់រំដែលបម្រុងទុកសម្រាប់ប្រជាជនរស់នៅតំបន់ភ្នំ ៕

សម្តេចតេជោ ព្រមានបិទបិទហ្វេសប៊ុកចោល ប្រសិនបើក្រុមប្រឆាំងនៅតែឌឺដងដាក់សម្តេច

2023/06/30 08:42:14 pm        621
ពោធិ៍សាត់៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានព្រមានបិទហ្វេសប៊ុកនៅកម្ពុជា ប្រសិនបើ ក្រុមប្រឆាំងបន្តផ្គើន និងឌឺដងឲ្យសម្តេច ក្រោយសម្តេចប្រកាសឈប់ប្រើហ្វេសប៊ុក ហើយសម្តេចបាន លើកឡើងទៀតថា ប្រសិនបើបិទហ្វេសប៊ុក ពួកប្រឆាំងនឹងដាច់ទំនាក់ទំនងជាមួយអ្នកក្នុងស្រុក។ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត បម្រើការងារនៅតាមរោងចក្រ សហគ្រាសនានា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំង កំពុងសប្បាយចិត្ត ខណៈដែលសម្តេច បានប្រកាសឈប់ប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក តែសម្តេចបានព្រមាន​អំពីការផ្តាច់ទំនាក់ទំនងតាមរយៈបណ្តាញសង្គមនេះ ប្រសិនបើពួកប្រឆាំងផ្គើន ។ ប៉ុន្តែទោះជាយ៉ាងណា សម្តេចមិនចង់ឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ នោះដែរ ។សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករ-កម្មការិនីទាំងអស់ គប្បី ទាញយកកម្មវិធីផ្សេងៗ ដូចជា Telegram. WhatsApp Online និងបណ្តាញសង្គមផ្សេងៗក្រៅពីហ្វេស ប៊ុក ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទាក់ទងគ្នាប្រសិនបើហ្វេសប៊ុកមានបញ្ហានោះ ។ សម្ដេចតេជោ បាន សម្រេចឈប់ប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដោយសារតែសង្កេតឃើញថា មានការក្លែងបន្លំគណនី របស់សម្ដេចច្រើន ៕អត្ថបទ៖ បាន ចក់

ក្រុមអ្នកវិទ្យាសាស្រ្តរកឃើញថាចក្រវាឡត្រូវបានយោលយោគដោយរលកទំនាញ

2023/06/30 08:24:17 pm        287
 អាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រុមអ្នកវិទ្យាសាស្រ្តបានបង្ហាញភស្តុតាងថា រលកទំនាញ ដែលជារលកវិមាត្រនៃពេលវេលាអវកាសត្រូវបានព្យាករណ៍ដោយរូបវិទូ Albert Einsteinកាលពីរយៈពេលជាង ១សតវត្សរ៍មុន កំពុងតែជ្រាបចូលទៅក្នុងចក្រវាឡ ក្នុងប្រេកង់ទាប បង្កើតបានជាសំឡេងផ្នែកខាងក្រោយនៃចក្រវាឡ ។  ការរកឃើញថ្មីនេះ បង្ហាញថា ចក្រវាឡត្រូវបានយោលយោគដោយសាររលកទំនាញទាំងនេះ ដែលយោលទៅយោលមកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ឬអស់រយៈពេលយូរជាងនេះ ហើយវាទំនងជាមានដើមកំណើតដំបូងពីប្រហោងខ្មៅដ៏ធំសម្បើមចំនួន ២ដែលវិលជាមួយគ្នា មុនពេលត្របាញ់ចូលគ្នាតែមួយ ។  លោក Michele Vallisneri គឺជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមន្ទីរពិសោធន៍ Jet Propulsion របស់អង្គការណាសា និយាយថា ការរកឃើញថ្មីបង្ហាញលើកដំបូងពីផ្នែកយឺតជាងគេនៃចក្រវាឡ ។ លោករំពឹងថា ចំណេះដឹងមួយនេះ នឹងឈានទៅរករបកគំហើញមួយទៀតដែលលោកសង្ឃឹមថា នឹងធ្វើឲ្យក្រុមអ្នកវិទ្យាសាស្រ្តភ្ញាក់ផ្អើល ។   ផ្កាយ Pulsar គឺជាស្នូលដ៏ក្រាស់បំផុតនៃផ្កាយផ្ទុះដែលវិលលឿនដូចម៉ាស៊ីនទឹកក្រឡុកនោះ គឺសំខាន់ខ្លាំងណាស់នៅក្នុងការស្រាវជ្រាវថ្មីនេះ ។ ផ្កាយ Pulsar ចំនួន ៦៨ដួង ត្រូវបានប្រើប្រាស់ក្នុងការប្រមូលភស្តុតាង ។   ក្រុមអ្នកស្រាវជ្រាវ បានរៀបរាប់ថា ផ្នែកខាងក្រោយនៃរលកទំនាញចក្រវាឡ ស្មើនឹងឮសំឡេងមនុស្សដ៏ច្រើនមួយក្រុមជជែកគ្នានៅក្នុងពិធីជប់លៀង ដោយពុំអាចបែងចែកថាជាសំឡេងរបស់នរណាម្នាក់បានឡើយ ៕

ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌទួលគោក បើកការដ្ឋានជួសជុលផ្លូវ៣ខ្សែជូនប្រជាពលរដ្ឋ

2023/06/30 07:41:26 pm        451
ភ្នំពេញ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមិថុនានេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក ការដ្ឋានជួសជុលផ្លូវ៣ខ្សែ ប្រវែងជាង៩០០ម៉ែត្រ ស្ថិតនៅសង្កាត់បឹងសាឡាង ។ឯកឧត្តម ឱម យ៉ិនទៀង បានមានប្រសាសន៍ឱ្យដឹងថា ការបើកការដ្ឋានជួសជុសផ្លូវនេះ គឺដើម្បី ឆ្លើយតប​ទៅ​នឹងតម្រូវការរបស់​ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សម្រាប់កាត់បន្ថយការលំបាក​ក្នុង​ការធ្វើដំណើរ ។ឯកឧត្តម បានបន្តថា ក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីកម្ពុជា បានធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនគ្រប់វិស័យ តាមរយៈការអនុវត្តគោល​នយោបាយ ឈ្នះ ឈ្នះ ​និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ​របស់រាជរដ្ឋាភិបាល ដើម្បី​ធានាបាននូវស្ថិរភាព សង្គម សុខសន្តិភាព​ និងអធិបតេយ្យជាតិជាដើម។ប្រជាពលរដ្ឋ បានលើកឡើងដែរថា បច្ចុប្បន្ន ក្នុងមូលដ្ឋានសង្កាត់បឹងសាឡាង ​មានអភិវឌ្ឍន៍​រីក ចម្រើន​ជាងមុន ពលរដ្ឋរស់នៅសុខស្រួល ក្រោមម្លប់សន្តិភាព។ ពួកគេប្ដេជ្ញាបន្តគាំទ្រការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ​ដើម្បីធានានិរន្តរភាពសុខសន្តិភាព​ និងការអភិវឌ្ឍរីកចម្រើនទៅមុខ ។រាជរដ្ឋាភិបាលក្រោមការដឹកនាំពីគណបក្សប្រជាជនកម្ពុជា ​តែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ ​ដោយការមើលឃើញប្រការទាំងនេះ ​ទើបប្រជាពលរដ្ឋខ្មែរ ផ្តល់​ទំនុកចិត្ត បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាលក្នុងរយៈពេល៦​អាណត្តិ​កន្លងមកហើយ​ ហើយនឹងបន្តគាំទ្រនៅអាណត្តិនេះ និងអាណត្តិក្រោយៗទៀតផងដែរ៕ អត្ថបទ៖ ទូច សោភ័ណ

ប្រជាជនអាមេរិកជាង ១០០លាននាក់ គ្រោះថ្នាក់រាលដាលផ្សែងចំហេះព្រៃពីកាណាដា

2023/06/30 07:27:28 pm        226
អាមេរិក៖ ប្រជាជនអាមេរិក ជិតមួយភាគបី ជួបប្រទះគុណភាពខ្យល់មិនល្អកាលពីថ្ងៃព្រហស្បតិ៍ ខណៈផ្សែងពីចំហេះព្រៃពីប្រទេសកាណាដា អូសបន្លាយពេល បានរាលដាលនៅពាសពេញផ្ទៃមេឃនៅភាគខាងលិច និងភាគខាងកើត ដែលបណ្តាលមានសុខភាពមិនល្អ ហើយនៅកន្លែងមួយចំនួនស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។អង្គភាពសេវាអាកាសធាតុជាតិបាននិយាយថា ការព្រមានពីគុណភាពខ្យល់បានចូលជាធរមាន រហូតដល់ពាក់កណ្តាលអធ្រាត្រសម្រាប់តំបន់ភាគច្រើននៅសហរដ្ឋអាមេរិក ដែលបានលាតសន្ធឹងចាប់ពីរដ្ឋ Wisconsin និងភាគខាងជើងរដ្ឋ Illinois រហូតដល់រដ្ឋ Michigan និងលាតសន្ធឹងចូលទៅក្នុងទីក្រុង New York និងតំបន់ East Coast។ប្រជាជនអាមេរិកជាង ១០០ លាននាក់ ត្រូវបានជំរុញឱ្យកំណត់សកម្មភាពនៅខាងក្រៅលំនៅឋានរយៈពេលយូរ ហើយប្រសិនបើចាំបាច់ សូមពាក់ម៉ាស់ ប្រសិនបើពួកគេមានជំងឺសួត ឬផ្លូវដង្ហើម។ កុមារ និងមនុស្សចាស់ក៏ត្រូវបានណែនាំឱ្យកាត់បន្ថយ ឬចៀសវាងសកម្មភាពដែលនឿយហត់។ ប្រជាជនដែលរស់នៅក្នុងទីក្រុងធំៗរបស់សហរដ្ឋអាមេរិកដូចជា ទីក្រុងញូវយ៉ក ឈីកាហ្គោ និងហ្វីឡាដែលហ្វៀ អាចមើលឃើញផ្ទៃមេឃស្រអាប់ និងមានក្លិនឆ្ងៀមអុសឆេះពេញមួយថ្ងៃ។អភិបាលក្រុងញូវយ៉ក លោក Eric Adams បាននិយាយនៅលើបណ្តាញ Twitter កាលពីថ្ងៃព្រហស្បតិ៍ ថា សូមមានការប្រុងប្រយ័ត្នជាមូន ។ ប្រសិនបើអ្នកមានស្ថានភាពសុខភាព រួមមានលក្ខខណ្ឌផ្លូវដង្ហើម ដូចជាជំងឺហឺត សូមកាត់បន្ថយពេលវេលារបស់អ្នកនៅខាងក្រៅ៕

បណ្តាប្រទេសមូស្លីម ប្រតិកម្មយ៉ាងខ្លាំងចំពោះការដុតគម្ពីរគូរ៉ាននៅស៊ុយអែត

2023/06/30 07:23:53 pm        208
ឥស្លាម ៖ ប្រទេសកាន់សាសនាឥស្លាម បានប្រតិកម្មយ៉ាងខ្លាំងចំពោះការដុតគម្ពីរគូរ៉ាន ដោយបុរសម្នាក់នៅក្នុងការជួបជុំមួយក្នុងរដ្ឋធានី ស្តុកខូម(Stockholm) ប្រទេសស៊ុយអែតកាលពីថ្ងៃពុធ។ នៅរដ្ឋធានី Baghdad ប្រទេសអ៊ីរ៉ាក់ ក្រុមអ្នកតវ៉ាបានសម្រុកចូលស្ថានទូតស៊ុយអែត កាលពីថ្ងៃព្រហស្បតិ៍។ រដ្ឋាភិបាលប្រទេសម៉ារ៉ុក បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសស៊ុយអែតត្រឡប់មកវិញ។ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា អ្នកទាំងឡាយណាដែលប្រព្រឹត្តបទឧក្រិដ្ឋនេះ ដែលអនុញ្ញាតឱ្យទង្វើនេះស្ថិតនៅក្រោមសេរីភាពនៃការគិតក្លែងក្លាយ នឹងមិនសម្រេចបានគោលដៅរបស់ពួកគេឡើយ។ប្រទេសស៊ុយអែតបានដាក់ពាក្យស្នើសុំចូលជាសមាជិកសម្ព័ន្ធយោធាណាតូ ប៉ុន្តែប្រទេសទួរគីដែលជាសមាជិក នៅពុំទាន់អនុម័តឲ្យចូលជាសមាជិករបស់ក្រុង Stockholm នៅឡើយ។ ទីក្រុងអង់ការ៉ាអះអាងថា ស៊ុយអែតគាំទ្រក្រុមសកម្មប្រយុទ្ធឃឺដ ដែលមានបំណងផ្តាច់ខ្លួនពីប្រទេសទួរគី។ ប្រទេសទាំងពីរមានផែនការជួបពិភាក្សាគ្នានៅសប្តាហ៍ក្រោយ។ ប៉ុន្តែប្រទេសគី មិនបន្ទន់ជំហររបស់ខ្លួននោះទេបន្ទាប់ពីមានឧបទ្ទវហេតុនេះកើតឡើង។ សារព័ត៌មានរ៉យទ័រ បានរាយការណ៍ថាសភាប្រទេសហុងគ្រីបានសម្រេច ពន្យារពេលការបោះឆ្នោតលើការផ្តល់សច្ចាប័នលើសមាជិកភាពសម្ព័ន្ធយោធាណាតូរបស់ប្រទេសស៊ុយអែត រហូតដល់សប្តាហ៍ក្រោយ ឬសប្តាហ៍ក្រោយៗទៀត។ ប្រទេសហុងគ្រីក៏ជាសមាជិកសម្ព័ន្ធណាតូផងដែរ។ស៊ុយអែត ចង់ចូលរួមជាមួយសម្ព័ន្ធភាពយោធានេះ មុនពេលកិច្ចប្រជុំកំពូលបន្ទាប់របស់ខ្លួន ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១១ ខែកក្កដា។ ប៉ុន្តែការវិវឌ្ឍន៍ចុងក្រោយបំផុតនេះ បានធ្វើឱ្យស្ថានភាពកាន់តែលំបាកសម្រាប់ប្រទេសនៅអារ៉ុបខាងជើងមួយនេះ។

Mike Pence អតីតអនុប្រធានាធិបតិអាមេរិក ធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលទៅអ៊ុយក្រែន

2023/06/30 07:21:32 pm        209
អ៊ុយក្រែន៖ អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence ដែលកំពុងឈរឈ្មោះសម្រាប់ការតែតាំងរបស់គណបក្សសាធារណៈរដ្ឋ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ បានធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើល ទៅកាន់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ។លោក Pence បានសន្យាបន្តផ្តល់ឲ្យអ៊ុយក្រែននូវការគាំទ្រដែលពួកគេត្រូវការសម្រាប់អំឡុងពេលជម្លោះនេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ CNN បានឲ្យដឹងថា លោក Pence បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងនិងភូមិចំនួន៣ នៅជិតទីក្រុងគីវ មានទីក្រុង Bucha, Irpin និងភូមិ Moschun ដើម្បីពិនិត្យមើលការបំផ្លាញពីការបាញ់ផ្លោងរបស់រុស្ស៊ី ចាប់តាំងពីការវាយលុកកាលពីខែកុម្ភ:ឆ្នាំមុន។ លោក Pence គឺជាបេក្ខជនប្រធានាធិបតីគណបក្សសាធារណៈរដ្ឋដំបូងគេ ដែលមកជួបលោក Zelenskiy អំឡុងយុទ្ធនាការ។ លោក Pence គឺជាអ្នករិះគន់ឥតសំចៃចំពោះប្រធានាធិនបតីរុស្ស៊ី លោក Vladimir Putin និងជាអ្នកគាំទ្រពេញទំហឹងចំពោះអ៊ុយក្រែន ខណៈលោកប្រឈមជាមួយអតីតមេដឹកនាំរបស់លោក អតីតប្រធានាធិបតី Donald Trump សម្រាប់ការតែងតាំងរបស់គណបក្សសាធារណៈរដ្ឋ៕

លោក Blinken៖ កិច្ចខិតខំប្រឹងប្រែងនៅបន្តដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព ខណៈកិច្ចចរចា អាមេនី-អាស៊ែបៃហ្សង់ បានបញ្ចប់

2023/06/30 07:18:31 pm        122
អាមេរិក៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា ការខិតខំប្រឹងប្រែងនៅតែបន្តដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយដើម្បីបញ្ចប់ជម្លោះជុំវិញបញ្ហាតំបន់ Nagorno-Karabakh(ណាហ្គ័រណូ-ខារ៉ាបាក់) ខណៈកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសអាមេនី និងអាស៊ែបៃហ្សង់ ដែលរៀបចំដោយទីក្រុងវ៉ាស៊ីនតោន បានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា។លោក Blinken និយាយថា បញ្ហាលំបាកបំផុតមួយចំនួននៅតែមិនទាន់បានដោះស្រាយ ដោយមិនបាននិយាយលម្អិតអំពីបញ្ហាទាំងនោះទេ។ ចាប់តាំងពីការប្រយុទ្ធគ្នាខ្លាំង បានបញ្ចប់ជាមួយបទឈប់បាញ់សម្របសម្រួលដោយរុស្ស៊ីក្នុងឆ្នាំ ២០២០ ភាគីទាំងពីរបាននិងកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងសន្តិភាពដែលនឹងរួមបញ្ចូលកិច្ចព្រមព្រៀងស្តីពីព្រំដែន ការដោះស្រាយការខ្វែងគំនិតគ្នាជុំវិញតំបន់ហ៊ុមព័ទ្ធ និងការបែកបាក់ទំនាក់ទំនង។លោក Blinken បាននិយាយថា មានភាពរីកចម្រើននៅក្នុងកិច្ចពិភាក្សា រួមមានកិច្ចព្រមព្រៀងលើឯកសារបន្ថែមមួយចំនួន ព្រមទាំងការយល់ដឹងស៊ីកាន់តែស៊ីជម្រៅអំពីជំហរនានាលើបញ្ហាមិនដាច់ស្រេចផ្សេងទៀត ព្រមទាំងការទទួលស្គាល់ថា នៅមានការងារលំបាកដែលត្រូវធ្វើ ដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយ។ តំបន់ Nagorno-Karabakh ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយរបស់ប្រទេសអាស៊ែបៃហ្សង់ គឺជាប្រភពនៃជម្លោះរវាងតំបន់ជិតខាង Caucasus (កូកាស) ចាប់តាំងពីច្រើនឆ្នាំមកហើយដែលនាំទៅរកការដួលរលំសហភាពសូវៀតក្នុងឆ្នាំ ១៩៩១ និងរវាងជនជាតិភាគតិចអាមេនី និងអាស៊ែបៃហ្សង់ទួរគី(Turkic Azeris) អស់រយៈពេលជាងមួយសតវត្សមកហើយ។ លោក Bayramov កាលពីសប្តាហ៍មុនបាននិយាយថាឣាស៊ែបៃហ្សង់ នឹងមិនទទួលយកការទាមទារពីប្រទេសអាមេនីក្នុងការផ្តល់ការធានាបានសន្តិសុខពិសេសសម្រាប់ពលរដ្ឋអាមេនីប្រមាណ ១២០.០០០ នាក់ដែលរស់នៅក្នុងតំបន់ហ៊ុមព័ទ្ធនោះទេ៕

អ៊ីរ៉ាក់ អារ៉ាប់រួម និងបណ្តាប្រទេសម៉ូស្លីមផ្សេងទៀត ថ្កោលទោសការដុតគម្ពីរកូរ៉ាន នៅរដ្ឋធានីស្តុកខូម

2023/06/30 07:13:43 pm        161
អារ៉ាប់៖ ប្រទេសអ៊ីរ៉ាក់ អារ៉ាប់រួម និងប្រទេសម៉ូស្លីមជាច្រើនផ្សេងទៀត បានថ្កោលទោសការដុតច្បាប់ចម្លងនៃគម្ពីរកូរ៉ាន នៅទីក្រុងស្តុកខូម (Stockholm) ប្រទេសស៊ុយអែត ខណៈដែលប្រជាជនម៉ូស្លីមទូទាំងពិភពលោក បានប្រារព្ធពិធីបុណ្យ Eid al-Adha ដែលជាពិធីបុណ្យដ៏សំខាន់មួយរបស់អ្នកកាន់សាសនាឥស្លាម។បុរសម្នាក់ដែលត្រូវបានប្រាប់ថាជាជនជាតិអ៊ីរ៉ាក់ បានហែក និងដុតគម្ពីរកូរ៉ាន នៅខាងក្រៅវិហារឥស្លាម នាកណ្តាលទីក្រុងស្តុកខូម (Stockholm) ក្នុងអំឡុងបាតុកម្មមួយ ដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលស៊ុយអែត កាលពីថ្ងៃពុធ (ទី២៨ ខែមិថុនា) ដោយទង្វើនេះ បានបង្កជាកំហឹង ក្នុងប្រទេស នៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។បើយោងតាមការផ្សាយពីបណ្ដាញសារព័ត៌មានអ៊ីរ៉ាក់ បាតុករអ៊ីរ៉ាក់រាប់សិបនាក់ បានសម្រុកចូលស្ថានទូតស៊ុយអែត នៅទីក្រុងបាកដាដ បន្ទាប់ពីមានការអំពាវនាវឲ្យធ្វើបាតុកម្មដោយកំហឹង ពីសំណាក់បព្វជិតស៊ីអ៊ីតដ៏មានឥទ្ធិពល លោក Muqtada al-Sadr ( ម៉ុតតាដា អាល់សាដ)។ប្រទេសម៉ារ៉ុកបានកោះហៅត្រឡប់មកវិញនូវឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅប្រទេសស៊ុយអែត ដើម្បីតវ៉ាដោយមិនមានពេលវេលាកំណត់ និងបានកោះអញ្ជើញភារធារីរបស់ស៊ុយអែត ប្រចាំនៅទីក្រុងរ៉ាបាត (Rabat) ដើម្បីមកស្ដាប់នូវការបង្ហាញពីការថ្កោលទោសយ៉ាងខ្លាំងរបស់ព្រះរាជាណាចក្រនេះ ចំពោះការវាយប្រហារនេះ និងការបដិសេធរបស់ខ្លួន ចំពោះទង្វើដែលមិនអាចទទួលយកបាននេះ ហើយប្រទេសលីបង់ ស៊ូដង់ និងហ្ស៊កដានី កាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមិថុនា) ក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីប្រទេសដែលបានកោះហៅក្រុមអ្នកការទូតជាន់ខ្ពស់ស៊ុយអែត នៅក្នុងដីរបស់ខ្លួនរៀងៗខ្លួនដែរ។ក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ចំណាត់ការដែលត្រូវបានអនុញ្ញាតដោយតុលាការស៊ុយអែត គឺជាការ «បង្កហេតុ មិនឆ្លាត និងមិនអាចទទួលយកបាន» ជាពិសេសក្នុងអំឡុងពេលធម្មយាត្រា Hajj(ហាជី) និងពិធីបុណ្យ Eid al-Adha របស់ម៉ូស្លីម។ រីឯក្រសួងការបរទេសស៊ូដង់បានពណ៌នាការធ្វើបែបនេះថា ជា «ទង្វើដ៏អាម៉ាស់ និងបង្កហេតុដល់ប្រជាជនម៉ូស្លីម ជុំវិញពិភពលោក ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យ Eid al-Adha»។នគរបាលស៊ុយអែត បានចោទប្រកាន់បុរស ដែលបានដុតកម្ពីរពិសិដ្ឋនេះ ពីបទបង្កជម្លោះ ប្រឆាំងនឹងក្រុមជនជាតិភាគតិច ឬជាតិសាសន៍៕

មនុស្សជាង៤០០នាក់ ត្រូវបានចាប់ខ្លួន នៅប្រទេសបារាំង បន្ទាប់ពីការតវ៉ាកើតចេញពីនគរបាលបាញ់សម្លាប់យុវជនម្នាក់

2023/06/30 06:21:18 pm        177
បារាំង៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ហ្សេនរ៉ាល់ ដាម៉ាណាំង (Gérald Darmanin) បានប្រាប់ទូរទស្សន៍ BFMTV ថា មនុស្សយ៉ាងហោចណាស់៤២១នាក់ ត្រូវបានចាប់ខ្លួនទូទាំងប្រទេសបារាំង ចាប់ពីយប់ថ្ងៃព្រហស្បតិ៍ មកដល់ព្រឹកថ្ងៃសុក្រនេះ ខណៈរលកនៃការតវ៉ាបានរាលដាលពាសពេញប្រទេស ក្រោយនគរបាលបានបាញ់សម្រាប់ក្មេងប្រុសជំទង់ម្នាក់ ។ ទីក្រុងធំៗនៅក្នុងប្រទេសបារាំង បានជួបប្រទះកុបកម្មយប់ទី៣ ខណៈលោកប្រធានាធិបតី Emmanuel Macron បានព្យាយាមពន្លត់កំហឹងសាធារណៈដែលកំពុងក្ដៅគគុកបង្កឡើងដោយនគរបាលបានបាញ់សម្លាប់យុវជនម្នាក់កូនកាត់អាល់ហ្សេរី -ម៉ារ៉ុក អំឡុងត្រួតពិនិត្យចរាចរណ៍។ ក៏មានការប៉ះទង្គិចគ្នាត្រូវបានរាយការណ៍ផងដែរ រវាងក្រុមយុវជន និងក្រុមមន្ត្រីនគរបាល នៅក្នុងរដ្ឋធានីព្រុចសែល ប្រទេសបែលហ្ស៊ិក ជាទីដែលមនុស្ស១០នាក់ ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយប្រតិបត្តិការផ្នែកដឹកជញ្ជូនសាធារណៈមួយចំនួនរបស់រដ្ឋធានីនេះ ក៏ត្រូវបានផ្អាកផងដែរ។ ភាពចលាចល នៅក្នុងប្រទេសបារាំង នៅពេលនេះ បានធ្វើឲ្យគេនឹកឃើញដល់កុបកម្មកាលពីឆ្នាំ២០០៥ ដែលធ្វើឲ្យរំជើបរំជួលទូទាំងប្រទេសជាច្រើនសប្ដាហ៍ និងបានបង្ខំឲ្យលោកប្រធានាធិបតី ហ្សាកស៊ីរ៉ាក(Jacques Chirac) ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយកាលនោះ មនុស្សជាង៦.០០០នាក់ ត្រូវបានចាប់ខ្លួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីបើកការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ ឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់
11/23/2026 09:11 AM
រដ្ឋមន្ត្រីការបរទេសដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមការងារផ្នែកច្បាប់ចូលរួមកិច្ចកិច្ចប្រជុំលើកទី៣នៃគណៈកម្មការផ្សះផ្សា UNCLOS
11/22/2026 09:11 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើជាអធិបតីកម្មវិធីបោះជំរុំយុវជនកាកបាទក្រហមថ្នាក់ជាតិ ឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់
11/22/2026 09:11 PM
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
11/22/2026 04:11 PM
នគរបាលកសាងសំណុំរឿងបញ្ជូនខ្លួនប្តីប្រពន្ធ ២នាក់ទៅតុលាការ ករណីស្រវឹងស្រាបើកបរបង្កគ្រោះថ្នាក់រត់គេច និងរារាំងសមត្ថកិច្ចអនុវត្តច្បាប់
11/22/2026 03:11 PM
ក្រុមអ្នកសារព័ត៌មានបារាំង និងកាណាដា បន្តធ្វើទស្សនកិច្ចនៅស្ពានស្ទឹងមេទឹក ឃុំថ្មដា ស្រុកវាលវែង
11/22/2026 02:11 PM
ករណីគ្រឿងញៀនជិត​ ១តោន​ ៖​ ចោទប្រកាន់ស្នងការរងខេត្តកំពតម្នាក់និងបក្ខពួក៦នាក់
11/22/2026 01:11 PM
អ៊ីរ៉ង់៖កងកម្លាំងការពារដែនអាកាសខ្លួនបានធ្វើឱ្យយន្តហោះចម្បាំង F-16 អាមេរិកខូចខាតនៅតំបន់ឈូងសមុទ្រពែក្ស
11/22/2026 12:11 PM
ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅទីក្រុងម៉ាកសីប្រទេសបារាំង ខណៈក្រុមអ្នកតវ៉ាបានបាញ់កាំជ្រួចលើនគរបាល
11/22/2026 12:11 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចុះសួរសុខទុក្ខពលរដ្ឋ ១០២០គ្រួសារ និងអ្នកជំងឺ ៣៥០នាក់ នៅខេត្តពោធិ៍សាត់
11/22/2026 11:11 AM