សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ដាស់តឿនមន្ត្រីក្រសួងស្ថាប័នរដ្ឋនានា ត្រូវចេះសន្សំសំចៃភ្លើងកុំប្រើប្រាស់ខ្ជីខ្ជា

2023/06/26 09:22:29 pm        144
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកដាស់តឿនមន្ត្រី​ទៅតាមក្រសួងស្ថាប័ន រដ្ឋទាំងអស់ ត្រូវខិតខំសន្សំសំចៃភ្លើងអគ្គិសនី មិនត្រូវប្រើប្រាស់ខ្ជីខ្ជា ខណៈវិស័យថាមពលនៅលើពិភព លោក កំពុងមានការឡើងថ្លៃ ។ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ នៅព្រឹក ថ្ងៃទី២៦ ខែមិថុនា នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាមក្រសួងស្ថាប័ននានា កំពុងមានការអភិវឌ្ឍច្រើននូវអគារសម្រាប់ធ្វើការងារ បូករួមជាមួយនឹងការបំពាក់នូវសម្ភារៈល្អៗ​នៅតាមបន្ទប់។សម្ដេចតេជោ បានបញ្ជាក់ថា ទន្ទឹមនឹងមានកន្លែងធ្វើការកាន់តែល្អ ​ការចំណាយក៏កាន់តែច្រើនផង ដែរ ដូច្នេះសម្ដេច បានរំលឹកមន្ត្រីត្រូវមានការសន្សំសំចៃ ជាពិសេសចំពោះភ្លើងអគ្គិសនី ។គួរបញ្ជាក់ថា វិបត្តិនានា កំពុងកើតឡើងនៅលើពិភពលោក ដោយសារបញ្ហាសង្គ្រាមរវាងរុស្ស៊ី និង អ៊ុយក្រែន ដូចជាវិបត្តិវិស័យថាមពល បញ្ហាខ្វះប្រេង និងឧស្ម័នប្រើប្រាស់ផងដែរ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ​សម្រាប់កម្ពុជា ​សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនមានការ​ឡើង​ថ្លៃភ្លើង​អគ្គិសនីឡើយ ព្រោះបើ ភ្លើងឡើងថ្លៃ នឹងធ្វើឲ្យវិស័យជាច្រើននៅកម្ពុជាជួបការលំបាក ជាពិសេសប្រជាពលរដ្ឋ ៕អត្ថបទ៖ បាន សុខរិទ្ធិ 

ប្រជាពលរដ្ឋអ៊ីរ៉ាក់ងាកមកព្យាបាលតាមបែបធម្មជាតិ ខណៈពេលដែលថ្លៃសេវាកម្មសុខភាពហក់ឡើងខ្ពស់

2023/06/26 09:07:34 pm        126
 អ៊ីរ៉ាក់៖ ពេលដែលឱសថការីម្នាក់នៅប្រទេសអ៊ីរ៉ាក់ និយាយប្រាប់អ្នកស្រី Umm Mohammedថាវេជ្ជបញ្ជាព្យាបាលជំងឺសើរស្បែករបស់គាត់ អាចមានតម្លៃប្រហែលជាង ៦០០ដុល្លារនោះ អ្នកស្រីក៏ងាកមករកវិធីព្យាបាលតាមបែបធម្មជាតិវិញ ដែលធូរថ្លៃជាងនេះ ដូចដែលសាច់ញាតិរបស់គាត់ធ្លាប់បានព្យាបាល ។  នៅក្នុងហាងលក់ឱសថបុរាណ ស្រ្តីកូន២ វ័យ ៣៤ឆ្នាំម្នាក់នេះ បានរកឃើញវិធីព្យាបាលដែលមានតម្លៃថោកជាងរហូតដល់ ៨ដង ។  អ្នកស្រីនិយាយថា ឱសថស្ថាន គឺជាគ្រោះមហន្តរាយនៅពេលឥឡូវនេះ អ្នកក្រីក្រងាកទៅរកការព្យាបាលដោយឱសថរុក្ខជាតិដោយសារតែតម្លៃរបស់វា ។ តើនរណាអាចរកប្រាក់មកព្យាបាលបាននោះ បើថ្លៃយ៉ាងនេះ? ដូច្នេះហើយអ្នកងាកទៅរកការព្យាបាលដោយឱសថរុក្ខជាតិវិញ ។  លោក Ibrahim al-Jabouri គឺជាម្ចាស់ហាងលក់ឱសថបុរាណ និងជាសាស្រ្តាចារ្យឱសថសាស្រ្ត និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកទទួលព្យាបាលអ្នកជំងឺដែលមានបញ្ហាសុខភាពជាច្រើន ដូចជាជំងឺសើរស្បែក បញ្ហាពោះវៀន ការឆ្លងមេរោគពោះវៀន ឬបញ្ហាជ្រុះសក់។  ស្របពេលដែលប្រជាពលរដ្ឋអ៊ីរ៉ាក់មួយចំនួន ជ្រើសរើសការព្យាបាលជម្រើសផ្សេងដើម្បីជៀសផុតពីហានិភ័យដល់សុខភាពនោះ ពលរដ្ឋផ្សេងទៀត គ្មានជម្រើសផ្សេងនោះទេ ដោយសារតែពួកគេគ្មានប្រាក់ចំណាយលើថ្លៃថ្នាំពេទ្យ ៕

គណបក្សអភិរក្សនិយមប្រជាធិបតេយ្យថ្មីក្រិក សម្រចបានជ័យជំនះនៅការបោះឆ្នោតជុំទី២

2023/06/26 08:45:03 pm        120
 ក្រិក៖ គណបក្សអភិរក្សនិយមប្រជាធិបតេយ្យថ្មីរបស់ប្រទេសក្រិក សម្រេចបានជ័យជំនះដ៏ត្រចះត្រចង់នៅការបោះឆ្នោតសភាដែលជាការបោះឆ្នោតជុំទី ២កាលពីថ្ងៃអាទិត្យ ដើម្បីផ្តល់អាណត្តិជានាយករដ្ឋមន្រ្តីរយៈពេល ៤ឆ្នាំទៀត ដល់អ្នកកំណែទម្រង់ Kyriakos Mitsotakis ។  ទិន្នន័យក្រសួងមហាផ្ទៃ បង្ហាញថា ពេលដែលសន្លឹកឆ្នោតភាគច្រើនត្រូវបានរាប់រួច គណបក្សស្តាំនិយមកណ្តាលប្រជាធិបតេយ្យថ្មី បាននាំមុខជាមួយសំឡេងឆ្នោត ៤០,៥ភាគរយ ហើយនិងឈ្នះ ១៥៨អាសនៈ នៅក្នុងសភាដែលមាន ៣០០អាសនៈ ។  ក្រុមអ្នកគាំទ្ររាប់ម៉ឺននាក់ បានជួបជុំគ្នានៅក្រៅទីស្នាក់ការកណ្តាលបក្សប្រជាធិបតេយ្យថ្មី ជាទីដែលលោក Mitsotakis បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកបោះឆ្នោត សម្រាប់ការគាំទ្ររបស់ពួកគេ ពេលដែលគេបាញ់កាំជ្រួចភ្ញីឡើងលើមេឃ ។  នៅតាមផ្លូវ រថយន្តបានចុចស៊ីផ្លេ និងគ្រវីទង់បក្ស ។  ពួកគេមានជាង ២០ពិន្ទុនាំមុខគណបក្ស Syriza គឺជាគណបក្សនិយមឆ្វេងនិយម ដែលបានឈ្នះការបោះឆ្នោតកាលពីឆ្នាំ ២០១៥ ចំពេលកើតមានវិបត្តិបំណុលដ៏ធ្ងន់ធ្ងរបំផុត ហើយនិងបានដឹកនាំប្រទេសក្រិក រហូតដល់ឆ្នាំ ២០១៩ ជាពេលដែលពួកគេចាញ់គណបក្សប្រជាធិបតេយ្យថ្មី ៕

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អំពាវនាវប្រជារាស្ត្រខ្មែរ រួមសាមគ្គីគ្នា ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច

2023/06/26 08:36:28 pm        346
បន្ទាយមានជ័យ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានព្រះបន្ទូលស្វាគមន៍ អតីតអ្នករាជានិយម អ្នកជាតិនិយម បងប្អូនអញ្ជើញមកពីគណបក្សខ្មែររួបរួមជាតិ គណបក្សភ្លើងទៀន ដែលបានមករួបរួមសាមគ្គី ជាមួយមហាគ្រួសារហ៊្វុនស៊ិនប៉ិច ក្នុងគោលបំណងជួយឱ្យគណបក្សរាជានិយមមួយនេះ ទទួលបានជោគជ័យដូចឆ្នាំ១៩៩៣។ថ្លែងនៅក្នុងកម្មវិធីសំណេះសំណាល ជាមួយ សហជីវិន សហជីវិនី សកម្មជនគាំទ្រ ប្រមាណជាង ១៥០០នាក់ ស្ថិតឃុំតាផូ ស្រុកស្វាយចេក នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ព្រះអង្គម្ចាស់ ក៏បានថ្លែងនូវការកោតសរសើរ ទឹកចិត្តអង់អាច ក្លាហាន ស្មោះត្រង់ ចង់ឱ្យគណបក្សហ៊្វុនស៊ិនប៉ិច ឈ្នះឆ្នោត មានអាសនៈ នៅក្នុងអាណត្តិទី៧នេះ ដូច្នេះហើយសន្លឹកឆ្នោត១សន្លឹករបស់បងប្អូន ប្រជារាស្ត្រ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការសម្រេចជោគវាសនាប្រទេសជាតិ ជ្រើស​រើសមេដឹកនាំ ដែលខ្លួនស្រឡាញ់ ​ដើម្បីដឹកនាំប្រទេសរីកចំរើន និងការអភិវឌ្ឍ ៕ 

គណបក្សនយោបាយនានាត្រៀមរួចរាល់ដំណើរការឃោសនាបោះឆ្នោតនាចុងសប្តាហ៍នេះ

2023/06/26 08:00:16 pm        307
ភ្នំពេញ៖ នៅថ្ងៃទី១ កក្កដាខាងមុខ គណបក្សនយោបាយនានាដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើស​តំណាងរាស្រ្ត នឹងចាប់ផ្តើមការឃោសនារបស់ខ្លួននៅតាមបណ្តារាជធានី-ខេត្ត។ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណប្រជាជនកម្ពុជា ​បានឲ្យដឹងនៅថ្ងៃទី២៦ ខែមិថុនានេះថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា ​បានត្រៀមលក្ខណៈសម្រាប់ការឃោសនាបោះឆ្នោតរួចរាល់ និងសមាជិក ​សាមជិកាចូលរួរាប់ម៉ឺននាក់នៅទូទាំងប្រទេស ក្រោយពិធីមិន្ទិញដែលរៀបចំដ៏ធំ​នៅរាជធានីភ្នំពេញ។ ឯកឧត្តមបន្តថា ក្នុងចំណោមទីតាំងទាំងអស់ គឺមានតែទីតាំង​បរិវេណមជ្ឈមណ្ឌល​ពិព័រណ៍​កោះពេជ្យ ក្នុងរាជធានីភ្នំពេញប៉ុណ្ណោះដែលរៀបចំធំជាងគេ ​និងមានសមាជិក សមាជិកាចូលរួមចន្លោះពី ៥ទៅ៦ម៉ឺននាក់។ ចំណែក លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្ស ហ៊្វុនស៊ិនប៉ិច បានឲ្យដឹងថា គណបក្សរបស់ខ្លួន​នឹងចាប់ផ្តើមការឃោសនានៅថ្ងៃទី២ ​កក្កដា តាមដងវិថីសំខាន់ៗ​ក្នុងរាជធានី​ឲ្យស្របតាមតាមការណែនាំរបស់ គ.ជ.ប និងអាជ្ញាធរ។ សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧ មានរយៈពេល២១ថ្ងៃ ពីថ្ងៃទី១ កក្កដា ​ដល់ថ្ងៃទី២១ ខែកក្កដា ​និងមានគណបក្សនយោបាយចំនួន១៨ នឹងចូលរួមការ​ឃោសនា​បោះឆ្នោតរកសំឡេងគាំទ្រពីប្រជាពលរដ្ឋ ​ខណៈអំឡុងការឃោសនាបោះឆ្នោតនេះ គ.ជ.ប អនុញ្ញាត​ការជួបជុំ​ ឬហែក្បួនទ្រង់ទ្រាយធំ​ ចំនួន៤ដងតែប៉ុណ្ណោះ៕អត្ថបទ សេក ឧត្តម 

ស្ត្រីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅទីស្នាក់ការបក្សប្រឆាំងសៀរ៉ាឡេអូន ក្រោយការបោះឆ្នោត

2023/06/26 07:31:30 pm        121
សៀរ៉ាឡេអូន៖ អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅកន្លែងកើតហេតុ បានរាយការណ៍ថា ស្ត្រីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងសន្លប់ស្ដូកស្ដឹង នៅក្នុងទីស្នាក់ការគណបក្សប្រឆាំងរបស់ប្រទេសសៀរ៉ាឡេអូន កាលពីថ្ងៃអាទិត្យ (ទី២៥ មិថុនា) ខណៈដែលនគរបាលបានឡោមព័ទ្ធអគារ ក្នុងអំឡុងសន្និសីទសារព័ត៌មាន ដែលកើតឡើងមួយថ្ងៃបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី។ជនរងគ្រោះដែលសារព័ត៌មាន Reuters មិនអាចកំណត់អត្តសញ្ញាណបានភ្លាមៗនោះ បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅជុំវិញកញ្ចឹងក និងជីពចរមិនលោត។ អ្នកយកព័ត៌មានបានឲ្យដឹងថា បង្អួចបន្ទប់ ដែលគេរកឃើញស្ត្រីនោះមានរន្ធដែលមានទំហំប៉ុនកណ្តាប់ដៃ។ គេនៅមិនទាន់ដឹងច្បាស់ទេថា មានអ្វីកើតឡើងនៅខាងក្រៅសន្និសីទ ឬអ្វីដែលបានកើតឡើងឲ្យពិតប្រាកដចំពោះស្ត្រីនោះ ខណៈសាក្សីពីររូប ដែលនៅខាងក្នុងអគារបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ពួកគេបានឭស្នូរកាំភ្លើង។របួសរបស់ស្ត្រីនេះ ហាក់ដូចជាបានកើតឡើងនៅពេលដែលយ៉ាងហោចណាស់សមាជិកកងកម្លាំងសន្តិសុខ ២០០នាក់ បានឡោមព័ទ្ធទីស្នាក់ការកណ្តាលនៃគណបក្សសភាប្រជាជន (APC) ដែលប្រធានរបស់គណបក្សនេះគឺលោក Samura Kamara ត្រូវបានគេមើលឃើញថា ជាគូប្រជែងដ៏សំខាន់ក្នុងការផ្តួលប្រធានាធិបតីលោក Julius Maada Bio។ពាក់ព័ន្ធនឹងហេតុការណ៍នេះ មន្ត្រីនគរបាលមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះឡើយ។ សម្រាប់ការបោះឆ្នោតនេះ មានភាពតានតឹងខ្លាំង ខណៈដែល គណបក្សសភាប្រជាជន(APC) បាននិយាយថា តំណាងការបោះឆ្នោតរបស់ពួកគេ ទទួលរងវាយប្រហារ និងបំភិតបំភ័យ ក្នុងស្រុកចំនួនបី នៅថ្ងៃបោះឆ្នោត៕

រុស្ស៊ីស្ទាក់ចាប់មីស៊ីលតាកទិកអ៊ុយក្រែន ខណៈអ៊ុយក្រែនវាយប្រហារប៉ុស្តិ៍ទីបញ្ជាការរុស្ស៊ី

2023/06/26 07:22:07 pm        161
រុស្ស៊ី៖ រុស្ស៊ី កាលពីថ្ងៃអាទិត្យបាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានស្ទាក់ចាប់មីស៊ីលតាកទិកដែលបាញ់ដោយអ៊ុយក្រែន ខណៈអ៊ុយក្រែនបាននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារប៉ុស្តិ៍ទីបញ្ជាការរបស់រុស្ស៊ី។នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា កងកម្លាំងរបស់ខ្លួនបានវាយរុញច្រានការវាយប្រហាររបស់អ៊ុយក្រែនជាច្រើនពីទិសដៅផ្សេងៗគ្នា រួមមាន ទីក្រុង Donetsk, Krasny Liman, Zaporizhzhia, Kupyansk និងទីក្រុង Kherson។ កងកម្លាំងរុស្ស៊ី បានបំផ្លាញឃ្លាំងគ្រាប់រំសេវរបស់អ៊ុយក្រែនជាច្រើនកន្លែង និងគោលដៅផ្សេងទៀត។បន្ថែមលើនេះ កងទ័ពអាកាសរុស្ស៊ីបានស្ទាក់ចាប់មីស៊ីលតាកទិក OTR-21 Tochka ការវាយប្រហារ ដោយជើងទម្របាញ់គ្រាប់រ៉ូកែតHIMARS និងយានដ្រូន UAV មួយចំនួន ដែលបានបាញ់ដោយភាគីអ៊ុយក្រែន ខណៈត្រូវបានរាយការណ៍ដោយក្រសួង។កាលពីថ្ងៃអាទិត្យ នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (UAF) បាននិយាយថា កងកម្លាំងរុស្ស៊ីនៅតែផ្តោតទៅលើទីក្រុង Krasny Liman, Bakhmut និងទីក្រុង Mar'inka និងកន្លែងមួយចំនួនផ្សេងទៀត។ កងកម្លាំងអ៊ុយក្រែន បានវាយប្រហារលើគោលដៅយោធារុស្ស៊ី រួមទាំងប៉ុស្តិ៍ទីបញ្ជាការ ឃ្លាំងគ្រាប់រំសេវ និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក។ នាយសេនាធិការ បាននិយាយថា លើសពីនេះ ពួកគេបានបើកការវាយប្រហារតាមដែនអាកាសដោយដាក់គោលដៅលើជំរំរបស់រុស្ស៊ី និងស្ទាក់ចាប់មីស៊ីល និងយានដ្រូន UAV របស់រុស្ស៊ី៕

មនុស្សរាប់ពាន់នាក់តវ៉ាប្រឆាំងមូលដ្ឋានទ័ពអាកាស Ramstein របស់សម្ព័ន្ធយោធាណាតូនៅអាល្លឺម៉ង់

2023/06/26 07:15:11 pm        136
អាល្លឺម៉ង់៖ ក្រុមបាតុករប្រឆាំងសង្គ្រាមជាង ១.៥០០នាក់បានប្រមូលផ្តុំគ្នា និងបោះជំរំនៅជិតមូលដ្ឋានទ័ពអាកាស Ramstein (រ៉ាមស្តាញ) របស់សម្ព័ន្ធយោធាណាតូ ដើម្បីអំពាវនាវឱ្យមានសន្តិភាព និងទាមទារឱ្យយោធាសហរដ្ឋអាមេរិកដកថយចេញពីប្រទេសអាល្លឺម៉ង់។ព្រឹត្តិការណ៍ដែលមានរយៈពេលចាប់ពីថ្ងៃទី ១៨ដល់ថ្ងៃទី ២៥ ខែមិថុនា បានផ្តោតលើតួនាទីរបស់មូលដ្ឋាន Ramstein ក្នុងវិបត្តិនៅអ៊ុយក្រែន ដែលក្រុមអ្នកតវ៉ាជឿថាបានរួមចំណែកដល់ការកើនឡើងភាពតានតឹង។ លោក Schneider (ស្នាយឌើ) អ្នករៀបចំព្រឹត្តិការណ៍បាននិយាយថា ពិតណាស់ ពួកគេមានការជួបប្រជុំគ្នាម្តងក្នុងមួយខែ ខ្ញុំគិតថា ពួកគេមានកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីមកពីទូទាំងទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក ហើយពួកគេកំពុងរៀបចំផែនការពីរបៀបគាំទ្រប្រទេសអ៊ុយក្រែន។ ពេលនេះដោយមានការបញ្ជូនអាវុធទៅកាន់ប្រទេសអ៊ុយក្រែន យើងគិតថាវាមានគ្រោះថ្នាក់ខ្លាំង។ មូលដ្ឋានទ័ពអាកាស Ramstein ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩៥១។ ដោយដឹកនាំដោយសហរដ្ឋអាមេរិក មូលដ្ឋាននេះផ្តល់ការគាំទ្រជាសំខាន់សម្រាប់ប្រតិបត្តិការយោធារបស់សម្ព័ន្ធយោធាណាតូនៅអឺរ៉ុប និងអាហ្វ្រិក។មូលដ្ឋានទ័ពអាកាសនេះក៏មានតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជូនសញ្ញាយានដ្រូនទាំងអស់សម្រាប់សហរដ្ឋអាមេរិក។ ចាប់តាំងពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៥ សហរដ្ឋអាមេរិកបានបើកការវាយប្រហារចំនួន៤៧៣លើក នៅខាងក្រៅតំបន់សង្រ្គាមក្នុងប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងស៊ីរី ដែលភាគច្រើនជាការវាយប្រហារដោយយានដ្រូន បណ្តាលឱ្យមានជនស៊ីវិលស្លាប់យ៉ាងច្រើន។ របាយការណ៍បានបង្ហាញថាជនស៊ីវិល ២៨ នាក់បានស្លាប់ជាមធ្យមនៅក្នុងការវាយប្រហារដោយយានដ្រូនមួយលើកៗ។ បច្ចុប្បន្នមានបុគ្គលិកយោធាប្រមាណ ១៥.០០០នាក់ និងបុគ្គលិកស៊ីវិល ៣០.០០០នាក់នៅមូលដ្ឋានទ័ពអាកាស។ មូលដ្ឋានទ័ពអាកាស Ramstein គឺជាមូលដ្ឋានទ័ពធំបំផុតរបស់សហរដ្ឋអាមេរិកនៅក្រៅប្រទេស។ វាត្រូវបានគេជឿថា មូលដ្ឋានទ័ពអាកាសនេះ មានក្បាលគ្រាប់នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។ ក្រុមបាតុករអាល្លឺម៉ង់មានការព្រួយបារម្ភថា នៅពេលមួយមួយ មូលដ្ឋានទ័ពអាកាសនឹងស្ថិតនៅក្រោមការវាយប្រហារ ដែលប្រជាជនក្នុងតំបន់នឹងត្រូវធ្លាក់ចូលទៅក្នុងទីជ្រៅនៃសង្គ្រាម៕

អូស្ត្រាលីនឹងផ្តល់កញ្ចប់ជំនួយ ៧៤ លានដុល្លារដល់អ៊ុយក្រែន

2023/06/26 07:10:40 pm        88
អូស្ត្រាលី៖ នាយករដ្ឋមន្ដ្រីលោក Anthony Albanese បាននិយាយនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលអូស្ត្រាលីនឹងផ្តល់កញ្ចប់ថវិកាថ្មីចំនួន ១១០ លានដុល្លារអូស្ត្រាលី (៧៣,៥៤ លានដុល្លារ) ដល់ប្រទេសអ៊ុយក្រែន ដើម្បីការពារប្រឆាំងការវាយលុករបស់រុស្ស៊ី។ កញ្ចប់ជំនួយនេះ រួមមានរថយន្តយោធាចំនួន ៧០ គ្រឿង ក្នុងនោះមានរថពាសដែក២៨គ្រឿង រថយន្តប្រតិបត្តិការពិសេស១៤គ្រឿង រថយន្តដឹកទំនិញធុនមធ្យម ២៨គ្រឿង និងរថយន្តសណ្តោង១៤គ្រឿង។ លោក Albanese បាននិយាយថា ប្រទេសអូស្ត្រាលី មិនផ្លាស់ប្តូរក្នុងការសម្រេចចិត្តរបស់យើងដើម្បីថ្កោលទោស និងប្រឆាំងសកម្មភាពរបស់រុស្ស៊ី និងដើម្បីជួយអ៊ុយក្រែនឱ្យទទួលបានជ័យជំនះនោះទេ។សេចក្តីថ្លែងការណ៍បាននិយាយថា ប្រទេសអូស្ត្រាលី នឹងបន្ថែមពេលការមិនបង់ពន្ធសម្រាប់ទំនិញដែលនាំចូលពីអ៊ុយក្រែនសម្រាប់រយៈពេល ១២ ខែទៀត ដើម្បីគាំទ្រដល់ការស្តារឡើងវិញ និងឱកាសពាណិជ្ជកម្មរបស់ខ្លួន។ ការប្តេជ្ញាចិត្តបន្ថែមពេលនេះ បានបណ្តាលឲ្យការរួមចំណែកសរុបរបស់ប្រទេសអូស្ត្រាលីក្នុងការជួយដល់ប្រទេសអ៊ុយក្រែនឈានដល់ ៧៩០លានដុល្លារអូស្ត្រាលី រួមទាំងជំនួយយោធាចំនួន៦១០ លានដុល្លារអូស្ត្រាលី។ លោក Albanese បាននិយាយបន្ថែមថា កញ្ចប់ជំនួយថ្មីនេះ ត្រូវបានរៀបចំមុនពេលមានព័ត៌មានថា ទាហានស៊ីឈ្នួលរុស្ស៊ីបានចូលគ្រប់គ្រងទីក្រុង Rostov របស់រុស្ស៊ីក្នុងរយៈពេលខ្លីកាលពីថ្ងៃសៅរ៍ ជាបញ្ហាប្រឈមដ៏ធំបំផុតមួយចំពោះការកាន់អំណាចរបស់ប្រធានាធិបតី លោកVladimir Putin ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមកាលពីឆ្នាំមុន៕

ភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យមានទឹកជំនន់នៅទូទាំងប្រទេសឈីលី ខណៈការជួយសង្គ្រោះកំពុងធ្វើឡើង

2023/06/26 07:07:33 pm        100
ឈីលី៖ ភ្លៀងធ្លាក់ខ្លាំងបានវាយលុកមកលើប្រទេសឈីលី រយៈពេលជាច្រើនថ្ងៃចាប់តាំងពីថ្ងៃពុធ ដែលបណ្តាលឱ្យមានទឹកជំនន់ បំណាក់ដី និងគ្រោះមហន្តរាយផ្សេងទៀតនៅក្នុងតំបន់ភាគកណ្តាល និងភាគខាងត្បូង ហើយបានបណ្តាលឱ្យមនុស្សជាង៤០០នាក់ បាត់បង់លំនៅឋាន និងប្រជាជនប្រហែល៣៧.០០០ នាក់ គ្មានអគ្គិសនីប្រើប្រាស់។ បន្ថែមលើនេះ ផ្នែកមួយចំនួននៅរដ្ឋធានី Santiago បានជួបប្រទះការដាច់ទឹក និងការបិទសាលារៀន ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងបណ្តាលមកពីទឹកជំនន់។ រដ្ឋាភិបាលឈីលី បានចេញការប្រកាសអាសន្នពណ៌ក្រហមសម្រាប់ខេត្ត San Felipe និង Los Andes ក្នុងតំបន់ Valparaiso ជាតំបន់មានប្រជាជនច្រើនបំផុតទីពីរនៅក្នុងប្រទេស បន្ទាប់ពីតំបន់ទីក្រុង Santiago នៅភាគអាគ្នេយ៍។ ខេត្តទាំងពីរ បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយទឹកជំនន់ ដែលកំពុងជំរុញឱ្យអង្គភាពសេវាបង្ការនិងឆ្លើយតបគ្រោះមហន្តរាយជាតិប្រទេសឈីលី ចេញបញ្ជាជម្លៀសប្រជាជនដែលរស់នៅក្បែរតំបន់ទឹកជំនន់។ពលរដ្ឋដែលរងផលប៉ះពាល់មកពីទីក្រុង Santiago បាននិយាយថា ទឹកទន្លេ បានហូរប្រៀបច្រាំង។ ទឹកជំនន់នៅពេលយប់បានបំផ្លាញអ្វីៗគ្រប់យ៉ាង ហើយមានសំរាមច្រើនកកជាប់គ្រប់ទីកន្លែង។ អ្វីៗទាំងអស់ស្ថិតនៅរាយប៉ាយ និងគ្មានសណ្តាប់ធ្នាប់។ រដ្ឋាភិបាលក្នុងតំបន់ San Diego កំពុងរៀបចំផ្នែកពាក់ព័ន្ធ ដើម្បីសម្អាតផ្លូវ និងផ្តល់ទីជម្រកថ្មីដល់គ្រួសារដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង។ មនុស្សជិត៦០០នាក់ បានមករស់នៅក្នុងទីជម្រកក្នុងតំបន់ និងមនុស្ស ៦៧ នាក់បានរងរបួស។ បច្ចុប្បន្ន យើងមានមនុស្ស២.៥០០នាក់ ដែលរស់នៅដាច់ស្រយាលនៅផ្នែកលើតំបន់ជ្រលងភ្នំ Maipo ។ លោក Claudio Orrego អភិបាលតំបន់ទីក្រុង Santiago បាននិយាយថារថយន្តបានរុញចេញកម្ទេចកម្ទីនៅតាមដងផ្លូវ ហើយក្រសួងសាធារណការរបស់ប្រទេសឈីលីកំពុងធ្វើការនៅតំបន់នោះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្មបង្កើតនូវឱកាសថ្មី សម្រាប់ការពង្រីកខ្លួនរបស់សហគ្រាសក្នុងតំបន់
10/01/2026 08:10 PM
ហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star​ Championship
10/01/2026 07:10 PM
ប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
10/01/2026 07:10 PM
រដ្ឋបាលខណ្ឌដូនពេញបានបំពាក់ គ្រឿងឥស្សរិយយសមេដាយការងារនិងប័ណ្ណសរសើរ ដល់មន្រ្តីរាជការរដ្ឋបាលខណ្ឌ
10/01/2026 07:10 PM
ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
10/01/2026 07:10 PM
លោក Trump ចាប់​ផ្ដើម​​យុទ្ធនាការឃោសនាបោះឆ្នោត ខណៈបក្សសាធារណរដ្ឋប្រឈម​ការប្រកួតប្រជែងតឹង​តែង​
10/01/2026 06:10 PM
ប្រធានាធិបតី​ឥណ្ឌូនេស៊ី តែងតាំងរដ្ឋមន្ត្រីការបរទេស និងឧស្សាហកម្មថ្មី ជា​ការ​រុះ​រើ​គណៈរដ្ឋមន្ត្រីដ៏​ធំ
10/01/2026 06:10 PM
លីបង់ពឹងផ្អែកលើការបណ្តុះបណ្តាល AI ទ្រង់ទ្រាយធំ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ
10/01/2026 06:10 PM
ខ្មាន់កាំភ្លើងសម្លាប់មនុស្ស ៧នាក់ លើរថយន្តតូរីសនៅតំបន់ភាគខាងលិចប្រទេសស៊ីរី
10/01/2026 06:10 PM
សត្វដំរីព្រៃចំនួនពីរក្បាលត្រូវបានជួយសង្រ្គោះ ក្រោយធ្លាក់ចូលស្រះទឹកមួយកន្លែង ស្រុកអូររាំង ខេត្តមណ្ឌលគិរី
10/01/2026 06:10 PM