សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

យន្តហោះចម្បាំងរុស្ស៊ីត្រូវបានគេនិយាយថា នឹងបង្កើនការវាយប្រហារលើតំបន់ហ៊ុមព័ទ្ធក្រុមឧទ្ទាមស៊ីរី

2023/06/26 07:04:07 pm        97
ស៊ីរី៖ សាក្សី និងក្រុមអ្នកជួយសង្គ្រោះ បាននិយាយថា យន្តហោះប្រយុទ្ធរបស់រុស្ស៊ីបានទម្លាក់គ្រាប់បែកមកលើភូមិ និងទីប្រជុំជននានានៅក្បែរទីក្រុង Idlib ភាគពាយ័ព្យប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ បណ្តាលឲ្យ ជនស៊ីវិលយ៉ាងតិច ៩ នាក់ស្លាប់ និងរាប់សិបនាក់រងរបួសនៅក្នុងការផ្ទុះឡើងអំពើហឹង្សាដ៏ធំ នៅក្នុងមូលដ្ឋានក្រុមប្រឆាំងចុងក្រោយរបស់ប្រទេសនេះ។ ក្រុមឆ្លើយតបគ្រាអាសន្នមួកស (White Helmets) ដែលគាំទ្រដោយប្រទេសលោកខាងលិច បាននិយាយថា យន្តហោះចម្បាំងហោះហើរក្នុងរយៈកម្ពស់ខ្ពស់ ដែលមជ្ឈមណ្ឌលតាមដានបាននិយាយថា ជាយន្តហោះចម្បាំង Sukhoi របស់រុស្ស៊ី បានទម្លាក់គ្រាប់បែកមកលើទីផ្សារបន្លែក្នុងទីក្រុង Jisr al-Shughour ខណៈទីផ្សារមានមនុស្សកកកុញដោយមានអ្នកដើរទិញឥវ៉ាន់នៅមុនពិធីបុណ្យ Eid របស់ពលរដ្ឋមូស្លីម ដែលបានបណ្តាលឱ្យមនុស្សយ៉ាងតិចប្រាំបួននាក់ស្លាប់ និង ៣០ នាក់រងរបួស។ក្រុមមួកស បានបង្ហោះវីដេអូនៃប្រតិបត្តិការជួយសង្គ្រោះរបស់ក្រុមនេះ នៅទីតាំងទម្លាក់គ្រាប់បែក។សាក្សី និងក្រុមអ្នកជួយសង្គ្រោះបាននិយាយថា យន្តហោះចម្បាំងបានវាយប្រហារលើភូមិនានានៅតំបន់ភ្នំ Jabal al Zawya និងជាយក្រុង Idlib ភាគខាងលិច បានធ្លាក់នៅក្នុងតំបន់ទ្រនាប់ ដែលត្រូវបានកំណត់ដោយរុស្ស៊ី និងទួរគី ដោយបានបញ្ចប់ការប្រយុទ្ធគ្នាទ្រង់ទ្រាយធំកាលពីជិត ៥ ឆ្នាំមុន។ពុំមានការអត្ថាធិប្បាយភ្លាមៗទទួលបានពីរុស្ស៊ី ឬសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងកងទ័ពស៊ីរី ដែលកាំភ្លើងធំបានបាញ់ផ្លោងលើក្រុមឧទ្ទាម ក្នុងអំឡុងពេលផ្ទុះឡើងការប្រយុទ្ធគ្នាកន្លងមក ដែលទីក្រុងដាម៉ាស និងរុស្ស៊ី បាននិយាយថា ពួកគេផ្តោតតែលើក្រុមបះបោរប៉ុណ្ណោះ ហើយបានបដិសេធការវាយប្រហារដោយមិនរើសអើងលើជនស៊ីវិលនៅតំបន់ជនបទភាគខាងលិចទីក្រុងអាឡិបប៉ូ៕

នគរបាលស៊ើបអង្កេតនិយ័តករឱសថឥណ្ឌូនេស៊ី ករណីស៊ីរ៉ូរ៉ូក្អកដែលពាក់ព័ន្ធនឹងការស្លាប់កុមារជាង ២០០នាក់

2023/06/26 06:57:31 pm        130
ឥណ្ឌូនេស៊ី៖ អធិការនគរបាលជាន់ខ្ពស់ ២រូប និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមនគរបាលឥណ្ឌូនេស៊ី កំពុង បើកការស៊ើបអង្កេតបឋមចំពោះករណីថាតើមានការជាប់ពាក់ព័ន្ធណាមួយដែរឬទេនៅនិយ័តករឱសថប្រទេសមួយនេះ ដែលអាចមានការប្រព្រឹត្តបទឧក្រិដ្ឋ ទាក់ទិននឹងការស្លាប់របស់កុមារជាង ២០០នាក់នៅទូទាំងប្រទេស។   ទីភ្នាក់ងារនគរបាលត្រួតពិនិត្យចំណីអាហារ និងឱសថឥណ្ឌូនេស៊ី (BPOM) ស្ថិតក្រោមការពិនិត្យពិច្ច័យចុង ក្រោយគេ ស្របពេលដែលបណ្តារដ្ឋជាច្រើន ព្យាយាមឲ្យទទួលខុសត្រូវចំពោះស៊ីរ៉ូក្អកមានផ្ទុកមេរោគដែលពាក់ព័ន្ធនឹងការស្លាប់របស់កុមារកាន់រាប់សិបនាក់ផ្សេងទៀតនៅក្នុងប្រទេសហ្កំប៊ី និងអ៊ូសបេកគីស្ថាន កាលពីឆ្នាំមុន ។  អង្គការសុខភាពពិភពលោក(WHO) កំពុងធ្វើការជាមួយប្រទេសជាច្រើន ដើម្បីស៊ើបអង្កេតលើខ្សែសង្វាក់ផ្គត់ផ្គង់ឱសថសកលសម្រាប់ស៊ីរ៉ូបែបនេះ ។  កាលពីឆ្នាំមុន ក្រុមនគរបាល បានចាប់ខ្លួន និងចោទប្រកាន់មនុស្ស ៨នាក់ នៅក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលបាននាំចេញ និងចែកចាយវត្ថុធាតុដើមដល់ក្រុមហ៊ុនផលិតឱសថ ដែលស៊ីរ៉ូមក្អករបស់ពួកគេ ត្រូវបានរកឃើញមានផ្ទុកសារធាតុគីមីពុលកម្រិតឧស្សាហកម្ម ជាជាងធាតុផ្សំស្របច្បាប់ ។ លោក Andika Urrasyidin ដែលជាអ្នកស៊ើបអង្កេតរបស់គនគរបាលឈានមុខគេក្នុងករណីនេះ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមនគរបាលបានទូរស័ព្ទទៅកាន់ក្រុមមន្រ្តីជាច្រើននាក់របស់ទីភ្នាក់ងារ BPOM ដើម្បីសាកសួរព័ត៌មាន ហើយការស៊ើបអង្កេត កំពុងធ្វើឡើង ៕

កូដកម្មរបស់ Starbucks កើតឡើងពីកំហឹងនឹងការរើការតុបតែងហាងមោទនភាពអ្នកស្រឡាញ់ភេទដូចគ្នា

2023/06/26 06:53:32 pm        143
អាមេរិក៖ បុគ្គលិកការងារ នៅហាងរាប់សិបកន្លែងរបស់ក្រុមហ៊ុន Starbucks សហរដ្ឋអាមេរិក បានធ្វើកូដកម្ម កាលពីថ្ងៃអាទិត្យ ដើម្បីបង្ហាញពីការខឹងសម្បាបស់ពួកគេ ជុំវិញការចោទប្រកាន់ដោយសហជីពតំណាងបុគ្គលិកហាងកាហ្វេ ដែលថា អ្នកគ្រប់គ្រងនៅហាងកាហ្វេជាច្រើន នៅសហរដ្ឋអាមេរិក បានដកទង់ឥន្ទធនូ និងការតុបតែងលម្អ ដែលអបអរដល់ខែមោទនភាពអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ+ Pride Month)។បុគ្គលិករបស់ក្រុមហ៊ុន Starbucks ប្រមាណជារាប់សិបនាក់ បានជ្រើសរើសធ្វើកូដកម្ម នៅខាងក្រៅទីតាំង Astor Place នៃទីក្រុងញូវយ៉ក នៅផ្នែកខាងក្រោមនៃទីក្រុង Manhattan កាលពីរសៀលថ្ងៃអាទិត្យ នៅក្បែរផ្លូវនៃក្បួនដង្ហែមោទនភាពអ្នកស្រឡាញ់ភេទដូចគ្នារបស់ទីក្រុងនេះ ដោយការស្រែកថា «ក្រុងញូវយ៉កគឺជាទីក្រុងសហជីព! ធ្វើកូដកម្ម! បិទហាងចោលទៅ!»។សមាជិកសហជីពបានចែកខិតប័ណ្ណ និងនិយាយទៅកាន់អ្នកដំណើរអំពីសកម្មភាពនេះ ខណៈដែលអតិថិជនមួយចំនួន បានជ្រើសរើសមិនចូលរួមគាំទ្រការធ្វើកូដកម្មនេះ។ ដោយការដង្ហែក្បួនមោទនភាពអ្នកស្រឡាញ់ភេទដូចគ្នា កំពុងដំណើរការនៅទីក្រុងញូវយ៉ក សាន់ហ្វ្រាន់ស៊ីស្កូ ឈីកាហ្គោ និងទីក្រុងស៊ីអាតថល ដែលជាកន្លែងកកើតក្រុមហ៊ុន Starbucks បុគ្គលិកហាងកាហ្វេ និងនយោជិតផ្សេងទៀត នៅក្នុងអជីវកម្មផ្គត់ផ្គង់កាហ្វេនេះ បាននិយាយថា ពួកគេមិនពេញចិត្តនឹងជម្លោះនេះទេ។យ៉ាងណាក្ដី ក្រុមហ៊ុន Starbucks បានបដិសេធថា ក្រុមហ៊ុនបានផ្លាស់ប្តូរការផ្សព្វផ្សាយនេះ ដោយចោទប្រកាន់ថា ជា «ការអះអាងមិនពិត» នៅក្នុងលិខិតចុះថ្ងៃទី១៤ ខែមិថុនា ទៅកាន់លោក Lynne Fox ដែលជាប្រធានអង្គការ Workers United International និងបានឃើញដោយសារព័ត៌មាន Reuters។សូមបញ្ជាក់ថា មានការអំពាវនាវឲ្យធ្វើកូដកម្ម ដែលកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីសហជីព បាននិយាយថា ក្រុមហ៊ុន Starbucks បានរើការតុបតែង និងទម្លាក់ទង់តំណាងឲ្យអ្នកស្រលាញ់ភេទដូចគ្នា ក្នុងហាងមួយចំនួន ដែលទង្វើនោះ បានបង្កទៅជាបញ្ហាមួយ ដែលត្រូវបានយកមកជជែកគ្នាដោយបុគ្គលិកមួយចំនួន នៅលើបណ្ដាញសង្គម៕

ប្រជាជនកាតេម៉ាឡាបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី បន្ទាប់ពីយុទ្ធនាការប្រកបដោយការបែកបាក់

2023/06/26 06:49:35 pm        92
កាតេម៉ាឡា៖ ប្រជាជនកាតេម៉ាឡា កាលពីថ្ងៃអាទិត្យ (ទី២៥ ខែមិថុនា) បាន និងកំពុងនាំគ្នាទៅបោះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលមានការប្រកួតប្រជែងគ្នាយ៉ាងក្តៅគគុក ហើយការបោះឆ្នោតនេះ កំពុងតែក្ដោបទៅដោយក្តីបារម្ភពីអំពើពុករលួយ និងការចំណាយនៃការរស់នៅប្រចាំថ្ងៃ ដោយសំឡេងឆ្នោតគាំទ្រ នាពេលនេះ ត្រៀមនឹងផ្ដល់លទ្ធផល សម្រាប់ការប្រកួតប្រជែងជុំទីពីរ នៅក្នុងខែសីហា។ប្រជាជនកាតេម៉ាឡាជាច្រើន បានសម្តែងការខកចិត្ត សម្រាប់ការជ្រើសរើសប្រធានាធិបតីរបស់ពួកគេ បន្ទាប់ពីបេក្ខជនគណបក្សប្រឆាំង៣នាក់ ត្រូវបានអាជ្ញាធរដកចេញ។ គេរំពឹងថា នឹងមានសន្លឹកឆ្នោតជាច្រើនដែលមិនយកជាបានការ ហើយអ្នកជំនាញបានលើកឡើងថា ការរំពឹងនោះ អាចកាត់បន្ថយចំនួនអ្នកទៅចូលរួមបោះឆ្នោត។អតីតស្ត្រីទីមួយ លោកស្រី Sandra Torres មកពីគណបក្សរួបរួមក្តីសង្ឃឹមរបស់ជាតិ (UNE) ត្រូវបានគេរំពឹងថា នឹងឈ្នះជុំទីមួយ ប៉ុន្តែត្រូវបានគេរំពឹងថា នឹងមិនបានសំឡេងជាង ៥០ភាគរយបូកមួយ ដើម្បីទទួលបានជ័យជម្នះទាំងស្រុងនៅក្នុងការប្រកួតប្រជែង ដែលភាពយុត្តិធម៌ ស្ថិតនៅក្រោមការត្រួតពិនិត្យជាអន្តរជាតិនោះទេ។ ស្ត្រីអ្នកជំនួញវ័យ៦៧ឆ្នាំ មិនជោគជ័យនោះឡើយ ក្នុងការស្វែងរកតំណែងប្រធានាធិបតីចំនួនពីរលើកកាលពីមុន ដោយទទួលបានសំឡេងគាំទ្រលំដាប់ទី២។ លោកស្រីបានចងសម្ព័ន្ធភាពជាមួយគណបក្ស Vamos (Let's Go) ដែលគ្រប់គ្រងសភានីតិបញ្ញត្តិបច្ចុប្បន្ន។លោកស្រីកំពុងប្រកួតប្រជែងទល់នឹងបេក្ខជនជាង ២០នាក់ផ្សេងទៀត ដោយក្នុងនោះរួមទាំងលោក Edmond Mulet ដែលជាអ្នកការទូតអាជីព និងលោកស្រី Zury Rios ដែលជាកូនស្រីរបស់មេដឹកនាំផ្តាច់ការលោក Efrain Rios Montt។ លោក Mulet វ័យ ៧២ឆ្នាំ ជាមួយនឹងគណបក្សនិយមកណ្តាល Cabal (Spot On) កំពុងធ្វើយុទ្ធនាការដោយការសន្យាធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន និងការវិនិយោគលើការថែទាំសុខភាព ការអប់រំ និងសន្តិសុខកាន់តែប្រសើរជាងមុន។ប្រជាជនកាតេម៉ាឡាប្រហែល ៩,២លាននាក់ មានសិទ្ធិទៅទម្លាក់សំឡេងគាំទ្ររបស់ពួកគេ ក្នុងហិបឆ្នោត ដើម្បីជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតីថ្មីរបស់ប្រទេសនេះ ក៏ដូចជាតំណាងរាស្ត្រចំនួន ១៦០រូប នៅក្នុងសភា។ លើសពីនេះទៀត នៅមានមុខតំណែងនៅមូលដ្ឋានរាប់រយកន្លែង ដើម្បីឲ្យប្រកួតប្រជែងផងដែរ ក៏ដូចជាអាសនៈចំនួន ២០ នៅក្នុងសភាអាមេរិកកណ្តាល។ មជ្ឈមណ្ឌលបោះឆ្នោតដែលបើកនៅម៉ោង ៧ ព្រឹក (ត្រូវនឹងម៉ោង១៣:០០ ម៉ោងសកល) គ្រោងនឹងបិទនៅម៉ោង ៦ល្ងាច (ត្រូវនឹងម៉ោង ០០:០០ ម៉ោងសកល នៅថ្ងៃចន្ទ)៕

តម្លៃប្រេងហក់ឡើងខ្ពស់ដោយសារក្ដីបារម្ភពីបញ្ហានយោបាយរបស់រុស្ស៊ី ដែលអាចប៉ះពាល់ដល់ការផ្គត់ផ្គង់

2023/06/26 06:00:51 pm        129
រុស្ស៊ី៖ តម្លៃប្រេងបានហក់ឡើងខ្ពស់ភ្លាមៗ ក្នុងការជួញដូរនៅតំបន់អាស៊ី នៅថ្ងៃចន្ទនេះ បន្ទាប់ពីការបះបោរបានបរាជ័យពីសំណាក់ក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី កាលពីចុងសប្ដាហ៍មុន បានបង្កើនក្ដីបារម្ភអំពីស្ថិរភាពនយោបាយនៅក្នុងប្រទេសរុស្ស៊ី និងការប៉ះពាល់ដ៏ធ្ងន់ធ្ងរលើការផ្គត់ផ្គង់ប្រេងពីប្រទេសមួយក្នុងចំណោមប្រទេសផលិតប្រេងធំបំផុតជាច្រើនរបស់ពិភពលោក ។ ភាគហ៊ុនក្រុមហ៊ុនប្រេងឆៅ Brent របស់សហរដ្ឋអាមេរិក បានកើនឡើង ៩៥សេន ឬ ស្មើ១,៣% ឡើងដល់៧៤,៨០ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល នៅត្រឹមម៉ោង ២៣ កាលពីថ្ងៃអាទិត្យ។ ប្រេងឆៅរបស់ក្រុមហ៊ុន U.S. West Texas Intermediate  មានតម្លៃ៧០,០៤% ក្នុងមួយបារ៉ែល  កើនឡើង៨៨សេនឬ១,៣%។ ការប៉ះទង្គិចគ្នាជារវាងទីក្រុងមូស្គូ និងក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី វ៉ែកណាគ្រុប ត្រូវបានរលាយបាត់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីកងកម្លាំងទាហានស៊ីឈ្នួលប្រដាប់អាវុធ បានដកចេញពីទីក្រុង Rostov នៅក្នុងភាគខាងត្បូងរបស់ប្រទេសរុស្ស៊ី ក្រោមកិច្ចព្រមព្រៀងមួយដែលបានបញ្ឈប់ដើរក្បួនភ្លាមៗ ចូលទៅកាន់រដ្ឋធានីរបស់រុស្ស៊ី ។ អ្នកវិភាគក្រុមហ៊ុន RBC Capital Markets លោក Helima Croft បាននិយាយថា មានក្ដីបារម្ភថា លោក Putin នឹងប្រកាសច្បាប់អាជ្ញាសឹក ទប់ស្កាត់បុគ្គលិកមិនឲ្យបង្ហាញទៅកាន់កំពង់ផែដឹកជញ្ជួន និងរោងចក្រថាមពលសំខាន់ៗ ដែលនឹងបញ្ឈប់ការនាំចេញប្រេងរាប់លានបារ៉ែល ៕

អ៊ីស្រាអែលចាប់ផ្តើមយុទ្ធនាធ្វើកំណែទម្រង់ការតុលាការជាថ្មី ទោះត្រូវបានប្រឆាំងយ៉ាងដាច់ខាតក៏ដោយ

2023/06/26 05:50:00 pm        187
អ៊ីស្រាអែល៖ ក្រុមសមាជិកសភាអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យទី២៥ មិថុនា បានចាប់ផ្តើមជជែកដេញដោលលើសំណើកែប្រែប្រព័ន្ធតុលាការ ដែលបានបង្កឲ្យផ្ទុះការតវ៉ាទ្រង់ទ្រាយធំរហូតដល់បច្ចុប្បន្ន។ការធ្វើកំណែទម្រង់នេះ នឹងរឹតត្បិតអំណាចរបស់តុលាការកំពូល ហើយត្រូវបានញុះញង់ដោយក្រុមចម្រុះជាតិនិយមសាសនារបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu។ចំណាត់ការកាលពីថ្ងៃអាទិត្យបានដំណើរការឡើងវិញដ្រាយលោក Netanyahu ដែលបានផ្អាកកាលពីខែមីនា បន្ទាប់ពីការតវ៉ាដ៏ធំជាច្រើនខែ។ កាលពីយប់ថ្ងៃសៅរ៍ទី២៤ មិថុនា ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ដែលប្រឆាំងនឹងច្បាប់នេះ បានបិទផ្លូវហាយវ៉េដ៏ធំនៅទីក្រុង Tel Aviv ។លោក Netanyahu បានប្រកាសកាលពីសប្តាហ៍មុនថា ការចរចាសម្របសម្រួលជាមួយគណបក្សប្រឆាំងមិនមានផ្លែផ្កា ហើយបានបញ្ជាឲ្យស្តារច្បាប់មួយចំនួនឡើងវិញ។ ក្រុមសមាជិកសភាចម្រុះបានបង្ហាញថា សេចក្តីស្នើច្បាប់ថ្មីនេះ នឹងមិនសូវតឹងរ៉ឹងដូចសំណើមុនៗ ដែលមានបំណងទប់អំណាចរបស់តុលាការកំពូលស្ទើរតែទាំងស្រុងក្នុងការសម្រេចប្រឆាំងនឹងអង្គនីតិប្រតិបត្តិ។ប៉ុន្តែក្រុមអ្នករិះគន់យល់ឃើញថាវាជាការប៉ុនប៉ងទប់ស្កាត់ឯករាជ្យភាពរបស់តុលាការដោយលោក Netanyahu ដែលកំពុងស្ថិតក្នុងការជំនុំជម្រះក្ដីនៅឡើយលើបទចោទប្រកាន់អំពើពុករលួយដែលលោកបដិសេធ។មេដឹកនាំគណបក្សប្រឆាំងលោក Yair Lapid នៅលើ Twitter បានជំរុញឲ្យលោក Netanyahu បញ្ឈប់ច្បាប់នេះ និងចរចាឡើងវិញរហូតដល់ យើងឈានដល់កិច្ចព្រមព្រៀងដែលនឹងការពារលទ្ធិប្រជាធិបតេយ្យ និងទប់ស្កាត់គ្រោះមហន្តរាយជាតិ ។ ការផ្លាស់ប្តូរប្រព័ន្ធតុលាការដែលបានស្នើឡើងក៏បានបង្កឲ្យមានក្ដីបារម្ភពីលោកខាងលិច ផងដែរអំពីសុខភាពលទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែល និងធ្វើឲ្យក្រុមអ្នកវិនិយោគិន មានការខ្លាចរអា៕

សម្ដេចតេជោ ផ្ដល់អនុសាសន៍លើការដោះស្រាយវិវាទ ដល់មន្រ្ដីយុត្តិធម៌ស្របតាមគោលការឈ្នះឈ្នះ

2023/06/26 05:49:40 pm        191
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានណែនាំដល់ចៅក្រមទាំងអស់​យក​វិធីដោះស្រាយ​សំណុំរឿងជូនប្រជាពលរដ្ឋ តាមរយៈការពិនិត្យលើបញ្ហារបស់គូវិវាទ​ជាមុន​ដោយរកចំណុចត្រូវគ្នា ​និងមិនត្រូវគ្នាមកធ្វើការដោះស្រាយ ហើយត្រូវពង្រីកទំហំចំណុចត្រូវគ្នា​ឱ្យធំដើម្បីឈានទៅដោះស្រាយទទួលបានជោគជ័យស្របតាមគោលការ ឈ្នះ ឈ្នះ ទាំងអស់គ្នា។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្ដិធម្ម» របស់ក្រសួងយុត្តិធម៌ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមិថុនានេះថា ​ដើម្បីលើកកម្ពស់គុណភាពក្នុងការជម្រះក្ដីឱ្យបានត្រឹមត្រូវ ​និងយុត្តិធម៌ ចៅក្រម​ត្រូវដោះស្រាយវិវាទឱ្យបានឆាប់កាត់បន្ថយការកកស្ទះសំណុំរឿងនៅក្នុងតុលាការ ជួយផ្សះផ្សា​ការខ្វែង​គំនិតគ្នារវាងគូភាគី ដើម្បីបង្កើនសាមគ្គីភាព​ និងភាពសុខដុមរមនាឱ្យបានល្អប្រសើរ។សម្ដេចតេជោ បានបញ្ជាក់ថា ការធ្វើកំណែទម្រង់ច្បាប់​ និងប្រព័ន្ធយុត្តិធម៌របស់ប្រទេសកម្ពុជា គឺជា​កិច្ច​ការងារ​អាទិភាពនៅក្នុងរបៀបវារៈ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសំដៅ​លើកកម្ពស់​អភិបាលកិច្ចល្អ និងនីតិរដ្ឋ សម្រាប់គ្រប់គ្រង និងដឹកនាំរដ្ឋស្របតាមគោលការនៃរដ្ឋធម្មនុញ្ញ​ដែលជាច្បាប់កំពូលរបស់កម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោ ជំរុញចៅក្រមត្រូវដោះស្រាយរឿងក្ដីរបស់ពលរដ្ឋឱ្យបានឆាប់

2023/06/26 05:43:20 pm        271
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ជំរុញឱ្យចៅក្រមទាំងអស់ពន្លឿនការដោះស្រាយសំណុំរឿងជូនដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីចៀសវាងការកកស្ទះសំណុំរឿង និងស្របតាមការចង់បានរបស់ប្រជាពលរដ្ឋ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្ដិធម្ម» របស់ក្រសួងយុត្តិធម៌ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមិថុនានេះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ហេដ្ឋរចនាសម្ព័ន្ធថ្មី «អគារសាលាយុត្ដិធម្ម» នឹង​ផ្ដល់លទ្ធភាពដល់សាលាជម្រះក្ដី និងអយ្យការអមសាលាជម្រះក្ដី គឺ​សាលាដំបូង និង​សាលាឧទ្ធរណ៍​ភ្នំពេញ​អាចពន្លឿន​ចំណាត់ការលើសំណុំរឿងបានកាន់តែឆាប់រហ័ស ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីបញ្ចៀសស្ថានភាពនៃការកកស្ទះសំណុំរឿង និងស្ថានភាពការពន្យាពេលយូរពេកក្នុងការផ្ដល់យុត្តិធម៌។បើតាមរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ ឯកឧត្ដម កើត រិទ្ធ បានឱ្យដឹងថា បច្ចុប្បន្នចំនួនចៅក្រម និងព្រះរាជអជ្ញា​សរុបនៅតាមសាលាជម្រះក្ដី និងអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់​មាន​ចំនួន ៦០៥ នាក់, ក្រឡាបញ្ជីសរុបមានចំនួន ៩០០ នាក់, អាជ្ញាសាលាមានចំនួន ២០ នាក់ និងមន្រ្ដីរដ្ឋបាលតុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសមានចំនួនប្រមាណ ២៣៥៣ នាក់៕អត្ថបទ៖ វ៉ន ដារ៉ា

Trump ធ្វើយុទ្ធនាការនៅរដ្ឋ Michigan ខណៈរូបលោកស្វះស្វែងរកផ្លូវត្រឡប់ទៅកាន់សេតវិមាន

2023/06/26 05:25:16 pm        166
អាមេរិក៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ (ថ្ងៃទី២៥ ខែមិថុនា) បាននាំឲ្យក្ដីសង្ឃឹមរបស់រូបលោកមានឡើងវិញ ក្នុងការវិលទៅមានឥទ្ធិពលនៅរដ្ឋ Michigan វិញ ព្រោះថានេះគឺជារដ្ឋមួយក្នុងចំណោមរដ្ឋនៅតំបន់ Midwest ដែលលោកបានចាញ់លោក Joe Biden ក្នុងឆ្នាំ២០២០ ខណៈការធ្វើយុទ្ធនាការនៅទីនេះ អាចជាចំណុចផ្លាស់ប្ដូរដ៏សំខាន់ ដើម្បីដណ្តើមយកតំណែងសេតវិមានមកវិញ ក៏ថាបាន។លោក Trump បាននិយាយនៅឯពិធីទទួលអាហារពេលពេលល្ងាចក្នុងថ្ងៃបុណ្យ Lincoln Day Dinner របស់គណបក្សសាធារណរដ្ឋ នាតំបន់ Oakland County ជាកន្លែងដែលរូបលោក ត្រូវបានគេផ្តល់កិត្តិយសជា «Man of the Decade» (បុគ្គលប្រចាំទសវត្សរ៍) របស់ក្រុម និងជាកន្លែងដែលលោកបានវាយប្រហារលើគោលនយោបាយបរិស្ថានរបស់លោកប្រធានាធិបតី Biden ដោយលោកបានអះអាងថា នឹងធ្វើឲ្យបាត់បង់ការងាររាប់ពាន់កន្លែង ក្នុងរដ្ឋដែលផលិតរថយន្តមួយនេះ។លោក Trump បាននិយាយទៅកាន់ក្រុមមនុស្សដ៏ច្រើននោះថា៖ «លោក Biden គឺជាអ្នកនាំឲ្យមានមហន្តរាយដល់រដ្ឋ Michigan ហើយភាពងុបងល់លើបរិស្ថានរបស់លោក គឺគ្មានបេះដូង និងគ្មានភាពស្មោះត្រង់ និងអាក្រក់ហួសប្រមាណសម្រាប់កម្មករអាមេរិក»។ដោយឡែក ពេលនិយាយសំដៅដល់ការចោទប្រកាន់របស់តុលាការសហព័ន្ធ ដែលលោកប្រឈមនឹងបទចោទប្រកាន់ថា បានចាត់ចែងឯកសារសម្ងាត់មិនបានត្រឹមត្រូវ លោក Trump បានអះអាងម្តងទៀតថា ករណីនេះ មានហេតុផលនយោបាយ។ លោក Trump បាននិយាយថា៖ «ប្រសិនបើខ្ញុំមិនបានឈរឈ្មោះ ឬប្រសិនបើខ្ញុំធ្វើមិនល្អនៅក្នុងការបោះឆ្នោត រាល់ការស៊ើបអង្កេតនេះ នឹងបញ្ឈប់ភ្លាមៗមួយរំពេច»។លោក Trump កំពុងនាំមុខគូប្រជែងសម្រាប់តំណែងប្រធានាធិបតីឆ្នាំ២០២៤ ខាងគណបក្សសាធារណរដ្ឋរបស់លោក ដោយក្នុងនោះរួមទាំងការនាំមុខលើអភិបាលរដ្ឋ Florida លោក Ron DeSantis ដោយការឈានមុខច្រើនពិន្ទុ នៅក្នុងការស្ទង់មតិនានា៕

ពលរដ្ឋទីក្រុង Rostov-on-Don សាទរការដកថយរបស់ទាហានស៊ីឈ្នួល Wagner ខណៈការប៉ុនប៉ងបះបោរបានបញ្ចប់

2023/06/26 05:06:27 pm        168
រុស្ស៊ី៖ ពលរដ្ឋទីក្រុង Rostov-on-Don ក្នុងប្រទេសរុស្ស៊ី បានផ្ទុះការអបអរ ខណៈកងទ័ពរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner បានដកខ្លួនថយចេញពីទីក្រុងកាលពីព្រឹកថ្ងៃអាទិត្យ មានរយៈពេលមិនដល់ ២៤ ម៉ោង បន្ទាប់ពីការប៉ុនប៉ងបះបោរ។ ក្នុងវីដេអូដែលបានចែករំលែកជាមួយបណ្តាញទូរទស្សន៍ចិនសកល (CGTN)បង្ហាញ មនុស្សជាច្រើនបានអបអរខណៈរថក្រោះរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner បានរំកិលចេញពីផ្លូវទីក្រុង Rostov-on-Don។ ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បានអំពាវនាវឱ្យលុបចោលការបះបោរដោយក្រុមយោធាឯកជនរបស់លោកកាលពីថ្ងៃសៅរ៍ ដែលបានដើរក្បួនដើម្បីហ៊ុមព័ទ្ធនៅទីក្រុងមូស្គូ។រដ្ឋាភិបាលរុស្ស៊ី និងលោក Prigozhin បានឈានដល់ការព្រមព្រៀងមួយតាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីប្រទេសបេឡារុសលោក Alexander Lukashenko កាលពីល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីលោក Prigozhin បានទទួលយកសំណើរបស់លោក Lukashenko ដើម្បីបញ្ឈប់ការរុលចូលទៅមុខរបស់កងទ័ពក្រុមហ៊ុន Wagner និងធ្វើឲ្យស្ថានការណ៍ធូរស្រាល។នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិកាលពីថ្ងៃសៅរ៍ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធរុស្ស៊ី រារាំងចំពោះអ្នកទាំងឡាយណាដែលរៀបចំការបះបោរប្រដាប់អាវុធ។ យោងតាមទីភ្នាក់ងារចរាចរណ៍ផ្លូវគោកសហព័ន្ធរបស់ប្រទេសនេះ កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា ការរឹតបន្តឹងចរាចរណ៍ទាំងអស់នៅទូទាំងប្រទេសរុស្ស៊ី ត្រូវបានដាក់ជុំវិញការប៉ុនប៉ងបះបោររបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ដែលត្រូវបានដកចេញវិញ។ សណ្តាប់ធ្នាប់សង្គមក៏បានវិលត្រឡប់មកធម្មតាវិញនៅទីក្រុងមូស្គូ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្មបង្កើតនូវឱកាសថ្មី សម្រាប់ការពង្រីកខ្លួនរបស់សហគ្រាសក្នុងតំបន់
10/01/2026 08:10 PM
ហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star​ Championship
10/01/2026 07:10 PM
ប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
10/01/2026 07:10 PM
រដ្ឋបាលខណ្ឌដូនពេញបានបំពាក់ គ្រឿងឥស្សរិយយសមេដាយការងារនិងប័ណ្ណសរសើរ ដល់មន្រ្តីរាជការរដ្ឋបាលខណ្ឌ
10/01/2026 07:10 PM
ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
10/01/2026 07:10 PM
លោក Trump ចាប់​ផ្ដើម​​យុទ្ធនាការឃោសនាបោះឆ្នោត ខណៈបក្សសាធារណរដ្ឋប្រឈម​ការប្រកួតប្រជែងតឹង​តែង​
10/01/2026 06:10 PM
ប្រធានាធិបតី​ឥណ្ឌូនេស៊ី តែងតាំងរដ្ឋមន្ត្រីការបរទេស និងឧស្សាហកម្មថ្មី ជា​ការ​រុះ​រើ​គណៈរដ្ឋមន្ត្រីដ៏​ធំ
10/01/2026 06:10 PM
លីបង់ពឹងផ្អែកលើការបណ្តុះបណ្តាល AI ទ្រង់ទ្រាយធំ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ
10/01/2026 06:10 PM
ខ្មាន់កាំភ្លើងសម្លាប់មនុស្ស ៧នាក់ លើរថយន្តតូរីសនៅតំបន់ភាគខាងលិចប្រទេសស៊ីរី
10/01/2026 06:10 PM
សត្វដំរីព្រៃចំនួនពីរក្បាលត្រូវបានជួយសង្រ្គោះ ក្រោយធ្លាក់ចូលស្រះទឹកមួយកន្លែង ស្រុកអូររាំង ខេត្តមណ្ឌលគិរី
10/01/2026 06:10 PM