សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង

2023/06/08 07:16:16 am        232
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុប ជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គី មានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ។ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ ដឹងថា សម្តេចតេជោ ធ្លាប់បានអញ្ជើញជួបជាមួយកម្មករ កម្មការិនី នៅស្រុកសាម គ្គី មាន ជ័យ ខេត្តកំពង់ឆ្នាំងនេះចំនួន ២ដង រួចមក ហើយកាលពីឆ្នាំ២០១៨។ សម្រាប់ជំនួបនៅថ្ងៃស្អែកនេះ គឺជាជំនួបលើកទី៣ហើយ។ ជំនួបថ្ងៃស្អែក មានកម្មក រ កម្មការិនីចូលរួមសរុបចំនួន ១៨,០៩៥នាក់ មកពីរោងចក្រ សហ គ្រា ស ចំនួន៥ ដែលកំពុងដំណើរការអាជីវកម្មក្នុង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា រោងចក្រ សហគ្រាសទាំង៥ ដែលអនុញ្ញាត ឱ្យ កម្មករ កម្មការិនីជួប សំណេះសំណាល នឹងសម្តេចតេជោនេះ ជាប្រភេទរោង ចក្រកាត់ ដេរ ចំនួន៣, ផលិតផលធ្វើ ដំណើរ និង កាបូបចំនួន១ និងដេរស្បែកជើងចំនួន១។ ផលិត ផលរបស់ រោងចក្រ ទាំង នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស សហគមន៍ អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេស កាណាដា ប្រទេសជប៉ុន។ល។ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាស តាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ កំពង់ឆ្នាំង មានរោងចក្រ សហគ្រាសចំនួន១៧៣ មានកម្មករ និយោ ជិតជាង ៥ម៉ឺន នាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ ដេរ ចំនួន ២០ មានកម្មករនិយោជិត សរុបជាង ៤ម៉ឺន ៧ពាន់នាក់ និងជាខេត្តទី៨ ដែលមានការ អភិវឌ្ឍ រោងចក្រ សហ គ្រាស ច្រើន៕

សម្តេចតេជោ៖ ចិនមិនត្រឹមតែគោរពឯករាជ្យ និងអធិបតេយ្យភាពកម្ពុជាប៉ុណ្ណោះទេ គោរពទាំងការសម្រេចចិត្តកម្ពុជាផងដែរ

2023/06/07 12:18:42 pm        163
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រដ្ឋាភិបាលចិន មិនត្រឹមតែគោរពនូវ ឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងគោរពនូវការសម្រេចចិត្តនានារាប់ទាំង គម្រោងអភិវឌ្ឍន៍របស់កម្ពុជាផងដែរ មិនដូចប្រទេសខ្លះ ចង់ផ្តល់ជំនួយឲ្យកម្ពុជាតែបែជាមកបញ្ជាឲ្យកម្ពុជាធ្វើនេះធ្វើនោះទៅវិញ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ​បានលើកឡើងថា ចិនតែងតែ​គោរពនូវការសំណូមពររបស់កម្ពុជាជានិច្ច ​ខណៈកម្ពុជា​មានសំណើរអ្វីមួយចិនពុំដែលប្រកែក និងបញ្ជាដល់កម្ពុជា នោះទេ ជាក់ស្តែងដូចបាន​ឃើញមកហើយរាល់សមិទ្ធផល​ដែលចិនបាន​ជួយដល់​កម្ពុជា គឺធ្វើទៅតាមការសម្រេចចិត្តរបស់កម្ពុជាទាំងអស់។ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ការ​ដែលសម្តេច​ស្វះស្វែង​រក​ជំនួយ ​​គឺមិនមែនមក​បង្ហើយ​ផ្ទះ​បាយ​របស់​សម្តេចនោះទេ គឺយក​មកស្ថាបនាហេដ្ឋា​រចនា​សម្ព័ន្ធ ដូចជាស្ពាន ​និងផ្លូវថ្នល់ ជូនដល់​បងប្អូនប្រជាពលរដ្ឋ​ជនរួមជាតិគ្រប់ៗគ្នា​សម្រាប់​ប្រើប្រាស់តែប៉ុណ្ណោះ៕អត្ថបទ៖ បាន ចក់

មនុស្ស ២នាក់ ត្រូវបានសម្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនៅពិធីបញ្ចប់ការសិក្សាវិទ្យាល័យរដ្ឋ Virginia

2023/06/07 11:24:22 am        78
អាមេរិក៖ ក្រុមនគរបាលនិយាយថា បុរសម្នាក់ប្រដាប់ដោយកាំភ្លើងខ្លី ៤ដើម បានបាញ់សម្លាប់មនុស្ស ២នាក់ និងធ្វើឲ្យរងរបួសមនុស្ស ៥នាក់ផ្សេងទៀត ពេលរូបគេបាញ់ប្រហារទៅលើហ្វូងមនុស្សនៅក្រៅពិធីបញ្ចប់ការសិក្សាវិទ្យាល័យ ស្ថិតនៅក្នុងទីក្រុង Richmond រដ្ឋ Virginia សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ។  រូបភាពវីដេអូឃ្លីបពីសាក្សី ឃើញលទ្ធផលភ្លាមៗពីឧបទ្ទេវហេតុបាញ់ប្រហារនេះ ក្នុងនោះទីកន្លែងកើតហេតុ ត្រូវបានបិទ ហើយនិងមានវត្តមានដ៏ច្រើនរបស់ក្រុមមន្រ្តីនគរបាល  ក្រុមនគរបាល និយាយថា ពួកគេបានចាប់ខ្លួនជនស្ស័យម្នាក់ គឺជាបុរសវ័យ ១៩ឆ្នាំ ដែលស្គាល់មនុស្សម្នាក់ក្នុងចំណោមជនរងគ្រោះ ហើយនិងបានបាញ់សំដៅលើជនរងគ្រោះ ពេលដែលហ្វូងមនុស្សទើបចេញពីពិធីចែកសញ្ញាប័ត្រវិទ្យាល័យ Huguenot ។  គួរឲ្យដឹងថា សហរដ្ឋអាមេរិក បានស៊ាំខ្លាំងទៅហើយនឹងករណីបាញ់បោះសេរីទ្រង់ទ្រាយធំនៅតាមទីសាធារណៈ ដូចជាតាមសាលារៀន ផ្សារទំនើប និងតាមព្រះវិហារ ។  យោងតាមឯកសារអំពើហិង្សាអាវុធ Gun Violence Archive បានឲ្យដឹងថា ករណីបាញ់ប្រហារទ្រង់ទ្រាយធំនេះ គឺជាករណីបាញ់ប្រហារលើកទី ២៧៩នៅសហរដ្ឋអាមេរិក អំឡុងរយៈពេល១៥៧ថ្ងៃដំបូងក្នុងឆ្នាំ ២០២៣នេះ ពោលគឺមនុស្ស ៤នាក់ ឬច្រើនជាងនេះ រងការបាញ់ប្រហារ ឬត្រូវបានសម្លាប់ នៅក្នុងឧបទ្ទេវហេតុមួយលើក ដែលនេះពុំរាប់បញ្ចូលខ្មាន់កាំភ្លើងនោះទេ ៕

នគរបាលកេនយ៉ា បាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើក្រុមបាតុករ ដើរក្បួនតវ៉ាប្រឆាំងសំណើច្បាប់ហិរញ្ញវត្ថុ

2023/06/07 11:18:59 am        82
កេនយ៉ា៖ នគរបាលកេនយ៉ា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ជិតសភា កាលពីថ្ងៃអង្គារ លើហ្វូងមនុស្សរាប់រយនាក់ កំពុងតវ៉ាទៅនឹងសំណើច្បាប់ហិរញ្ញវត្ថុ ដែលនឹងដំឡើងការបង់ពន្ធលើប្រេងឥន្ធនៈ ការសាងសង់លំនៅឋាន និងផ្នែកឌីជីថល។ លោកប្រធានាធិបតី William Ruto ដែលបានជាប់ឆ្នោតកាលពីខែសីហា សម្រាប់វេទិកា ជួយដល់ជនក្រីក្រ កំពុងស្ថិតក្រោមសម្ពាធដើម្បីបង្កើនចំណូលនៅក្នុងកម្លាំងសេដ្ឋកិច្ចរបស់អាហ្វ្រិកខាងកើតមួយនេះ ស្របពេលមានការប្រឈមទៅនឹងការសងបំណុលកំពុងកើនឡើង។ ប៉ុន្តែសំណើនេះ បានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីមន្ត្រីរដ្ឋការ និងក្រុមបក្សនយោបាយប្រឆាំង ដែលនិយាយថា កត្តានេះ ប៉ះពាល់ដល់ជីវិភាពរស់នៅប្រចាំថ្ងៃដ៏ធ្ងន់ធ្ងរ សម្រាប់ប្រជាពលរដ្ឋ រួចទៅហើយ។  អ្នកសារព័ត៌មាន Reuters បាននិយាយថា នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុរប្រមាណ៥០០ នាក់ ដែលបានដើរហែក្បួនទៅកាន់អគាររដ្ឋសភា ដើម្បីដាក់ញ្ញត្តិមួយប្រឆាំងនឹងសំណើច្បាប់នេះ។ គេបានមើលឃើញនគរបាលបានឃុំខ្លួនអ្នកតវ៉ាចំនួន១១នាក់ ។ លោក Ruto បានការពារសំណើច្បាប់នេះ ដោយនិយាយថាការសម្រេចនានារបស់ខ្លួន ចាំបាច់ក្នុងការធានាស្ថិរភាពហិរញ្ញវត្ថុ និងបង្កើតការងារសម្រាប់យុវជន ដោយការកសាងលំនៅឋានថ្មីប្រើប្រាស់ហិរញ្ញវត្ថុបានមកពីការយកពន្ធពីការសាងសង់លំនៅឋាន។ គេរំពឹងថា ច្បាប់នេះនឹងត្រូវបោះឆ្នោតសម្រេចនៅសប្ដាហ៍ក្រោយ៕

ក្រុមបាតុករបារាំងប្រឆាំងកំណែទម្រង់សោធន៍និវត្តិន៍បានសម្រុកចូលទីស្នាក់ការកណ្ដាលអូឡាំពិករដូវក្ដៅ

2023/06/07 10:37:25 am        89
បារាំង៖ ក្រុមបាតុករប្រឆាំងកំណែទម្រង់អាយុចូលនិវត្តន៍បារាំង បានសម្រុកចូលក្នុងទីស្នាក់ការកណ្ដាល Paris 2024 Olympic Games កាលពីថ្ងៃអង្គារ ខណៈដែលក្រុមសហជីព បានសម្រេចប៉ុនប៉ងចុងក្រោយដើម្បីដាក់សម្ពាធក្នុងការកែប្រែការដំឡើងអាយុចូលនិវត្តន៍របស់លោកប្រធានាធិបតី Emmanuel Macron។ ក្រុមអ្នកតវ៉ាស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ បានដុតរថយន្ត នៅកណ្ដាលផ្លូវក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី៦ខែឧសភា ដែលបង្ខំឲ្យនគរបាលប្រើឧស្ម័នបង្ហូរទឹកភ្នែក ទប់ទល់នឹងការតវ៉ានេះ។ទូរទស្សន៍ BFM បានបង្ហាញរូបភាពនៃក្រុមសកម្មប្រយុទ្ធសហជីព ប្រកាន់ជំហរតឹងរ៉ឹង CGT រាប់សិបនាក់ សម្រុកចូលកាន់កាប់មួយរយៈខ្លី លើអគារអូឡាំពិកក្នុងសង្កាត់ Aubervilliers (អូប៊ែរវីលីយេ) ភាគខាងជើងក្រុងប៉ារីស ខណៈក្បួនជាច្រើនកំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុងតូចធំទូទាំងប្រទេសបារាំង។អ្នកនាំពាក្យពហុកីឡដ្ឋានអូឡាំពិក បានប្រាប់សារព័ត៌មាន Reuters ថា ពុំមានអំពើហិង្សានិងការខូចខាតទេ។ ក្រុមសហជីព បានប្រឆាំងទៅនឹងទង្វើរបស់លោក Macron ក្នុងការធ្វើឲ្យបុគ្គលិករដ្ឋបារាំងបន្ថែមអាយុធ្វើការយូរទៀតចាប់តាំងពីពាក់កណ្ដាលខែមករាមក ដោយដុតបញ្ឆេះឲ្យមានកូដកម្មនិងការតវ៉ា កើតឡើងមកដល់សព្វថ្ងៃ រហូតឈានដល់អំពើហិង្សា។ លោក Macron និយាយថា វាជារឿងចាំបាច់ក្នុងការដំឡើងអាយុចូលនិវត្តន៍ពី៦២ ដល់៦៤ ឆ្នាំ ដើម្បីទប់កុំឲ្យមានកង្វះប្រាក់សោធននិវត្តន៍។ ទោះជាយ៉ាងណា សហជីពនិយាយថា លុយនេះអាចរកបាននៅកន្លែងផ្សេងទៀត ដូចជាការយកពន្ធពីក្រុមអ្នកមានបន្ថែមទៀត៕

លោក Christie បើកយុទ្ធនាសម្រាប់តំណែងសេតវិមាន ដោយវាយប្រហារលោក Trump ថា «បម្រើតែខ្លួនឯង»

2023/06/07 10:14:48 am        102
អាមេរិក៖ លោក Chris Christie ដែលជាអតីតអភិបាលរដ្ឋ New Jersey របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានចាប់ផ្តើមយុទ្ធនាការប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៤ របស់លោក ដោយបានណែនាំខ្លួនឯងថា ជាបេក្ខជនតែមួយគត់ ក្នុងសមរភូមិរបស់គណបក្សសាធារណរដ្ឋដែលកំពុងរីកចម្រើនខ្លាំង ដោយមានបំណងចង់ប្រឈមផ្ទាល់ជាមួយគូប្រជែងដែលលោកហៅ «អ្នកបម្រើឲ្យតែខ្លួនឯង» គឺបេក្ខជននាំមុខលោក Donald Trump។កាលពីយុទ្ធនាការប្រជែងកៅអីសេតវិមានដ៏ជោគជ័យរបស់លោក Trump ក្នុងឆ្នាំ២០១៦ លោក Christie គឺជាទីប្រឹក្សាម្នាក់នាពេលនោះ ប៉ុន្តែចាប់តាំងពីពេលនោះមក លោកបានក្លាយជាអ្នករិះគន់ឥតសំចៃមាត់ ចំពោះការអះអាងក្លែងក្លាយរបស់អតីតប្រធានាធិបតីដែលថា ការបោះឆ្នោតឆ្នាំ២០២០ ត្រូវបានក្លែងបន្លំ។លោក Christie ដែលអតីតរដ្ឋអាជ្ញាសហព័ន្ធមួយរូបដែរនោះ បានចាប់ផ្តើមការប្រឹងប្រែងប្រជែងតំណែងសេតវិមានរបស់លោក នៅឯព្រឹត្តិការណ៍រចនាបថសាលាក្រុង នាមហាវិទ្យាល័យ Saint Anselm ក្នុងទីក្រុង Manchester រដ្ឋ New Hampshire។ លោកបានប្រើពេលតិចតួច ដើម្បីវាយប្រហារលោក Trump ដោយផ្ទាល់ ដោយចោទប្រកាន់ពីការគេចវេះមិនទទួលខុសត្រូវចំពោះកំហុសឆ្គងនានា ខណៈពេលដែលបារម្ភ និងខ្វល់តែពីខ្លួនឯងប៉ុណ្ណោះ។លោក Christie ដែលពេលនេះ មានវ័យ ៦០ឆ្នាំ បាននិយាយខ្លីៗថា៖ «មនុស្សឯកោ យកតែចិត្តខ្លួនឯង បម្រើតែខ្លួនឯង ដូច្នេះ មនុស្សអាត្មានិយមបែបនេះ មិនសមធ្វើជាអ្នកដឹកនាំគេនោះទេ»។ក្នុងចំណុចមួយផ្សេងទៀត លោកបានបង្ហាញចំណាប់អារម្មណ៍បែបចំអក ចំពោះលោក Trump ដោយអះអាងថា លោកនឹងសាងសង់កំពែងព្រំដែនភាគខាងត្បូង ដោយការចំណាយរបស់ប្រទេសម៉ិកស៊ិក ហើយបាននិយាយថា លោក Trump គួរត្រូវបានស្ដីបន្ទោសច្រើនជាងប្រធានាធិបតីបច្ចុប្បន្នលោក Joe Biden សម្រាប់ការបរាជ័យនៃគោលនយោបាយអន្តោប្រវេសន៍របស់ប្រទេស។លោក Christie ទទួលបានលទ្ធផលមិនល្អនោះឡើយ សម្រាប់ការស្ទង់មតិសាធារណៈរហូតមកដល់ពេលនេះ ដោយលោកទទួលបានការគាំទ្រត្រឹមតែ ១ភាគរយប៉ុណ្ណោះ ពីអ្នកបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋដ៏មានសក្តានុពល នៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន Reuters/Ipsos ក្នុងខែឧសភា បើប្រៀបធៀបទៅនឹងការគាំទ្រ ៤៩ភាគរយរបស់លោក Trump និងការគាំទ្រ ១៩ភាគរយលើអភិបាលរដ្ឋ Florida លោក Ron DeSantis៕

សម្តេចតេជោ អំពាវនាវឲ្យពលរដ្ឋធ្វើការស្ងប់ស្ងាត់ ក្រោយមានជនអគតិធ្វើចលនារារាំងមិនឲ្យទៅបោះឆ្នោត

2023/06/07 10:14:28 am        199
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ សូមរក្សាភាពស្ងប់ស្ងាត់ កុំស្តាប់តាមការញុះញង់ និងចលនារបស់ជនអគតិមួយក្តាប់តូច ដែលធ្វើការរារាំងមិនឲ្យបងប្អូនទៅចូលរួមបោះឆ្នោត នាពេលខាងមុខនេះ។ក្នុងឱកាសអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ខណៈយុទ្ធនាការ​បោះឆ្នោតសកលអាណត្តិទី៧ កាន់តែ​ខិតជិត​មកដល់ សូមបងប្អូនប្រជាពលរដ្ឋ​ទាំងអស់ ដែលមានសិទ្ធិបោះឆ្នោតអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ប្រកប​ដោយ​បរិយាកាស​នយោបាយ​អព្យាក្រឹត្យ ​និងស្របទៅតាមសិទ្ធិជ្រើសរើសរបស់បងប្អូនប្រជាពលរដ្ឋ ដោយកុំស្តាប់តាមការញុះញង់ពីមជ្ឈដ្ឋាននានា ដែលមានចេតនា​ទុច្ចរិត​បន្ទច់បង្អាក់​មិនឲ្យបងប្អូនទៅបោះឆ្នោត​ដោយហេតុផលនេះហេតុផលនោះជាដើម។សូមបញ្ជាក់ថា នៅរយៈពេលប៉ុន្មានថ្ងៃមកនេះមានជនអគតិមួយក្តាប់តូច ដែលសុទ្ធតែអ្នករត់ចោល ស្រុកបានប្រើធម្យោបាយ​ទុច្ចរិតនានា ក្នុងគោលបំណងរារាំង​មិនឲ្យបងប្អូនទៅ​ចូលរួម​ការបោះឆ្នោត​តំណាងរាស្រ្តអាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ​ដោយសារតែគ្មានវត្តមានបក្សនេះ បក្សនោះជាដើម។យ៉ាងណាក៏ដោយបន្ទាប់ពីបានដឹង និងឃើញនូវសកម្មភាព​បន្ទច់បង្អាក់​ពីក្រុមទាំងនោះ ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាន​អំពាវនាវដល់បុគ្គលដែលមានចេតនាទុច្ចរិតទាំងនោះ ​ត្រូវបញ្ឈប់នូវសកម្មភាពរបស់ខ្លួនជាបន្ទាន់ ហើយប្រសិន​បើក្នុងករណីមិនបញ្ឈប់​សកម្មភាពទាំងនេះទេ គ.ជ.ប នឹងមានវិធានការយ៉ាង​ម៉ឺងម៉ាត់​បំផុតចំពោះសកម្មភាពរបស់ពួកផងខ្លួន​ ដែលបានរំលោភលើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្របទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប៕អត្ថបទ៖ បានចក់

អាមេរិកដាក់ទណ្ឌកម្មអ៊ីរ៉ង់ និងចិន ដោយដាក់គោលដៅលើមីស៊ីល និងកម្មវិធីយោធារបស់ទីក្រុងតេអេរ៉ង់

2023/06/07 10:01:42 am        93
អាមេរិក៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានសម្រេចដាក់ទណ្ឌកម្មលើបុគ្គលនិងអង្គភាពអាជីវកម្មជាច្រើន នៅប្រទេសចិន ហុងកុង និងអ៊ីរ៉ង់ ដោយក្នុងរួមទាំងសេនាអនុព័ន្ធការពារជាតិរបស់អ៊ីរ៉ង់ នៅទីក្រុងប៉េកាំងផងដែរ ជុំវិញការចោទប្រកាន់ថា អ្នកទាំងនោះបានជួយទិញគ្រឿងបង្គុំ និងបច្ចេកវិទ្យា ដែលជាកត្តាដ៏សំខាន់ ក្នុងការអភិវឌ្ឍមីស៊ីលបាលិស្ទិករបស់ប្រទេសអ៊ីរ៉ង់។កាលពីព្រឹកថ្ងៃអង្គារ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការអ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់បានបង្ហាញនូវអ្វីដែលក្រុមមន្ត្រីបានពិពណ៌នាថា ជាមីស៊ីលបាលិស្ទិកល្បឿនលឿនជាងសំឡេងផលិតក្នុងប្រទេសលើកដំបូង ជាការប្រកាសមួយ ដែលទំនងជាបង្កើននូវការបារម្ភកាន់តែខ្លាំងរបស់លោកខាងលិចអំពីសមត្ថភាពមីស៊ីលរបស់ទីក្រុងតេអេរ៉ង់។លោក Brian Nelson អនុរដ្ឋមន្ត្រីរតនាគារជាតិទទួលបន្ទុកភេរវកម្ម និងចារកម្មហិរញ្ញវត្ថុ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សហរដ្ឋអាមេរិក នឹងបន្តកំណត់គោលដៅបណ្តាញផ្គត់ផ្គង់ឆ្លងដែនខុសច្បាប់ ដែលគាំទ្រការផលិតមីស៊ីលបាលិស្ទិករបស់អ៊ីរ៉ង់ និងកម្មវិធីយោធាផ្សេងៗទៀត»។ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយលើអ៊ីរ៉ង់ រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងនោះរួមទាំងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិករបស់ប្រទេសនេះ ហើយនិងការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សផងដែរ។ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មនេះ តំណាងរបស់អ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក និងស្ថានទូតចិន នៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗនោះទេ ចំពោះការស្នើសុំការអត្ថាធិប្បាយ៕

យុទ្ធនាការសិទ្ធិមនុស្សបានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នសម្រាប់មនុស្សស្រឡាញ់ភេទដូចគ្នានៅអាមេរិក

2023/06/07 09:41:19 am        86
អាមេរិក៖ យុទ្ធនាការសិទ្ធិមនុស្ស (HRC) កាលពីថ្ងៃអង្គារបានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នជាផ្លូវការសម្រាប់មនុស្សស្រឡាញ់ភេទដូចគ្នានៅសហរដ្ឋអាមេរិក ដោយលើកឡើងពីការអនុម័តច្បាប់ជាង ៧០ នៅក្នុងរដ្ឋជាង១០ ដែលកំណត់គោលដៅយ៉ាងជាក់លាក់ចំពោះសហគមន៍នេះ។ ក្រុមនេះបាននិយាយនៅក្នុងការព្រមានរបស់ខ្លួនថា យ៉ាងហោចណាស់សំណើច្បាប់ចំនួន ៥២៥ប្រឆាំងនឹងក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា ត្រូវបានដាក់ចេញនៅឆ្នាំនេះនៅក្នុងរដ្ឋចំនួន ៤១ រួមមានច្បាប់ជាង ២២០ ដែលកំណត់គោលដៅយ៉ាងច្បាស់លាស់ទៅលើក្រុមមនុស្សកែភេទ។ សំណើច្បាប់នេះប្រឆាំងនឹង ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា មិនតិចជាង៧៦ច្បាប់ទេ ដើម្បីអនុម័តបានក្លាយជាច្បាប់នៅឆ្នាំនេះដោយករណីរបស់យុទ្ធនាការសិទ្ធិមនុស្ស កើនឡើងជាងពីរដងកាលពីឆ្នាំមុន ដែលជាឆ្នាំដ៏អាក្រក់បំផុតក្នុងកំណត់ត្រា។ ប្រធានក្រុមយុទ្ធនាការសិទ្ធិមនុស្ស លោកស្រី Kelley Robinson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការគំរាមកំហែងកាន់តែច្រើនដែលប្រឈមនឹងមនុស្សរាប់លាននាក់នៅក្នុងសហគមន៍របស់យើងគឺមិនពមមែនគ្រានើតែជាការយល់ឃើញនោះទេ គឺជារឿងពិតប្រាកដ ជាក់ស្តែងនិងគ្រោះថ្នាក់ ។ក្នុងករណីជាច្រើនពួកគេកំពុងបណ្ដុះឲ្យមានអំពើហិង្សាលើមនុស្ស ស្រឡាញ់ភេទដូចគ្នា ដោយបង្ខំគ្រួសារឲ្យលុបបំបាត់ជីវិតរបស់ពួកគេចេញ និងភៀសខ្លួនចេញពីផ្ទះរបស់ពួកគេដើម្បីស្វែងរករដ្ឋដែលមានសុវត្ថិភាព និងបង្កឲ្យមានរលកនៃការរើសអើងកាន់តែខ្លាំង និងការអំពើស្អប់ខ្ពើមអ្នកកែភេទកាន់តែកើនឡើង ដែលធ្វើឲ្យសុវត្ថិភាពរបស់យើងម្នាក់ៗ ស្ថិតនៅក្នុងហានិភ័យ៕

សម្តេចតេជោ ស្នើឲ្យវៀតណាម ចាប់បញ្ជូនទណ្ឌិតក្បត់ជាតិនិងបក្សពួកមកកម្ពុជា ប្រសិនពួកគេចូលទៅវៀតណាម

2023/06/07 09:37:10 am        400
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យភាគីវៀតណាម ជួយចាប់ទណ្ឌិតក្បត់ជាតិបីជំនាន់ និងបក្សពួកបញ្ជូនមកកម្ពុជា ជាបន្ទាន់ប្រសិនបើពួកទាំង​នោះចូលទៅទឹកដីវៀតណាម ខណៈសម្តេច បានទទួលបានព័ត៌មានថា ក្រុមក្បត់ជាតិទាំងនោះ ដើម្បីតែចង់ឌឺដង និងចង់ឲ្យសម្តេចខឹងបាន ប្រកាសប្រើលិខិតឆ្លងដែនរបស់បារាំង​ចូលទឹកដី​ប្រទេសវៀតណាម​ក្នុងនាមអ្នកទេសចរណ៍។ក្នុងឱកាសអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ ​សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា និងវៀតណាម មាន​បត្យាប័ន​ក្នុងការបញ្ជូនអ្នកទោសទៅវិញទៅមក ជាមួយគ្នាដូច្នេះ​ប្រសិនបើឃើញពួកអាក្បត់ជាតិបីជំនាន់ ​និងបក្សពួកចូលទៅទឹកដីវៀតណាម សូមចាប់បញ្ជូនពួកទាំងនោះកម្ពុជាភ្លាម។ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានប្រកាសផ្តាំទៅក្រុមប្រឆាំង និងក្រុមវិភាគមួយក្តាប់តូចផងដែរថា ការដែលសម្តេចគំរាមប្រើប្រាស់កាំភ្លើងធំបាញ់​កម្ទេច​ជនក្បត់ជាតិទាំងនោះ គឺដោយសារតែក្រុមបក្សពួកទាំងនោះប្រកាសចង់ធ្វើសង្រ្គាមជាមួយសម្តេច តាមរយៈការ​ញុះញង់ និងអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបែកាណុងកាំភ្លើងមករកសម្តេច ដូច្នេះដើម្បីការពារមិនឲ្យប្រទេសមានសង្រ្គាម ត្រូវតែ​កម្ទេច​មេបក្ស​ពួករបស់វាមុន៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelensky ប្រាប់ថា កំពុងពិចារណាជាមួយលោក Trump អំពី «កិច្ចព្រមព្រៀងយានដ្រូនដ៏ធំ»
07/18/2025 04:07 PM
អ៊ីរ៉ង់ ច្រានចោលការអះអាងរបស់អាមេរិកពីការបញ្ជូនគ្រឿងយុទ្ធោបករណ៍ទៅកាន់ប្រទេសយេម៉ែន
07/18/2025 04:07 PM
សហរដ្ឋអាមេរិក៖ ការឈប់សំចតរបស់មេដឹកនាំកោះតៃវ៉ាន់ នឹងមិនមែនជារឿងប្លែកទេ
07/18/2025 03:07 PM
ប្រទេសបារាំង បញ្ចប់វត្តមានទ័ពអចិន្ត្រៃយ៍នៅក្នុងប្រទេសសេណេហ្គាល់
07/18/2025 03:07 PM
ប្រជាជនលីបេរីយ៉ា ទាមទារកំណែទម្រង់ជុំវិញស្ថានភាពសេដ្ឋកិច្ច និងការប្រព្រឹត្តមិនត្រឹមត្រូវ
07/18/2025 03:07 PM
រុស្សីបានបាញ់ទម្លាក់យានដ្រូនអ៊ុយក្រែនចំនួន ៧៣គ្រឿង ក្នុងនោះ ៣គ្រឿង ហោះសំដៅទីក្រុងមូស្គូ
07/18/2025 03:07 PM
អ្នកការទូត៖ រុស្ស៊ីគាំទ្រអធិបតេយ្យភាពរបស់ប្រទេសលីបង់ ស្របពេលមានសម្ពាធរបស់សហរដ្ឋអាមេរិក
07/18/2025 03:07 PM
អាមេរិកចាត់ទុកក្រុមដែលបានអះអាងពីការវាយប្រហារនៅតំបន់កាស្មៀរ ជាក្រុមភេរវករ
07/18/2025 03:07 PM
អភិបាលខេត្តកំពង់ឆ្នាំង ដាក់បទបញ្ជាម៉ឺងម៉ាត់អោយអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
07/18/2025 02:07 PM
សម្ដេចធិបតី អនុញ្ញាតឲ្យមេបញ្ជាការកងទ័ពជើងគោកនៃសាធារណរដ្ឋហ្វីលីពីន ចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ
07/18/2025 02:07 PM