សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធបើកការដ្ឋានល្បឿនលឿនភ្នំពេញ-បាវិត

2023/06/07 07:24:37 am        582
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន(Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ។ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាផ្លូវល្បឿនលឿន ខ្សែទី២ ក្នុងប្រទេសកម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលដាក់ឱ្យប្រើប្រាស់ ជាផ្លូវការកាល ពីឆ្នាំ ២០២២កន្លងទៅនេះ។ពិធីនៅថ្ងៃព្រឹកនេះ ក្រៅតែពីការបើកការដ្ឋានសាងសង់ផ្លូវ ល្បឿនលឿន ភ្នំពេញ-បាវិត ហើយ នោះ ក៏មានពិធីភ្ជាប់ជាមួយនឹងការបើកការ ដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពានផងដែរ។ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ផ្លូវល្បឿនលឿននេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៅក្នុងចំណោមសមិទ្ធផលជាតិសំខាន់ៗជាច្រើននៅទូទាំងប្រទេស ដែលបាន កើត ចេញពីកិច្ចខិតខំប្រឹងប្រែងរបស់អគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់កម្ពុជា គឺសម្តេចតេជោនាយករដ្ឋមន្ត្រី និងការចូលរួម ចំណែក មិន អាចខ្វះបានពីបណ្តាប្រទេសជាមិត្តរបស់កម្ពុជា និងដៃគូអភិវឌ្ឍន៍នានា។គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ផ្លូវនេះ មានខ្សែផ្លូវឆ្លង កាត់ខេត្តកណ្តាល ប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូ ម៉ែត្រ។គម្រោងនេះនឹងត្រូវអនុវត្តការងារបច្ចេកទេសសាងសង់ដោយ៖-ក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ១០សង់ទីម៉ែត្រ និងថ្មលាយកៅស៊ូ(ATB) ១២ សង់ទីម៉ែត្រ ទទឹងតួផ្លូ វ ២៤,៥ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្ដធ្វើចរាចរណ៍ចំនួន៤គន្លង(២គន្លងទៅ-២គន្លងមក) ដែលគ ន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ ខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវ ទទឹង ៣ម៉ែត្រ ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូ ទទឹង ២,៥ម៉ែត្រ និងចិញ្ចើមផ្លូវក្រាលក្រួសក្រហម ទទឹង ០,៧៥ម៉ែត្រ ទាំ ងសងខាង។-សាងសង់ស្ពានធំ និងស្ពានមធ្យមចំនួន ២៦កន្លែង ប្រវែងសរុប ២២៦៦ម៉ែត្រ ស្ពានតូចចំនួន ១៦កន្លែង ប្រវែងសរុប ២៥៦ម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ១៩៧កន្លែង។-សាងសង់ផ្លូវប្តូរទិសចរាចរណ៍(Interchange) ចំនួន ៥កន្លែង ផ្លូវរូងក្រោមដីទំហំធំ និងទំហំតូច ចំនួន ២០៤កន្លែង។-សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាក(Service Area) ចំនួន ២កន្លែង ចំណតរថយន្ត(Parking Area) ចំនួន ១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវ(Maintenance Center) ចំនួន ៣កន្លែង និងបញ្ជរបង់ប្រាក់ចំនួន ៦កន្លែង។-រៀបចំបំពាក់សម្ភារបរិក្ខារផ្លូវថ្នល់រួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញា គំនូសសញ្ញា បង្គោលគីឡូ ម៉ែត្រ និងរបាំងសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសរបស់ផ្លូវល្បឿនលឿន។-ផ្លូវល្បឿនលឿននេះ អនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០ និង ១២០គីឡូម៉ែត្រ/ក្នុងមួយម៉ោង។-គម្រោងនេះ នឹងរួមបញ្ចូលការសាងសង់ហេដ្ឋារចនាសម្ពន្ធឆ្លងកាត់ព្រំដែន ដោយរាជរដ្ឋាភិបាល ទទួលបន្ទុកកិច្ចលទ្ធកម្មដីសម្រាប់ទីតាំង និងសាងសង់ហេដ្ឋារចនាសម្ពន្ធឆ្លងកាត់ព្រំដែននេះ។ទន្ទឹមនឹងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ រាជរដ្ឋាភិបាលក៏បានសម្រេចឱ្យមានការសា ងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ ស្ពាននេះជាប្រភេទស្ពានបេតុ ង មានប្រវែង ១៦០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានមានប្រវែង ២១ ០០ ម៉ែត្រ ទទឹង ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូAC កម្រាស់ ១០សង់ទីម៉ែត្រ រួមទាំងការសាងសង់ផ្លូវប្ដូរទិសចរាចរណ៍(Interchange)ចំនួន ១កន្លែង និងផ្លូវក្រោមស្ពាន(Underpass) ចំនួន ២កន្លែង។ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ប៊ីលានដុល្លារ ក្រោ មទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០ភាគរយ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង ៨០ភាគរយ ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។ដោយឡែកស្ពានឆ្លងកាត់ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨លានដុល្លារ ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងថវិកាបដិភាគសម្រាប់ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ គម្រោងទាំងពីរនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុ នសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧៕

ប្រធានាធិបតីកូរ៉េខាងត្បូងព្រមានថាកូរ៉េខាងជើងកំពុងពង្រឹងសមត្ថភាពមីស៊ីល និងនុយក្លេអ៊ែរ

2023/06/06 02:08:19 pm        80
កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និយាយនៅថ្ងៃអង្គារនេះថា កូរ៉េខាងជើងកំពុងពង្រឹងសមត្ថភាពមីស៊ីល និងនុយក្លេអ៊ែររបស់ពួកគេ ហើយនិងធ្វើឲ្យស្របច្បាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ខណៈពេលដែលភាពតានតឹងឡើងកម្តៅខ្លាំង ក្រោយការព្យាយាមបាញ់បង្ហោះផ្កាយរណបចារកម្មពុំបានជោគជ័យលើកដំបូងរបស់ទីក្រុងព្យុងយ៉ាង ។  អំឡុងអនុសាសន៍របស់លោកនៅក្នុងពិធីរំឭកទិវាអនុស្សាវរីយនៅទីក្រុងសេអ៊ូល លោក Yoon និយាយថា បច្ចុប្បន្នសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ត្រូវបានដំឡើងដល់សម្ព័ន្ធភាពដោយផ្អែកលើនុយក្លេអ៊ែរ ។ រដ្ឋាភិបាល និងយោធារបស់ពួកយើង នឹងបង្កើតស្ថានការណ៍សន្តិសុខពាសដែកផ្អែកលើសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ខ្លាំងក្លាជាងមុនពុំធ្លាប់ដែលមាន និងការពារជីវិត និងសុវត្ថិភាពប្រជាជនរបស់ពួកយើង ។  កាលពីខែមេសាកន្លងទៅ លោក Yoon និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានព្រមព្រៀងគ្នានៅក្នុងសេចក្តីប្រកាស "Washington Declaration" ដើម្បីបង្កើតក្រុមប្រឹក្សានុយក្លេអ៊ែរ ធ្វើឲ្យកូរ៉េខាងត្បូងយល់ដឹងកាន់តែច្បាស់ជាងមុនលើការរៀបផែនការយថាហេតុរបស់សហរដ្ឋអាមេរិក ក្នុងការរារាំង និងឆ្លើយតបចំពោះឧបទ្ទេវហេតុនុយក្លេអ៊ែរណាមួយនៅក្នុងតំបន់ ។  សូមបញ្ជាក់ថា កូរ៉េខាងជើង បានព្យាយាមបាញ់បង្ហោះផ្កាយរណបចារកម្មលើកដំបូងរបស់ខ្លួនទៅកាន់ទីអវកាសកាលពីថ្ងៃទី ៣១ ខែឧសភាកន្លងទៅ បើទោះបីជាវាបញ្ចប់ទៅទាំងបរាជ័យក៏ដោយ ។ ពួកគេបានសន្យាថានឹងបាញ់ផ្កាយរណបមួយគ្រឿងទៀត ក្នុងពេលដ៏ខ្លីខាងមុខនេះ ៕

នាវាចិនចាកចេញពីដែនទឹកវៀតណាម បន្ទាប់ពីមានការចរចា រវាងអាមេរិក និងចិន

2023/06/06 01:32:57 pm        82
ចិន៖ អ្នកជំនាញតាមដានការចរាចររបស់នាវា បាននិយាយថា នាវាស្រាវជ្រាវរបស់ចិន និងនាវាអមដំណើររបស់ខ្លួន ដែលបានធ្វើប្រតិបត្តិការជិតមួយខែ ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ(EEZ)របស់ប្រទេសវៀតណាម នៅសមុទ្រចិនខាងត្បូង បានចាកចេញពីដែនទឹកទាំងនោះហើយ កាលពីយប់ថ្ងៃចន្ទ (ទី៥ ខែមិថុនា) បន្ទាប់ពីមានការចរចាកម្រិតខ្ពស់សហរដ្ឋអាមេរិក-ចិន។យោងតាមទិន្នន័យតាមដានប្រតិបត្តិការនាវាចរណ៍ បានឲ្យដឹងថា នាវាចិន ឈ្មោះ Xiang Yang Hong 10 បានចាប់ផ្តើមធ្វើដំណើរក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់វៀតណាម កាលពីថ្ងៃទី៧ ខែឧសភា ដែលពេលខ្លះមានអមដោយនាវាជាច្រើនគ្រឿង និងបើកឆ្លងកាត់ជាទៀងទាត់តំបន់ឧស្ម័ន និងប្រេង ដែលប្រតិបត្តិការដោយក្រុមហ៊ុនរបស់ប្រទេសរុស្ស៊ី។តែកាលពីថ្ងៃចន្ទ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងចិន បានជួបពិភាក្សាគ្នា នៅទីក្រុងប៉េកាំង ដែលភាគីទាំងពីរហៅថាកិច្ចពិភាក្សាស្ថាបនា នាវារបស់ចិន និងនាវាអមដំណើរជាងពាក់កណ្ដាល បានចាប់ផ្តើមធ្វើដំណើរត្រឡប់ទៅកោះហៃណាន (Hainan) របស់ប្រទេសចិនវិញ ដោយចាកចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់វៀតណាមប្រហែលពាក់កណ្តាលអធ្រាត្រ។នៅពេលត្រូវបានសួរអំពីការធ្វើចរាចររបស់នាវាទាំងនេះ ក្រសួងការបរទេសចិន មិនបានធ្វើអត្ថាធិប្បាយអ្វីនោះឡើយ ពាក់ព័ន្ធនឹងការវិលត្រឡប់ទៅកាន់កោះហៃណាន (Hainan) វិញ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នាវាស្រាវជ្រាវវិទ្យាសាស្ត្ររបស់ចិន ដែលធ្វើសកម្មភាពស្រាវជ្រាវធម្មតា នៅក្នុងដែនសមុទ្រក្រោមដែនសមត្ថកិច្ចរបស់ប្រទេសចិន គឺស្របច្បាប់ និងត្រឹមត្រូវ។ ករណីនៃការឆ្លងចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសមួយផ្សេងទៀតនោះ មិនមានឡើយ»។ដោយឡែកក្រសួងការបរទេសវៀតណាមវិញ មិនបានឆ្លើយតបទៅនឹងការស្នើសុំការអត្ថាធិប្បាយនោះទេ៕

ខ្មាន់កាំភ្លើង សម្លាប់មនុស្សរាប់សិបនាក់ និងចាប់ជម្រិតក្មេងៗជាច្រើននាក់នៅភាគខាងជើងនីហ៊្សេរីយ៉ា

2023/06/06 01:29:57 pm        58
នីហ៊្សេរីយ៉ា៖ ក្រុមនគរបាល និងក្រុមអ្នកស្រុក និយាយថា ក្រុមខ្មាន់កាំភ្លើងនៅតំបន់ភាគខាងជើងប្រទេសនីហ៊្សេរីយ៉ា បានសម្លាប់មនុស្សរាប់សិបនាក់ និងបានចាប់ជម្រិតក្មេងៗជាច្រើននាក់ផ្សេងទៀត អំឡុងការវាយប្រហារដាច់ដោយឡែកពីគ្នា ២លើក ដែលជាឧបទ្ទេវហេតុចុងក្រោយនៅក្នុងតំបន់ញាំញីដោយសារអំពើហិង្សាប្រដាប់អាវុធ ។  ក្រុមប្រដាប់អាវុធជិះទោចក្រយានយន្ត តែងតែឆក់ឱកាសពីចំនួនកងកម្លាំងតិចតួចនៅក្នុងតំបន់ ដើម្បីចាប់ជម្រិតអ្នកភូមិ អ្នកជិះទោចក្រយានយន្ត និងសិស្សសាលា ជាការដោះដូរនឹងប្រាក់លោះ ។  ក្រុមអ្នកស្រុក និយាយថា ក្រុមប្រដាប់អាវុធ បានវាយប្រហារលើភូមិ Janbako និងភូមិ Sakkida ស្ថិតក្នុងរដ្ឋភាគពាយ័ព្យ Zamfara កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោច ២៤នាក់ ។  ក្រុមខ្មាន់កាំភ្លើង បានចាប់ជម្រិតក្មេងៗជាច្រើននាក់ ដែលដើររកអុសនៅក្នុងព្រៃស្ថិតក្នុងភូមិក្បែរគ្នា Gora ។  លោក Hussaini Ahmadu និងលោក Abubakar Maradun គឺជាប្រជាពលរដ្ឋរស់នៅក្នុងភូមិ Janbako និងភូមិ Sakkida និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រតាមទូរស័ព្ទថា កាលពីរយៈពេល ១សប្តាហ៍មុន ក្រុមប្រដាប់អាវុធ បានទាមទារឲ្យអ្នកភូមិបង់ថ្លៃសេវា ដើម្បីឲ្យពួកគេអាចធ្វើកសិកម្មលើដីចម្ការរបស់ពួកគេបាន ប៉ុន្តែក្រុមអ្នកភូមិ ពុំព្រមធ្វើតាមនោះឡើយ  ។លោក Yazid Abubakar គឺជាអ្នកនាំពាក្យរដ្ឋZamfara បានបញ្ជាក់ពីការវាយប្រហារនេះ ប៉ុន្តែលោកនិយាយថា មានតែមនុស្ស ១៣នាក់ប៉ុណ្ណោះ ត្រូវបានរាយការណ៍ថាបានស្លាប់ និងក្មេងប្រុស-ស្រី ៩នាក់ត្រូវបានគេចាប់ជម្រិត ។  ដោយឡែក នៅរដ្ឋភាគកណ្តាល Benue ក្រុមខ្មាន់កាំភ្លើង បានសម្លាប់មនុស្ស ២៥នាក់ និងបានដុតកម្ទេចចោលលំនៅឋានរបស់ប្រជាពលរដ្ឋ អំឡុងការវាយប្រហារកាលពីថ្ងៃសៅរ៍នៅតំបន់សហគមន៍ Imande Mbakange ។ មូលហេតុនៃការវាយប្រហារ ពុំត្រូវបានគេដឹងនោះទេ ៕

លោក Mike Pence ចូលរួមការប្រកួតប្រជែងប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២៤

2023/06/06 12:10:24 pm        103
អាមេរិក៖ អតីតអនុប្រធានាធិបតីលោក Mike Pence បានដាក់ឯកសារកាលពីថ្ងៃចន្ទដែលប្រកាសពីបេក្ខភាពប្រធានាធិបតីរបស់លោក ដែលចាប់ផ្តើមយុទ្ធនាការរយៈពេលយូរទល់នឹងអតីតប្រធានាធិបតីដែលលោកបានបម្រើការនៅក្រោមលោក Donald J. Trump ។ លោក Mike Pence ដែលបានដាក់ឯកសារចំបាច់ដើម្បីឈរឈ្មោះនៅគណៈកម្មការធិការបោះឆ្នោតសហព័ន្ធ បានស្ថិតក្នុងការស្ទង់មតិក្នុងតួលេខតែមួយខ្ទង់ ក្នុងរាល់ការស្ទង់មតិសាធារណៈដែលបានធ្វើឡើងរហូតមកដល់ពេលនេះ ដោយនៅពីក្រោយលោក Trump ដែលបានកែទម្រង់គណបក្សសាធារណៈរដ្ឋ កាលពី៧ឆ្នាំកន្លងទៅនេះ។ អតីតប្រធានាធិបតីរូបនេះ ត្រូវបានគេរំពឹងថា នឹងប្រកាសយុទ្ធនាការរបស់លោកជាផ្លូវការនៅក្នុងការជួបជុំមួយនៅខាងក្រៅទីក្រុង Des Moines នៅថ្ងៃពុធ ១ថ្ងៃបន្ទាប់ពីអតីតអភិបាលក្រុងលោក Chris Christie ត្រូវបានគេរំពឹងថានឹងចូលរួមការប្រកួតប្រជែង ហើយនៅថ្ងៃតែមួយនេះដែរ អភិបាលក្រុង North Dakota លោក Doug Burgum នឹងកំណត់ពេលចូលរួមផងដែរ។ លោក Pence មានផែនការធ្វើយុទ្ធនាការដ៏ទូលំទូលាយនៅក្នុងរដ្ឋ Iowa ជារដ្ឋតែងតាំងដំបូង និងជាកន្លែងមួយដែលទីតាំងអភិរក្សនិយមដ៏តឹងរ៉ឹងរបស់លោកលើបញ្ហាជាច្រើនដូចជាការរំលូតកូន ដែលអាចអំពាវនាវដល់អ្នកបោះឆ្នោតប្រកាន់តឹងខាងនិកាយប្រូតេស្តង់នៃគ្រឹស្តិ៍សាសនា៕

ចិនបើកសម្ពោធស្ថានទូត នៅហុងឌុយរ៉ាស

2023/06/06 12:06:53 pm        128
ហុងឌុយរ៉ាស៖ សាធារណរដ្ឋប្រជាមានិតចិន បានបើកសម្ពោធស្ថានទូតរបស់ខ្លួនជាផ្លូវការ នៅសាធារណរដ្ឋហុងឌុយរ៉ាសកាលពីថ្ងៃចន្ទ បន្ទាប់ពីប្រទេសទាំងពីរ បានបង្កើតទំនាក់ទំនងការទូត កាលពីថ្ងៃទី២៦ ខែមីនា។លោក Yu Bo ភារធារីនៃស្ថានទូតចិនប្រចាំប្រទេសហុងឌុយរ៉ាស បាននិយាយនៅក្នុងពិធីសម្ពោធនេះថា ប្រទេសហុងឌុយរ៉ាស បានចាប់យកឱកាសជាប្រវត្តិសាស្ត្រ ដើម្បីធ្វើការសម្រេចចិត្តដ៏សំខាន់ ក្នុងការទទួលស្គាល់គោលការណ៍ចិនតែមួយ។លោក Yu បានបន្តថា ជាមួយនឹងការសម្រេចចិត្តនេះ ប្រទេសហុងឌុយរ៉ាស បានក្លាយជាប្រទេសទី១៨២ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ដែលបានធ្វើឲ្យប្រទេសចិនពេញចិត្តយ៉ាងខ្លាំង។លោក Yu បានលើកឡើងថា៖ «គោលការណ៍ចិនតែមួយ គឺជាការឯកភាពជាសកលរបស់សហគមន៍អន្តរជាតិ និងជាបទដ្ឋានដែលទទួលស្គាល់យ៉ាងទូលំទូលាយនៃទំនាក់ទំនងអន្តរជាតិ»។លោក Yu បានបន្ថែមថា មិនដល់បីខែនោះទេបន្ទាប់ពីការបង្កើតទំនាក់ទំនងការទូតរវាងចិន និងហុងឌុយរ៉ាស ប្រទេសទាំងពីរ បានពន្លឿនដល់ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ ការអប់រំ ហើយនិងប្រព័ន្ធផ្សព្វផ្សាយ។រដ្ឋមន្ត្រីការបរទេសហុងឌុយរ៉ាស់ លោក Eduardo Reina ដែលបានចូលរួមពិធីបើកសម្ពោធស្ថានទូតនេះ បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន គឺជាជម្រើសឯករាជ្យរបស់ប្រទេសហុងឌុយរ៉ាស។ លោកបាននិយាយថា ការសម្រេចចិត្តនេះធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិរបស់ហុងឌុយរ៉ាស ដោយស្របទៅតាមប្រទេសភាគច្រើន ដែលទទួលស្គាល់គោលការណ៍ចិនតែមួយ៕

អាមេរិកចោទចិនថា បានប្រើប្រាស់ឥរិយាបថបំពារពានផ្នែកយោធា បន្ទាប់ពីមានការប្រឈមដ៏គ្រោះថ្នាក់

2023/06/06 12:00:24 pm        128
អាមេរិក៖ សេតវិមាន បានឲ្យដឹង កាលពីថ្ងៃចន្ទថា ការប្រឈមមុខគ្នាដ៏គ្រោះថ្នាក់ នាពេលថ្មីៗនេះ រវាងកងកម្លាំងអាមេរិក និងចិន នៅច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ឆ្លុះបញ្ចាំងឲ្យឃើញពីការបំពារពានកាន់តែខ្លាំងឡើងៗពីយោធារបស់ទីក្រុងប៉េកាំងថា បង្កើនហានិភ័យនៃការមានកំហុសឆ្គង ដែលនាំឲ្យគ្រោះថ្នាក់។ការព្រមានខ្លាំងៗរបស់ទីក្រុងវ៉ាស៊ីនតោននេះ បានកើតមានឡើងបន្ទាប់ពីការចេញផ្សាយរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ នូវខ្សែវីដេអូនៃអ្វីដែលខ្លួនហៅថា «អន្តរកម្មមិនមានសុវត្ថិភាព» នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដែលនាវាចម្បាំងរបស់ចិន បានបើកឆ្លងកាត់ពីមុខនាវាពិឃាតអាមេរិក នៅក្នុងផ្លូវទឹកប្រកបដោយភាពចម្រូងចម្រាស។ហេតុការណ៍នេះកើតឡើង នៅពេលដែលប្រទេសទាំងពីរ បានបន្ទោសគ្នាទៅវិញទៅមក ចំពោះការមិនលើកទឹកចិត្តឲ្យមានការជជែកគ្នាផ្នែកយោធា ដោយមានភាពមិនចុះសម្រុងគ្នា រវាងប្រទេសគូប្រជែងទាំងពីរ លើបញ្ហាគ្រប់យ៉ាង ចាប់តាំងពីបញ្ហាពាណិជ្ជកម្ម និងតៃវ៉ាន់ រហូតដល់បញ្ហាការវាយលុករបស់ប្រទេសរុស្ស៊ីលើអ៊ុយក្រែន ហើយអាចបង្កើននូវលទ្ធភាពនៃការប្រឈមមុខគ្នា នាពេលអនាគត។អ្នកនាំពាក្យសេតវិមានលោក John Kirby បានប្រាប់អ្នកយកព័ត៌មាន ចំពេលទំនាក់ទំនង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង មានសភាពកាន់តែយ៉ាប់យ៉ឺនថា៖ «គួរឲ្យសោកស្ដាយ នេះគ្រាន់តែជាផ្នែកមួយនៃការបំពារបំពានម្តងទៀត ដោយសាធារណរដ្ឋប្រជាមានិតចិន (PRC) ដែលយើងកំពុងដោះស្រាយ ហើយយើងត្រៀមខ្លួនដើម្បីដោះស្រាយបញ្ហានេះ។ វានឹងមិនប្រើពេលយូរប៉ុន្មានទេ មុនពេលមាននរណាម្នាក់រងរបួស។ មិនយូរមិនឆាប់នឹងមានកំហុសឆ្គង ក្នុងការវិនិច្ឆ័យ ឬការបង្កើតឲ្យមានកំហុស»។លោក Kirby បានបន្ថែមថា សហរដ្ឋអាមេរិក នឹងបន្តគាំទ្រ សម្រាប់សេរីភាពនៃការធ្វើចរាចរណ៍ទាំងនៅលើអាកាស និងដែនសមុទ្រ។នៅទីក្រុងប៉េកាំងឯណោះវិញ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា «វិធានការដែលធ្វើឡើងដោយយោធាចិន គឺសមហេតុផលទាំងស្រុង ស្របច្បាប់ ហើយប្រកបដោយវិជ្ជាជីវៈ និងសុវត្ថិភាព»។យោធាសហរដ្ឋអាមេរិក បាននិយាយថា នាវាពិឃាដអាមេរិក Chung-Hoon និងនាវាចម្បាំងកាណាដា Montreal កំពុងដំណើរការតាមទម្លាប់ នៅច្រកសមុទ្រ កាលពីថ្ងៃសៅរ៍ នៅពេលនោះ នាវាចិនបានបើកកាត់ពីមុខនាវាអាមេរិក ក្នុងរង្វង់ចម្ងាយត្រឹមតែ ១៥០យ៉ាដ (១៣៧ម៉ែត្រ)៕

អ្នកនាំពាក្យ៖ អ៊ីរ៉ង់ នឹងបើកបេសកកម្មការទូតឡើងវិញក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅសប្តាហ៍នេះ

2023/06/06 11:58:00 am        141
អ៊ីរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ង់នឹងបើកបេសកកម្មការទូតរបស់ខ្លួនឡើងវិញនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅសប្តាហ៍នេះ។អ្នកនាំពាក្យលោក Nasser Kanaani បាននិយាយថា ស្ថានទូតក្នុងទីក្រុងរីយ៉ាតរបស់ប្រទេសអ៊ីរ៉ង់ អគ្គកុងស៊ុលរបស់យើងក្នុងទីក្រុង Jeddah និងការិយាល័យរបស់យើងប្រចាំអង្គការនៃកិច្ចសហប្រតិបត្តិការអ៊ីស្លាម នឹងត្រូវបានបើកឡើងវិញជាផ្លូវការនៅថ្ងៃអង្គារនិងថ្ងៃពុធស្អែកនេះ។ប្រទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបន្តទំនាក់ទំនងការទូតកាលពីដើមខែមីនា បន្ទាប់ពីកិច្ចពិភាក្សានៅក្នុងទីក្រុងប៉េកាំង។ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសអ៊ីរ៉ង់នៅក្នុងឆ្នាំ២០១៦ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារមកលើបេសកកម្មការទូតរបស់អារ៉ាប៊ីសាអ៊ូឌីតក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីព្រះរាជាណាចក្រមួយនេះ បានកាត់ទោសប្រហារជីវិតមេដឹកនាំសាសនានីកាយស៊ីអ៊ីតម្នាក់៕

ការត្រួតពិនិត្យឡើងវិញនូវការបោះឆ្នោតនៅនូវែលហ្សេឡង់ ណែនាំឲ្យមានការផ្លាស់ប្តូរច្រើន រួមទាំងការបន្ថយអាយុបោះឆ្នោត

2023/06/06 11:52:05 am        130
នូវែលហ្សេឡង់៖ យោងតាមសេចក្តីព្រាងរបាយការណ៍ចេញផ្សាយនៅថ្ងៃអង្គារនេះ ប្រព័ន្ធបោះឆ្នោតរបស់ប្រទេសនូវែលហ្សេឡង់ត្រូវការការផ្លាស់ប្តូរសំខាន់ៗដូចជាបន្ថយអាយុបោះឆ្នោតមកនៅត្រឹមអាយុ ១៦ឆ្នាំ ដើម្បីធានាថាលទ្ធិប្រជាធិបតេយ្យអាចជ្រួតជ្រាបបានកាន់តែច្រើន។ របាយការណ៍នេះ គឺជាផ្នែកមួយនៃការត្រួតពិនិត្យឡើងវិញ ដោយឯករាជ្យ ត្រូវបានចាត់តាំងដោយរដ្ឋាភិបាលនូវែលហ្សេឡង់ កាលពីឆ្នាំ២០២១ ដើម្បីធានាថានីតិវិធីរបស់សភា នៅតែស័ក្តិសមសម្រាប់បម្រើផលប្រយោជន៍ជាតិ។ របាយការណ៍នេះ បានលើកឡើងពីការផ្ដាស់ប្ដូរដ៏យ៉ាងទូលំទូលាយ ដែលរួមទាំងការកែប្រែច្បាប់ហិរញ្ញវត្ថុ ការបន្ថែមអាណត្តិសភា និងការកាត់បន្ថយកម្រិតចំនួនបក្សនយោបាយក្នុងការចូលរួមនៅសភា។ លោក Deborah Hart ប្រធានគណៈកម្មាធិការត្រួតពិនិត្យការបោះឆ្នោតឡើងវិញ បាននិយាយថា ខណៈដែលផ្នែកជាច្រើននៃប្រព័ន្ធបោះឆ្នោតរបស់នូវែលហ្សេឡង់ ដំណើរការទៅយ៉ាងល្អ យើងគិតថា វាអាចឈានទៅរកចំណុចកាន់តែប្រសើរ។ តុលាការកំពូលរបស់ប្រទេសនូវេលហ្សេឡង់ បាននិយាយកាលពីឆ្នាំ២០២២ ថា អាយុមានសិទ្ធិបោះឆ្នោត គួរតែទម្លាក់ចុះ ពីអាយុ១៨ ឆ្នាំសម្រាប់ពេលបច្ចុប្បន្ន ប៉ុន្តែផែនការនានានឹងធ្វើឲ្យច្បាប់នេះ ត្រូវបានផ្អាកដោយសាររដ្ឋាភិបាលបច្ចុប្បន្ន ដែលពុំបានតម្រូវឲ្យមានការបោះឆ្នោតដើម្បីអនុម័តច្បាប់នេះ៕

ក្រុមបាតុករត្រៀមតវ៉ាចុងក្រោយដើម្បីបញ្ឈប់ កំណែទម្រង់សោធន៍និវត្តិន៍របស់ប្រទេសបារាំង

2023/06/06 11:45:45 am        126
បារាំង៖ ក្រុមសហជីពបារាំង នឹងរៀបចំការតវ៉ាលើកទី១៤នៅថ្ងៃអង្គារនេះ ប្រឆាំងទៅនឹងផែនការរដ្ឋាភិបាល ក្នុងការដំឡើងអាយុចូលនិវត្តន៍ពីអាយុ ៦២ ដល់ ៦៤ ឆ្នាំ នូវអ្វីដែលអាចជាការប៉ុនប៉ងចុងក្រោយដើម្បីដាក់សម្ពាធលើក្រុមតំណាងរាស្ត្រឲ្យដកច្បាប់មួយដែលបានកត់ត្រាចូលក្នុងសៀវភៅច្បាប់រួចទៅហើយ។ ការសម្រេចចិត្តរបស់លោកប្រធានាធិបតី Emmanuel Macron ក្នុងការបង្ខំកំណែទម្រង់តាមរយៈអំណាចរដ្ឋធម្មនុញ្ញពិសេសដែលបានរុញឲ្យមានការតវ៉ាប្រកបដោយកំហឹង នៅរដូវស្លឹកឈើលាស់ នេះ ប៉ុន្តែបញ្ហានេះ បានស្ងៀមស្ងាត់នៅតាមរបៀបវារៈបណ្ដាញផ្សព្វផ្សាយដែលបង្កការលំបាកកាន់តែខ្លាំងសម្រាប់ក្រុមសហជីពក្នុងការកៀរគរមនុស្សដើម្បីធ្វើសកម្មភាព។មេដឹកនាំថ្មីរបស់ក្រុមសហជីពប្រកាន់តឹង CGT លោកស្រី Sophie Binet បាននិយាយនៅតាមទូរទស្សន៍ BFM TV ថា ការតវ៉ានានា ត្រូវបានធ្វើឡើងរយៈពេល៦ខែមកហើយ ជារយៈពេលដ៏យូរមិនធ្លាប់មាន។ មានគ្រោះថ្នាក់ច្រើន ប៉ុន្តែក៏ហត់នឿយដែរ ដោយលោកស្រីបន្ថែមថា អ្នកចូលរួមការធ្វើកូដកម្មទាំងឡាយ មានអារម្មណ៍ថា ប៉ះពាល់ដល់ការចំណាយ។  ក្រុមអាជ្ញាធរបាននិយាយថា គេរំពឹងថា មនុស្សចន្លោះពី៤០ម៉ឺនទៅ៦០ម៉ឺននាក់ នឹងចូលរួមការតវ៉ាទូទាំងប្រទេសបារាំង  ដែលនឹងធ្លាក់ចុះពីចំនួនជាង១លាននាក់ ដែលធ្លាប់បានចូលរួមក្បួនតវ៉ានានា ប្រឆាំងនឹងកំណែងទម្រង់អាយុចូលនិវត្តន៍កាលពីដើមឆ្នាំនេះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិមានក្រឹមឡាំង ប្រាប់ថា រុស្ស៊ីបានបង្កើតអភ័យឯកសិទ្ធិជាក់លាក់ បន្ទាប់ពី EU ចេញទណ្ឌកម្មថ្មី
07/18/2025 07:07 PM
បទបញ្ជាបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងជួយទាក់ទាញអ្នកវិនិយោគកាន់តែច្រើនថែមទៀតមកកាន់កម្ពុជា
07/18/2025 07:07 PM
កម្ពុជា-ហ្វីលីពីន ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស
07/18/2025 07:07 PM
មន្ត្រីរាជការក្រសួងប្រៃសណីយ៍ ចូលរួមដាំដើមកោងកាងចំនួន៥៥០ ដើម ក្រោមប្រធានបទ “ឌីជីថល ផ្សារភ្ជាប់បរិស្ថាន”
07/18/2025 07:07 PM
លោក Zelenskyy៖ លោកបានពិភាក្សាអំពីការផ្គត់ផ្គង់មីស៊ីល និងការបណ្តុះបណ្តាលអ្នកបើកយន្តហោះជាមួយលោក Macron
07/18/2025 07:07 PM
ប្រធានការិយាល័យសិទ្ធិមនុស្ស UN ជំរុញឲ្យមានការទទួលខុសត្រូវ ចំពោះការសម្លាប់ នៅទីក្រុង Sweida របស់ស៊ីរី
07/18/2025 07:07 PM
រុស្ស៊ីចាប់ខ្លួនស្ត្រីសញ្ជាតិអាមេរិក-រុស្ស៊ី នៅអាកាសយានដ្ឋាន ពីបទរត់ពន្ធកាំភ្លើង
07/18/2025 07:07 PM
ផ្លូវជនបទបញ្ចប់សុពលភាពនៅខេត្តពោធិ៍សាត់ បានរក្សាគុណភាពល្អសម្រាប់ការរស់នៅរបស់ប្រជាជន
07/18/2025 06:07 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​ និងលោកជំទាវ អញ្ជើញចូលរួមអបអរសាទរព្រឹត្តិការណ៍នៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​
07/18/2025 06:07 PM
មេដឹកនាំហ្វីលីពីន នឹងពិភាក្សាអំពីពាណិជ្ជកម្ម និងសន្តិសុខ អំឡុងទស្សនកិច្ចនៅអាមេរិក ខណៈពន្ធគយលេចឡើងស្ទុងៗ
07/18/2025 06:07 PM