សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម គី តិចណែនាំក្រុមការងារជួសជុល និងកែលម្អផ្លូវលំមួយខ្សែជូនប្រជាពលរដ្ឋនៅភូមិក្រាំងធ្នង់

2023/06/20 09:24:46 pm        91
តាកែវ៖ ឯកឧត្តម គី តិច អនុប្រធានក្រុមការងារចុះជួយស្រុកបាទី និងជាប្រធានចុះជួយមូលដ្ឋានឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ និងឯកឧត្តម ឈិត បូរ៉ាវុធ អនុប្រធាន រួមជាមួយអាជ្ញាធរភូមិ និងទាំងប្រជាពលរដ្ឋផងនោះ បានធ្វើការជួសជុល និងឈួសឆាយចាក់ដីបន្ថែម កែលម្អផ្លូវលំមួយខ្សែជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិក្រាំងធ្នង់ បន្ទាប់ពីផ្លូវនេះរងការខូចខាត។ ក្រោយពិនិត្យឃើញផ្លូវក្នុងភូមិក្រាំងធ្នង់ ត្រង់ចំនុចព្រែកកណ្តាលភូមិ ដល់ផ្នែកខាងជើងភូមិជួបការលំបាក ក្នុងការធ្វើដំណើរ ជាពិសេសការធ្វើដំណើរទៅមករបស់សិស្សានុសិស្សនោះ ឯកឧត្តម គី តិច បានណែនាំឲ្យឯកឧត្តម ឈិត បូរ៉ាវុធ ធ្វើការជួសជុល និងកែលម្អរជូនដល់ពួកគាត់ដើម្បីផ្តល់ភាពងាយ ស្រួលធ្វើដំណើរប្រកបមុខរបររកស៊ី និងការធ្វើដំណើរដល់សិស្សានុសិស្ស ៕

សម្ដេចតេជោ លើកទឹកចិត្តអាជ្ញាធរគ្រប់រាជធានី-ខេត្តសាងសង់វិមានអនុស្សាវរីយ៍ឈ្នះ ឈ្នះ

2023/06/20 09:15:35 pm        242
ភ្នំពេញ៖ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកទឹកចិត្តឱ្យមានការសាងសង់សួនប្រវត្តិសាស្ត្រកងទ័ព នៅតាមរាជធានី-ខេត្ត ក៏ដូចជាកងពលមួយចំនួន ដើម្បីបង្ហាញជាភស្តុតាងជាក់លាក់នូវរឿងរ៉ាវជាប្រវត្តិសាស្ត្រ និងសម្រាប់ជាទីកន្លែងហាត់ប្រាណ ឬកម្សាន្ត សប្បាយរបស់ពលរដ្ឋផង ។សម្តេចតេជោ ហ៊ុន សែន ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣ ដែលបានប្រារព្ធធ្វើឡើងនៅក្រសួងការពារជាតិ នៅ​ព្រឹកថ្ងៃទី២០ ខែមិថុនានេះ បាន​យល់ស្រប​តប​នឹងសំណើរ ជាពិសេសការសុំអនុសាសន៍​ចំពោះការ​កសាងសួនតេជោសន្តិភាព នៅតាមបណ្តាខេត្ត ស្ថាប័ន អង្គភាព ដែលត្រូវការសាងសង់​តំណាង​ខ្លឹមសារនយោបាយឈ្នះ ឈ្នះ ។ ដោយឡែកសំណើរខ្លះ​ ដែល​ទាក់ទង​នឹងទិដ្ឋភាពច្បាប់ ស្នើឱ្យសិក្សាជាមួយអ្នកច្បាប់ជាមុនសិន ។សម្ដេចតេជោ បានយកឱកាសនេះ ថ្លែងការអរគុណចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តម សៅ សុខា និងឯកឧត្តម ណឹប សុវត្ថិ ដែលបានរៀបចំ និងចងក្រងនូវរឿងរ៉ាវផ្សារភ្ជាប់គ្នាមិនដាច់ នៃប្រវត្តិសាស្ត្រតស៊ូរបស់សម្ដេច ។ ក្រៅពីនេះសម្ដេចតេជោ ក៏បានយកឱកាសអរគុណទៅដល់មិត្តវៀតណាម ដែលបានគាំទ្រ និង​ជួយរៀបចំតំបន់ប្រវត្តិសាស្ត្រ១២៥កន្លែង ដែលជាកន្លែងបង្កើតកងទ័ពតស៊ូវាយចូលផ្ដួល​រំលំ​របបប្រល័យពូជសាសន៍ប៉ុល ពត ​សង្គ្រោះប្រទេសជាតិ និងអាយុជីវិតប្រជាជន ​ឲ្យរួចផុតពីរបបកាប់ សម្លាប់ដ៏សែនឃោឃៅ ៕អត្ថបទ៖ មុត សុទ្ធ

សម្ដេចតេជោ ឯកភាពលើការសិក្សាចងក្រងជាប្រវត្តិសាស្រ្តយោធារបស់កម្ពុជាក្រោយការរំដោះ

2023/06/20 09:03:50 pm        166
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពជាគោលការទៅនឹងសំណូមពររបស់សម្ដចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងការពារជាតិលើ ៥ ចំណុច ក្នុងការស្នើឡើងពាក់ព័ន្ធទៅនឹងការ​សិក្សា​ចងក្រងជាប្រវត្តិសាស្រ្តយោធា ការបង្កើតច្បាប់ និងការស្ថាបនាសួននៃការចង់ចាំរបស់កម្ពុជា​តាមដំណើរឈានទៅរកការរំដោះ ២០ មិថុនា ១៩៧៧។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ដល់ការឯកភាពជាគោលការណ៍​បែបនេះ ក្នុងឱកាសអញ្ជើញអបអរសាទរ ខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧- ២០ មិថុនា ២០២៣ នៅក្រសួងការពារជាតិ។ សម្ដេចតេជោ កោតសរសើរ និងអបអរសាទរដល់ក្រុមការងារទាំងអស់ដែលបានខិតខំរៀបចំ​ឡើង​នូវស្ដូបវិមានអនុស្សាវរីយ៍ រួមជាមួយនឹងសមិទ្ធផលនានានៅតាមបណ្ដាខេត្តទូទាំង​ប្រទេស​ជាពិសេស នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16។ក្នុងឱកាសនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញសៀវភៅប្រវត្តិសាស្រ្ដកម្ពុជា ដែលជា​សម្រង់ប្រសាសន៍របស់សម្ដេចជាង ៤០ ម៉ោង។ ​ប៉ុន្ដែសៀវភៅនេះ ​ត្រូវមានការត្រួតពិនិត្យ និងកែ​តម្រូវពីសម្ដេចបន្ថែមទៀតទើបឈានទៅដល់ការបោះពុម្ព។ សម្ដេចតេជោបញ្ជាក់ថា សៀវភៅប្រវត្តិសាស្រ្ដកម្ពុជា ដែលជាសម្រង់ប្រសាសន៍របស់សម្ដេច គឺរយៈពេលប្រមាណ១០ឆ្នាំទៀតទើប​អនុញ្ញាតឱ្យបោះពុម្ពផ្សាយជាផ្លូវការ៕អត្ថបទ៖ វ៉ន ដារ៉ា 

សម្តេចតេជោ រំលឹកអំពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប៉ុលពតដោយយកជីវិតធ្វើជាដើមទុន

2023/06/20 08:53:50 pm        210
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានរំលឹកអំពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយយកជីវិត​ធ្វើជាដើមទុន កាលពី៤៦ឆ្នាំមុន ដោយបានធ្វើដំណើរទាំង ប្រថុយប្រថាន ចាកចោលគ្រួសារ ទៅស្នើសុំជំនួយពីកម្លាំងវៀតណាម មកជួយផ្តួលរំលំរបបនេះ រហូតបាន នាំប្រទេសកម្ពុជាដើរមកដល់ចំណុចបច្ចុប្បន្ននេះ ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលបានធ្វើឡើងនៅក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពី៤៦ឆ្នាំមុន ពោលគឺថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ បើសមមិត្ត ហ៊ុន សែន មិនសម្រេចចិត្តយកជីវិត ធ្វើជាដើមទុន ដើម្បីធ្វើដំណើរទៅរកជំនួយកងកម្លាំងវៀតណាមមកផ្តួល​រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេនោះ មិនដឹងថានឹងមានអ្វីកើតឡើងសម្រាប់ប្រទេសកម្ពុជា​បន្តទៀត ខណៈពេលវេលានោះ ជីវិត របស់ពលរដ្ឋខ្មែរទាំងអស់ ស្ថិតនៅក្រោមកណ្តាប់ដៃរបស់ពួកខ្មែរក្រហមហើយនោះ ។សូមរំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺជាខួបគម្រប់៤៦ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរក ការរំដោះជាតិ របស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះប្រជាជនកម្ពុជាចេញ​ពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តានតឹង បំផុត លាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុង​ផ្ទៃជាទីស្រឡាញ់ ធ្វើដំណើរជ្រែកស្បៃរាត្រី ឆ្លងកាត់ ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់​ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំ​បិសាចដ៏សែនឃោរឃៅ ប៉ុល ពត។ ផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតនោះហើយ ទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ​ចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី៧ ​ខែមករា ឆ្នាំ១៩៧៩ ហើយឈាន ឆ្ពោះ ទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម​ បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន ៕អត្ថបទ៖ បាន ចក់

UN៖ មនុស្ស ២,៨លាននាក់ ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងក្នុងរយៈពេល ១៥ខែនៅភាគខាងកើតកុងហ្គោ

2023/06/20 08:52:42 pm        106
 កុងហ្គោ៖ ការិយាល័យសម្របសម្រួលការងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ(OCHA) បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សប្រហែល ២,៨លាននាក់ ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ចាប់តាំងពីខែមីនារហូតមក នៅខេត្ត North Kivu, South Kivu និងខេត្ត Ituri គឺជាខេត្តចំនួន ៣ដែលញាំញីដោយសារជម្លោះ ស្ថិតនៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។  OCHAនិយាយនៅក្នុងការបញ្ចេញព័ត៌មានថា ប្រទេសនៅអាហ្វ្រិកកណ្តាលមួយនេះ បច្ចុប្បន្នមានមនុស្សជម្លៀសខ្លួនក្នុងប្រទេសចំនួន ៦,៣លាននាក់ ដែលជាចំនួនខ្ពស់ជាងគេបំផុត ជាងប្រទេសណាៗទាំងអស់នៅអាហ្វ្រិក ។  OCHA បន្តទៀតថា អំពើហិង្សាយ៉េនឌ័រដែលកើតមានជាង ៣១.០០០ករណី ត្រូវបានចុះបញ្ជីនៅក្នុងរយៈពេល ៣ខែដំបូងក្នុងឆ្នាំ ២០២៣ ហើយពួកគេធ្វើការព្រមានថា ចំនួនពិតប្រាកដ អាចនឹងខ្ពស់ជាងនេះ ស្របពេលដែលអំពើហិង្សាផ្លូវភេទ តែងតែពុំត្រូវបានគេរាយការណ៍ ក្នុងនោះការបំពានលើកុមារ បានកើនឡើងដូចគ្នា  ទីភ្នាក់ងារមនុស្សធម៌របស់ UNនៅក្នុងប្រទេសកុងហ្គោ និងដៃគូអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិរបស់ពួកគេ ត្រូវបានគេជំរុញឲ្យបញ្ជូនសមត្ថភាពបន្ថែមទៀត និងផ្តល់ធនធានច្រើនជាងមុន ដើម្បីបង្កើនទំហំជំនួយមនុស្សធម៌នៅក្នុងតំបន់ ក៏ដូចជាគាំទ្រដល់កិច្ចខិតខំរបស់រដ្ឋាភិបាលកុងហ្គោ និងធ្វើការយ៉ាងជិតស្និតជាមួយដៃគូក្នុងស្រុក និងអង្គការក្រៅស្រុក ។  OCHAនិយាយថា បើទោះបីជាទំហំតម្រូវការបែបនេះក៏ដោយ ការផ្តល់មូលនិធិសម្រាប់ការឆ្លើយតបមនុស្សធម៌ នៅតែទាបដដែល ដោយពួកគេកត់សំគាល់ឃើញថា ទីភ្នាក់ងារជំនួយត្រូវការថវិការ ២,២៥ពាន់លានដុល្លារ ដើម្បីជួយដល់មនុស្ស ១០លាននាក់នៅក្នុងឆ្នាំនេះ ៕

ប្រមុខអង្គការសហប្រជាជាតិ ជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់ និងកែប្រែការសម្រេចពាក់ព័ន្ធនឹងការតាំងទីលំនៅ

2023/06/20 07:01:17 pm        107
UN៖ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ ឬ UN បានឲ្យដឹងថា អគ្គលេខាធិការរបស់អង្គការនេះលោក Antonio Guterres កាលពីថ្ងៃចន្ទ (ទី១៩ ខែមិថុនា) បានជំរុញឲ្យប្រទេសអ៊ីស្រាអែលបញ្ឈប់ និងកែប្រែឡើងវិញនូវអ្វីដែលលោកបានពិពណ៌នាថា ជាការសម្រេចចិត្ត ដែលបង្កឲ្យមានការរំជើបរំជួល និងក្ដីកង្វល់ពាក់ព័ន្ធនឹងសកម្មភាពនៃការតាំងលំនៅឋាន នៅតំបន់វ៉េសប៊ែង (West Bank) ដែលខ្លួនគ្រប់គ្រង។អ្នកនាំពាក្យរងអង្គការសហប្រជាជាតិ ឬUN លោក Farhan Haq បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អគ្គលេខាធិការបញ្ជាក់សារជាថ្មីថា ការតាំងលំនៅឋាន គឺជាការរំលោភបំពានច្បាប់អន្តរជាតិជាក់ស្តែង។ ទាំងនោះគឺជាឧបសគ្គដ៏ធំ ក្នុងការធ្វើឲ្យលេចជារូបរាងពិតនៃដំណោះស្រាយពីរដ្ឋពីរ ព្រមទាំងមានសន្តិភាពដ៏ត្រឹមត្រូវ យូរអង្វែង និងទូលំទូលាយ»។ លោក Haq បានបន្ថែមថា៖ «ការពង្រីកការតាំងលំនៅឋានខុសច្បាប់ទាំងនេះ គឺជាកត្តាជំរុញដ៏សំខាន់ឲ្យមានភាពតានតឹង និងអំពើហឹង្សា និងធ្វើឲ្យមានតម្រូវការផ្នែកមនុស្សធម៌កាន់តែខ្លាំងឡើងៗ»។គណៈរដ្ឋមន្ត្រីរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (ទី១៨ ខែមិថុនា) បានអនុម័តនូវសេចក្ដីសម្រេចមួយ ដែលនឹងកាត់បន្ថយឲ្យកាន់តែខ្លីជាងមុននូវដំណើរការនៃការសុំអនុម័តសាងសង់លំនៅឋាន នៅតំបន់វ៉េសប៊ែង (West Bank) ហើយផ្ដល់សិទ្ធិអំណាចដល់រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich ដែលមានតួនាទីជារដ្ឋមន្ត្រីនៅក្នុងក្រសួងការពារជាតិផងដែរនោះ ឲ្យអនុម័តដំណាក់កាលមួយ ក្នុងចំណោមដំណាក់កាលនានា។ការសម្រេចនេះ នឹងផ្លាស់ប្ដូរប្រព័ន្ធច្បាប់ ដែលចូលជាធរមាន ក្នុងរយៈពេល ២៧ឆ្នាំចុងក្រោយនេះ៕

អនុប្រធានក្រុមការងារគណបក្សស្រុកឱរ៉ាល់ អំពាវនាវដល់ពលរដ្ឋទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

2023/06/20 06:56:13 pm        61
កំពង់ស្ពឺ៖ លោក យឿន យឿត អនុប្រធានក្រុមការងារស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចូលរួមបោះ ឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។ តាមរយៈចុះជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់អំពីបញ្ហារបស់បងប្អូនប្រជាពលរដ្ឋរាប់រយនាក់ កាលពីកន្លងទៅថ្មីៗនេះ នៅឃុំព្រះផុស ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក យឿន យឿត បាន លើកឡើងថា ក្នុងនាមយើងជាខ្មែរ ត្រូវបំពេញកតព្វកិច្ចជាពលរដ្ឋល្អ ដោយត្រូវទៅចូលរួមបោះឆ្នោតជ្រើស តំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយកុំស្តាប់តាមការញុះញង់របស់ជនអគតិមួយក្តាប់តូច ដែលតែងតែឃោសនាអកុសលផ្សេងៗ ដែលខុសពីច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោងត(គជប)។ លោកយឿន យឿត បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងសមាជិក-សមាជិកាបក្សថា «យើង នាំគ្នាទៅបោះឆ្នោតដោយប្រជាជន និងសមាជិកគណបក្សប្រជាជនកម្ពុជាមួយនាក់សន្នឹកឆ្នោតមួយសន្លឹក ហើយបោះឆ្នោតដើម្បីសន្តិភាព បោះឆ្នោតដើម្បីការពារសន្តិភាព ដោយធ្វើការគូសត្រូវ គិតត្រូវ គាំទ្រត្រូវ ចំពោះលេខរៀងទី១៨ ខណៈគូសត្រូវលេខរៀងទី១៨ គឺដើម្បីបន្តអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យទាំងអស់»។ លោក យឿន យឿត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលបានផ្ដល់ការគាំទ្រដល់គណបក្សប្រជាជនកម្ពុជាចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករាឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះផងដែរ៕

ពិព័រណ៍អាកាសរបស់ទីក្រុងប៉ារីស បានចាប់ផ្ដើម ខណៈដែលមានការបញ្ជាទិញ យន្តហោះជាប្រវត្តិសាស្ត្រ

2023/06/20 06:44:48 pm        198
បារាំង៖ ក្រុមហ៊ុនផលិតយន្តហោះ Airbus បានប្រកាសកិច្ចព្រមព្រៀងទិញ-លក់ យន្តហោះចំនួន៥០០គ្រឿង ជាមួយក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo នៅថ្ងៃទី១នៃពិព័រណ៍អាកាសរបស់ទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ខណៈមានតម្រូវការខ្ពស់សម្រាប់យន្តហោះចម្បាំង និងការប្រកួតប្រជែងប្រព័ន្ធការពារដែនអាកាស សម្រាប់ការដោះស្រាយបញ្ហាសង្វាក់ផ្គត់ផ្គង់របស់ឧស្សាហកម្មនេះ ។  កិច្ចព្រមព្រៀងដែលមានតម្លៃរាប់សែនកោដិដុល្លារសម្រាប់ប្រភេទយន្តហោះមានកៅអី២ជួរ ជាចំនួនយន្តហោះដ៏ច្រើនបំផុតមិនធ្លាប់មាន បានបញ្ជាក់របាយការណ៍របស់សារព័ត៌មាន Reuters កាលពីដើមខែនេះ ហើយបានលុបចោលការទិញយន្តហោះ Airbus និង Boeing ចំនួន ៤៧០គ្រឿងបណ្តោះអាសន្នរបស់ ក្រុមហ៊ុនអកាសចរណ៍Air India នៅដើមឆ្នាំនេះ។ ការបង្ហាញយន្តហោះឬ ពិព៌ណ៍រពាណិជ្ជកម្មអាកាសចរណ៍ដ៏ធំបំផុតរបស់ពិភពលោក ដែលបានប្ដូរវេនគ្នាជាមួយទីក្រុង ហ្វាបូរ៉ូ(Farnborough)ក្នុងចក្រភពអង់គ្លេស បានវិលត្រឡប់ទៅកាន់ទីក្រុង ឡឺបួហ្គេត (Le Bourget) របស់ប្រទេសបារាំង ជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំ បន្ទាប់ពីវីរុសរាតត្បាតសកលបានបង្ខំឲ្យលុបចោលព្រឹត្តិការណ៍នេះ កាលពីឆ្នាំ២០២១។  លោកប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើដំណើរទៅកាន់ទីផ្សារអាកាសយានដ្ឋានដែលផ្ទុកដោយឧទ្ធម្ភាគចក្រ ហើយបានទស្សនាការបង្ហាញពីការហោះហើរ រួមទាំងការអភិវឌ្ឍន៍យន្តហោះចុងក្រោយបំផុតរបស់ក្រុមហ៊ុន Airbus A321XLR និងថាមពលអាកាស រួមទាំងយន្តហោះចម្បាំង Rafale របស់បារាំងផងដែរ។ខាងផ្នែកស៊ីវិល ក្រុមហ៊ុនផលិតយន្តហោះបានមកដល់ជាមួយនឹងការរំពឹងទុកនៃតម្រូវការកើនឡើង ខណៈក្រុមហ៊ុនអាកាសចរណ៍ប្រញាប់ប្រញាល់ស្វែងរកសមត្ថភាពដើម្បីបំពេញតម្រូវការ និងជួយសម្រេចបាននូវគោលដៅឧស្សាហកម្មនៃការគ្មានការបំភាយឧស្ម័នសុទ្ធនៅឆ្នាំ ២០៥០៕

ណាតូត្រៀមជាស្រេច ក្នុងការជួយឲ្យកូសូវ៉ូមានសន្តិភាព ដោយអំពាវនាវឲ្យបន្ធូរបន្ថយជម្លោះ

2023/06/20 06:39:18 pm        114
NATO៖ មេបញ្ជាការរបស់សម្ព័ន្ធភាពណាតូ (NATO) នៅទីក្រុងព្រីស្ទីណា (Pristina) ប្រទេសកូសូវ៉ូ កាលពីយប់ថ្ងៃចន្ទ (១៩ មិថុនា) បាននិយាយថា កងកម្លាំងណាតូ ក្នុងប្រទេសកូសូវ៉ូ បានត្រៀមរួចជាស្រេច ដើម្បីប្រឈមមុខនឹងស្ថានភាពណាមួយ ប្រសិនបើកើតមាននូវអំពើហិង្សាស្រដៀងនឹងការគំរាមកំហែងដល់សន្តិភាព នាពេលថ្មីៗនេះ។ទាហានរក្សាសន្តិភាពអង្គការណាតូ (NATO) ប្រមាណ ៣០នាក់ ដែលនៅការពារសាលាក្រុងបី នៅភាគខាងជើងប្រទេសកូសូវ៉ូ បានរងរបួស ក្នុងការប៉ះទង្គិចជាមួយបាតុកររបស់ប្រទេសស៊ែរប៊ី កាលពីចុងខែឧសភា ខណៈក្រុមបាតុករ មានរងរបួស ៥២នាក់ដែរ។អង្គការណាតូ NATO ដែលបាន និងកំពុងការពារប្រទេសកូសូវ៉ូ ចាប់តាំងពីសង្គ្រាម បានបញ្ចប់ក្នុងឆ្នាំ១៩៩៩ បានសម្រេចដាក់ពង្រាយកងទ័ពបន្ថែមចំនួន ៧០០នាក់ និងបានបញ្ជាឲ្យកងវរសេនាតូចមួយទៀតប្រុងជើងការកម្រិតខ្ពស់ ខណៈការដាក់ពង្រាយថែមនេះ នាំឲ្យកងកម្លាំងរបស់អង្គការនេះ កើនឡើងដល់ចំនួន ៤.៥១១នាក់ហើយ។មេបញ្ជាការកងទ័ពណាតូ ដែលត្រូវបានស្គាល់ថា KFOR លោក Angelo Michele Ristuccia បានប្រាប់ក្រុមអ្នកសារព័ត៌មានពីទីស្នាក់ការកណ្តាលរបស់លោក នៅឯជាយក្រុងព្រីស្ទីណា (Pristina) ថា៖ «យើងរៀបចំផែនការរួចហើយ ក្នុងការប្រឈមជាមួយកាលៈទេសៈណាមួយ។ នោះហើយជាមូលហេតុ ដែលយើងទទួលបានកងកម្លាំងបន្ថែមទៀត។ យើងមិនប្រតិកម្ម តែយើងធ្វើសកម្មភាព»។លោក Ristuccia បានបន្ថែមថា៖ «មិនមានដំណោះស្រាយខាងយោធានោះទេ នៅពេលនេះ ពីព្រោះមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានភាពនេះ គឺការសម្រេចចិត្តផ្នែកនយោបាយ ដែលផ្អែកលើឆន្ទៈរបស់ភាគីជម្លោះ ដើម្បីធ្វើប្រក្រតីភាពទំនាក់ទំនងរបស់ពួកគេ ប៉ុន្តែដំបូងត្រូវបន្ថយភាពតានតឹងសិន»។សូមបញ្ជាក់ថា ភាគខាងជើងប្រទេសកូសូវ៉ូ ដែលជនជាតិស៊ែរប៊ីរស់នៅដោយភាគច្រើន បានជួបប្រទះនូវតានតឹងយ៉ាងអាក្រក់បំផុតឥតឈប់ឈរ ចាប់តាំងពីប្រទេសនេះបានប្រកាសឯករាជ្យពីប្រទេសស៊ែរប៊ី ក្នុងឆ្នាំ២០០៨ ដោយជនជាតិស៊ែរប៊ីប្រហែល ៥០.០០០នាក់ ដែលរស់នៅប៉ែកខាងជើងនេះ បានបដិសេធការគ្រប់គ្រងរបស់ក្រុងព្រីស្ទីណា (Pristina) ហើយចាត់ទុកទីក្រុងបែលក្រាដ (Belgrade) ជារដ្ឋធានីរបស់ពួកគេ៕

ទាហានអ៊ីស្រាអែល ដោយមានជំនួយពីឧទ្ទម្ភាគចក្រ បានសម្លាប់ជនជាតិប៉ាឡេស្ទិន៥នាក់ក្នុងការប៉ទង្គិចគ្នានៅតំបន់West Bank

2023/06/20 05:57:15 pm        154
ក្រុមមន្ត្រីយោធា និងសុខាភិបាលបាននិយាយថា កងកាម៉ង់ដូរបស់អ៊ីស្រាអែល ក្រោមជំនួយពីឧទ្ទម្ភាគចក្រប្រយុទ្ធ បានសម្លាប់ជនជាតិប៉ាឡេស្ទីន៥នាក់ រួមទាំងយុវជនម្នាក់ និងមនុស្ស៦៦នាក់ផ្សេងទៀតបានរងរបួស ខណៈមានការវាយឆ្មក់នៅក្នុងតំបន់ West Bank ដែលបានបណ្ដាលឲ្យមានការបាញ់តបតរយៈពេលជាច្រើនម៉ោងជាមួយក្រុមអ្នកប្រយុទ្ធប្រដាប់អាវុធ។  យោធាបាននិយាយថា កងកម្លាំងអ៊ីស្រាអែល៧នាក់បានរងរបួស បន្ទាប់ពីទាហានរងការបាញ់ប្រហារ អំឡុងប្រតិបត្តិការនៅក្នុងទីប្រជុំជនដ៏សំខាន់ ជេនីស(Jenin) ដើម្បីចាប់ខ្លួនជនសង្ស័យប៉ាឡេស្ទីនក្នុងការវាយប្រហារនានា។ ជនជាតិប៉ាឡេស្ទីន២នាក់បានស្លាប់ ក្នុងការបាញ់ប្រយុទ្ធគ្នារបស់ក្រុមប្រដាប់អាវុធអ៊ីស្លាមជីហាត ។  ខណៈការចរចាសន្តិភាពក្រោមការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិក បានជាប់គាំង ជិតមួយទសវត្សរ៍ ទីប្រជុំជនជេនីន និងតំបន់ផ្សេងទៀតនៅក្នុងតំបន់ West Bank ភាគខាងជើង បានផ្ដោតលើការបោសសម្អាតជាច្រើនខែពីសំណាក់ប្រទេសអ៊ីស្រាអែល ស្របពេលមានការវាយប្រហារតាមផ្លូវជាច្រើនពីក្រុមជនជាតិប៉ាឡេស្ទីននៅក្នុងទីក្រុងមួយចំនួន ។  ខណៈដែលទាហានប្រឈមការបាញ់ស្រោចដោយអាវុធ និងគ្រឿងផ្ទុះយ៉ាងខ្លាំងក្លាពីក្រុមខ្មាន់កាំភ្លើង ក្នុងទីប្រជុំជននេះ កងទ័ពអ៊ីស្រាអែល បានបង្កើនបេសកកម្មយ៉ាងគំហុកដើម្បីយករថយន្តចេញដែលខ្លួនបានដាក់ដើម្បីរារាំងក្នុងការវាប្រហារ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្មបង្កើតនូវឱកាសថ្មី សម្រាប់ការពង្រីកខ្លួនរបស់សហគ្រាសក្នុងតំបន់
10/01/2026 08:10 PM
ហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star​ Championship
10/01/2026 07:10 PM
ប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
10/01/2026 07:10 PM
រដ្ឋបាលខណ្ឌដូនពេញបានបំពាក់ គ្រឿងឥស្សរិយយសមេដាយការងារនិងប័ណ្ណសរសើរ ដល់មន្រ្តីរាជការរដ្ឋបាលខណ្ឌ
10/01/2026 07:10 PM
ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
10/01/2026 07:10 PM
លោក Trump ចាប់​ផ្ដើម​​យុទ្ធនាការឃោសនាបោះឆ្នោត ខណៈបក្សសាធារណរដ្ឋប្រឈម​ការប្រកួតប្រជែងតឹង​តែង​
10/01/2026 06:10 PM
ប្រធានាធិបតី​ឥណ្ឌូនេស៊ី តែងតាំងរដ្ឋមន្ត្រីការបរទេស និងឧស្សាហកម្មថ្មី ជា​ការ​រុះ​រើ​គណៈរដ្ឋមន្ត្រីដ៏​ធំ
10/01/2026 06:10 PM
លីបង់ពឹងផ្អែកលើការបណ្តុះបណ្តាល AI ទ្រង់ទ្រាយធំ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ
10/01/2026 06:10 PM
ខ្មាន់កាំភ្លើងសម្លាប់មនុស្ស ៧នាក់ លើរថយន្តតូរីសនៅតំបន់ភាគខាងលិចប្រទេសស៊ីរី
10/01/2026 06:10 PM
សត្វដំរីព្រៃចំនួនពីរក្បាលត្រូវបានជួយសង្រ្គោះ ក្រោយធ្លាក់ចូលស្រះទឹកមួយកន្លែង ស្រុកអូររាំង ខេត្តមណ្ឌលគិរី
10/01/2026 06:10 PM