សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត២ម៉ឺននាក់ នៅតំបន់ សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប

2023/05/26 07:18:52 am        156
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល​ជាមួយបងប្អូនកម្មករនិយោជិតនៅទីតាំងរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Comment) មានកម្មករនិយោជិត ១៦ ០០០នាក់, រោងចក រ៉ុងវីន ហ្គាមិន (Rongwing Garment) មានកម្មករនិយោជិត ចំនួន ១ ៥០០នាក់ និងរោងចក្រ DNQIAN TEXTILE CAMBODIA មានកម្មករនិយោជិត ចំនួន ១ ៥០០នាក់។ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចបានក្លាយជាបុរសថ្ពាល់ផ្អែម តាមរយៈកម្មករ-កម្មការិនីរោងចក្រជាច្រើននៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ចាប់ថើប។ សម្តេចសង្ឃឹមថា ក្រសួងសុខាភិបាលនឹងមិនចាប់ទោសអូសដំណើររឿងសម្តេចធ្វើខុសវិធានការសុខាភិបាល ពាក់ព័ន្ធការទប់ស្កាត់ការឆ្លងរីករាលដាកជំងឺកូវីដ-១៩នោះទេ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះជាជុំទី២ ដែលសម្តេចចុះជួបផ្ទាល់ជាមួយកម្មករ-កម្មការិនីរោងចក្រ ដែលគម្រោងនេះគ្រោងធ្វើកាលពីពេលកន្លងទៅមកម្លេះ តែពេលនោះកម្ពុជាកំពុងផ្ទុះកូវីដ-១៩ ទើបត្រូវអាក់ខានមកធ្វើនៅពេលនេះវិញ ដែលជាពេលស្រាកស្រាន្ត នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីភាពជោគជ័យ នៃការគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលក្នុងនោះដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជារឿងចាំបាច់បំផុត រួមនឹងវិធានការសុខាភិបាលនានា ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា យើងមិនអាចផ្លាស់ប្តូរអតីតកាលបានឡើយ តែយើងអាចរំលឹកពីអតីតកាល ដើម្បីជាកត្តាឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង នៃការរីកចម្រើននាពេលបច្ចុប្បន្ននៅកម្ពុជា។សម្តេចតេជោ បានប្រកាសថា កត្តាសន្តិភាព និងស្ថិរភាពនយោបាយ ជាកត្តាសត្យានុម័តមិនអាចប្រកែកបាន ដើម្បីទាក់ទាញ កៀរគរ វិនិយោគិន មកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា។ សម្តេចបញ្ជាក់ថា «គ្មានការវិនិយោគណា ធ្វើឡើងក្រោមគ្រាប់បែកគ្រាប់ផ្លោងនោះទេ...[]»។សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកថា កាលពីឆ្នាំ១៩៩៧ រោងចក្រនៅក្នុងប្រទេសកម្ពុជាមានតែជាង ៦៤ រោងចក្រប៉ុណ្ណោះ មានកម្មករ ៨ ម៉ឺននាក់ ទំហំនៃការនាំចេញមាន ២៧០ លានដុល្លារ។ ហើយពេលនោះកម្មករ ៨ ម៉ឺននាក់នេះ ទទួលបានប្រាក់ខែត្រឹមតែ ៤០ដុល្លារអាមេរិកទេ។បច្ចុប្បន្នប្រទេសមានរោងចក្រទៅដល់ ១៣២៦ រោងចក្រ ជាមួយនឹងកម្មករជាង ៨៤ ម៉ឺននាក់។ ប៉ុន្ដែសរុបក្នុងឆ្នាំ ២០២៣នេះ រោងចក្រ សហគ្រាសទាំងអស់មានចំនួន ១៧០០០ រោងចក្រ មានកម្មកររហូតដល់ ១ លាន ៥ សែននាក់ ដែលនេះជាចំនួននៃការកើនឡើងសម្រាប់ប្រទេសកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ប្រាក់ខែកម្មករ-កម្មការិនីរោងចក្រនាពេលបច្ចុប្បន្ននេះមិនក្រោ២០០ដុល្លារអាមេរិកឡើយ ខណៈដែលចំនួននេះមិនក្រោមកម្រិតប្រាក់ខែកម្មករ-កម្មការិនី នៃប្រទេសក្បែរខាងឡើយ។សម្តេចតេជោ បានសម្តែងក្តីរីករាយ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះប្រាក់ខែកម្មការីរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ ដែលទទួលបានរហូតដល់ជាង៤០០ដុល្លារអាមេរិក បូកជាមួយការថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចាប់ពីខែសីហា ឆ្នាំ ២០២៣នេះតទៅ នឹងចាប់ផ្ដើមអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ សម្រាប់កម្មការិនីនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធបន្ថែមទៀត ក្នុងនោះក៏មានការបង្កើនទឹកប្រាក់មួយទ្វេជាពីរ ដោយរដ្ឋាភិបាលត្រូវបង្កើនឡើងថវិកាប្រមាណ ១៣ លានដុល្លារបន្ថែមទៀតក្នុង១ឆ្នាំទៅលើថវិកាចាស់ដែលត្រូវចំណាយ។សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវទាំងអស់គ្នាថែរក្សាសន្ដិភាព ស្ថិរភាពនយោបាយ ដើម្បីជាគន្លឹះដល់ការអភិវឌ្ឍលើគ្រប់ផ្នែក។ រោងចក្រសហគ្រាសទាំងអស់ត្រូវក្លាយទៅជាសហគមន៍សុខសាន្តមួយដែលនិយោជក និងកម្មករនិយោជិកត្រូវសាមគ្គី យោគយល់ អធ្យាស្រ័យគ្នា ដោយយកច្បាប់ និងបទដ្ឋានទាំងអស់ធ្វើជាគោល។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅខែកក្កដា ឆ្នាំ២០២៣នេះ រោងចក្រដំឡើងរថយន្តតូយូតា និងសាងសង់រួចរាល់ ហើយសម្ពោធដំឡើងរថយន្តជាផ្លូវការណ៍នៅក្នុងប្រទេសកម្ពុជា។ ក្រៅពីនេះក៏មានក្រុមហ៊ុនលំដាក់អន្តរជាតិមួយចំនួនទៀតក៏កំពុងរៀបចំដំឡើងជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ជាបន្តបន្ទាប់ទៀតផងដែរ។សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់ម្ចាស់រោងចក្រទាំងអស់ជៀសវាងការចិញ្ចឹមទំនាស់ បើសិនជាមានទំនាស់អ្វីជាមួយកម្មករត្រូវព្យាយាមដោះស្រាយឱ្យបានឆាប់រហ័ស ដោយមានកិច្ចសហការរវាងសហជីព និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់កម្មករ កម្មការិនីទាំងអស់ចូលរួមគាំទ្រដល់ក្រុមកីឡាករ កីឡាការិនីពិការភាពដែលនឹងចូលរួមប្រកួតតំណាងឱ្យកម្ពុជានៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងឈានមកដល់នា ៨ ថ្ងៃខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត២ម៉ឺននាក់ នៅតំបន់ សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប

2023/05/26 07:14:14 am        322
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅទីតាំងរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Comment) មានកម្មករនិយោជិត ១៦ ០០០នាក់, រោងចក រ៉ុងវីន ហ្គាមិន (Rongwing Garment) មានកម្មករនិយោជិត ចំនួន ១ ៥០០នាក់ និងរោងចក្រ DNQIAN TEXTILE CAMBODIA មានកម្មករនិយោជិត ចំនួន ១ ៥០០នាក់។រោងចក្រ ម៉ាវ៉ល ហ្កាមិន (Muvel Giman) ផ្ទៃដីសរុបចំនួន ៥១ហិចតា ដើមទុនវិនិយោគ ២៥០លាន ដុល្លារសហរដ្ឋអាមេរិក (ដោយមិនគិតថ្លៃដី) បានចាប់ផ្តើមដំណើរការនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ជាប្រភេទ រោងចក្រកាត់ដេរសំលៀកបំពាក់ អាវងារ និងខោកីឡា ម៉ាកល្បីៗគឺ ណៃគឺ (NIKE), ប៉ូឡូ , លូលូឡម៉ុន (LULULEMON) ផលិតផលនាំចេញទៅសហរដ្ឋអាមេរិក និងអឺរ៉ុប បរិមាណនាំចេញ ៤២ ៩៥២០២៨ កំផ្លេ ទំហំទឹកប្រាក់នាំចេញ ៤២៧.៦៣១ ០១៧ដុល្លា/ឆ្នាំ។រោងចក្របានអនុវត្តប្រកបដោយអនុលោមភាពតាមច្បាប់ស្តីពីការងារ មានសុខដុមនីយកម្មទំនាក់ទំនង វិជ្ជាជីវៈនិងបានផ្ដល់ជូននូវអត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតទទួលបានប្រាក់ឈ្នួលជាមធ្យមចន្លោះពី ២៤៥ ដុល្លាអាមេរិក ទៅ ៦៩០ដុល្លារអាម៉េរិក ក្នុងនោះប្រាក់រង្វាន់ធ្វើការទៀងទាត់ ១៥ដុល្លារអាមេរិក ប្រាក់សោហ៊ុយធ្វើ ដំណើរ ២២ដុល្លារអាម៉េរិក ផ្តល់អាហារថ្ងៃត្រង់មួយពេល និងប្រាក់ឧបត្ថម្ភ ១០ដុល្លារអាមេរិក។ដោយឡែក តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ ដែលមានឈ្មោះថា «តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ» និងត្រូវបានផ្លាស់ប្ដូរឈ្មោះទៅជា «តំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ» នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ ដោយមាន អ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុម ប្រឹក្សាភិបាល។ តំបន់សេដ្ឋកិច្ចពិសេសនេះ មានទំហំផ្ទៃដី ៣៥៧ ហិកតា បានទុនវិនិយោគ ៧៤៥ លានដុល្លារ អាមេរិក មានរោងចក្រ សហគ្រាសសរុប ៩៨ កំពុងដំណើរការ ក្នុងនោះមកអ្នកវិនិយោទុន​មកពីប្រទេសជប៉ុន ៤០ រោងចក្រ, ចិន ៣០រោងចក្រ, ថៃ ៦រោងចក្រ, ម៉ាឡេស៊ី ៤រោងចក្រ, សិង្ហបូរី ៤រោងចក្រ, សហរដ្ឋអាមេរិក ៣រោងចក្រ, កម្ពុជា ៣រោងចក្រ, អូស្ត្រាលី ២រោងចក្រ, ហូឡង់ ២រោងចក្រ, កូរ៉េខាងត្បូង ១រោងចក្រ, ហ្វីលីពីន ១រោងចក្រ, ស៊ុយអែត ១រោងចក្រ, និងវៀតណាម ១រោងចក្រ ប្រើប្រាស់កម្មករនិយោជិតសរុប ៤១ ៣៧០នាក់ ទំហំទឹកប្រាក់នាំ ចេញបានកើនដល់ ៩៧៧លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២។ ផលិតកម្ម និងសេវាកម្មសំខាន់ៗរួមមាន៖ បរិក្ខារ អគ្គិសនី និងអេឡិកត្រូនិក និងគ្រឿងបង្គុំ, កាត់ដេរសម្លៀកបំពាក់, ផលិតផលអាហារ និងភេសជ្ជៈ, សម្ភារវេចខ្ចប់ (ផ្លាស្ទិក ក្រណាត់ ក្រដាស), គ្រឿងបង្គុំរថយន្ត, សម្ភារប្រើប្រាស់ ប្រចាំថ្ងៃ, ផលិតផលធ្វើពីផ្លាស្ទិក, ផលិតផលធ្វើ ពីលោហៈធាតុ, ចំណីសត្វ, គ្រឿងសំណង់, បោះពុម្ព, កែច្នៃសំណល់, គ្រឿងសម្អាង, ស្បែកជើង, ផលិតផលធ្វើពី ស្បែក ២, ផលិតផលថ្នាំលាបពណ៌, គ្រឿងបន្លាស់រថយន្ត, ផ្ទៃពេជ្រ, សេវាកម្មនានា (ធនាគារ ភោជនីយដ្ឋាន៕

ក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធចោល និងបិទផ្លូវតវ៉ាលើបណ្តឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ

2023/05/25 12:32:39 pm        165
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសបដិសេធចោល និងបិទផ្លូវតវ៉ាលើបណ្តឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ បន្ទាប់ពីគណបក្សទាំងពីរត្រូវបាន គ.ជ.ប បដិសេធមិនឲ្យចូលរួមឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដោយសារមិនបានភ្ជាប់នូវសេចក្តីប្រកាសស្តីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានដឹកនាំកិច្ចប្រជុំពេញអង្គលើបណ្តឹងរបស់គណបក្សនយោបាយ​ចំនួនពីរនោះ ធ្វើឡើងយោងតាមបណ្តឹងរបស់ គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ បន្ទាប់ពី គ.ជ.ប បដិសេធមិនឲ្យចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដោយសារមិនបានភ្ជាប់នូវសេចក្តីប្រកាសស្តីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។យ៉ាងណាមិញក្នុងដំណើរការចុះបញ្ជីគណបក្សនយោបាយកាលពីពេលកន្លងទៅ គ.ជ.ប បាន​ប្រកាស​ទទួលស្គាល់ការចុះបញ្ជីគណបក្សនយោបាយចំនួន១៨ ​ដែលបានបំពេញគ្រប់លក្ខខណ្ឌ លើកលែងតែគណបក្សភ្លើងទៀន ​និងគណបក្សមហាសាមគ្គីជាតិខ្មែរតែប៉ុណ្ណោះ ដែលមិនបាន​បំពេញ​ទៅតាមនីតិវិធីច្បាប់ ស្តីពីការចុះបញ្ជីគណបក្សនយោបាយ៕

លោក Biden អំពាវនាវជាថ្មីឲ្យមានបម្រាមគ្រប់គ្រងអាវុធវាយប្រហារ ១ឆ្នាំបន្ទាប់ពីការសម្លាប់រង្គាលនៅទីក្រុង Uvalde

2023/05/25 10:10:39 am        200
អាមេរិក៖ ប្រធានាធិបតីលោក Joe Biden កាលពីថ្ងៃពុធ បានអំពាវនាវជាថ្មីឲ្យមានបម្រាមមួយលើអាវុធវាយប្រហារ ខណៈលោក និងស្ត្រីទី១ លោកស្រី Jill Biden បានបើកព្រឹត្តិការណ៍មួយនៅសេតវិមានដើម្បីកាន់ទុក្ខដល់អ្នកបាត់បង់ជីវិត នៅទីក្រុង Uvalde រដ្ឋតិចសាស់ នៅសាលាបឋមសិក្សាមួយកន្លែងកាលពីឆ្នាំមុន។កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សោកនាដកម្មមួយដែលកុមារសិស្សសាលា១៩នាក់ និងគ្រូបង្រៀន២នាក់បានស្លាប់ នោះគឺជាទុក្ខសោកដ៏ធំបំផុតនៃការបាញ់ប្រហារសម្លាប់រង្គាលជាច្រើន ដែលបានកើតឡើងជាជាបន្តបន្ទាប់កាលពីឆ្នំាកន្លងទៅ។លោក Biden និយាយថា យើងពុំអាចបញ្ចប់ហិង្សាដោយអាវុធដែលរីកសល់ដាននេះបានទេ លុះត្រាសភាអនុម័តច្បាប់សុវត្ថិភាពអាវុធដែលមានខ្លឹមសាររួមនិងធ្វើឲ្យអាវុធសង្គ្រាមចេញឆ្ងាយពីដងផ្លូវ និងចេញពីដៃរបស់មនុស្សដ៏គ្រោះថ្នាក់ និងរហូតដល់រដ្ឋនានាត្រូវធ្វើដូចគ្នានេះដែរ។យោងតាមការវិភាគនៃអត្រាមរណៈភាព ដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Michigan លោក Ann Arbor បាននិយាយថា កុមារ និងមនុស្សវ័យជំទង់កាន់តែច្រើននៅក្នុងសហរដ្ឋអាមេរិក ត្រូវបានសម្លាប់ដោយអាវុធ ច្រើនជាងមូលហេតុផ្សេងទៀត នៅក្នុងឆ្នាំ២០២០។លោក Biden បានអំពាវនាវជាថ្មីដល់សភាដើម្បីដាក់បម្រាមលើការប្រើប្រាស់កាំភ្លើងវែងវាយប្រហារ AR-15 និងអាវុធគ្រាប់រំសេវមានសមត្ថភាពខ្ពស់ ដែលលោក Biden និយាយថា ឃាតកលេខ១សម្រាប់កុមារ គឺកាំភ្លើងនេះឯង៕

ការបោះឆ្នោតរបស់និស្សិតប៉ាឡេស្ទីន ផ្តល់នូវការសាកល្បងដ៏កម្រនៃអារម្មណ៍អ្នកបោះឆ្នោត

2023/05/25 10:04:51 am        248
ប៉ាឡេស្ទីន៖ បេក្ខជនដែលមានទំនាក់ទំនងជាមួយក្រុមឥស្លាមហាម៉ាស (Hamas) បានឈ្នះអាសនៈបែងចែកដ៏ច្រើនបំផុត នៅក្រុមប្រឹក្សានិស្សិតសាកលវិទ្យាល័យមួយ កាលពីថ្ងៃពុធ (ទី២៤ ខែឧសភា) ក្នុងសន្លឹកឆ្នោត ដែលផ្តល់ការសាកល្បងដ៏កម្រនៃអារម្មណ៍អ្នកបោះឆ្នោត សម្រាប់ប្រជាជនប៉ាឡេស្ទីន ដែលការបោះឆ្នោតសភាចុងក្រោយរបស់ពួកគេ កើតមានកាលពីជិតពីរទសវត្សរ៍មុន។នៅក្នុងបរិវេណសាលាដែលតែងលម្អដោយបដានយោបាយពណ៌បៃតង ក្រហម និងលឿង បញ្ជីដែលមានសមាជិកក្រុមហាម៉ាស បានឈ្នះ ២៥អាសនៈ ក្នុងក្រុមប្រឹក្សានិស្សិតសាកលវិទ្យាល័យ Birzeit ដែលមាន ៥១អាសនៈ ទល់នឹង ២០អាសនៈសម្រាប់ក្រុមពាក់ព័ន្ធនឹងក្រុម Fatah ដែលជាគណបក្សរបស់ប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក Mahmoud Abbas។ដោយមិនមានការបោះឆ្នោតសភា ចាប់តាំងពីឆ្នាំ២០០៦ ដំណើរការនេះ ក៏ជាការពិនិត្យលើសន្ទុះនយោបាយនៃទឹកដីប៉ាឡេស្ទីន ដែលមានការបែងចែកភូមិសាស្ត្រ និងនយោបាយ ខណៈដែលការរំពឹងទុកកើនឡើងពីអនាគតប្រធានាធិបតីដែលមានអាយុពីប៉ែតសិបឆ្នាំទៅកៅសិបឆ្នាំរបស់ខ្លួន។ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត និងព្រឹទ្ធបុរសនិស្សិតនៅសាកលវិទ្យាល័យ Birzeit លោក Iyad Tomar មានប្រសាសន៍ថា ការបោះឆ្នោតគឺជាឱកាសមួយ ដើម្បីពង្រឹងតម្លៃលទ្ធិប្រជាធិបតេយ្យ ក្នុងចំណោមពួកយុវជន។ ក្រុមប្រឹក្សាជាប់ឆ្នោត នឹងតំណាងឲ្យផលប្រយោជន៍សិស្ស-និស្សិត។លោក Abbas ត្រូវបានជាប់ឆ្នោត ក្នុងឆ្នាំ២០០៥ ហើយបានគ្រប់គ្រងដោយក្រឹត្យអស់រយៈពេល ១៤ឆ្នាំ ចាប់តាំងពីលោកបានផុតអាណត្តិ។ ការស្ទង់មតិនាពេលថ្មីៗ បង្ហាញថា ស្ទើរតែ ៨០ភាគរយនៃប្រជាជនប៉ាឡេស្ទីន ចង់ឲ្យលោក Abbas លាលែងពីតំណែង និងបង្កើនការគាំទ្រដល់ក្រុមប្រដាប់អាវុធ។ ប៉ុន្តែដោយមានទាំងយោធាអ៊ីស្រាអែល និងអាជ្ញាធរប៉ាឡេស្ទីនទប់ស្កាត់សកម្មភាពនយោបាយ ក្រុមនិស្សិត និយាយថា បរិវេណសាកលវិទ្យាល័យ គឺស្ថិតក្នុងចំណោមកន្លែងមួយចំនួននៅតំបន់វ៉េសបែង (West Bank) ដែលនៅតែបើកចំហសម្រាប់ការរៀបចំ។ក្រុមឥស្លាមនិយម ដែលមិនអនុញ្ញាតឲ្យមានការបោះឆ្នោត នៅក្នុងសកលវិទ្យាល័យ Gaza បានប្រើការស្ទង់មតិរបស់និស្សិតនៅទូទាំងតំបន់វ៉េសបែង (West Bank) ជាឱកាសមួយ ដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅតំបន់វ៉េសបែង (West Bank)៕

អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ត្រៀមបង្កើតគណៈកម្មាធិការចរចា ដោយពិភាក្សាជាមួយអាជ្ញាធរ

2023/05/25 09:29:38 am        219
ប៉ាគីស្ថាន៖ នៅក្នុងសុន្ទរកថា កាលពីថ្ងៃពុធអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan បាននិយាយថា លោក នឹងបង្កើតគណៈកម្មាធិការចរចាដែលនឹងផ្តល់ការជួបពិភាក្សាជាមួយអាជ្ញាធររដ្ឋដើម្បីស្វែងរកមធ្យោបាយពីស្ថានភាពទ័លច្រក។ លោកបាននិយាយថាប្រសិនបើគណៈកម្មាធិការត្រូវបានកោះប្រជុំនោះបញ្ហាអាចត្រូវបានដោះស្រាយ ដោយលោកទុករឿងនយោបាយមួយឡែក ឬពុំចាំបាច់និយាយពីការបោះឆ្នោតមុនអាណត្តិនោះទេ លោកនឹងធ្វើតាម។ លោក Khan និយាយថា ការចោទប្រកាន់អំពើពុករលួយគឺជារឿងប្រឌិតឡើង ហើយក្រុមការងាររបស់លោកកំពុងត្រូវបានបង្ខំស្ថិតក្រោមការឃុំឃាំងពីរដ្ឋាភិបាល និងយោធានៅក្នុងឧបាយកលដើម្បីរំលាយគណបក្សរបស់លោក មុនការបោះឆ្នោត ដែលកំណត់ពេលនៅឆ្នាំនេះ។ លោកជួបភាពច្របូកច្របល់ក្នុងការទប់ទល់ជាមួយយោធា ចាប់តាំងពីលោកត្រូវបានបណ្តេញចេញពីអំណាចកាលពីឆ្នាំមុននៅក្នុងការបោះឆ្នោតនៅសភា ដែលលោកបាននិយាយថាត្រូវបានរៀបចំដោយឧត្តមសេនីយ៍ជាន់ខ្ពស់របស់ប្រទេស ប៉ុន្តែយោធាបានបដិសេធបញ្ហានេះ។ លោក Khan គឺជាមេដឹកនាំមានប្រជាប្រិយភាពបំផុតរបស់ប្រទេសប៉ាគីស្ថានដែលយោងតាមការបោះឆ្នោតក្នុងតំបន់ ខណៈយោធាគឺជាស្ថាប័នមានបំណាចបំផុតរបស់ប្រទេសដែលបានគ្រប់គ្រងដោយផ្ទាល់ឬគ្រប់គ្រងរដ្ឋាភិបាលក្នុងប្រវត្តិសាស្ត្ររយៈពេល៧៥ឆ្នាំរបស់ប្រទេសប៉ាគីស្ថាន។ការប្រឈមមុខដាក់គ្នា បានបង្កើនការព្រួយបារម្ភថ្មីអំពីស្ថិរភាពរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ ដែលមានប្រជាជន២២០លាននាក់ ខណៈប្រទេសនេះតស៊ូក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតរបស់ខ្លួនក្នុង រយៈពេលជាច្រើនទសវត្សរ៍មកនេះ៕

ក្រុមប្រឹក្សាធម្មនុញ្ញប្រជុំលើបណ្តឹងគណបក្សនយោបាយចំនួនពីរ ដែលគ.ជ.ប បដិសេធមិនឲ្យចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខាងមុខ

2023/05/25 09:27:47 am        187
ភ្នំពេញ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំពេញអង្គលើបណ្តឹងរបស់គណបក្សនយោបាយចំនួនពីរ ដែលត្រូវបាន គ.ជ.ប បដិសេធមិនឲ្យចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខាងមុខ ដោយសារមិនបានភ្ជាប់នូវសេចក្តីប្រកាសស្តីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។

គណបក្សសាធារណរដ្ឋ និងសេតវិមានមើលឃើញភាពរីកចម្រើនក្នុងការពិភាក្សាស្ដីពីការបង្កើនកម្រិតប្រាក់បំណុល

2023/05/25 09:21:28 am        100
អាមេរិក៖ ក្រុមអ្នកចរចាតំណាងឲ្យលោកប្រធានាធិបតី Joe Biden មកពីគណបក្សប្រជាធិបតេយ្យ និងប្រធានសភាមកពីគណបក្សសាធារណរដ្ឋ លោក Kevin McCarthy បានរៀបចំឡើង នូវអ្វីដែលភាគីទាំង២បានហៅថាជាការពិភាក្សាប្រកបដោយផ្លែផ្កាកាលពីថ្ងៃពុធ ទី២៤ខែឧសភា ដើម្បីព្យាយាមឈានឲ្យដល់កិច្ចព្រមព្រៀងមួយក្នុងការបង្កើនកម្រិតកម្ចីប្រាក់បំណុលលើចំនួន៣១,៤សែនកោដិដុល្លាររបស់សហរដ្ឋអាមេរិក និងបញ្ចៀសការខកខានសងបំណុលដែលបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចប្រទេសនេះ។បន្ទាប់ពីកិច្ចប្រជុំរយៈពេល៤ម៉ោង លោក McCarthy បាននិយាយថា ការចរចានានា បានរីកចម្រើនច្រើន និងបន្តនៅពេលល្ងាច ។ លោកបានព្យាការណ៍ថា ភាគីទាំង២នឹងឈានដល់កិច្ចព្រមព្រៀងមួយទោះបីជាបញ្ហាមួយចំនួននៅតែពុំទាន់ដោះស្រាយបាននៅឡើយក៏ដោយ។ លោក McCarthy បានប្រាប់ក្រុមអ្នកសារព័ត៌មានថា យើងទទួលបានភាពរីកចម្រើនមួយចំនួនពីការពិភាក្សានោះ ។ដូច្នេះ នោះជាលទ្ធផលវិជ្ជាមានគួរឲ្យរីករាយ។ ខ្ញុំអាចមើលឃើញថាយើងកំពុងធ្វើការដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងនោះ។  អ្នកនាំពាក្យលោកសេតវិមានលោកស្រី Karine Jean-Pierre (ខារីន ហ្សង់ព្យែ) បាននិយាយថា ការពិភាក្សានានានៅតែប្រកបដោយផ្លែផ្កា។ លោកស្រី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ ខណៈការពិភាក្សានានានៅតែកំពុងបន្ត ថា ប្រសិនបើការជជែកពិភាក្សាទាំងនេះដំណើរការទៅដោយភាពស្មោះត្រង់ ។ យើងអាចទទួលបានកិច្ចព្រមព្រៀងមួយនៅទីនេះ៕

ក្រុមកងកម្លាំងយោធាប៉ារ៉ាប្រឆាំងរុស្ស៊ី ប្ដេជ្ញាវាយឆ្មក់បន្ថែមទៀត ក្រោយវាយប្រហារឆ្លងព្រំដែនចូលក្នុងប្រទេសរុស្ស៊ី

2023/05/25 09:08:03 am        201
រុស្ស៊ី៖ ប្រធានក្រុមកងកម្លាំងយោធាប៉ារ៉ាប្រឆាំងប្រទេសរុស្ស៊ី ដែលបាននិយាយថា ខ្លួនជាអ្នកវាយប្រហារឆ្លងព្រំដែនចូលទៅក្នុងប្រទេសរុស្ស៊ី ចេញពីប្រទេសអ៊ុយក្រែន នោះ បានប្ដេជ្ញាបន្តការវាយប្រហារបែបនេះបន្ថែមទៀតចូលក្នុងប្រទេសរុស្ស៊ី។  លោក Denis Kapustin ដែលដឹកនាំអង្គភាពកម្មស្ម័គ្រចិត្តរុស្ស៊ី (RDK) បាននិយាយថា ខ្ញុំគិតថា អ្នកនឹងមើលឃើញយើងជាថ្មីទៀត នៅខាងភាគីនោះ។ ប្រទេសរុស្ស៊ី បាននិយាយថា ខ្លួនបានកម្ទេចការវាយឆ្មក់នោះ ដោយបានសម្លាប់ក្រុមសត្រូវជាង៧០នាក់ ។រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី  លោក Sergei Shoigu បានសន្យាឆ្លើយតបយ៉ាងស័ក្តិសមបំផុតចំពោះការវាយប្រហារទាំងឡាយនាពេលអនាគត។ អង្គភាពស្ម័គ្រចិត្តរុស្ស៊ី RDK រួមជាមួយក្រុមចលនារំដោះតំបន់រុស្ស៊ី ហៅកាត់ថា(LSR) បានអះអាងថាខ្លួនជាអ្នកបើកការវាយឆ្មក់កាលពីថ្ងៃចន្ទចូលក្នុងតំបន់បេលហ្គូរ៉ូត (Belgorod) ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធ នៅខាងព្រំដែនរបស់ប្រទេសអ៊ុយក្រែន លោក Kapustin បាននិយាយថា យើងរីករាយនឹងលទ្ធផលនៃការវាយឆ្មក់នោះ។ មេដឹកនាំក្រុមប្រឆាំងរុស្ស៊ី រូបនេះ បាននិយាយថា ក្រុមកងកម្លាំងរបស់លោកបានរឹបអូសអាវុធមួយចំនួន រួមទាំងរថពាសដែកមួយគ្រឿង និងចាប់បានអ្នកទោសមួយចំនួន អំឡុងប្រតិបត្តិការនេះ មុនពេលចាកចេញពីទឹកដីរុស្ស៊ី ក្រោយរយៈពេល២៤ម៉ោង ។  ចំណែកក្រុម LSR បាននិយាថាអ្នកប្រយុទ្ធរបស់ខ្លួន២នាក់ បានស្លាប់ និង១០នាក់រងរបួស៕

អ្នកវិភាគនិយាយាថា ការចូលវាយឆ្មក់តំបន់បេលហ្គូរ៉ូតគឺជាការបង្ហាញការពង្រឹងកម្លាំងរបស់អ៊ុយក្រែនដើម្បីត្រៀមវាយបកនៅពេលខាងមុខ

2023/05/25 08:30:42 am        185
រុស្ស៊ី៖ អ្នកវិភាគឈាននាំមុខម្នាក់ បាននិយាយថា ការចូលវាយឆ្មក់របស់ពួកសកម្មប្រយុទ្ធក្នុងតំបន់បេលហ្គូរ៉ូត (Belgorod )គឺជាការបង្ហាញនូវកម្លាំងរបស់អ៊ុយក្រែន នៅមុនការវាយបកដែលអាចមានសន្ទុះខ្លាំងក្លា ខណៈដែលខ្លួនអាចបង្ខំឲ្យវិមានក្រឹមឡាំងត្រូវបង្វែរកងទ័ពចេញពីសមរភូមិមុខ។ទីក្រុងគីវ កំពុងត្រៀមវាយបកដ៏ធំមួយ ដែលខ្លួនសង្ឃឹមថា នៅទីបំផុត នឹងយកឈ្នះសង្គ្រាមបង្ករឿងរបស់រុស្ស៊ី។លោក គៀ ជីល(Keir Giles)ដែលធ្វើការជាមួយនឹងកម្មវិធីរុស្ស៊ី និងអឺរ៉ុបអាស៊ី នៅឯ វិទ្យាស្ថានកិច្ចការអន្តរជាតិ Chatham House បាននិយាយថា នេះបង្ហាញឲ្យឃើញថា ព្រំដែនរបស់រុស្ស៊ី មិនមានអ្នកការពារ ហើយសកម្មភាពនេះ តាមពិតទៅ នឹងធ្វើឲ្យរុស្ស៊ីត្រូវតែបង្វែរកងទ័ពចេញពីសមរភូមិទៅកន្លែងផ្សេងក្នុងប្រទេសអ៊ុយក្រែន ដែលចាំបាច់ត្រូវព្យាយាមបន្ថែមកម្លាំងនៅព្រំដែន។រដ្ឋមន្រ្ដីការពារជាតិរុស្ស៊ី លោកស៊ើហ្គេ សយហ្គូ កាលពីថ្ងៃពុធបានប្ដេជ្ញាថា ក្រុងមូស្គូ នឹងឆ្លើយតបទៅនឹងការវាយឆ្មក់ឆ្លងកាត់ព្រំដែនណាមួយ ដោយពួកសកម្មប្រយុទ្ធអ៊ុយក្រែនឲ្យបានខ្លាំងក្លាបំផុត។ដោយឡែករដ្ឋាភិបាលអ៊ុយក្រែន បានបដិសេធការពាក់ព័ន្ធនឹងវាយប្រហារ ដែលត្រូវបានអះអាងដោយក្រុមប្រដាប់អាវុធពីរក្រុមប្រឆាំងវិមានក្រឹមឡាំងនោះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ខណៈការវិនិយោគរីកចម្រើនក្រុមហ៊ុនមីនេបៀ ជម្រាបសម្ដេច​តេជោថា នឹង​បើករោងចក្រថ្មីបន្ថែមទៀតនៅខេត្តពោធិ៍សាត់ចុងឆ្នាំនេះ
07/22/2025 12:07 PM
ក្រសួងមុខងារសាធារណៈពង្រឹងនីតិវិធីការដំឡើងឋានន្តរស័ក្តិ និងថ្នាក់មុនចូលនិវត្តន៍ និង​ការ​ដាក់​មន្រ្តី​រាជការស៊ីវិលឱ្យចូលនិវត្តន៍
07/22/2025 12:07 PM
រលកកម្ដៅ បានហ៊ុមព័ទ្ធនៅកោះ Sicily ក្នុងពេលដែលសីតុណ្ហភាពរដូវក្តៅកើនឡើងខ្លាំង
07/22/2025 12:07 PM
រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់៖ គោលនយោបាយព្រំដែនរួមកំពុងកាត់បន្ថយការធ្វើអន្តោប្រវេសន៍ខុសច្បាប់
07/22/2025 12:07 PM
កម្ពុជា និងកូរ៉េ រួមគ្នាជំរុញការកាត់បន្ថយឧស្ម័ន​ផ្ទះកញ្ចក់​តាមរយៈ​ការ​វិនិយោគ​មធ្យោបាយ​ដឹកជញ្ជូន​-អគ្គិសនី ឆ្ពោះទៅគោលដៅអព្យាក្រឹតកាបូនឆ្នាំ២០៥០
07/22/2025 12:07 PM
ការតវ៉ានៅអាកាសយានដ្ឋានប្រទេសអាហ្សង់ទីន ជុំវិញការកែប្រែនិយ័តកម្មនិងការពន្យារពេលការចរចាប្រាក់ឈ្នួល
07/22/2025 12:07 PM
មេដឹកនាំអាមេរិកខាងត្បូង និងនាយករដ្ឋមន្ត្រីអេស្ប៉ាញ ពិភាក្សាអំពីវិបត្តិអាកាសធាតុ AI និងសន្តិភាពក្នុងកិច្ចប្រជុំនៅឈីលី
07/22/2025 12:07 PM
សាកលវិទ្យាល័យHarvard តតាំងជាមួយរដ្ឋបាលលោក Trump ជុំវិញការលុបចោលមូលនិធិ
07/22/2025 12:07 PM
សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
07/22/2025 12:07 PM
អាមេរិកនឹងនិរទេសអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ហៃទី ដែលមានទំនាក់ទំនងជាមួយក្រុមជនអន្ធពាល
07/22/2025 12:07 PM