សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

កងទ័ពបានបូជាសាច់ស្រស់ឈាមស្រស់ហានធ្វើពលិកម្មដល់ជីវិតក្នុងបុព្វហេតុការពារជាតិ

2023/06/12 08:12:20 pm        366
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសណ៍ថា កងទ័ពកម្ពុជាមានគុណបំណាច់​ជាច្រើនសម្រាប់ជាតិមាតុភូមិកម្ពុជា ក្នុងនោះកងទ័ពបានលះបង់ និងបូជាសាច់ស្រស់ឈាមស្រស់ ហានធ្វើពលិកម្មដល់ជីវិតក្នុងបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ។សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៃកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ។សម្ដេចតេជោ បានបញ្ជាក់ថា ក្នុងរយៈពេល ២០ ឆ្នាំមកនេះ កងទ័ព និងកងពលតូចលេខ៧០ បានកសាងអគារ និងហេដ្ឋាចរនាសម្ព័ន្ធជាច្រើន ក្នុងនោះក៏បានកសាងនូវកងកម្លាំងរបស់ខ្លួន ដើម្បីថែរក្សា​ ការពារសុខ សន្ដិភាពជូនប្រទេសជាតិ ​និងប្រជាពលរដ្ឋកម្ពុជាទាំងមូលផងដែរ។ ខណៈសុខសន្ដិភាព​ គឺជាបុព្វលក្ខខណ្ឌមិនអាចកាត់ផ្តាច់បាននៅក្នុងការអភិវឌ្ឍប្រទេសជាតិ និងការធ្វើឱ្យប្រសើរឡើងនូវជីវភាពប្រជាជនជារៀងរាល់ថ្ងៃ។ សម្ដេចតេជោក៏បានណែនាំដល់កងពលតូចលេខ៧០ និងកងយោធពលខេមរភូមិន្ទ ត្រូវបន្តការងារ​អភិវឌ្ឍន៍​សមត្ថភាពកងទ័ពឱ្យបានជាប់ជាប្រចាំ ត្រៀមកម្លាំងស្មារតី ដោះស្រាយនូវគ្រប់​សភាពការណ៍ ជាពិសេសគ្រោះមហន្តរាយធម្មជាតិដែលអាចនឹងកើតឡើង​ជាយថាហេតុ​បង្កឱ្យមានការខូតខាតទ្រព្យសម្បត្ដិប្រយោជន៍ជាតិ ​និងប្រជាជនផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

ទាហានស៊ីឈ្នូល Wagner នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋមន្រ្តីការពារជាតិរុស្ស៊ីនោះទេ

2023/06/12 07:44:12 pm        140
រុស្ស៊ី៖ លោក Yevgeny Prigozhin គឺជាមេបញ្ជាការទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលបំផុតរបស់រុស្ស៊ី និយាយកាលពីថ្ងៃអាទិត្យថា ទាហាន Wagner របស់លោកនឹងមិនចុះហត្ថលេខាណាមួយជាមួយរដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក Sergei Shoiguនោះទេ ពោលគឺលោកសូមធ្វើការបដិសេធន៍ជាសាធារណៈចំពោះការព្យាយាមរបស់ក្រសួងការពារជាតិរុស្ស៊ី ក្នុងការនាំយកកងកម្លាំងប្រយុទ្ធរបស់លោកឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេ  លោក Prigozhin ដែលជាស្ថាបនិកបង្កើតទាហានស៊ីឈ្នូល Wagnerបានវាយប្រហារម្តងហើយម្តងទៀតលើមេបញ្ជាការយោធាកំពូលរបស់លោកប្រធានាធិបតី Vladimir Putin នូវអ្វីដែលលោកចាត់ទុកថាជាអំពើក្បត់ជាតិ កាលដែលមិនធ្វើសង្រ្គាមឲ្យបានត្រឹមត្រូវនៅក្នុងប្រទេសអ៊ុយក្រែន ។  មិនថាលោក Shoigu ឬលោកនាយអគ្គសេនាធិការកងទ័ព Valery Gerasimovពុំបានធ្វើសេចក្តីអធិប្បាយជាសាធារណៈនោះទេចំពោះការប្រមាថពីលោក Prigozhin ដែលទាហានរបស់លោក ដណ្តើមបានទីក្រុង Bakhmut របស់អ៊ុយក្រែនកាលពីខែឧសភា ក្រោយសង្រ្គាមស្លាប់ទាហានរាប់ម៉ឺននាក់ ។  ក្រសួងការពារជាតិរុស្ស៊ី និយាយកាលពីថ្ងៃសៅរ៍ថា លោក Shoigu បានបញ្ជាឲ្យទាហានស្ម័គ្រចិត្តទាំងអស់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រសួងរបស់លោកនៅដំណាច់ខែនេះ គឺជាជំហានមួយដែលពួកគេនិយាយថា នឹងបង្កើនប្រសិទ្ធភាពកងទ័ពរុស្ស៊ី ។  ជាការឆ្លើយតបនឹងសំណើរសុំសេចក្តីអធិប្បាយលើបញ្ហាមួយនេះ លោក Prigozhin និយាយថា ទាហានស៊ីឈ្នូល Wagner នឹងមិនចុះហត្ថលេខាណាមួយជាមួយលោក Shoigu នោះទេ ។ បទបញ្ជាមួយនេះ ពុំបានដាក់ឲ្យទាហានស៊ីឈ្នូល Wagner នោះទេ ៕

រុស្ស៊ីអះអាងថា អ៊ុយក្រែនព្យាយាមវាយប្រហារនាវារបស់ខ្លួននៅជិតបំពង់បង្ហូរឧស្ម័នក្នុងសមុទ្រខ្មៅ

2023/06/12 07:40:19 pm        142
រុស្ស៊ី៖ រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ុយក្រែន បានព្យាយាមវាយប្រហារពុំបានជោគជ័យលើនាវាកងទ័ពជើងទឹករុស្ស៊ី ដោយប្រើប្រាស់ទូកគ្មានមនុស្សបើកល្បឿនលឿនចំនួន ៦គ្រឿង ស្របពេលដែលនាវារបស់ពួកគេ ល្បាតបំពង់បង្ហូរឧស្ម័នធម្មជាតិដ៏សំខាន់របស់ខ្លួន នៅក្នុងសមុទ្រខ្មៅ ។  នាវាចម្បាំង Priazovye បានចុះល្បាតអ្វីដែលក្រសួងការពារជាតិរុស្ស៊ីនិយាយថា គឺជាការតាមដានស្ថានភាព និងធានាសន្តិសុខតាមផ្លូវបំពង់បង្ហូរឧស្ម័ន TurkStream និង Blue Stream នៅតំបន់ភាគអាគ្នេយ៍សមុទ្រខ្មៅ។  ក្រសួងការពារជាតិរុស្ស៊ី និយាយថា អ៊ុយក្រែនបានវាយប្រហារកាលពីព្រឹកថ្ងៃអាទិត្យ នៅចម្ងាយប្រហែល ៣០០គ.ម គ ភាគអាគ្នេយ៍មូលដ្ឋានទ័ព Sevastopol ដែលជាមូលដ្ឋានកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី ស្ថិតនៅឧបទ្វីបគ្រីម៉េ ដែលរុស្ស៊ីបានដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីឆ្នាំ ២០១៤ ។  ក្រសួងការពារជាតិរុស្ស៊ី បន្តទៀតថា នៅពេលវាយប្រហារ យន្តហោះឈ្លបយកការណ៍គ្មានមនុស្សបើក RQ-4 Global Hawk របស់សហរដ្ឋអាមេរិក ស្ថិតនៅកណ្តាលសមុទ្រខ្មៅ ។ ពួកគេបញ្ជាក់ថា នាវា Priazovye បន្តភារកិច្ចដែលបានកំណត់របស់ពួកគេដដែល ៕

ផ្លូវហាយវេនៅទីក្រុង Philadelphia សហរដ្ឋអាមេរិក បានបាក់ បន្ទាប់ពីមានរថយន្តឆេះ

2023/06/12 07:31:16 pm        180
អាមេរិក៖ មន្ត្រីទីក្រុង Philadelphia របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា មួយផ្នែកធំនៃផ្លូវហាយវេនៃទីក្រុងនេះ បានរលំបាក់ បន្ទាប់ពីមានរថយន្តបានឆេះនៅពីក្រោមផ្លូវនោះ។ គ្មានរបាយការណ៍ពាក់ព័ន្ធនឹងការមានរបួសនោះឡើយ។ផ្សែងហុយយ៉ាងខ្មួលខ្មាញ់ចេញពីគំនរបាក់បែកនៃចំណែកផ្លូវដែលរលំបាក់នៃគន្លងផ្លូវដែលសំដៅទៅទិសឧត្តរ I-95 ដែលជារដ្ឋភាគខាងជើងដ៏សំខាន់ នៅឆ្នេរខាងកើត។ រូបភាពវីដេអូបង្ហាញឲ្យឃើញពីរថយន្តសង្គ្រោះបន្ទាន់ និងកម្មករ ជួបជុំគ្នានៅទីកន្លែងនេះ។ចរាចរណ៍ទាំងសងខាងនៃផ្លូវហាយវេទាំងប្រាំបីគន្លង ត្រូវបានផ្អាកដោយសារតែមានការបារម្ភអំពីស្ថិរភាពរចនាសម្ព័ន្ធនៃគន្លងផ្លូវដែលឆ្ពោះទៅទិសខាងត្បូងផ្សេងទៀត។លោក Derek Bowmer ប្រធានកងវរសេនាតូចពន្លត់អគ្គិភ័យ នៅទីក្រុង Philadelphia បានប្រាប់អ្នកយកព័ត៌មានថា ក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រឹងប្រែងពន្លត់ភ្លើងមួយផ្នែកធំ ដែលឆេះរថយន្តមួយគ្រឿង។លោក Bowmer បាននិយាយថា៖ «ពួកយើងបានព្យាយាមពន្លត់ភ្លើង។ យើងបានបង្កើនសមត្ថភាពឧបករណ៍ដើម្បីទប់ស្កាត់សារធាតុគ្រោះថ្នាក់ ដោយសារតែយើងទទួលបានការរាយការណ៍ថា វាអាចជារយន្តដឹកប្រេង ឬអ្វីមួយដែលលក្ខណៈស្រដៀងគ្នា។លោក Bowmer បានបន្ថែមថា ក្រុមការងារនឹងធ្វើការ «មួយរយៈ» ដោយព្យាយាមកំណត់ថា តើប្រេងឥន្ធនៈ ឬឧស្ម័ន អាចត្រូវបានធ្វើឲ្យខូចខាតដោយឧបទ្ទវហេតុនេះ។ ចំណែកលោក Dominick Mireles នាយកការិយាល័យគ្រប់គ្រងគ្រាអាសន្នរបស់ទីក្រុង បានថ្លែងថា ក្រុមមន្ត្រីមានការព្រួយបារម្ភអំពីផលប៉ះពាល់ ដែលអាចកើតមានពីឧបទ្ទវហេតុនេះទៅលើបរិស្ថាន ដោយសារតែហេតុការណ៍នេះកើតឡើងនៅជិតទន្លេ Delaware៕

ក្រុមអ្នកគាំទ្រលោក Trump ប្រមូលផ្តុំគ្នានៅរដ្ឋ Florida សម្រាប់អតីតប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់

2023/06/12 07:17:45 pm        85
អាមេរិក៖ ក្រុមអ្នកគាំទ្រលោក Trump រាប់រយនាក់បានបើករថយន្តក្នុងក្បួនដង្ហែមួយពីទីក្រុង Miami ទៅកាន់ទីក្រុង Palm Beach កាលពីថ្ងៃអាទិត្យ ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះអតីតប្រធានាធិបតីដែលត្រូវបានចោទប្រកាន់លើសំណុំរឿងឯកសារសម្ងាត់។អ្នកគាំទ្ររបស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានតុបតែងរថយន្តរបស់ពួកគេជាមួយនឹងទង់ជាតិ បដាថ្កោលទោសការចោទប្រកាន់ និងសារខួបកំណើតសម្រាប់អតីតប្រធានាធិបតីដែលនឹងឈានចូលដល់វ័យ ៧៧ ឆ្នាំនៅថ្ងៃពុធ ទី១៤ ខែមិថុនា។ ជនអន្តោប្រវេសន៍គុយបាម្នាក់ ដែលរស់នៅក្នុងទីក្រុង Miami ចាប់តាំងពីឆ្នាំ ២០០០ លោក Raumar Menendez បាននិយាយថា ការចោទប្រកាន់នេះគឺជា «ការស្វែងរកការថ្កោលទោស" ក្នុងគោលបំណងដកលោក Trump ចេញពីការប្រកួតប្រជែងនយោបាយ។ រថយន្តមកពីក្បួនដង្ហែរកាលពីថ្ងៃអាទិត្យបានធ្វើដំណើរចម្ងាយ ១៣០ គីឡូម៉ែត្រ ដោយបានរថយន្តភាគច្រើនចុចស៊ីផ្លេ។ការចោទប្រកាន់របស់សហព័ន្ធ បានលាតត្រដាងកាលពីថ្ងៃសុក្រទី៩ ខែមិថុនា ដោយចោទប្រកាន់លោក Trump ដែលជាអ្នកនាំមុខសម្រាប់ការតែងតាំងគណបក្សសាធារណរដ្ឋនៅឆ្នាំ ២០២៤ ពីបទរក្សាទុកឯកសារសម្ងាត់ខុសច្បាប់ និងរារាំងតុលាការ។ លោកបានបដិសេធចំពោះការធ្វើខុស ហើយបានចាត់ទុកការស៊ើបអង្កេតនេះថាជាហេតុផលនយោបាយ។ អតីតប្រធានាធិបតីរូបនេះ នឹងត្រូវបង្ហាញខ្លួននៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុង Miami នៅថ្ងៃអង្គារទី ១៣ ខែមិថុនា ដើម្បីបង្ហាញខ្លួនជាលើកដំបូងលើបទចោទប្រកាន់នានា ដែលរួមមានទាំងការរក្សាទុកដោយចេតនានៃឯកសារការពារជាតិដែលមានលក្ខណៈរសើបខ្លាំងនៅក្រោមច្បាប់ចារកម្ម ការរារាំងតុលាការ ការបង្កើតសេចក្តីថ្លែងការណ៍មិនពិត ការសមគំនិត និងការលាក់បាំង។ លោក Trump និយាយថា លោកនឹងបន្តយុទ្ធនាការប្រធានាធិបតីរបស់លោក ទោះបីជាលោកត្រូវបានកាត់ទោសនៅក្នុងករណីជាច្រើក៏ដោយ ដោយនិយាយថា «លោកនឹងមិនចាកចេញនោះទេ»។ ក្នុងចំណោមករណីចំនួន ៣៧ករណី លើលោក Trump មាន ៣១ករណី ទាក់ទងនឹងឯកសារសម្ងាត់ និងសម្ងាត់បំផុតដែលលោកបានរក្សាទុកបន្ទាប់ពីចាកចេញពីសេតវិមានកាលពីដើមឆ្នាំ ២០២១ ។

ហុងឌុយរ៉ាស់ បើកស្ថានទូតនៅក្នុងប្រទេសចិន ខណៈប្រមុខការទូតនៃប្រទេសទាំង២ អបអរយុគសម័យថ្មីនៃទំនាក់ទំនងទ្វេភាគី

2023/06/12 07:09:19 pm        116
ហុងឌុយរ៉ាស់៖ ប្រទេសហុងឌុយរ៉ាស់  បានបើកស្ថានទូតដំបូងរបស់ខ្លួននៅក្នុងប្រទេសចិន កាលពីថ្ងៃអាទិត្យ ២ខែបន្ទាប់ពីការបង្កើតទំនាក់ទំនងការទូតរួចមក ។ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក ឈីនកាង (Qin Gang) និងសមភាគីហុងឌុយរ៉ាស របស់លោកគឺលោក Eduardo Enrique Reina បានចូលរួមក្នុងពិធីបើកនេះដែរ។ លោក ឈីន បាននិយាយថា ការបង្កើតទំនាក់ទំនងការទូតចិន-ហុងឌុយរ៉ាស់ ដោយឈរលើគោលការណ៍ចិនតែមួយ ក្នុងរយៈពេលពីរខែកន្លងទៅនេះ បានសម្រេចបំណងប្រាថ្នាដ៏យូរអង្វែងរបស់ប្រជាជនទាំងពីរ និងបានបើកសករាជថ្មីនៃទំនាក់ទំនងរវាងប្រទេសចិន និងហុងឌុយរ៉ាស់។ លោកបានបន្ថែមថា ភាគីទាំងពីរបានអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការនាំយកទំនាក់ទំនងទ្វេភាគីទៅកាន់ផ្លូវដ៏លឿនមួយក្នុងរយៈពេលពីរខែកន្លងមកនេះ។ លោកបានបញ្ជាក់ថា ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃទំនាក់ទំនងរវាងប្រទេសទាំង២ ស្ដែងឲ្យឃើញថា ការឈរលើគោលការណ៍ចិនតែមួយ គឺជារឿងត្រឹមត្រូវ ដែលត្រូវបានគាំទ្រយ៉ាងលើសលប់ពីសហគមន៍អន្តរជាតិ និងតំណាងឲ្យនិន្នាការដ៏មានឥទ្ធិពលរបស់ពិភពលោក។  ដោយកត់សម្គាល់ថា ដំណើរទស្សនកិច្ចបន្តរបស់ប្រធានាធិបតីហុងឌុយរ៉ាស់ លោក ស៊ី អូម៉ារ៉ា កាសត្រូ(Xiomara Castro) ទៅកាន់ប្រទេសចិន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ លោកបាននិយាយថា កិច្ចប្រជុំជាប្រវត្តិសាស្ត្ររវាងមេដឹកនាំចិន និងហុងឌុយរ៉ាស់ នឹងបង្ហាញពីដំណើរឆ្ពោះទៅរកការរីកចម្រើនបន្ថែមទៀតនៃទំនាក់ទំនងទ្វេភាគី៕

អតីតរដ្ឋមន្ត្រីប្រចាំដែនដីស្កុតឡេន លោកស្រី Nicola Sturgeonត្រូវបានចាប់ខ្លួន

2023/06/12 05:31:21 pm        153
អ្នកនាំពាក្យរបស់លោកស្រី បាននិយាយថា អតីតរដ្ឋមន្ត្រីប្រចាំដែនដីស្កុតឡេន លោកស្រី Nicola Sturgeon (នីកូឡា ស្ទើជិន) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ទី ១១ ខែមិថុនា ពាក់ព័ន្ធនឹងការស៊ើបអង្កេតរបស់នគរបាលលើការផ្តល់មូលនិធិរបស់គណបក្សជាតិស្កុតឡេន។ ការស៊ើបអង្កេតកំពុងពិនិត្យមើលលើអ្វីដែលបានកើតឡើងចំពោះប្រាក់ជាង ៧៥០.០០០ដុល្លារ ដែលត្រូវបានរៃអង្គាសដោយអ្នកធ្វើយុទ្ធនាការឯករាជ្យដែនដីស្កុតឡេនក្នុងឆ្នាំ២០១៧។ រឿងនេះត្រូវបានគេសន្និដ្ឋានថាជារបាំងបែងចែកដាច់ពីគ្នា ប៉ុន្តែអាចត្រូវបានប្រើក្នុងគោលបំណងផ្សេងទៀត។អ្នកនាំពាក្យរបស់លោកស្រី Sturgeon បាននិយាយថា ដោយមានការរៀបចំដោយនគរបាលដែនដីស្កុតឡែន លោកស្រី បានចូលរួមបទសម្ភាសន៍មួយដែលលោកស្រី ត្រូវចាប់ខ្លួន និងសាកសួរ។ អ្នកនាំពាក្យបាននិយាយថាលោកស្រី Sturgeon តែងតែនិយាយថាលោកស្រីនឹងសហការជាមួយនឹងការស៊ើបអង្កេត ប្រសិនបើត្រូវបានសួរហើយបន្តធ្វើដូច្នេះ។កាលពីពេលមុន នគរបាលស្កុតឡែន បាននិយាយនៅលើបណ្តាញ Twitter ថា ស្ត្រីអាយុ ៥២ ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនថាជាជនសង្ស័យជាប់ទាក់ទងនឹងការស៊ើបអង្កេតដែលកំពុងបន្តលើការផ្តល់មូលនិធិនិងហិរញ្ញវត្ថុរបស់គណបក្សជាតិស្កុតឡែន (SNP)។ការចាប់ខ្លួនលោកស្រី Sturgeon គឺជាការអាម៉ាស់យ៉ាងខ្លាំងសម្រាប់គណបក្ស SNP ដែលបច្ចុប្បន្នដឹកនាំរដ្ឋាភិបាលពាក់កណ្តាលស្វយ័តរបស់ដែនដីស្កុតឡែន និងយុទ្ធនាការដើម្បីបញ្ចប់សម្ព័ន្ធនយោបាយរយៈពេលបីសតវត្សរបស់ដែនដីស្កុតឡែន ជាមួយប្រទេសអង់គ្លេស។ វាកើតឡើងបន្ទាប់ពីការលាលែងពីតំណែងដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោកស្រីកាលពីខែកុម្ភៈ នៅពេលដែលលោកស្រីបាននិយាយថា លោកស្រីមានការមិនចុះសម្រុងនឹងគ្នា ក្នុងការដឹកនាំប្រទេសរបស់លោកស្រីដើម្បីទទួលឯករាជ្យ។ អ្នកនាំពាក្យគណបក្ស SNP បាននិយាយថា គណបក្សកំពុងសហការយ៉ាងពេញលេញជាមួយនឹងការស៊ើបអង្កេតនេះ។ កាលពីខែមេសា ស្វាមីរបស់លោកស្រី Sturgeon លោក Peter Murrell និងមន្ត្រីរតនាគាររបស់គណបក្សត្រូវបានចាប់ខ្លួនទាំងពីរនាក់។ ពួកគេត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់ដោយរង់ចាំការស៊ើបអង្កេតបន្ថែមទៀត ជាផ្នែកនៃការស៊ើបអង្កេតដូចគ្នានេះ។

ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បារម្ភពីកម្រិតទឹក នៅរោងចក្រអ៊ុយក្រែន

2023/06/12 05:28:09 pm        117
អ៊ុយក្រែន៖ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យ (ទី១១ ខែមិថុនា) ថា ខ្លួនត្រូវការទៅកាន់គ្រប់កន្លែងនៅជុំវិញរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដើម្បីពិនិត្យមើល «ចំណុចមិនស្របគ្នា» ក្នុងទិន្នន័យកម្រិតទឹក នៅឯទំនប់ដែលបាក់ Kakhovka ដែលប្រើសម្រាប់ធ្វើឲ្យត្រជាក់ដល់រ៉េអាក់ទ័រនានានៅក្នុងរោងចក្រ។ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ឬIAEA លោក Rafael Grossi ដែលនឹងធ្វើដំណើរទៅរោងចក្រនោះ នៅសប្តាហ៍នេះ បាននិយាយថា រង្វាស់ដែលទីភ្នាក់ងារទទួលបានពីច្រកចូលរបស់រោងចក្រ បានបង្ហាញថា កម្រិតទឹករបស់ទំនប់មានកម្រិតថេររយៈប្រហែលមួយថ្ងៃ កាលពីចុងសប្តាហ៍។លោក Grossi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ទោះជាយ៉ាងណាក៏ដោយ កម្ពស់ទឹកត្រូវបានរាយការណ៍ថា កំពុងបន្តធ្លាក់ចុះ នៅកន្លែងផ្សេងទៀតនៅក្នុងអាងស្តុកទឹកដ៏ធំនេះ ដែលអាចបណ្តាលឲ្យមានភាពខុសគ្នាប្រហែល២ម៉ែត្រ។ កម្ពស់កម្រិតទឹក គឺជាការបង្ហាញកម្រិតថេរដ៏សំខាន់ សម្រាប់ដំណើរការបន្តរបស់ម៉ាស៊ីនបូមទឹក»។ការបំផ្លាញទំនប់វារីអគ្គិសនី Kakhovka នៅភាគខាងត្បូងប្រទេសអ៊ុយក្រែនកាលពីសប្តាហ៍មុន បានធ្វើឲ្យមានទឹកជំនន់លិចទីក្រុងនានានៅចរន្តទឹកខាងក្រោម និងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ចាកចេញពីលំនៅឋានរបស់ពួកគេ។ ទាំងទំនប់វារីអគ្គិសនី Kakhovka ទាំងរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ត្រូវបានរុស្សីកាន់កាប់ តាំងពីដំណាក់ដំបូងនៃការវាយលុករបស់ខ្លួន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិឬ IAEA បាននិយាយថា ទឹកចេញពីអាងស្តុកទឹកនេះ ត្រូវបានប្រើប្រាស់ ដើម្បីធ្វើឲ្យត្រជាក់ដល់ម៉ាស៊ីនរ៉េអាក់ទ័រចំនួនប្រាំមួយរបស់រោងចក្រ និងរក្សាប្រេងឥន្ធនៈ ដែលបានប្រើហើយ៕

កងទ័ពកម្ពុជាក្លាយជាកម្លាំងរឹងមាំជួយរក្សាសន្ដិភាព តាមបណ្ដាប្រទេសមួយចំនួនស្នើដោយUN

2023/06/12 05:07:26 pm        327
ភ្នំពេញ៖ សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន មានប្រសាសន៍ថា កងទ័ពកម្ពុជាមិនត្រឹមតែជាស្នូលរ៉ាប់រង ក្នុងកការថែរក្សាសុខសន្ដិភាព សម្រាប់ប្រទេស​កម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្ដែបានក្លាយទៅជាកម្លាំងយ៉ាងរឹងមាំជួយររក្សា​សន្តិភាពតាមការ​ស្នើរបស់​អង្គការសហប្រជាជាតិ (UN) នៅតាមបណ្ដាប្រទេសមួយចំនួនទៀតនៅលើពិភពលោកផងដែរ។សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៃកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ។សម្ដេចតេជោ បានថ្លែងថា តាមរយៈសមិទ្ធផលនានានៃកងពលតូចលេខ ៧០ នាពេលនេះមិនត្រឹម​តែ​បាន​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាលក្នុងការបន្តគាំទ្រ និងលើកទឹកចិត្តដល់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាននៃកងពលតូចលេខ ៧០ ប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាឱកាសក្រើនរម្លឹកអំពីភាពចាំបាច់ខានពុំបាននៃការពង្រឹងផែនសាមគ្គីជាតិ ឯកភាពជាតិ ការពួតដៃគ្នាក្នុងស្មារតីជាធ្លុងមួយក្នុងស្មារតីរួមចំណែក​បន្តលើកកម្ពស់​ដល់ការ​ថែរក្សាឱ្យបានគង់វង្សនូវកត្តាសុខសន្ដិភាព ​ភាព​សុខដុមរមនា និងសុខុមាលភាពប្រជាជាតិកម្ពុជា។សូមជមា្របថា ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងរក្សា​សន្តិភាព​សរុបចំនួន ៨.៥២៣ នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុង​ប្រទេសចំនួន ៩ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន ខណៈបច្ចុប្បន្ន កងរក្សា សន្តិភាព កម្ពុជា ចំនួន ៨០១ នាក់ បាននិងកំពុងបំពេញ​ឈរជើងបំពេញបេសកកម្មរក្សាសន្តិភាព UN នៅប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និង សាធារណរដ្ឋ អាហ្វ្រិកកណ្តាល៕អត្ថបទ៖ វ៉ន ដារ៉ា/

គណបក្សចលនាបច្ចុប្បន្នគាំទ្រអឺរុបរបស់ម៉ុងតេណេហ្គ្រោ អះអាងនូវជ័យជម្នះក្នុងការបោះឆ្នោតមុនអាណត្តិ

2023/06/12 05:01:28 pm        158
ម៉ុងតេណេហ្គ្រោ៖ មជ្ឈមណ្ឌសម្រាប់តាមដាននិងស្រាវជ្រាវការស្ទង់មតិ (CEMI) បាននិយាយដោយផ្អែកលើគោលការណ៍មូលដ្ឋាននៃការព្យាករណ៍លើលទ្ធផលពីគំរូនៃការិយាល័យបោះឆ្នោតថា គណបក្សចលនាបច្ចុប្បន្នគាំទ្រអឺរុប (PES) របស់ប្រទេសម៉ុងតេណេហ្គ្រោ ឈ្នះបានសំឡេងគាំទ្រ ២៥,៥ភាគរយ ក្នុងការបោះឆ្នោតមុនអាណត្តិ កាលពីថ្ងៃអាទិត្យ (ទី១១ ខែមិថុនា)។រីឯគណបក្សសង្គមនិយមប្រជាធិបតេយ្យគាំទ្រអឺរ៉ុប (DPS) ដែលគ្រប់គ្រងប្រទេសម៉ុងតេណេហ្គ្រោ នៅចន្លោះឆ្នាំ១៩៩៩ និងឆ្នាំ២០២០ បានជាប់លំដាប់ទី ២ ដោយទទួលបានសំឡេងឆ្នោតគាំទ្រ ២៣,៨ភាគរយ។គណបក្សចលនាអឺរ៉ុបបច្ចុប្បន្ន ឬ PES ដែលមានគោលនយោបាយគាំទ្រសហភាពអឺរ៉ុប ហើយក៏ចង់បានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសស៊ែរប៊ី ដែលជាប្រទេសជិតខាងនោះ មិនទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីបានដឹកនាំប្រទេសតែឯងនោះទេ ហើយនឹងត្រូវស្វែងរកដៃគូនៅក្នុងសភាដែលមាន៨១អាសនៈ ដើម្បីបង្កើតរដ្ឋាភិបាល។មេដឹកនាំរបស់គណបក្សចលនាអឺរ៉ុបបច្ចុប្បន្នឬ PES លោក Milojko Spaic បាននិយាយថា វាជាការទទួលបានលទ្ធផល «យ៉ាងអស្ចារ្យ» ដោយសារគណបក្សនេះ ទើបបង្កើតបានរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ។លោក Spaic បានថ្លែងទៅកាន់អ្នកគាំទ្ររបស់លោក បន្ទាប់ពីលទ្ធផលបឋមត្រូវបានប្រកាសថា៖ «ខ្ញុំមិនគិតថា រឿងនេះធ្លាប់កើតមានពីមុននោះទេ នៅអឺរ៉ុប ដែលគណបក្សមិនមានអាសនៈក្នុងសភា ដែលមានដំណើរការតាំងពីខែសីហាឆ្នាំមុន រយៈពេលដប់ខែ ឈ្នះការបោះឆ្នោត និង (មានជ័យជម្នះ) ទល់នឹងអ្នកដែលដណ្តើមក្តោបក្តាប់ធនធានទាំងអស់របស់ប្រទេសនេះ»។គេរំពឹងថា គណៈកម្មាធិការរៀបចំការបោះឆ្នោតរដ្ឋ នឹងប្រកាសលទ្ធផលចុងក្រោយនៅប៉ុន្មានថ្ងៃខាងមុខ។គណបក្សចំនួន ១៥និងសម្ព័ន្ធភាព កំពុងប្រជែងគ្នាដណ្តើមយកអាសនៈសភាចំនួន ៨១ នៅក្នុងប្រទេសដែលមានប្រជាជនតែជាង ៦២០.០០០នាក់មួយនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្តេជ្ញាវាយប្រហារអ៊ីរ៉ង់ដ៏ខ្លាំងក្លា បើរកឃើញថាជាប់ពាក់ព័ន្ធការវាយប្រហារជើងហោះហើរក្រុមហ៊ុន flydubai
10/02/2026 11:10 AM
​ប្រសាសន៍សំខាន់ៗរបស់​​សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​អញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
10/02/2026 10:10 AM
អាជ្ញាធរ​ជាតិ​អប្សរា ​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ចំនួន​២ នៅ​ខ្លោងទ្វារជ័យ នៃក្រុង​អង្គរ​ធំ​
10/02/2026 08:10 AM
អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ដាក់របាយការណ៍ទៅ UN ជំរុញឲ្យថៃ និងកម្ពុជាធ្វើការរួមគ្នាដើម្បីពលរដ្ឋភៀសសឹកកម្ពុជាជិត ២ម៉ឺននាក់ អាចត្រឡប់ទៅផ្ទះវិញបាន
10/02/2026 07:10 AM
ក្រសួងឧស្សាហកម្មបង្កើតនូវឱកាសថ្មី សម្រាប់ការពង្រីកខ្លួនរបស់សហគ្រាសក្នុងតំបន់
10/01/2026 08:10 PM
ហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star​ Championship
10/01/2026 07:10 PM
ប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
10/01/2026 07:10 PM
រដ្ឋបាលខណ្ឌដូនពេញបានបំពាក់ គ្រឿងឥស្សរិយយសមេដាយការងារនិងប័ណ្ណសរសើរ ដល់មន្រ្តីរាជការរដ្ឋបាលខណ្ឌ
10/01/2026 07:10 PM
ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
10/01/2026 07:10 PM
លោក Trump ចាប់​ផ្ដើម​​យុទ្ធនាការឃោសនាបោះឆ្នោត ខណៈបក្សសាធារណរដ្ឋប្រឈម​ការប្រកួតប្រជែងតឹង​តែង​
10/01/2026 06:10 PM