សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

រុស្ស៊ីចាប់ខ្លួនពលរដ្ឋអាមេរិកម្នាក់ពីបទជួញដូរគ្រឿងញៀន

2023/06/12 04:42:27 pm        111
រុស្ស៊ី៖ តន្ត្រីករ និងជាអតីតទាហានឆ័ត្រយោងជនជាតិអាមេរិកម្នាក់ ត្រូវបានចាប់ខ្លួននៅទីក្រុងមូស្គូ ពីបទជួញដូរគ្រឿងញៀន ហើយការបង្ហាញខ្លួននៅតុលាការរបស់លោកបានជាប់ក្នុងបន្ទប់ឃុំឃាំងដែក ដែលត្រូវបានបង្ហាញតាមទូរទស្សន៍រដ្ឋ។ ប្រព័ន្ធតុលាការរបស់រុស្ស៊ី បានហៅឈ្មោះជនជាតិអាមេរិកដែលត្រូវបានឃុំខ្លួននោះថា Michael Travis Leake អាយុ ៥១ ឆ្នាំ ដែលកាលពីពេលមុនជាអ្នកនិពន្ធបទចម្រៀង និងជាតន្ត្រីករនៅក្នុងក្រុមតន្រ្តីរ៉ុក «Lovi Noch» (Catch the night) របស់រុស្ស៊ី។ ទូរទស្សន៍រដ្ឋ Rossiya 24 បានបង្ហាញលោកកំពុងឈរនៅក្នុងបន្ទប់ពន្ធនាគារតុលាការកាលពីថ្ងៃសៅរ៍ ទី១០ ខែមិថុនា បន្ទាប់ពីត្រូវបានឃុំខ្លួនកាលពីថ្ងៃទី ៦ ខែមិថុនានៅទីក្រុងមូស្គូ។យោងតាមសេចក្តីថ្លែងការណ៍នៅលើកម្មវិធីផ្ញើសារ Telegram ដោយតុលាការដែលយុត្តាធិការសម្រេចគ្រប់រឿងក្តីរបស់ទីក្រុងមូស្គូ កាលពីនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៣ បានឲ្យដឹងថា តុលាការតំបន់ Khamovniki ទីក្រុងមូស្គូ បានចាត់វិធានការចាប់ខ្លួនពលរដ្ឋអាមេរិកម្នាក់។ អតីតទាហានឆ័ត្រយោង និងជាតន្ត្រីករ ត្រូវបានចោទប្រកាន់ថា បើកអាជីវកម្មចែកចាយគ្រឿងញៀនពាក់ព័ន្ធនឹងយុវជន នឹងនៅជាប់ឃុំរហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។ គេមិនទាន់ច្បាស់ទេថា លោក Leake មានមេធាវី ឬអត់នោះ។អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា «យើងដឹងអំពីរបាយការណ៍នៃការចាប់ខ្លួនពលរដ្ឋអាមេរិកនៅទីក្រុងមូស្គូនាពេលថ្មីៗនេះ» ដោយបាននិយាយថា នៅពេលដែលពលរដ្ឋអាមេរិកម្នាក់ត្រូវបានឃុំខ្លួននៅបរទេស ក្រសួងស្វះស្វែងចូលទៅកាន់ស្ថានកុងស៊ុលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងធ្វើការដើម្បីផ្តល់ជំនួយនៅស្ថានកុងស៊ុលសមស្របទាំងអស់។ ទីភ្នាក់ងារសារព័ត៌មាន Interfax របស់រុស្ស៊ី បានរាយការណ៍ថា ប្រសិនបើរកឃើញថាមានកំហុស លោក Leake អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១២ ឆ្នាំ។ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន បានចាប់ផ្តើមកាលពីខែកុម្ភៈឆ្នាំមុន សហរដ្ឋអាមេរិក បានប្រាប់ពលរដ្ឋរបស់ខ្លួនម្តងហើយម្តងទៀតឱ្យចាកចេញពីប្រទេសរុស្ស៊ី ដោយសារតែហានិភ័យនៃការចាប់ខ្លួនតាមអំពើចិត្តឬការយាយីដោយភ្នាក់ងារអនុវត្តច្បាប់របស់រុស្ស៊ី។

ក្រុមយុវជនសង្គមស៊ីវិលចុះសិក្សាពីសារៈសំខាន់នៃការអភិវឌ្ឍអេកូទេសចរណ៍នៅឧទ្យានជាតិគីរីរម្យ

2023/06/12 04:37:20 pm        165
កំពង់ស្ពឺ៖ ក្រុមការងារ ១០០ រាត្រីបានបន្តបេសកម្មលើកទី ៤ ដោយរួមមានសហការជាមួយអង្គការមាតាធម្មជាតិ និងបណ្តាលអង្គការផ្សេងៗ នៅឧទ្យានជាតិគីរីរម្យ។ បេសកម្មនេះ ធ្វើឡើងដើម្បីសិក្សាពីសារៈសំខាន់នៃការអភិវឌ្ឍអេកូទេសចរណ៍នៅឧទ្យានជាតិគីរីរម្យ។ មានប្រជាពលរដ្ឋ យុវជនរាប់ពាន់នាក់បានទៅទស្សនាឧទ្យានជាតិគីរីរម្យ ដែលមានតំបន់ស្អាតៗជាង ៣០ កន្លែង។ក្រុមការងារ ១០០ រាត្រី បញ្ជាក់ថា ថ្មីនេះ អេឡិចជាជនបរទេស បានបំផុសអោយយុវជនទៅរារាំងការវិនិយោគផ្សេងៗរបស់ក្រុមហ៊ុន ដែលវិនិយោគនៅក្នុងតំបន់ដែលបានប្រែក្លាយគីរីរម្យជាកន្លែងស្ងាត់ ទៅមិនដល់ បាននាំចំនូលជូនពលរដ្ឋក្នុងតំបន់ និងរដ្ឋយ៉ាងច្រើនតាមរយៈអេកូទេសចរណ៍។ក្រុមការងារ ១០០ រាត្រីបញ្ជាក់ថា៖«យើងខ្ញុំសូមអំពាវនាវឲ្យយុវជនឈប់ចាញ់កល អេឡិច ដោយបញ្ឈប់ការប្រឆាំងទាំងឡាយណាដែលមិនបាននាំប្រយោជន៍ដល់សង្គមជាតិ ព្រមទាំងការប្រឆាំងទាំងឡាយណាដែលគ្មានហេតុផលច្បាស់លាស់»។ក្រុមការងារ១០០រាត្រី និងបញ្ចេញនូវរបាយការណ៍ស្តីអំពីសារៈសំខាន់នៃការអភិវឌ្ឍអេកូទេចរណ៍នៅតំបន់ឧទ្យានជាតិ ព្រមទាំងធ្វើសន្និសិទការសែតនៅពេលខាងមុខនេះ៕

មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ប្ដេជ្ញាចាប់ដៃជាមួយលោក Putin សម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ

2023/06/12 04:00:23 pm        168
កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទនេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានប្ដេជ្ញាចាប់ដៃជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin  និង ពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ លើគោលដៅរួមគ្នារបស់ប្រទេសទាំង២នៃការកសាងប្រទេសដ៏មានឥទ្ធិពល។ លោក Kim បានប្ដេជ្ញាបែបនេះ នៅក្នុងសារមួយផ្ញើជូនលោក Putin ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យជាតិរបស់រុស្ស៊ី ដោយការពារការសម្រេចចិត្តរបស់លោកក្នុងការវាយលុកចូលអ៊ុយក្រែន និងបង្ហាញការគាំទ្រនិងសាមគ្គីភាពពេញទំហឹង។  លោក Kim បាននិយាយនៅក្នុងសារចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA ថា យុត្តិធម៌ពិតជាឈ្នះ ហើយប្រជាជនរុស្ស៊ី នឹងបន្តទទួលបានកិត្តិយសសម្រាប់ប្រវត្តិសាស្ត្រនៃជ័យជម្នះ ។សារដដែលនេះបានបន្ថែមថា លោក Kim បានអំពាវនាវឲ្យបង្កើនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រឲ្យកាន់តែជិតស្និទ្ធជាមួយទីក្រុង Moscow ដោយចាប់ពួតដៃគ្នាយ៉ាងណែន ជាមួយប្រធានាធិបតីរុស្ស៊ី អនុឡោមតាមបំណងប្រាថ្នារួមគ្នារបស់ប្រជាជននៃប្រទេសទាំង២ ដើម្បីបំពេញគោលបំណងដ៏ធំនៃការកសាងប្រទេសប្រកបដោយឥទ្ធិពល។ កូរ៉េខាងជើង បានព្យាយាមបង្កើនទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធជាមួយវិមានក្រឹមឡាំង និងគាំទ្ររុស្ស៊ី បន្ទាប់ពីប្រទេសនេះ បានចូលលុកលុយក្នុងប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុន ដោយបានស្ដីបន្ទោសគោលនយោបាយ អនុត្តរភាពនិង ការលូកដៃចូលយ៉ាងជ្រៅរបស់សហរដ្ឋអាមេរិក និងលោកខាងលិច៕

សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យកងទ័ពទាំងអស់ទប់ស្កាត់ឲ្យបានរាល់ការប៉ុនប៉ងណាមួយ ដែលនាំឲ្យអសន្តិសុខដល់ជាតិ

2023/06/12 03:59:37 pm        257
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានរំលឹកនិងជំរុញដល់កងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវតែថែរក្សា និងការពារ​សុខសន្តិភាព​ឲ្យខាងតែបាន ហើយត្រូវទប់ស្កាត់ជាបន្ទាន់ចំពោះបុគ្គលណា ឬក្រុមណា ដែលមានចេតនាបំផ្លិតបំផ្លាញសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះ។ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានានៅបញ្ជាការដ្ឋាន​កងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បាន លើកឡើងថា សុខសន្តិភាព គឺជាកត្តាធំបំផុតមិនអាចកាត់ថ្លៃបាន ក្នុងការអភិវឌ្ឍប្រទេសជាតិ និងធ្វើឱ្យប្រសើរឡើងជីវភាពរបស់ប្រជាជនប្រចាំថ្ងៃ ដូច្នេះមិនថាកាលៈទេសៈណានោះទេ ត្រូវថែរក្សាការពារឲ្យបាន។សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទទាំងអស់ ​ដែលបានលះបង់អស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសុខ​សន្តិភាព សណ្តាប់ធ្នាប់ជូនដល់ប្រជាជន និងប្រទេសជាតិ។គុណបំណាច់យ៉ាងធំធេងរបស់កងយោធពលខេមរភូមិន្ទ មិនអាចបំភ្លេចបាននោះទេ ចំពោះលះបង់ និងការពលីគ្រប់បែបយ៉ាងសម្រាប់បូរណភាពទឹកដី៕ ដោយ៖ បាន ចក់

រដ្ឋសភា បន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័ត​លើសេចក្តី​ព្រាង​​ច្បាប់​ចំនួនពីរ

2023/06/12 03:46:20 pm        169
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំសម័យប្រជុំរបៀបវារៈចំនួនពីរ គឺ៖ ១-ការពិភាក្សា និងអនុម័ត​សេចក្តី​ព្រាង​ច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និង ទី២ សេចក្ដី​ព្រាង​ច្បាប់ស្តីពី វិធានដើមកំណើតទំនិញ ដោយមានវត្តមានសមាជិក-សមាជិកា ចូល​រួម​ចំនួន ៩៩រូប។ ការរៀបចំសេចក្ដីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ មាន​ទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជា លិខិត​ស្នាម​នានា ត្រូវធ្វើឡើងដើម្បីបង្រួម និងសង្ខេបព័ត៌មានអំពីការកើត ទិន្ន័យអត្តសញ្ញាណបុគ្គល បណ្តុំ​ទិន្នន័យជីវមាត្រ អាពាហ៍ពិពាហ៍ សុខាភិបាល និងលិខិតបញ្ជាក់មរណភាពជាដើម។ ដោយឡែក ចំពោះសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ នឹងក្លាយជាកម្លាំងចលករ ក្នុងការជំរុញរំហូរពាណិជ្ជកម្ម ធានាដើមកំណើតទំនិញរបស់កម្ពុជា រក្សាផលប្រយោជន៍ និង​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ព្រមទាំងលើកកម្ពស់ សុខុមាលភាព​សង្គម​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត​៕

ឯកឧត្តម លី ធុជ៖ សម្តេចតេជោ ហ៊ុន សែន បានប្រែក្លាយក្រុងបាវិតពីភូមិមួយគ្មានអ្វីសោះ ទៅជាទីក្រុងមួយដែលមានការអភិវឌ្ឍ និងក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់

2023/06/12 02:20:33 pm        271
ស្វាយរៀង៖ ក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារបក្ស ១៣៨៣ ក្នុងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ក្នុងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានសម្តែងនូវការអបអរសាទរជូនចំពោះប្រជាជនក្រុងបាវិតទាំងអស់ ដែលបានទទួលនូវសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសម្តេចតេជោ ហ៊ុន សែន សម្រាប់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងបានប្រែក្លាយក្រុងបាវិតពីភូមិមួយគ្មានអ្វីសោះ ក្លាយទៅជាទីក្រុងមួយដែលមានការអភិវឌ្ឍ និងជាតំបន់ប៉ូលសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់។ឯកឧត្តម លី ធុជ បានលើកឡើងថា មិនត្រឹមតែប្រជាពលរដ្ឋក្រុងបាវិតប៉ុណ្ណោះទេ មានប្រជាពលរដ្ឋរស់នៅតាមបណ្តាស្រុកក្រុងនានា ប្រមាណជា ៦ម៉ឺននាក់ បានទទួលឱកាសការងារយ៉ាងច្រើនពីការវិនិយោគក្នុងក្រុងបាវិត ដូចជាវិស័យសេវាកម្ម រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេស ជាដើម។ បច្ចុប្បន្ននេះ ក្រុងបាវិត ទទួលបានការអភិវឌ្ឍឥតឈប់ឈរ ដែលអាចឲ្យប្រជាជនគ្រប់រូបមានជម្រើសយ៉ាងច្រើនក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត និងបំពេញការងារទៅតាមបំណងប្រាថ្នាពេញចិត្ត ជាពិសេសបានក្លាយជាប្រភពចំណូលជាតិមួយយ៉ាងសំខាន់ និងតំណាងឲ្យការនាំចេញប្រមាណ៦% នៃការនាំចេញផលិតផលទូទាំងប្រទេសកម្ពុជា។ ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ មកក្រុងបាវិត ដែលសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនពីក្រុងបាវិតមកភ្នំពេញ ដោយប្រើប្រាស់រយៈពេលខ្លី និងចំណេញទាំងពេលវេលានិងថវិកា។ នេះគឺជាសមិទ្ធផលថ្មីមួយ ដែលប្រជាពលរដ្ឋក្រុងបាវិត ក៏ជាប្រជាជនកម្ពុជាទាំងអស់ទទួលបានពីសម្តេចតេជោ។ឯកឧត្តម បានបន្តទៀតថា សមិទ្ធផលទាំងនេះ គឹមិនមែនកើតឡើងដោយឯកឯងនោះទេ វាកើតចេញគុណតម្លៃនៃសន្តិភាពក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីចូលរួមថែរក្សាសមិទ្ធផលដែលបានមកពីសុខសន្តិភាពនេះ ឯកឧត្តម លី ធុជ បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ក្នុងឱកាសបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងសម្រាប់នីតិកាលបន្តបន្ទាប់ទៀត៕

ឯកឧត្តម វេង សាខុន សំណេះសំណាលជាមួយអតីតយុទ្ធជន និងគ្រួសារជនពលីចំនួន ៣៧២នាក់

2023/06/12 02:14:23 pm        228
កំពង់ចាម៖ នៅស្នាក់ការគណបក្សស្រុកកំពង់សៀម ខេត្តកំពង់ចាម នាសៀលថ្ងៃអាទិត្យថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្ត​កំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយអតីតយុទ្ធជន និងគ្រួសារជនពលីចំនួន ៣៧២នាក់។ ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរ និងបារម្ភអំពីជីវភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋយើង ជាពិសេសបងប្អូនយើងដែលជាអតីតយុទ្ធជន និងគ្រួសារជនពលី ដើម្បីបុព្វហេតុជាតិយើង។ ឯកឧត្តមបានបញ្ជាក់ថា ដើម្បីបុព្វហេតុរំដោះជាតិ ការពារជាតិ ការពារអាយុជីវិតប្រជាជនយើង អតីតយុទ្ធជនយើងទាំងអស់បានចូលរួមជាមួយសម្តេចតេជោ ធ្វើការលះបង់ និងពលីកម្មយ៉ាងធំធេងបំផុយនិងគ្រប់បែបយ៉ាង បូជាសាច់ស្រស់ឈាមស្រស់ លូនក្រាបលើសមរភូមិទាំងថ្ងៃទាំងយប់ ក្រោមភ្លៀង ផ្គរ រន្ទះ ក្តៅរងារ ពលីជីវិត ដោយឥតរារែកនោះឡើយ។យើងទាំងអស់គ្នាធ្លាប់បានឆ្លងកាត់នូវសោកនាដកម្មនៃរបបប្រល័យពូជសាសន៍ និងភ្លើងសង្រ្គាមដែលបានធ្វើឱ្យប្រទេសយើងប្រេះបាក់បែក ប្រជាជនយើងពោរពេញទៅដោយទឹកភ្នែក ព្រាត់ប្រាសក្រុមគ្រួសារ ជីវភាពខ្វះខាត និងខ្វះស្បៀងអាហារសម្រាប់បរិភោគ ហើយបងប្អូនអតីតយុទ្ធជនយើងខ្លះបានស្លាប់ ខ្លះទៀតក៏បានរួចផុតពីក្ដីស្លាប់ តែក៏ត្រូវធ្លាក់ខ្លួនពិការភាពដល់សព្វថ្ងៃនេះ។ ដូច្នេះ ដើម្បីបញ្ចៀសសោកនាដកម្មនេះកុំឱ្យកើតមានឡើងមកវិញ យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងរួមគ្នាថែរក្សាសុខសន្តិភាព ស្ថេរភាពសង្គមនេះឱ្យបានគង់វង្សដូចបច្ចុប្បន្ននេះ យើងទាំងអស់គ្នាត្រូវបន្តរួមដំណើរជាមួយសម្តេចតេជោ តាមរយៈការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលឈរលើលេខរៀងទី១៨ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ក្នុងឱកាសនេះផងដែរ ឯកឧត្តមក៏បាននាំយកអំណោយដ៏ថ្លៃថ្លាជាថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារជនពលីចំនួន ៣៧២នាក់ ដោយក្នុងម្នាក់ៗទទួលបាន ៥ម៉ឺនរៀល ផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៃកងពលតូចលេខ៧០

2023/06/12 02:03:19 pm        424
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៃកងពលតូចលេខ៧០។កងពលតូចលេខ៧០ បានកើតចេញពីវរសេនាតូចលេខ៧១ ក្រោយមកកែសម្រួលទៅជាវរសេនាធំលេខ៧០ ដែលមានភារកិច្ច ការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ គោលដៅសំខាន់ៗ និងការពារក្បួនដឹកសម្ភារៈរបស់ក្រសួងការពារជាតិ ហើយក៏ជាតម្រួតយោធា ដែលមានតួនាទីត្រួតពិនិត្យរាល់វិន័យសណ្តាប់ធ្នាប់របស់យោធិន និងសហការជាមួយកម្លាំងមានសមត្ថកិច្ច ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម នៅក្នុងទីក្រុងភ្នំពេញ។ឆ្លងកាត់បទពិសោធន៍ និងស្នាដៃដែលសម្រេចបាន វរសេនាធំលេខ៧០ត្រូវបានកែសម្រួលជាកងពលតូចថ្មើរជើងលេខ៧០ ស្ថិតក្រោមបញ្ជាផ្ទាល់របស់អគ្គសេនាធិការ តាមអនុក្រិត្យលេខ៥១ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ របស់រាជរដ្ឋាភិបាលកម្ពុជា។កងពលតូចថ្មើរជើងលេខ៧០ ត្រូវបានផ្ទេរក្របខណ្ឌពីអគ្គបញ្ជាការដ្ឋាន មកក្រោមចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក តាមប្រកាសលេខ២៥៤ក.រ/៩១៨ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងការពារជាតិ ដើម្បីចាប់ផ្តើមកំណែទម្រង់កងយោធពលខេមរភូមិន្ទ ហើយបានកែសម្រួលឈ្មោះពីកងពលតូចថ្មើរជើងលេខ៧០ មកកងពលតូចលេខ៧០ តាមប្រកាសលេខ ៥៤២ម.ឈ/០៥១៩ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ។អំពីសមិទ្ធផលដែលដាក់សម្ពោធឲ្យប្រើប្រាស់ដែលជាចំណងដៃដ៏ថ្លែថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ជូនដល់កងពលតូចលេខ៧០ ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃស្អែកនេះមានដូចតទៅ៖១-អគារន្ទីរពេទ្យមរតកតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចោមចៅមានទំហំ១៥.១០ម៉ែត្រ x ៤៣.៨០ម៉ែត្រ នឹង ជម្រៅ២៣.៥០ម៉ែត្រ មានរាងជាអក្សរ (L) កម្ពស់០៤ជាន់ ដែលតាមជាន់នីមួយៗមានដូចខាងក្រោម៖- ជាន់ផ្ទាល់ដីមានផ្នែកសង្គ្រោះបន្ទាន់ ផ្នែកពិនិត្យជំងឺទូទៅ បន្ទប់ពិសោធន៍ បន្ទប់អេកូ និងបន្ទប់ឆ្លុះ X-Ray។- ជាន់ទី១ មានបន្ទប់សំរាកព្យាបាល ចំនួន១១បន្ទប់ និងបន្ទប់ផ្ទុកសម្ភារៈពេទ្យនិងឪសថមាន ចំនួន០២បន្ទប់ សរុប ១៣បន្ទប់-ជាន់ទី២ មានបន្ទប់សំរាកព្យាបាល ចំនួន០៨បន្ទប់ បន្ទប់វះកាត់ ចំនួន០១បន្ទប់ បន្ទប់សន្តំមាន ចំនួន០១បន្ទប់ សរុប១០បន្ទប់-ជាន់ទី៣ មានបន្ទប់សំរាកព្យាបាលជំងឺចំនួន០៦បន្ទប់ ក្នុងនោះបន្ទប់ VVIP ចំនួន០១បន្ទប់ និងបន្ទប់ VIP ចំនួន០៥បន្ទប់២-អគារស្នាក់នៅទ័ពពិសេស សាលប្រជុំ ចំណតរថក្រោះ ចំណតឡាន មានទំហំ១៩ម៉ែត្រ x ៧១.៥០ម៉ែត្រ កម្ពស់៤ជាន់ ដែលជាន់ផ្ទាល់ដីជាចំណតរថក្រោះ , ជាន់ទី១ ជាចំណតរថយន្ត, ជាន់ទី២ជាបន្ទប់ស្នាក់នៅសម្រាប់កងទ័ពពិសេស, ជាន់ទី៣ ជាសាលប្រជុំធំ ដែលមានបំពាក់ផ្ទាំង LED និងប្រព័ន្ធសម្លេងទំនើប។៣-អគារប្រពៃណីកងពលតូចលេខ៧០ មានទំហំ ១២,៦ម៉ែត្រ x ៤៥ម៉ែត្រ មាន១ជាន់ផ្ទាល់ដី ដែលមានតាំងបង្ហាញប្រវត្តិ និងស្នាដៃរួមរបស់កងពលតូចលេខ៧០។៤-អគារស្នាក់នៅទ័ពនារី មានទំហំ ១៤ម៉ែត្រ x ៤៦ម៉ែត្រ កម្ពស់ ៣ជាន់ ស្មើនិងចំនួន ២០បន្ទប់៕

សម្តេចតេជោ៖ នៅកម្ពុជាត្រូវតែកម្ចាត់ចោលពួកប្រឆាំងជ្រុលនិយមបំផ្លាញជាតិខ្លួនឯង

2023/06/11 06:05:37 pm        367
តាកែវ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ប្រកាសកម្ចាត់ចោលពួកជ្រុលនិយមដែលមានបំណងបំផ្លាញជាតិសុខសន្ដិភាពរបស់ប្រទេសកម្ពុជា ខណៈក្រុមជ្រុលនិយមទាំងនេះតែងតែធ្វើសកម្មភាពនានាទាមទារឱ្យបរទេសកៀបសង្កត់មកលើប្រទេសកម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់បែបនេះ ក្នុងឱកាស បន្តអញ្ជើញ​ចុះជួប​សំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ​ខែមិថុនា ឆ្នាំ២០២៣នេះ។សម្ដេចតេជោ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនធ្លាប់សន្យាដូចក្រុមប្រឆាំងរត់ចោលស្រុក​មួយចំនួនថា ផ្ដល់នេះ ផ្ដល់នោះដល់ប្រជាពលរដ្ឋទេ ប៉ុន្ដែរាជរដ្ឋាភិបាលដែលដឹកនាំដោយ ​គណបក្សប្រជាជនកម្ពុជា តែងតែនៅរួមរស់ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលាទោះបីជាក្នុងកាលទេសណាក៏ដោយ។ សូមបញ្ជាក់ថា ពួកក្រុមប្រឆាំងជ្រុលនិយមមួយចំនួនជាពិសេសក្រុមរត់ចោលស្រុក​ទៅក្រៅទេស​ដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិ ៣ ជំនាន់​ គឺជាសត្រូវដ៏ធំបំផុតរបស់កម្មករនិយោជិត ពីព្រោះក្រុមប្រឆាំងទាំងនេះតែងតែបង្កភាពរាំងស្ទះដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា រារាំង​បរទេសមិនឱ្យមកវិនិយោគនៅ កាត់ផ្ដាច់ជំនួយដល់ប្រទេសកម្ពុជា និងធ្វើសកម្មភាព​ឃោសនា​បោកប្រាស់ប្រជាពលដ្ឋ ដើម្បីប្រមូលប្រាក់ជាសដើម។ ដូច្នេះសម្ដេចតេជោ ផ្ដាំទៅកម្មករនិយោជិតទាំងអស់ត្រូវហានចង្អុលមុខពួកក្រុមក្បត់ជាតិទាំងអស់នេះ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោ បន្តអំពាវនាវដល់កម្មករនិយោជិតរួមគ្នារក្សាសន្ដិភាព ខណៈសង្គ្រាមបំផ្លាញអ្វីគ្រប់បែបយ៉ាង

2023/06/11 05:33:21 pm        205
តាកែវ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្តអំពាវនាវ​ដល់កម្មករកម្មការិនី និងម្ចាស់រោងចក្រទាំងអស់បន្តរួមគ្នារក្សាសន្តិភាព​របស់ប្រទេសកម្ពុជា ដែលខិតខំស្វែងរកយ៉ាងលំបាកទម្រាំទទួលបានសមិទ្ធផលសន្ដិភាពពេញលេញដូចសព្វថ្ងៃនេះ ខណៈសង្គ្រាមបានបំផ្លាញនូវអ្វីៗគ្រប់បែបយ៉ាង និងបង្កសោកនាដកម្មដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា​ បានមានប្រសាសន៍បែបនេះ ក្នុងឱកាស បន្ត​អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ ម៉ឺននាក់ ​មកពីរោងចក្រ សហគ្រាសចំនួន១២ ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ ​នាព្រឹកថ្ងៃទី១១​ ខែមិថុនា ឆ្នាំ២០២៣នេះ។សម្ដេចតេជោ ​ក៏បានអំពាវនាវឱ្យកម្មករនិយោជិត និងម្ចាស់រោងចក្រសហគ្រាសទាំងអស់ខិតខំរួមគ្នា​ធ្វើឱ្យរោងចក្រក្លាយជាសហគមន៍សុខសាន្ត ​ដោយមិនឱ្យមានការប្រើប្រាស់គ្រឿងញៀន និងមិនឱ្យមានក្រុមបងធំ បងតូច នៅក្នុងរោងចក្រនោះឡើយ។ សម្តេចតេជោ បញ្ជាក់ថា នៅរោងចក្រមានភាពល្អប្រសើរឡើង ទាំងការកសាងហេដ្ឋា​រចនា​សម្ព័ន្ធនិងការរៀបចំគោលនយោបាយនានា រោងចក្របានចូលរួមគាំពារ​ដល់កម្មករនិយោជិត​ទាំងអស់ផងដែរ។សូមជាម្រាបថា ប្រទេសកម្ពុជា​ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងគោនយោបាយ​ច្បាស់លាស់​របស់សម្ដេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា​ទទួលបាននូវសុខ​សន្ដិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះមានទាំង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន សេដ្ឋកិច្ចមានកំណើនជារៀងរាល់ឆ្នាំនាំ​កម្ពុជា​ផ្លាស់ប្ដូរ​មុខមាត់ថ្មីគួរជាទីមោទនៈបំផុតដូចសព្វថ្ងៃនេះ៕ អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិកផ្តល់កិច្ចសន្យាទឹកប្រាក់ ២៤,៤ ពាន់លានដុល្លារដល់ក្រុមហ៊ុន Raytheon ដើម្បីជំរុញការផលិតមីស៊ីល SM-6
10/02/2026 11:10 AM
លោក Trump៖ អ៊ីរ៉ង់នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏យុត្តិធម៌ ឬក៏ត្រូវរលាយបាត់ពីផែនដីក្រោយបដិសេធសំណើ
10/02/2026 11:10 AM
តម្លៃប្រេងកើនឡើងបន្តិច ខណៈអាមេរិកបញ្ជូននាវាដឹកយន្តហោះនិងទ័ពបន្ថែមទៀតទៅកាន់ មជ្ឈិមបូព៌ា
10/02/2026 11:10 AM
លោក Trump ប្តេជ្ញាវាយប្រហារអ៊ីរ៉ង់ដ៏ខ្លាំងក្លា បើរកឃើញថាជាប់ពាក់ព័ន្ធការវាយប្រហារជើងហោះហើរក្រុមហ៊ុន flydubai
10/02/2026 11:10 AM
​ប្រសាសន៍សំខាន់ៗរបស់​​សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​អញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
10/02/2026 10:10 AM
អាជ្ញាធរ​ជាតិ​អប្សរា ​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ចំនួន​២ នៅ​ខ្លោងទ្វារជ័យ នៃក្រុង​អង្គរ​ធំ​
10/02/2026 08:10 AM
អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ដាក់របាយការណ៍ទៅ UN ជំរុញឲ្យថៃ និងកម្ពុជាធ្វើការរួមគ្នាដើម្បីពលរដ្ឋភៀសសឹកកម្ពុជាជិត ២ម៉ឺននាក់ អាចត្រឡប់ទៅផ្ទះវិញបាន
10/02/2026 07:10 AM
ក្រសួងឧស្សាហកម្មបង្កើតនូវឱកាសថ្មី សម្រាប់ការពង្រីកខ្លួនរបស់សហគ្រាសក្នុងតំបន់
10/01/2026 08:10 PM
ហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star​ Championship
10/01/2026 07:10 PM
ប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
10/01/2026 07:10 PM