សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

មនុស្សរាប់ពាន់នាក់ តវ៉ានៅខាងក្រៅសភាអ៊ីស្រាអែល មុនការបោះឆ្នោតថវិកា

2023/05/24 05:05:35 pm        95
អ៊ីស្រាអែល៖ ក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានដង្ហែរក្បួនបាតុកម្មកាលពីថ្ងៃអង្គារ ទៅកាន់សភាអ៊ីស្រាអែល ក្នុងទីក្រុងហ្សេរុយសាឡឹម ជាកន្លែងដែលសមាជិកសភាកំណត់ពេលអនុម័តថវិការដ្ឋ។ ការអនុម័តថវិកានឹងអនុញ្ញាតឲ្យមានការពន្យាពេលផ្នែកនយោបាយមួយចំនួនសម្រាប់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ដែលរដ្ឋាភិបាលចម្រុះស្តាំនិយមជ្រុលរបស់លោក បានប្រឈមនឹងភាពតានតឹងដោយការធ្វើបាតុកម្មជាច្រើនខែមកនេះ ជុំវិញកំណែទម្រង់តុលាការតាមផែនការរបស់លោក។ប៉ុន្មានម៉ោងមុនពេលការបោះឆ្នោតកាលពីថ្ងៃអង្គារ មនុស្សរាប់ពាន់នាក់បានតវ៉ានៅខាងក្រៅសភា ប្រឆាំងច្បាប់ថវិកា ដែលកំពុងលើកទង់ជាតិអ៊ីស្រាអែល ដោយស្រែកពាក្យផ្សេងៗ និងចុចស៊ីផ្លេ។   លោក Amos Nadai អាយុ៧៥ឆ្នាំ បុគ្គលិកក្រសួងការបរទេសចូលនិវត្តន៍ បាននិយាយថា ខ្ញុំនៅទីនេះ នៅថ្ងៃនេះដើម្បីតវ៉ាប្រឆាំងមនុស្សមួយចំនួនដែលប្លន់យករដ្ឋអ៊ីស្រអែល។ វាជាថវិកាសម្រាប់ពួកគេ សម្រាប់មនុស្សជំនិតរបស់ពួកគេ ហើយវានឹងជាមហន្តរាយសម្រាប់រដ្ឋ។ដោយប្រឈមទៅនឹងការផ្តល់មូលនិធិនៅនាទីចុងក្រោយ ដែលទាមទាដោយសម្ព័ន្ធមិត្តស្តាំនិយម និងសាសនារបស់លោក ខណៈរដ្ឋាភិបាលរបស់លោក បានខិតជិតដល់កាលកំណត់នៅថ្ងៃទី២៩ ខែ ឧសភា លោក Netanyahu បានបង្ហាញទំនុកចិត្តថា ថវិកានឹងអនុម័ត នៅក្នុងសុន្ទរកថាដែលលោកបានថ្លែង  ភ្លាមៗ មុនការបោះឆ្នោតក្នុងសភាបានចាប់ផ្តើម។ លោក Netanyahu បាននិយាយ ដែលអមដោយដៃគូចម្រុះ នៅព័ទ្ធជុំវិញលោកថា យើងកំពុងអនុម័តថវិកាប្រកបដោយការទទួលខុសត្រូវ ជាថវិកា ដែលនៅតែស្ថិតនៅក្នុងក្របខ័ណ្ឌ ជាថវិកាដែលទទួលបានការកោតសរសើរពីទីភ្នាក់ងារវាយតម្លៃសមត្ថភាព។ រដ្ឋាភិបាលកំពុងប្រឈមមុខសម្ពាធសេដ្ឋកិច្ចតាមរយៈការកើនឡើងនៃការចំណាយលើជីវភពរស់នៅ និងការដួលរលំពីការជំរុញការកែទម្រង់ប្រព័ន្ធតុលាការដែលបានផ្អាកនាពេលនេះ ដែលបានបង្កឲ្យមានវិបត្តិនយោបាយអាក្រក់បំផុតរបស់ប្រទេស និងបានធ្វើឲ្យការវិនិយោគចាកចេញ និងកាត់បន្ថយការរំពឹងទុកពីកំណើន៕

សម្តេចតេជោ បញ្ជាជាឱ្យក្រសួងប្រៃសនីយ៍ចុះត្រួតពិនិត្យសេវាអ៊ិនធើណែតតាមបុរី និងក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណែត

2023/05/24 04:44:57 pm        388
ភ្នំពេញ៖ ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ចុះត្រួតពិនិត្យក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណែតមួយ ដែលមានឈ្មោះថា «ហូមអ៊ិនធើណែត» និងតាមបុរីនានា ខណៈសេវាអ៊ិនធើណែតមានការលំបាកក្នុងការប្រើប្រាស់ ហើយក៏បានអំពាវនាវគ្រប់បុរីទាំងអស់ត្រូវធ្វើតាមការណែនាំរបស់ក្រសួងផងដែរ។ក្នុងឱកាសអញ្ជើញសម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងប្រគល់សញ្ញាបត្រ​ជូនដល់និស្សិតជិត ៨៨៨នាក់ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សេវាអ៊ិនធើណែត នៅតាមបុរីនានា នៅតែពិបាកក្នុងការប្រើប្រាស់ ដូច្នេះសូមក្រសួងប្រៃសនីយ៍ និង​ទូរគមនាគមន៍​ត្រូវចុះត្រួតពិនិត្យជាបន្ទាន់ ខណៈសម័យទំនើបឌីជីថលហើយ តែបែជាសេវាកម្មអ៊ិនធើណែត​មានការយឺតយ៉ាវ និង​រអាក់រអួល​ទៅវិញនោះ។សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅក្រុមហ៊ុនផ្ទះល្វែង និងតាមបុរីទាំងអស់ត្រូវតែធ្វើការ​សហការ​គ្នាជាមួយក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណែត ឬក្រុមហ៊ុនទូរស័ព្ទទៅភ្ជាប់សេវាកម្មជាមួយ​ទីតាំង​របស់ពួក ខ្លួនផងដែរ ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់​អ៊ិនធើណែត​ដល់អតិថិជន ឬក៏ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី ឬផ្ទះល្វែងនោះ។ សម្តេចតេជោ ក៏បានអំពាវនាវឲ្យក្រុមហ៊ុនទូរស័ព្ទទាំងអស់ត្រូវបង្កើនលើកអង់តែន​របស់ខ្លួនឲ្យបានច្រើន និងគ្រប់ទីកន្លែងផងដែរ៕ អត្ថបទ៖ បាន ចក់

ការវាយប្រហារដោយយន្តហោះចម្បាំង និងកាំភ្លើងធំ កើតឡើងនៅថ្ងៃដំបូងនៃបទឈប់បាញ់ក្នុងប្រទេសស៊ូដង់

2023/05/24 04:26:32 pm        93
ស៊ូដង់៖ ប្រជាពលរដ្ឋនៅក្នុងរដ្ឋធានី ខាទូម (Khartoum) បានរាយការណ៍ពីការវាយប្រហារដោយកាំភ្លើងធំនិងយន្តហោះចម្បាំងហោះហើរលើរដ្ឋធានីស៊ូដង់មិនដល់មួយថ្ងៃផង បន្ទាប់ពីបទឈប់បាញ់សម្របសម្រួលជាអន្តរជាតិ បានចូលជាធរមាន។ បទឈប់បាញ់រយៈពេលមួយសប្ដាហ៍ដើម្បីអនុញ្ញាតឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងប្រទេសនេះ បានចាប់ផ្ដើមនៅម៉ោង ៩និង៤៥នាទីយប់ថ្ងៃចន្ទ បន្ទាប់ពីការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លារយៈពេល៥សប្ដាហ៍រវាងកងទ័ពដឹកនាំ ដោយមេបញ្ជាការកងទ័ពរបស់ប្រទេសស៊ូដង់ និងជាមេដឹកនាំតាមជាក់ស្ដែង លោក Abdel Fattah al-Burhan និង កងកម្លាំងគាំទ្ររហ័សប៉ារ៉ា(RSF) ដែលត្រូវបញ្ជាដោយអតីតមេបញ្ជាការរងរបស់លោកគឺលោក Mohamed Hamdan Dagalo។ ទោះបីជាការប្រយុទ្ធគ្នាបានបន្តតាមរយៈបទឈប់បាញ់ពីមុនក៏ដោយ នេះជាលើកដំបូងដែលកងទ័ព និង កងកម្លាំង RSF បានចុះហត្ថលេខាបន្ទាប់ពីការចរចា ដោយបង្កើនក្តីសង្ឃឹមនៃការបញ្ឈប់សមរភូមិប្រយុទ្ធដោយជោគជ័យចំពោះជម្លោះដែលបានជំរុញមនុស្សជិត ១,១ លាននាក់រត់គេចចេញពីផ្ទះសម្បែងរបស់ពួកគេចាប់តាំងពីថ្ងៃទី ១៥ ខែមេសា មក ។យោងតាមអ្នកស្រី Hiba Morgan អ្នកសារព័ត៌មានរបស់សារព័ត៌មាន Al Jazeera  ប្រជាពលរដ្ឋនៅក្នុងតំបន់ភាគខាងកើតទីក្រុង Omdurman ជាទីក្រុងមួយលាតសន្ធឹងឆ្លងទន្លេនីលចេញពីរដ្ឋធានីខាទូម ត្រូវបានបង្ខំស្នាក់នៅក្នុងផ្ទះដោយសារការបាញ់កាំភ្លើងធំយ៉ាងសន្ធាប់នៅតែបន្ត៕

ការជំនុំជម្រះក្ដីព្រហ្មទណ្ឌលោក Donald Trump នឹងធ្វើឡើងនៅខែមីនាឆ្នាំ២០២៤ ចំពេលយុទ្ធនាការបោះឆ្នោត

2023/05/24 03:54:22 pm        348
អាមេរិក៖ ចៅក្រមក្រុង New York បានកំណត់កាលបរិច្ឆេទជំនុំជម្រះក្ដីនៅថ្ងៃទី២៥ខែមីនា ឆ្នាំ ២០២៤ សម្រាប់សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងអតីតប្រធានាធិបតី Donald Trump ដែលអាចបង្កើតឲ្យមានព្រឹត្តិកាណ៍ច្រើនតាមប្រព័ន្ធផ្សព្វផ្សាយនៅពាក់កណ្តាលរដូវកាលការបោះឆ្នោតបឋមសម្រាប់បេក្ខជនប្រធានាធិបតីខាងសាធារណរដ្ឋ។  កាលបរិច្ឆេទនៃការកាត់ក្ដីត្រូវបានកំណត់អំឡុងសវនាការខ្លីមួយកាលពីថ្ងៃអង្គារដែលចៅក្រមលោក Juan Merchan បានអានដីកាបង្គាប់ដល់លោកនូវអ្វីដែលលោកអាចនិយាយ និងមិនអាចនិយាយជាសាធារណៈអំពីករណីនេះ និងភស្តុតាង ដែលក្រុមការងារច្បាប់របស់លោកនឹងទទួលពីក្រុមរដ្ឋធាជ្ញាដើម្បីត្រៀមសម្រាប់ការជំនុំជម្រះក្ដីនេះ។ លោក Trump បានចូលខ្លួនក្នុងសវនាការតាមវីដេអូ ដូច្នេះ ចៅក្រមអាចទាក់ទងជាមួយលោកនៅក្នុងតុលាការដោយបើកចំហ។ លោក Trump បានផ្ដល់ចម្លើយពីភាពគ្មានទោសកាលពីខែមុនចំពោះបទចោទប្រកាន់ព្រហ្មទណ្ឌចំនួន៣៤ករណីនៃការក្លែងបន្លំឯកសារពាណិជ្ជកម្មដោយចេតនាដើម្បីលាក់បាំងការប្រព្រឹត្តិខុសច្បាប់ជាប់ពាក់ព័ន្ធនឹងយុទ្ធនាការាបោះឆ្នោតឆ្នាំ២០១៦របស់លោក។ ការចោទប្រកាន់បទព្រហ្មទណ្ឌទាំងនេះ បានពីការស៊ើបអង្កេតរបស់រដ្ឋអាជ្ញារប្រចាំតំបន់លោក Alvin Bragg ពាក់ព័ន្ធនឹងការបង់ប្រាក់បំបិតមាត់តារាភាពយន្តអាសអាភាសនាង Stormy Daniels ពាក់ព័ន្ធនឹងសម្ព័ន្ធផ្លូវភេទ ដែលបានកើតមានឡើងអំឡុងយុទ្ធនាការបោះឆ្នោតឆ្នាំ ២០១៦ ដែលលោក Trump តែងតែច្រានចោលរហូតមក៕

រុស្ស៊ីបាននិយាយថា អ្នកលួចជ្រៀតចូលតំបន់បេហ្គូរ៉ូតទាំងអស់ត្រូវបានវាយកម្ទេច

2023/05/24 03:11:54 pm        136
រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា អង្គភាពសេសសល់ដែលខ្លួនបានស្ដីបន្ទោសថាបានវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃច័ន្ទចេញពីប្រទេសអ៊ុយក្រែនទៅលើតំបន់បេលហ្គ័រ៉ូតនោះ ត្រូវបានបង្ខំឲ្យដកថយក្រោយ ចូលក្នុងទឹកដីអ៊ុយក្រែនវិញហើយ។  ការប្រយុទ្ធគ្នានៅក្នុងតំបន់បេហ្គូរ៉ូត បានឈានចូលដល់ថ្ងៃទីពីរកាលពីថ្ងៃអង្គារ បន្ទាប់ពីមានការលួចជ្រៀតចូលមកពីប្រទេសអ៊ុយក្រែន។រុស្ស៊ីបានស្ដីបន្ទោសក្រុមប្រដាប់អាវុធអ៊ុយក្រែន ហើយបានចាប់ផ្ដើមស៊ើបអង្គេតពីសកម្មភាពភេរវកម្មនេះ។នៅក្នុងសន្និសីទសារព័ត៌មានខ្លីប្រចាំថ្ងៃ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា អ្នកវាយប្រហារចំនួន៧០នាក់ត្រូវបានសម្លាប់។ ចំណែក អ្នកយកពត៌មានReuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍នោះបានទេ៕ 

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីអ៊ីរ៉ង់ទៅកាន់ប្រទេសឥណ្ឌូនេស៊ីដើម្បីបង្កើនទំនាក់ទំនាក់ទំនងសេដ្ឋកិច្ច

2023/05/24 03:05:53 pm        122
ឥណ្ឌូនេស៊ី ៖ មេដឹកនាំឥណ្ឌូនេស៊ី និងអ៊ីរ៉ង់កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះ ដើម្បីពង្រីកទំនាក់ទំនងសេដ្ឋកិច្ចនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការមួយរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉េស៊ី។  ប្រធានាធិបតីឥណ្ឌូនេស៊ីលោកយ៉ូកូ វីដូដូ បាននិយាយថា លោកសង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងបង្កើតឲ្យមានពាណិជ្ជកម្មរវាងឥណ្ឌូនេស៊ី និងអ៊ីរ៉ង់។ លោកវីដូដូបន្ដថា លោកប្រធានាធិបតី រ៉េស៊ី និងរូបលោក ក៏បានពិភាក្សាគ្នាផងដែរអំពីការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងពាណិជ្ជកម្ម ឬ B2B(Business-to-Business) ហើយនិងការវិនិយោគអភិវឌ្ឍន៍នៅក្នុងរដ្ឋធានី នូសាន់តារា(Nusantara) និងដំណោះស្រាយចំពោះការវិនិយោគវិស័យប្រេង និងឧស្ម័ន។ ដំណើរទស្សនកិច្ចរបស់លោករ៉េស៊ីនេះ បានធ្វើឡើង ខណៈដែលទំនាក់ទំនងរវាងសាធារណះរដ្ឋអ៊ីស្លាម ហើយនិងលោកខាងលិចមានភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីមានការបង្រ្កាបដោយហិង្សារបស់កម្លាំងសន្ដិសុខអ៊ីរ៉ង់ទៅលើក្រុមអ្នកតវ៉ាដែលប្រឆាំងនឹងឥស្សរជនខាងសាសនាបន្ទាប់ពីមានការស្លាប់ស្រ្ដីជនជាតិឃើតម្នាក់ នៅក្នុងការឃុំឃាំងរបស់នគរបាលសីលធម៌ កាលពីខែកញ្ញាឆ្នាំកន្លងទៅ៕

ប្រធានាធិបតីម៉ុងតេណេហ្រ្គូ សរសើរមុខនាទីរបស់ចិនលើឆាកអន្ដរជាតិ

2023/05/24 02:53:46 pm        118
ម៉ុងតេណេហ្រ្គូ៖ ប្រធានាធិបតីប្រទេសម៉ុងតេណេហ្រ្គូ លោកហ្សាកូវ មីឡាតូវីក បានអបអរសាទរប្រទេសចិនចំពោះការបំពេញមុខនាទីកាន់តែសំខាន់របស់ខ្លួននៅក្នុងលើឆាកអន្ដរជាតិ ហើយបានសម្តែងក្ដីរំពឹងថា ប្រទេសម៉ុងតេណេហ្រ្គូ នឹងបន្ដមុខនាទីសកម្មមួយដោយស្ថិតនៅក្រោមគំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវ៉ាត់មួយ (BRI)ហើយនិងកិច្ចសហប្រតិបត្ដិការរវាងប្រទេសចិន និងបណ្ដារប្រទេសនៅអឺរ៉ុបកណ្ដាល និងអឺរ៉ុបខាងកើត(CEECs)។ឆ្នាំនេះ ជាខួបលើកទី១០នៃសំណើផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ប្រធានាធិបតីចិន ស៊ី ជិនពីង ។ ដោយឡែក កិច្ចសហប្រតិបត្ដការរវាងចិន និងបណ្ដារប្រទេសនៅអឺរ៉ុបកណ្ដាល និងអឺរ៉ុបខាងកើត ក្នុងនោះរួមមានប្រទេសម៉ុងតេណេហ្រ្គូផងដែរ បានបំពេញមុខនាទីជាកណ្ដាលនៅក្នុងការនាំមកនូវដំណាក់កាលដំបូងនៃការធ្វើឲ្យចក្ខុវិស័យនោះមានជីវិតរស់រវើក។ នៅក្នុងការផ្ដល់បទសម្ភាសន៍មួយជាមួយទូរទស្សន៏មជ្ឈឹម(CCTV)របស់ចិន លោកមីឡាតូវីក បានសាទរចំពោះកិច្ចប្រឹងប្រែងបើកចំហររបស់ចិន ហើយនិងបំពេញមុខនាទីកាន់តែសំខាន់នៅលើពិភពលោក។លោកមីឡាតូវីក បាននិយាយថា កាលពីប៉ុន្មានទសវត្សន៍មុន ប្រទេសចិនបានទទួលជោគជ័យនៅក្នុងការធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាជនដោយលោកបានគូសបញ្ជាក់ថា មាគ៌ាអភិវឌ្ឍន៍របស់ចិនបានទទួលនូវការយកចិត្ដទុកដាក់ខ្ពស់ និងការសរសើររបស់ពិភពលោក និងបានផ្ដល់នូវជាគំរូដ៏មានតម្លៃសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀត៕ 

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ក្នុងឱកាសអញ្ជើញសម្ពោធទីតាំងថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

2023/05/24 02:36:12 pm        241
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី សម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ។ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់លោកជំទាវរដ្ឋមន្រ្ដីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារក្រសួង ដែលបានរៀបចំក្រុមសិល្បៈចូលរួមសម្ដែងដ៏អស្ចារ្យក្នុងឱកាសពិធីបិទ-បើក ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលកន្លងទៅនេះ។សម្ដេចតេជោ ហ៊ុន សែន រយៈពេល៣ថ្ងៃជាប់គ្នានេះ បានអញ្ជើញសម្ពោធសមិទ្ធផលសំខាន់ៗចំនួន ៣ ក្នុងនោះ ១. សមិទ្ធផល និងរោកចក្រផលិតសំបកកង់រថយន្តនៅខេត្តព្រះសីហនុ។ ២. អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទី៣ សម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាថ្ងៃនេះតែម្ដង។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅរយៈពេល១ ខែខាងមុខនេះ សម្ដេចនឹងត្រូវជួបជាមួយកម្មករកម្មការិនីចំនួន១៨លើកបន្តទៀត។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នាពេលខាងមុខនេះ រាជរដ្ឋាភិបាលនឹងចំណាយថវិកាលើការបណ្ដុះបណ្ដាលយុវជនគោលដៅចំនួន ១,៥ លាននាក់ ក្នុងនោះ នឹងជ្រើសរើសចំនួន ២ទៅ ៤ភាគរយ សម្រាប់រៀនលើជំនាយវិជ្ជាជីវៈដូនតា នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។សម្ដេចតេជោ ហ៊ុន សែន៖«អ្វីៗទាំងអស់គឺត្រូវរស់នៅក្រោមសន្ដិភាពទាំងអស់ បើគ្មានសន្ដិភាពគឺត្រូវរត់ក្រោមគ្រាប់ផ្លោងហើយ»។ ដូច្នេះហើយ ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ ក៏សម្ដេចត្រូវរក្សាសន្ដិភាពឱ្យបានដែរ កុំឱ្យដល់ពេលបាត់បង់សន្ដិភាពទើបនាំគ្នាសោកស្ដាយ។សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់គណៈសង្ឃស្រុះស្រួលគ្នា និងដោះស្រាយគ្នាដោយឈរលើគោលការណ៍សុខដុមនីយកម្មសាសនា កុំប្រើប្រាស់បណ្តាញសង្គមFacebookដើម្បីរិះគន់គ្នា និងដោះស្រាយបញ្ហា។សម្ដេចតេជោ ស្នើឱ្យមានការសម្របសម្រួលគ្នា ឬលុបសេចក្ដីថ្លែងការណ៍ចោលវិញ ករណីរឿងហួសចិត្តមួយកាលពីយប់ម៉ិញនេះ មានគណៈសង្ឃនាយកមួយអង្គរ បានចេញសេចក្ដីថ្លែងការណ៍រិះគន់សម្ដេចសង្ឃព្រះតេជគុណ សៅ ចាន់ថុល ព្រះចៅអធិការវត្តលង្ការ ខណៈព្រះអង្គសុទ្ធតែជាថ្នាក់ដឹកនាំសង្ឃ។សម្តេចតេជោ ហ៊ុន សែន ប្រកាសរិះគន់ចំៗចំពោះក្រុមហ៊ុន Internetឈ្មោះ HOME INTERNET ដែលជាក្រុមហ៊ុនមហាអន់ក្នុងការផ្តល់សេវាកម្ម Internet ហើយបុគ្គលិកសេវាកម្មក្រុមហ៊ុននេះ ឫកធំជាងនាយករដ្ឋមន្ត្រីសម័យលន់ ណល់ទៅទៀត។សម្ដេចតេជោ បានណែនាំដល់បណ្ដាក្រុមហ៊ុនអ៊ីនធឺណិត ត្រូវផ្ដល់សេវាដល់ពលរដ្ឋឱ្យបានល្អតាមការណែនាំរបស់ក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។សម្ដេចតេជោ ហ៊ុន សែន បន្តណែនាំដល់ក្រុមហ៊ុនលក់ផ្ទះល្វែង ឬបុរី ត្រូវបើកឱ្យក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអ៊ីនធឺណិត អាចចូលទៅភ្ជាប់បណ្ដាញនៅតាមទីតាំងរបស់ខ្លួន គឺមិនត្រូវលក់ផ្ដាច់មុខឱ្យក្រុមហ៊ុនណាមួយនោះទេ។សម្ដេចតេជោ ប្រកាសលុប និងបិទចោលទាំងអស់ចំពោះបុគ្គលមួយចំនួន ដែលភ្ជាប់បណ្ដាញតេឡេក្រាមផ្ទាល់មកសម្ដេច ប៉ុន្ដែតែងតែនាំរឿង និងផ្ដល់ព័ត៌មានមិនល្អផ្សេងៗមកកាន់សម្ដេច។

សម្ដេចតេជោចង់ឱ្យមិត្តជប៉ុន ជួយបង្កើតទីតាំងផលិតកែវភ្នែកសិប្បនិម្មិតនៅកម្ពុជា

2023/05/23 09:03:52 pm        270
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានកោតសរសើរចំពោះផលិតផលកែវ​ភ្នែក​សិប្បនិម្មិតរបស់ប្រទេសជប៉ុន ដែលបានផ្ដល់ជូនសម្ដេចប្រើប្រាស់​អស់រយៈពេលជាង ៣០ ឆ្នាំហើយ មិនដែលបង្កបង្ហាញណាមួយដល់សុខភាពសម្ដេចឡើយ ដូច្នេះសម្ដេចតេជោចង់ឱ្យមិត្ត​ជប៉ុន​ជួយកម្ពុជាក្នុងការបង្កើតកន្លែងផលិតកែវផ្នែកសិប្បនិម្មិតនេះនៅកម្ពុជា។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសសម្ដេច និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការ ​អគារមជ្ឈមណ្ឌលពហុឯកទេស​ «អគារតេជោអភិវឌ្ឍន៍» នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះ។សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពគ្រូពេទ្យនៅមន្ទីរពេទ្យ កាល់ម៉ែត ដែល​មានសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបនៅក្នុងវិស័យសុខាភិបាល។ ប៉ុន្ដែសម្ដេចតេជោ បន្តជំរុញឱ្យក្រុមគ្រូពេទ្យខិតខំអភិវឌ្ឍន៍​ និងពង្រឹងសមត្ថភាពរបស់ខ្លួន​បន្ថែមទៀត​លើការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់វិស័យសុខាភិបាលនេះ ដើម្បីឈាន​ទៅព្យាបាល និងសង្គ្រោះប្រជាជនប្រកបដោយប្រសិទ្ធភាពខ្ពស់។ សម្ដេចតេជោ ក៏បានណែនាំដល់គ្រប់ស្ថាប័នត្រៀមខ្លួនក្នុងការកសាងសមិទ្ធផលនានាដោយខ្លួនឯង កុំចាំតែ​ជំនួយបរទេស ឬកម្ចីពីប្រទេសដទៃ។​ សម្ដេចតេជោ បញ្ជាក់ថា កម្ពុជាក្រ ប៉ុន្ដែមិនក្រទាំង​ចិត្តនោះទេ។ សម្ដេចតេជោ បានបញ្ជាក់ថា ​វិស័យឯកជននៅក្នុងប្រទេសកម្ពុជា ក៏បានចូលរួម​ចំណែកជាច្រើនក្នុងការជួយដល់រាជរដ្ឋាភិបាល ​និងប្រជាជនទាំងវិស័យសុខាភិបាល ការងារ និងវិស័យជាច្រើនទៀត៕អត្ថបទ៖ វ៉ន ដារ៉ា

បទឈប់បាញ់រយៈពេលមួយសប្ដាហ៍ បានចាប់ផ្ដើមនៅក្នុងប្រទេសស៊ូដង់ ខណៈអនាគតមិនច្បាស់លាស់

2023/05/23 06:52:51 pm        111
ស៊ូដង់៖ បទឈប់បាញ់មានរយៈពេល១សប្ដាហ៍ ដែលត្រូវបានព្រមព្រៀងគ្នាដោយក្រុមគូជម្លោះរបស់ប្រទេសស៊ូដង់ និងបានបង្កើតឡើងដើម្បីបើកផ្លូវឲ្យបញ្ជូនជំនួយមនុស្សធម៌ចូលក្នុងប្រទេសនេះ បានចាប់ផ្ដើមហើយ បន្ទាប់ពីកងទ័ពបានបើកការវាយប្រហារតាមអាកាសយ៉ាងសន្ធាប់ទូទាំងរដ្ឋធានីខាទូម ដាក់គោលដៅលើគូប្រជែងកងកម្លាំងយោធាប៉ារ៉ារបស់ខ្លួន ។ បទឈប់បាញ់ ដែលបានព្រមព្រៀងកាលពីថ្ងៃសៅរ៍ បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល៥សប្ដាហ៍រវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ា (RSF) ត្រូវកំណត់ចូលជាធរមានកាលពីម៉ោង៩និង៤៦នាទីយប់ថ្ងៃចន្ទ។ កិច្ចព្រមព្រៀងបទឈប់បាញ់រួមទាំងការឃ្លាំមើលយន្តការទាក់ទងនឹងកងទ័ព និងកងកម្លាំងប៉ារ៉ា RSF ព្រមទាំងក្រុមអ្នកតំណាងមកពីអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក ដែលបានសម្របសម្រួលកិច្ចព្រមព្រៀងនេះបន្ទាប់ពីការពិភាក្សាក្នុងទីក្រុង Jeddah។កងទ័ពរបស់ស៊ូដង់ បានបើកការវាយប្រហារតាមអាកាសនៅក្នុងរដ្ឋធានីខាទូម ប៉ុន្មានម៉ោង មុនកិច្ចព្រមព្រៀង ក្នុងគោលបំណងបើកច្រកដឹកជញ្ជូនជំនួយគ្រោងចូលជាធរមាន។  ប្រជាពលរដ្ឋបានរាយការណ៍ថាមានការវាយប្រហារតាមអាកាសនៅក្នុងរដ្ឋធានី  Khartoum ទីក្រុង Omdurman និងទីក្រុង Khartoumខាងជើង ជាទីក្រុង៣ ដែលធ្វើឲ្យរដ្ឋធានីនេះកាន់តែមានវិសាលភាពធំធេង  ដែលត្រូវបានបំបែកចេញដោយចំណុចប្រសព្វនៃទន្លេនីលខៀវ( Blue Nile) និងទន្លេនីល.ស(White Nile)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជប្រទានព្រះរាជអំណោយសម្រាប់ឱកាសពិធីបុណ្យកាន់បិណ្ឌ
10/03/2026 07:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ
10/03/2026 06:10 PM
គណបក្ស CJP ប្រកាសធ្វើបាតុកម្មនៅថ្ងៃទី១០ ខែតុលា ប្រឆាំងនឹងប្រធានស្ថាប័នរៀបចំការបោះឆ្នោត
10/03/2026 05:10 PM
មនុស្សយ៉ាងតិច ៥នាក់ស្លាប់ និង ១០នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះឡចំហាយទឹក នៅភាគខាងត្បូងឥណ្ឌា
10/03/2026 05:10 PM
រុស្ស៊ីវាយប្រហារលើស្ពានសំខាន់មួយទៀត ក្នុងរដ្ឋធានីរបស់អ៊ុយក្រែន
10/03/2026 05:10 PM
មនុស្សយ៉ាង​តិច​ ១១នាក់ បាន​រងរបួស​ ក្រោយ​បារបាក់​រលំ​ នៅអេស្ប៉ាញ
10/03/2026 05:10 PM
សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ
10/03/2026 05:10 PM
អាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
10/03/2026 04:10 PM
អារ៉ាប់រួម​៖ អ្នកបើកបរ​ជំនួយរបស់ Flydubai បានវាយប្រហារអ្នកបើកយន្តហោះដោយពូថៅ និងប៉ុនប៉ងវាយប្រហារ «ភេរវកម្ម»
10/03/2026 04:10 PM
សិស្សវិទ្យាល័យ នៅតំបន់ជាយក្រុងប៉ារីសដែលខ្វះ​ធនធាន​ បង្កឱ្យមានចលនាតវ៉ាទូទាំងប្រទេស
10/03/2026 04:10 PM