សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

បណ្ណព័ត៌មានអ្នកបោះឆ្នោតចំនួនជាង៩លាន ៧សែនបណ្ណ នឹងចែកជូនពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីនាថ្ងៃទី២៨ ឧសភាខាងមុខ

2023/05/22 07:56:30 pm        514
ភ្នំពេញ៖ គ.ជ.ប នឹងចាប់ផ្តើមចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត ជូនពលរដ្ឋមានឈ្មោះក្នុងបញ្ជីនាថ្ងៃទី២៨ ឧសភាខាងមុខ។ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានប្រាប់BTV News បាន​ឲ្យដឹងនៅថ្ងៃទី២២ ខែឧសភានេះថា បន្ទាប់ពីដំណើរការចុះបញ្ជីគណបក្សនយោបាយ និងការទទួលពាក្យបណ្តឹងជំទាស់ការចុះបញ្ជីគណបក្សនយោបាយបានបញ្ចប់ គ.ជ.ប ឈានដល់ដំណើរការផលិត និងចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនៅទូទាំងប្រទេស ដែលជា​ដំណាក់កាលមួយដ៏សំខាន់ជូនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីមានព័ត៌មានគ្រប់គ្រាន់ និង​ត្រឹមត្រូវសម្រាប់ត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ​នីតិកាលទី៧ ឆ្នាំ២០២៣។ ឯកឧត្តម ហង្ស ពុទ្ធា ថ្លែងថា គ.ជ.ប បានផលិតរួចរាល់បណ្ណព័ត៌មានអ្នកបោះឆ្នោតទៅតាមចំនួន​ប្រជាពលរដ្ឋ​មានឈ្មោះក្នុងបញ្ជី ដើម្បីផ្តល់ជូនទៅប្រជាពលរដ្ឋទទួលបានព័ត៌មានបន្ថែមអំពី​អត្តសញ្ញាណ​សាម៉ីខ្លួន ​លេខរៀង និងការិយាល័យបោះឆ្នោត។ជាមួយគ្នានេះឯកឧត្តម ហង្ស ពុទ្ធា បានរម្លឹកថា បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះមិនអាចប្រើប្រាស់​សម្រាប់​ការបោះឆ្នោតនោះទេ ដោយសារឯកសារចូលរួម​បោះឆ្នោតមានតែ​អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរតែប៉ុណ្ណោះ។ ដំណើរការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ មានរយៈពេល៣០ថ្ងៃ ​ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ដោយការចុះចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត​តាម​រយៈមេភូមិ​ក្នុងមូលដ្ឋាននីមួយៗ​ចុះចែកតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ៕ 

ក្រុមសហជីពកម្មករបារាំង ធ្វើបាតុកម្មប្រឆាំងកំណែទម្រង់សោធននិវត្តន៍នៅទីក្រុង Cannes

2023/05/22 06:28:02 pm        326
បារាំង៖ កាលពីថ្ងៃអាទិត្យម្សិលមិញ បាតុករមកពីក្រុមសហជីពកម្មករបារាំង បានចោលរូបសំណាករបស់ប្រធានាធិបតីបារាំងលោក Emmanuel Macronទៅលើអាកាស ស្របពេលដែលពួកគេដង្ហែក្បួនឆ្ពោះទៅកាន់ទីក្រុង Cannes នៅក្នុងបាតុកម្មមួយប្រឆាំងនឹងកំណែទម្រង់ច្បាប់សោធននិវត្តន៍ ។   ក្រុមមន្រ្តីនគរបាល បានបិទផ្លូវទៅកាន់មជ្ឈមណ្ឌលទីក្រុង Cannes ខណៈដែលទីក្រុង French Rivieraហាមឃាត់ការធ្វើបាតុកម្មនៅជិតមហោស្រពភាពយន្ត ។  ប្រទេសបារាំង បានក្លាយជាកន្លែងធ្វើបាតុកម្ម និងកូដកម្មអស់រយៈពេលជាច្រើនខែមកហើយ ដោយសារតែច្បាប់កំណែទម្រង់សោធននិវត្តន៍របស់លោកប្រធានាធិបតី Emmanuel Macron ដែលលោកបានអនុម័តកាលពីខែមុន ដោយប្រើអំណាចរដ្ឋធម្មនុញ្ញ ដើម្បីគេចចេញពីការជំទាស់នៅក្នុងសភា ។ ច្បាប់ថ្មីនេះ តម្រូវឲ្យដំឡើងអាយុចូលនិវត្តន៍ដល់វ័យ ៦៤ឆ្នាំ។  បាតុកម្មនេះដែរ ត្រូវបានរៀបចំឡើងដោយសមាជិកក្រុមសហជីពកម្មករ CGT, Solidaires, FSU និងក្រុមសហជីព UNSA ។ ពួកគេបានអំពាវនាវឲ្យមានបាតុកម្មមួយទៀតនៅថ្ងៃទី ២៣ ខែឧសភា ជាទីដែលពួកគេគ្រោងនឹងដង្ហែក្បួនទៅកាន់មហោស្របភាពយន្ត Palais de Festival ៕

បេសកកម្មអវកាសយានិកឯកជនលើកទី២ របស់ SpaceX ហោះទៅកាន់ស្ថានីយអវកាស ISS

2023/05/22 06:14:15 pm        316
អាមេរិក៖ យានចម្លង SpaceX បានចាកចេញ កាលពីថ្ងៃអាទិត្យ (ទី២១ ឧសភា) ដែលដឹកសុទ្ធតែក្រុមអវកាសយានិកឯកជនទាំងអស់ជាលើកទី២ ឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS)។យាន Falcon 9 និង Dragon បានចាកចេញពីស្ថានីយអវកាស Kennedy នៅក្រុង Cape Canaveral រដ្ឋ Florida ដោយដឹកសមាជិកនាវិករបស់យានបេសកកម្ម Axiom Mission 2 (AX-2) ទៅស្នាក់នៅ នៅឯសា្ថនីយ៍អវកាស ISS រយៈពេលមួយសប្តាហ៍។យានបេសកកម្ម AX-2 ត្រូវបានបញ្ជាដោយអតីតអវកាសយានិករបស់អង្គការ NASA លោកស្រី Peggy Whitson និងដឹកពីឡុតដែលជាអតិថិជនបង់ប្រាក់ លោក John Shoffner និងអ្នកឯកទេសបេសកកម្ម លោក Ali Alqarni និងលោកស្រី Rayyanah Barnawi ដែលតំណាងឲ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីត។លោកស្រី Barnawi ដែលជាអ្នកវិទ្យាសាស្ត្រជំនាញក្នុងការស្រាវជ្រាវកោសិកាដើមមហារីក គឺជាអវកាសយានិកស្ត្រីដំបូងរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលធ្វើដំណើរទៅកាន់ ISS ជាកន្លែងដែលនាងនឹងផ្តោតលើការជំរុញការស្រាវជ្រាវជំងឺមហារីកសុដន់។ក្រុមយានិកទាំងនោះ ត្រូវបានគេរំពឹងថា នឹងទៅដល់ស្ថនីយអវកាស ISS នៅព្រឹកថ្ងៃចន្ទ (ទី២២ ឧសភា) នេះ ដែលនៅទីនោះ ពួកគេនឹងធ្វើការស្រាវជ្រាវ និងពិសោធន៍វិទ្យាសាស្ត្រ។កាលពីខែមេសាឆ្នាំមុន យាន SpaceX ដែលបានចាកចេញដោយដឹកសុទ្ធតែក្រុមអវកាសយានិកឯកជនទាំងអស់ដំបូងគេមិនធ្លាប់មាន បានបាញ់បង្ហោះទៅកាន់ស្ថានីយអវកាស ISS ដែលការបាញ់បង្ហោះនេះ ត្រូវបានសាទរដោយនាយកប្រតិបត្តិឧស្សាហកម្ម និង NASA ថា ជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការធ្វើពាណិជ្ជកម្មនៃគន្លងផែនដីទាប៕

ភាពតានតឹងកើនឡើងខ្លាំង ខណៈសហរដ្ឋអាមេរិក បង្កឲ្យមានការប្រឈមដាក់គ្នាក្នុងក្រុមប្រទេស G7

2023/05/22 06:05:37 pm        437
ជប៉ុន៖ ក្រុមប្រទេសG7 បានបញ្ចប់ការជួបជុំរយៈពេល៣ថ្ងៃកាលពីថ្ងៃអាទិត្យនៅក្នុងទីក្រុង Hiroshima ខណៈក្រុមបាតុករបានចេញតវ៉ាពេញដងផ្លូវប្រឆាំងនឹងវិធានការចុងក្រោយរបស់ប្លុកនេះ ដឹកនាំដោយសហរដ្ឋអាមេរិក ដែលប៉ះពាល់សន្តិភាពពិភពលោក។ ក្រុមអ្នកវិភាគនិយាយថា ឥទ្ធិពលរបស់សហរដ្ឋអាមេរិក តែមួតគត់បង្កើតឲ្យមានការបែកបាក់កាន់តែខ្លាំងនៅក្នុងក្រុមនេះនិងលើសពីនេះទៀត។ ការរួបរួមគ្នា និងការស្របមតិគ្នា តានតឹងខ្លាំង អំឡុងកិច្ចប្រជុំកំពូល G7 ដែលបានធ្វើឡើងនៅក្នុងទីក្រុងភាគខាងលិចប្រទេសជប៉ុន។កិច្ចប្រជុំកំពូលនេះបានលុបលើប្រធានបទជាច្រើន ប៉ុន្តែគួរឲ្យសោកស្ដាយដែលបានបញ្ចប់ទៅដោយផ្ដោតលើការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃនិងរារាំងការអភិវឌ្ឍន៍របស់ទាំងនោះ។ សេចក្ដីថ្លែងការណ៍របស់ក្រុមមេដឹកនាំ G7 នៅទីក្រុង Hiroshima ដែលបានប្រកាសយ៉ាងឆាប់រហ័សកាលពីថ្ងៃសៅរ៍ បានលាបពណ៌យ៉ាងខ្លាំងទៅលើប្រទេសចិន ។ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃសៅរ៍ ថា ប្រទេសចិន បានទាត់ចោល និងប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងរបស់ក្រុមប្រទេស G7 ដែលបានលាបពណ៌ម និងវាយប្រហារប្រទេសចិន និងជ្រៀតជ្រែកដោយបើកចំហលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងបានច្រានចោលកិច្ចប្រជុំកំពូលដែលប្រទេសជប៉ុន

លោក Modi និង Blinken នឹងជួបជាមួយមេដឹកនាំកោះប៉ាស៊ិហ្វិក នៅប៉ាពួនូវ៉ែលហ្គីណេ

2023/05/22 05:35:35 pm        385
ប៉ាពួនូវ៉ែលហ្គីណេ៖នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានទៅដល់ប្រទេសប៉ាពួនូវ៉ែលហ្គីណេហើយ នៅមុនកិច្ចប្រជុំជាមួយមេដឹកនាំកោះប៉ាស៊ីហ្វិក ដើម្បីពិភាក្សាអំពីពាណិជ្ជកម្ម បម្រែបម្រួលអាកាសធាតុ និងសន្តិសុខ ក្នុងតំបន់ នៅថ្ងៃចន្ទ (ទី២២ ខែឧសភា) នេះ។លោក Modi ដែលត្រូវបានទទួលនៅឯអាកាសយានដ្ឋាន កាលពីល្ងាចថ្ងៃអាទិត្យ ដោយនាយករដ្ឋមន្ត្រីប៉ាពួនូវ៉ែលហ្គីណេ លោក James Marape នឹងបើកកិច្ចប្រជុំទ្វេភាគី នៅព្រឹកថ្ងៃចន្ទនេះ មុនពេលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ក្នុងតំបន់ជាមួយមេដឹកនាំកោះប៉ាស៊ីហ្វិកចំនួន១៤រូប។លោក Blinken ត្រូវបានគរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងសហរដ្ឋអាមេរិក និងប៉ាពួនូវ៉ែលហ្គីណេ ហើយនឹងរៀបចំកិច្ចប្រជុំជាមួយមេដឹកនាំកោះប៉ាស៊ីហ្វិក នាពេលរសៀលផងដែរ។នាយករដ្ឋមន្ត្រីកោះសូឡូម៉ុង លោក Manasseh Sogavare នាយករដ្ឋមន្ត្រីកោះសាម៉ូអា លោក Fiame Naomi Mataafa នាយករដ្ឋមន្ត្រីកោះវ៉ានូទូ លោក Alatoi Ishmael Kalsakau និងប្រធានាធិបតីនូវ៉ែលកាឡេដូនី លោក Louis Mapou ស្ថិតក្នុងចំណោមមេដឹកនាំកោះប៉ាស៊ីហ្វិក ដែលបានមកដល់កាលពីថ្ងៃអាទិត្យ។ នាយករដ្ឋមន្ត្រីប្រទេសនូវ៉ែលហ្សេឡង់ លោក Chris Hipkins និងរដ្ឋមន្ត្រីប៉ាស៊ីហ្វិករបស់អូស្ត្រាលីលោក Pat Conroy ក៏នឹងមានវត្តមាន ក្នុងកិច្ចប្រជុំនេះផងដែរ។រដ្ឋាភិបាលរបស់ប៉ាពួញូវហ្គីណេ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃចន្ទនេះថា លោក Blinken នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ និងកិច្ចព្រមព្រៀងផ្គត់ផ្គង់នាវា ដែលនឹងអនុញ្ញាតឲ្យនាវាឆ្មាំឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិកជាមួយមន្ត្រីប៉ាពួនូវ៉ែលហ្គីណេ ធ្វើការល្បាត នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងជំនួសប្រធានាធិបតី លោក ចូ បៃដិន (Joe Biden) សម្រាប់កិច្ចប្រជុំកំពូលស្របគ្នា នៅប៉ាពួនូវ៉ែលហ្គីណេ ជាមួយមេដឹកនាំលោក Marape និងប៉ាស៊ីហ្វិក នៅថ្ងៃចន្ទនេះ ជាកន្លែងដែលគាត់ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសកោះទាំងនេះ។សម្រាប់លោក Modi បន្ទាប់ពីជួបជាមួយលោក Marape រួចរាល់ លោកនឹងធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី នៅថ្ងៃអង្គារ ដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ លោក Anthony Albanese ដើម្បីបញ្ចប់ដំណើរទស្សនកិច្ចបីប្រទេសរបស់លោក៕

សម្ដេចតេជោ សង្ឃឹមថាមិត្តភក្ដិបរទេសនឹងគោរពការសម្រេចចិត្តរបស់ប្រជាជនកម្ពុជា

2023/05/22 05:33:07 pm        472
ព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារនយោបាយដោយសង្ឃឹមថា មិត្តភក្ដិបរទេសរបស់យើង នឹងគោរពការសម្រេចចិត្តរបស់ប្រជាជនកម្ពុជា ដើម្បីសេចក្តីសុខរបស់ប្រជាជនកម្ពុជា គោរពការជ្រើសរើសរបស់ប្រជាជនកម្ពុជា។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះ សំណាលជាមួយកម្មករនិយោជិត,ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ឧសភានេះ សម្ដេចបានបញ្ជាក់ថា សេរីភាពរបស់មនុស្សគឺចាប់ផ្ដើម​ពីការរស់រានមានជីវិតឡើងវិញ ហើយបន្ទាប់ពីនេះទៅបានមានសិទ្ធិនយោបាយសិទ្ធិអ្វីៗគ្រប់យ៉ាង រួមទាំងសិទ្ធិទទួលបានចំណីអាហារ ឬសិទ្ធិនេះសិទ្ធិនោះ ប៉ុន្តែអ្នកខ្លះនិយាយតែអំពីសិទ្ធិមនុស្សទេ ក៏ប៉ុន្តែសិទ្ធិរស់រានមានជីវិតគេមិនហ៊ាននិយាយឡើយ។ ដូច្នេះសម្តេចសង្ឃឹមថា មិត្តភក្កិបទេសរបស់យើងនឹងគោរពការ សម្រេចចិត្តរបស់ប្រជាជនកម្ពុជា ។ការដែលសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានលើកឡើងបែបនេះ ដោយសារជានិច្ចកាល​មិត្តភក្តិបរទេសខ្លះតែងតែបានចាប់ដៃជាន់ជើងរាជរដ្ឋាភិបាលកម្ពុជា ដោយនៅពីក្រោយអំពើខុសច្បាស់ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ដូច្នះការអំពាវនាវឱ្យមិត្តភក្តិបរទេសគោពសម្រេចចិត្តរបស់ប្រជាជនកម្ពុជា ដោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងមកដល់នៅថ្ងៃ២៣កក្កដាខាងមុខនេះ ដើម្បីឱ្យការបោះឆ្នោតបានប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ តម្លាភាព យុត្តិធម៌ និងនាំមកនូវសេចក្តីសុខនិងការអភិវឌ្ឍជូនប្រជាជនកម្ពុជា ជាអង្វែងតទៅមុខទៀត៕

កិច្ចព្រមព្រៀងបទឈប់បាញ់នៅស៊ូដង់ បង្កើនក្ដីសង្ឃឹមសម្រាប់ភាពធូរស្រាលនៅក្នុងរដ្ឋធានីខាទូម

2023/05/22 05:30:09 pm        251
ស៊ូដង់៖ ប្រជាពលរដ្ឋបាននិយាយថា គេអាចលឺសន្ធឹកនៃការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងក្រុមជម្លោះរបស់ប្រទេសស៊ូដង់ នៅក្នុងរដ្ឋធានីខាទូម (Khartoum) កាលពីថ្ងៃអាទិត្យ បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ ក្រោមការសម្របសម្រួលពីអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក រយៈពេលមួយសប្ដាហ៍បានបង្កើនក្ដីសង្ឃឹមថាជម្លោះដែលមានអាយុកាល៥សប្ដាហ៍មកនេះ នឹងធូរស្រាល។  កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលត្រូវបានចុះហត្ថលេខាដោយកងទ័ពនិងគូប្រជែងកងកម្លាំងគាំទ្ររហ័សប៉ារ៉ា បន្ទាប់ពីជំនួបពិភាក្សានៅក្នុងទីក្រុង Jeddah របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលចូលជាធរមាននៅល្ងាចថ្ងៃចន្ទនេះ ដោយមានការឃ្លាំមើលពីយន្តការដែលត្រូវបានគាំទ្រជាអន្តរជាតិ។ កិច្ចព្រមព្រៀងនេះ ក៏បានអនុញ្ញាតឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលក្នុងប្រទេសនេះផងដែរ។ បទឈប់បាញ់ដដែលៗ ដែលបានប្រកាសចាប់តាំងពីជម្លោះបានចាប់ផ្ដើមផ្ទុះឡើងកាលពីថ្ងៃទី១៥មេសា បានបរាជ័យក្នុងការបញ្ឈប់ការវាយប្រយុទ្ធគ្នា ប៉ុន្តែកិច្ចព្រមព្រៀងទីក្រុង Jeddah ក្លាយជាកិច្ចព្រមព្រៀងដំបូងដែលភាគីទាំង២បានចុះហត្ថលេខាលើបទឈប់បាញ់មួយបន្ទាប់ពីការចរចា។សង្រ្គាមនេះ គេបានមើលឃើញមនុស្សប្រមាណ១,២លាននាក់ បានរត់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ដោយខ្លះនៅក្នុងប្រទេសស៊ូដង់ ឬ ខ្លះរត់គេចចូលទៅក្នុងបណ្ដាប្រទេសជិតខាង នាំឲ្យមានវិបត្តិមនុស្សធម៌ ដែលគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់។ យោងតាមអង្គការសុខភាពពិភពលោក មនុស្សចំនួន៧០៥នាក់ បានស្លាប់ និងយ៉ាងហោចណាស់៥,២៨៧នាក់ បានរងរបួសទោះបីជាចំនួនអ្នកស្លាប់ត្រូវគេជឿថាមានខ្ពស់ច្រើនជាងនេះក៏ដោយ៕

ការប្រមូលផ្តុំគ្នាគាំទ្ររដ្ឋាភិបាល ក្នុងរដ្ឋធានីប្រទេសម៉ុលដូវ៉ា ចូលរួមដោយមនុសរាប់ម៉ឺននាក់

2023/05/22 05:09:45 pm        134
ម៉ុលដូវ៉ា៖ ប្រជាជនប្រទេសម៉ុលដូវ៉ា រាប់ម៉ឺនាក់ បានមកប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី Chisinau កាលពីថ្ងៃអាទិត្យដើម្បីគាំទ្រការជំរុញរបស់រដ្ឋាភិបាលគាំទ្រប្រទេសលោកខាងលិចចំពោះអឺរ៉ុប ក្នុងពេលនូវអ្វីដែលក្រុមមន្ត្រីនិយាយថា ជាការប្រឹងប្រែងរបស់រុស្ស៊ី ដើម្បីធ្វើឲ្យមានអស្ថរិរភាពប្រទេសរបស់ពួកគេ។ ប្រទេសម៉ុលដូវ៉ា ទទួលរងផលប៉ះពាល់ខ្លាំងពីការវាយលុករបស់ទីក្រុងមូស្គូ លើប្រទេសជិតខាងអ៊ុយក្រែន ដែលទីក្រុង Chisinau បានថ្កោលទោសដដែលៗ និងបានដាក់ពាក្យស្នើសុំចូលជាសមាជិកសហភាពអឺរ៉ុប។ ប្រធានាធិបតីលោកស្រី Maia Sandu បានចោទប្រកាន់រុស្ស៊ីពីបទព្យាយាមបំផ្លាញការធ្វើសមាហរណ៍កម្មជាមួយអឺរ៉ុប ដោយបង្កការតវ៉ាប្រឆាំងរដ្ឋាភិបាល និងការឃោសនា។ ទីក្រុងមូស្គូ បានបដិសេធការជ្រៀតជ្រែកនៅក្នុងកិច្ចការរបស់ប្រទេសម៉ុលដូវ៉ា។ លោកស្រី Sandu និយាយនៅការការជួបជុំដែលត្រូវបានរៀបចំដោយរដ្ឋាភិបាល និងបានប្រមូលផ្តុំគ្នានៅទីលានកណ្តាលថា ប្រជាជនម៉ុលដូវ៉ា ជាប្រជាជនអឺរ៉ុប ហើយក្នុងរយៈពេល៧ឆ្នាំ យើងត្រូវតែក្លាយជាសមាជិកពេញសិទ្ធរបស់សហភាពអឺរ៉ុប។ នគរបាលនិយាយថា ក្រុមបាតុករជាង៧៥.០០០នាក់ បានមកចូលរួម។ លោកស្រី Sandu និយាយថា ប្រទេសម៉ុលដូវ៉ា មិនចង់នៅជាយតំបន់អឺរ៉ុបនោះទេ និងបានសន្យាថា ប្រទេសម៉ុលដូវ៉ានឹងក្លាយជាសមាជិកសហភាពអឺរ៉ុបនៅត្រឹមឆ្នាំ២០៣០។ ប្រធាសភាអឺរ៉ុបលោកស្រី Roberta Metsola បានធ្វើដំណើរទស្សនកិច្ចនៅរដ្ឋធានី Chisinau ក៏បានថ្លែងទៅកាន់អ្នកប្រមូលផ្តុំ ដោយនិយាយថា អឺរ៉ុបនឹងស្វាគមន៍ប្រទេសម៉ុលដូវ៉ា ដោយដៃទាំងពីរនិងបើកបេះដូងគាំទ្រ។លោកស្រីនិយាយថា នេះគឺនិយាយពីពួកយើងទាំងពីរ អ្នកនឹងនាំយកផ្នែកមួយរបស់ប្រទេសម៉ុលដូវ៉ា មកកាន់អឺរ៉ុប អ្នកនឹងធ្វើឲ្យអឺរ៉ុបកាន់តែខ្លាំង។ ក្រុមបាតុករ បានអំពាវនាវដល់មេដឹកនាំនយោបាយរបស់ប្រទេសម៉ុលដូវ៉ា ឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងការបញ្ជាក់យ៉ាងជាក់លាក់ពីទិសដៅអឺរ៉ុបចំពោះប្រទេសនេះ៕

អ៊ុយក្រែន ទទួលបានការគាំទ្រផ្នែកការទូត និងយោធាពីប្រទេស G7

2023/05/22 05:04:17 pm        149
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុក្រែន លោក Volodymyr Zelenskyy បានបញ្ចប់យុទ្ធនាការផ្នែកការទូតដ៏ជោគជ័យ នៅក្នុងទីក្រុង Hiroshima កាលពីថ្ងៃអាទិត្យទី២១ ខែឧសភា ដោយនាំត្រឡប់ទៅកាន់ប្រទេសវិញនូវការទទួលបានអាវុធ គ្រាប់រំសេវថ្មីៗ និងការគាំទ្រផ្នែកការទូតឥតងាករេរបស់សម្ព័ន្ធមិត្តប្រទេស G7។ លោកទទួលបាននិមិត្តរូបដ៏មានឥទ្ធិពលនៅទីក្រុង Hiroshima ស្របជាមួយនឹងភាពរន្ធត់នៃសង្គ្រាម ដើម្បីដាក់សម្ពាធលើដៃគូ និងអ្នកជាប់ពាក់ព័ន្ធនានាក្នុងមធ្យោបាយដូចគ្នាក្នុងការគាំទ្រការការពាររបស់លោក ប្រឆាំងការវាយលុករយៈពេល១៥ខែរបស់រុស្ស៊ី។  ទោះជាយ៉ាងណា លោក Zelesnkyy អាចអះអាងពីជ័យជំនះលើសមរភូមិជួរមុខជាច្រើន ដោយទទួលបានការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ការផ្គត់ផ្គង់យន្តហោះប្រយុទ្ធទំនើប និងឱកាសដើម្បីទាក់ទាញ    បណ្តាប្រទេសមិនមែនសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលផ្សេងទៀត ដូចជាប្រទេសឥណ្ឌា ដែលមិនបានថ្កោលទោសការវាយលុករបស់រុស្ស៊ី។លោកបានប្រើប្រាស់ប្រវត្តិសាស្ត្រនៃភាពរំជួលចិត្តនៅទីក្រុង Hiroshima ដើម្បីជំរុញប្រទេសក្នុងភាពអស់សង្ឃឹមរបស់លោកជុំវិញការបំផ្លាញប្រទេសលោក រួមទាំងសមរភូមិជួរមុខទីក្រុងBakhmut ដែលកងទ័ពរុស្ស៊ីបានអះអាងទទួលបានការគ្រប់គ្រងនាពេលបច្ចុប្បន្ន។លោកZelenskyy បានបដិសេធថា កងទ័ពរុស្ស៊ីបច្ចុប្បន្នពុំបានចូលកាន់កាប់ទីក្រុង Bakhmut នោះទេ ទោះបីជាលោកទទួលស្គាល់ថា ពួកគេស្ថិតនៅក្នុងទីក្រុងនេះក៏ដោយ៕

លោក Mitsotakis អបអរជាមួយអ្នកគាំទ្រ បន្ទាប់ពីឈ្នះការបោះឆ្នោតជាតិយ៉ាងច្រើនលើសលប់នៅក្រិក

2023/05/22 05:00:05 pm        165
ក្រិក៖ គណបក្សប្រជាធិបតេយ្យថ្មី (New Democracy ) ដែលកំពុងកាន់អំណាចរបស់ប្រទេសក្រិក បានដណ្តើមបានជ័យជម្នះយ៉ាងច្រើនលើសលប់ នៅក្នុងការបោះឆ្នោតសភា កាលពីថ្ងៃអាទិត្យ (ទី២១ ឧសភា) ប៉ុន្តែនៅខ្វះកម្រិតតិចតួចដែលជាតម្រូវការក្នុងការបង្កើតរដ្ឋាភិបាលដោយខ្លួនឯង។ដោយសន្លឹកឆ្នោតភាគច្រើនត្រូវបានរាប់រួច គណបក្សលទ្ធិប្រជាធិបតេយ្យថ្មីអភិរក្សនិយម បាននាំមុខយ៉ាងសម្បើម ៤០,៨% ដោយយកឈ្នះក្រុមឆ្វេងនិយមរ៉ាឌីកាល់ Syriza ដែលបានគ្រប់គ្រងប្រទេសពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ដែលទទួលបានសំឡេងឆ្នោត ២០,១%។មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅទីស្នាក់ការកណ្តាលនៃគណបក្សលទ្ធិប្រជាធិបតេយ្យថ្មី (New Democracy) ក្នុងទីក្រុងអាតែន (Athens) ដោយធ្វើការអបអរសាទរ នៅពេលដែលមេដឹកនាំគណបក្ស លោក Kyriakos Mitsotakis បានចេញមកស្វាគមន៍ក្រុមមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់នោះ។លោក Mitsotakis បានថ្លែងប្រាប់អ្នកគាំទ្រថា៖ «យើងមានកាតព្វកិច្ចជាធម្មតាក្នុងការក្រោកឡើងក្នុងឱកាសនេះ។ យើងនឹងរួមគ្នាផ្តល់ឲ្យមានការតតាំងបន្ទាប់ទៀត ដែលនឹងចាប់ផ្តើមនៅថ្ងៃស្អែក ដូច្នេះនៅក្នុងការបោះឆ្នោតបន្ទាប់ ដូចដែលប្រជាពលរដ្ឋបានសម្រេចចិត្តរួចហើយ ប្រជាធិបតេយ្យថ្មីស្វយ័ភាព (គណបក្ស) នឹងត្រូវបានបញ្ជាក់តាមរបៀបគណនាឲ្យបានជាក់លាក់ផងដែរ»។ ក្រសួងមហាផ្ទៃក្រិក បានព្យាករថា គណបក្សប្រជាធិបតេយ្យថ្មី (New Democracy) អាចឈ្នះអាសនៈចំនួន ១៤៥ ក្នុងសភា ដែលខ្វះ ៦សំឡេងដែលជាសំឡេងភាគច្រើនដាច់ខាត។នៅថ្ងៃចន្ទ ទី២២ ខែឧសភា ប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou នឹងផ្តល់ឱកាសដល់គណបក្សធំៗទាំង៣ គឺគណបក្សប្រជាធិបតេយ្យថ្មី (New Democracy), គណបក្ស Syriza, និងគណបក្ស Socialist PASOK ក្នុងបក្សនីមួយៗ មានរយៈពេល ៣ថ្ងៃ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។ប្រសិនបើគណបក្សទាំងអស់ មិនអាចសម្រេចបានទេ លោកស្រី Sakellaropoulou នឹងតែងតាំងរដ្ឋាភិបាលចាំផ្ទះ ដើម្បីរៀបចំការបោះឆ្នោតថ្មីប្រមាណជាមួយខែក្រោយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជប្រទានព្រះរាជអំណោយសម្រាប់ឱកាសពិធីបុណ្យកាន់បិណ្ឌ
10/03/2026 07:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ
10/03/2026 06:10 PM
គណបក្ស CJP ប្រកាសធ្វើបាតុកម្មនៅថ្ងៃទី១០ ខែតុលា ប្រឆាំងនឹងប្រធានស្ថាប័នរៀបចំការបោះឆ្នោត
10/03/2026 05:10 PM
មនុស្សយ៉ាងតិច ៥នាក់ស្លាប់ និង ១០នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះឡចំហាយទឹក នៅភាគខាងត្បូងឥណ្ឌា
10/03/2026 05:10 PM
រុស្ស៊ីវាយប្រហារលើស្ពានសំខាន់មួយទៀត ក្នុងរដ្ឋធានីរបស់អ៊ុយក្រែន
10/03/2026 05:10 PM
មនុស្សយ៉ាង​តិច​ ១១នាក់ បាន​រងរបួស​ ក្រោយ​បារបាក់​រលំ​ នៅអេស្ប៉ាញ
10/03/2026 05:10 PM
សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ
10/03/2026 05:10 PM
អាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
10/03/2026 04:10 PM
អារ៉ាប់រួម​៖ អ្នកបើកបរ​ជំនួយរបស់ Flydubai បានវាយប្រហារអ្នកបើកយន្តហោះដោយពូថៅ និងប៉ុនប៉ងវាយប្រហារ «ភេរវកម្ម»
10/03/2026 04:10 PM
សិស្សវិទ្យាល័យ នៅតំបន់ជាយក្រុងប៉ារីសដែលខ្វះ​ធនធាន​ បង្កឱ្យមានចលនាតវ៉ាទូទាំងប្រទេស
10/03/2026 04:10 PM