សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្ដម វេង សាខុន៖ ប្រជាពលរដ្ឋទូទាំងប្រទេសរីករាយ កក់ក្តៅ ក្រោមម្លប់សន្តិភាព ស្ថិរភាពនយោបាយ ដឹកនាំសម្តេចតេជោ ហ៊ុន សែន

2023/05/21 05:12:39 pm        412
នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ​គណបក្ស​ចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បាន​អញ្ជើញ​ជា​អធិបតី​ប្រារព្ធពិធីជាតិចងចាំ ២០ ឧសភា និងសំណេះសំណាលជាមួយប្រធាន អនុ​ប្រធាន​ក្រុម​បក្ស និងសមាជិកបក្សឃុំកោះរកាចំនួន ១ ៥០០នាក់ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ពិធីដ៏សំខាន់មួយនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកកំពង់សៀម ឯកឧត្តមប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំ លោក លោកស្រី ជា​អនុប្រធាន និងជាសមាជិកក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានភូមិ និងឃុំ​ផង​ដែរ​។ មានមតិសំណេះសំណាលទៅកាន់ប្រជាជន ឯកឧត្តម​បាន​ពាំនាំនូវ​បណ្តាំ​ផ្ញើ​សាក​សួរ​សុខទុក្ខ​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរ និងបារម្ភអំពីជីវភាព និង​ស្ថានភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋគ្រប់ៗរូប។ ឯកឧត្តមក៏បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋនៅស្រុកកំពង់សៀម និងទូទាំង​ប្រទេស​ដែល​កំពុង​រស់នៅក្នុងស្ថានភាពសប្បាយរីករាយ មានភាពកក់ក្តៅ ជួបជុំ​បងប្អូន​គ្រួសារ​ក្រោម​ម្លប់​ នៃ​សុ​ខសន្តិភាព និងស្ថិរភាពសង្គម ដែលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី និង​ជា​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា។ ឯកឧត្តមបន្ថែមថា ថ្ងៃទី២០ ឧសភា នេះគឺជាថ្ងៃរម្លឹកទិវាជាតិនៃការចងចាំ និង​ការ​រម្លឹក​ដល់​វិញ្ញាណ​ក្ខន្ធ​ដល់ប្រជាជនយើងជាង ៣លាននាក់ ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥-៧ មករា ១៩៧៩)។ ដោយ​សារ​ការ​ហ៊ាន​លះ​បង់​អាយុ​ជីវិត​ពីសំណាក់សម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្ស ដើម្បីជាថ្នូរដោះដូរ​មក​វិញ​នូវ​សុខ​សន្តិភាព សេរីភាព និងអាយុជីវិតរបស់ប្រជាជនយើង សម្តេច​តេជោបា​ន​ផ្តួល​រំលំ​របប​ដ៏​ឃោរ​ឃៅ​បំផុត​នេះយ៉ាងជោគជ័យ។ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់សម្តេចតេជោ បាន​ប្រែ​ក្លាយ​ប្រទេសយើងពីប្រទេសដែលមានភ្លើងសង្គ្រាម ការកាប់សម្លាប់ដោយមិនញញើតដៃ ការ​បំផ្លិច​បំផ្លាញ ការជម្លៀសប្រជាជនចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និង​ការ​បង្ខំ​ឱ្យ​ធ្វើការ​ដូច​សត្វ​ធាតុ គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានថ្នាំសង្កូវព្យាបាល ជារួមគ្មានសិទ្ធិរស់រានមានជីវិនោះ មក​ជា​ប្រទេសដែលមានសុខសន្តិភាព ស្ថិរភាពសេដ្ឋកិច្ច និងសង្គម សុវត្ថិភាព​ស្បៀង​អាហារ​ជូន​ប្រជាជន​យើង ការអភិវឌ្ឍលើគ្រប់វិស័យ និងកសាងហេដ្ឋារចនាសម្ព័ន្ធឥតឈប់ឈរដូចជាផ្លូវថ្នល់ ផ្លូវ​ល្បឿនលឿន ស្ពាន កំពង់ផែទឹកជ្រៅ ព្រែកជីកតភ្ជាប់ទន្លេមេគង្គ និងផ្លូវសមុទ្រ ព្រលាន​យន្ត​ហោះ​អន្តរជាតិ អគ្គិសនី ទឹកស្អាត សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារជាដើម។ ឯកឧត្តមបន្ត​ទៀត​ថា មិនត្រឹមតែមានការអភិវឌ្ឍក្នុងប្រទេសនោះទេ គឺសម្តេចបា​ន​ធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​កម្ពុជា​មាន​ភាព​ល្បី​ល្បាញ និងទទួលបានការកោតសរសើរទាំងក្នុងថ្នាក់តំបន់ និងលើពិភពលោក តាម​រយៈ​ភាព​ជា​ថ្នាក់​ដឹកនាំក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន និង​ជា​ពិសេស​ព្រឹត្តិការណ៍​ដ៏​មហា​អស្ចារ្យ និងជោគជ័យបំផុតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ កន្លងទៅនេះ។ ការគាំទ្រដល់កិច្ចគាំពារសង្គម ក៏ជាការងារសំខាន់ដែលសម្តេចបានដឹកនាំយ៉ាងមុតស្រួចផងដែរ ដូច​ជា​ការជួយឧបត្ថម្ភគាំទ្រជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ការជួយដល់ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ពលករ យើងជាង ១,៥លាននាក់ ដើម្បីបង្កើនតម្លៃបន្ថែមក្នុងការងារក្នុងវិស័យឧស្សហកម្ម ដោយ​ផ្តល់​កន្លែង​ស្នាក់​នៅ និងហូបចុកសមរម្យ។ លើសពីនេះ រាជរដ្ឋាភិបាលបាន​ផ្តល់​ការ​គាំទ្រ​របប​សន្តិសុខ​សង្គម​ជូន​ដល់​បុគ្គលិក សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្តល់​ការ​ការពារ​សិទ្ធិ​ក្នុង​ការងារ​តាម​រយៈ​មេធាវី​សម្តេច​តេជោ​ផង​ដែរ​។ ទាំងអស់នេះ សរបញ្ចាក់ថា មានតែការបោះឆ្នោតជូនសម្តេចតេជោ និងគណបក្ស​ប្រជាជន​កម្ពុជា​នោះទេ ទើបអាចបន្តថែរក្សាសុខសន្តិភាព និងស្ថិរភាព​សង្គម​ទូទាំង​ប្រទេស​បាន​គង់​វង្ស និងបន្តការអភិវឌ្ឍឥតឈប់ឈរបន្ថែមទៀត។ ហេតុនេះ ឯកឧត្តម​បាន​អំពាវ​នាវ​ដល់​សមាជិក និងប្រជាជនទូទាំងស្រុកកំពង់សៀម ត្រូវ​គាំទ្រសម្តេចតេជោ និង​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេសក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ។មុននឹងបញ្ចប់ ឯកឧត្តមក៏បានអរគុណ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ឯកឧត្តម​អនុ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាលចុះមូលដ្ឋានស្រុកកំពង់សៀមទាំងអស់ ឯក​ឧត្តម​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ​មូល​ដ្ឋានឃុំ លោក លោកស្រីជាសមាជិកបក្សទាំងអស់ ដែលបានលះបង់អស់កំលាំងកាយចិត្ត និង​ថវិកាផ្ទាល់ខ្លួន ខិតខំប្រឹងប្រែងបំរើគណបក្ស និងជួយកសាងហេដ្ឋារចនាសម្ព័ន្ធតាមមូលដ្ឋាន ពិសេ​ស​ជួយសម្រួល និងដោះស្រាលបញ្ហា ក្តីបារម្ភ និងទុក្ខ​លំបាក​របស់​ប្រជាជន​យើង​ក្នុង​ស្រុក​កំពង់​សៀម។ដើម្បីចូលរួមដល់ការអភិវឌ្ឍនៅមូលដ្ឋាន ឯកឧត្តម និង​ក្រុមកា​រងារ​បាន​ឧបត្ថម្ភ​ថវិ​កា​មួយ​ចំនួន​ដល់​គណបក្ស​មូលដ្ឋានឃុំកោះរកា កងកម្លាំងសមត្ថកិច្ច សមាជិកបក្ស​ដែល​បាន​ចូល​រួម​ពិធី​នា​ព្រឹក​នេះ និងឯកសណ្ឋានប្រជាការពារចំនួន ៥០ឈុតផងដែរ៕

ឯកឧត្តម វេង សាខុន អញ្ជើញសម្ពោធបុណ្យឆ្លងឧបដ្ឋានសាលា និងប្រារឰពិធីជាតិចងចាំ២០ឧសភា នៅស្រុកតំបែរ

2023/05/21 02:17:30 am        190
ត្បូងឃ្មុំ៖​ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី និងជាប្រឆានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់ សៀម ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ឧបដ្ឋានសាលា និងនិងប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធ ទិវា២០ ឧសភា ស្ថិតនៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ​ នៅព្រឹកថ្ងៃសៅរ៍ទី២០ ខែ ឧសភា ឆ្នាំ២០២៣។ពិធីនេះមានការអញ្ជើញចូលរួមពី សមាជិកក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត ស្រុក ឃុំ និងពុទ្ធ បរិស័ទចំណុះជើងវត្ត សរុបប្រមាណជាជាង ៦០០នាក់។ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរជាមួយពលរដ្ឋនៅស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យពុទ្ធចក្រ។ មានមតិសំណេះសំណាល ទៅកាន់ព្រះសង្ឃ និងពុទ្ធបរិស័ទ ឯកឧត្តមបានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងទ្វេតែងតែគិតគូរយកចិត្តទុកដាក់ពីជីវភាព និងស្ថានភាពរស់នៅរបស់ ប្រជាពលរដ្ឋគ្រប់ៗរូប នៅទូទាំងប្រទេស។ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកើតសរសើរ ជំពោះព្រះតេជគុណព្រះសង្ឃ គណៈកម្ម ការ រួមទាំងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានចូលរួមចំណែក ដល់ការកសាងទីសេនាសេនៈ នៅក្នុងភូមិតារាមនេះ។ឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធផលនេះមិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែងពីថា្នក់ដឹកនាំរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន និងប្រជាជនយើងដែលបានចូលរួមចំណែកធ្វើឲ្យប្រទេសយើងទទួលបានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស ដោយបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដ៏ធំធេង។ឯកឧត្តមបានគូសបញ្ជាក់ថា ថ្ងៃ ២០ ឧសភា១៩៧៥ គឺជាថ្ងៃដែលចាប់ផ្តើមអនុវត្តនយោបាយប្រល័យពូជសាសន៍នៅកម្ពុជា ដែលបានបញ្ឈប់ទាំងស្រុងនូវដំណើរការរីកចម្រើនទៅមុខរបស់សង្គមជាតិកម្ពុជា។សង្កមកម្ពុជាត្រូវបានបំផ្លាញខ្ទេចខ្ទីដល់ប្ញសគល់គ្មានស្នាមញញឹម គ្មានសំណើចគ្មានការអប់រំ គា្មនសេចក្តីស្រលាញ់គឺមានតែការភ័យខ្លាចរន្ធត់ ការអត់ឃ្លាន ការធ្វើទារុណកម្ម និង ការកាប់សម្លាប់តែប៉ុណ្ណោះ ។ក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រជាជនយើងនៅគ្រប់ទិសទីបានក្រោកឈរឡើងប្រយុទ្ធតស៊ូផ្ដួលរលំរបបដ៏យង់ឃ្នង់នេះ រហូតទទួលបានជ័យជំនះនៅថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ដែលបានសង្គ្រោះជាតិអោយឲ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា ហើយបានខិតខំប្រឹងប្រែងធ្វើការស្ដារនិងកសាងសេដ្ឋកិច្ចកម្ពុជា ជាជំហ៊ានៗ ទទួលបានការរីកចំរើនយ៉ាងធំធេងដូចសព្វថ្ងៃនេះ ហើយបានរស់នៅស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាក្នុង តំបន់។ជាមួយនឹងការដាក់សម្ពោធឧបដ្ឋានសាលា និងការប្រារព្ធទិវានៃការចងចាំ ២០ ឧសភា នេះ ឯកឧត្តមបាននាំយកថវិការបស់ឯកឧត្តម និងលោកជំទាវ ព្រមទាំងសប្បុរសជន ចំនួនជាង ២៦,៨ លានរៀល សម្រាប់សងថ្លៃជំពាក់ជាងក្នុងការសាងសង់ និងថវិកាមួយចំនួន ទៀតសម្រាប់ឧបត្ថម្ភដល់ក្នុងការរៀបចំពិធី និងប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមជាង៦០០នាក់៕

ជំនួបកំពូល ចិន-អាស៊ីកណ្ដាល ផ្ដោតលើកិច្ចសហប្រតិបត្តិការនាពេលអនាគត

2023/05/19 07:47:11 pm        370
ចិន៖ កិច្ចប្រជុំកំពូលលើកដំបូងមិនធ្លាប់មានរវាងចិន និងអាស៊ីកណ្ដាល ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ និង១៩ខែឧសភានេះនៅក្នុងទីក្រុងស៊ីអាន( Xi'an) ជាទីក្រុងមួយរបស់ប្រទេសចិនដែលត្រូវគេស្គាល់ថាជាផ្លូវសូត្រពាណិជ្ជកម្មបុរាណ។ តបតាមការញ្ជើញរបស់លោកប្រធានាធិបតីចិន Xi Jinping ប្រមុខរដ្ឋទាំង៥នៃប្រទេសនៅអាស៊ីកណ្ដាលនឹងចូលរួមកិច្ចប្រជុំកំពូលនេះ ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី៨ឧសភា ថា ព្រឹត្តិការណ៍ការទូតដ៏សំខាន់លើកដំបូង ដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តសាស្ត្រ នៅក្នុងយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការ និងឯកសារនយោបាយដ៏សំខាន់មួយ នឹងត្រូវចុះហត្ថលេខានៅជំនួបកំពូលនេះ ដែលនឹងបង្កើតបានជាផែនការថ្មីមួយសម្រាប់ទំនាក់ទំនងចិន អាស៊ីកណ្ដាល។  ក្រៅតែពីការចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំរបស់ប្រទេស កាហ្សាក់ស្ថាន អ៊ូបេគីស្ថាន សាធារណរដ្ឋកៀហ្ស៊ីស្ថាន និងតាហ្ស៊ីគីស្ថាន កំពុងបំពេញដំណើរទស្សនកិច្ចប្រទេសចិន ជាទីដែលមេដឹកនាំទាំងនោះ ជួបពិភាក្សាការងារដាច់ដោយឡែកៗជាមួយប្រធានាធិបតី Xi។    ជំនួបកំពូលរយៈពេល២ថ្ងៃ នឹងមានព្រឹត្តិការណ៍ទ្វាភាគី និង ពហុភាគីប្រមាណ២០ ។ ក្រុមមេដឹកនាំនៃបណ្ដារដ្ឋទាំងនេះ នឹងផ្លាស់ប្ដូរទស្សនទៅវិញទៅមក លើការបង្កើតយន្តការកិច្ចសហប្រតិបត្តិការថ្មី ស្ដីពីបញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗ ។ គេរំពឹងថា ក្រុមមេដឹកនាំទាំង៦ នឹងចុះហត្ថលេខាលើឯកសារគោលនយោបាយសំខាន់ៗមួយចំនួនក្នុងវិស័យដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ស្បៀងអាហារ បម្រែបម្រួលអាកាសធាតុ និងការផ្សាភ្ជាប់ទំនាក់ទំនង៕

នាយករដ្ឋមន្រ្តីជប៉ុនស្វាគមន៍មេដឹកនាំក្រុមប្រទេស G7នៅសួនអនុស្សាវរីយសន្តិភាពស្ថិតក្នុងទីក្រុង Hiroshima

2023/05/19 07:43:12 pm        409
 ជប៉ុន៖ ក្រុមមេដឹកនាំប្រទេសប្រជាធិបតេយ្យរីកចម្រើនរបស់ពិភពលោក បានចាប់ផ្តើមកិច្ចប្រជុំកំពូលក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G7របស់ពួកគេក្នុងទីក្រុង Hiroshima នៅថ្ងៃសុក្រនេះ ជាមួយនឹងការធ្វើដំណើរទៅកាន់សួនអនុស្សាវរីយសន្តិភាព ស្ថិតនៅក្នុងទីក្រុងរបស់ប្រទេសជប៉ុនមួយនេះ ដែលអន្តរាយដោយសារគ្រាប់បែកបរមាណូអំឡុងសង្រ្គាមលោកលើកទី ២ ។  នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida ដែលធ្វើជាម្ចាស់ផ្ទះ និងភរិយា Yuko របស់លោក បានស្វាគមន៍មេដឹកនាំ និងភរិយារបស់ពួកគេ មុនពេលចូលទៅក្នុងសារមន្ទីរ និងសួនអនុស្សាវរីយសន្តិភាព ជាទីដែលមានការដាក់តាំងបង្ហាញរូបថតជនរងរងគ្រោះរលាកធ្ងន់ធ្ងរ សម្លៀកបំពាក់ប្រឡាក់ និងរហែកដាច់រយ៉ៃដែលពួកគេពាក់ និងរូបសំណាករៀបរាប់ពីពួកគេដោយសាច់រលាយចេញពីអវៈយវៈរបស់ពួកគេ ។    សូមបញ្ជាក់ថា ក្រុមប្រទេស G7ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ អង់គ្លេស បារាំង កាណាដា និងអ៊ីតាលី ចង់ប្រើប្រាស់កិច្ចប្រជុំកំពូលនេះ ដើម្បីប្រកាសទណ្ឌកម្មតឹងរឹងបំផុតលើរុស្ស៊ី និងជជែកគ្នាពីយុទ្ធសាស្រ្តថ្មីលើជម្លោះរយៈពេលជាង ១ឆ្នាំមួយនេះ ដែលពុំបានបង្ហាញសញ្ញាណាមួយនៃការបញ្ចប់សង្រ្គាម ៕

Update៖ ប្រធានាធិបតីអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេស G7 នៅជប៉ុនដើម្បីស្វែងរកជំនួយអាវុធ

2023/05/19 07:27:16 pm        91
អ៊ុយក្រែន៖  ក្រុមមន្រ្តីជាច្រើន និយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G7នៅទីក្រុង Hiroshima ប្រទេសជប៉ុន នាចុងសប្តាហ៍នេះ  ដែលជាការធ្វើដំណើរដ៏អង់អាចពាក់កណ្តាលផែនដីរបស់លោក ស្របពេលដែលរូបលោក ព្យាយាមប្រឹងប្រែងស្វែងរកការប្តេជ្ញាចិត្តបន្តផ្តល់អាវុធ និងជំនួយពីប្រទេសប្រជាធិបតេយ្យអ្នកមាននៅលើពិភពលោក ។  ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តី ពុំបាននិយាយថាតើពេលណាទើបលោក Zelenskyនឹងធ្វើដំណើរមកដល់នោះទេ ដោយពួកគេសង្ឃឹមថា ការរក្សារឿងរ៉ាវលម្អិតការធ្វើដំណើររបស់លោកឲ្យនៅមិនច្បាស់លាស់បែបនេះ គឺក្នុងហេតុផលសន្តិសុខ ។  ប៉ុន្តែក្រុមមេដឹកនាំជួបជុំគ្នានៅក្នុងទីក្រុង Hiroshima ដែលរួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងសមភាគីរបស់លោកមកពីជប៉ុន កាណាដា អង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី នឹងជជែកគ្នានៅរយៈពេល ៣ថ្ងៃបន្ទាប់ ពីទំហំទាំងអស់នៃសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន ។ កិច្ចពិភាក្សានេះ ទំនងជារួមបញ្ចូលទាំងការជជែកគ្នាពីការពង្រឹងទណ្ឌកម្ម ការផ្តល់យន្តហោះចម្បាំង F-16 ដល់ទីក្រុងគីវ និងប្រហែលជាលទ្ធភាពនៃការចរចាលើការផ្អាកសង្រ្គាម ឬសន្ធិសញ្ញាសន្តិភាពផងដែរ ។  មកទល់នឹងពេលនេះ ពុំទាន់មានការប្រកាសជាសាធារណៈនោះទេពីផែនការរបស់លោក Zelensky ហើយសារព័ត៌មានអ៊ុយក្រែន លើកឡើងថា លោកនឹងចូលរួមកិច្ចប្រជុំមួយនេះ តាមអនឡាញ ប៉ុន្តែកាលពីសប្តាហ៍មុន លោកបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអង់គ្លេស និងបណ្តាប្រទេសផ្សេងទៀតនៅអឺរ៉ុប ហើយឆន្ទៈរបស់លោកក្នុងការធ្វើដំណើរនៅក្រៅទីក្រុងគីវបែបនេះ គឺមានគោលបំណងចង់បញ្ជាក់ថា លោកមានជំនឿចិត្តលើស្ថិរភាពរដ្ឋាភិបាលរបស់លោក ។ គេក៏ពុំបានដឹងដែរថាតើមានការព្យាយាមរំខានពីរុស្ស៊ីឬយ៉ាង ដើម្បីជ្រៀតជ្រែកការធ្វើដំណើររបស់គាត់ ។  ក្រុមមន្រ្តីជាច្រើននិយាយថា បើសិនជាលោក Zelensky ធ្វើដំណើរមកដល់ទីក្រុង Hiroshimaពិតមែន ច្បាស់ណាស់ថា លោកនឹងជួបទល់មុខគ្នាជាមួយលោក Biden។ ក្រុមមេដឹកនាំប្រទេសឥណ្ឌា ប្រេស៊ីល និងប្រទេសផ្សេងទៀតដែលស្ទាក់ស្ទើគាំទ្រអ៊ុយក្រែន នឹងចូលរួមជំនួបនេះផងដែរ ក្នុងនាមជាអ្នកសង្កេតការ ហើយវត្តមានរបស់លោក Zelenskyនឹងបង្កការលំបាកបន្ថែមទៀតសម្រាប់ឲ្យពួកគបន្តប្រកាន់ជំហរបែបនេះ ៕

សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមនៅបរិវេណវិមានឈ្នះ-ឈ្នះ

2023/05/19 06:33:17 pm        270
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំឱ្យឆ្លាក់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅបរិវេណវិមានឈ្នះ-ឈ្នះ ដើម្បីទុកជាមរតកឱ្យកូនចៅជំនាន់ក្រោយ ។សម្តេចតេជោ ហ៊ុន សែន ពេលផ្តើមបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៩ ខែឧសភានេះ បានមានប្រសាសន៍ដោយមោទកភាពយ៉ាងខ្លាំងចំពោះជោគជ័យដ៏ធំធេង នៃភាពជាម្ចាស់ជាម្ចាស់ ផ្ទះស៊ីហ្គេម លើកទី៣២ របស់កម្ពុជា ដោយសម្តេចបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រអាស៊ាន ។សម្ដេចតេជោ បានធ្វើការណែនាំឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ចាត់ចែងរៀបចំឆ្លាក់លើផ្ទាំង សិលា នៅឯបរិវេណវិមានឈ្នះ-ឈ្នះ នូវព្រឹត្តិការណ៍ស៊ីហ្គេមដ៏អស្ចារ្យ ដែលកម្ពុជា​ធ្វើបានដោយ​ជោគជ័យ ដើម្បីទុកជាមរតកឱ្យកូនចៅទៅថ្ងៃក្រោយ​ ដោយមានទាំងផលិតជាវីដេអូរួមមួយ និងធ្វើជាវីដេអូទៅតាម ជំនាញ នៃវិញ្ញាសានីមួយៗផងដែរ។ មោទនភាពជាតិខ្មែរ សម្រាប់ស៊ីហ្គេមនេះ គឺធំធេងណាស់។សម្តេចតេជោ បានបញ្ជាក់ទៀតថា ក្នុងឋានៈជាម្ចាស់ផ្ទះ កម្ពុជា បានធ្វើកិច្ចការដ៏ល្អ។ ជាជោគជ័យ ដ៏ធំដែលមិននឹកស្មានដល់។ នេះជាមោទនភាពជាតិដ៏ធំ ដែលបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ អាស៊ាន ហើយវាក៏ដូចជាកំណែទម្រង់មួយដែរ តាមរយៈកម្ពុជា ​ដែលនឹងធ្វើឲ្យអ្នករៀបចំក្រោយ ត្រូវតែគិតគូរឡើងវិញថា បើកម្ពុជាក្រប៉ុណ្ណឹង មិនយកប្រាក់ ​បើហោចណាស់ បើអ្នកមានចិត្ត ក៏មិនយកប្រាក់ពីកម្ពុជាវិញដែរ ដែលជាបដិការ។ ក៏ប៉ុន្តែ បើសមាជិកអាស៊ាន ស៊ីហ្គេម លើកលែងការ​មិនយកប្រាក់អស់ទាំងនោះ វាក៏បង្កើតនូវស្ថានភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋ​នៅក្នុងក្របខណ្ឌអាស៊ានទាំងមូលផងដែរ។សម្ដេចបានបញ្ជាក់ផងដែរថា ​ការមិនយកប្រាក់នេះ ​មិនមែនជាបញ្ហាដាច់ដោយឡែកទេ​ ប៉ុន្តែជា បញ្ហាសម្រាប់ពិចារណាឱ្យមានការធ្វើបច្ចុប្បន្នភាព​ និងអំពីដំណើរការទៅមុខ សម្រាប់​សមាហរណកម្ម អាស៊ាន ៕អត្ថបទ៖ មុត សុទ្ធ 

ទូតចិននិយាយថា រដ្ឋមន្ត្រីពាណិជ្ជកម្ម និងតំណាងពាណិជ្ជកម្មរបស់ចិន និងអាមេរិក នឹងជួបគ្នានៅសប្ដាហ៍ក្រោយ

2023/05/19 05:52:52 pm        308
អាមេរិក៖ អ្នកនាំពាក្យស្ថានទូតចិន ប្រចាំក្នុងទីក្រុងវ៉ាស៊ីនតោនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៨ឧសភាថា រដ្ឋមន្ត្រីពាណិជ្ជកម្ម និងតំណាងពាណិជ្ជកម្មរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក នឹងជួបគ្នានៅសប្ដាហ៍ក្រោយនៅសហរដ្ឋអាមេរិក។  លោក លីវ ផេងយូ (Liu Pengyu) បានចេញសេចក្ដីប្រកាសបែបនេះ នៅក្នុងសន្ធិសីទសារព័ត៌មានជាមួយក្រុមអ្នកយកសារព័ត៌មាននៅស្ថានទូតចិន ។ លោកបាននិយាយថា ប្រទេសចិន បើកចំហទំនាក់ទំនងគ្រប់កម្រិតជាមួយសហរដ្ឋអាមេរិក មិនត្រឹមតែលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមកនោះទេ។ ប្រភពមួយស្និទ្ធនឹងគម្រោងសម្រាប់ជំនួបទាំងនេះ បាននិយាយថារដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក Wang Wentao  នឹងជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo នៅក្នុងទីក្រុងវ៉ាស៊ីនតោនសប្ដាហ៍ក្រោយ មុនពេលធ្វើដំណើរទៅកាន់ ទីក្រុងDetroit របស់រដ្ឋ Michigan សម្រាប់កិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APEC សម្រាប់ថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម។ លោកនឹងជួបលោកស្រី Katherine Tai អ្នកតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក នៅក្រៅវេទិកាកិច្ចប្រជុំ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៥ដល់២៦នៅខែឧសភានេះ ។ អ្នកនាំពាក្យរបស់លោកស្រី Tai និងការិយាល័យរបស់លោក Raimondo ពុំបានឆ្លើយតបសំណើសុំការអត្ថាធិប្បាយភ្លាមៗទេ៕

តុលាការកំពូលអាមេរិក ច្រានចោលវិវាទ ជុំវិញការលុបចោលច្បាប់ព្រំដែនមាត្រាទី៤២

2023/05/19 05:49:08 pm        376
អាមេរិក៖ តុលាការកំពូលរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោលករណី ដែលគណបក្សសាធារណរដ្ឋ ព្យាយាមរក្សាទុកនូវគោលនយោបាយ ដែលត្រូវបានដាក់ឲ្យប្រើក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ (Donald Trump) ដែលអនុញ្ញាតឲ្យមន្ត្រីអាមេរិកបញ្ជូនចេញភ្លាមៗនូវជនអន្តោប្រវេសន៍រាប់សែននាក់ នៅតាមព្រំដែនអាមេរិក-ម៉ិកស៊ិក។គោលនយោបាយ ដែលត្រូវបានគេស្គាល់ថា មាត្រាទី៤២ (Title 42) ត្រូវបានអនុវត្តដោយរដ្ឋបាលរបស់លោកត្រាំ កាលពីខែមីនា ឆ្នាំ២០២០ ពោលគឺនៅពេលចាប់ផ្ដើមដំបូងនៃការរាតត្បាតពីវីរុស COVID-19 ខណៈដែលជាវិធានការមួយ ដែលផ្សារភ្ជាប់ទៅនឹងភាពអាសន្នផ្នែកសុខភាពសាធារណៈ។ រដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន (Joe Biden) បានអនុញ្ញាតឲ្យគោលនយោបាយនេះ អស់សុពលភាព កាលពីសប្តាហ៍មុន ដោយច្បាប់រឹតបន្តឹងការសុំសិទ្ធិជ្រកកោនថ្មីចូលជាធរមាន។បញ្ហានៅក្នុងករណីនេះ ដែលតុលាការបានយល់ព្រមបើកសវនាការ ក្នុងខែធ្នូ គឺថា តើរដ្ឋអាជ្ញារបស់គណៈបក្សសាធារណរដ្ឋនៅតាមរដ្ឋ អាចធ្វើអន្តរាគមន៍ ដើម្បីការពារគោលនយោបាយមាត្រាទី៤២ បានឬទេ បន្ទាប់ពីចៅក្រមតុលាការសហព័ន្ធប្រចាំតំបន់របស់អាមេរិក លោក Emmet Sullivan ក្នុងខែវិច្ឆិកា បានសម្រេចក្ដីចំពោះសណ្តាប់ធ្នាប់សុខភាពសាធារណៈដោយខុសច្បាប់ នៅក្នុងបណ្តឹងរបស់គ្រួសារជនអន្តោប្រវេសន៍ ដែលស្វែងរកសិទ្ធិជ្រកកោន។ តុលាការកំពូលបានបោះឆ្នោតជាមួយនឹងសំឡេង ៥ ទល់នឹង៤ កាលពីខែធ្នូ ដើម្បីរក្សាគោលនយោបាយមាត្រាទី៤២ ដោយធ្វើឲ្យការសម្រេចរបស់លោក Sullivan ត្រូវបានព្យួរ។តុលាការកំពូលបានដកករណីនេះចេញពីប្រតិទិនជជែកដេញដោលរបស់ខ្លួន បន្ទាប់ពីក្រសួងយុត្តិធម៌បាននិយាយ កាលពីខែកុម្ភៈថា ករណីនេះនឹងក្លាយទៅជារឿងអាចលើកមកពិភាក្សាបាន ដោយសារមាត្រាទី៤២ (Title 42) នឹងផុតកំណត់តាមការប្រកាសរបស់រដ្ឋបាលលោកបៃដិន (Biden) ដែលការទទួលស្គាល់ភាពអាសន្នផ្នែកសុខភាពសាធារណៈនៃវីរុស COVID-19 នឹងបញ្ចប់នៅថ្ងៃទី១១ ខែឧសភា៕

សម្ព័ន្ធយោធាណាតូ នឹងត្រឡប់ទៅកាន់សម័យកាលសង្រ្គាមត្រជាក់ ដោយប្រើផែនការការពារជាតិសំខាន់លើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍

2023/05/19 05:44:09 pm        385
លីទុយអានី៖ សម្ព័ន្ធយោធា ណាតូ នឹងដើរថយក្រោយទៅកាន់អនាគតនៅកិច្ចប្រជុំកំពូលក្រុង វីល នីស(Vilnius) នៅក្នុងប្រទេសលីទុយអានី របស់ខ្លួន ក្នុងខែកក្កដា ដោយក្រុមមេដឹកនាំ ត្រៀមអនុម័តផែនការយោធាសម្ងាត់មានរាប់ពាន់ទំព័រ ដែលនឹងនិយាយលម្អិតជាលើកដំបូងចាប់តាំងពីសង្រ្គាមត្រជាក់ ពីរបៀបដែលសម្ព័ន្ធយោធានេះ នឹងឆ្លើយតបទៅកាន់ការវាយប្រហាររបស់រុស្ស៊ី។  វិធានការនេះបង្ហាញពីការផ្លាស់ប្ដូរមូលដ្ឋានគ្រឹះ ដែលសម័ន្ធយោធាណាតូដឹកនាំដោយសហរដ្ឋអាមេរិក មិនធ្លាប់បានឃើញពីភាពចាំបាច់ក្នុងកាបង្កើតគម្រោងការពារជាតិទ្រង់ទ្រាយធំជាច្រើនទសវត្ស៍មកនេះ ខណៈខ្លួនបានធ្វើសង្រ្គាមទ្រង់ទ្រាយតូច នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ និងមានអារម្មណ៍ថាលែងមានការគំរាមកំហែងទៀតហើយ ក្រោយការដួលរលំសហភាពសូវៀត។ ប៉ុន្តែសង្រ្គាមដ៏ធំបំផុតមិនធ្លាប់មាននៅតំបន់អឺរ៉ុប ចាប់តាំងពីឆ្នាំ១៩៤៥មក បានរាលដាលហួសពីព្រំដែនរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ដែលពេលនេះ សម្ព័ន្ធយោធាមួយនេះ កំពុងព្រមានថា ខ្លួនត្រូវតែអនុវត្តន៍គ្រប់ផែនការទាំងអស់ឲ្យបានល្អ មុនពេលផ្ទុះជម្លោះដ៏កម្រជាមួយប្រទេសណាមួយ ដូចជាទីក្រុង Moscow ។លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ឧសភា ថា លោកសង្ឃឹមថា សម្ព័ន្ធយោធានេះ នឹងយល់ព្រមលើការសន្យាវិនិយោគថ្មីមួយដែលនឹងត្រូវចំណាយ២% នៃទិន្នផលសរុបក្នុងស្រុករបស់ខ្លួន (GDP) លើវិស័យការពារជាតិ នៅជំនួបកំពូលរបស់សម្ព័ន្ធនេះ នាពេលខាងមុខក្នុងទីក្រុងវីលនីស ប្រទេសលីទុយអានី ៕

អាមេរិក និងប្រទេស G7 បង្ហាញវិធានការទណ្ឌកម្មថ្មីដោយដាក់គោលដៅលើរុស្ស៊ីជុំវិញសង្គ្រាមនៅអ៊ុយក្រែន

2023/05/19 05:23:41 pm        95
អាមេរិក៖ មន្ត្រីសហរដ្ឋអាមេរិក បាននិយាយមុនកិច្ចប្រជុំកំពុល G7 ក្នុងប្រទេសជប៉ុនថា សហរដ្ឋអាមេរិក និងក្រុមប្រទេសមានឧស្សាកម្មរីកលូតលាស់ទាំង៧ ឬG7 នឹងបង្ហាញវិធានការទណ្ឌកម្មថ្មី និងការគ្រប់គ្រងការនាំចេញដាក់គោលដៅលើប្រទេសរុស្ស៊ី ជុំវិញសង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែន។ មេដឹកនាំប្រទេសG7 កំពុងជួបប្រជុំគ្នាក្នុងទីក្រុង Hiroshima នៅថ្ងៃសុក្រនេះ ដោយបញ្ហានៃការវាយលុកលើអ៊ុយក្រែន ដែលបច្ចុប្បន្នចូលដល់ឆ្នាំទី២របស់ខ្លួនស្ថិតនៅលើរបៀបវារៈលើគេ។សហរដ្ឋអាមេរិក បានដឹកនាំការដាក់ទណ្ឌកម្មតឹងតែងលើក្រុមហ៊ុន ធនាគារ និងបុគ្គលជនជាតិរុស្ស៊ី ហើយសេចក្តីប្រកាសដែលនឹងធ្វើឡើង ត្រូវបានរៀបចំដើម្បីបញ្ជាក់ជាថ្មីនូវដំណោះស្រាយរបស់ប្រទេសមហាអំណាចពិភពលោក ដើម្បីគាំទ្រអ៊ុយក្រែន ហើយដាក់សម្ពាធលើទីក្រុងមូស្គូ។ មន្ត្រីអាមេរិក ដែលបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ មុនកិច្ចប្រជុំនោះ បាននិយាយថា កិច្ចប្រឹងប្រែងចុងក្រោយរបស់ក្រុមប្រទេសG7 មានបំណងបង្អាក់សមត្ថភាពរបស់រុស្ស៊ីកុំឲ្យទទួលបានយុទ្ធោបករណ៍ដែលប្រទេសនេះត្រូវការសម្រាប់ការប្រយុទ្ធនៅសមរភូមិ មធ្យោបាយដែលត្រូវបានប្រើប្រាស់ដើម្បីបញ្ចៀសទណ្ឌកម្ម កាត់បន្ថយបន្ថែមទៀតការពឹងផ្អែកជាអន្តរជាតិលើថាមពលរុស្ស៊ី និងរឹតត្បិតដំណើរការរបស់ទីក្រុងមូស្គូចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងសហភាពអឺរ៉ុប និងចក្រផពអង់គ្លេស បានបន្តបង្កើនការដាក់ទណ្ឌកម្ម និងការដាក់សម្ពាធគ្រប់គ្រងការនាំចេញលើប្រទេសរុស្ស៊ី ចាប់តាំងពីការវាយលុកលើអ៊ុយក្រែនដែលបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២។ គោលដៅរាប់ពាន់ដែលរងដោយទណ្ឌកម្មពីទីក្រុងវ៉ា ស៊ីនតោន រហូតមកដល់ពេលនេះរួមមានទាំងប្រធានាធិបតីលោក Vladimir Putin វិស័យហិរញ្ញវត្ថុ និងក្រុមមហាសេដ្ឋី។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ រៀបចំព្រឹត្តិការណ៍ធំៗ៣ ដើម្បីអបអរសាទរខួបលើកទី២៩ នៃទិវាគ្រូបង្រៀន៥តុលា
10/04/2026 08:10 AM
តំណាងអចិន្ត្រៃយ៍កម្ពុជាថ្លែងនៅ UN អំពាវនាវឱ្យមានការគាំទ្រជាក់ស្តែងបន្ថែមដើម្បីជួយជនភៀសសឹកកម្ពុជាជាង ២០ ០០០ នាក់ អាចវិលត្រឡប់ទៅផ្ទះ ដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ
10/04/2026 08:10 AM
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជប្រទានព្រះរាជអំណោយសម្រាប់ឱកាសពិធីបុណ្យកាន់បិណ្ឌ
10/03/2026 07:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ
10/03/2026 06:10 PM
គណបក្ស CJP ប្រកាសធ្វើបាតុកម្មនៅថ្ងៃទី១០ ខែតុលា ប្រឆាំងនឹងប្រធានស្ថាប័នរៀបចំការបោះឆ្នោត
10/03/2026 05:10 PM
មនុស្សយ៉ាងតិច ៥នាក់ស្លាប់ និង ១០នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះឡចំហាយទឹក នៅភាគខាងត្បូងឥណ្ឌា
10/03/2026 05:10 PM
រុស្ស៊ីវាយប្រហារលើស្ពានសំខាន់មួយទៀត ក្នុងរដ្ឋធានីរបស់អ៊ុយក្រែន
10/03/2026 05:10 PM
មនុស្សយ៉ាង​តិច​ ១១នាក់ បាន​រងរបួស​ ក្រោយ​បារបាក់​រលំ​ នៅអេស្ប៉ាញ
10/03/2026 05:10 PM
សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ
10/03/2026 05:10 PM
អាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
10/03/2026 04:10 PM