សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកស្រី Harris និងទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាននិយាយថា ការខកខានមិនសងបំណុល អាចបង្កឲ្យមានឱនភាព

2023/05/19 05:05:50 pm        328
អាមេរិក៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris និងទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក Lael Brainard បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការខកខានមិនសងបំណុលរបស់សហរដ្ឋអាមេរិកចំនួន៣១,៤សែនកោដិដុល្លារ នឹងរុញឲ្យសេដ្ឋកិច្ចអាមេរិកធ្លាក់ចូលក្នុងឱនភាព។ ក្នុងការអំពាវនាវតាម  រយៈសន្និសីទសារព័ត៌មាន សម្រាប់សកម្មជនលទ្ធិប្រជាធិបតេយ្យ លោកស្រី Harris និងលោក Brainard បានទទូចឲ្យពួកគេទាក់ទងជាមួយសមាជិកសភាដើម្បីបង្ហាញការប្រឆាំងចំពោះការខកខានមិនសងបំណុល ដែលអាចមានរយៈពេលមិនដល់២សប្តាហ៍ទៀតនេះ។ លោកស្រីHarris បានប្រើប្រាស់ការអំពាវនាវដើម្បីបន្តផ្តោតសំខាន់លើការខកខានសងបំណុលដែលជិតចូលមកដល់ ខណៈប្រធានាធិបតី លោក Joe Biden ចំណាយពេលពីរបីថ្ងៃខាងមុខនៅក្នុងប្រទេសជប៉ុនចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ ឬG7 របស់មេដឹកនាំពិភពលោក។ លោកស្រីនិយាយថាការខកខានសងបំណុលអាចបង្កឲ្យមានឱនភាព។ ក្រុមអ្នកចរចានៅសេតវិមាន និងសមាជិកគណបក្សសាធារណៈរដ្ឋនៅសភា បានជួបប្រជុំគ្នាម្តងទៀតនៅ វិមាន Capitol Hill ដើម្បីពិភាក្សាពីការស្វែងរកមូលដ្ឋានរួមលើការបង្កើនអតិបរមាបំណុលលើចំនួន៣១,៤សែនកោដិដុល្លារ និងផែនការជួបប្រជុំគ្នាម្តងទៀតនៅថ្ងៃសុក្រនេះ។ លោក Brainard នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិសេតវិមាន និយាយថា ក្រុមចរចារបស់លោក Biden ត្រូវបានណែនាំមិនឲ្យយល់ស្របចំពោះសំណើរបស់គណបក្សសាធារណៈរដ្ឋណាមួយលើការបង្កើនកម្រិតអតិបរមាបំណុល ដែលនឹងដកចេញកម្មវិធីថែទាំសុខភាពពីប្រជាជនអាមេរិក ឬជំរុញឲ្យពួកគេធ្លាក់ចូលក្នុងភាពក្រីក្រ។សមាជិកគណបក្សសាធារណៈរដ្ឋ ដែលកំពុងគំរាមដើម្បីឲ្យមានការខកខានសងបំណុល កំពុងព្យាយាមបញ្ចុះបញ្ចូលសមាជិកគណបក្សសាធារណៈរដ្ឋឲ្យទទួលយកតម្រូវការការងារកាន់តែតឹងតែងសម្រាប់កម្មវិធីផ្តល់ជំនួយសហព័ន្ធ ព្រមទាំងកាត់បន្ថយការចំណាយ ជាការដោះដូរនឹងការដកបម្រាមខ្ចីប្រាក់៕

អ៊ុយក្រែន និយាយថា កម្លាំងរុស្សីកំពុងដកថយក្បែរទីក្រុង Bakhmut

2023/05/19 04:55:34 pm        362
អ៊ុយក្រែន៖ ទាំងយោធាអ៊ុយក្រែន និងអង្គភាពទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី សុទ្ធតែបានរាយការណ៍ពីការដកថយរបស់រុស្ស៊ីបន្ថែមទៀត នៅជុំវិញទីក្រុង Bakhmut កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលទីក្រុងគីវ បានបន្តរុញជាមួយនឹងការវាយរុលទៅមុខដ៏ធំបំផុតរបស់ខ្លួន ក្នុងរយៈពេល៦ខែ មុនការវាយបកដែលគ្រោងទុក។ទាហានអ៊ុយក្រែននៅជិតសមរភូមិជួរមុខ បានឲ្យដឹងថា រុស្ស៊ីកំពុងបាញ់ផ្លោងដាក់ផ្លូវចូល ដើម្បីពន្យឺតល្បឿនការវាយលុករបស់អ៊ុយក្រែន ដែលបានផ្លាស់ប្តូរសន្ទុះ បន្ទាប់ពីជាច្រើនខែនៃការទទួលបានជ័យជម្នះយ៉ាងយឺតៗរបស់រុស្ស៊ី នៅក្នុងការប្រយុទ្ធថ្មើរជើងដ៏បង្ហូរឈាមបំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ មក។លោក Petro Podaru មេបញ្ជាការកងកាំភ្លើងធំអ៊ុយក្រែន បាននិយាយថា៖ «ឥឡូវនេះ ដោយភាគច្រើន នៅពេលដែលយើងបានចាប់ផ្តើមរុលទៅមុខ ពួកគេកំពុងបាញ់ផ្លោងដាក់គ្រប់ផ្លូវទៅកាន់ទីតាំងខាងមុខទាំងអស់ ដូច្នេះរថពាសដែករបស់យើងមិនអាចបញ្ជូនទ័ពថ្មើរជើង គ្រាប់រំសេវ និងរបស់របរផ្សេងៗទៀតបាននោះទេ»។យោធាអ៊ុយក្រែនបានឲ្យដឹងថា ទាហានបានរុលទៅកន្លែងនានាជិត ២គីឡូម៉ែត្រ។ កងកម្លាំងរបស់ខ្លួនបានការពារអស់រយៈពេលកន្លះឆ្នាំ ដោយពុះពារនឹងការវាយលុកយ៉ាងធំពីសំណាក់ទីក្រុងមូស្គូ ដែលត្រឹមតែទទួលបានជ័យជម្នះចន្តិចម្តងៗ។ជ័យជម្នះរបស់អ៊ុយក្រែន បានមកអមជាមួយនឹងការបែកបាក់កាន់តែធំឡើងៗ នៅក្នុងកងកម្លាំងរុស្ស៊ី រវាងអង្គភាពទាហានស៊ីឈ្នួល Wagner ដែលដឹកនាំយុទ្ធនាការ នៅក្នុងទីក្រុង Bakhmut និងកងទ័ពជាតិរុស្ស៊ី។ទីក្រុងគីវ និយាយថា ខ្លួនបានចាប់ផ្តើមការរុលទៅមុខ នៅជុំវិញ Bakhmut ជាការចាប់ផ្ដើមនាំមុខ ចំពោះការវាយបកដ៏ធំនាពេលឆាប់ៗនេះ ដែលខ្លួនសង្ឃឹមថា នឹងកែប្រែស្ថានការណ៍ ប្រឆាំងនឹងការវាយលុករយៈពេល១៥ខែរបស់រុស្ស៊ី៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន

2023/05/19 04:30:54 pm        344
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន នៅវិមានសន្ដិភាព។ របៀបវារៈដែលត្រូវដាក់ឆ្លងក្នុងកិច្ចប្រជុំពេញអង្គនៅព្រឹកនេះរួមមាន៖ ១- សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម២- សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ៣- របាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់៤- បញ្ហាផ្សេងៗ។សូមបញ្ជាក់ថា ច្បាប់ស្ដីពី«អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» មានវិសាលភាពអនុវត្តចំពោះជនគ្រប់រូប ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេសផងដែរ៕

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ «ស៊ីហ្គេម​លើក​ទី៣២ គឺជាព្រឹត្តិការណ៍​រំលេចពី​អច្ឆរិយភាព​នៃ​កម្ពុជា»

2023/05/19 04:23:29 pm        139
នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ អង្គភាព​ព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បានបញ្ចេញផ្សាយវីដេអូផ្លូវការថ្មីដ៏លេចធ្លោរមួយក្រោមចំណងជើងថា «ស៊ីហ្គេម លើកទី៣២ គឺ​ជា​ព្រឹត្តិការណ៍រំលេច​ពីអច្ឆរិយភាព នៃ​កម្ពុជា »។ វីដេអូនេះ គឺជាការសរុប​នៃព្រឹត្តិការណ៍​ដ៏​មហាស្ចារ្យ​ដែល​​បាន​កើត​មាន​នៅកម្ពុជា​ទឹកដី​សុវណ្ណភូមិ​​ដ៏ប្រណិត។ខ្លឹមសារ នៃ​វីដេអូដ៏​ពិសេសនេះបានប្រាប់ពិភពលោកថា «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ (Kingdom of Wonder) បានបង្ហាញនូវ​រូបភាពកាន់​តែច្បាស់​តាម​រយៈ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើកទី៣២ ដែល​​កម្ពុ​ជា​​ធ្វើ​ជាម្ចាស់ផ្ទះ។ ការរៀបចំ​បាន​យ៉ាង​ល្អប្រសើរដែលមិននឹកស្មាន ដល់​នេះ ពិតជាបានធ្វើឲ្យបរទេសលាន់មាត់គ្រប់ៗគ្នាថា “Amazing” ដែលមានន័យជាភាសាខ្មែរថា «អស្ចារ្យ»។ ភាពអស្ចារ្យរបស់កម្ពុជាដែលបានស្តែងឡើង តាមរយៈ​ការ​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ នៃ​កីឡា​ស៊ីហ្គេម​មាន​ច្រើន​ទម្រង់ ហើយដែលជនបរទេសក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមិននឹកស្មានថា ការ​ទទួល​ធ្វើ​ជាម្ចាស់ផ្ទះជា​លើក​ដំបូងរបស់កម្ពុជាអាចធ្វើបានល្អដល់ម្លឹងសោះ។ មហាទស្សនីយភាពដែលលើកយកមកសម្តែងក្នុងពិធីនោះ មិន​ត្រឹម​តែ​មាន​រូប​ភាព​គួរ​ឲ្យ​ស្ញប់​ស្ញែង​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែវាក៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ចាក់ដោត​ចំបេះដូងខ្មែរ​គ្រប់​រូប​ឲ្យ​បាន​ឃើញ​ពី​អច្ឆរិយភាព នៃ​ដូ​នតារបស់ខ្លួនពីអតីតកាល ដោយមិនភ្លេចពីការ​ដឹកនាំ​ដ៏​ឈ្លាស​វៃ​របស់​ប្រមុខ​ដឹកនាំ​ខ្មែរ​បច្ចុប្បន្ន​ដែល​អាច​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​យ៉ាង​សម្បើម​បន្ទាប់​ពី​បាន​ឆ្លងកាត់ដំណាក់កាលភ្លើងសង្គ្រាម របបប្រល័យពូជសាសន័ ប៉ុល ពត និង​ការ​បែក​បាក់​ជាតិ​អស់ជាច្រើនទសវត្សរ៍។ភាពអស្ចារ្យរបស់កម្ពុជាក៏បានស្តែងឡើងតាមរយៈសមត្ថភាពដែលមិនស្មានដល់របស់អត្តពលិកខ្មែរដែលអាចដណ្តើមបានមេដាយរហូតដល់ ២៨២គ្រឿង​ក្នុង​នោះ​មាន​មេដាយ​មាស​រហូត​ដល់​ ៨១​គ្រឿង, មេដាយប្រាក់៧៤គ្រឿង និង​មេដាយសំរឹទ្ធចំនួន ១២៧រឿង។ នេះ​គឺ​ជា​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រថ្មី​របស់ព្រះរាជាណាចក្រកម្ពុជាក្នុងសតវត្សរ៍ទី២១។ កំណត់ត្រានេះ​ពិត​ជា​បាន​បង្ហាញ​អំពី​សក្តានុពលដ៏អស្ចារ្យ នៃវិស័យកីឡាកម្ពុជា។ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកដំបូងឆ្នាំ ២០២៣ បន្ទាប់ពីខកខានអស់រយៈពេល ៦៤ ឆ្នាំ កម្ពុជា​ក៏​បាន​ធ្វើ​ឲ្យ​ពិភពលោកមា​ន​ការ​ភ្ញាក់​ផ្អើល​ដោយ​សារ​តែ​ព្រះរាជាណាចក្រ​ដ៏​តូច​ច្រឡឹង​មួយ​នេះ​បាន​បង្កើតប្រវត្តិសាស្ត្រថ្មីក្នុងវិស័យកីឡាស៊ីហ្គេម នោះគឺការទទួល​អត្តពលិក​បរទេស​ដោយ​មិន​គិតប្រាក់ ទាំងអាហារ ការស្នាក់នៅ និងដឹកជញ្ជូន។ ចំណែក​ឯ​សំបុត្រ​ចូល​ទស្សនា និង​ការ​ផ្សព្វ​ផ្សាយ​ក៏​រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចមិនយកប្រាក់សូម្បីតែមួយសេន ពោលគឺ​កម្ពុជា​បាន​បង្កើត​ប្រវត្តិសាស្ត្រថ្មីដែលភាសាបរទេសហៅថា Free Games ក្រោមស្មារតី «ប្រទេសតូច តែបេះដូងធំ»។ទន្ទឹមនឹងភាពអស្ចារ្យដែលបានបង្ហាញឲ្យឃើញ ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣២​​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះមានអត្ថន័យច្រើនយ៉ាងណាស់សម្រាប់ប្រជាជាតិខ្មែរទាំងមូល ក្នុងនោះអត្ថន័យ​ដ៏​លេច​ធ្លោរ​ចំនួនពីរ គឺសន្តិភាពនិងការអភិវឌ្ឍន៍ បាននិង​កំពុង​ផ្តល់ផល​ជាក់ស្តែង​ជូនដល់​ប្រទេស​ជាតិ​ ​និង​ប្រជា​ពលរដ្ឋខ្មែរ។ បើគ្មានសន្តិភាព គ្មានការ​អភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធ និងគ្មាន​ការកើន​ឡើង​ នៃ​​ជីវភាព​របស់ប្រជាពលរដ្ឋខ្មែរទេនោះ កម្ពុជាក៏មិន​អាចរៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​បែប​នេះ​បាន​ដែរ។ ស្មារតី​ជាតិ សាមគ្គីភាព​​និឯកភាព​ផ្ទៃក្នុងរវាង​ខ្មែរនិង​ខ្មែរបានស្តែង​ឡើងយ៉ាងច្បាស់​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម លើកទី៣២​នេះ ​តាមរយៈ​ការគាំទ្រ និងសាទរ​យ៉ាងគគ្រឹក​គគ្រេង​ពី​សំណាក់​ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុង និង​ក្រៅប្រទេស ក្រោមស្មារតី «ខ្មែរអាច​ធ្វើបាន»។ សូមទស្សនាវីដេអូ៖ https://t.me/btvnewscambodia/94932

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឈានដល់ចុះហត្ថលេខាលើកិច្ចសន្យាជាដៃគូររវាងរដ្ឋ និងឯកជន

2023/05/18 08:43:14 pm        459
ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មកដល់ពេលនេះ បានឈានដល់ដំណាក់កាលចុះហត្ថលេខាលើកិច្ចសន្យាជាដៃគូររវាងរដ្ឋ និងឯកជន ដែលគម្រោងសាងសង់ផ្លូវល្បឿនលឿនទី២ របស់កម្ពុជានេះ រដ្ឋនឹងសាងសង់ស្ពានធំ១ សម្រាប់ឆ្លងទន្លេមេគង្គ និងឯកជនសាងសង់ផ្លូវដែលមានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ។ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានឈានដល់ដំណាក់កាលចុះហត្ថលេខា​លើ​កិច្ចសន្យាជាដៃគូររវាងរដ្ឋ ​និងឯកជន ដើម្បីចាប់ផ្ដើមសាងសង់ រដ្ឋនឹងសាងសង់ស្ពានឆ្លង​ទន្លេមេគង្គ​ភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣​ និងក្រុមហ៊ុនឯកជនត្រូវចេញថវិកា​សាងសង់ផ្លូវបន្ត។នេះបើតាមឯកឧត្ដម ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីឯកឧត្ដមអញ្ជើញក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាជាដៃគូររវាងរដ្ឋ និងឯកជន ជាមួយ លោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន នាព្រឹកថ្ងៃទី១៨​ ខែឧសភា ឆ្នាំ២០២៣​ នាទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបន្ថែមថា ​ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត មានសារៈសំខាន់ណាស់សម្រាប់កម្ពុជា​ ដោយសារកម្ពុជា​ជា​ប្រទេសនៅចំ​កណ្ដាលមហា​អនុតំបន់​មេគង្គ ដែលមានកម្ពុជា ឡាវ ថៃ វៀតណាម ភូមា និងចិន។ ប្រទេសថៃ និងវៀតណាម បាន​ធ្វើ​ពាណិជ្ជកម្មរាប់ពាន់លានក្នុងមួយឆ្នាំ ​ប៉ុន្តែមិនបានដឹកទំនិញឆ្លងកាត់កម្ពុជាទេ ​ដោយប្រើផ្លូវផ្សេង ប៉ុន្តែនៅពេលកម្ពុជាសាងសង់ល្បឿនលឿនទី២នេះរួចរាល់ ផ្លូវជាតិលេខ៥ ពី​ប៉ោយប៉ែត​មកភ្នំពេញ នឹង​អាចក្លាយជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់​សម្រាប់​ប្រទេសថៃ ដឹកទំនិញឆ្លងកាត់​ឡើងមក​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ​ឆ្ពោះទៅកាន់ប្រទេសវៀតណាមបាន ពេលនោះកម្ពុជា​នឹងក្លាយជាឃ្លាំងស្តុកទុក​ និងបង្កើតការងារជួយពលរដ្ឋកម្ពុជាបានថែមទៀត។ ដូច្នេះហើយទើប​រាជរដ្ឋាភិបាល​កម្ពុជា ខិតខំជំរុញកិច្ចការនេះ​ និងចាប់ដំណើរការឱ្យបានឆាប់។គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានឯកភាពគ្នាជាគោលការណ៍ ​ក្រោមកិច្ចព្រមព្រៀង PPP ដែលបានចុះហត្ថលេខានាឱកាសនេះ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ​សាងសង់ជា៤ គន្លង ​ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។សាងសង់ជាមួយទុនវិនិយោគប្រមាណ ១,៣៥ ​ពាន់លានដុល្លារអាមេរិក និងរយៈពេលសាងសង់៤ឆ្នាំ ​ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ ​ហៅកាត់ថា BOT ដូចគ្នាទៅ​នឹងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែរ ហើយក្រុមហ៊ុននឹងប្រត្តិបត្តិការ​រយៈពេល៥០ឆ្នាំ ​មុនពេលផ្ទេរជូនរាជរដ្ឋាភិបាល។គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិតនេះ ​នឹងប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​ខណៈដែលគម្រោងផ្លូវល្បឿនលឿនខ្សែទី៣​ ភ្នំពេញ-សៀមរាប គ្រោង​នឹង​បញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៅចុងខែឧសភានេះ ហើយគ្រោងនឹងចុះអនុស្សារណៈនៃការ​យោគយល់​ក្នុងពេលឆាប់ៗនេះផងដែរ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

កម្ពុជាបិទបញ្ចប់ព្រឹត្តិការស៊ីហ្គេមដោយជោគជ័យ និងពុំមានឧបទ្ទវហេតុណាមួយកើតឡើងឡើយ

2023/05/18 08:13:57 pm        346
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអបអរសាទរលទ្ធផលជោគជ័យ​ប្រកបដោយមោទនភាពជាមួយប្រជាពលរដ្ឋនូវទូទាំងប្រទេសកម្ពុជា ចំពោះលទ្ធផល​នៃការ​រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ប្រកបដោយភាពជោគជ័យ ទាំងក្នុងពេល​បើក​ ក្នុងពេលប្រកួតកីឡា និងអំឡុងពេលបិទព្រឹត្តិការណ៍​ គឺពុំមានឧបទ្ទវហេតុ​ធ្ងន់ធ្ងរ​ណាមួយកើតឡើងចំពោះប្រជាពលរដ្ឋ ប្រតិភូកីឡា និងក្រុមអត្តពលិកមកពីបណ្ដាប្រទេសនានានោះទេ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរបែបនេះ នាឱកាសអញ្ជើញជាអធិបតីពិធី​ប្រគល់សញ្ញាបត្រ​ដល់និស្សិតពេទ្យបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ​សុខាភិបាលជាង ១ ពាន់នាក់ ​នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ។សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជាបានបិទបញ្ចប់ដោយជោគជ័យនៅការប្រកួតស៊ីហ្គេម​កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ ​ហើយក្រុមប្រតិភូកីឡា កីឡាករ កីឡាការិនី​ ដែលបានមកចូលរួមពីបណ្ដាប្រទេសអាស៊ាននានា ក៏បានត្រលប់ទៅដល់ប្រទេស​របស់ខ្លួនវិញប្រកបដោយសុវត្ថិភាពផងដែរ។ ​ក្រៅពីនេះ ​ក៏មានប្រតិភូកីឡា ​អត្តពលិក និងអ្នកគាំទ្រ​បរទេសតិចតួចបន្តកម្សាន្តនៅតាមតំបន់ទេសចរណ៍មួយចំនួននៅក្នុងប្រទេសកម្ពុជា។សូមជម្រាបថា កម្ពុជាបានធ្វើពិធី បិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាបានធ្វើជាម្ចាស់ កាល​ពីល្ងាចថ្ងៃទី១៧ ខែឧសភា ​ឆ្នាំ២០២៣ ​នៅពហុកីឡដ្ឋានជាតិមរតកតេជោ ​ក្រោមអធិបតីភាព សម្ដេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ពិធីនេះ ​ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកីឡាជាតិ អន្តរជាតិ ប្រតិភូកីឡាទាំង ​១១ ប្រទេស ព្រមទាំងភ្ញៀវជាតិ ​អន្តរជាតិមហាជនសរុបប្រមាណជាង ៦ ម៉ឺននាក់។បន្ទាប់ពីកម្ពុជាបិទបញ្ចប់កាតព្វកិច្ចម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ កម្ពុជាក៏បានប្រគល់ទង់ស៊ីហ្គេម​ទៅ​ឲ្យព្រះរាជាណាចក្រថៃ​ ដើម្បីបន្តរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅឆ្នាំ២០២៥ ខាងមុខផងដែរ៕អត្ថបទ៖វ៉ន ដារ៉ា

សម្ដេចតេជោ ណែនាំឱ្យចងក្រងទុកជាឯកសារនូវសកម្មភាពគ្រប់គ្រងកូវីដ-១៩ ដោយជោគជ័យនៅកម្ពុជា

2023/05/18 07:47:04 pm        326
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់ភាគីពាក់ព័ន្ធ​ឱ្យ​ធ្វើការចងក្រងទុកជាឯកសាររាល់សកម្មភាព ការអនុវត្តការងារផ្សេងរបស់កម្ពុជាក្នុងការ​គ្រប់គ្រង​ជំងឺកូវីដ-១៩ ប្រកបដោយភាពជោគជ័យ ​ខណៈកាលពីជំងឺនេះរាតត្បាតដំបូងប្រទេសកម្ពុជា ឡាវ និង​ប្រទេសមានការអភិវឌ្ឍ​តិចតួចមួយចំនួនទៀតត្រូវបានសារព័ត៌មានអន្តរជាតិមួយចំនួន វាយប្រហារថា​មានវិស័យសុខាភិបាលខ្សោយមិនអាចគ្រប់គ្រងការឆ្លងរីករាលដាលជំងឺនេះបាន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​បានមានប្រសាសន៍ណែនាំបែបនេះ ក្នុង​ឱកាសអញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រ​ដល់និស្សិតពេទ្យបញ្ចប់ការសិក្សា ពី​សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជាង ១ ពាន់នាក់ ​នាព្រឹកថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ។សម្តេចតេជោ បញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា ក៏បានក្លាយជាកន្លែងសម្រាប់ប្រទេសធំៗ​មួយ​ចំនួន​នៅលើពិភពលោក​ ចុះមកធ្វើការសិក្សាស្រាវជ្រាវលើការអនុវត្តយន្តការសុខាភិបាល ដើម្បី​លុបបំបាត់ជំងឺមួយចំនួនដោយជោគជ័យ ​ក្នុងនោះមានដូចជាជំងឺគ្រុនស្វិតដៃជើងជាដើម ខណៈបច្ចុប្បន្ន​កម្ពុជាក៏កំពុងអនុវត្តយន្តការដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ និងជំងឺមួយចំនួនទៀត​ឱ្យអស់ពីប្រទេសកម្ពុជាផងដែរ។ សម្តេចតេជោ ក៏បានកោតសរសើរដល់និស្សិតពេទ្យ ​ដែលក្នុងពេលកម្ពុជា ប្រឈមនឹងជំងឺ​រាតត្បាតកូវីដ-១៩ ក្រុមនិស្សិតពេទ្យ ​បានស្ម័គ្រចិត្តចូលរួមធ្វើកិច្ចការងារតាមជំនាញរៀងៗខ្លួន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺនេះជួយដល់ប្រជាពលរដ្ឋទូទាំង​ប្រទេសរហូតទទួល​បានការ​ប្រសិទ្ធនាមថា «កងទ័ពអាវស»។គួរបញ្ជាក់ថា ការគ្រប់គ្រងបានដោយជោគជ័យនូវសមរភូមិកូវីដ-១៩ នៅកម្ពុជា និងសមិទ្ធផល​ដ៏ធំធេងជាច្រើន​ គឺកើតចេញពីការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយឈ្លាស​វៃ​របស់សម្តេចតេជោ ហ៊ុន សែន ដោយ រក្សាបានសន្តិភាព​ ស្ថិរភាពនយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម រក្សាកំណើន​សេដ្ឋកិច្ច ​លំនឹងជីវភាពប្រជាជន ការលើកកម្ពស់​កិត្យានុភាពកម្ពុជានៅលើឆាកតំបន់​ និងអន្តរជាតិតាមរយៈនយោបាយការបរទេស ឯករាជ្យដោយផ្អែកលើច្បាប់៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោ ហ៊ុន សែន បង្ហាញមោទកភាពដែលកម្ពុជាបានវិនិយោគច្រើនលើវិស័យសុខាភិបាល

2023/05/18 07:37:02 pm        411
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជាង ១ពាន់នាក់។ ក្នុងពិធីនេះ ប្រគល់សញ្ញាបត្រនៅសណ្ឋាគារសុខាភ្នំពេញសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវមោទនភាពដែលរាជរដ្ឋាភិបាលកម្ពុជា បានវិនិយោគជាច្រើនទៅលើវិស័យសុខាភិបាល។ជាមួយនឹងការថ្លែងសរសើរចំពោះក្រសួងសុខាភិបាល សាកល វិទ្យាល័យសុខាភិបាល សាស្ត្រាចារ្យ និងនិស្សិតជ័យលាភី ដែលសម្រេចបានជោគជ័យលើការបណ្តុះបណ្តាលធនធានមនុស្ស សម្តេចតេជោ បានរំលឹកថា វាច្បាស់ណាស់ថា​បើយើងវិលត្រឡប់ ទៅមើលរូបភាពដើម​ដេក​ស្ថានភាព​សង្គមសេដ្ឋកិច្ច កម្ពុជា ជាពិសេសសុខភាពប្រជាជនរបស់យើងគួរឱ្យ​សង្វេកកាល​ពី​ពេលនោះ ប៉ុន្តែឥឡូវយើងបានដើរឆ្ងាយចេញពីកន្លែងដែលយើងធ្លាប់លំបាក ប៉ុន្តែ​វាមិនទាន់អស់ទេ នៅមានរឿងច្រើនដែលយើងត្រូវដោះស្រាយ។សូមបញ្ជាក់ថា ​សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល​ គឺជាគ្រឹះស្ថានអប់រំមួយរបស់រដ្ឋបណ្តុះ បណ្តាល​ចំណេះជំនាញផ្នែកសុខាភិបាល។ ​សាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខា ភិបាល ទទួល​បានការទទួលស្គាល់គុណភាពពេញសិទ្ធិរយៈពេល០៥ឆ្នាំ ពីឆ្នាំ ២០១៩​ ដល់ឆ្នាំ២០២៣ ពី​គណៈកម្មការទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា។ចាប់តាំងពីឆ្នាំ១៩៨០ មកដល់បច្ចុប្បន្ននេះ និស្សិតដែលបានបញ្ចប់ការសិក្សា ដោយ ជោគជ័យ​ពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមានចំនួន ជាង៣ម៉ឺននាក់ ។ គិតមកដល់​ពេលបច្ចុប្បន្ននេះ សាកលវិទ្យាល័យបានបញ្ជូននិស្សិតចំនួន ១,២០៧ នាក់ ទៅធ្វើកម្មសិក្សា និងបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់វេជ្ជបណ្ឌិត ឯកទេស និងបណ្ឌិតនៅក្រៅប្រទេសដូចជា នៅបារាំង បែលហ្សិក អាមេរិក អូស្ត្រាលី ជប៉ុន និងកូរ៉េផងដែរ។ទន្ទឹមនឹងនោះ សាកលវិទ្យាល័យក៏បានទទួលនិសិ្សតបរទេសជិត ​១,០០០នាក់ មកធើ្វកម្ម​សិក្សារយៈពេលខ្លីនៅកម្ពុជាផងដែរ។ ​តាមរយៈកម្មវិធីថ្នាក់ បណ្តុះបណ្តាល រួមគ្នា រវាង​សាកល​វិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​ និងសាកលវិទ្យាល័យ Paris Saclay​ នៃប្រទេសបារាំង ចាប់តាំង​ពីឆ្នាំ២០១៩មក សាកលវិទ្យាល័យ​ បានទទួល ​និស្សិតបរទេស មកសិក្សានៅសាកល​វិទ្យាល័យ​វិទ្យាសាស្រ្តសុខាភិបាល បានចំនួន ៣១នាក់​ ដែលមកពីប្រទេសបារាំង ​អេស្បាញ ​ព័រទុយហ្គាល់ ស៊ុយអែត ស្វីស កូរ៉េ ឥណ្ឌា ហា្គណា កាម៉េរូន ​បង់ក្លាដេស ម៉ារ៉ុក ប៉ាគីស្ថាន ឥណ្ឌូនេស៊ី ហ្វីលីពីន និងថៃ៕អត្ថបទ៖ មុត​ សុទ្ធ

ការស្ទង់មតិរបស់ទូរទស្សន៍CGTN ៖ការកើនឡើងចំនួនប្រជាជនពិភពលោកជួយដល់ការងាររបស់ចិនលើអរិយធម៌អេកូឡូស៊ី

2023/05/18 06:54:26 pm        105
ចិន៖ កាលពី៥ឆ្នាំមុន លោក Xi Jinping ប្រធានាធិបតីចិនបានប្រកាសពីគោលការណ៍ទូទៅនៃអរិយធម៌អេកូឡូស៊ីក្នុងយុគសម័យថ្មី ដោយសង្កត់ធ្ងន់លើការផ្តល់ផលិតផលអេកូប្រកបដោយគុណភាពបន្ថែមទៀត ដើម្បីបំពេញតាមការរំពឹងទុករបស់ប្រជាជនសម្រាប់បរិស្ថានអេកូដ៏ស្រស់ស្អាត។យោងតាមការស្ទង់មតិដែលធ្វើឡើងដោយទូរទស្សន៍រដ្ឋចិន CGTN សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតទូទាំងពិភពលោក ជាង ៩១,៦ %នៃអ្នកឆ្លើយតបបានគាំទ្រខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការគ្រប់គ្រងបរិស្ថាន និងការអភិរក្សនិងគាំទ្រជាទូទៅចំពោះការតស៊ូមតិផ្នែកបរិស្ថានរបស់ប្រទេសចិន។ប្រទេសចិន បានលាយបញ្ចូលគ្នាយ៉ាងច្បាស់រវាងមនុស្សជាតិនិងធម្មជាតិចូលទៅក្នុងតម្រូវការដ៏សំខាន់នៃសម័យទំនើបរបស់ចិននិងបានលើកកម្ពស់ការអភិវឌ្ឍន៍បៃតងដើម្បីកសាងប្រទេសចិនឲ្យកាន់តែស្រស់ស្អាត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិនមានការរីកចម្រើនយ៉ាងខ្លាំងក្នុងការគ្រប់គ្រងអេឡូស៊ី និងការអភិវឌ្ឍន៍បៃតង។ ការប្រមូលផ្តុំសន្ទស្សន៍គុណភាពខ្យល់ PM2,5 នៅក្នុងទីក្រុងធំៗរបស់ប្រទេសចិនបានធ្លាក់ចុះ ៥៦ % ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ហើយចំនួនថ្ងៃដែលមានការបំពុលខ្លាំងបានថយចុះ៨៧%។ ការបំភាយកាបូនឌីអុកស៊ីតក្នុងមួយឯកតានៃផលិតផលក្នុងស្រុកសរុបត្រូវបានកាត់បន្ថយចំនួន៣៤.៤ % ហើយសមាមាត្រនៃផ្នែកគុណភាពលើផ្ទៃទឹកដ៏ល្អឈានដល់ ៨៧.៩%៕

កងកម្លាំងអែលសាល់វ៉ាឌ័រឡោមព័ទ្ធទីក្រុងនៅភាគខាងជើង បន្ទាប់ពីនគរបាលបានស្លាប់

2023/05/18 06:29:41 pm        356
អែលសាល់វ៉ាឌ័រ៖ ប្រធានាធិបតីអែលសាល់វ៉ាឌ័រ លោក Nayib Bukele បានថ្លែងកាលពីថ្ងៃពុធថា ទាហានយ៉ាងហោចណាស់ ៥.០០០នាក់ និងនគរបាលចំនួន ៥០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីឡោមព័ទ្ធទីក្រុងមួយនៅភាគពាយព្យប្រទេស ក្នុងការខ្នះខ្នែង ដើម្បីចាប់ខ្លួនអ្នកនៅពីក្រោយក្រុមអន្ធពាលជាប់សង្ស័យពីបទសម្លាប់មន្រ្តីនគរបាល។អាជ្ញាធរសន្តិសុខ បានឲ្យដឹងថា មន្ត្រីរូបនេះត្រូវបានសម្លាប់ ក្នុងខណៈពេលកំពុងល្បាតក្នុងទីក្រុង Nueva Concepcion ចម្ងាយប្រហែល ៤២ម៉ាយល៍ (៦៧គីឡូម៉ែត្រ) ភាគពាយព្យនៃរដ្ឋធានី កាលពីថ្ងៃអង្គារ នៅក្នុងការវាយប្រហារដោយសមាជិកក្រុមអន្ធពាល។លោក Bukele បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា៖ «តាំងពីព្រឹកព្រលឹមមក យើងបានកំណត់បរិវេណសន្តិសុខជុំវិញទីក្រុង Nueva Concepcion»។ លោកប្រធានាធិបតី បានបន្ថែមថា ការធ្វើបែបនេះនឹងអាចឲ្យស្វែងរកអ្នកដែលទទួលខុសត្រូវចំពោះឃាតកម្មនេះ ហើយរចនាសម្ព័ន្ធទាំងមូលនៃសមាជិកក្រុមអន្ធពាលនេះ និងអ្នករួមដៃនៅតែលាក់ខ្លួននៅទីនោះ។ប្រទេសអែលសាល់វ៉ាឌ័រ បានព្យួរសិទ្ធិតាមរដ្ឋធម្មនុញ្ញ នៅក្នុងអ្វីដែលហៅថាស្ថានភាពលើកលែង ដែលអនុញ្ញាតឲ្យនគរបាលចាប់ខ្លួន និងដាក់ពន្ធនាគារយ៉ាងឆាប់រហ័ស ចំពោះសមាជិកក្រុមអន្ធពាល ខណៈពេលដែលព្យួរសិទ្ធិរបស់ពួកគេ ក្នុងការមានមេធាវី និងការយល់ព្រមពីតុលាការ សម្រាប់ការឃុំខ្លួនបឋម។ជនសង្ស័យជាង ៦៨.០០០នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីឆ្នាំមុន ហើយរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅឃុំក្នុងពន្ធនាគារធំថ្មី។ ក្រុមសិទ្ធិមនុស្សលើកឡើងថា មនុស្សស្លូតត្រង់មួយចំនួនត្រូវបានចាប់ខ្លួន ដោយហេតុផលនយោបាយ ក្នុងនោះរួមទាំងមនុស្សរាប់សិបនាក់ បានស្លាប់នៅក្នុងមន្ទីរឃុំឃាំង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ រៀបចំព្រឹត្តិការណ៍ធំៗ៣ ដើម្បីអបអរសាទរខួបលើកទី២៩ នៃទិវាគ្រូបង្រៀន៥តុលា
10/04/2026 08:10 AM
តំណាងអចិន្ត្រៃយ៍កម្ពុជាថ្លែងនៅ UN អំពាវនាវឱ្យមានការគាំទ្រជាក់ស្តែងបន្ថែមដើម្បីជួយជនភៀសសឹកកម្ពុជាជាង ២០ ០០០ នាក់ អាចវិលត្រឡប់ទៅផ្ទះ ដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ
10/04/2026 08:10 AM
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជប្រទានព្រះរាជអំណោយសម្រាប់ឱកាសពិធីបុណ្យកាន់បិណ្ឌ
10/03/2026 07:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ
10/03/2026 06:10 PM
គណបក្ស CJP ប្រកាសធ្វើបាតុកម្មនៅថ្ងៃទី១០ ខែតុលា ប្រឆាំងនឹងប្រធានស្ថាប័នរៀបចំការបោះឆ្នោត
10/03/2026 05:10 PM
មនុស្សយ៉ាងតិច ៥នាក់ស្លាប់ និង ១០នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះឡចំហាយទឹក នៅភាគខាងត្បូងឥណ្ឌា
10/03/2026 05:10 PM
រុស្ស៊ីវាយប្រហារលើស្ពានសំខាន់មួយទៀត ក្នុងរដ្ឋធានីរបស់អ៊ុយក្រែន
10/03/2026 05:10 PM
មនុស្សយ៉ាង​តិច​ ១១នាក់ បាន​រងរបួស​ ក្រោយ​បារបាក់​រលំ​ នៅអេស្ប៉ាញ
10/03/2026 05:10 PM
សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ
10/03/2026 05:10 PM
អាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
10/03/2026 04:10 PM